Koh Santipheap Daily

Koh Santipheap Daily


បុរស​ម្នាក់​ចាញ់​ល្បិច​នារី​ត្រូវ​នាំ​ទៅ​រឹត.ក​សម្លាប់​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​បន្ទាប់​ពី​រួម​រក្ស​រួច​

Posted: 26 Aug 2011 08:24 PM PDT

បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​កាយ​អាក្រាត​ននល​គក​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​យីហោ​ឆាយ​ហុក​ជាន់​ទី១​នៃ​អគារ​លេខ​៦៤៨​ តាម​បណ្ដោយ​ផ្លូវ​ លេខ​៧០ ​​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ​ កាល​ពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ ថ្ងៃទី២៦សីហា​២០១១​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោ​ឡោ​ រាយ​ការណ៍​ជូន​សមត្ថកិច្ច​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ ។​

ព្យាករណ៍​ការប្រកួត​បាល់ទាត់​អង់គ្លេស​ប្រឺមីញេលីក​ជុំទី​3សម្រាប់​ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ​ Liverpool,​Chelsea ​នឹងឈ្នះគូប្រកួត ​ឯ​Arsenal​ មិនដែល​ឈ្នះនៅផ្ទះ ​Man Utd

Posted: 26 Aug 2011 07:35 PM PDT

Man Utd
ការ​ប្រកួត​បាល់​ទាត់​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ចុង​សប្តាហ៍នេះ​​មាន​10ប្រកួត​។ ក្រុម​ Liverpool, ​​Chelsea នឹង​ឈ្នះ​គូ​ប្រកួត​ក្នុង​ទឹក​ដី​ ខណៈ​ក្រុម​ Arsenal មិន​ដែល​ឈ្នះ​នៅ​ផ្ទះ​​ Man Utd។ Aston Villa 2ប្រកួត​បើក​រដូវ​កាល​ថ្មីគឺ​1-1-0 ទាត់​បាល់​បាន​3គ្រាប់ និង​របូត​វិញ​1គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Fulham 0-0 ក្រៅ​ផ្ទះ​ ឈ្នះ Blackburn 3-1 និង​ឈ្នះ Here ford 2-0 ខាប់​ ក្នុង​ផ្ទះ​។

ការប្រកួត​បាល់ទាត់​អេស្ប៉ាញ​បើក​រដូវកាល​ថ្មីសម្រាប់​ចុងសប្តាហ៍

Posted: 26 Aug 2011 06:59 PM PDT

ការ​ប្រកួត​​បាល់​ទាត់​​​អេស្ប៉ាញ​ព្រីមេរ៉ា​​លីហ្គា ​បើក​រដូវ​កាល​​ថ្មី​​នៅ​ចុង​សបា្តហ៍នេះមាន​9 ​ប្រកួត ។ ក្រុម Atletico , Sevilla និង​ Real M សង្ឃឹម​​ថា នឹង​បើករដូវ​កាល​​ដោយ​​ជ័យ​ជម្នះ ។ Gijon លទ្ធ​ផល 5 ប្រកួតចុង​ក្រោយ​គឺ 3-1-1 ។ ​​3 ​ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ Celta 1-0 , ស្មើ Vallecano 2-2 ក្រៅ​ផ្ទះ​បន្ទាប់មក​ចាញ់ Loenoa 2-1 ក្នុង​​ផ្ទះ ។

បាល់​ទាត់​អាល្លឺម៉ង់​​ប៊ុនដេ​ស្លីហ្គា​ជុំ​ទី​4សម្រាប់​​រាត្រី​សៅរ៍​និងអាទិត្យ​​មាន8​ប្រកួតក្រុម ​Hamburg, ​Bayern និង​​Schalke សង្ឃឹម​​ឈ្នះការ​ប្រកួតច្រើន​

Posted: 26 Aug 2011 06:46 PM PDT

ការប្រកួតរវាង​ក្រុម​ ​Schalke​ និង​ក្រុម​ ​Helsinki
ការ​ប្រកួត​​បាល់​ទាត់​អាល្លឺម៉ង់​​ប៊ុនដេ​ស្លីហ្គា​ជុំ​ទី4 នៅ​​​ចុង​សបា្តហ៍​​នេះមាន 8 ប្រកួត ។ ក្រុម Hamburg, Schalke និង Bayern សង្ឃឹម​​ឈ្នះ គូ​ប្រកួតថ្ងៃនេះ ។ Leverkusen 3ប្រកួត​បើក​រដូវ​កាល​ថ្មីគឺ2-0-1 ទាត់​បាល់​បាន​2គ្រាប់ និង​របូត​វិញ​2គ្រាប់ដែរ ​។ 3​ប្រកួត​ចុងក្រោយ​គឺ​លេង​ចាញ់ Mainz 2-0 ក្រៅ​ផ្ទះ​ ​ឈ្នះ​ Bremen 1-0 ក្នុង​ផ្ទះ​ និង​ឈ្នះ Stuttgart 1-0 ក្រៅ​ផ្ទះ ។

