The Phnom Penh Post - KHMER: “ជម្លោះ​ដី​ធ្លី​នៅ​បាត់ដំបង អ្នក​ភូមិ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​” plus 9 more

The Phnom Penh Post - KHMER: “ជម្លោះ​ដី​ធ្លី​នៅ​បាត់ដំបង អ្នក​ភូមិ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​” plus 9 more


ជម្លោះ​ដី​ធ្លី​នៅ​បាត់ដំបង អ្នក​ភូមិ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​

Posted: 24 Aug 2011 03:25 AM PDT

បាត់ដំបងៈ ប្រជា​ពលរដ្ឋ​ជាង ៥០​នាក់ មក​ពី​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ បាន​នំា​គ្នា​មក​តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ស្នើ​ឲ្យ​តុលាការ​ដោះ​លែង​អតីត​មេ​ភូមិ​របស់​ពួក​គេ​ លោក ​ប៊ូ សារ៉ូ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគា​រខេត្ត និង​សុំ​ឲ្យ​តុលាការ​បញ្ឈប់​ការ​ចេញ​ដីកា​កោះ​ហៅ និង​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​បន្ត​ទៅ​ទៀត ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ​មួយ។

ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​ពីរ​នាក់​កាន់​អាវុធ​ខុស​ច្បាប់ និង​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ

Posted: 24 Aug 2011 02:51 AM PDT

ភ្នំពេញៈ ជន​ជាតិ​វៀតណាម ២​នាក់ ត្រូវ​បាន​កម្លាំង​​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ចាប់​ខ្លួន​កាល​ពី​ពាក់​ កណ្តាល​យប់​ថ្ងៃ​អង្គារ ពាក់​ព័ន្ធ​នឹង​ការ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ចរាចរណ៍​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​នៅ​រាជ​ធានី​ភ្នំពេញ។ នេះ​ដោយ​យោង​តាម​មន្ត្រី​អាវុធ​ម្នាក់ បាន​អះ​អាង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍។

តុលាការ​ថៃ​លុប​ចោទ​ទោស​ប្រឆាំង​អតីត​ភរិយា​របស់​លោក​ថាក់ស៊ីន

Posted: 24 Aug 2011 02:30 AM PDT

110824_b06

បាងកកៈ តុលាការ​​ឧក្រិដ្ឋ​របស់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ បាន​​សម្រេច​លុប​ចោទ​សាល​ក្រម​ឆ្នាំ​២០០៨ នៃ​អតីត​ភរិយា​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​គេចពី​ការ​បង់​ពន្ធ​ជូន​រដ្ឋ ដែល​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​កើត​ឡើង​ ២​សប្តាហ៍​ក្រោយ​ពី​ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី។

ក្រុម​​អ្នក​ផ្ទុក​មេរោគ​អេដស៍​នឹង​ទៅ​ស្តាប់​លទ្ធផល​ដោះ​ស្រាយ​វិវាទ​ថ្ងៃ​ស្អែក

Posted: 24 Aug 2011 01:56 AM PDT

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ភិបាល​នៃ​បណ្តាញ​អ្នក​ផ្ទុក​មេរោគអេដស៍​ (CPN+)​ បាន​អះ​អាង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សមាជិក​តំណាង​ក្រុម​បណ្តាញ​ជាង ៣០​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ នឹ​ង​នាំ​គ្នា​ទៅ​កាន់​អគារ​​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ដើម្បី​​ស្តាប់​លទ្ធផល​​ដោះ​ស្រា​យ​​​ ជុំវិញ​ការទាមទារ​ក្នុង​​កូដកម្ម​អហិង្សា​របស់​ពួកគេ កាល​ពី​ថ្ងៃទី​២២​ ខែ​សីហា​​កន្លង​ទៅ​។

តុលាការ​សម្រេច​ឲ្យ​អ្នក​ភូមិ​ព្រៃឡង់​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់

Posted: 24 Aug 2011 01:30 AM PDT

កំពង់ធំៈ ក្រុម​អ្នក​ភូមិ​បាន​និយាយ​ថា តុលាការ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​ចិត្ត​មិន​ចាប់​ខ្លួន​អ្នក​ភូមិ ១០​នាក់ មក​ពី​សហគមន៍​ព្រៃឡង់ ស្ថិត​ក្នុង​ឃុំ​មានរិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​ឡើយ បន្ទាប់​ពី​បាន​សាក​សួរ​អ្នក​ភូមិ​ទាំង​នោះ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

