The Phnom Penh Post - KHMER: “ឃាត់ខ្លួនអ្នកបិទស្រាម្នាក់ក្រោយមនុស្សច្រើននាក់ពុលស្រាស” plus 9 more |
- ឃាត់ខ្លួនអ្នកបិទស្រាម្នាក់ក្រោយមនុស្សច្រើននាក់ពុលស្រាស
- អ្នកស្រុកចំការលើលើកគ្នាមកភ្នំពេញតវ៉ាប្រឆាំងនឹងក្រុមហ៊ុនអានម៉ារ៉ាឌី
- ចាប់ខ្លួនមន្ត្រីយោធាម្នាក់ប្រើកាំភ្លើងភ្ជង់ក្បាលថៅកែយានដ្ឋានជួសជុលឡាន
- អង់គ្លេសផ្តល់ចារកម្មតាមហិតក្លិនបុរសខ្លាំងកាដាហ្វី
- កម្មការិនីជិត២០០នាក់ដួលសន្លប់នៅកំពង់ឆ្នាំង បានធូរស្បើយវិញហើយ
- កម្មការិនីជិត២០០នាក់ដួលសន្លប់នៅកំពង់ឆ្នាំង បានធូរស្បើយវិញហើយ
- កម្មការិនីរោងចក្រ M&V រយនាក់បន្តដួលសន្លប់បន្តបន្ទាប់
- វៀតណាមដោះលែងប្រជានេសាទខ្មែរក្រោយចាប់ខ្លួន
- ក្រុមបះបោរលីប៊ីផ្តល់រង្វាន់១លានដុល្លារជាថ្នូរនឹងក្បាលរបស់កាដាហ្វី
- លោក Steve Jobs លាលែងពីតំណែងជាអគ្គនាយកក្រុមហ៊ុន Apple
ឃាត់ខ្លួនអ្នកបិទស្រាម្នាក់ក្រោយមនុស្សច្រើននាក់ពុលស្រាស Posted: 25 Aug 2011 03:24 AM PDT ពោធិ៍សាត់ៈ មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បានថ្លែងឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរបានឃាត់ខ្លួនអ្នកលក់ស្រាសម្នាក់ យកមកសាកសួរនៅឯស្នងការរដ្ឋាននគរបាលខេត្ត ទាក់ទិនទៅនឹងករណីពលរដ្ឋចំនួន ៦នាក់ ស្លាប់ និង ១៥នាក់ទៀតត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលស្រាស កាលពីសប្តាហ៍មុន។ |
អ្នកស្រុកចំការលើលើកគ្នាមកភ្នំពេញតវ៉ាប្រឆាំងនឹងក្រុមហ៊ុនអានម៉ារ៉ាឌី Posted: 25 Aug 2011 03:08 AM PDT ភ្នំពេញៈ ប្រជាពលរដ្ឋជាង ១៥០នាក់ មកពីស្រុកចំការលើ ខេត្តកំពង់ចាម បានលើកគ្នាមកតវ៉ានៅលើទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ប្រឆាំងទៅនឹងគម្រោងផ្លាស់ប្តូរលំនៅដ្ឋានថ្មីរបស់ក្រុមហ៊ុនចំការ កៅស៊ូអានម៉ារ៉ាឌី។ |
ចាប់ខ្លួនមន្ត្រីយោធាម្នាក់ប្រើកាំភ្លើងភ្ជង់ក្បាលថៅកែយានដ្ឋានជួសជុលឡាន Posted: 25 Aug 2011 02:34 AM PDT ភ្នំពេញៈ មន្ត្រីយោធាអាយុ ៣៥ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើងភ្ជង់ និងគំរាមកំហែងសម្លាប់ពាណិជ្ជករអាយុ ៤០ម្នាក់ នៅរាជធានីភ្នំពេញ។ |
អង់គ្លេសផ្តល់ចារកម្មតាមហិតក្លិនបុរសខ្លាំងកាដាហ្វី Posted: 25 Aug 2011 12:56 AM PDT ឡុងដ៍ៈ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក លៀម ហ្វក បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា សម្ព័ន្ធមិត្តណាតូកំពុងជួយក្រុមបះបោរលីប៊ីតាមប្រមាញ់បុរសខ្លាំង មួម៉ា កាដាហ្វី និងកូនប្រុសរបស់គាត់ និងបានបង្កើនការវាយប្រហារតាមផ្លូវអាកាសដោយផ្តោតលើក្រុមស្ម័គ្រ ស្មោះនឹងលោក កាដាហ្វី។ |
