The Phnom Penh Post - KHMER: “អ្នក​បឹងកក់​មិន​ទាន់​ដឹង​ច្បាស់​ថា ដី​ជាង​១២​ហិកតា​ស្ថិត​នៅ​ត្រង់​ណា” plus 9 more

The Phnom Penh Post - KHMER: “អ្នក​បឹងកក់​មិន​ទាន់​ដឹង​ច្បាស់​ថា ដី​ជាង​១២​ហិកតា​ស្ថិត​នៅ​ត្រង់​ណា” plus 9 more


អ្នក​បឹងកក់​មិន​ទាន់​ដឹង​ច្បាស់​ថា ដី​ជាង​១២​ហិកតា​ស្ថិត​នៅ​ត្រង់​ណា

Posted: 22 Aug 2011 03:17 AM PDT

ភ្នំពេញៈ ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​បឹងកក់ បាន​សម្តែង​ក្តី​ព្រួយ​កង្វល់​ចំពោះ​ភាព​មិន​ច្បាស់​លាស់​របស់​អាជ្ញាធរ​រាជ ​ធានី​ភ្នំពេញ ក្នុង​ការ​រៀប​ចំ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​នៅ​លើ​ទីតាំង​ចាស់​ដែល​ ពួក​គាត់​កំពុង​រស់​នៅ ខណៈ​ប្រជា​ពលរដ្ឋ​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​ថា ដី​ទំហំ ១២,៤៤​ហិកតា​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​ជូន​ពួក​គាត់​នោះ ស្ថិត​នៅ​ឯ​​លើ​កន្លែង​ណា​ច្បាស់​លាស់​នៅ​ឡើយ។

ក្បួន​ដឹក​ឈើ​ក្រញូវ​មួយ​ខ្សែ​សម្រុក​បុក​របាំង​សមត្ថកិច្ច

Posted: 22 Aug 2011 03:07 AM PDT

កំពង់ឆ្នាំងៈ ក្បួន​រថយន្ត​ដឹក​ឈើ​ប្រណីត​ជាង​ ១០​គ្រឿង បាន​បើក​ទម្លុះ​របាំង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង​នៅ​ព្រឹក​ ថ្ងៃ​ចន្ទ​នេះ នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ព្យាយាម​ទប់​ស្កាត់​ការ​ក្បួន​ដឹក​ឈើ​ខុស​ច្បាប់​ ទាំង​នោះ។

ចាប់​ខ្លួន​​មន្ត្រី​អង្គរក្ស​ផឹក​ស៊ី​ស្រវឹង​បាញ់​បោះ​សេរី

Posted: 22 Aug 2011 02:56 AM PDT

ភ្នំពេញៈ លោក ឃួន សំអុល មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន បាន​ឲ្យ​ដឹង​ថា មន្ត្រី​អង្គរក្ស​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ ជុំ​វិញ​ករណី​បាញ់​បោះ​ខុស​ច្បាប់​នៅ​រាជ​ធានី​ភ្នំពេញ។

ចិន​និយាយ​ថា ខ្លួន​គោរព​តាម​ឆន្ទៈ​ពលរដ្ឋ​លីប៊ី

Posted: 22 Aug 2011 02:35 AM PDT

110822_b02

ប៉េកាំងៈ ក្រសួង​ការ​បរទេស​ចិន បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​ចិន​នឹង​គោ​រព​ទៅ​តាម​ឆន្ទៈ​​របស់​ប្រជាជន​លីប៊ី និង​​សង្ឃឹម​ថា ​ស្ថិរភាព​នឹង​វិល​ត្រឡប់​មក​ក្នុង​ប្រទេស​រង​គ្រោះ​ដោយ​សង្គ្រាម​នេះ​វិញ ខណៈ​ពេល​កង​កម្លាំង​ប្រយុទ្ធ​របស់​ពួក​បះ​បោរ​លីប៊ី បាន​ប៉ះ​ទង្គិច​ជា​មួយ​ទាហាន​រដ្ឋាភិបាល​នៅ​លីប៊ី។

តម្លៃ​ប្រេងពិភព​លោក​ធ្លាក់​ចុះ​ ខណៈ​ពួក​បះ​បោរ​លីប៊ី​ចូល​ដល់​ទ្រីប៉ូលី

Posted: 22 Aug 2011 02:09 AM PDT

ឡុងដ៍ៈ តម្លៃ​ប្រេង​ឆៅ​នៅ​ទីក្រុង​ បាន​ធ្លាក់​ចុះ​ ដោយ​បាន​ទម្លាក់​កំណើន​តម្លៃ​ខ្ពស់​បំផុត​របស់​ប្រេង​ក្នុង​​កិច្ច​សន្យា​ អនាគត​អាមេរិក ខណៈ​វិនិយោគិន​បាន​ភ្នាល់​ថា ផលិតកម្ម​ប្រេង​នៅ​ប្រទេស​លីប៊ី អាច​នឹង​ងើប​ឡើង​វិញ បន្ទាប់​ពី​ពួក​ឧទ្ទាម​បាន​ចូល​ដល់​រដ្ឋ​ធានី​ទ្រីប៉ូលី ក្នុង​ដំណើរ​រុញ​ច្រាន​មួយ ដើម្បី​​​បង្ខំ​ឲ្យ​មេដឹក​នាំ​លីប៊ី មួម៉ា កាដាហ្វី ចុះ​ចេញ​ពី​អំណាច។

ផ្តន្ទា​ទោស​មនុស្ស​៦​នាក់​ក្រោម​បទ​ល្មើស​គ្រឿង​ញៀន

Posted: 22 Aug 2011 01:37 AM PDT

ភ្នំពេញៈ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ផ្តន្ទា​ទោស​​មនុស្ស ៦​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី ១​ឆ្នាំ ទៅ ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចន្លោះ ២​លាន​រៀល ទៅ ៦​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​នៅ​រាជ​ធានី​ភ្នំពេញ។

អង់គ្លេស​ជំរុញ​ឲ្យ​ក្រុម​បះ​បោរ​លីប៊ី​រក្សា​សណ្តាប់​ក្នុង​ទីក្រុង​ទ្រីប៉ូលី

Posted: 22 Aug 2011 01:21 AM PDT

110822_b01

ឡុងដ៍ៈ ចក្រ​ភព​អង់គ្លេស បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​​អន្តរកាល​ជាតិ​លីប៊ី​ (LNTC) របស់​ក្រុម​បះ​បោរ រក្សា​សណ្តាប់​ធ្នាប់ និង​មិន​ប្រព្រឹត្ត​អំពើ​សង​សឹក​ទៅ​លើ​គ្នា បន្ទាប់​ពី​កង​ទ័ព​របស់​ក្រុម​បះ​បោរ បាន​សម្រុក​ចូល​កណ្តាល​រដ្ឋ​ធានី​ទ្រីប៉ូលី នៅ​ថ្ងៃ​ចន្ទ​នេះ។

កូរ៉េ​ខាង​ជើង​បញ្ជា​ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ចាក​ចេញ​ពី​រមណីដ្ឋាន​រួម​គ្នា​ភ្នំ​កូមហ្កាង

Posted: 22 Aug 2011 12:53 AM PDT

សេអ៊ូលៈ ប្រទេស​ឯកោ​កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ទុក​ពេល​វេលា ៧២​ម៉ោង ឲ្យ​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ ដែល​ធ្វើ​ការងារ​នៅ​ឯ​រមណីយដ្ឋាន​ទេសចរណ៍​រួម​គ្នា​មួយ សម្រាប់​ចាក​ចេញ​ពី​ទីកន្លែង​នោះ ដោយ​និយាយ​ថា ពេល​វេលា​សម្រាប់​ដោះ​ស្រាយ​ជម្លោះ​ដ៏​រ៉ាំ​រ៉ៃ​ជុំ​វិញ​អ្វី​ដែល​ជា​ និមិត្ត​រូប​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​បង​ប្អូន​ជា​សត្រូវ​ទាំង​ពីរ​ នេះ បាន​ហួស​អស់​ទៅ​ហើយ។

យុវតី​ម្នាក់​បាត់​បង់​ជីវិត​ក្នុង​អគ្គិភ័យ​នៅ​ស្ទឹង​មានជ័យ

Posted: 22 Aug 2011 12:30 AM PDT

ភ្នំពេញៈ មន្ត្រី​នគរបាល​ បាន​ឲ្យ​ដឹង​ថា នារី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​ផ្ទះ​ចំនួន ៣​ខ្នង បាន​រង​ការ​ខូច​ខាត នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​មួយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​រាជ​ធានី​ភ្នំពេញ។

អាជ្ញាធរ​ប្រាប់​សង្ឃ កង សារឿន ឲ្យ​និមន្ត​ចាក​ចេញ​ពី​វត្ត​ជ្រៃមាសសាគរ

Posted: 22 Aug 2011 12:05 AM PDT

កណ្ដាលៈ ព្រះ​តេជ​គុណ ជា សំអាង អនុ​គណៈ​សង្ឃ​ខេត្ត​កណ្តាល បាន​មាន​សង្ឃ​ដីកា​ឲ្យ​ដឹង​ថា អាជ្ញាធរ និង​គណៈ​សង្ឃ​ខេត្ត​នេះ មិន​បាន​ផ្សឹក​ព្រះ​តេជ​គុណ កង សារឿន ឡើយ ប៉ុន្តែ បាន​ស្នើ​ឲ្យ​ព្រះ​សង្ឃ​អង្គ​នេះ និមន្ត​ទៅ​គង់​នៅ​វត្ត​ផ្សេង​ជំនួស​វិញ ខណៈ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​ព្រះ​ចៅ​អធិការ​រូប​នេះ​ពី​ វត្ត​ជ្រៃមាសសាគរ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!