Koh Santipheap Daily

Koh Santipheap Daily


លទ្ធផលអ្នក​ឈ្នះអ្នក​ចាញ់នៅ​សង្វៀន​CTN​ និង​បាយ័ន​កាលពី​ថ្ងៃអាទិត្យ

Posted: 22 Aug 2011 12:32 AM PDT

 លោកអាជ្ញ​កណ្តាលលើកដៃ​ ឆេង ពន្លក ​ឈ្នះពិន្ទុ​ ​ជ័យ ចាន់រ័ត្ន ​នៅ CTN
រាជធានីភ្នំពេញ​ ៖​ ​ឆេង ​ពន្លក មកពី​ក្លឹប​​សម្រែក​​​រាជសីហ៍​​បង្ក្រាប​​គ្រឿង​ញៀន​ ​​ឈ្នះ​​ជ័យ ​ចាន់​រ័ត្ន​ មកពី​ក្លឹប​​​​សិង្ហ​កីឡា​​ ​ដោយពិន្ទុ​ និងក្លាយ​​​ជាគូដែល​ជក់​ចិត្ត​​​ជាង​គេ​នៅលើ​​សង្វៀន​​ស្ថានីយ​ទូរទស្សន៍​ CTN សម្រាប់​​ថ្ងៃ​​​អាទិត្យ​​ទី​២១ ​សីហា​​​កន្លង​​មក​នេះ ។ ឆេង ពន្លក និងជ័យ​​​ ចាន់​រ័ត្ន ជាគូ​ជក់​ចិត្ត​​​ ខណៈ​ទឹម សាន​ ឈ្នះមាស សារឹទ្ធ​ ទាំង​​លំបាក​

កីឡាករ​អង់​គ្លេស​​អ៊ែនឌី ​មូ​រ៉េ​ឈ្នះជើង​ឯក​​​ប្រកួតតឺន្នីស​​​ Cincinnati ​Masters នៅ​អា​មេរិក​

Posted: 22 Aug 2011 12:05 AM PDT

កីឡាករអង់គ្លេសមូរ៉េ
កីឡាករ​លំ​ដាប់​ទី​៤ពិភពលោក​អ៊ែន​ឌី​ មូ​រ៉េ​​បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ ​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​នៃ​ការ​ប្រកួត​តឺន្នីស​កម្ម​វិធី​ Cincinnati Masters ​ជា​លើក​ទី​២​កា​ល​​ពី​ថ្ងៃ​អាទិត្យ​​ ទី​២១​​ សី​ហា ​ខណៈ​​ដែល​កីឡាករ​ណូ​វ៉ាក់ យូ​កូ​វិច ​របួស​ដៃ​ដក​ខ្លួន​ពី​ការ​ប្រកួត​​។ ការ​ប្រកួតកម្ម​វិធី​​ខាង​លើ​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន ​Lindner Family Tennis

សមា​គម​គណ​នេយ្យ​ករ​ជំនាញ​អប​អរ​​​សមា​ជិក​ថ្មី​របស់​ខ្លួន

Posted: 22 Aug 2011 12:02 AM PDT

រាជធានី​ភ្នំពេញ ៖ សមា​គម​គណ​នេយ្យ​ករ​ជំនាញ​ដែល​ហៅ​កាត់​ថា ACCA ​បាន​រៀប​ចំ​ពិ​ធី​អប​អរ​សាទរ​ចំពោះ​អ្ន​ក​ដែល​បាន​ចូល​រួម​ជា​សមា​ជិក​ ACCA ​ចំនួន​៥៥​នាក់។ ​ពិ​ធី​អប​អរ​នោះ​​ធ្វើ​ឡើង កាល​ពី​ថ្ងៃ​ទី​១៧ សី​ហា នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ ក្រោ​ម​អ​ធិ​​ប​តី​ភាព​លោក​​​ងី ​តា​យី​​រដ្ឋលេខា​ធិ​ការ​​ក្រ​សួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​។​

បុរស​​២នាក់​ទៀត​ស្លាប់​ដោយសារ​​ពុល​​​ស្រា.ស ​​សរុបស្លាប់​​៥​នាក់​ហើយ​

Posted: 22 Aug 2011 12:01 AM PDT

សពបុរសអ្នកពុលស្រា
​ខេត្តពោធិ៍សាត់​ ៖ ​​បុរស​​២នាក់ទៀត​​បាន​ស្លាប់​ដោយសារ​​ពុល​ស្រា.ស​​​​រឹត​តែ​បង្ក​ឱ្យ​ មានការ​ភ្ញាក់​ផ្អើល​​​ និង​ចាប់អារម្មណ៍​​កាន់តែ​ខ្លាំង​ពីមជ្ឈដ្ឋាន​​ទូទៅ​កាលពីថ្ងៃទី​២១ សីហា ​​២០១១ ​​ស្ថិត​ក្នុង​ភូមិព្រែក​​​​១ ឃុំ​សំរោង​ ភ្នំក្រវាញ​។​

​សម្ពាធ​​​ជាផ្លូវ​ការ​​​ ​និង​ការ​​ដាក់បង្ហាញ​​វត្ត​មាន​ថ្មីនៃ​​​ទស្សនាវដ្តី​​សូវរីន​

Posted: 21 Aug 2011 11:56 PM PDT

ក្នុងថ្ងៃសម្ពោធ
រាជធានីភ្នំពេញ​​ ៖ ​​សូវរីន (SOVRIN) ទស្សនាវដ្តី​​​​ហ្វេ​ស្សិន​​​លំដាប់ខ្ពស់​​ថ្នាក់​អន្តរ​ជាតិ ​​បានប្រារព្ធ​​ពិធីបើក​​សម្ពោធ​​ជាផ្លូវ​ការ​​​របស់ខ្លួន​ដ៏​ធំ​មួយនៅ​ ក្នុងរាជធានី នៃព្រះរាជាណា​ចក្រ​កម្ពុជា ​​ដែលប្រព្រឹត្ត​ទៅ​​​កាលពីថ្ងៃ​សុក្រ ទី​​១៩ សីហា ​​ឆ្នាំ​២០១១ ​​វេលាម៉ោង​​​​៦​ល្ងាច​​ដល់​ម៉ោង​​​៩​យប់​ នៅ​សណ្ឋាគារ​​​លំដាប់ផ្កាយ​​ប្រាំ​​​សូ​ហ្វី​តែល​​​

​ក្រុម​ហ៊ុនK.D.Cនៅ​ភូមិ​ឡពាង​មិន​អាច​​អភិវឌ្ឍន៍​​បានព្រោះ​ជន​ខិល​ខូច​​រំលោភ​​ចង់​បាន​ដី

Posted: 21 Aug 2011 11:52 PM PDT

ខេត្ត​កំពង់​ឆ្នាំង ៖ ​​​លោក​ថៃ ហ៊ី ​​តំណាង​ក្រុម​​ហ៊ុន​​ K.D.C ​បានសម្តែង​​ការ​ប្រតិកម្ម​​ទៅ​នឹង​វិទ្យុ​​អាស៊ី​​​សេរី​ដែលបានធ្វើ​ការ​​ ផ្សាយ​ផ្តេស​ផ្តាស​កាលពីព្រឹក​ថ្ងៃ​ទី១៦​ សីហា ​ដែលលើក​យក​​កិច្ច​​សម្ភាសន៍​​មួយ​របស់​​​អង្គ​ការ​សិទ្ធិមនុស្សមួយ​​ជា​មួយ ​​​​អ្នក​ភូមិ​​ខិល​ខូច​​មួយក្តាប់តូច ​នៅ​​ភូមិ​​​ឡពាង ឃុំ​តា​ជេស ​ស្រុក​​កំពង់​ត្រឡាច​ ​ដែល​បាន​

គ្រាប់​រ៉ុក្កែត​​ជា​ច្រើន​គ្រាប់​​បាញ់​លើ​ភាគ​ខាង​ត្បូង​​​អ៊ីស្រាអែល​

Posted: 21 Aug 2011 11:51 PM PDT

ប៉ូលិស​អុុីស្រាអែល​​គ្រាហ៍​អ្នក​របួស​ម្នាក់
ពួកសកម្ម​ប្រយុទ្ធប៉ាឡីស្ទីន​កាលពីថ្ងៃទី​​២១ សីហា បាន​បាញ់គ្រាប់​រ៉ុក្កែត​​ប្រមាណ​​ជា​​​​១២​គ្រាប់​ទៅលើ​​​ភាគខាង​ត្បូង​អ៊ីស្រាអែល ដែល​ញ៉ាំង​ឱ្យ​មាន​​ការភ័យខ្លាច​​ដល់​អន្តរាគមន៍​​​ថ្មី​មួយ​របស់​កងទ័ពអ៊ីស្រាអែល​​ចូលក្នុង​​​ជ្រោយ​ហ្គា​ហ្សា​ ដែលកើត​​​មាន​អំពើហិង្សា​​​ជាថ្មី​ចាប់​​តាំង​ពី​​​៣​ថ្ងៃ​​មក​​ហើយ​។​ ឧត្តមសេនីយ៍​​ YOAV MORDECHAT អ្នក​នាំពាក្យ​របស់​

អ្នក​នេសាទ​​​បង្ហាញ​​​រូប​ភាព​​ចម្លែក​​​នៅ​​តំបន់​​​អឺរ៉ុប​​​ដោយ​ស្ទូច​​ត្រី​​ប្រើ​​កំសួល​​​ផ្លុំ​ពីស្រោម​​អនាម័យ

Posted: 21 Aug 2011 11:45 PM PDT


បណ្តា​​​អ្នក​នេសាទ​​នៅទូទាំង​​ពិភពលោក ​បច្ចុប្បន្ន​​កំពុង​​បង្ហាញ​​ឥរិយាបថ​​​ដ៏ចម្លែក​​របស់​ខ្លួន ដើម្បីឱ្យក្លាយ​ជាចំណាប់​អារម្មណ៍​​ពីសំណាក់​​មហាជន​​នានា​នៅ​ទូទាំង​​​ប្រទេស ​និងនៅ​លើ​ពិភព​លោក ។ ជាក់​ស្តែង​​សម្រាប់អ្នក​នេសាទ​​ក្នុង​ប្រទេស​​​ហ្គ្រោ​​អង់ឡង់ ដែលបានបង្ហាញ​​នៅទីនេះ ​កំពុង​​លែង​ត្រី​ចូលទៅ​​ក្នុងសមុទ្រ​​​ដែល​ពោរពេញ​​​ទៅ​ដោយ

រៀប​ការ​ជា​ក្រុម​​ចំនួន​៨០​​គូ​រវាង​អ្នក​ស្រឡាញ់​​​ភេទ​ដូចគ្នា​​នៅតៃវ៉ាន់

Posted: 21 Aug 2011 11:42 PM PDT


​កាល​ពី​ថ្ងៃទី២១ សីហា កន្លងទៅ ​មានពិធី​​​រៀបអាពាហ៍ពិពាហ៍​​​របស់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​​ជា​ក្រុម​ចំនួន៨០គូ​នៅ​តៃវ៉ាន់ ។ ​​ពួក​គេ​​ស្លៀក​ពាក់​ឈុត​​ពណ៌​.ស ​និងមាន​​ក្រណាត់​ឃ្លុំ​មុខ​ដោយ​មានអ្នក​ចូលរួម​ជាង​១០០០នាក់​ដែល​ជា​បងប្អូន​ ញាតិ​មិត្ត​​​​ មិត្តភក្តិ និង​អ្នកមានចំណាប់​អារម្មណ៍​ចូល​ទស្សនា ។

ចោរ​គំរាម​ទារ​​ប្រាក់​​​ក្នុង​ហាង​​​​ដោយយក​​ខោ​ស្ល៊ីប​​​បិទមុខ

Posted: 21 Aug 2011 11:39 PM PDT


ទីភ្នាក់ងារព័ត៌​មានបរ​ទេស​​​កាលពីថ្ងៃទី២១ សីហា ​ផ្សាយ​​ឱ្យ​ដឹង​ថា ​សមត្ថកិច្ច​​ប៉ូលិស​ក្នុង​ទី​ក្រុង​​ដាល​ឡាស់ ​រដ្ឋតិច​សាស់ ​​សហរដ្ឋអាមេរិក ​បានបង្ហាញ​​រូបភាព​តាមខ្សែ​​អាត់វីដេអូ​ពីម៉ាស៊ីន​ថត​បង្កប់​​បង្ហាញ​ឱ្យឃើញ​ចោរ​ម្នាក់​កំពុង​សម្លុត​​គំរាម​ប្រមូល​ប្រាក់​ពីអ្នកគិត​លុយ​ និងអតិថិជន​ក្នុង​​ហាងមួយ​កន្លែង ។

រថយន្ត​​​​ប្រណាំង​​កំពុង​ប្រជែង​​ជា​មួយ​សេះ

Posted: 21 Aug 2011 11:35 PM PDT


លោក​ដេវីដ ​ឃូលថាត ​​អតីត​អ្នក​ប្រណាំង​​​រថយន្ត​​ F1 ដ៏ល្បីឈ្មោះ​​នៅ​ប្រទេស​អង់គ្លេស​​​បច្ចុប្បន្ន​​ត្រូវថត​​រូប​​បាន​ ខណៈ​ពេលកំពុង​បើក​​បរ​រថយន្ត​ដែលបាន​ទទួល​ការឧបត្ថម្ភ​ពីក្រុម​ហ៊ុន​ផលិត​ភេសជ្ជៈ​​​ «រ៉េត ប៊ុល» (Real Bull) ដោយ​មាន​អ្នកជិះសេះ​​ប្រដេញ​​តាម​កាលពីថ្ងៃទី១៩ សីហា ​កន្លងមក នៅឯ​ចំការមួយ​នៅ​ទីក្រុង​ចន​សុន រដ្ឋ​តិចសាស់

អង្គការMORU បរិច្ចាគធនធានជួយកសាង​អគារ​នៅ​មន្ទីរពេទ្យប៉ៃលិន

Posted: 21 Aug 2011 11:30 PM PDT

ខេត្តប៉ៃលិន ៖ រាជ​រដ្ឋា​ភិបាល​កម្ពុជា ក៏ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សេងៗ តែងផ្តល់​កញ្ចប់​​ថវិកា​យា៉ង​ច្រើន​ ​ដើម្បីស្ថាបនាអគារថ្មីៗ និងជួយ​កសាង​បន្ថែម​បំពេញ​ការ​ខ្វះខាត​មួយ​ចំនួន​ដល់មន្ទីរ​ ពេទ្យបង្អែកខេត្ត សំដៅផ្តល់​​ភាព​ងាយ​ស្រួលដល់គ្រូពេទ្យធ្វើការ ព្រមទាំងផ្តល់​កន្លែងដ៏ល្អសម្រាប់ប្រជាពលរដ្ឋសម្រាក​ព្យា​បាល​ជំងឺ។

រថយន្ត​វីហ្គោ​​បុក​ក្មេង​ស្រីអាយុ​3​ឆ្នាំ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ

Posted: 21 Aug 2011 11:30 PM PDT

ក្មេងស្រីរងគ្រោះ​ក្រោយ​មក​ស្លាប់
ខេត្តមណ្ឌល​គិរី ៖ ក្មេង​ស្រី​អាយុ​៣​ឆ្នាំ​​ម្នាក់​ពេល​កំពុង​​រត់​លេង​​ក្បែរ​ចិញ្ចើម​​ផ្លូវ ​មុខ​ផ្ទះ​​រ​បស់​ខ្លួន​ត្រូវ​រថយន្ត​មា៉ក​វីហ្គោ ​ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-1563 ​បុក​​បណ្តាល​ឱ្យ​​ស្លាប់​​នៅពេល​បញ្ជូន​​ទៅកាន់​មន្ទីរ​​ពេទ្យ​​បង្អែក​​ ខេត្ត ។ គ្រោះ​អកុសល​នេះ​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៥​​និង​៥០​នាទី​​ល្ងាច​ ថ្ងៃ​ទី​២០ សីហា ​នៅចំណុច​​

ឈរ​លើ​​លំហ​អាកាស​​​យកដៃ​​ម្ខាង​កាន់​ជញ្ជាំង​អគារ

Posted: 21 Aug 2011 11:28 PM PDT


លោក​យ៉ូសេន ​​ឡូបៀ ​សិល្បករ​​​ជនជាតិ​​អា​ល្លឺម៉ង់​​​បានបង្ហាញ​​ឥរិយាបថ​​​​ដែលនឹកស្មាន​មិន​ដល់​មួយ​​ដោយ​​ឈរ​នៅ​លើ​លំហ​អាកាស​​ ខណៈ​​​ពេល​ដៃ​ម្ខាង​ចាប់​ជញ្ជាំង​​អគារ​​បង្កើត​ការចម្លែក​​ដល់ទស្សនិកជន​ក្នុងទីក្រុង​ប៊ីលបាវ ប្រទេស​អេ​ស្ប៉ាញ ។ ​ការបង្ហាញ​​ឥរិយាបថ​ដ៏ចម្លែកនេះ បានបង្ក​នូវ​ការងឿង​ឆ្ងល់​យ៉ាងខ្លាំង​ពីសំណាក់

ដើរ​​លើ​​ខ្សែ​​ក្នុង​លំហ​អាកាស​​​ដោយមិន​ប្រើ​ឈើ​​ទប់ខ្លួន​​ដូចគ្នា​​សម្តែង​​សៀក

Posted: 21 Aug 2011 11:26 PM PDT


លោក​ហ្វ្រេត​ឌី ណុក ​ជនជាតិស្វ៊ីសបាន​​បង្ហាញ​សមត្ថភាព​​ដ៏អស្ចារ្យ​របស់ខ្លួន ​ដោយដើរ​​នៅ​លើ​ខ្សែ​​​ក្នុងលំហ​​អាកាស​​​ដោយមិនប្រើឈើ​​ទប់ខ្លួន​​នៅ​លើ​ខ្សែ​របស់អ្នកឡើងភ្នំ «​ស៊ុក​ប្រ៊ីដសេ» មានកម្ពស់​២.៩៦២​ម៉ែត្រ ។ ក្នុងការបង្ហាញ​​ពី​សមត្ថភាព​ដ៏គួរ​ឱ្យ​ស្ញប់ស្ញែង​​នេះ គឺ​​​លោក​​ហ្វ្រេត​ឌី​ ណុក បានព្យាយាម​​​ដើរ​ក្នុង​រយៈ​ចម្ងាយ​​៩៩៥​ម៉ែត្រ

