The Phnom Penh Post - KHMER: “អតីតអ្នកទោសស-២១សន្លប់មិនទាន់ដឹងខ្លួននៅឡើយ” plus 3 more |
- អតីតអ្នកទោសស-២១សន្លប់មិនទាន់ដឹងខ្លួននៅឡើយ
- ពលរដ្ឋខ្មែរចោទសួរពីការប្រកាសសាលដីកាលើសំណុំរឿងឌុច និងការជំនុំជម្រះលើករណី០០២
- នាយករដ្ឋមន្ត្រីព្រមានចាត់វិធានការប្រឆាំងម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ
- ព្យុះកំណាចត្រូពិកអាយរីនវាយប្រហារលើបុរីញូវយ៉ក
អតីតអ្នកទោសស-២១សន្លប់មិនទាន់ដឹងខ្លួននៅឡើយ Posted: 28 Aug 2011 01:10 AM PDT ភ្នំពេញៈ លោក វ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែង ក្នុងរបបខ្មែរក្រហម នៅតែស្ថិតក្នុងស្ថានភាពសន្លប់មិនទាន់ដឹងខ្លួននៅឡើយមកដល់ ថ្ងៃអាទិត្យនេះ និងកំពុងទទួលការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ។
|
ពលរដ្ឋខ្មែរចោទសួរពីការប្រកាសសាលដីកាលើសំណុំរឿងឌុច និងការជំនុំជម្រះលើករណី០០២ Posted: 27 Aug 2011 10:17 PM PDT ភ្នំពេញៈ តើនៅពេលណាអង្គជំនុំជម្រះតុលាការកំពូល នឹងប្រកាសសាលដីកាស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០១ ប្រឆាំងនឹងអតីតមេគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច? តើសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ០០២ នឹងបើកនៅពេលណា បើជនជាប់ចោទមានវ័យចាស់ៗអស់ទៅហើយនោះ? ទាំងនេះគឺជាសំណួរដែលបានចោទសួរឡើងដោយពលរដ្ឋ សិស្ស និស្សិត និងព្រះសង្ឃនៅក្នុងពេលធ្វើដំណើរទស្សនកិច្ចសិក្សានៅសាលាក្តីខ្មែរ ក្រហមកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១។ |
នាយករដ្ឋមន្ត្រីព្រមានចាត់វិធានការប្រឆាំងម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ Posted: 27 Aug 2011 09:47 PM PDT ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានព្រមានដកហូតដីសម្បទានសេដ្ឋកិច្ចពីវិនិយោគិនណា ដែលមិនអនុវត្តតាមការដោះស្រាយជូនប្រជាពលរដ្ឋដែលមានភូមិយូរ អង្វែងក្នុងទីតាំងរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០១១។ |
ព្យុះកំណាចត្រូពិកអាយរីនវាយប្រហារលើបុរីញូវយ៉ក Posted: 27 Aug 2011 09:24 PM PDT ញូវយ៉កៈ ព្យុះស៊ីក្លូនអាយរីន បានចូលមកជិតនឹងទីក្រុងញូវយ៉កហើយនៅថ្ងៃអាទិត្យនេះ ដោយបានធ្វើឲ្យទីក្រុងនេះបិទទ្វារ ហើយពលរដ្ឋអាមេរិករាប់លាននាក់នៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើត សម្ងំលាក់ខ្លួន ខណៈព្យុះកំណាចដ៏ខ្លាំងក្លានេះ បានផ្អាក់រាល់ការធ្វើដំណើរ និងបង្កឲ្យដាច់ចរន្តអគ្គិសនីជាច្រើនកន្លែង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |