Koh Santipheap Daily

Koh Santipheap Daily


កាំកុងត្រូល​ដុត​កម្ទេច​ស្លាប​មាន់​​ខូច​គុណ​ភាព​​ប្រមាណ​280​គីឡូ​ក្រាម​

Posted: 23 Aug 2011 11:57 PM PDT

ស្លាប់មាន់ខូចគុណភាព
រាជធានីភ្នំពេញ ៖ ​ស្លាប​មាន់​ខូច​គុណ​ភាព និង​មាន​សភាព​ធុំ​ក្លិន​​ស្អុយ​ប្រមាណ​​២៨០​គីឡូ​ក្រាម ​ត្រូវបាន​មន្ត្រី​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​ចុង​ទីភ្នំពេញ ដឹក​នាំដោយ​លោក​ចាន់ វាសនា ​ប្រធាន​សាខា ​សហ​ការ​ជា​មួយ​​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ដឹក​នាំ​ដោយ​លោក​ វរសេនីយ៍​​ទោ មិន សោភ័ណ្ឌ អនុ​ប្រធាន​ការិយា​ល័យ​រដ្ឋ​

ដេ​ប៉ូ​ចែក​ចាយ​ឈាន​មុខ​របស់Smart Mobile ក្នុង​ឆ​មាស​ទី​1 នៃ​ឆ្នាំ2011

Posted: 23 Aug 2011 11:57 PM PDT

កម្មវិធីរបស់ក្រុមហ៊ុន
រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​​ទូរ​ស័ព្ទ​ចល័ត Smart Mobile ​បាន​ប្រ​កាស​ និង​ផ្តល់​នូវ​ប័ណ្ណ​សរសើរ​ជូន​ទៅ​ដល់​​ហាង​លក់​ទូរ​ស័ព្ទ​សុផាត ដែល​​ជា​ដេ​ប៉ូ​ចែកចាយ​ដ៏​ឆ្នើម​ជាង​គេ​នៅ​ក្នុង​ឆ​មាស​ទី​១ ​នៃ​ឆ្នាំ​២០១១។​ ហាង​លក់​ទូរ​ស័ព្ទ​សុផាត​គឺ​ជាដេ​ប៉ូ​ចែក​ចាយ​​ធំ​មួយ​ក្នុង​ចំណោម​ដេ​ប៉ូ​ ចែក​ចាយ​ទាំង​អស់​របស់ Smart Mobile ​ដែល​ចែក​

ក្រុម​ហ៊ុន​យូ​នី​លី​វើ​កម្ពុជា​ណែ​នាំ​ផលិត​ផល​ទឹក​លាង​ចាន​សាន់​ឡៃ​ផ្លឹស​ថ្មី

Posted: 23 Aug 2011 11:52 PM PDT

ទិដ្ឋភាពក្នុងពិធីរបស់ក្រុមហ៊ុន
រាជធានី​ភ្នំេពញ ៖ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៧ សីហា នៅ​ភោជនី​យដ្ឋាន​ទន្លេ​បា​សាក់ ក្រុម​ហ៊ុន​យូ​នី​លី​វើ​កម្ពុជា​​បាន​ណែ​នាំ​ផលិត​ផល​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី​ដល់​អាជីវករ​ធំៗ ​ជាង​១៦០​នាក់ ក្នុង​ទី​ក្រុង​ភ្នំពេញ​​ ពី​អត្ថ​ប្រ​យោជន៍​​ទឹក​លាង​ចាន​សាន់​ឡៃ​ ផ្លឹស ថ្មី ​ផ្សំ​ពី​រូប​មន្ត​តែ​បៃតង​ និង​ក្រូ​ច​ឆ្មារ ​ផ្តល់​អត្ថ​ប្រ​យោជន៍​ពិ​សេស ក​ម្ចាត់​

អតីត​អគ្គនាយក​ IMF ​រួច​ផុត​​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​​ទាំង​អស់​

Posted: 23 Aug 2011 11:52 PM PDT

លោក STRAUSS KAHN រូប​កណ្តាល​
​ការចោទប្រកាន់​ពីបទឧក្រិដ្ឋ​​​រំលោភ​រួម​ភេទ​​​ប្រឆាំង​លោក​ DOMINIQUE STRAUSS KAHN នៅសហរដ្ឋអាមេរិក ​ទីបំផុត​​ត្រូវ​បាន​បោះ​បង់ចោល​​កាលពីថ្ងៃទី​​២៣ សីហា រួមទាំង​​ការ​ជ្រើសតាំង​​រដ្ឋអាជ្ញា​​ពិសេស​មួយផង​។​ ចាប់ខ្លួន​​កាលពីថ្ងៃទី​​​១៤ ឧសភា នៅ​ព្រលាន​យន្តហោះ​ក្រុង​ញូវយ៉ក អតីត​អគ្គ​នាយក IMF រូបនេះ​ត្រូវ​ជាប់ឃុំឃាំង