កូន​និង​​មេឆ្កែ​​​កំពុង​បង្ហាញ​​ក្តី​ស្រឡាញ់​នៅ​​ប្រទេស​​​ហ្គ្រោ​​អង់ឡង់

Posted: 21 Aug 2011 11:23 PM PDT


លក្ខណៈ​​​រស់នៅ​​រវាង​មនុស្ស​​និងសត្វ​នៅ​លើ​សាកល​លោក​បាន​​ដំណើរ​ការ​ប្រកប​ដោយ​​​ស្ថាន​ភាព​​ស្និទ្ធស្នាល​​ និងប្រកប​ដោយ​​ក្តីស្រឡាញ់ ​ជា​ពិសេស​​​​លក្ខខណ្ឌ​​​នៃការ​រស់នៅ​​រវាង​ម្តាយ​ និង​កូន ​។ ឪពុក-ម្តាយ​តែងតែ​​​​ផ្តល់​​​ទឹកចិត្ត​​​ស្រឡាញ់​​ដល់កូន ​រីឯ​កូន​ក៏​ផ្តល់​ក្តីស្រឡាញ់​​​ និង​​​ការគោរព​​ទៅ​លើ​អ្នក​មាន​គុណវិញ​ដែរ ។

ពួកឧទ្ទាម​​​លីប៊ី​​​កាន់កាប់​ក្រុង​​ទ្រី​ប៉ូលី​ទាំង​មូល​​លើក​លែង​​វិមាន​​​លោកកាដាហ្វី

Posted: 21 Aug 2011 11:20 PM PDT


​​​ទូរទស្សន៍​​​អាល់ហ្សា​​ហ្ស៊ីរ៉ារាយការណ៍​​កាល​ពីថ្ងៃទី​២១ សីហា ​​ថា ពួក​ឧទ្ទាម​លីប៊ី​និយាយ​ថា ​​ពួកគេ​វាយដណ្តើម​​​​កាន់​កាប់​ក្រុងទ្រីប៉ូលី​​ទាំង​មូល​លើក​លែង​​​តែ​ប្លុក​វិមាន BAB AL AZIZIAH ​ដែល​មាននិ​វេសនដ្ឋាន​​របស់លោក​មូអាម៉ា កា​ដា​ហ្វី ។ រូបភាព​ទាំង​ឡាយ​រ​បស់ទូរទស្សន៍​​អង់គ្លេស​​ KSY

កីឡាករ​អង់​គ្លេស​​អូ​លី​វ័រ ហ្វ៊ីស៊័រ​​ឈ្នះ​ជើង​​ឯក​​វាយ​កូនហ្គោល ​Czech Open

Posted: 21 Aug 2011 11:19 PM PDT

 កី​ឡាករ​​អង់​គ្លេស​អូលីវ័រ ហ្វ៊ីស៊័រ
កី​ឡាករ​​អង់​គ្លេស​អូលីវ័រ ហ្វ៊ីស៊័រ​​បានសម្តែង​នូវ​ក្តីរីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី​ Czech Open​កាល​ពី​ថ្ងៃ​អា​ទិត្យ​​ទី​២១​​សី​ហា​កន្លង​មក​នេះ​។ ការ​ប្រកួត​កម្ម​វិធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​២លាន​​៥​សែន​ដុល្លារ​អាមេរិក​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Prosper Golf Resort​ ក្នុង​ទី​ក្រុង​

លោកគីម ជុងអ៊ីល ទស្សនារោងចក្រ​វារីអគ្គិ​សនីរុស្ស៊ី

Posted: 21 Aug 2011 10:59 PM PDT


មេដឹកនាំ​កូរ៉េខាង​ជើងគីម ជុង​អ៊ីល ​បាន​ទៅ​​ពិនិត្យរោ​ងចក្រ​វារីអគ្គិសនី​ដ៏ធំបំផុត​ក្នុងប្រទេស​រុស្ស៊ីដែល​ស្ថិត​នៅ​ភាគខាង​កើតប្រទេស។​ តាម​​សារព័ត៌មាន​ពីរុស្ស៊ី ​​Portamur​ និយាយ​ថា​ កាលពីថ្​ងៃ​ទី​២១ ​សីហា ​លោកគីម​បានធ្វើ​​ដំណើរ​ទៅ​ទស្សនា​រោងចក្រ​​អគ្គិសនី ​ក្នុង​តំបន់ ​Amur ។ ​គាត់បាន​ចាក​ចេញ​ពីរថភ្លើង​​ក្នុង​​ស្ថានីយ៍​រថភ្លើង​មួយដែល​

វ៉ូហ៊ាំង​ម៉ីបវរ​​កញ្ញា​ចក្រ​វា​ឡ​​វៀត​​ណាម​​ចេញ​ដំណើរ​​​ទៅ​​កាន់​​​ទីក្រុង​​សាវ​ប៊ូ​ឡូ

Posted: 21 Aug 2011 10:54 PM PDT


តាម​ប្រភពព័ត៌​មាន​​ពី World Show បាន​ផ្សាយ​​ឱ្យ​ដឹង​ថា ​កញ្ញាវ៉ូហ៊ាំង​ម៉ី ដែល​បាន​គ្រង​មកុដ​បវ​រ​កញ្ញា​​ឯក​ចក្រ​វាឡ​ប្រទេស​វៀត​ណាម​ ​ឆ្នាំ​២០១១ បាន​​ធ្វើ​ដំណើរ​ឆ្ពោះ​​ទៅ​កាន់​ទី​ក្រុង​​សាវ​ប៉ូឡូ ប្រទេស​ប្រេស៊ីល​​ហើយ​កាល​ពីថ្ងៃ​អាទិត្យ​ ទី​២១ សីហា ឆ្នាំ​២០១១ ​តាម​រយៈ​ជើង​ហោះ​ហើរ​របស់​ក្រុម​​ហ៊ុន​​អាកាស​​ចរណ៍​ទួក​គី ។ ​ជូន​ដំណើរ​​នាង​ទៅ​កាន់​

​ដាក់​កំប៉ុង​ហ្គាស​ក្បែរ​ចង្ក្រាន​ពេល​ចម្អិន​​​ម្ហូប​ ផ្ទុះឆេះ​​​ខ្មៅពេញមុខ​

Posted: 21 Aug 2011 09:20 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីជា​កម្មការិនី​​​រោង​ចក្រ​​កាត់ដេរ​ម្នាក់​​​ ខណៈ​កំពុងតែ​ដាំ​បាយ​​​​ និងធ្វើ​ម្ហូប​​​​ ស្រាប់តែ​​​ផ្ទុះកំប៉ុងហ្គាស​​ដែល​​ច្រក​ថង់​ព្យួរ​​​នៅជិត​ចង្ក្រាន​​នោះ បណ្តាល​ឱ្យ​ឆាបឆេះ​​​រោ​​ល​ខ្មៅ​​​ពេញ​មុខ ដៃ ​និង​ជើងទាំង​ពីរ​ កាលពី​វេលា​ម៉ោង​​១០​និង​​​៥៥នាទី​​​​ព្រឹកថ្ងៃទី​​​២១ សីហា ២០១១ ​នៅ​ក្នុង​បន្ទប់ជួល​ជិត​ផ្សារ​​​​ជម្ពូ​វ័ន ស្ថិត​នៅ​​សង្កាត់ចោមចៅ ​​ខណ្ឌដង្កោ​។​

​ឡើង​​​ផ្សារ​ដែក​ធ្លាក់​ពីលើ​រន្ទា​​ កម្ពស់​​៦​ម៉ែត្រ ​​​ក្អួត​ចេញបាយ​​

Posted: 21 Aug 2011 09:18 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​​យុវជន​​​​ជាជាង​ផ្សារ​​ដែក​​ម្នាក់​​ធ្លាក់​ពីលើ​​​​រន្ទាសន្លប់​ ខណៈ​ពេលដែល​​ឡើង​ទៅ​ផ្សារ​​​ដែកជាន់​​ខុស​​​​រន្ទា ​កាលពី​វេលា​ម៉ោង​​​៧​និង​​​៣០នាទី​ព្រឹកថ្ងៃទី​​​២២ សីហា ​២០១១ ​​នៅការដ្ឋាន​សាង​សង់​​​ខុន​ដូតាម​​​បណ្តោយ​​ផ្លូវ​​​​​​​២០៤៤ ​​ហៅ​ផ្លូវ​​​ម៉ៃ​ដា ​​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ​​ខណ្ឌសែនសុខ ​​ហើយត្រូវ​​បញ្ជូន​ទៅ​ព្យាបាល​​នៅមន្ទីរពេទ្យ​ព្រះ​កុសុមៈ​។

