Koh Santipheap Daily

Koh Santipheap Daily


ចាប់ខ្លួន​​​បុរសអូទ្រី​ស​ម្នាក់​សង្ស័យ​​​រំលោភ​​​កូនស្រី​​ សរសៃ​​ប្រសាទ​​របស់ខ្លួន​2នាក់​រយៈ​​ពេល​ដល់​ជាង​40ឆ្នាំ​

Posted: 26 Aug 2011 01:38 AM PDT

​បុរសអូទ្រីស​​អាយុ​​​៨០ឆ្នាំ​​ម្នាក់ដែល​ជាប់​សង្ស័យ​​​ថា បង្ខាំង​ទុក​​​រំលោភ​រួម​ភេទ និង​​វាយ​​​ធ្វើបាន​កូនស្រី​​​សរសៃប្រសាទ​​​របស់ខ្លួន​​​២នាក់​ដល់​ជាង​​​៤០ឆ្នាំ ​​ត្រូវបានចាប់ខ្លួន​​កាលពីថ្ងៃទី​​២៥ សីហា នៅអូទ្រីស​។​ តំណាងម្នាក់​របស់កង​កម្លាំង​​​ប៉ូលិស លោក ALOIS LISSL បញ្ជាក់​ថា ​បុរស​នេះ​​រស់នៅ​ក្នុង​ភូមិ ST. PETER AM HART តំបន់

មនុស្ស​​ជាង​​​12លាន​នាក់​​ដែល​​គ្មាន​​​សញ្ជាតិ​​​ អ.ស.ប​ ​អំពាវ​នាវ​​​​ឱ្យ​គាំពារ

Posted: 26 Aug 2011 01:35 AM PDT

អង្គការ​​សហប្រជាជាតិ​​​បាន​ឱ្យ​​ដឹង​ថា ​មាន​​មនុស្ស​ជាង​​១២លាន​នាក់​​នៅទូទាំង​ពិភព​លោក​​​​​​​កំពុង​​ស្ថិត​ក្នុង​ស្ថាន​ភាព​​គ្មាន​សញ្ជាតិ​ ធ្វើ​ឱ្យ​ពួកគេ​មិន​បាន​ទទួល​សិទ្ធិ​​ថ្នាក់​មូល​ដ្ឋាន​​ជាមនុស្ស​។ ​ស្រប​ពេល​ជាមួយគ្នា​​​នេះ ​ក៏​​​បាន​ធ្វើ​​​ការ​អំពាវនាវ​​ដល់​ប្រទេស​ដែល​មាន​ប្រជាជន​​​គ្មាន​សញ្ជាតិ​​ឱ្យ​​ចុះ​ហត្ថ​លេខា​​លើ​​អនុស្សរណៈ​​ជាមួយ​UNHCR។

កីឡាករលំដាប់ទី​១​​ពិភពលោក​​យ៉ូកូ​វិច​នឹង​​ជួប​ជា​មួយ​​កីឡាករ​លេខ​​៣ពិភព​លោក​រ៉ូ​ជើ​ហ្វេដឺរ័រ​​ប្រកួតតឺន្នីស​ក្រប​ខណ្ឌ ​US Open ​វគ្គ​​​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​

Posted: 26 Aug 2011 01:32 AM PDT

កីឡាកស៊ែរប៊ី​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ អាច​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​នៅក្នុង​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ប្រកួតតឺន្នីស​ក្រប​ខណ្ឌធំ​ US Open បន្ទាប់​ពីលទ្ធផល​នៃ​ការ​បែង​ចែក​ក្រុម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​ សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ចាប់​គូ​ប្រកួត ​យ៉ូ​កូ​វិច​ត្រូវ​បាន​ដាក់​ក្នុង​ក្រុម​ជា​មួយ​កីឡាករ​ហ្វេដឺរ័រ​។

ឧត្តម​សេនីយ៍​ត្រី Richard Simcock ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​

Posted: 26 Aug 2011 01:31 AM PDT

រាជធានីភ្នំពេញ ៖ ឧត្តម​សេនីយ៍​ត្រី Richard Simcock នាយក​ទទួល​បន្ទុក​តំបន់​​អាស៊ី​​ខាង​ត្បូង និងអាស៊ី​អាគ្នេយ៍​​ ក្នុងការិយា​ល័យ​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ពារ​ប្រទេស​សហ​រដ្ឋ​អាមេ​រិក​ នឹង​ធ្វើ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា ពី​​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​​៣១ សីហា ​ដើម្បី​ជួប​ប្រជុំ​​ជា​មួយ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​តំណាង​​ស្ថាន​ទូត​សហ​

ប្តីប្រពន្ធ​​​​​២នាក់​ មេការ​ផ្ទះ​​​មន្ត្រី​ជាន់ខ្ពស់​​យោធា​​​ត្រូវតុលាការ​​ឃុំខ្លួនរឿង​បាត់ប្រាក់​​ជាង​​២លាន​ដុល្លារ​

Posted: 26 Aug 2011 01:30 AM PDT

ពីរនាក់ប្តី-ប្រពន្ធ
រាជធានីភ្នំពេញ​​ ៖ ​​ប្តីប្រពន្ធ​​​​២នាក់ ជា​អ្នក​មើលការ​​ខុសត្រូវ​ឱ្យផ្ទះ​​​មន្ត្រីជាន់ខ្ពស់​​យោធា​ កាល​ពីថ្ងៃទី​​​២៦ សីហា ​​២០១១ បានត្រូវសាលា​ដំបូង​​រាជ​ធានីភ្នំពេញ ​សម្រេច​ឃុំ​​​​ខ្លួន​​​ដាក់ពន្ធនា​គារ​​ជា​បណ្តោះអាសន្ន​​ក្រោម​បទ​ ចោទប្រកាន់​​សង្ស័យ​ថា ​បានលួច​​ប្រាក់​ម្ចាស់ផ្ទះ​​អស់ជាង​​​២​លាន​​​ដុល្លារ ។ ប្តីប្រពន្ធ​​​រង​នូវការចោទប្រកាន់​​​​នេះ​​

នាវា​ខ្នាត​យក្ស​​​​នាំភ្លៀវ​អន្តរជាតិ​​ជាង​ពីរពាន់​នាក់​​​​ចូលមកទស្សនា​​ក្រុង​ព្រះសីហនុ​

Posted: 26 Aug 2011 01:24 AM PDT

នាវាទេសចរណ៍ធុនយក្សពេលមកដល់​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ
​ខេត្តព្រះសីហនុ​​​ ៖ ​​​នាព្រឹកព្រលឹម​ថ្ងៃទី​​​២៦ សីហា ​​២០១១ នៅកំពង់ផែអន្តរជាតិ​​​ស្វយ័ត​​ក្រុង​​​ព្រះសីហនុ ​​ពោរពេញទៅដោយ​ភ្ញៀវ​​ទេស​ចរ​​អន្តរជាតិ​​ប្រមាណ​​​​​​​​២.៥០០​នាក់ ​​បានធ្វើ​ដំណើរ​​​​ចាកចេញពី​កំពង់​​ផែ​​​មក​ដើរ​កម្សាន្ត​ក្នុង​​ក្រុង​ ព្រះសីហនុ ​បន្ទាប់​ពី​នាវា​ទេសចរណ៍​​ខ្នាត​យក្ស​​មួយគ្រឿងបាន​​ចូល​ចត​​​ កាលពីវេលាម៉ោង​​៦​​និង​​​៣០នាទី​​នៅ​កំពង់ផែអន្តរជាតិ​​ស្វយ័ត​​ក្រុង​ ព្រះសីហនុ​។​

ម៉ិចស៊ិក ៖ ​ស្លាប់​យ៉ាង​តិច​​53នាក់​ក្នុង​​ការ​វាយ​​ប្រហារ​​ដោយ​​គ្រាប់​បែក​​ក្នុង​​កាស៊ីណូ​​មួយ​

Posted: 26 Aug 2011 01:17 AM PDT

អភិ​បាល​ក្រុង MONTERREY ស្ថិត​នៅ​​ភាគ​ខាង​ជើង​ម៉ិច​ស៊ិក​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​៥៣​នាក់​ស្លាប់​ និង​ច្រើន​នាក់​ទៀត​ត្រូវ​របួស​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ក្នុង​​កាស៊ីណូមួយ​នៃទី​ក្រុង​នោះ​។

ប្រើ​ទូរ​ស័ព្ទ​ដៃ Nokia អាច​អាន​ព័ត៌​មាន​អេ​ឡិច​​ត្រូ​និក​ជា​ភាសា​ខ្មែរ​បាន​ហើយ

Posted: 26 Aug 2011 12:54 AM PDT

ទូរស័ព្ធស៊េរីថ្មី
រាជធានី​ភ្នំពេញ ៖ អ្នក​ប្រើ​​ទូរ​​​ស័ព្ទ​ចល័ត Nokia (​ទាំង​ផលិត​ផល Nokia ​ដែល​ដំណើរ​ការ​​លើ​ប្រ​ព័ន្ធ​ប្រ​តិ​បត្តិ​ការ S40, S60, Symbian3 និង Symbian Anna) បន្ចុប្បន្ន​នេះ​អាច​ចូល​អាន​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​ និង​ព័ត៌​មាន​កម្សាន្ត​ផ្សេង​ៗ ​ជា​ភាសា​ខ្មែរ​នៅ​តាមគេ​ហ​ទំព័រ​​ខ្មែរ​ច្រើន ដោយ​រាប់​បញ្ចូល​ទាំង​គេ​ហ​ទំ​ព័រ​កោះ​សន្តិ​ភាព​ផង​។​

សាង​យ៉ុង​​​ដាច់​ហ្វ្រាំងគេច​ពី​​អ្នក​ដំណើរ​សុខចិត្ត​​ឡើង​​របាំងថ្ម​​​ចែក​ផ្លូវ​​

Posted: 26 Aug 2011 12:54 AM PDT

ទិដ្ឋភាពនៅកន្លែង​កើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​រថយន្តប្រភេទ​ទួរីស​​ម៉ាក​​សាង​យ៉ុង​បានហោះឡើង​​​របាំង​ចែក​ផ្លូវ​​​ទាំង​ ថ្ងៃ ​​ដោយសារ​​ដាច់ហ្វ្រាំង ​តែ​សំណាង​ល្អ​​​មនុស្ស​នៅ​ក្នុង​រថយន្ត​​ជាច្រើន​​​នាក់​មិន​​មាន​​​គ្រោះ​ ថ្នាក់​​​នោះទេ ​។ ករណី​នេះ​​បានកើតឡើង​កាលពី​វេលា​ម៉ោង​​១២​និង​​​៥​នាទី​រសៀល​ថ្ងៃទី​​២៦ សីហា ​​២០១១ ​នៅ​ចំណុច​ម្តុំ​​ភ្លើង​ស្តុប​​​​ផ្សារ​ដីហុយ ​​តាម​

រថយន្ត​​កង់​6ដឹក​មនុស្ស​7នាក់​កិនមីនតោន​​ផ្ទុះ​កក្រើក​ព្រៃ​របួស​ធ្ងន់ និង​ស្រាល​

Posted: 26 Aug 2011 12:36 AM PDT

​ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​រថ​យន្ត​កិន​​មីនតោនផ្ទុះ​ បណ្តាល​ឱ្យ​​អ្នកជិះ​​ប្រុស­-ស្រីជា​កម្មករ​​​ចំនួន​​៧​នាក់​​​រង​របួស​​ ធ្ងន់ និងស្រាល​។ ​ហេតុ​ការណ៍​នេះ​​កើតឡើង​​នៅវេលាម៉ោង​​​​២​រសៀល​ថ្ងៃទី​​​២៣ សីហា នៅ​ចំណុចព្រៃ​​​ទ័ព​សៀម ​​ក្នុងភូមិ​​ដំណាក់​កកោះ ​ឃុំស្វាយ​ចេក ​ស្រុក​ស្វាយ​ចេក​។​

មូល​និ​ធិ​និង​ស្ថា​ន​ទូតជប៉ុន​ធ្វើ​បា​ឋកថាបង្ហាញ​គំនូរ​ពុម្ព​ប្រ​ពៃ​ណី​ជ​ប៉ុន​ផ្លាស់​ប្តូរ​វប្ប​ធម៌​

Posted: 26 Aug 2011 12:36 AM PDT

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រ​កាស​របស់​​ស្ថាន​ទូត​​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២៣ សីហា បាន​ឱ្យ​ដឹង​ថា ​​ក្នុង​គោល​បំណង​ជំរុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​​រវាង​ប្រទេស​កម្ពុជា និង​ជ​ប៉ុន ​ស្ថា​ន​ទូត​ជ​ប៉ុន​រួម​សហ​ការ​ជា​មួយ​មូល​និ​ធិ​ជ​ប៉ុន​ នឹង​រៀប​ចំនូវ​បាឋ​កថា ​និង​ការ​បង្ហាញ​អំពីគំនូរពុម្ព​​បែ​ប​ប្រ​ពៃ​ណី​ជ​ប៉ុននា​​ថ្ងៃ​នេះ ​វេ​លា​ម៉ោង​២​រសៀល​​នៅ​