រថយន្តដឹក​សំពីងសំពោង​​នេះមិន​មែន​បំបែក​ឯតទគ្គ​កម្ម​​​ទេ គឺធ្វើ​​អាជីវ​កម្ម​​​សុទ្ធ​សាធ​

Posted: 23 Aug 2011 11:52 PM PDT

រថយន្តដែលឃាត់ទុក
ខេត្ត​កណ្តាល​ ៖ រថ​យន្ត​ពីរ​គ្រឿង​ដឹក​សំពីង​សំពោង​ដូច​នៅ​ក្នុង​រូប​នេះ​សុំ​កុំ​យល់​ច្រឡំ ​ថា ​​ជា​ការ​ដឹក​បំបែក​ឯត​ទគ្គកម្ម គឺ​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​អាជីវ​កម្ម​ធម្មតា​ទេ​ ដែល​ម្ចាស់​មិន​ខ្វល់​ពី​ឧប្បត្តិ​ហេតុ​​​ងាយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាមួយ​គ្នា​សោះ​។ រថ​យន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ​ត្រូវ​បាន​ប៉ូលិស​ចរា​ចរណ៍​ក្រុង​តា​

អាជ្ញាធរ​ខណ្ឌចុះរុះ​រើ​ស្លាក​យីហោ​​ និង​ផ្ទាំង​បា៉ណូ​​តាម​ចិញ្ចើម​​ផ្លូវ​មុខ​​ព្រលាន​យន្ត​ហោះ​

Posted: 23 Aug 2011 11:48 PM PDT

សកម្មភាពរុះរើ
រាជធានីភ្នំពេញ ៖ ​ផ្ទាំង​ប៉ាណូ​ផ្សាយ​​ពាណិជ្ជ​កម្ម​ និង​ស្លាក​យីហោ​​ភោជនីយ​ដ្ឋាន​​ ឬ​កន្លែង​​លក់​ទំនិញ​នានា​​ជាច្រើន​​កន្លែង​ ដែល​ដាក់​តាំង​បែប​អនាធិបតេយ្យ​​គ្មានច្បាប់​​ទម្លាប់​នៅ​លើ​ចិញ្ចើម​​ផ្លូវ ​សាធារណៈ​បង្ក​​ឱ្យ​មាន​ភាព​ស្មុគ​ស្មាញ​​បាត់​បង់សណ្តាប់​ធ្នាប់ និង​សោភ័ណ​​ភាព​​នោះ​ត្រូវ​បាន​អាជ្ញា​ធរ​ខណ្ឌ​ដង្កោ ​ដឹក​នាំ​ដោយ​លោក​អភិ​

គូស្វាមី​​ ហូលីវូដ​ អែន​ជេលីណា ចូលី ​និង​ព្រីដ​ផីត ​​ប្រកាស​លក់​​​ផ្ទះ​តម្លៃ​13,75​​លាន​ដុល្លារ​

Posted: 23 Aug 2011 11:41 PM PDT

 គូ​ស្វាមី​ហូលី​វូដ​ដ៏​ល្បី​ល្បាញ​​ គឺនាង​អែនជេលី​ណា ចូលី និង​លោក​ព្រីដ​ផីត
តាម​ប្រភព​ព័ត៌​មាន​ពី​គេហទំព័រ​បរទេស​មួយ​បាន​​ផ្សាយ​ឱ្យ​ដឹងថា គូ​ស្វាមី​ហូលី​វូដ​ដ៏​ល្បី​ល្បាញ​​ គឺនាង​អែនជេលី​ណា ចូលី និង​លោក​ព្រីដ​ផីត ​បាន​សម្រេច​ចិត្ត​លក់​ផ្ទះរប​ស់​ពួកគេ​​នៅ​ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា ​ក្នុង​តម្លៃ១៣,៧៥​លាន​ដុល្លារ បន្ទាប់ពី​ធ្វើការ​ជួសជុល​រួច ។ គេហ​ដ្ឋាន​ដ៏ស្កឹម​ស្កៃ​ដែល​សាង​សង់​តាំងពី​ឆ្នាំ​១៩៦២ អាច​មើល​ទៅ​ឃើញ​​ទេស​

គ្រូ​បង្វឹក​​​អំនួត​​ច្រើន​​មូរី​ញ៉ូ​​អាច​​ប្រឈម​​មុខ​​នឹង​​ការ​ជាប់​​បម្រាម​​​១២​​​ប្រកួត​

Posted: 23 Aug 2011 11:35 PM PDT


​យោង​ទៅតាម​​ប្រភពព័ត៌​​មាន​​ពី​កាសែត​​អង់​គ្លេស​​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​​អង្គារ ទី២៣ សីហា បាន​ឱ្យ​ដឹងថា ​៖ គ្រូបង្វឹក​​ដែល​ចូលចិត្ត​ប្រើ​សង្គ្រាម​​ពាក្យ​សំដី​​ និង​អំនួត​ច្រើន​មូរីញ៉ូ អាច​ប្រឈម​មុខ​នឹង​​ការ​ជាប់​បម្រាម​១២​ប្រកួត​​ពីបទ​ប្រើ​អំពើ​ហិង្សា​វាយ​តប់ជាមួយ​​លោក Tito Vilanova ជំនួយ​ការ​គ្រូបង្វឹក​​ក្លឹប Barcelona ​ក្រោយ​ពី​បញ្ចប់​​ការ​ប្រកួត​

ក្លឹប Man City ​ទទួល​បាន​​​ជោគ​ជ័យ​​ក្នុង​ការ​​តាម​​ប្រមាញ់​​ទិញ​​កីឡា​ករ​​ណា​ស្រ៊ី

Posted: 23 Aug 2011 11:30 PM PDT


យោង​​ទៅតាម​​ប្រភព​ព័ត៌​​មាន​​ស៊ី​​អិន ​អិន ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៣ សីហា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹងថា ៖ ​ក្លឹប Man City ដែល​បាន​ព្យា​យាម​​តាម​ប្រមាញ់​​ទិញ​កីឡា​ករ​​ណា​ស្រ៊ី ពី​ក្លឹប​​កាំភ្លើង​​ធំ Arsenal បាន​ទទួល​​ជោគ​ជ័យ​​ហើយ ​បើ​ទោះ​ជា​កីឡា​ករ​ខ្សែ​​បម្រើ​​វ័យ​ក្មេង​​​​រូប​នេះ​នៅ​ជាប់​ជំពាក់​កុង​ត្រា​​ជា​មួយ​ក្លឹប​ Arsenal មួយ​ឆ្នាំ​​ទៀត​ក៏ដោយ

សហាយ​ស្មន់​​​​ទី១របស់​​រ៉ៃអាន់​​ហ្គិក​កាន់​​តែ​សិចស៊ី

Posted: 23 Aug 2011 11:18 PM PDT


​​នាង​​អ៊ីម៉ូជេន ថូម៉ាស់ សហាយស្មន់​​​ទី១​ របស់​​កីឡាករ​​រ៉ៃអាន់​ ហ្គិក ខ្សែ​បម្រើ​​វ័យ​ចំណាស់​​របស់​ក្លឹប​​បិសាច​​ក្រហម​ Man Utd ​បង្ហាញ​​រូប​ភាព​​ដ៏សិច​ស៊ី​​តាម​រយៈ​​ប្រព័ន្ធ​គេហទំព័រ​​ដោយ​ក្តី​​​សោមនស្សរីករាយ​ ក្រោយ​ពី​​ហាត់​​ប្រាណ​​សម្រក​ទម្ងន់​​រយៈពេល​​៦​សប្តាហ៍​ជួយ​ឱ្យ​​​ចង្កេះ​រួមតូច​ ប៉ុន្តែ​នៅ​បរិវេណ​​ដើមទ្រូង​​រីក​ធំ​​ប្រកប​ដោយ​ភាព​សិចស៊ី

​អូតង់នឹង​​មិនបញ្ជូន​​កង​ទ័ព​ទៅលីប៊ី​ឡើយ​ក្រោយ​​​​របប​​កាដាហ្វី​

Posted: 23 Aug 2011 11:14 PM PDT

​នាវា​​ផ្ទុក​យន្តហោះ​ដែល​​ធ្វើ​ប្រតិបត្តិការ​​ប្រឆាំង​លីប៊ី​
​អ្នក​នាំពាក្យ​​​របស់អូតង់​​លោកស្រី OANA LUNGESCU អះអាង​​​កាលពីថ្ងៃទី​​២៣ សីហា នៅក្រុងប្រ៊ុចសែល​​ថា អូតង់​នឹង​មិនបញ្ជូន​​កង​ទាហាន​​​ទៅកាន់​លីប៊ី​ឡើយ​​​ ហើយដើរ​​​តួនាទី​​​គ្រាន់តែ​​​ជាអ្នក​​​ជួយទ្រទ្រង់​​មួយប៉ុណ្ណោះ​​នៅ​លីប៊ី ក្រោយ​លោកកាដាហ្វី ។​

​ខណៈតម្លៃមាស​​​កំពុង​​ឡើង​ខ្ពស់ ​​​នៅ​ប្រទេស​​​ចិន​គេ​​​​យក​​មាសទៅលម្អលើ​​​វត្ថុ​ប្រើ​ប្រាស់​​​រួមទាំង​​បង្គន់​​​អនាម័យ

