Koh Santipheap Daily

Koh Santipheap Daily


ប្រកួតជ្រើស​រើសជើង​ឯកកីឡា​អត្តពលកម្ម​ពិភពលោក​ចុងខែនេះ ​កូរ៉េខាងត្បូង​ដែល​ជាម្ចាស់ផ្ទះ​សង្ឃឹមថានឹង​ដណ្តើមបាន​មេដាយ​ច្រើនជាងគេ

Posted: 25 Aug 2011 01:35 AM PDT

កូ​រ៉េ​ ចិន​និង​ជប៉ុន​កាល​ពី​ប្រកួត​កីឡា​អូឡាំ​ពិក​​​ពេល​កន្លង​មក​គឺ​ជា​អ្នក​ដែលប្រមូល​បាន​មេដាយ​ច្រើន​ជាង​គេ​ដល់​ទៅ​៦,៦ភាគ​រយ​នៃ​ចំនួន​មេដាយ​សរុប​។ ប៉ុន្តែ​នៅ​ក្នុង​ការ​ប្រកួត​​​ជ្រើស​រើស​ជើង​ឯក​កីឡា​អត្ត​ពលកម្ម​ពិភព​​លោក​គឺ​​​ជា​រឿង​ផ្សេង​។ ​សម្រាប់​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​​វិញ​គឺ​ពុំ​ទាន់​បាន​យក​ឈ្នះ​មេដាយ​មាសនៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​រៀប​ចំ​

មេ​ដឹកនាំ​​រុស្ស៊ី​​និង​​កូរ៉េ​ខាង​​ជើង​​ឈាន​​ដល់​​​កិច្ច​ព្រមព្រៀង​​​​ស្តីពី​​បញ្ហា​​នុយក្លេអ៊ែរ​ ​និងឧស្ម័ន

Posted: 25 Aug 2011 01:27 AM PDT

 ប្រធានាធិបតី​​រុស្ស៊ី ​និ​ងសមភាគី​កូរ៉េ​ខាងជើង
ប្រធានាធិបតី​រុស្ស៊ី​​​លោក​ឌីមីទ្រី ម៉េដ​វេដេវ ​​និង​លោកគីម ជុងអ៊ីល ​មេដឹកនាំ​​​កូរ៉េ​ខាង​ជើង កាលពីថ្ងៃទី២៤ ​សីហា បានព្រមព្រៀង​​គ្នា​លើ​ការ​បើក​ធ្វើឡើង​វិញ​​ដោយឆាប់រហ័ស​​​ដែល​អាច​​ធ្វើ​ទៅ​បាន​នូវការ​ចរចា​៦ភាគី​​ដែលធ្លាក់ក្នុង​ភាព​ទាល់ច្រក ។ ​ក្នុង​ឱកាស​នៃ​ការ​ជួបពិភាក្សាគ្នា​​នៅជិត​ទី​ក្រុង​អ៊ូឡាន​ អ៊ូដ តំបន់​ស៊ីបេរី​រុស្ស៊ី​ មេដឹកនាំ​ទាំង២

គណៈរដ្ឋមន្ត្រី​​​​បើក​សម័យប្រជុំ​​​ពេញអង្គ​​​នៅព្រឹកស្អែក​​ស្តីពីច្បាប់​​​ទឹក​​អាស៊ីត​

Posted: 25 Aug 2011 01:08 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​សេចក្តីព្រាង​ច្បាប់​​​ស្តី​ពី ការ​​គ្រប់គ្រង​​​អាស៊ីត​​ខ្លាំង នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​​​​កម្ពុជា​លើក​​​​​យកមកពិភាក្សា​​​ និងអនុម័ត​​​នៅព្រឹក​ថ្ងៃ​សុក្រ ទី​​២៦ សីហា ​​២០១១ នេះ ។ នេះ​បើ​យោង​តាម​​​សេចក្តី​ជូនព័ត៌មាន​​​​របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ដែលផ្សព្វផ្សាយ​​នៅ​ថ្ងៃទី​​​២៥ សីហា នេះ​។ ​​សម័យប្រជុំ​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី​​​

​ក្រុមហ៊ុន​​បដិសេធថា គ្មាន​ការ​ខួង​ភ្នំ​យក​ថ្ម​ចេញទឹក​នោះឡើយ​

Posted: 25 Aug 2011 01:08 AM PDT

ភ្នំ
​ខេត្ត​កំពត​​​ ៖ ​​​ក្រុមហ៊ុន​​ស៊ឹម​វុទ្ធី ដែល​បាន​បើក​ការដ្ឋាន​ជាផ្លូវ​ការ​របស់​ខ្លួន កាលពីពេលថ្មី​​ៗ​នេះ ​​នៅភ្នំទ្រូង​អណ្តើក ឃុំ​កំពង់ត្រាច ​ខាង​លិច ​ស្រុកកំពង់ត្រាច​​ ​មាន​​ព័ត៌មាន​ថា ​​បានជួប​នឹង​​ហេតុការណ៍​មួយ​គឺ​​ខួង​ថ្ម​ចេញទឹក​។​