កម្មការិនីជិត២០០នាក់ដួលសន្លប់នៅកំពង់ឆ្នាំង បានធូរស្បើយវិញហើយ Posted: 24 Aug 2011 11:49 PM PDT កំពង់ឆ្នាំងៈ កម្មការិនីចំនួន ១៩៨នាក់ នៃរោងចក្រ M&V នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៥ ខែសីហានេះនោះ បានធូរស្រាលវិញហើយ ហើយកម្មការិនីមួយចំនួន បានចាកចេញពីមន្ទីរពេទ្យហើយ។
|
កម្មការិនីជិត២០០នាក់ដួលសន្លប់នៅកំពង់ឆ្នាំង បានធូរស្បើយវិញហើយ Posted: 24 Aug 2011 11:49 PM PDT កំពង់ឆ្នាំងៈ កម្មការិនីចំនួន ១៩៨នាក់ នៃរោងចក្រ M&V នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានដួលសន្លប់ជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៥ ខែសីហានេះនោះ បានធូរស្រាលវិញហើយ ហើយកម្មការិនីមួយចំនួន បានចាកចេញពីមន្ទីរពេទ្យហើយ។
|
កម្មការិនីរោងចក្រ M&V រយនាក់បន្តដួលសន្លប់បន្តបន្ទាប់ Posted: 24 Aug 2011 09:41 PM PDT កំពង់ឆ្នាំងៈ កម្មការិនីចំនួន ១៥៣នាក់ នៃរោងចក្រ M&V នៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបន្តដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្ត តែពីរបីថ្ងៃក្រោយពីកម្មការិនីជាច្រើននាក់បានដួលសន្លប់ដូច គ្នា។ |
វៀតណាមដោះលែងប្រជានេសាទខ្មែរក្រោយចាប់ខ្លួន Posted: 24 Aug 2011 09:31 PM PDT កំពតៈ អាជ្ញាធរខេត្តកំពត បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រជានេសាទកម្ពុជាចំនួន ១០៣នាក់ ត្រូវបានអាជ្ញាធរក្នុងខេត្តគៀនយ៉ាងរបស់ប្រទេសវៀតណាម ដោះលែងឲ្យវិលត្រឡប់ស្រុកកំណើតវិញហើយ ក្រោយពីពួកគាត់ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែសីហាកន្លងមកនេះ។
|
ក្រុមបះបោរលីប៊ីផ្តល់រង្វាន់១លានដុល្លារជាថ្នូរនឹងក្បាលរបស់កាដាហ្វី Posted: 24 Aug 2011 08:43 PM PDT ទ្រីប៉ូលីៈ មេដឹកនាំថ្មីរបស់ប្រទេសលីប៊ី បានស្នើផ្តល់ប្រាក់ចំនួន ១លានដុល្លារជាថ្នូរនឹងមេដឹកនាំគេចខ្លួន មួម៉ា កាដាហ្វី បន្ទាប់ពីបុរសខ្លាំងរូបនេះបានជំរុញឲ្យកម្លាំងស្ម័គ្រស្មោះនឹង គាត់តស៊ូប្រយុទ្ធនៅក្នុងសមរភូមិនៅទូទាំងរដ្ឋធានីទ្រីប៉ូលី។ |
លោក Steve Jobs លាលែងពីតំណែងជាអគ្គនាយកក្រុមហ៊ុន Apple Posted: 24 Aug 2011 08:05 PM PDT សាន់ហ្វ្រាន់ស៊ីស្កូៈ លោក Steve Jobs បានលាលែងពីតំណែងជាអគ្គនាយកក្រុមហ៊ុន Apple ហើយកាលពីថ្ងៃពុធម្សិលមិញ និងបានប្រគល់តំណែងនេះទៅលោក Tim Cook ដែលដៃស្តាំរបស់លោក ដោយលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកមិនអាចបំពេញតួនាទីនេះបានតទៅទៀតឡើយ ដែលបញ្ហានេះបានបង្កឲ្យមានក្តីបារម្ភថា សុខភាពរបស់លោក Jobs កាន់តែអាក្រក់ទៅៗ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |