The Phnom Penh Post - KHMER: “មាស​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​ក្តី​បារម្ភ​ពី​សេដ្ឋកិច្ច​ពិភព​លោក” plus 9 more

The Phnom Penh Post - KHMER: “មាស​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​ក្តី​បារម្ភ​ពី​សេដ្ឋកិច្ច​ពិភព​លោក” plus 9 more


មាស​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ដោយ​សារ​ក្តី​បារម្ភ​ពី​សេដ្ឋកិច្ច​ពិភព​លោក

Posted: 23 Aug 2011 03:01 AM PDT

110823_b09

សិង្ហបុរីៈ មាស​សម្រាប់​ទិញ​លក់​ភ្លាមៗ​ បាន​ឡើង​ថ្លៃ​​ខ្ពស់​ជាង​ ១៩១០​ដុល្លារ​កាល​ពី​ថ្ងៃ​អង្គារ ម្សិល​មិញ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់មាន ដោយ​សារ​ក្តី​បារម្ភ​ដ៏​រ៉ាំ​រ៉ៃ​​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ បាន​ជំរុញ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​លើ​មាស​ស​ម្រាប់​ធ្វើ​ជា​ទ្រព្យ​ប្រកប​ ដោយ​សុវត្ថិភាព ដើម្បី​ទប់​ទល់​អតិផរណា។

រយៈ​ពេល​៧​ខែ ថៃ​នាំ​ចេញ​អង្ករ​៧​លាន​តោន

Posted: 23 Aug 2011 02:57 AM PDT

បាងកកៈ ការនាំ​ចេញ​អង្ករ​របស់​ថៃ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ ៧​ខែ​ក្នុង​ឆ្នាំ​នេះ ដោយ​សារ​តម្លៃ​អង្ករ​នាំ​ចេញ​កំពុង​ប្រកួត​ប្រជែង​ជា​មួយ​នឹង​អង្ករ​របស់​ ប្រទេស​វៀត​ណាម ហើយ​ក៏​ដោយ​សារ​តែ​តម្រូវ​ការ​អង្ករ​របស់​ពិភព​លោក​ខ្ពស់​ផង​ដែរ។

អតីត​នាយក PPIU ស្នើ​តុលាការ​សាក​សួរ​ធនាគារ​ក្រៅ​ស្រុក

Posted: 23 Aug 2011 02:47 AM PDT

ភ្នំពេញៈ ជន​ជាប់​ចោទ ២​នាក់​ប្តី​ប្រពន្ធ ដែល​ជាប់​ចោទ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ និង​សម​គំនិត ពាក់​ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​ជាង​ ៣០​លាន​ដុល្លារ ពី​គណនី​របស់​ក្រុម​ហ៊ុន​អាន​កូ ចូល​គណនី​ផ្ទាល់​ខ្លួន តាម​ពាក្យ​បណ្តឹង​របស់​ឧញ៉ា កុក អាន បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​ក្រសួង​យុត្តិធម៌​ជា​លើក​ទី​២ សុំ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ពន្លាត​ការ​ស៊ើប​សួរ​ទៅ​ធនា​គារ Bank of New York នៅ​សហ​រដ្ឋ​អាមេរិក និង​ធនា​គារ UOB Bank Ltd នៅ​ប្រទេស​សិង្ហ​បុរី​។

ពុល​ស្រា​ស​ស្លាប់​៦​នាក់ ច្រើន​នាក់​ចូល​ពេទ្យ​នៅ​ពោធិ៍សាត់

Posted: 23 Aug 2011 02:38 AM PDT

ពោធិ៍សាត់ៈ មន្ត្រី​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​ពលរដ្ឋ​ចំនួន ៦​នាក់ បាន​ស្លាប់​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​នេះ និង​ពលរដ្ឋ​ចំនួន ១៥​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ ដោយសារ​ការ​ផឹក​ស្រា​ស​ពុល​នៅ​ភូមិ​របស់​ពួក​គេ។