​ប្រធានាធិបតី​​ស៊ីរី​​ព្រមាន​​ប្រឆាំង​​រាល់​​អន្តរា​គមន៍​​​យោធា​​​បរទេស​

Posted: 21 Aug 2011 09:03 PM PDT

ប្រធានាធិបតី​​ស៊ីរី​លោក​​បាចា​អាល់​​អាសាដ​
​ប្រធានាធិបតី​​ស៊ីរី​ លោក​បាចា អាល់​អា​សាដ ​​​បាន​ព្រមាន​​​កាលពីថ្ងៃទី​​​២១ សីហា ប្រឆាំង​នឹង​​រាល់​​អន្តរាគមន៍​យោធា​​​​បរទេស​​ចូ​ល​ក្នុង​​​ប្រទេស​របស់​​លោក ដោយ​លោកអះ​អាង​​​ថា សម្រាប់​​​បណ្តាប្រទេស​​​ដែលជ្រៀត​ជ្រែក​​​ចូល​​​កិច្ច​ការ​​ផ្ទៃ​ក្នុង​​ស៊ីរី នឹង​ទទួលផលអាក្រក់​។​

ហាត់​​ប្រាណ​​ត្រឹម​​15​​នាទី​​រៀង​​រាល់​​ថ្ងៃ​​ជួយ​​បង្កើន​​អាយុ​​

Posted: 21 Aug 2011 08:56 PM PDT


ធ្វើ​សកម្ម​ភាព​ដ៏​តិច​តួច​បំ​ផុត​ដែល​មនុស្ស​ពេញ​វ័យ​ម្នាក់​​អាច​ធ្វើ​ បាន​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ។ ​តាម​ការ​សិក្សា​ពី​លើក​មុន​របស់ ​អង់​គ្លេស​ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​អង្គុយ​នៅ​ស្ងៀម​មួយ​កន្លែង​មិន​ធ្វើ​អ្វី​សោះ​ក្រៅ​តែ​ពី​ញ៉ាំ​អា​ហារ​ ផ្សេងៗ​ឬក៏​មើល​ទូ​រទស្សន៍​៦ម៉ោង​ក្នុង​១ថ្ងៃ​អាច​កាត់​បន្ថយ​អាយុ​កាល​ មធ្យម​ដល់​ទៅ​៥ឆ្នាំ ។

ការមានផ្ទៃពោះ6ខែ​មិនរំខាន​ដល់ការ​ថតផ្សាយ​ពាណិជកម្ម​របស់​រាជនីសម្រស់​បូលីវូដ​អៃស្វាយ៉ារ៉ៃ

Posted: 21 Aug 2011 08:50 PM PDT


រាជនីសម្រស់បូលីវូដអៃស្វាយ៉ារ៉ៃដែល​កំពុង​មានផ្ទៃពោះ៦ខែនៅតែរក្សាសម្ផស្សដ៏​ស្រស់​ផូរផង់របស់នាងដដែល ហើយលើសពីនេះ​ទៀតការមានផ្ទៃពោះនេះវា​មិនបានធ្វើឲ្យ​ប៉ះ​ពាល់​ដល់​អាជីពសម្តែងរបស់នាងនោះទេ។ បច្ចុ​ប្បន្ននាង​កំពុងបំពេញភារកិច្ចថតផ្សាយពាណិជ្ជ​​កម្មឲ្យ​ផលិតផលថែរក្សាស្បែកសាប៊ូលុចក្នុង​ប្រទេស​ថៃ​ ដែល​​ក្រុម​ហ៊ុន​នេះ​

​កំពុង​ដឹកក្របី​​ឱ្យ​​ស៊ីស្មៅ​រន្ទះ​បាញ់​​​ខ្លោច​ដើមទ្រូង ឆូត​តាំង​ពី​​​ថ្ងាស​ដល់​ភ្លៅ តែ​​មិនស្លាប់​

Posted: 21 Aug 2011 08:44 PM PDT

បុរសរងគ្រោះ
​ខេត្ត​ពោធិ៍​សាត់​​​ ៖ ​​យុវជន​​​ម្នាក់​ក្នុង​ចំណោម​ពីរនាក់​ត្រូវ​រន្ទះបាញ់​ខ្លោច​ដើមទ្រូង ​​តែ​សំណាង​​ល្អ​មិន​​ស្លាប់ ដោយ​គ្រាន់តែ​​​របួសធ្ងន់​ប៉ុណ្ណោះ ​​។ បាតុភូត​​​ធម្មជាតិរន្ទះបាញ់​នេះ​​​បានកើត​ឡើង​​​កាលពី​​​រសៀល​ថ្ងៃទី​​​​​​ ១៨ ​សីហា ២០១១ ​​ដែលយុវ​​ជនរងគ្រោះ​ឈ្មោះ​ជា ចាន់​រស្មី ​អាយុ​១៩​ឆ្នាំ ​មានទីលំនៅ​​​កន្លែងកើត​ហេតុ​​ភូមិ​​​​ថ្គោល​តូច ឃុំ​អន្សារ​

