VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៣ សីហា Posted: 23 Aug 2011 12:18 AM PDT ព័ត៌មានចុងក្រោយបំផុត៖ លីប៊ី៖ ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីក្រុងទ្រីប៉ូលី (Tripoli) ជាថ្មី នៅពេលប៉ុន្មានម៉ោងបន្ទាប់ពីលោក សេអ៊ីហ្វ អាល់ អ៊ិស្លាម (Seif al-Islam) កូនប្រុស លោក ម៉ូអាម៉ា ហ្កាដាហ្វី (Moammar Gadhafi) បានជម្នះចេញមកបង្ហាញខ្លួននៅព្រឹកថ្ងៃអង្គារនេះ ដើម្បីនិយាយថា រដ្ឋាភិបាលរបស់ឪពុកលោកនៅត្រួតត្រាទីក្រុងនេះនៅឡើយ នៅពេលដែលពួកឧទ្ទាមបានអះអាងថា ខ្លួនបានកាន់កាប់តំបន់ភាគច្រើននៃទីក្រុងនេះ។ លីប៊ី/ចិន៖ ប្រទេសចិនបាននិយាយបញ្ជាក់អំពីអ្វីដែលខ្លួនហៅថា លក្ខណៈនៃ«ផលប្រយោជន៍រួម»នៃការបណ្តាក់ទុនដ៏ធំរបស់ខ្លួននៅក្នុងវិស័យប្រេងក្នុងប្រទេសលីប៊ី បន្ទាប់ពីមានសេចក្តីស្នើរបស់ពួកឧទ្ទាមថាក្រុងប៉េកាំងអាចទទួលរងការខូចខាត ដោយមិនបានជួយគាំទ្រមូលហេតុរបស់ពួកឧទ្ទាម។ លីប៊ី៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក មានប្រសាសសន៍ថា ការគ្រប់គ្រងអំណាចរបស់លោក ម៉ូអាម៉ា ហ្កាដាហ្វី កំពុង«ចូលដល់ទីបញ្ចប់»ហើយ នៅពេលដែលប្រទេសអារ៉ាប់ជាច្រើនទៀតបានចូលរួមទទួលស្គាល់ក្រុមប្រឆាំងរបស់ប្រទេសលីប៊ី ថាជាអ្នកតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសនេះ។ ស៊ីរី៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អ.ស.ប. បានបញ្ជាឲ្យមានការស៊ើបអង្កេតមួយអំពីលទ្ធភាពនៃការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងសន្តិសុខរបស់ប្រទេសស៊ីរី នៅក្នុងអំឡុងពេលធ្វើការបង្ក្រាបយ៉ាងសាហាវទៅលើក្រុមប្រឆាំង។ ជប៉ុន៖ លោកនាយករដ្ឋមន្រ្តី ណាអូតូ កាន់ (Naoto Kan) នៃប្រទេសជប៉ុន បានជម្រាបសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកឲ្យប្រុងប្រៀបខ្លួនដើម្បីលាឈប់ពីតំណែងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ <!--AV--> ព័តមាននៅពេលមុននេះ៖ <!--IMAGE-RIGHT--> លីប៊ី៖ ពួកឧទ្ទាមលីប៊ីដែលកំពុងបណ្តេញ Moammar Gadhafi និយាយថា ពួកគេបានត្រួតត្រារដ្ឋធានីទ្រីប៉ូលីស្ទើរតែទាំងអស់ តែការបាញ់គ្នានៅបន្តនៅថ្ងៃច័ន្ទ ពេលដែលពួកអ្នកប្រយុទ្ធមួយក្រុមតូចដែលស្មោះត្រង់មេដឹកនាំលីប៊ីនៅកាន់កាប់ផ្នែកនានាក្នុងទីក្រុង។ ពួកឧទ្ទាមនិយាយថា ការប្រយុទ្ធរីកកាន់តែធំឡើង ពេលដែលរថក្រោះចេញពីបន្ទាយ Bab al-Azizziya របស់ Gadhafi ហើយបានបើកបាញ់ប្រហារ។ លីប៊ី៖ ប្រទេសអាហ្វ្រិកខាងត្បូងប្រាប់ថា ខ្លួនមិនបានបញ្ជូនយន្តហោះទៅកាន់ប្រទេសលីប៊ីដើម្បីជួយមេដឹកនាំ Moammar Gadhafi ដែលមានបញ្ហាឲ្យចាកចេញពីប្រទេសទេ។ លីប៊ី៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អួបាម៉ា និយាយថា របបរបស់មេដឹកនាំ Moammar Gadhafi ប្រទេសលីប៊ីដល់ទីបញ្ចប់ហើយ។ ស៊ីរី៖ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ថ្លែងថា វាជាការរំខានដែលប្រធានាធិបតីស៊េរី Bashar al-Assad មិនបានរក្សាការសន្យារបស់លោកអំពីការបញ្ចប់ការបង្ក្រាបយ៉ាងឃោឃៅដោយប្រើកម្លាំងយោធានៅក្នុងប្រទេស។ ប៉ាគីស្ថាន៖ អំពើហិង្សាខាងនយោបាយលើជនជាតិភាគតិចអស់រយៈពេលជិតមួយសប្តាហ៍បានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៩១នាក់ដែរក្នុងទីក្រុងដ៏ធំបង្អស់ ប្រទេសប៉ាគីស្ថាន។ កូរ៉េខាងជើង៖ មន្រ្តីជាន់ខ្ពស់យោធារុស្ស៊ីបានស្ថិតក្នុងប្រទេសកូរ៉េខាងជើងដើម្បីចរចាស្តីពីការធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទងខាងយោធា ពេលដែលរទេះភ្លើងដែលមានប្រដាប់ការពារគ្រាប់កាំភ្លើងដែលដឹកមេដឹកនាំខាងជើង Kim Jong-Il បានឮលាន់សន្ធឹកកាត់តាមតំបន់ខាងកើត ឆ្ពោះទៅកាន់តំបន់ស៊ីបេរីដើម្បីចូលរួមសន្និសីទកំពូលជាមួយប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។ អាល្លឺម៉ង់៖ អាល្លឺម៉ង់ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបនិយាយថា ខ្លួននឹងធ្វើឲ្យមានតុល្យភាពថវិការបស់ខ្លួនលឿនជាងការរំពឹងទុក។ ស៊ែបី៖ ពួកមន្រ្តីរដ្ឋាភិបាលស៊ែបីបានបើកការពិភាក្សាជាមួយគណៈប្រតិភូមកពីអង្គការមូលនិធិរូបីវត្ថុអន្តរជាតិ (IMF) ពេលដែលពួកមន្រ្តីទាំងនោះស្វះស្វែងរកប្រាក់កម្ចីថ្មីសម្រាប់ប្រទេសនៅតំបន់បាល់កាននេះ។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |