VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៦ សីហា

Posted: 25 Aug 2011 09:18 PM PDT

ព័ត៌មាន​ចុងក្រោយ​បំផុត៖

លីប៊ី៖ អង្គការ​អូតង់​បាន​ឲ្យ​ដឹងនៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កង​កម្លាំង​បក្ស​សម្ព័ន្ធ​បាន​ធ្វើការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ទៅ​លើ​ទីក្រុង​ស៊ឺត​ (Sirte)​ ដែល​ជា​ស្រុកកំណើត​របស់​លោក​ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) មេដឹកនាំ​លីប៊ី​ ដែល​កំពុង​ចុះខ្សោយ​ នៅពេល​ដែល​កងកម្លាំង​ពួកឧទ្ទាម​​បាន​ប្រមូលផ្តុំ​ទ័ព​នៅ​ទីនោះ​ដើម្បី​តតាំង​​ជាមួយ​ក្រុម​យុទ្ធជន​ដែល​គាំទ្រ​លោក​ ហ្កាដាហ្វី។

លីប៊ី៖ ប្រមុខ​រដ្ឋាភិបាល​របស់​ពួកឧទ្ទាម​ប្រទេស​លីប៊ី​និយាយ​ថា​ មធ្យោបាយ​តែមួយ​​ដែល​រដ្ឋាភិបាល​អាច​ទទួល​ជោគជ័យ​បាន​ គឺ​លុះត្រាតែ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ប្រទេស​លីប៊ី​ ដែល​ត្រូវបាន​ផ្អិបទុក​នៅ​ក្នុងអំឡុង​ការគ្រប់គ្រង​អំណាច​របស់​លោក​វរសេនីយឯក​ ម៉ូអាម៉ារ​ ហ្កាដាហ្វី​ (Moammar Gadhafi)។

នីហ្សេរីយ៉ា៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា​ មាន​ការវាយប្រហារ​ដោយ​គ្រាប់​បែក​មួយ​នៅ​ការិយាល័យ​របស់​ខ្លួន​នៅក្នុង​រដ្ឋធានី​អាប៊ូចា​ (Abuja)​ នៃ​ប្រទេស​នីស្សេរីយ៉ា  (Nigeria)។​ កង​នគរបាល​និយាយ​ថា​ ការ​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​កន្លែង​ដែល​មាន​អាគារ​​របស់​មន្រ្តី​ការទូត​ជាច្រើន​ ដោយ​រួមទាំង​ស្ថានទូត​របស់​សហរដ្ឋ​អាមេរិក​ផងដែរ។​ មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ពី​សាក្សី​ដែល​បាន​ឃើញ​ និយាយ​ថា​មាន​មនុស្ស​ត្រូវ​រងគ្រោះ​ ក៏ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​បាន​បញ្ជាក់​អំពី​ចំនួន​មនុស្ស​រងរបួស​ឬ​ស្លាប់​នោះទេ។

ជប៉ុន៖ លោក​នាយករដ្ឋមន្រ្តី​ ណាអុតុ កាន់ (Naoto Kan)​ នៃ​ប្រទេស​ជប៉ុន​បាន​ប្រកាស​ការ​លា​ឈប់​ពី​តំណែង​ជា​ប្រធាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជប៉ុន​នា​ថ្ងៃសុក្រ​នេះ​ ដែល​បាន​បញ្ចប់​ជា​ផ្លូវការ​នូវ​មុខនាទី​របស់​លោក​ជា​មេដឹកនាំ​នៃ​ប្រទេស​ជប៉ុន។​ លោក​ កាន់ (Kan)​ បាន​ទទួល​ការ​គាបសង្កត់​ឲ្យ​លា​ឈប់​ពី​តំណែង​ ដោយ​មកពី​មាន​ការ​មិន​សប្បាយចិត្ត​ជាទូទៅ​ជាមួយ​នឹង​យុទ្ធសាស្រ្ត​របស់​រដ្ឋាភិបាល​របស់​លោក​នៅ​ក្នុង​ការឆ្លើយតប​ទៅនឹង​ការរញ្ជួយដី​ និង​រលក​យក្ស​ស៊ូណាមិ​ (Tsunami) ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ ១១​ខែ​មិនា។