សាលា​ឧទ្ធរណ៍​​ជំនុំជម្រះ​អ្នកកាសែត​​​ឌឹឃែម បូឌា ដេលី ​​២នាក់​​នៅរសៀល​នេះ​

Posted: 26 Aug 2011 12:35 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សាលា​ឧទ្ធរណ៍គ្រោង​នឹង​បើក​សវនាការ​កាត់ទោស​អ្នក​កាសែត​ឌឹឃែម​បូឌា​ដេ​លី ២នាក់​​ពីបទផ្សាយ​​ព័ត៌​​មាន​​បន្ត​មិន​​ពិត​​នៅ​​វេលាម៉ោង​​២​រសៀលថ្ងៃទី​ ២៦ សីហា ​​២០១១ នេះ បន្ទាប់ពីបាន​​ពន្យារពេល​កាល​ពី​ថ្ងៃទី​​៤ សីហា ​​២០១១ កន្លងទៅ​​​ដោយ​​​សារ​តែ​​​ចៅ​ក្រម​ជាប់រវល់​។

ឆ្មា​ព្រៃ​ជាប់​លើ​ដើមដំបង​យក្ស តើវាឡើង​ទៅដោយ​វិធី​ណា?

Posted: 26 Aug 2011 12:26 AM PDT

ឆ្មាដែលរត់ឡើងទំលើកំពូលដើម​ដំបងយក្ស
សត្វ​ឆ្មា​​ព្រៃ​ឈ្មោល​​មួយ​​ក្បាល​ ដោយ​សារ​តែ​​រត់គេច​​ខ្លួន​ពី​ក្រញាំ​តោ ក៏ឡើង​​ទៅ​​លើ​កំពូល​​ដើម​ដំបង​​យក្ស​ដែ​ល​មា​ន​កម្ពស់​​១៥,២៤ម៉ែត្រ​ ហើយជាប់​​នៅ​ទី​នោះ​អ​ស់​រយៈ​​ពេល​ជា​ង​៦​ម៉ោង។ ដោយឡែ​ក​សត្វ​តោ​​វិញ​ ​ពុំអាច​​ធ្វើអ្វី​ឆ្មា​នោះ​​បាន​ឡើយ​ គឺ​បា​ន​ត្រឹម​​តែ​ដើរ​​ក្រឡឹង​ជុំវិញ​​គល់​ និង​សម្លឹង​មើល​​លើ​ ហើយ​ស្រែក​​គ្រហឹម ប្រហែល​​​ពីរទៅ​​បី​នាទី​​ ក៏​ដើរ​​ចេញទៅកា​ន់​អា​ណា​​ចក្រ​របស់​វា​​វិញ​​ទៅ ។

កម្ម​ករ​សំណង់​ដៃ​សើម​កាន់ខ្សែ​ភ្លើង​កំពុងភ្លៀង​​​ដោត​ព្រី​ឆក់​ស្លាប់​

Posted: 26 Aug 2011 12:19 AM PDT

សពកម្មករ
រាជធានីភ្នំពេញ ៖ កម្ម​ករ​សំណង់​​ម្នាក់ត្រូវ​ចរន្ត​អគ្គិ​សនី​​ឆក់​ស្លាប់​បាត់​​បង់​ជីវិត​ កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ សីហា ខណៈ​ម្ចាស់​ផ្ទះ​ឱ្យ​ធ្វើ​ការ​​ថែម​ម៉ោង​ក្រោម​ភ្លៀង​រលឹម ​ហើយដៃ​សើម​យក​ខ្សែ​ភ្លើង​​ទៅដោតនឹង​ព្រី​ បណ្តាល​ឱ្យ​ចរន្ត​ឆ្លង​​ឆក់​។ ហេតុការណ៍​​នេះ​កើត​ឡើង​​​នៅ​ផ្ទះ​​លេខ​១០៦ ផ្លូវ​លេខ​១៣៤ ​ក្រុម​ទី​៦ ​

អង្គ​ការ​​បរិស្ថាន​​​​មួយ​ឃាត់​រថយន្ត​ដឹក​គ្រញូង​​​ឱ្យ​ប៉ូលិស​​បែរ​ជា​​លែង​បាត់

Posted: 26 Aug 2011 12:15 AM PDT

រថយន្តដែលចាប់ហើយលែងវិញ
ខេត្តឧត្តរ​មានជ័យ ៖ ​​​​រថយន្ត​​​កាម​រី​​ស៊េរី​ឆ្នាំ ៩៣មួយ​គ្រឿង​ពណ៌​ត្រេអីុ ​គ្មានស្លាកលេខ ​​ដឹកឈើ​គ្រញូង​ពេញ​ ធ្វើ​ដំណើរ​​​ចេញពី​ចំណុច​ប្រាសាទ​​​តា​ក្របី​​ឆ្ពោះ​​ទៅ​កាន់​ស្រុក​ ស្រីស្នំ ខណៈ​ទៅ​ដល់​​ឃុំ​ពង្រ​ ស្រុង​ចុង​កាល់​​​ ក៏​ត្រូវក្រុម​អង្គ​ការ​​ការ​ពារ​​ព្រៃ​ឈើ​​​ សត្វព្រៃ ​និងបរិស្ថាន ​​សហ​ការ​​​ជាមួយ​ក្រុ​ម​អ្នក​កា​សែត​​​ចាប់ឃាត់​​​ប្រគល់​

