The Phnom Penh Post - KHMER: “អាភីស៊ីត​ចង់​ឲ្យ​យីងឡាក់​ប្រកាស​គោល​នយោបាយ​នៅ​មុខ​សភាដោយ​ផ្ទាល់” plus 9 more

The Phnom Penh Post - KHMER: “អាភីស៊ីត​ចង់​ឲ្យ​យីងឡាក់​ប្រកាស​គោល​នយោបាយ​នៅ​មុខ​សភាដោយ​ផ្ទាល់” plus 9 more


អាភីស៊ីត​ចង់​ឲ្យ​យីងឡាក់​ប្រកាស​គោល​នយោបាយ​នៅ​មុខ​សភាដោយ​ផ្ទាល់

Posted: 21 Aug 2011 03:04 AM PDT

បាងកកៈ មេដឹកនាំ​ស្តី​ទី​នៃ​គណ​បក្ស​ប្រជាធិបតេយ្យ​ថៃ លោក អាភីស៊ីត វេចាជីវ៉ា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​និយាយ​ថា លោក​ចង់​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ចូល​ទៅ​ប្រកាស​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នេះ នៅ​ចំពោះ​មុខ​អង្គ​សភា​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា​ខាង​មុខ​នេះ ដោយ​លោក​ អាភីស៊ីត ចង់​ឲ្យ​លោក​ស្រី យីងឡាក់ បង្ហាញ​ភាព​ជា​អ្នក​ដឹកនាំរបស់​លោក​ស្រី។

ចាប់​ខ្លួន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ជន​បរទេស​ពីរ​នាក់

Posted: 21 Aug 2011 02:31 AM PDT

ភ្នំពេញៈ លោក ថេង រ៉ាមី ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អ្នក​ជួញ​ដូរគ្រឿង​ញៀន​ជា​ជន​ជាតិ​បរទេស ២​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​សប្តាហ៍​នេះ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចោទ​ប្រកាន់​ពី​បទ​ពាក់​ព័ន្ធ​នឹង​ការ​ចរាចរណ៍​ថ្នាំ​ញៀន​នៅ​ កម្ពុជា។

កាត់​ទោស​អតីត​មេ​គុក​ម្នាក់​ឲ្យ​ចូល​ដេក​គុក​៣​ឆ្នាំ

Posted: 21 Aug 2011 02:10 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ចុង​សប្តាហ៍​នេះ បាន​កាត់​ទោស​អតីត​ប្រធាន​ពន្ធនាគារ PJ អគារ A ឲ្យ​ជាប់​គុក ៣​ឆ្នាំ និង​ទណ្ឌិត​ម្នាក់​ឲ្យ​ជាប់​គុក ៤​ឆ្នាំ បន្ថែម​ពី​លើ​ទោស​ជាប់​គុក ១០​ឆ្នាំ​កាល​ពី​លើក​មុន​របស់​គេ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​សកម្មភាព​ជួញ​ដូរ​គ្រឿង​កាល​ពី​ឆ្នាំ​មុន នៅ​រាជ​ធានី​ភ្នំពេញ។

Volkswagen គ្រោង​ចេញ​លក់​រថយន្ត​ម៉ាក Up ចុង​ឆ្នាំ​នេះ

Posted: 21 Aug 2011 01:38 AM PDT

110821_b01

វ៉ុលប៊ឺកៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត Volkswagen AG (VW) នឹង​ដាក់​តាំង​បង្ហាញ​រថយន្ត​ខ្នាត​តូច​ថ្មី​ម៉ាក Up នៅ​ខែ​ក្រោយ ដើម្បី​ទាញ​យក​​អត្ថប្រយោជន៍​ពី​កំណើន​តម្រូវ​ការ​រថយន្ត​ខ្នាត​តូច និង​ស៊ីសាំង​តិច ខណៈ ក្រុម​ហ៊ុន​ផលិត​រថយន្ត​របស់​អឺរ៉ុប​មួយ​​នេះ មាន​បំណង​ក្លាយ​ជា​ក្រុម​ហ៊ុន​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ ឧស្សាហ​កម្ម​នេះ។

ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​កូន​ចិន​កាត់​ម៉ាឡេស៊ី

Posted: 21 Aug 2011 01:25 AM PDT

បន្ទាយមានជ័យៈ បុរស​កូន​កាត់​ចិន-ម៉ាឡេស៊ី​ម្នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ស្អែក ក្រោម​ការ​សង្ស័យ​«ប្រើ​ប្រាស់ និង​រក្សា​ទុក​ថ្នាំ​ញៀន​» បន្ទាប់​ពី​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត ឃាត់​ខ្លួន​ខណៈ​ជន​សង្ស័យ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ក្នុង​បរិវេណ​កាស៊ីណូ​ត្រូពីកាណា ក្នុង​ក្រុង​ប៉ោយប៉ែត។

អាជ្ញាធរ​កម្ពុជា​អះ​អាង​ថា គ្មាន​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី​ទៀត​ទេ

Posted: 21 Aug 2011 01:12 AM PDT

ភ្នំពេញៈ មន្រ្តី​ជំនាញ​នៃ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា មិន​មាន​ករណី​មនុស្ស និង​សត្វ​បក្សី​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី H5N1​ទៀត​ទេ គិត​ត្រឹម​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​ជា​ថ្មី​ម្តង​ទៀត​នៅ​ ខេត្ត​កំពង់ចាម ជា​ទី​ដែល​ក្មេង​ស្រី​ម្នាក់​ស្លាប់​នៅ​សប្តាហ៍​នេះ​ដោយ​សារ​ជំងឺ​នេះ។

បៃដិន​ប្រាប់​ចិន​ថា អាមេរិក​មិន​រលំ​រហូត​គ្មាន​ប្រាក់​សង​បំណុល​នោះ​ឡើយ

Posted: 21 Aug 2011 01:01 AM PDT

ឈឹងទូៈ អនុ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ច្រាន​ចោល​នូវ​ទស្សន​នានា​លើក​ឡើង​ថា អំណាច​អាមេរិក​កំពុង​តែ​រួម​ក្ដោប ហើយ​លោក​ថ្លែង​ថា រដ្ឋ​ធានី​វ៉ាស៊ីនតោន នឹង​ដួល​រលំ​រហូត​ដល់​គ្មាន​ប្រាក់​សង​បំណុល​នោះ​ឡើយ ដោយ​លោក​បាន​បញ្ចប់​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ដែល​បាន​សម្រាល​ភាព​តាន​តឹង​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ធំ​បំផុតទាំង​ពីរ​ របស់​ពិភព​លោក។

ជំងឺ​ដៃ​ជើង​មាត់​ធ្មេញ​សម្លាប់​កុមារ​៨១​នាក់​នៅ​វៀតណាម

Posted: 21 Aug 2011 12:31 AM PDT

ហាណូយៈ ជំងឺ​នៅ​លើ​ដៃ​ជើង និង​មាត់ ដែល​ជា​មេរោគ​ក្នុង​ខ្លួន​ដ៏​គ្រោះ​ថ្នាក់​មួយ​នោះ បាន​សម្លាប់​ក្មេងៗ​ ៨១​នាក់​នៅ​ប្រទេស​វៀតណាម នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​នេះ បញ្ជា​ឲ្យ​បណ្តា​ក្រសួង និង​ភ្នាក់ងារ​ទាំង​ឡាយ បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទ្វេ​ដង ដើម្បី​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។

វៀតណាម​បញ្ឈប់​បាតុកម្ម​ប្រឆាំង​ចិន ចាប់​ខ្លួន​មនុស្ស​ច្រើន​នាក់

Posted: 21 Aug 2011 12:07 AM PDT

ហាណូយៈ ប៉ូលិស​វៀតណាម​បាន​ឃុំ​ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​រដ្ឋ​ធានី​ ហាណូយ​នៅ​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ហេតុការណ៍​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ជា​ហូរ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល ៣​ខែ និង​ធ្វើ​ឲ្យ​អាជ្ញាធរ​មិន​សប្បាយ​ចិត្ត។

ទឹក​ជំនន់​កំពុង​អុក​ឡុក​ខេត្ត​ជា​ច្រើន​​របស់​ប្រទេស​ថៃ

Posted: 20 Aug 2011 09:39 PM PDT

បាងកកៈ នាយក​រដ្ឋ​ម​ន្ត្រី​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​បញ្ជា​ឲ្យ​ចាត់វិធានការ​ជា​បន្ទាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់ ខណៈ​ចំនួន​ប្រជាជន​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​នេះ នឹង​ឈាន​ឡើង​ដល់​ចំនួន​ ១​លាន​នាក់។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!