ម៉ិកស៊ិក៖ ចំនួន​មនុស្ស​ស្លាប់​ នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​អគ្គីភ័យ​ទៅលើ​កាស៊ីណូ​មួយ​នៅក្នុង​ទីក្រុង​ម៉ុនតឺរ៉េ​ (Monterrey)​ នៃ​ប្រទេស​ម៉ិចស៊ីកូ​ភាគ​ខាងជើង​ ឥឡូវ​នេះ​បាន​ឡើង​ដល់​ជាង​ ៥០​ នាក់​ហើយ។​ លោក​រ៉ូឌ្រីហ្គូ​ ម៉េឌីណា​ (Rodrigo Medina) អភិបាល​ខេត្ត​ Nuevo Leon​ បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ Televisa​ ថា​មនុស្ស​ ៥៣​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ទៅលើ​កាស៊ីណូ​ឈ្មោះ​រ៉ូយ៉ាល់​ (Casino​ Royale)។​ ទីក្រុង​ម៉ុនតឺរ៉េ​ (Monterrey)​ ជា​ធានី​របស់​ខេត្ត​ Nueva Leon។

សហរដ្ឋ​អាមេរិក៖ មន្រ្តី​រដ្ឋាភិបាល​កំពុង​ប្រញាប់ប្រញាល់​ធ្វើ​ការ​ប្រុងប្រៀប​ដើម្បី​ទប់ទល់​នឹង​ខ្យល់ព្យុះ​សង្ឃរា​មួយ​ ដែល​កំពុង​បោកបក់​តម្រង់​មករក​ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិក។​ អភិបាល​រដ្ឋ​ North Carolina រដ្ឋ​ Virginia​ រដ្ឋ​ Maryland​ រដ្ឋ​ Delaware​ រដ្ឋ​ New Jersey​ និង​រដ្ឋ​ New York​ បាន​ប្រកាស​ភាព​មាន​អាសន្ន​ដើម្បី​រំដោះ​ធនធាន​សម្រាប់​ប្រើប្រាស់​នៅ​មុន​ខ្យល់ព្យុះ​សង្ឃរា​ឈ្មោះ​អាយរីន​ (Hurricane​ Irene) កួច​​​មក​ដល់​ ដែល​គេ​រំពឹង​ថា​នឹង​បក់​ឡើង​គោក​នៅ​ក្នុង​រដ្ឋ​ North Carolina នៅ​ថ្ងៃសៅរ៍​នេះ។​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ ក៏​បាន​ប្រកាស​ភាព​មាន​អាសន្ន​មួយ​សម្រាប់​រដ្ឋ​ North Carolina ​ដែរ។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-RIGHT-->

សហរដ្ឋ​អាមេរិក៖ សហស្ថាបនិក ​និង​​ជា​មន្ដ្រី​ប្រតិបត្ដិ​សាជីវកម្ម​ Apple​ លោក​ Steve Jobs​ បាន​លា​លែង​ពី​តំណែង​ហើយ​ដោយ​សារ​បញ្ហា​សុខភាព។ លោក​ជួយ​បង្កើត​ក្រុមហ៊ុន​បច្ចេក​វិជ្ជា​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ពិភព​លោក​ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​ហៀប​តែ​នឹង​រលំ​​នៅ​ក្នុង​ទសវត្សរ៍​ទី៩០។ លោក​ Jobs​ មាន​ឈ្មោះ​ល្បី​ថា​ជា​អ្នក​សុក្រិតនិយម​ ផ្ដោត​ទៅ​លើ​តែ​ការ​ផលិត​វត្ថុ​ដែល​ស្រួល​ប្រើ ​និង​ល្អ​ប្រណិត។​ លោក​ក៏​ប្រថុយ​ហានីភ័យ​ដែរ ហើយ​រៀន​មេរៀន​ពី​ផលិតផល​ដែល​បរាជ័យ។ សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​ដឹង​ដែរ​ថា ​លោក​បង្កើត​វត្ថុ​ដែល​អតិថិជន​មិន​ដឹង​ថា​គេ​ត្រូវការ។

លីប៊ី៖ អាជ្ញាធរ​គ្រប់គ្រង​អំណាច​លេច​ធ្លោ​នៅ​ប្រទេស​លីប៊ី​កំពុងតែ​សុំ​ឲ្យ​ប្រទេស​មាន​អំណាច​ក្នុង​ពិភពលោក​​ជួយ​ផ្ដល់​ហិរញ្ញវត្ថុ​ឲ្យ​ប្រទេស​នេះ ​ដោយ​ព្រមាន​ថា​នឹង​​គ្មាន​ភាព​លំនឹងធ្ងន់ធ្ងរ​លើ​​លីប៊ី​ទេ​ បើ​ប្រទេស​នេះ​មិន​អាច​ផ្ដល់​ប្រាក់​បៀវត្សរ៍​ឲ្យ​​ពលរដ្ឋ​ ហើយ​និង​ផ្ដល់​សេវា​នានា ពេល​ក្រោយ​ការ​គ្រប់​គ្រង​របស់​មេដឹកនាំ​ Gadhafi​ ទេ។