Posted: 23 Aug 2011 11:08 PM PDT


មាស​​​គឺ​ជា​វត្ថុ​​​​មាន​តម្លៃ​​​ដែល​មនុស្ស​គ្រប់​រូប​​នឹក​​ស្រមៃ​​ចង់​បាន​ និង​ជា​​តម្រូវ​​​ការ​​ដ៏ពេញ​និយម​ ប៉ុន្តែសព្វ​ថ្ងៃ​​​​តម្លៃ​​​មាស​កំពុង​​​ឡើង​ខ្ពស់ ក្រោម​​ស្ថានភាព​​​​ប្រែ​ប្រួល​នៃសេដ្ឋកិច្ច​ពិភព​លោក ។​ ​ក្នុង​ខណៈ​​​ពេល​សេដ្ឋកិច្ច​មានការ​ធ្លាក់​ចុះ​​មនុស្ស​ជាច្រើន​មាន​ចំណាប់​អារម្មណ៍​​​លើ​ការ​សន្សំ​​​មាស

ពួកឧទ្ទាម​វាយ​​កាន់​កាប់​ទី​​បញ្ជា​ការ​ធំ​របស់​​លោក​កា​ដា​ហ្វី​នៅ​​ក្រុង​ទ្រីប៉ូលី​​ តែ​នៅ​ពុំ​ទាន់​​រក​ឃើញ​​មេដឹក​នាំ​​លី​ប៊ី​​រូប​នេះ

Posted: 23 Aug 2011 10:55 PM PDT

ពួកឧទ្ទាម​លុក​ចូល​​ប្លុក​វិមាន​ BAB AL AZIZIAH
ពួក​អ្នក​ដែល​នៅ​​ស្មោះ​ត្រង់​នឹង​លោក​មូ​អា​ម៉ា​ កា​ដា​ហ្វី ចុង​​ក្រោយ​ទាំង​ឡាយ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ សីហា បាន​ប្រយុទ្ធ​តតាំង​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​លី​ប៊ី​ដែល​ដណ្តើម​ត្រួត​ត្រា​មួយ​ផ្នែក​យ៉ាង​ធំ​នៃ​រដ្ឋ​ធានី​​ ហើយ​ទី​បំផុត​វាយ​ដណ្តើម​យក​បាន​ទី​បញ្ជា​ការ​ធំ​ BAB AL AZIZIAH។ ខណៈ​ដែល​ការ​ដួល​រលំ​នៃ​របប​លោក​កា​ដា​ហ្វី​ហាក់​ដូច​ជា​ច្បាស់​​ប្រាកដ​

រោង​ចក្រ​ស្រា​បៀរ​ឃីង​ដឹម​សម្ពោធ​ផលិត​ផល​ថ្មី​ឃីង​ដឹម​ដាក​ឡា​ហ្គើ​

Posted: 23 Aug 2011 10:55 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ការ​ចេញ​លក់​ជា​ផ្លូវ​ការ​នូវ​ស្រា​បៀរ​ដែល​មាន​គុណ​ភាព​ល្អ​ ប្រណីត​តែ​មួយ​គត់​​របស់​ប្រទេស​កម្ពុជា​ ឥឡូវ​នេះ​រោង​ចក្រ​ស្រា​បៀរ​ឃីង​ដឹម​មាន​មោទន​ភាព​ដែល​បាន​ក្លាយ​ជា​រោង​ ចក្រ​ដំបូង​គេ​ក្នុង​ការ​ផលិត​ស្រា​បៀរ​​ដាក​ឡា​ហ្គើ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​គុណ​ភាព​លំដាប់​អន្តរ​ជាតិ​។ តាម​ប្រសាសន៍​របស់​

ចំនួន​សិស្ស​ប្រឡង​ឌីប្លូម​​ និង​បាក់​ឌុបជាប់​បាន​ថយ​ចុះ​រាល់​ឆ្នាំ​

Posted: 23 Aug 2011 10:55 PM PDT

ខេត្តតាកែវ ៖ ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​តាកែវ ​បាន​ទទួល​ស្គាល់​ថា ចំនួន​សិស្ស​​ដែល​ប្រឡង​​ជាប់​​ឌីប្លូម​ និង​បាក់​ឌុប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការ​ថយ​ចុះ​ជា​លំដាប់​​ ហើយ​កត្តា​សំខាន់​ដែល​នាំ​ឱ្យ​​កើត​មាន​បញ្ហា​នេះ​​បណ្តាល​មក​ពីពួកគេ​​រៀន​ ខ្សោយ​​ពេល​មក​ប្រឡង​ឌីប្លូម​ ឬ​បាក់​ឌុប​ធ្លាក់​​ពួក​គេ​ក៏​ឈប់​រៀន​​តែ​ម្តង ។

សំណូមពរ​​របស់​លោ​ក​​ស្រីទេព កុលាប​ ចំពោះ​​​​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

Posted: 23 Aug 2011 10:06 PM PDT

កូនស្រី​អាយុ​២ឆ្នាំ​ឈរយំ​បែប​នេះ​រាល់​ថ្ងៃ​មុខ​បន្ទប់​ឪពុក​ម្តាយ​ដែល​ឪពុក​ម្តាយ​នៅ​ក្នុង​ពន្ធនាគារ​ឯណោះ ។ ​ពេល​ខ្លះ​នាង​យំរហូត​ដេក​លក់​មុខ​បន្ទប់​ក៏​មាន​ដែរ​ ព្រោះ​រង់​ចាំ​មេបា ។
រាជធានីភ្នំពេញ​​ ៖ លោ​ក​ស្រី​​​ទេព កុលាប​ អាយុ​​៣៦ឆ្នាំ​ ជាសាកលវិទ្យា​ធិការ​នៃ​សាកល​វិទ្យា​ល័យ​​ភ្នំពេញអន្តរជាតិ​​ មាន​ស្វាមី​​ឈ្មោះ​​​ហេង​ ឈាង ដែល​ពេល​​​នេះ​កំពុង​ជាប់​​​ពន្ធ​នាគារ​​​ចោល​កូនតូចៗ​​​៣​នាក់​ ក្នុងបន្ទុក​​​​ដោយ​​សាររឿង​ក្តី​​ជាមួយ​លោក​ឧកញ៉ា​​​ កុក ​អាន នោះ បាន​​ផ្ញើ​​លិខិត​​ជាថ្មី​មួយ​ច្បាប់​​​ទៀត​ រួម​ជាមួយ​​​ឯកសារ​​​​ពាក់ព័ន្ធ​​​មួយ​

រញ្ជួយដី​នៅ​​វ៉ាស៊ីនតោន​ និង​ញូវ​យ៉ក​មនុស្ស​ទាំង​ឡាយ​ផ្អើលរត់​​ចុះមក​ដី​

Posted: 23 Aug 2011 08:58 PM PDT

មនុស្សទាំង​ឡាយ​រត់មក​កាន់ដង​វិថី​ពេល​រញ្ជួយដី
​វិទ្យាស្ថាន​ភូមិ​វិទ្យា​​អាមេរិក USGS រាយ​ការណ៍​ថា ការរញ្ជួយដី​មួយ​មាន​កម្លាំង​​​៥,៩រីស្ទ័រ​ កើតមាន​​កាលពីថ្ងៃទី​​២៣ សីហា នៅ​តំបន់​ឆ្នេរ​​សមុទ្រ​ខាងកើតរបស់​​សហរដ្ឋអាមេរិក ​ចាប់​ពី​រដ្ឋ​​​​វៀរ​ជីនៀ រហូត​ដល់​រដ្ឋ​បូស្តុន និង​ដល់​ទីក្រុង​​តូរ៉ុង​តូ ប្រទេស​កាណាដា​ផងដែរ​។​

​ចិន ៖ ​ស្លាប់​​​15នាក់​​​​ក្រោយ​​ការ​​​ឆេះ​​រោងចក្រ​​​​សេរ៉ា​មិក​មួយ​

Posted: 23 Aug 2011 08:54 PM PDT

កំពុង​ប្រយុទ្ធ​​​ពន្លត់​ភ្លើង​ឆេះ​រោងចក្រ
​​អាជ្ញា​ធរ​មូលដ្ឋាន​​​រាយការណ៍​​ថា អគ្គិភ័យ​មួយ​កើតមាន​កាលពីព្រឹកថ្ងៃទី​​​២៣ សីហា ក្នុង​រោងចក្រ​​​​សេរ៉ាមិក​មួយ​បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​​១៥​នាក់ ហើយ​មនុស្ស​​​ម្នាក់ទៀត​​​​របួស​ធ្ងន់ ក្នុង​​ខេត្ត ហ្គង់​​ដុង ភាគខាង​កើត​​​​​ប្រទេស​ចិន​។​ ភ្លើងឆាបឆេះ​​​នាវេលាម៉ោង​​​​៦​និង​​១៨​នាទី​​ម៉ោងក្នុងស្រុក​​​ក្នុង​​អគារ​​រោងចក្រ

រឿង​រ៉ាវ​​អ្នក​​បាត់​ខ្លួន​​ និង​ការ​​ពាក់​ព័ន្ធ​​របស់​​ស្ថាប័ន​​ចារ​កម្ម​

Posted: 23 Aug 2011 08:45 PM PDT

«អ្នក​បាត់​ខ្លួន» ជា​​បញ្ហា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​ច្រើន​ប្រទេស​លើ​សាកល​លោក​។ ក្រោយ​ព្រឹត្តិ​ការណ៍​ថ្ងៃ​​១១ កញ្ញា ២០០១ ទ្វីប​អាស៊ី​ក្លាយ​ជា​​មជ្ឈ​មណ្ឌល​នៃ​ហេតុ​ការណ៍​មនុស្ស​បាត់​ខ្លួន​។ ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​មាន​មនុស្ស​បាត់​ខ្លួន​ជា​ច្រើន​នៅ​ប្រទេស​ប៉ា​គីស្ថាន អាហ្វ​ហ្គា​នី​ស្ថាន​ ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពីន ចិន ថៃ និង​សិង្ហ​បុរី​។

ប្រជាពលរដ្ឋ​​​​រស់នៅបុរី​ប៉េ​ង ហួត ​ស្ទឹង​មានជ័យ ​តវ៉ា​​មិន​​​ឱ្យ​វិមាន​សុភមង្គល​​វាយ​របង​ថ្ម​​បើក​ផ្លូវ​​​ឆ្លង​កាត់​​បុរី​

Posted: 23 Aug 2011 08:25 PM PDT

អ្នករស់នៅក្នុង​បុរី​ប៉េង​ហួត​ធ្វើ​ការតវ៉ា
រាជធានីភ្នំពេញ​​ ៖ ​​ប្រជា​ពលរដ្ឋ​​​​១៥១​គ្រួសារ​រស់នៅ​ក្នុងប្លុក​បុរី​ប៉េ​ង​ហ៊ួត ​ដែលមាន​ទី​តាំង​ស្ថិតនៅ​​ភូមិ​ឫស្សី ​សង្កាត់ស្ទឹង​មានជ័យ ​​ខណ្ឌ​មានជ័យ ​បាននាំគ្នា​ធ្វើ​កូដ​កម្ម​ដុត​កង់​រថយន្ត នៅ​មុខ​បុរី​នាព្រឹកថ្ងៃទី​​​២៣ សីហា ​​២០១១ ​ក្នុង​គោល​​​បំណង​​តវ៉ា​មិន​ឱ្យ​ម្ចាស់​​​​ការ​ដ្ឋាន​​​សំណង់​​​​​វិមាន​ សុភមង្គល ​វាយរបង​ថ្ម​​ការពារ​ក្នុងបុរី ដើម្បីបើក​​​ច្រក​

មន្ត្រី​​​អគ្គិសនី​ម្នាក់​ចង.កសម្លាប់​ខ្លួន និង​ទុក​លិខិត​បណ្តាំ​ប្រពន្ធ​

Posted: 23 Aug 2011 08:09 PM PDT

សពមន្រ្តីអគ្គិសនី
រាជធានីភ្នំពេញ​​ ៖ ​​លោកប្រធាន​​​ការិយា​ល័យ​​​ត្រួតពិនិត្យ​​កុង​ទ័រ​នៃ​អង្គការ​​​អគ្គិសនី​​ ឈ្មោះ​​​សុខ សាវិន​ អាយុ​​​​៤៨​ឆ្នាំ ​​​បាន​​ចង.ក​សម្លាប់ខ្លួន ​ចោលប្រពន្ធ​​កូន និង​មាន​​ទុក​លិខិត​បណ្តាំ​​​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​​នៅ​ផ្ទះ​​លេខ​​​ ​១២២E1 ផ្លូវ​លេខ​​៥១ ភូមិ​​​៦ សង្កាត់​ផ្សារ​​ថ្មីទី​៣ ខណ្ឌ​​ដូន​ពេញ កាលពីវេលាម៉ោង​​​​៦​ល្ងាច​​ថ្ងៃទី​​២៣ សីហា ២០១១​។​

ផ្សារហ៊ុន​អាស៊ី​កើន​ឡើង ​ចំណែក​​ទំនិញ​ក៏ឡើង​​ថ្លៃ​ដែរ​

Posted: 23 Aug 2011 08:06 PM PDT

ផ្សារហ៊ុន​អាស៊ី​ត្រូវបាន​គេមើល​ឃើញថា​​បានខាត​បង់៣ថ្ងៃ​ ហើយ​តំលៃ​ទំនិញ​ឡើងថ្លៃ​ ក៏ដោយ​សារធនាគារ​កណ្តាល​អាមេរិក ​នឹង​បោះ​​ជំហាន​​ទៅមុខ​ដើម្បី​រ៉ាប់រង​ ការស្តារ​​សេដ្ឋ​កិច្ច​​អាមេរិក​ ក៏ដូច​ជាទិន្នន័យ​ធ្លាក់ចុះនៃ​​រោង​ចក្រ​ក្នុង​សហរដ្ឋ​អាមេរិក​ និងផ្សារ​ហ៊ុន​អឺរ៉ុប ​ស្របពេល​​ដែល​ប្រាក់​ដុល្លារ​ធ្លាក់ថ្លៃ។​

យុវជន​យករណារ​យន្តជ្រៀក​ឈើ​ធ្វើ​​គ្រែ ភ្លាត់ស្នៀត​ដាច់ម្រាមដៃ​​២

Posted: 23 Aug 2011 08:04 PM PDT

ជនរងគ្រោះ
រាជធានីភ្នំពេញ​​ ៖ ​​យុវជន​ម្នាក់​​​ខណៈ​ពេល​ប្រើ​រណារ​​យន្ត​​អារជ្រៀក​​ឈើ​ធ្វើគ្រែ​ក៏​ ក្រឡាច់​សាច់​ឈើ​​​​​បណ្តាល​​ឱ្យ​មុខ​រណារ​មុត​បាតដៃ​​ រយះ​ដាច់​​​ម្រាម​​ពីរ​កាល ពី​​វេលាម៉ោង​​​២​រសៀលថ្ងៃទី​​​២៣ សីហា នៅ​ភូមិ​​តាអុក ​ឃុំបឹង​​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម​។​

យូហ្វាឆេមពានលីក​ វគ្គ ​Play Off ជើងទី2​ សម្រាប់​រាត្រី​ថ្ងៃពុធនេះ

Posted: 23 Aug 2011 07:51 PM PDT

កីឡាករក្រុម​Arsenal​ ថតរូបជា​អនុស្សាវរីយ៍​មុន​ពេល​ប្រកួត​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​យូ​ហ្វា​ឆេម​ពាន​លីក​វគ្គ Play Off ជើង​ទី​2សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​5ប្រកួត​។ ក្រុម​ Benfica និង Sturm Graz សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​ ខណៈ​ពេល​​ដែល​ក្រុម​ Arsenal និង Lyon នៅ​តែមាន​ប្រៀប​ជាង​ម្ចាស់​ផ្ទះ​។ Sturm Graz(អូទ្រីស) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0 ។ 3ប្រកួត​​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Rapid Wien 1-0 ក្នុង​ផ្ទះ ស្មើ​ BATE 1-1 និង​បន្ត​លេង​ស្មើ​ Salzburg 1-1 ក្រៅ​ផ្ទះ​។

អង់គ្លេស​ខាលីងខាប់​ និងស្កុត​ឡែន​ខាប់​ជុំទី2​ ថ្ងៃពុធ​ ទី24 ​សីហានេះ

Posted: 23 Aug 2011 07:42 PM PDT

ការ​​​ប្រកួត​​​​បាល់​ទាត់​​​​ចម្រុះ​​​អង់គ្លេស​​​ខា​លីង​​ខាប់ និង​​ស្កុតឡែន​ ខាប់ សម្រាប់​​​​រាត្រី​​​ថ្ងៃ​អង្គារ​​នេះ​ មាន​ 4 ប្រកួត ។ ​ក្រុម​​ជម្រើស​​ល្អ​គឺ Everton, Liverpool , Bolton និង Blackburn ។ Scunthorpe (លីកវ័ន) លទ្ធផល 5 ប្រកួត​​ចុង​ក្រោយគឺ​​​ 1-3-1 ។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​​​ស្មើ Preston 1-1, ចាញ់ Oldham 2-1 ក្នុង​ផ្ទះ បន្ទាប់មក​លេង​ស្មើ Charlton 2-2 ក្រៅ​ផ្ទះ ។

សមា​ស​ភាព​អ្នក​ប្រដាល់​​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ខារ៉ា​បាវ​​​ទម្ងន់​54​​គីឡូ​ក្រាម​​នៅរេញ​ ​CTN

Posted: 23 Aug 2011 07:30 PM PDT


​រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ភេសជ្ជៈ​​ខារ៉ាបាវ ​ក្នុង​ប្រភេទ​ទម្ងន់​​៥៤​គីឡូ​ក្រាម ​នៅលើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN នា​ថ្ងៃ​សុក្រ ទី​២៦ សីហា ខាង​​មុខ​នេះ គឺជា​វគ្គ​​ប្រកួតជម្រុះ​​វិល​ជុំ​ក្នុង​ពូល B ដែល​មានទាំងអស់​​​​​២​គូ​​ ។ សារឹម ង៉ា ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ ខុន ស៊ីចាន់

