VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២១ សីហា

Posted: 20 Aug 2011 09:11 PM PDT

សហរដ្ឋ​អាមេរិក៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា ​បាន​បន្ត​ការអំពាវនាវទៅសភា​ឲ្យ​គិត​​អំពី​បញ្ហា​ប្រទេស ​មុនបញ្ហា​នយោបាយ ហើយ​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​វិញ។ លោក​អូបាម៉ា​បានធ្វើ​សន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​មកពី​កសិដ្ឋាន​នៅ​ក្នុង​រដ្ឋ Illinois ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក។

អង់គ្លេស៖ ព្រះអង្គ​ម្ចាស់​​ Harry ​អនុសេនីឯក​នៃកងទ័ព​អាកាស​អង់គ្លេស​ នឹងយាង​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ហាត់​ហ្វឹក​ហ្វឺន​ជា​អ្នក​បើក​បរ​ឧទ្ធម្ភាគ​ចក្រ​វាយ​ប្រហារ ​Apache។

អ៊ីស្រាអែល៖ ប្រទេស​អ៊ីស្រាអែល​បាន​សម្តែង​នូវ​ការសោក​ស្តាយ​ចំពោះ​ការស្លាប់​បុគ្គលិក​សន្តិ​សុខ​អេហ្ស៊ីប​ម្នាក់​នៅ​ក្នុង​ការប្រយុទ្ធ​រវាង​កងទ័ព​អ៊ីស្រាអែល​និង​ជន​សង្ស័យ​ជា​ជន​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​នៅ​តាមបណ្តោយ​ព្រំដែន​អ៊ីស្រាអែល​និង​អេហ្ស៊ីប​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

លីប៊ី៖ ទីភ្នាក់ងារ​ព័ត៌មាន​ប្រទេស​លោក​ខាង​លិច​រាយការណ៍​ថា ​ពួក​ឧទ្ទាម​លីប៊ី​ បាន​ត្រួត​ត្រា​ទីក្រុង​ Zawiya ​ជា​ទីក្រុង​យុត្តិសាស្រ្ត​ភាគខាង​លិច​ ដែល​កំពុង​រឹត​បន្តឹង​ដើម្បី​ឡោមព័ទ្ធ​ទីតាំង​ដ៏រឹងមាំ​របស់​មេដឹកនាំ​ Moammar​ Gadhafi នៅ​ក្នុង​រដ្ឋធានី​ ទ្រីប៉ូលី។

ស៊ីរី​៖ កងកម្លាំង​សន្តិសុខ​ស៊ីរី​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់​ក៏២​នាក់ដែរ​នៅ​ក្នុង​ខេត្ត​ Homs ​ភាគកណ្តាល។ កាល​ពីថ្ងៃសៅរ៍​ ចំនួន​អ្នក​ស្លាប់​បាន​កើត​មាន​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពីកងទ័ព​ស៊ីរី​បាន​សម្លាប់​មនុស្ស​ជាង២៨​នាក់​នៅពាសពេញ​ប្រទេស។

ចិន៖ លោក​អនុប្រធា​នាធិបតី​ Joe Biden ​កំពុងបំពេញ​ទស្សនៈកិច្ច​ទីក្រុង​ Chengdu​ ប្រទេស​ចិន ​បន្ទាប់​ពី​ជំនួប​កម្រិត​ខ្ពស់​ក្នុងទីក្រុង​ប៉េកាំង។ លោក​ Biden ​បាន​អញ្ជើញ​ទៅ​ដល់​មជ្ឈមណ្ឌល​ឧស្សាហ៍កម្ម​នៅក្នុង​ខេត្ត​ Sichuan ​កាល​ពី​ថ្ងៃ​សៅរ៍ដែល​បាន​អម​ដំណើរ​ដោយ​លោក​ Gary Lock ​ឯកអគ្គ​រដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​ចិន។

អ៊ីរ៉ង់​៖ ទូរទស្សន៍​អ៊ីរ៉ង់​ប្រាប់​ឲ្យ​ដឹងថា ​ជនជាតិ​អាមេរិកាំង​ពីរ​នាក់​ដែល​បាន​ឃុំ​ខ្លួន​​នៅក្នុង​ប្រទេស​ចាប់​តាំង​ពីឆ្នាំ​២០០៩​មក​ បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨ឆ្នាំ​ចំពោះ​ការធ្វើ​ចារកម្ម និង​ការ​ចូល​ក្នុង​ប្រទេស​នោះខុស​ច្បាប់។

ម៉ារ៉ុក៖ បុរស​ជន​ជាតិ​ម៉ារ៉ុក​ម្នាក់​បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំពោះ​ការ​រៀបចំ​​ផែនការ​ដាក់​ថ្នាំ​បំពុល​ក្នុង​ទឹក​ប្រើប្រាស់​ក្នុងប្រទេស​អេស៉្បាញ។

ហុង​ឌុយ​រ៉ាស់​៖ ខ្យល់ព្យុះ​តំបន់​ត្រូពិក​ Harvey បាន​ធ្វើ​ចលនា​ទៅកាន់​តំបន់​អាមេរិ​ក​កណ្តាល ​ហើយ​អាច​បក់​បោក​ប្រទេស​ហុង​ឌុយ​រ៉ាស់​ដោយ​មាន​ខ្យល់​និង​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ​មុនពេល​វាមាន​ចលនា​មកដល់​ដីគោក​នៅតំបន់​ Belize​។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!