ប្រជុំ​​គម្រោង​​​បែង​ចែក​ដីសង្គម​កិច្ច​​និងការអភិវឌ្ឍនៅសាលាខេត្ត

Posted: 26 Aug 2011 12:15 AM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ ​​​កិច្ចប្រជុំបច្ចេកទេស​គម្រោង​បែងចែកដីសង្គមកិច្ច​ និងការអភិវឌ្ឍ​សេដ្ឋកិច្ច (LASED) បានប្រព្រឹត្តទៅ​កាល​ពី​ថ្ងៃទី២៤ និង២៥ សីហា នៅសាល​ប្រជុំសាលា​ខេត្ត ក្រោម​អធិបតីភាពលោកលន់ លឹមថៃ អភិ​បាល​រងខេត្តតំណាងឱ្យលោកហ៊ុន ណេង អភិ​បាល​ខេត្ត និងលោកជាម ប៉េងអា អនុប្រធាន​នាយក​ដ្ឋាន​

មនុស្ស33​នាក់​ស្លាប់​​ដោយ​សារ​ទឹកជំនន់​​​នៅភាគ​ខាងជើង​​​ប៉ាគីស្ថាន

Posted: 26 Aug 2011 12:11 AM PDT

ទូរទស្សន៍​​​ក្នុង​ស្រុក​​ DUNIYA ​រាយ​ការណ៍​​​កាលពីថ្ងៃទី២៥ សីហា ថា មនុស្សយ៉ាង​​តិច​៣៣​នាក់ ​បានត្រូវ​ស្លាប់ និងជា​ច្រើន​សិប​នាក់​ទៀត​បាត់​​ខ្លួន​ដោយ​សារ​ទឹកជំនន់​ដែល​កើត​​មាន​ក្នុងតំបន់​ដាច់ស្រយាល​​​​មួយនាភាគ​​ខាង​ជើង​​​ប៉ា​គីស្ថាន ។

​ក្មួយសាច់ថ្លៃ​​ឃើញ​ម្តាយមីង​ពីក្រោយ​​កំពុងឱនឈ្ងោក​ស្ទុះទៅចាប់​រំលោភ​

Posted: 26 Aug 2011 12:06 AM PDT

​ខេត្ត​ពោធិ៍សាត់​​ ៖ ​​យុវជ​នម្នាក់​​​ឃើញ​​​ម្តាយ​មីង​​ពីក្រោយ​​កំពុង​​ឱន​លើ​ភ្លឺស្រែ​ម្នាក់​ ឯង ​រាង​ទំនង​ ក៏​កំរើក​​អារម្មណ៍​​ផ្លូវ​​ភេទស្ទុះ​​​ទៅ​ចាប់​ឱប​ពីក្រោយ​ប៉ុនប៉ង​រំលោភ​ តែ​មិន​បាន​​​សម្រេច​​​ក៏ត្រូវ​ម្តាយ​​មីង​ប្តឹង​ប៉ូលិស​​ឱ្យឃាត់​​ខ្លួន​ តែម្តង​។ ​ករណី​​​ប៉ុនប៉ង​​​​រំលោភ​​​​សេពសន្ថវៈ​​នេះកើត​ឡើង​​​កាល​ពីថ្ងៃទី​​២៤ សីហា ​​​​២០១១ វេលាម៉ោង​​៨​និង​​​

ចូលព្រះវស្សា​សង្ឃ​​​​​មិនគង់​ក្នុង​វត្ត​ បែរ​ជា​នៅ​ជា​មួយស្រី ត្រូវ​មន្ត្រីធម្ម​ការ​ និង​ប៉ូលិស​​​​ឃាត់​ខ្លួន​​ទាំង​យប់​

Posted: 26 Aug 2011 12:03 AM PDT

ទិដ្ឋភាពនៅកន្លែងភ្ញាក់​ផ្អើល
​ក្រុងប៉ោយប៉ែត​ ៖ ​​សង្ឃ​មួយអង្គ​​​ និងស្ត្រី​​​ម្នាក់ត្រូវ​បានប៉ូលិស​​​ និង​​មន្ត្រីនៃ​ការិយាល័យ​​​ធម្មការ​​​ក្រុងប៉ោយប៉ែត​​នាំ​ខ្លួន​​ទៅ​ កាន់អធិការ​ដ្ឋាន​​​​​នគរ​បាល​ក្រុង​​ទាំង​យប់​​​​ កាលពីវេលា​ម៉ោង​​​​ជាង​​​៨ ​​​ថ្ងៃទី​​២៥ សីហា ​២០១១ ខណៈ​​ពួកគេ​​​សំងំ​​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​​​បាលិ​ លេយ្យ​​​​១ សង្កាត់​​​​​ប៉ោយ​ប៉ែត្រ ​​ក្រុង​​ប៉ោយប៉ែត ​​។ ​​

មន្ត្រីជល​ផល​​បង្ក្រាប​ឧបករណ៍​​ល្មើស​ច្បាប់​​រដូវ​បិទ​នេសាទ

Posted: 25 Aug 2011 11:58 PM PDT

សកម្មភាព​បង្ក្រាប​ឧបករណ៍នេសាទ
ខេត្តកំពង់ឆ្នាំង ៖ ​លោក​សេង ​សុវណ្ណា​រិទ្ធ នាយ​ផ្នែក​រដ្ឋ​បាល​ជល​ផល​ផ្សារ​​ឆ្នាំង និង​លោក​កង ​ចាន់ដារិន នាយ​សង្កាត់​រដ្ឋ​បាល​​ចុង​កោះ​កាល​ពីថ្ងៃ​ទី​២៤ សីហា បាន​ដឹក​នាំ​ម​​ន្ត្រី​​ជល​ផល​ជាង​១០​នាក់​​​ប្រើ​ប្រាស់​​កាណូត​២​គ្រឿង​ ចេញ​បង្ក្រាប​​​បទ​​ល្មើស​​នេសាទក្នុង​រដូវ​​ហាម​ឃាត់​នៅ​ចំណុច​​ទួល​អំពិល​ ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​ផ្សារ​ឆ្នាំង។ ​

សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ​ហៅ​តា​ជូ​ជក់​សុខ​ភាព​កាន់​តែ​​ទ្រុឌ​ទ្រោម

Posted: 25 Aug 2011 11:58 PM PDT

ឈុត​មួយរបស់សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ហៅ​តា​ជូ​ជក់
រាជធានី​ភ្នំពេញ ៖ សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ហៅ​តា​ជូ​ជក់ ដែល​ឆ្នាំ​នេះ​មាន​អាយុ​៧៥​ឆ្នាំ ​​ទៅហើយ​នោះ​ត្រូវ​បាន​គេ​ដឹង​ថា កំពុង​រស់​​ក្នុង​ជីវភាព​លំ​បាក ជា​មួយ​សុខ​ភាព​ទ្រុឌ​ទ្រោមយ៉ាង​ខ្លាំង និង​​ជាពេល​ដែល​អាច​និយាយ​បានថា គួរ​តែ​មាន​ការ​ជួយ​ឧ​បត្ថម្ភ​ក្នុង​កម្រិតណា​មួយ​ពី​សប្បុរស​ជន ឬសហ​គមន៍​ ឬ​ក៏គោល​ន​យោ​បាយ​

កសិ​ដ្ឋាន​​ចិញ្ចឹម​​ក្រពើ​​​អ៊ីស្រា​អែល ​រក​វិធី​​​ប្តូរឈ្មោះ​​​ក្រពើ​ឈ្មោះ​​​ «កា​ដា​ហ្វី» ​ព្រោះ​​​បារម្ភ​​ខ្លាច​មាន​​ស្ថាន​ភាព​ដូច​​ជីវិត​ចុង​​ក្រោយ​រប​ស់​​មេ​ដឹក​នាំ​​លី​ប៊ី

Posted: 25 Aug 2011 11:32 PM PDT


​តាម​ទីភ្នាក់ងារព័ត៌​មាន​​​ AFP ផ្សាយ​ថា ​កសិ​ដ្ឋាន​​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នៅ​ប្រទេស​អ៊ីស្រា​អែល កំពុង​​មាន​ក្តី​បារម្ភ​​លើ​ការ​​ដាក់​ឈ្មោះ​ថ្មី​ឱ្យ​ក្រពើ​មួយ​ក្បាល​ដែល​កន្លង​មក​​មាន​ឈ្មោះ​ថា «មូ​អា​ម៉ា កាដា​ហ្វី» ​ព្រោះ​មាន​ជំនឿថា ​ក្រពើ​មួយ​ក្បាល​នេះ​អាច​បាត់​ឈ្មោះ​​ប្រសិន​បើ​​មេ​ដឹក​នាំ​លីប៊ី​​មិន​ឆ្លង​ផុតពី​កណ្តាប់​ដៃ​រ​បស់​​ក្រុម​ឧទ្ទាម​​ដែល​ចូល​កាន់​កាប់​