តារា​ចម្រៀង​​​ G-NA ​ចុះ​កុង​ត្រា​​ថត​​ពាណិជ្ជ​កម្ម​​ផលិត​ផល ​LG ​Smart Net Hard

Posted: 21 Aug 2011 08:44 PM PDT

​នាង G-NA ថត​ផ្សព្វផ្សាយ​​ផលិត​ផល​ម៉ាក​ល្បី​​រប​ស់ LG Smart Net Hard
បន្ទាប់​ពី​ទទួល​បាន​​ជោគ​ជ័យ​​ក្នុង​វិស័យ​សិល្បៈ​​ចម្រៀង​​​កញ្ញា G-NA បាន​​បោះ​១​ជំហាន​​​ទៅ​មុខ​ទៀត គឺ​ការ​​ការ​ពេញ​និយម​ក្នុង​ការ​ថត​​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ឱ្យ​​បណ្តា​ក្រុម​ហ៊ុន​ផ្សេងៗ​ជា​ច្រើន​ទៀត។ យោង​ទៅ​តាម​គេហ​ទំព័រ​​​ដែល​​និយាយ​ពី​ក្រុម​តារា​ចម្រៀង​​កូរ៉េ​ បាន​ផ្សាយ​ឱ្យ​ដឹង​ថា កញ្ញា G-NA

ពុល​ស្រា.ស​ស្លាប់3នាក់កំពុង​សង្គ្រោះ​5​នាក់​នៅ​ស្រុក​វាល​វែង

Posted: 21 Aug 2011 08:44 PM PDT

សពអ្នកពុលស្រា
ខេត្ត​ពោ​ធិ៍សាត់ ៖ ​យ៉ាង​ហោចណាស់​មនុស្ស​​៣នាក់​​​បានស្លាប់​​​ជា​បន្តបន្ទាប់គ្នា និង​​៥​នាក់​ទៀតកំពុង​ដេក​​ពេទ្យរដូក​រណែល​​ដែល​គេ​សង្ស័យ​​ថា ពុលស្រា ។ ករណី​នេះ​បានកើត​ឡើង​​ កាលពី​​​វេលាម៉ោង​​​​៨​ព្រឹក​​​​ថ្ងៃ​ទី​​​​២០ សីហា នៅ​​​ភូមិស្ទឹង​​​ថ្មី ឃុំ​ប្រមោយ​​ ស្រុក​​​​វាល​វែង ​។​

រោងចក្រ​​អគ្គិសនី​​​៧៤%​ក្នុង​​ប្រទេស​​ជប៉ុន​នឹង​​បិទ​ទ្វារ​​ឆ្នាំនេះ

Posted: 21 Aug 2011 08:36 PM PDT

រូបផែនទី​បង្ហាញ​រោងចក្រ​អគ្គីសនី​ជប៉ុន
ក្រុមហ៊ុន​ថាមពល​អគ្គិសនី​តូក្យូ ​(TEPCO)​​ មានផែន​ការបិទ​ទ្វារ​រោងចក្រ​អគ្គិសនី​ដែលដើរ​ដោយថាមពល​នុយក្លេអ៊ែរ​ក្នុងខេត្ត​ Niigata ​តំបន់ភាគ​កណ្តាល​ប្រទេស​ជប៉ុន ​។ នេះមាន​ន័យ​ថា​រោងចក្រ​អគ្គិសនី​នុយក្លេអ៊ែរ​ក្នុងប្រទេស​ជប៉ុន៧៤% ​នឹងឈប់​ដំណើរការ។​

​សាក​សព​​​មនុស្សជាង​២​​ពាន់​នាក់​​​​រកឃើញ​​ក្នុង​​រណ្តៅ​​​រួម​ទាំង​ឡាយ​​នៅកាស្មៀរ​

Posted: 21 Aug 2011 08:34 PM PDT

​គណៈ​កម្មាធិការ​​សិទ្ធិ​មនុស្ស​​ឥណ្ឌា​​​មួយ​រាយ​ការណ៍​ថា សាកសព​មនុស្សជាង​​​​២.០០០​នាក់ ​ត្រូវ​បានរកឃើញ​​ក្នុង​រ​ណ្តៅ​​រួម​នានា​នៅ​កាស្មៀរ ​​​ឥណ្ឌា ដែលពួកគេ​ប្រហែលជា​ត្រូវស្លាប់ ដោយ​សារ​ការ​​​បះ​បោរ​ក្នុង​តំបន់​ដែល​មានការ​ហែក​ហួរ​​គ្នា​នេះ​។​ រណ្តៅ​កប់សព​រួមទាំង​ឡាយ​ត្រូវបានរក​ឃើញ​​ក្នុងភូមិ​​​ចំនួន​១០

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!