ជាង​កញ្ចក់​​ឃើញ​ចាបទំលើ​ខ្សែកាប​ស្រាត​អត់ឆក់​យកប៊ិច​ភ្លើង​សាក​ឆក់​ឆេះ​ខ្លួន

Posted: 25 Aug 2011 01:08 AM PDT

កម្មកររងគ្រោះថ្នាក់
ខេត្តតាកែវ ៖ ​​​យុវជន​ជា​ជាង​កញ្ចក់​ម្នាក់​បាន​​​ជួប​គ្រោះ​​​អកុសល​ ខណៈ​​ទៅដាក់​កញ្ចក់​ផ្ទះ​ល្វែង​​មួយនៅ​ជាន់​ទី​មួយ​ ឃើញ​សត្វ​ចាប​ជា​ច្រើន​ទំលើ​ខ្សែកាប​អត់​ឆក់ ក៏​យក​ប៊ិច​ភ្លើង​ទៅ​​សាក​ស្រាប់តែ​ឆក់​ធ្លាក់​​ ហើយត្រូវបាន​​អ្នក​​រួ​ម​​ការ​ងារ​​ចាប់​ជាប់​​ត្រឹម​ចង្កេះ​ តែក្បាល​ដល់ដី ។ ហេតុ​ការណ៍​​នេះបាន​កើត​ឡើងកាលពី​វេលា​ម៉ោង​២​ និង​៣០​

​រថយន្តដឹក​​គោ​1គ្រឿង​​​សំងំតទ្រុង​ខុស​បច្ចេក​ទេស​ត្រូវសមត្ថកិច្ច​​ចាប់​

Posted: 25 Aug 2011 12:59 AM PDT

រថយន្តដែលតទ្រុង
​ខេត្ត​បាត់ដំបង​​ ៖ ​​​បើ​ទោះជា​ប្រមុខ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​​​ចេញ​​បទ​បញ្ជាយ៉ាង​​ ម៉ឺងម៉ាត់​​​ជា​បន្ត​បន្ទាប់ ​ឱ្យក្រសួង​​​ពាក់ព័ន្ធ​​​ និងសមត្ថកិច្ច​​​ចាត់​វិធានការ​​​​ក្តៅ​​ចំពោះ​​​យានយន្ត​ដែល​កែ​​​​ច្នៃខុស ​​​បច្ចេកទេស​​​យ៉ាង​ណាក្តី ​ក៏​គេនៅតែ​​សង្កេត​ឃើញ​​​រថយន្ត​​​ធុនធ្ងន់​​​របស់​ក្រុម​​​ហ៊ុន​ឯកជន​​​ មួយ​ចំនួន​​មិន​បាន​​យក​ចិត្តទុកដាក់​​​​អនុវត្ត​តាម​បទបញ្ជា​​​​នេះ​ទេ

ពួក​បះ​បោរ​​លី​ប៊ី​តាម​​ប្រមាញ់​​សាច់​ញាតិ​ ​និង​ពួក​​អ្នក​ស្មោះ​​ត្រង់​នឹង​​លោក​​កា​ដា​ហ្វី​

Posted: 25 Aug 2011 12:57 AM PDT

ពួក​បះ​បោរ​លី​ប៊ី​​នាំ​គ្នា​យក​ជើង​​ជាន់​រូប​លោក​​កាដា​ហ្វី​
ការ​បាញ់​ត​គ្នា​នានា​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២៤ សីហា នៅ​ក្រុង​ទ្រី​ប៉ូលី​រវាង​ពួក​អ្នក​ស្មោះ​ត្រង់​នឹង​លោក​កា​ដា​ហ្វី​ និង​ពួក​បះ​បោរ​ដែល​តាម​ប្រមាញ់​បណ្តា​សាច់​ញាតិ​ និង​ពួក​អ្នក​ស្មោះត្រង់​នឹង​មេ​ដឹ​ក​នាំ​លី​ប៊ី​។ នេះជា​សេចក្តី​រាយការណ៍​របស់​បណ្តា​អ្នក​កាសែត​រ៉យ​ទ័រ​ និង​ទូរ​ទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា។

ពេជ្រ ​សេរីរ័ត្ន​ ទៅ​សម្តែង​​​នៅ​អាមេរិក​​​រដូវ​ភ្ជុំ​បិណ្ឌ

Posted: 25 Aug 2011 12:54 AM PDT

​​ពិធីការិនី​​រូប​ស្រស់​​​ថ្ពាល់​ខួច ញញឹម​​​មាន​​មន្តស្នេហ៍​ ពេជ្រ​ សេរីរ័ត្ន​​
រាជធានីភ្នំពេញ​​ ៖ ​​ពិធីការិនី​​រូប​ស្រស់​​​ថ្ពាល់​ខួច ញញឹម​​​មាន​​មន្តស្នេហ៍​ ពេជ្រ​ សេរីរ័ត្ន​​ បាន​​បដិសេធ​​ចំពោះ​​​ព័ត៌​មាន​​ដែល​លេចឮ​ថា ​នាង​ត្រៀម​​ចាក​ចេញ​ពីស្ថានីយ​ទូរទស្សន៍​​បាយ័ន ទៅ​​បម្រើ​​​ឱ្យ​ស្ថានីយ​ផ្សេងទៀត​​។ ​នាង​​បញ្ជាក់​​​ថា នាង​នឹងអវត្តមាន​​​រយៈ​ពេល​​៣ខែ​ពីស្ថានីយ​​ទូរទស្សន៍​​​បាយ័ន​ ព្រោះ​​តែ​នាង​ត្រូវ​ចាក​ចេញ​​ទៅ​

ឆ្មក់​​ចូល​ចាប់​អ្នក​ចែក​ចាយ​​​និង​ទីតាំង​​​សេពគ្រឿងញៀន

Posted: 25 Aug 2011 12:54 AM PDT

ជនជាប់ចោទទាំង២នាក់
ខេត្ត​កំពង់ស្ពឺ ៖ ​​​សមត្ថ​កិច្ច​​​បាន​​ឆ្មក់​ចូល​​​លំនៅ​ឋាន​មួយ​​​​នៅ​ភូមិទី៣ ក្នុង​​ឃុំ​ត្រែង​​ទ្រយឹង ​ស្រុកភ្នំស្រួច ​កាលពី​​ព្រឹក​ថ្ងៃទី​២៣ សីហា និង​បាន​​​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​​​ក្នុង​នោះ​​​ស្ត្រី​ម្នាក់​ត្រូវ​ ជា​ម្តាយ ។ សមត្ថ​កិច្ច​​ក្នុង​ការ​បង្ក្រាប​​នោះគឺ​សមត្ថកិច្ច​​នៃ​​ស្នង​ការ​ដ្ឋាន​ នគរ​បាល​​ខេត្ត​​ដឹកនាំ​​ដោយ​​ស្នង​ការរង លោកវ​រសេនីយ៍​ឯក​​អ៊ុក

សមត្ថកិច្ច​​​ឆែកឆេរ​ផ្ទះ​​លាក់ទុក​​ខោ​អាវ ជនជាតិ​ឥណ្ឌា​​​៣នាក់​ជាបន្តទៀត​

Posted: 25 Aug 2011 12:52 AM PDT

ឆែកឆេរលំនៅឋានផ្ទុកខោអាវជជុះ
រាជធានីភ្នំពេញ​​ ៖ ​​វេលាព្រឹក​ម៉ោង​​​៨​និង​​​៣០នាទី​​ថ្ងៃទី​​២៥ សីហា ​​២០១១ ​សមត្ថកិច្ច​​​​ចម្រុះ​​ដោយ​ដឹកនាំ​​​ប៉ូលិស​នាយកដ្ឋាន​​ព្រហ្មទណ្ឌ​​ ក្រសួងមហាផ្ទៃ​​​​សហការជាមួយ​មន្ត្រី​​​​​សាលា​ដំបូង​​​រាជ​ធានីភ្នំពេញ ​បានចុះ​​ឆែក​​ឆេរ​ផ្ទះល្វែង​​ចំនួន​​២ថែម​ទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ​​ដើម្បី​​រុករក​​​ខោអាវ​​ជាច្រើនទៀត ​​ដែល​សមត្ថ​កិច្ច​​​

កីឡាករប្រេស៊ីល ​ហ្វ៊ី​លីព ​ម៉ាសា ចង់ឱ្យ​ក្រុមF1​ហ្វេរ៉ារី​របស់ខ្លួន​សម្រុក​ទៅមុខ ​ទោះការ​ប្រណាំង​ក្នុងរដូវ​កាលនៅ​សល់តែ៨​លើកទៀត

Posted: 25 Aug 2011 12:42 AM PDT


ហ្វ៊ីលីព ម៉ា​សា​និយាយ​ថា មាន​មូល​ហេតុ​ដ៏សម​រម្យ​បំ​ផុត​ចំពោះ​ក្រុម​ប្រណាំង​ហ្វេរ៉ា​រី​ក្នុង​ការរក្សា​ការ​វាយ​សម្រុក​ទៅ​មុខ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​រដូវ​កាល​ប្រណាំង​ដែល​នៅ​សល់​៨​កម្ម​វិធី​ទៀត​នេះ​ បើ​ទោះ​ណា​ក្រុម​នេះ​ ​ស្ថិត​ឆ្ងាយ​ឱកាស​ដណ្តើម​ពាន​ជើង​ឯក​ពិភពលោក​ក៏​ដោយ​។

លោកស្រី​​អធិការ​បតី​​អាល្លឺម៉ង់​ជាស្ត្រី​​​ខ្លាំង​​ជាង​គេ​លើ​​ពិភព​លោក​

Posted: 25 Aug 2011 12:23 AM PDT

លោកស្រី​​អធិការបតី​​អាល្លឺម៉ង់ ​អេនហ្សឺ​ឡា ម័រ​កែល
​កាលពីថ្ងៃទី​​២៤ សីហា ទស្សនា​វដ្តី FORBES របស់អាមេរិក​បាន​​ចេញផ្សាយ​​ចំណាត់ថ្នាក់​​​ប្រចាំ​ឆ្នាំ​ថ្មី​របស់​នារី​​​១០០រូប ​ដែល​ខ្លាំង​ជាង​​គេបំផុតលើពិភពលោក​​ដោយ​ចំណាត់​ថ្នាក់​​ថ្មីនេះ ​លោកស្រី​​អធិការបតី​​អាល្លឺម៉ង់ ​អេនហ្សឺ​ឡា ម័រ​កែល ជានារីខ្លាំង​ជាងគេបំផុត​​​លើ​ពិភពលោក​ នាំមុខ​​រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​ លោកស្រី​​ហ៊ីល​ឡារី គ្លីនតុន ​

រថ​យន្ត​ម៉ាក​មែរ​សឺដេស​របស់​មន្ត្រី​មេ​ព្រៃ​បុក​របាំង​ថ្ម​

Posted: 25 Aug 2011 12:22 AM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថ​យន្ត​ម៉ាក​មែរ​សឺ​ដេស​C២៣០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D ៩៨១១ ​ដែល​គេ​អះ​អាង​ថា ជា​កម្ម​សិទ្ធិ​ និង​បើក​បរ​ដោយ​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​បាន​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ ពេញ​ទំហឹង​ បណ្តាល​ឱ្យ​មន្ត្រី​រូប​នោះ​របួស​ធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ ពេទ្យ​។

កម្លាំង​​ចម្រុះ​​បង្ក្រាប​​​បទល្មើស​​ក្នុង​រដូវ​​បិទ​នេសាទ

Posted: 25 Aug 2011 12:22 AM PDT

ការបង្ក្រាបឧបករណ៍នេសាទ
ខេត្ត​កណ្តាល ៖​ កម្លាំង​​មន្ត្រី​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​កណ្តាល​​និងកម្លាំង​​មន្ត្រី​​ អធិការ​​​ដ្ឋាន​​​រដ្ឋបាល​​​ជលផល​​ចតុ​មុខ​​ សហការ​​ជាមួយ​​​អាជ្ញា​ធរ​ស្រុក​ពញា​​ឮ និង​កម្លាំង​ប៉ូលិសអធិការ​​ដ្ឋាន​​ស្រុក​ពញា​​ឮ​បាន​​ចុះ​យុទ្ធនាការ​​ បង្ក្រាប​​​បទ​ល្មើស​​​​នេសាទ​​ដែលប្រើប្រាស់​​ឧបករណ៍ស្បៃមុង​ក្នុង​​រដូវ​​ ​បិទ​​​នេសាទ​ ។ យុទ្ធនាការ​​នេះ​ធ្វើ​​ឡើង​កាល​​​​

ប្រជាពលរដ្ឋ​ខ្មែរ៤​​៧៦.០៣៧​នាក់ មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​

Posted: 24 Aug 2011 11:58 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​មន្ត្រី​​នៃគណៈ​​​កម្មាធិការ​​​ជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) ​បាន​ឱ្យ​ដឹង​កាលពីព្រឹក​ថ្ងៃទី​​​២៥ សីហា ​​២០១១ ថា ​​មាន​ប្រជា​​ពលរដ្ឋ​​ខ្មែរ​៤៧៦.០៣៧​នាក់ មិន​ទាន់​បានចុះ​ឈ្មោះ​​​បោះឆ្នោត​នៅឡើយ​​ ហើយ​​ពួក​គេ​ទាំង​នេះ​ត្រូវ​​អនុញ្ញាត​​ចុះឈ្មោះ​​បោះឆ្នោត​​នៅ​​ថ្ងៃទី​​១ កញ្ញា ដល់​​១៥ តុលា ​២០១១ ខាង​មុខ​នេះ ដើម្បីមាន​សិទ្ធិ​បោះឆ្នោត​​ក្រុមប្រឹក្សា​​​ឃុំ​-​សង្កាត់​ បោះឆ្នោត​ជាតិ និងបោះឆ្នោត​ផ្សេងៗ​...