លោក កាន់ បើក​ផ្លូវ​ឲ្យ​មាន​ការ​ជ្រើស​រើស​មេបក្ស​ថ្មី

Posted: 23 Aug 2011 02:08 AM PDT

110823_b08

តូក្យូៈ នាយក​រដ្ឋ​មន្ត្រី​កំពុង​ធ្លាក់​ប្រជា​ប្រិយភាព លោក ណាអូតូ កាន់ បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ជា​ប្រមុខ​គណ​បក្ស​កាន់​អំណាច​នៅ​សប្តាហ៍​នេះ ប្រសិន​បើ​ច្បាប់​ដ៏​សំខាន់​ពីរ ត្រូវ​បាន​អនុម័ត ដែល​នេះ​បាន​បើក​ផ្លូវ​ទៅ​រក​ការ​ជ្រើស​រើស​នូវ​មេដឹកនាំ​ថ្មី សម្រាប់​ចូល​មក​ប្រឈម​មុខ​នឹង​វិបត្តិ​នុយក្លេអ៊ែរ និង​ដំណើរ​ឃ្លេង​ឃ្លោង​នៃ​សេដ្ឋកិច្ច​ជាតិ។

បៃដិនប្រាប់​ចិន​កុំ​ឲ្យ​បារម្ភ​ពី​​សេដ្ឋកិច្ច​របស់​អាមេរិក

Posted: 23 Aug 2011 01:47 AM PDT

220823_b07

តូក្យូៈ អនុ​ប្រធានា​ធិបតី​អាមេរិក លោក ចូ បៃដិន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុម​មេដឹកនាំ​របស់​ចិន ពុំ​ចាំ​បាច់​ត្រូវ​បារម្ភ​អំពី​សេដ្ឋកិច្ច​អាមេរិក​ដែល​កំពុង​ជួប​ការ​ លំបាក​នោះ​ទេ ហើយ​លោក​បាន​ហៅ​លោក​អនុ​ប្រធានាធិបតី ស៊ី ជិនភីង ថា​ជា​បុរស​ខ្លាំង ដែល​ចំណុច​នេះ បាន​បង្ហាញ​ពី​អត្តចរិត​របស់​លោក​ថា​អាច​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានា​ ធិបតី​ថ្មី​របស់​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​ពី​ររបស់​ពិភព​លោក​ នេះ។

បើក​សវនាការ​ជម្រះ​ក្តី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ពីរ​នាក់

Posted: 23 Aug 2011 01:34 AM PDT

ភ្នំពេញៈ ជន​ជាតិ​ឥណ្ឌូនេស៊ី ២​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​នៅ​ថ្ងៃ​ នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​លួច​ប្រាក់​សរុប ៣៥០០០​ដុល្លារ ពី​បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​មិត្ត​ហ្វូន នៅ​ឆ្នាំ​នេះ។

រក​ឃើញ​បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​បរ

Posted: 23 Aug 2011 01:25 AM PDT

ព្រះវិហារៈ យ៉ាង​ហោច​ណា​ស់​បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៦​ដុំ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះវិហារ​ និង​កំលាំង​ជំនាញ​ពាក់​ព័ន្ធ​រក​ឃើញ​បន្ថែម​ទៀត កាល​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​សីហា នៅ​ចម្ងាយ​ប្រមាណ​ជាង ១០​គីឡូ​ម៉ែត្រ​ខាង​លិច​ស្រុក​គូលែន។

ចាន់ ស្រីរ័ត្ន អួត​ក្តែង​ៗ​ថា មាន​ម្ចាស់​ចិត្ត

Posted: 23 Aug 2011 12:22 AM PDT

110823_b06

ភ្នំពេញៈ តារា​សម្តែង​ស្រករ​ក្រោយ​ដែល​បញ្ជាក់​ថា ខ្លួន​មាន​ដុង​សិល្បៈ​តាំង​ពី​ក្មេង កញ្ញា ចាន់ ស្រី​រ័ត្ន បាន​អះ​អាង​ក្តែង​ៗ​ដោយ​គ្មាន​លាក់​លៀម​តាម​រយៈ​ទំព័រ​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ ថា នាង​មាន​ម្ចាស់​ចិត្ត​ពេញ​បេះ​ដូង​រួច​ទៅ​ហើយ។

ចិន​នឹង​ផ្តល់​កម្ចី​១៩៥​លាន​ដុល្លារ​សម្រាប់​កម្ពុជា​ទិញ​ឧទ្ធម្ភាគចក្រ

Posted: 22 Aug 2011 11:50 PM PDT

ភ្នំពេញៈ ប្រទេស​ចិន​ឯកភាព​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១៩៥​លាន​ដុល្លារ​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​យក​ទិញ​ឧទ្ធម្ភាគចក្រ​យោធា​របស់​ចិន ដែល​នេះ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​យ៉ាង​ឆាប់​រហ័ស ​ខាង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!