វង់​ល្បែង​ស៊ីសង​កំពុង​ប្រកួត​គ្នា​លេង​ក្នុង​ភូមិ​​សាស្ត្រ​ខណ្ឌចំការមន​ អញ្ជើញ​​​មន្ត្រី​​​អាជ្ញាធរ​ចូល​​លេង​ផង​

Posted: 25 Aug 2011 11:29 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​តាមប្រភពព័ត៌​មាន​​​ច្បាស់​ការណ៍​​​បាន​​ឱ្យដឹង​ថា ពេលថ្មីៗ​​នេះ បន្ទាប់​ពី​​លោក​អ៊ុច សុខុន អធិការ​​នគរ​បាល​ខណ្ឌ​​​ចំការ​មន​​​ត្រឡប់​​មក​ពី​បំពេញ​​វគ្គសិក្សា​​​រយៈ​ ​​ពេល​​​៣ខែ នៅប្រទេស​​វៀតណាម​វិញ ​​​ក្រុម​​អ្នករក​ស៊ី​បើក​វង់​ល្បែង​​​ស៊ីសង​​​វង់ធំៗ ​​បានរំកិល​ខ្លួន​​ចូល​មក​​រកស៊ី​​នៅក្នុង​​ភូមិ​​​​សាស្ត្រ​ខណ្ឌ​​​​​ចំការ ​មនច្រើន​​

រដ្ឋា​ភិ​បាល​បំពាក់​មេដាយ​សហ​មេត្រី​ដល់​ដៃគូ​អភិវឌ្ឍន៍

Posted: 25 Aug 2011 11:29 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​សម្រេច​ប្រគល់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិប​ ឌិន​្ទ ថ្នាក់​សេនា​ មុនី​សារាភណ្ឌ​ និង​ថ្នាក់​អស្ស​ឫទ្ធិ​ជូន​មន្ត្រី​ដៃ​គូ​អភិវឌ្ឍន៍​ចំនួន​១០​នាក់​របស់​ GIZ-CIDA និង Finland មក​ពី​ប្រទេស​ហ្វាំង​ឡង់ អាល្លឺ​ម៉ង់​ កា​ណា​ដា​ និង​មាន​ម្នាក់​នៅ​កម្ពុជា ដោយ​សារ​តែ​អ្នក​ទាំង​នោះ​មាន​ស្នា​ដៃ​ល្អ​នៅ​ក្នុង​ការ​

មន្ត្រី​នគរ​បាល​​ម្នាក់​​របួស​ធ្ងន់​​ដោយ​​រថយន្ត​​​បុកម៉ូតូ​​ពេញទំហឹង​​

Posted: 25 Aug 2011 11:27 PM PDT

ជនរងគ្រោះ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ​មន្ត្រី​នគរ​បាល​​​​ម្នាក់​ដែល​​គេស្គាល់​ថា ឈ្មោះ​​ម៉ាន់ បូរ ភេទ​ប្រុស អាយុ​​៤១ឆ្នាំ​ បម្រើ​ការងារ​​នៅការិយា​ល័យ​​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ស្រាល​​នៃស្នង ​ការ​ដ្ឋាន​​​នគរ​បាល​ខេត្ត​ មាន​ទីលំនៅភូមិ​​​ចំការ​​តា​ ដោក ឃុំ​​ឫស្សី​​ក្រោក ​​បាន​ជួប​នូវ​ឧបទ្ទវហេតុ​​​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​កាលពី​វេលា​​​ម៉ោង​ ​​៩​និង​​១០​នាទី​​យប់​ថ្ងៃទី​​

ពលរដ្ឋ​ខ្មែរ​ចោទសួរពីសាលដីកាលើសំណុំរឿងឌុច​ និង​ការ​​ជំនុំជម្រះ​ករណី​002

Posted: 25 Aug 2011 11:22 PM PDT

រាជធានីភ្នំពេញ ៖តើនៅពេលណាអង្គជំនុំ ជម្រះតុលាការកំពូលនឹងប្រកាសសាលដីកា ស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០១ ប្រឆាំងនឹងអតីតកាំង ហ្កេកអ៊ាវ ហៅឌុច អតីត ប្រធានគុកទួលស្លែង? តើសវនាការលើអង្គ សេចក្តីក្នុងសំណុំរឿង០០២ នឹងបើកនៅពេល ណាបើជនជាប់ចោទមានវ័យចាស់ៗអស់ទៅ ហើយនោះ?