ក្រុម​ហ៊ុន​​​អាកាស​ចរណ៍​​​ឥណ្ឌូ​ណេ​ស៊ី​ ​មាន​រឿង​​អាស្រូវ​​​ត្រួត​​​ពិនិត្យ​​​សុដន់​​ស្ត្រី​​បម្រើ​​លើ​​យន្ត​ហោះ​

Posted: 24 Aug 2011 11:55 PM PDT


បុគ្គ​លិក​បម្រើ​​​លើ​យន្ត​ហោះ​​​នៅ​កូរ៉េ​ខាង​ត្បូង​បាន​ចោទ​​ប្រកាន់​​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ឥណ្ឌូ​ណេ​ស៊ី​ថា ​បង្ខំ​ឱ្យ​ពួក​នាង​​ដោះ​សម្លៀក​បំពាក់ និង​ចាប់​សុដន់​ ខណៈ​​ពេល​ត្រួត​ពិនិត្យ​​សុខ​ភាព​​បង្ក​ឱ្យ​កើត​​ការ​រិះ​គន់​​ដ៏​ធ្ងន់​ធ្ងរ ។ បេក្ខ​នារី​​ម្នាក់​​​ក្នុង​ចំណោម​​១៨​នាក់ ដែល​ឆ្លង​កាត់​ការ​ជ្រើស​រើស​​បុគ្គ​លិក​បំពេញ​តួនាទី​​​ជា​នារី​បម្រើ​​​លើ​​យន្ត​ហោះ

ស្ថានទូតអាមេរិក​​អបអរ​បុណ្យ​​រ៉ាម៉ា​ដាន ជាមួយ​​សហគមន៍​អ្នក​កាន់​សាសនា​អ៊ិស្លាម​​នៅភ្នំពេញ​

Posted: 24 Aug 2011 11:54 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​​របស់ស្ថានទូត​​​អាមេរិក​ឱ្យដឹង​​ថា នៅ​ថ្ងៃ​សុក្រ​ ទី​​២៦ ​សីហា ២០១១ ​​វេលាម៉ោង​​​​៥​​និង​​​៤៥នាទីល្ងាច លោកស្រី Carol A.Rodley ឯកអគ្គ​រដ្ឋទូត​​​សហរដ្ឋអាមេរិក​​ប្រចាំ​ប្រទេស​កម្ពុជា​ នឹង​រៀបចំ​​​ពិធីជប់លៀង​អាហារ​​ស្រាយ​បួស​​សម្រាប់​សហគមន៍​​អ្នកកាន់​សាសនា​ អ៊ិស្លាម​​ក្នុង​រាជធានី​​ភ្នំពេញ ​​នៅស្ថានទូត​អាមេរិក​។​

សប្បុរស​ជន​និង​អាជ្ញា​ធរ​​​ផ្តល់​​អំណោយដល់គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ

Posted: 24 Aug 2011 11:52 PM PDT

លោកអភិបាលខណ្ឌ​ប្រគល់អំណោយ
រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​រសៀល​ថ្ងៃ​ទី២៣ សីហា ឆ្នាំ​២០១១ លោក​គួច ចំរើន ​​អភិបាល​ខណ្ឌ​​​មាន​ជ័យ​ និងសប្បុរសជន​​​នានា​រួម​មាន​​លោក​​ឧកញ៉ាអ៊ូ ឆាយ លោក​ឧកញ៉ាលឹម ​ឆខាយ ​លោក​ជៀង ញឹប ​បាន​នាំយក​អំណោយ​​​​ជា​សម្ភារ​ និងគ្រឿង​ឧបភោគ​ បរិភោគ ទៅ​ចែក​​​ជូន​ដល់ប្រជាពលរដ្ឋ​២គ្រួសារ​ដែលរង​គ្រោះ​​ដោយ​សារ​

គណៈ​កម្មការ​​មូល​​បត្រ​កម្ពុជា​​ប្រកាស​ការ​ទទួល​ពាក្យ​សុំ​អាជ្ញា​ប័ណ្ណ​

Posted: 24 Aug 2011 11:45 PM PDT

រាជធានីភ្នំពេញ ៖ សេចក្តី​ជូន​ដំណឹង​​របស់​គណៈ​​កម្ម​ការ​មូល​បត្រ​កម្ពុជា​​ស្តីពី​​ការ​ទទួល ​ពាក្យ​​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​ធ្វើ​ជា​ក្រុម​ហ៊ុន​ទីប្រឹក្សា​​វិនិ​យោគ​ និង​ភ្នាក់ងារ​​ផ្តល់​​​ប្រឹក្សា​​វិនិ​យោគ​ បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី​២៣ សីហា ថា ដោយ​​ពិនិត្យ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​​ក្រុម​ហ៊ុន​​ទី​ប្រឹក្សា​​វិនិ ​យោគ (Investment Advisors) ​ក្នុង​ការ​​

រថយន្ត​ដឹក​ឈើ​​​3ម៉ែត្រ​​​គូប​​គេយកទៅលាក់ទុក​​​នៅ​ជើង​ភ្នំបូកគោ

Posted: 24 Aug 2011 11:45 PM PDT

រថយន្តដឹកឈើ
ខេត្ត​កំពត​ ៖ រថយន្ត​កូរ៉េ​​​មួយ​គ្រឿង​​​គ្មាន​ស្លាក​លេខ​​​​ ដឹក​ឈើ​ចេញ​ពី​​ឧទ្យាន​​​ជាតិ​ព្រះ​​​មុនីវង្ស​​បូកគោ​​​ បានត្រូវ​​​​​មន្ត្រី​ឈូងសមុទ្រ​​ប្រចាំ​​​ខេត្ត​កំពត​​ ស្ទាក់​​ចាប់​​នៅ​លើ​​ផ្លូវ​​ជាតិ​លេខ៣​ ត្រង់​ចំណុច​​​ភូមិ​​កែបថ្មី ឃុំ​បឹង​​ទូក​ ស្រុក​​ទឹកឈូ ​​កាល​ពី​​​​វេលា​​​ម៉ោង​​​២រំលងអធ្រាត្រ​​ឈាន​​ចូល​​ថ្ងៃទី​​២៤ សីហា ។ ​​មិន​មាន​ប្រភព​​​ព័ត៌​មាន​លម្អិត​​​អំពី​​កម្លាំង​​​​

អាមេរិក​​សម្រេចចិត្ត​​មិន​ចូល​​ដេញ​ថ្លៃ​​ធ្វើ​ម្ចាស់​​ផ្ទះ​កីឡា​​​អូឡាំពិក​​រដូវ​ក្តៅ​​ឆ្នាំ​2020

Posted: 24 Aug 2011 11:40 PM PDT

រូប​សញ្ញា​ឡូ​ហ្គោ​គណៈ​កម្មា​ធិការអូឡាំពិក​សហរដ្ឋ​អាមេរិក​(USOC)
បន្ទាប់​ពី​បាន​បរាជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​​ផ្ទះ​កីឡា​អូឡាំពិក​​រដូវ​ក្តៅ​ឆ្នាំ​២០១២​និង​២០១៦​រួច​មក​ គណៈ​កម្មា​ធិការអូឡាំពិក​សហរដ្ឋ​អាមេរិក ​(USOC) បាន​សម្រេចចិត្ត​មិន​ដាក់​ពាក្យ​សុំ​ចូល​ដេញ​ថ្លៃ​ជា​ថ្មី​ម្តង​ទៀត​សម្រាប់​អូឡាំពិក​ឆ្នាំ​២០២០​ទេ​។​ ​នៅ​ពេល​មុន​នេះ​នៅ​សហរដ្ឋ​អាមេរិក​មាន​ទី​ក្រុង​បួន​ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការ​ដេញ​

កូន​ក្រមុំ​​រត់​​ចេញ​​ពី​វិហារ​​ពេល​​មាន​​ការ​​រញ្ជួយ​​ដី​

Posted: 24 Aug 2011 11:29 PM PDT

កូន​ក្រមុំ​​ម្នាក់​​នៅ​​​ក្នុង​រូប​ភាព​​នេះ គឺនាង​​កំពុង​​រត់​ចេញពី​វិហារ
កូន​ក្រមុំ​​ម្នាក់​​នៅ​​​ក្នុង​រូប​ភាព​​នេះ គឺនាង​​កំពុង​​រត់​ចេញពី​វិហារ​​ ព្រោះ​មាន​បទ​បញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ចេញពី​អ​គារ​ ក្រោយ​ពេល​កើត​​មាន​គ្រោះ​រញ្ជួយ​ដី​​កម្រិត​​៥,៩​រិច​ស្ទ័រ ​នៅ​ទីក្រុង​​វ៉ាស៊ីន​តោន ​សហ​រដ្ឋ​​អាមេ​រិក​ ។ ហេតុ​ការណ៍​​រញ្ជួយ​ដី​​ខាង​លើ ​បាន​បង្កើត​នូវ​​ភាព​ជ្រួល​ច្រប​ល់​​​យ៉ាង​​ខ្លាំង​ដល់​អ្នក​ស្រុករស់​នៅ​ក្នុង​ទីក្រុង​​វ៉ាស៊ីន​តោន ៕

គំនរ​បាក់​បែក​​នៅ​លើ​ឆ្នេរ​​​សមុទ្រដោយ​​សារ​ព្យុះ​

Posted: 24 Aug 2011 11:26 PM PDT


គំនរ​បាក់​បែក​នៅ​លើ​ឆ្នេរ​​សមុទ្រ​​ភាគ​ខាង​ជើង​សាធារណ​រដ្ឋ​​ដូមី​នីក​ ​ត្រូវ​បាន​គេ​មើល​​ឃើញ​កើត​​ឡើង​ពី​​សំណាត់​​អណ្តែត​​ដោយ​សា​រព្យុះ​ «ហ៊ី​រី​ហ្គេន អាយ​រីន» ។ ក្នុង​ទិដ្ឋ​ភាព​នេះ គឺ​កុមារ​កំពុង​ដើរ​នៅ​លើ​ឆ្នេរ​​ខ្សាច់​ ដែល​ពោរពេញ​​ដោយ​គំនរ​បាក់​បែក​ក្រោយ​ពេល​ព្យុះ «ហ៊ី​រីហ្គេន អាយ​រីន»

ប្រធានា​ធិបតី​​វ៉េ​ណេ​ស៊ុយ​អេឡា​​កាន់​​ដុំ​មាស​

Posted: 24 Aug 2011 11:24 PM PDT


លោក​ហ៊ូ​ហ្គោ ឆាវ៉េស ប្រធា​នា​ធិបតី​​វ៉េ​ណេ​ស៊ុយអេឡា ​កំពុង​បង្ហាញស្នាមញញឹម​ដ៏​ស្រស់​ស្រាយ​​​ ពេល​​លោក​កាន់​ដុំ​​មាស​ដែល​​បញ្ចេញ​ពន្លឺ​ចែង​ចាំង​​ បន្ទាប់​ពី​ចុះហត្ថ​លេខា​លើ​កិច្ច​សន្យា​ផ្លាស់​ប្តូរ​ឧស្សាហ​កម្ម​រ៉ែ​មាស​ឯក​​ជន​នៅ​ក្នុង​ប្រទេស​ឱ្យ​​ក្លាយ​ជា​រប​ស់​រដ្ឋ​ ។

ធ្វើ​កោសល្យ​​វិច័យលើ​​​គ្រោង​ឆ្អឹង​​សព​ជាង​៤​ម៉ឺន​នាក់​

Posted: 24 Aug 2011 11:21 PM PDT


អ្នក​ជំនាញ​ផ្នែក​កោសល្យ​​វិច័យ​​​កំពុង​លាង​សំអាត​​គ្រោងឆ្អឹង​សព​ដែល​ជីក​​យក​ចេញ​ពី​​ក្នុង​រណ្តៅ​​​នៅ​ឯ​ទីប៉ា​​ឆាមួយ​​​ដ៏​ធំ​បំផុត​នៅ​​ទីក្រុង​អេស​គ្វីន​ឡា ប្រទេស​​ក្វា​តេ​ម៉ា​ឡា ។ ​ចំពោះ​គ្រោង​ឆ្អឹង​​ដែល​មិន​អាច​កំណត់​​​អត្ត​សញ្ញាណ​បាន​អាច​មាន​​ពាក់​ព័ន្ធ​​លើ​មនុស្ស​ដែល​​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​​ស៊ីវិល​​ដល់​ទៅ​៤០.០០០​នាក់

កិច្ច​ប្រជុំ​​​ស្តីពី​កិច្ច​សហ​​ប្រតិបត្តិ​ការ​​​សន្តិសុខ​​​រវាងខេត្ត​ស្វាយរៀង​​ និងខេត្ត​តៃនិញ

Posted: 24 Aug 2011 11:08 PM PDT

ទិដ្ឋភាពក្នុងជំនួប
ខេត្តស្វាយរៀង ៖ ​​​កា​លពី​ព្រឹក​ថ្ងៃទី២៤ សីហា ​​នៅ​សាលា​ខេត្ត​​ស្វាយ​រៀង​​ មាន​​រៀបចំ​កិច្ច​ប្រជុំ​​លើកទី១០ ​​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​​បង្ការ​បង្ក្រាប​បទ​ល្មើស ​និងធ្វើ​​​ផែន​ការ​​សហ​ប្រតិ​បត្តិ​ការ​​បង្ការ​បង្ក្រាប​បទល្មើស​​ ការពារ​សន្តិសុខ​​សណ្តាប់ធ្នាប់ព្រំ​ដែនកម្ពុជា-វៀតណាម រវាង​​ខេត្ត​ស្វាយ​រៀង-ខេត្ត​តៃនិញ ។ កិច្ច​​ប្រជុំ​នេះ​​ប្រព្រឹត្ត​

ដឹក​ថ្ម​​ចេញ​ពី​ភ្នំ​តា​ម៉ុក​ក្រ​ឡាប់​រថយន្ត​ធ្លាក់​ក្នុង​ស្រែ

Posted: 24 Aug 2011 11:08 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពត ៖ រថយន្ត​​កូ​រ៉េ​​ទម្ងន់​២​តោន​កន្លះ​មួយ​គ្រឿងដឹក​ថ្ម​ចេញ​ពី​​ភ្នំ​តា​ម៉ុក ​បាន​ក្រ​ឡាប់​ចាក់​​ថ្ម​ចោល​​អស់​ទៅ​ក្នុង​ស្រែ កាល​ពី​វេ​លា​ម៉ោង​១​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៣ សី​ហា នៅ​​កំណាត់​ផ្លូវ​ជាតិ​​​លេខ​៣៣​ត្រង់​ចំណុច​ភូមិ​ដំណាក់​ក្រ​ឡាញ់​ ឃុំ​ភ្នំ​ប្រា​សាទ ​ស្រុក​កំពង់​ត្រាច។​

​ជីវិត​អនិច្ចា​​របស់ស្ត្រីដើរ​រើស​អេត​ចាយ​ ​ពីមុនត្រូវ​គេរំលោភ​​​មានកូន​២នាក់​ ឥឡូវ​​​ពពោះ​កូនទី​៣ ​គេ​វាយ​​បែក​ក្បាល​ទៀត​

Posted: 24 Aug 2011 09:24 PM PDT

 ស្ត្រីដើរ​រើសអេត​ចាយ​​​អនាថា​ម្នាក់​​ ត្រូវ​ជន​ប្រមឹក​វាយបែកក្បាល
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រីដើរ​រើសអេត​ចាយ​​​អនាថា​ម្នាក់​​ ត្រូវ​ជន​ប្រមឹក​វាយបែកក្បាល ​​ខណៈ​​​ពេលដែល​​ទៅ​រើស​​​​កំប៉ុង​ស្រាបៀរ​​​នៅ​កន្លែង​ផឹកស៊ី ​កាលពីវេលា​ម៉ោង​​​​​៦​និង​​៣០​នាទី​ល្ងាច​ថ្ងៃទី​​​២៤ សីហា នៅ​ខណ្ឌ​​សែនសុខ​។​ តាមការ​​ឱ្យ​​​ដឹង​ពី​ស្ត្រី​​រង​គ្រោះ​ក្នុងសភាព​មិន​សូវ​​ដឹង​​ខុស​ត្រូវ​បាន​​ឱ្យ​ដឹង​ថា នាង​ឈ្មោះ​លីនដា អាយុ​​​​​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់​ដំបង

សំឡេង​ផ្ទុះ​លាន់​កក្រើក​ក្នុង​ស្តង់​អេត​ចាយ​​ អ្នកស្រុក​​​ថា​ ផ្ទុះគ្រាប់​​ ​ប៉ូលិស​​ថា​ ផ្ទុះធុង​សាំង​

Posted: 24 Aug 2011 09:12 PM PDT

​​​​ស្តង់​​​អេត​​​ចាយ​​ដែលមានសំឡេង​ផ្ទុះ​​​មួយគ្រាំង​​​លាន់​ចេញ​​មក
​ក្រុងប៉ោយប៉ែត​ ៖ ​​សំឡេង​ផ្ទុះ​​​មួយគ្រាំង​​​លាន់​ចេញ​​ពី​ក្នុង​​​​ស្តង់​​​អេត​​​ចាយ​​មួយ​​​​កក្រើក​​ផ្ទះ​អ្នក​ស្រុក​ ​ធ្វើ​​ឱ្យ​ប្រជាពលរដ្ឋ​ និង​កម្មករ​នៅក្បែរ​នោះ​​រត់​ចែកជើង​គ្នា​​ព្រោង​ព្រាត​ ព្រោះសង្ស័យ​​​ថា ជា​ការ​​ផ្ទុះគ្រាប់​​​។ ហេតុការណ៍​នេះ ​​កើតឡើង​​​កាលពី​វេលា​ម៉ោង​​​​១​និង​​​៣០នាទីរសៀល​​ថ្ងៃទី​​​២៤ សីហា ២០១១ ស្ថិត​ក្នុង​​​ភូមិ​គីឡូម៉ែត្រ​​លេខ​​៤ សង្កាត់​

កីឡាករអេស្ប៉ាញ​អូលីវ័រឈ្នះ​ដំណាក់ទី៥​ប្រណាំងកង់ ​Tour of Spain

Posted: 24 Aug 2011 09:07 PM PDT

កីឡាករ​អេស្ប៉ាញ​ចាវគីន រ៉ូ​ឌ្រីហ្គេស​ អូ​លី​វ័រ​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​ទី​៥​​​ប្រណាំង​កង់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ខ្លួន​កម្ម​វិធី​ Tour of Spain​​​​កាល​ពី​ថ្ងៃ​ពុធ​​​​​​ ទី​២៤ ​ខែ​សី​ហា ​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​​ដំណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Valdepeñas de Jaén ។ ​អូលី​វ័រ ​​​​ដែល​ជា​អ្នក​ជិះ​កង់​ឲ្យ​ក្រុម​Katusha Team​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៨៧​​​​​គីឡូ​ម៉ែត្រ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!