វិភាគ​បាល់ទាត់​អង់គ្លេស​ឆេមពាន​ស៊ីបជុំទី5​ចុងសប្តាហ៍ ៖​ Derby,​Middlesbrough និង​West Ham​​ គឺជាក្រុម​ជម្រើសល្អ

Posted: 26 Aug 2011 05:33 PM PDT

​​​ការ​ប្រកួត​បាល់​ទាត់​​​អង់គ្លេស​​​ឆេម​ពានស៊ីប​​​នៅចុង​សបា្តហ៍នេះ​មាន 9 ប្រកួត ។ ក្រុម​​ Derby, Middlesbrough និង West Ham ​ជា​ក្រុមល្អ ។ Middlesbrough 2 ប្រកួត​ក្នុង​ផ្ទះ គឺ 1-1-0 ​ទាត់​បាល់​បាន 5 គ្រាប់ និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួត​​​​​ចុង​ក្រោយគឺ​​​ឈ្នះ Barnsley 3-1 ក្រៅ​ផ្ទះ​​ ឈ្នះ Birmingham 3-1ក្នុង​ផ្ទះ និងឈ្នះ Peterborough 2-0 ខាប់​ក្រៅ​ផ្ទះ ។

Lyon,​Auxerre ​ល្អជាងក្រុមភ្ញៀវ ​ខណៈដែល ​Marseille​​ ប្រាថ្នា​ចង់យក​ឈ្នះក្រុម​​ Paris SG​ ម្តង​បន្ទាប់ពី​ស្មើគ្នា3​​ប្រកួត​កន្លងមក

Posted: 26 Aug 2011 05:30 PM PDT

ការ​ប្រកួត​បាល់​ទាត់​បារាំង​ឡឺ​សំ​ផ្ចូ​ណា​ជុំ​ទី​4នៅ​ចុងសប្តាហ៍​នេះមាន9ប្រកួត​។ ក្រុម Lyon, Auxerre ល្អ​ជា​ងភ្ញៀវ​។ ចំណែក​ឯ Marseille ប្រាថ្នា​ចង់​បានជ័យ​ជម្នះ​ម្តង​ បន្ទាប់​ពី​ស្មើ​3​ប្រកួត។ Auxerre 3ប្រកួត​បើក​រដូវ​កាល​ថ្មី​គឺ 0-2-1 ទាត់​បាល់​បាន​4គ្រាប់ និង​របូត​វិញ​6គ្រាប់​។​បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Montpellier 3-1ក្រៅ​ផ្ទះ​ ស្មើ Marseille 2-2 ក្នុង​ផ្ទះ​ និង​ស្មើ Bordeaux 1-1 ក្រៅ​ផ្ទះ​។

ផ្អើល​ប៉ោយ​ប៉ែត សង្ឃ​មួយ​អង្គ​នៅ​ក្នុង​បន្ទប់​ជា​មួយ​ស្រី

Posted: 26 Aug 2011 05:00 PM PDT

នៅកន្លែងភ្ញាក់ផ្អើល
ក្រុង​ប៉ោយ​ប៉ែត ៖ ​​​​ថ្វី​បើ​ស្នេហា​មនុស្ស​ខ្លះ​ចៀស​ផុត​​​ក៏​​ពិត​មែន តែ​វា​មាន​​ព្រំ​ដែនកំណត់​​ផង​ដែរ ​។ សម្រាប់​មនុស្ស​ដែល​ខុសពី​សត្វ​​ ហើយ​វា​​កាន់​តែ​​​មិនគប្បី​​​ថែមទៀត​​​សម្រាប់​អ្នកបួស​​​ជា​សង្ឃ ។ សង្ឃមួយ​អង្គ និង​ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​​​​​និង​ក្រុម​មន្ត្រី​​នៃការិយាល័យ​​​​ ធម្មការ ​ក្រុងប៉ោយ​ប៉ែត ​​នាំទៅកាន់​អធិការ​ដ្ឋាននគរ​បាល​ក្រុង​​ កាលពី​

ទប់​ស្កាត់​អាវុធ​សាហាវ​ គណៈរដ្ឋមន្រ្តី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​គ្រប់​គ្រង​អាស៊ីត​ខ្លាំង​មាន៦​ជំពូក និង២៧​មាត្រា

Posted: 26 Aug 2011 04:30 PM PDT

ទិដ្ឋភាពប្រជុំ​គណៈរដ្ឋមន្រ្តី
រាជធានីភ្នំពេញ ៖ ក្នុង​កិច្ច​ប្រជុំ​​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ សីហា នៅ​វិមាន​​សន្និ​ភាព​ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​ សេនា​បតីតេជោ ហ៊ុន សែន បាន​​សម្តេច​អនុ​ម័ត​ សេចក្តី​ព្រាន​ច្បាប់​ ស្តីពី​​ការ​គ្រប់​​គ្រង​អាស៊ីដ​ខ្លាំង​ដែល​​ជា​របៀប​វារៈ​ទី១ ក្នុង​កិច្ច​ប្រជុំ ។

​រឿង​ដូរកូនឆ្កែ និង​ដូរ​កូនមាន់ បានក្លាយជា​​ជម្លោះ​​​ចូលពេទ្យ​​​ទាំង​អស់​គ្នា​

Posted: 26 Aug 2011 04:02 AM PDT

ជនរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ
​ខេត្ត​កំពត​​ ៖ ​​ស្ត្រី​​៣នាក់​បានឈ្លោះ​​ប្រកែក​គ្នា​ជា​ពាក្យសម្តី​​ជុំវិញ​​រឿង​​ភាគី​​ ​ម្ខាង​​មានកូនឆ្កែ សុំ​​ភាគីម​្ខាង​ដូរកូន​​មាន់​​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​​កាលពី​ល្ងាចថ្ងៃទី​​២៥ សីហា នៅ​ភូមិ​កំពង់​សំរោង ​ឃុំ​កំពង់សំរោង ស្រុកទឹកឈូ ​ហើយ​ដោយ​​​​សារជម្លោះ​​នេះក៏បណ្តាល​​​ឱ្យ​​រង​របួស​​​​ចូលពេទ្យ​​ ទាំងអស់គ្នា​។​

ប្រាសាទព្រះវិហារទទួលបានកំណើន​អ្នក​ទេសចរ

Posted: 26 Aug 2011 03:33 AM PDT

អ្នកទេសចរនៅប្រាសាទព្រះវិហារ
ខេត្ត​ព្រះវិហារ ៖ ​ ប្រាសាទ​ព្រះ​វិហារ​​​​​ជា​សំណង់​​វប្បធម៌​​របស់​ជាតិ​​ខ្មែរ​​ ដែល​​​រយៈពេល​ជិត​​៣ឆ្នាំ​​​មក​ហើយ​​​តែង​ប្រែប្រួល​​ផ្លាស់​ប្តូរ​​​ស្ថាន​ ការណ៍​​​​​ម្តង​ក្តៅ​ម្តង​ត្រជាក់​​​​ ហើយ​​ជា​ចុង​ក្រោយ​កាលពី​ខែ​កុម្ភៈ​ បាន​​ក្លាយ​ជា​សង្គ្រាម​​​​ដ៏​​ធ្ងន់​ធ្ងរ​​មួយ​​រហូត​​ធ្វើ​ឱ្យ​​​ប៉ះពាល់​ ​ដល់​​ប្រាង្គ​ប្រាសាទ​ ពេល​នេះ​​​កំពុង​ទទួល​​ភ្ញៀវ​​ទេសចរ​​ជាតិ​​ និង​អន្តរជាតិ​​ឡើងទៅ​​

ឪ​ពុក​ចុង​តិ​រ​ច្ឆាន​ចាប់​រំ​លោភ​កូន​ជា​មនុស្ស​ពិការ

Posted: 26 Aug 2011 03:32 AM PDT

បុរសជាប់ចោទ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ បុរស​ចិត្ត​តិរច្ឆាន​​ម្នាក់​ដែល​ជា​ឪ​ពុក​ចុង​បាន​ចាប់​រំ​លោភ​សេព​សន្ថ​វៈ ​ទៅ​លើ​កូន​ស្រី​​ដែល​ជា​មនុស្ស​ពិការ ​​ខ្វិន​ដៃ​-ជើង ​ដើរ​ទៅ​ណា​មិន​រួច​នៅ​តែ​មួយ​កន្លែង​​។ ក្រោយមក​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​ប្តឹង​​សមត្ថ​កិច្ច​នគរ​​បាល​​ស្រុក​ មង្គលបុរី​ឱ្យ​​ចាប់​ខ្លួន​​នៅ​វេ​លា​ម៉ោង១​​​១​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ សី​ហា ​ឆ្នាំ​២០១១ ​នៅ​ឃុំ​​​ភ្នំ​

សម្តេច​តេជោ​ហ៊ុន សែន ជំរុញ​ក្រសួង​កសិ​កម្ម រៀបចំ​សម្រួ​ល​ការ​​នាំក្រពើ​ចេញ​​ឱ្យល្បី​

Posted: 26 Aug 2011 03:17 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​​សម្តេច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន​​​​ នាយករដ្ឋមន្ត្រី បានណែ នាំ​​ឱ្យក្រសួង​​​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​​រដ្ឋ​បាលជល​ផល​​ អាជ្ញាធរ​​​ដែនដី ​សហការ​រៀប​ចំបង្កើត​​ច្រកចេញ​-ចូល​​​​តែ​មួយ ដើម្បី​​​​សម្រួល​​បែ​បទ​​ លិខិត​​បទដ្ឋាន​នានា និងស្វែង​​​​​រកទីផ្សារ​​​ជូន​ប្រជាពលរដ្ឋ​​ ដែលជា​​​អាជីវករ​​​​ចិញ្ចឹម​​សត្វក្រពើ​​

បុរសជនជាតិអាល្លឺម៉ង់​​​ម្នាក់​ស្លាប់​ក្នុង​សណ្ឋាគារ​​​ម៉ូឌែន ​​ស៊ីធី សង្ស័យ​​ប្រើ​គ្រឿងញៀន​ហួស​កម្រិត

Posted: 26 Aug 2011 03:06 AM PDT

ទីតាំងផ្ទះសណ្ឋាគារ
រាជធានីភ្នំពេញ​​ ៖ ​បុរសជនជាតិ​​​អាល្លឺ​ម៉ង់​ម្នាក់ត្រូវបាន​គេប្រទះឃើញ​​​ដេកស្លាប់​ក្នុង​ បន្ទប់​​​​លេខ​​​៣០៥​ ជាន់​ទី​៣​នៃសណ្ឋាគារ​​ម៉ូឌែន ​​ស៊ីធី ​ស្ថិតនៅ​ទីតាំង​​​​លេខ​​៦៨ និង​៧០ ផ្លូវលេខ​​​១៣៦ ​​ភូមិ​​​១១ ​សង្កាត់ផ្សារ​​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​កាល​ពីវេលាម៉ោង​​១២ថ្ងៃត្រង់​​​​ថ្ងៃទី​​​២៦ សីហា​​។​

សម្តេចតេជោ​​ហ៊ុន សែន ​ណែនាំ​ឱ្យ​​ក្រសួងពាក់ព័ន្ធ​​​ដោះស្រាយ​​ទំនាស់ដី​​​រវាង​​ប្រជាពលរដ្ឋ​​​ និងម្ចាស់​​​វិនិយោគ​សម្បទាន​​​ឱ្យបានល្អ​

Posted: 26 Aug 2011 03:06 AM PDT

ទិដ្ឋភាពក្នុងសម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី
រាជធានីភ្នំពេញ​​ ៖ ​​​​ដោយ​បាន​​រំលឹក​ឡើ​ង​ពី​អនុសាសន៍​​​ដែលបាន​ដាក់ចេញ​​​នាពេលកន្លង​​មក​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​​ និ​ងពេល​សម្ពោធ​​​​ចំការ​កៅស៊ូ​​​ទំរីង ក្នុងខេត្ត​​​​កំពង់​​ធំ ស្តីពីការ​​​អនុវត្តយុទ្ធ​​​​សាស្ត្រ​ស្បែក​ខ្លា​ក្នុង​ការ​​​ផ្តល់​ ដីសម្បទាន​​​សេដ្ឋ​កិច្ច​​សម្តេច​អគ្គ​មហាសេនាបតីតេជោ​ហ៊ុន សែន បាន​ណែនាំ​​ឱ្យ​​​ក្រសួងកសិ​កម្ម​​​​ រុក្ខាប្រមាញ់

ប្រធានា​ធិបតី​ចិន​​ជួប​ជាមួយ​​សម​ភាគី​​បារាំង​

Posted: 26 Aug 2011 03:06 AM PDT


ប្រធានា​ធិបតី​ចិន​លោក​ហ៊ូ​ ជីនតាវ​ បាន​ជួប​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​២៥ សីហា ជាមួយ​សម​ភាគី​បារាំង​លោក​នី​កូឡាស់​ សា​កូ​ហ្ស៊ី​ ដែលមក​​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​៥​ម៉ោង​​មួយ​នៅ​ក្រុង​ប៉េកាំង​។ មុន​ពេល​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​លោក​សា​កូ​ហ្ស៊ី​នៅ​មហា​វិមាន​ប្រជា​ជន​​ក្រុង​ប៉េ​កាំង​ លោក​ហ៊ូ ជីន​តាវ​ ថ្លែង​ថា

សម្តេច​​​តេជោហ៊ុន​ សែន ​​ក្រើនរំលឹក​​ក្រសួង​​ និង​និយោជកកុំពូកែ​​​បណ្តោយ​​​ឱ្យ​កម្មករ​​​រោងចក្រ​​ដួលសន្លប់​​ញឹកញាប់​ពេក​

Posted: 26 Aug 2011 03:05 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​​​​សម្តេច​អគ្គមហាសេនា​បតីតេជោហ៊ុន​ សែន ​នាយករដ្ឋមន្ត្រី ​បានក្រើន​​រំលឹក​​ឱ្យ​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ ​និងស្ថាប័ន​​ពាក់ព័ន្ធត្រូវមានស្មារតី​​​ភ្ញាក់រលឹក​ចុះពិនិត្យ​​​ និង​ដោះស្រាយ​​​​ជា​បន្ទាន់ ​ចំពោះ​រោង​ចក្រ​សហគ្រាសណា ដែលមានបុគ្គលិក​​​កម្មករ​​​ជួប​​​ឧបទ្ទវហេតុ ដូចជា​ករណី​​​រោងចក្រ

សម្តេចតេជោ​​ហ៊ុន សែន ​​រីករាយ​​​ចំពោះ​​លទ្ធផល​​​កិច្ចប្រជុំ​​មេបញ្ជា​ការ​​ភូមិ​ភាគ​កម្ពុជា​-ថៃ​

Posted: 26 Aug 2011 03:05 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សម្តេច​​អគ្គមហាសេនា​បតីតេជោ​​ហ៊ុន សែន ​បានស្វាគមន៍ និង​កោត​សរសើរ​​ចំពោះ​​លទ្ធ​ផលនៃកិច្ចប្រជុំ​​គណៈ​កម្មការ​​​​កិច្ច​ការ​​ ព្រំដែន​​ទូទៅ​ប្រចាំ​ភូមិភាគ​កម្ពុជា​-ថៃ ​​ដែល​បាន​​​ប្រព្រឹត្តទៅ​​​កាលពីថ្ងៃទី​​​២៣ ដល់ថ្ងៃទី​​​២៥ ​សីហា ​២០១១ ។ ​​ទន្ទឹមគ្នានេះដែរ សម្តេច​​​តេជោ​​​ ក៏​បាន​​​ក្រើនរំលឹក​​​ដល់​កង​យោធ​ពល​ខេមរ​

ប្រកួតដណ្តើម​​ខ្សែ​ក្រវាត់​ ៖​ ​ភុន សោភ័ណ្ឌ​​ ​ជួប​ នន់ ជំនិត​ ខណៈ​ ស៊ី​វ ឌីណា​ ជួប​ រ៉ាក់ វិឆ័យ

Posted: 26 Aug 2011 03:05 AM PDT

កីឡាករប្រដាល់ ភុន សោភ័ណ្ឌ
រាជធានីភ្នំពេញ ៖ នៅលើ​សង្វៀន​​ប៉ុស្តិ៍​បាយ័ន​ថ្ងៃ​​អាទិត្យ ​ទី​២៨ ​សីហា មាន​ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុម​ហ៊ុន​ជីប​ម៉ុង ​ទម្ងន់​​៦៣,៥​គីឡូ​ក្រាម។ ​សម្រាប់​ពូល A វគ្គ​ជម្រុះ​​វិល​ជុំ​​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ ភុន ​សោភ័ណ្ឌ មកពី​ក្លឹប​​យុវ​កីឡា​​ខេត្ត​កណ្តាល ជួប​នន់ ជំនិត ​មកពី​ក្លឹប​​ស៊ី​ម៉ាក់ ខណៈ​ស៊ីវ ឌីណា មកពី​ក្លឹប​​កង​ទ័ព​ឆត្រ​​យោង​៩១១ ជួប​រ៉ាក់ ​វិឆ័យ ​មកពី​ក្លឹប​​កង​ពល​តូច​​លេខ​៧០ ។