កម្មការិនី​ដួល​សន្លប់​នឹង​វិល​ចូល​ធ្វើ​ការវិញ​ថ្ងៃ​ស្អែក

Posted: 24 Aug 2011 12:58 AM PDT

110824_b05

កំពង់ឆ្នាំងៈ កម្មការិនី​ជាង ១០០​នាក់ នៅ​រោង​ចក្រ M&V ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ នឹង​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ស្អែក បន្ទាប់​ពី​ពួក​គេ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ។

ចិន​ងាក​មក​គាំ​ទ្រ​ពួក​បះ​បោរ ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដោយ​ស្ថរិភាព

Posted: 24 Aug 2011 12:35 AM PDT

ប៉េកាំងៈ ប្រទេស​ចិន​ នៅ​ថ្ងៃ​ពុធ​នេះ បាន​ជំរុញ​ឲ្យ​មាន​«ការ​​ផ្លាស់​ប្តូរ​អំណាច​ដោយ​ស្ថិរភាព»​នៅ​ក្នុង​ប្រទេស ​លីប៊ី និង​បាន​និយាយ​ថា ខ្លួន​កំពុង​ទាក់​ទង​ជា​មួយ​ក្រុម​ប្រឹក្សា​បណ្តោះ​អាសន្ន​ជាតិ (NTC) ដែល​នេះ​គឺ​ជា​សញ្ញា​ច្បាស់​លាស់​បំផុត​បញ្ជាក់​ថា ក្រុង​ប៉េកាំង​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នូវ​ការ​ទទួល​ស្គាល់​​កង​ កម្លាំង​បះ​បោរ ដែល​វាយ​ប្រយុទ្ធ​ដើម្បី​ផ្តួល​រំលំ​លោក កាដាហ្វី។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ជួប​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​ជា​មួយ​ម៉េដវេដេវ

Posted: 24 Aug 2011 12:16 AM PDT

110824_b04

សូស្នូវីប័រៈ មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ីល និង​ប្រធានាធិបតី​រុស្ស៊ី ឌីមីទ្រីវ ម៉េដវេដេវ នៅ​ថ្ងៃ​ពុធ​នេះ បាន​​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ឯ​មូលដ្ឋាន​យោធា​ ស្ថិត​នៅ​តំបន់​ស៊ីបេរី ដែល​ក្រុង​ក្រឹមឡាំង​អះ​អាង​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​ផ្តោត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង និង​ចំណង​ទាក់​ទង​ខាង​សេដ្ឋកិច្ច។

ជប៉ុន​តវ៉ា​ទៅ​ចិន​ក្រោយ​នាវា​ចិន​ចូល​ដែន​ទឹក​មាន​ជម្លោះ

Posted: 23 Aug 2011 11:45 PM PDT

110824_b03

តូក្យូៈ ប្រទេស​ជប៉ុន​បាន​ដាក់​កំណត់​ទូត​តវ៉ា​មួយ​ជា​មួយ​ប្រទេស​ចិន​នៅ​ថ្ងៃ​ពុធ​ នេះ បន្ទាប់​ពីរ​នាវា​ចិន​ ២​គ្រឿង បាន​បើក​បរ​ចូល​ក្នុង​រយៈ​ពេល​ខ្លី​នៅ​ក្នុង​អ្វី​ដែល​ជប៉ុន​ចាត់​ទុក​ជា​ ដែន​ទឹក​របស់​ខ្លួន នៅ​ជិត​ប្រជុំ​កោះ​តូចៗ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ដែល​នេះ​គឺ​ជា​ការ​ផ្ទុះ​ឡើង​នូវ​វិវាទ​ថ្មី​បំផុត​នៅ​ក្នុង​តំបន់​មាន​ ជម្លោះ​រ៉ាំ​រ៉ៃ​មួយ​នេះ។

បុរស​ម្នាក់​រអិល​ជើង​ធ្លាក់​ចូល​ប្រឡាយ​ធំ​​បាត់​ខ្លួន

Posted: 23 Aug 2011 10:06 PM PDT

ព្រៃវែងៈ បុរស​វ័យ ៥០​ឆ្នាំ​ម្នាក់​ នៅ​ខេត្ត​ព្រៃវែង បាន​លង់​ទឹក​ស្លាប់ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ៧:៣០​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!