លីប៊ី​៖ មេដឹកនាំ​ប្រទេស​លីប៊ី​ Moammar Gadhafi​ សុំ​ឲ្យ​ក្រុម​អ្នក​គាំ​ទ្រ​លោក​ងើប​ឡើង​​ហើយ​យក​ជ័យ​​ជម្នះ​លើ​ពួក​បះបោរ​ដែល​ខំ​ប្រឹង​ប្រែង​ទម្លាក់​លោក​ពី​អំណាច។ នៅ​ក្នុង​ការ​ផ្សាយ​សម្លេង​រយ:​ពេល​ខ្លី​នៅ​ថ្ងស​ព្រហស្បតិ៍​ លោក​ពិព៌ណនា​ ហៅ​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ថា​កណ្ដុរ​ប្រែង​ ហើយ​ថ្កោល​ទោស​ប្រទេស​ខាង​ក្រៅ​ចំពោះ​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ។

ស៊ីរី​៖ កងកម្លាំង​សន្ដិសុខប្រទេស​ស៊ីរី​បាន​វាយ​ប្រហារ​អ្នក​គូរ​រូប​កំផ្លែង​នយោបាយ​ល្បី​ឈ្មោះ​ជាង​គេ​នៃ​ប្រទេស​នេះ​ ដោយ​បាន​វាយ​ដំ​លោក​​យ៉ាង​ធ្ងន់​ធ្ងរ​ រហូត​ដល់​ទៅសម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

ប៉ាឡេស្ទីន៖ ប្រភព​ប៉ាឡេស្ទីន​ឲ្យដឹង​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​ថ្មីៗ​មួយ​ចំនួន​របស់​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​កាហ្សា​បាន​ឡើង​ដល់​១០​នាក់ និង​របួស២០​នាក់។

អាហ្វ្រិក៖ សហភាព​អាហ្វ្រិក​កំពុង​តែ​ធ្វើ​សន្និសីទ​នៃ​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​មួយ​ ដើម្បី​ប្រមូល​មូលធន​សម្រាប់​មនុស្ស​រាប់​លាន​នាក់​ដែល​ត្រូវ​ការ​ជំនួយ​ស្បៀង​អាហារ​ នៅ​ក្នុង​តំបន់​នៅ​ភាគឦសាន​ទ្វីប​​អាហ្វ្រិក​ដែល​ទទួល​រង​ការ​រាំង​ស្ងួត ​និង​ទុរ្ភិក្ស។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​ឲ្យដឹង​ថា​ គ្រាប់​បែក​បង្កប់​តាម​ផ្លូវ​ បាន​សម្លាប់​យុទ្ធជន​របស់​ខ្លួន​បី​នាក់​នៅ​ប្រទេស​នេះ។

ប៉ាគីស្ថាន៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​បដិសេធ​សេចក្ដី​រាយការណ៍​ថា​ជនជាតិ​អាមេរិកាំង​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ពង្រត់​នៅ​ទីក្រុង​Lahore​ ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​នេះ​ត្រូវ​បាន​គេ​សង្គ្រោះ​ហើយ។

ឥណ្ឌា៖ លោក​ Manmohan Singh ​ នាយក​រដ្ឋមន្ដ្រី​នៃ​ប្រទេស​ឥណ្ឌា​កំពុង​តែ​សុំ​ឲ្យ​សកម្មជន​ប្រឆាំង​អំពើ​ពុក​រលួយដែល​មាន​ឈ្មោះ​ល្បី​ ឲ្យ​បញ្ចប់​កូដកម្ម​អត់​អាហារ​១០​ថ្ងៃ​ របស់​លោក​ហើយ​ក៏​បាន​សុំ​ឲ្យ​អ្នក​តាក់​តែង​ច្បាប់​ ពិចារណា​អំពី​ជម្រើស​ទាំង​អស់​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ឈប់​មាន​អំពើ​ពុក​រលួយ។

នីហ្សេរីយ៉ា៖ អង្គការ​សិទ្ធិ​មនុស្ស​សកលលោក​ឲ្យដឹង​ថា ​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ប្រទេស​នីហ្សេរីយ៉ា​ មិន​បាន​ធ្វើ​អ្វី​ដើម្បី​បញ្ឈប់​មន្ដ្រី​មាន​អំណាច​ដែល​ពុក​រលួយ​ទេ។

កុងហ្គោ៖ តុលាការឧក្រិដ្ឋកម្ម​អន្ដរជាតិ​ រៀបចំ​ខ្លួន​បញ្ចប់​ការ​ជំនំជំរះ​កាត់​សេចក្ដី​ជា​លើក​ទី​មួយ​ ក្នុង​រឿង​ក្ដី​មេកន្ទ្រាញ​ Thomas Lubanga​ ជាតិ​កុងហ្គោ​ម្នាក់​ជាប់​ចោទ​ក្នុង​បទ​កេណ្ឌ​យុទ្ធ​ជន​កុមារ​។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!