តារា​ចម្រៀង​ល្បី​​ប្រចាំ​​សត​វត្ស​ទី​21 ​ព្រីត​នី​ស្ពៀរ​​ចង់​ក្លាយ​ជា​​គ្រូបង្រៀន​​

Posted: 26 Aug 2011 02:37 AM PDT


តារា​ចម្រៀង​​អាមេ​រិក​​វ័យ​២៩​ឆ្នាំ ព្រីត​នីស្ពៀរ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍ថា ៖ នាង​ចង់​ក្លាយ​​ជា​គ្រូបង្រៀន​​ដ៏​ល្អ​ម្នាក់ ពីព្រោះ​​នាង​ចូល​ចិត្ត​ធ្វើ​​ការជា​មួយ​ក្មេងៗ ហើយ​បច្ចុ​ប្បន្ន​​នេះ​នាង​ចូលចិត្ត​អ្នក​គាំទ្រ​វ័យ​ក្មេង​ខ្លាំងណាស់ ។ ​នាង​បានបន្តទៀតថា ៖ ចំណង់​ចំណូល​ចិត្ត​រ​​បស់​ខ្ញុំ​​ជា​រៀង​រាល់​ថ្ងៃ គឺ​ជួប​ជា​មួយ​អ្នក​គាំទ្រ​​វ័យ​ក្មេង​មុន​ពេល​​សម្តែង​​

Facebook ​មានអ្នក​​ចូលមើល​ចំនួន១សែន​​​កោដិ​ក្នុង​ខែ​​មិថុនា

Posted: 26 Aug 2011 02:29 AM PDT


​​​យោង​តាម​​​គេហទំព័រ Google ​​ថា គេ​​ហទំព័រ​​​ Facebook ​មាន​អ្នក​ចូល​មើល​​សរុប​ចំនួន​១​​​​សែន​​​កោដិ​នាក់​​ក្នុង​ខែមិថុនាកន្លងទៅ ។ ចំនួន​​អ្នក​ចូល​គេហទំព័រ​​​​ Facebook បាន​មកពី​ការ​រៀប​ចំ​​លំដាប់​ថ្នាក់​នៃ​Google's Double Click Ad Panner ដែល​ផ្តល់​ទិន្ន​ន័យ​​​ពីដំណើរ​​​ការ​​របស់​គេហទំព័រ ​​​​​តាម​ប្រភព​​នានា​ដូច​ជា Anonymized ទិន្នន័យ​របស់

កុងតឺន័រ​​ហក់ត្របាក់​​ខាំទួរីស​​​១២កៅអី​ ក្រពឹត​​ខ្ទេច​​មុខមើល​​​លែង​យល់​

Posted: 26 Aug 2011 02:24 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តកុងតឺន័រ​​​បាន​ហក់​​ត្របាក់ខាំ​រថយន្តទួរីស​​ប្រភេទ​​១២​កៅ​អី ​​ឡើង​ក្រពឹត​មុខ​ខ្ទេច​​មើលលែង​យល់ បណ្តាល​​ឱ្យ​​មនុស្ស​​៣នាក់​ដែល​​​ជិះក្នុង​រថយន្តទួរីស​​រង​របួសធ្ងន់​​​ ត្រូវ​រថយន្ត​​​​ពេទ្យ​ទៅ​ដណ្តើម​គ្នា​​​​ឱ្យប្រញាយ​​​នាំយកទៅសង្គ្រោះ​​​ បាត់ កាលពី​វេលា​​ម៉ោង​​៣​និង​​​៣០នាទី​​រសៀលថ្ងៃទី​​២៦ សីហា ​២០១១​។

កម្ម​វិធី​ Tiger Translate បង្កើត​ភាព​ភ្ញាក់​ផ្អើល​ និង​រំភើប​នៅ​ភ្នំពេញ​

Posted: 26 Aug 2011 02:24 AM PDT

រាជធានីភ្នំពេញ ៖ Tiger Translate កម្មវិធី​សម្ដែង​សិល្បៈ​វប្បធម៌ និងភាព​ទាន់ សម័យ​ស៊ី​វិ​ល័យ​របស់​សិល្បករ​ភាគ​ខាងកើត និងខាង​លិចដែល​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និងបរទេស ។ លើក​នេះ Tiger Translate ពិតជា​ខុស​ប្លែកធៀប​នឹង​កម្មវិធី​មុន​ៗ​។ កម្មវិធី​បាន​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ឃ្លាំង​