ពិព័រណ៍​ពាណិជ្ជកម្ម​គ្រឿង​​​យន្ត​អន្តរជាតិ​​​4ថ្ងៃ​នៅ​កោះ​ពេជ្រ

Posted: 25 Aug 2011 11:22 PM PDT

ទិដ្ឋភាពនៃដាក់តាំង
​រាជធានីភ្នំពេញ​​ ៖ ក្រុម​ហ៊ុន​ VINEXAD នៃក្រសួង​​​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​​វៀត​ណាម​​ ​បាន​​សហការជាមួយក្រុម​ហ៊ុន​ YorkersTrade & Marketing Service Hong Kong និង​​សមាគម​​​​កាត់​ដេរ​នៅ​កម្ពុជា​​​រៀបចំ​​ពិព័រណ៍​​​ពាណិជ្ជ​កម្ម​​​​ ឧស្សាហកម្ម​​គ្រឿង​​​យន្ត​អន្តរជាតិ​​ កម្ពុជា​រយៈ​ពេល​៤ថ្ងៃ​គឺចាប់​ពី​ថ្ងៃទី​​២៥ ដល់​២៨ សីហា

ក្តៅខ្លាំង​ស្វា​​ យក​​កន្សែ​ង​ពោះ​​គោ​ជ្រលក់​​​ទឹក​ជូត​ខ្លួន​

Posted: 25 Aug 2011 08:43 PM PDT


​សត្វ​​ស្វា​មួយ​ក្បាល​​ក្នុង​សួន​សត្វ «តា​ម៉ា ផាក» ក្នុង​ទីក្រុង​​តូក្យូ​ ប្រទេស​ជប៉ុន ​បញ្ចេញ​អាក​ប្ប​កិរិយា​ដូច​មនុស្ស​ដោយ​វា​បាន​​ប្រើ​កន្សែង​​ពោះ​គោ​​ជ្រលក់​ទឹក រួចពូត​មុន​ពេល​យក​មក​ជូត​ខ្លួន ដើម្បី​បន្ថយ​កម្តៅ​​ដែល​កើន​ខ្ពស់​នា​ពេល​បច្ចុ​ប្បន្ន ។

​ប៉ូលិស​​​បង្ក្រាប​​បាតុករ​​យ៉ាង​​ឃោរ​ឃៅ​​នៅ​ស៊ីលី​

Posted: 25 Aug 2011 08:39 PM PDT


ប៉ូលិស​​បង្ក្រាប​បាតុ​ភាព​ចលា​ចល​​កំពុង​ព្យា​យាម​​ចាប់​ខ្លួន​​ក្រុម​បាតុ​ករ និង​អ្នក​សារ​ព័ត៌​មាន​​ក្នុង​ពេល​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​សាន​ឌី​​យ៉ាហ្គោ ​ប្រទេស​ស៊ី​លី។ ការ​ធ្វើ​បាតុ​កម្ម​​លើ​ក​នេះ មាន​ប្រើ​អំពើ​​ហិង្សា​​គប់​ដុំ​ថ្ម​ដាក់​សមត្ថ​កិច្ច​ប៉ូលិស​​ និង​ដុត​រថយន្ត​ក្រុង​ជា​ច្រើន​​គ្រឿង ។

សត្វ​តោ​ហា​​មាត់​ស្ងាប​​​មិន​ខុស​​ពី​មនុស្ស​

Posted: 25 Aug 2011 08:37 PM PDT


ក្នុង​រូប​ភាព​ដែល​បាន​បង្ហាញ​​​នៅ​ទី​នេះ គឺ​សត្វ​តោ​មួយ​ក្បាល​កំពុងហា​​មាត់​​ស្ងាប​នៅ​ក្នុង​​សួន​សត្វ​​មួយ​នៅ​ទីក្រុង​ហ្គេល​សេន​​ឃៀ​ឆេន ​ភាគ​ខាង​​លិច​​ប្រទេស​​អាល្លឺ​ម៉ង់ ។ សត្វ​តោ គឺ​ជា​សត្វ​​​សាហាវ​​ស៊ីសាច់​ឆៅ​ជា​អាហារ​​ដូច​គ្នា​​​នឹងសត្វ​​ខ្លា​​ទូទៅ​​នៅតំបន់​អាស៊ី​ និងអឺរ៉ុប ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!