​ចោរ​ភ្នំពេញ​​2​នាក់​មក​លួច​​នៅ​បាត់ដំបង​ត្រូវអស់លក្ខណ៍​

Posted: 23 Aug 2011 07:25 PM PDT

ជនជាប់ចោទទាំង២នាក់
​ខេត្ត​បាត់ដំបង​​​ ៖ ​​​ជនសង្ស័យ​​២នាក់​ដែល​​​ម្នាក់ខ្លាំង​ខាង​ឡើង​លួច និងម្នាក់​ទៀត​ខ្លាំង​ខាង​ឆ្កឹះ​​សោ ហើយ​​បាន​​អួតខ្លួន​ឯង​ថា ​ជាជើង​ខ្លាំង​ខាង​លួច​នៅ​រាជធានីភ្នំពេញ ​មិនដែល​​​ភ្លាត់​ស្នៀត​​ម្តង​​សោះនោះ ពេលនេះ​ត្រូវ​​អស់​លក្ខណ៍​​​ក្រោយ​ពី​​​ពួកគេ​បានឆ្កឹះ​​សោទ្វារ​ចូល​​លួច​ យក​កុំ​ព្យូទ័រ​​មួយ​​​កំប្លេ ​ពីក្នុង​​​ការិយាល័យ​​​​ភូមិបាល ស្រុក​​​បាត់​

កាប់​ដើម​គ្រ​ញូង​​នៅ​អង្គរ

Posted: 23 Aug 2011 07:25 PM PDT

ឈើដែលគេលួចកាប់
ខេត្ត​សៀម​រាប ៖ ដើម​គ្រ​ញូង​ដ៏ធំ​មួយ​ដើម​ដុះ​នៅ​ក្បែ​រ​ចម្លាក់​​ថ្ម​បុ​រាណ​ក្នុង​តំ​បន់​ រម​ណី​យ​ដ្ឋាន​​ប្រ​វត្តិ​សាស្ត្រ​​ «​ក្បាល​ស្ពាន» ត្រូវ​​​ក្រុម​ចោរ​អា​​រ​​ជា​កង់​​ៗ​​យក​ទៅ​បាត់​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដោយ​បន្សល់​ទុក​តែ​គល់​ និង​មែក​​សម្រាប់​​បង្អួត​ភ្នែក​​ទេស​ចរ​ជាតិ​ និង​​អន្តរ​ជាតិ​​​។​​

លោក​ថាក់​ស៊ីន ប្រកាស​ថា គ្មាន​ផែន​ការ​ត្រឡប់​​ចូល​ប្រទេស​​ដរាប​​ណា​ជន​ជាតិ​ថៃ​​មាន​ការ​​ស្រុះ​ ស្រួល​ និង​បង្រួប​បង្រួម​​គ្នា​ល្អ

Posted: 23 Aug 2011 07:20 PM PDT

លោកថាក់ស៊ីន
តាម​​ទីភ្នាក់ងារ​​ប្ល៊ូម​ប៊ើក ​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ​ផ្សាយ​ថា ​​លោក​ថាក់​ស៊ីន ​ស៊ីណា​​វ៉ាត្រា ​បាន​ផ្តល់​​បទ​សម្ភាសន៍​​ប្រាប់​ទី​ភ្នាក់ងារ​​ជប៉ុន​ក្នុង​ពេល​ទស្សន​ កិច្ច​នៅថ្ងៃ​អង្គារ ទី២៣ សីហា ថា ​យើង​គ្មាន​​ផែន​ការ​ត្រឡប់​​ទៅ​ប្រទេស​ថៃ​ក្នុង​ពេល​បច្ចុ​ប្បន្ន​ ដរា​ណា​ថៃ​មាន​ការ​ស្រុះ​ស្រួល​លើ​បញ្ហា​​ផ្សេងៗ​​នៅ​ក្នុង​ប្រទេស​បាន​ល្អ ។ ​ស្រប​ពេល​​ជា​

គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច​ប្រកាស​តែង​តាំង​​អគ្គលេខាធិការ​រង4​​រូប និង​​ស្នង​ការ​​​គណនេយ្យ​4រូប​

Posted: 23 Aug 2011 07:20 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច​ចុះ​ ថ្ងៃទី​២១ សីហា ​ឆ្នាំ​២០១១ ​ដែលចុះ​​ហត្ថលេខា​​​ដោយ​​លោកញឹក ប៊ុន​​ឆៃ ​​​​ប្រធាន​ប្រតិបត្តិ​នៃ​គណ​បក្ស​​ហ្វ៊ុន​​ស៊ិនប៉ិច​​ បាន​​ឱ្យ​ដឹង​ថា ​គណបក្ស​​ហ្វ៊ុនស៊ិន​ប៉ិច​​​ប្រកាស​តែង​តាំង​​​អគ្គលេខាធិការ​​​រង​​​៤រូប និងស្នងការ​គណនេយ្យ​​​ចំនួន​​៤រូប​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!