ប៉ូលិស​​ឃាត់ខ្លួន​ជន​អគតិ​​2​នាក់​ចាប់ក្មេងស្រីអាយុ​15​ឆ្នាំ​រំលោភ​ម្តង​ម្នាក់​

Posted: 26 Aug 2011 02:04 AM PDT

ជនជាប់ចោទទាំង២នាក់
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិង​ធ្ង​ន់​​នៃ ​ស្នង​ការ​ដ្ឋាននគរបាល​​ខេត្ត​ចាប់​ឃាត់​ខ្លួន​​កាល​ពី​ល្ងាច​ថ្ងៃទី​២៥ សីហា ​ដោយ​ចោទ​ប្រកាន់​​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​ជំទង់​អាយុ​១៥​ឆ្នាំ កាលពី​យប់​ថ្ងៃទី​២៣ សីហា ​ខណៈ​ដែល​​ក្មេង​​ស្រី​រងគ្រោះ​ជិះ​កង់​ទៅ​ទិញ​ទឹក​កក​នៅចំណុច​ផ្លូវ​​បំបែក ​ចូល​ការ​ដ្ឋាន​

ទូរគមនាគមន៍​កម្ពុជា​​ប្រជុំ​បូក​សរុប​ការ​ងារ​​ឆមាស​ទី​1 ឆ្នាំ​2011

Posted: 26 Aug 2011 02:03 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ នៅ​ទូរគមនា​គមន៍​​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៥ សីហា មាន​​រៀបចំ​កិច្ច​ប្រជុំ​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆមាស​ទី ១ និង​ទិស​ដៅ​ការ​ងារ​ឆមាស​ទី២ ឆ្នាំ​២០១១ ​ក្រោម​អធិបតី​ភាព​​លោក​​កុយ ពុំ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនា​គមន៍​​កម្ពុជា និង​លោក​ឡៅ សារឿន អគ្គ​នាយក​ទូរគមនា​គមន៍​​​កម្ពុជា។

លោក​​ថាក់​ស៊ីន​​​​​ធ្វើ​​​​ទស្សន​កិច្ច​​នៅ​តំបន់​​​រងគ្រោះដោយ​ស៊ូណាមី

Posted: 26 Aug 2011 01:58 AM PDT


​ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​​បាន​ផ្សាយ​កាលពី​ថ្ងៃទី​​​២៦​ សីហា ​​ថា ​​លោក​​​ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ អតីត​​នាយក​រដ្ឋមន្ត្រី​​​ថៃ​​ ក្នុង​​ខណៈ​​ពេល​ធ្វើ​​​ទស្សន​កិច្ច​​នៅ​ប្រទេស​​ជប៉ុន​​​ រវាង​​ពីថ្ងៃទី២២-២៨ សីហា ​​បញ្ជាក់​​ថា ការដែល​​លោក​​​​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​​ជប៉ុន​​ ពី​ព្រោះ​​ត្រូវ​ទ្រទ្រង់​​​ដែល​​ជប៉ុន​​​ធ្លាប់​​ជួយ​​ឧបត្ថម្ភ​​​ដល់​ជន​ជាតិ​​ថៃ ស្រោច​ស្រង់​ប្រទេស ​

​នាយករដ្ឋមន្ត្រី​​ជប៉ុន​​លា​លែង​​ចេញ​ពី​​​​​តំណែង​​ប្រធាន​​​​គណបក្ស​​​កាន់​អំណាច​

Posted: 26 Aug 2011 01:55 AM PDT


ប្រទេសជប៉ុន​នឹង​ត្រូវ​មាន​នាយករដ្ឋមន្ត្រី​​ថ្មី​មួយ​រូបទៀត​​​នា​​សប្តាហ៍​ខាង​មុខនេះ​​ដែល​ជា​នាយករដ្ឋមន្ត្រី​​​ទី​៦ រយៈ​ពេល​ត្រឹមតែ​​​​​៥​ឆ្នាំ​។ នាយករដ្ឋមន្ត្រី​​​បច្ចុប្បន្ន​​លោក​​​ណា​អូតូ​ កាន ​កាល​ពីថ្ងៃទី​​​២៦ សីហា បានសុំលាលែង​​​ចេញ​ពី​តំណែង​​​ប្រធានគណបក្ស​​​ប្រជាធិបតេយ្យ​​​​​​ដែល​កំពុង​​​កាន់អំណាច​។​

​ជី​វ៉ាន់​ស៊ុយ​មាន​អត្ថ​​ប្រយោជន៍​ជួយ​​ព្យាបាល​ការ​​ពុល​អា​ហារ ​​ព្រម​ទាំង​​ប្រឆាំង​នឹង​​បាក់​តេរី​​ MRSA

Posted: 26 Aug 2011 01:47 AM PDT


ក្រុម​អ្នក​ស្រាវ​ជ្រាវ​របស់​ប្រទេស​ព័រទុយ​ហ្គាល់​បាន​និយាយ​ថា ជី​វ៉ាន់​ស៊ុយ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​ព្យា​បាល​ការ​ពុល​អា​ហារ​និង​កំ​ចាត់​ចោល​ប្រភេទ​បាក់​តេរី​ដែល​ធ្វើ​ឲ្យ​រាង​កាយ​ស៊ាំ​នឹង​ថ្នាំ​ MRSA។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​មកពី​សាកល​វិទ្យា​ល័យ​ Beira Interiorប្រទេស​ព័រទុយ​ហ្គាល់​បាន​ពិ​សោធន៍​ឃើញ​ថា

ពួក​ឧទ្ទាម​លី​ប៊ី​​ឡោម​ព័ទ្ធ​អគារ​​មួយ​សង្ស័យ​​លោក​កា​ដាហ្វី​លាក់​​ខ្លួន​ក្នុង​នោះ

Posted: 26 Aug 2011 01:46 AM PDT

ទូរ​ទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា​រាយ​ការណ៍​ថា ពួក​ឧទ្ទាម​លី​ប៊ី​បាន​ឡោម​ព័ទ្ធ​ប្លុក​អគារ​​ស្នាក់​នៅ​មួយ​ស្ថិត​នៅ​ក្បែរ​ប្លុក​អគារ​យោធា​របស់​លោក​មូអាម៉ា​ កា​ដា​ហ្វី នាទី​ក្រុង​ទ្រី​ប៉ូលី​ដោយ​សង្ស័យ​ថា លោក​កា​ដា​ហ្វី​អាច​លាក់​ខ្លួន​នៅ​ក្នុង​នោះ​។ យោង​តាម​ទូរ​ទស្សន៍​នោះ​ថា ពួក​ឧទ្ទាម​ប៉ុន​ប៉ង​ចូល​ទៅ​កាន់​ប្លុក​អគារ​នេះ ក៏​ប៉ុន្តែ​ត្រូវ​ជួប​ប្រទះ​នឹង​ការ​បាញ់​

ផ្ទះ​បន​ឈ្មោះ​​ទន្លេ​សាប​ជាយ​ក្រុង​កំពង់​ឆ្នាំ​ងត្រូវ​បាន​ប៉ូលិស​​ប​ង្ក្រាប​

Posted: 26 Aug 2011 01:44 AM PDT

ពួកស្រីរកស៊ីផ្លូវ​ភេទ
ខេត្តកំពង់ឆ្នាំង ៖ ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​​​ខេត្ត​ បាន​ចុះ​បង្ក្រាប​​ផ្ទះ​បន​​ស្រីដុះ​ស្លែ​​ជាយ​ក្រុង​មួយ​​កន្លែង ​​កាល​ពីវេលា​ម៉ោង​៧​និង​៤៨​នាទី​យប់​ថ្ងៃទី​២៥ សីហា​។ ​ផ្ទះ​បន​ស្រី​ឈ្មោះ​ហាង​ទន្លេ​សាបនោះ​ ស្ថិត​នៅ​ភូមិ​ទី​៨ សង្កាត់​ខ្សាម ​ក្រុង​កំពង់​ឆ្នាំង ​ដោយ​រំដោះ​​នារី​រក

​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​បញ្ចប់​​​ដំណើរ​​ទស្សន​កិច្ច​​ក្នុង​ប្រទេស​​​3នៅ​​​អាស៊ី​​កណ្តាល​

Posted: 26 Aug 2011 01:44 AM PDT

​​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកលី ម្យុង​បាក់​​បានបញ្ចប់​​ដំណើរទស្សនកិច្ច​​​របស់លោក ក្នុង​​ប្រទេស​​៣​នៅអាស៊ីកណ្តាល​​​ កាលពីព្រឹកថ្ងៃ​ទី​​២៦ សីហា ហើយ​​​បានវិលត្រឡប់​​​មក​ដល់​ទីក្រុង​​​សេអ៊ូល​​​វិញហើយ​។​ ក្នុងរយៈ​ពេល​​៥ថ្ងៃ​​​​នៃ​ដំណើរទស្សនកិច្ច​​​នេះ លោក​​​លី បានទៅកាន់ប្រទេស​ម៉ុង​​​ហ្គោ​លី ​​អ៊ូ​បេគីស្ថាន និង​​កាហ្សាក់​ស្ថាន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!