VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២០ សីហា

Posted: 20 Aug 2011 07:39 AM PDT

ចិន៖ ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​ឡើង​វិញ​ក្នុង​កិច្ច​សហការ​ទ្វេ​ភាគី ដោយ​រដ្ឋបាល​ក្រុង​ប៉េកាំង​សម្តែង​ការជឿជាក់​លើ​សេដ្ឋ​កិច្ច​អាមេរិក​ថា​វា​នឹង​ងើបឡើងវិញ។

ឥណ្ឌា៖ អាជ្ញាធរ​ប៉ូលីស​និយាយ​ថា ​ពួកអ្នកបះបោរ​ដែល​គេ​សង្ស័យ​ថា​ជាក្រុម​ម៉ៅនិយម​បាន​សម្លាប់​មន្រ្តី​ប៉ូលីស​១១​នាក់​នៅ ខេត្ត​ភាគខាងកើត​ប្រទេស​ឥណ្ឌា។

ស៊ីរី​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​១៩​នាក់​បាន​ស្លាប់​នៅប្រទេស​ស៊ីរី ​នៅ​ពេល​ដែល​កងកម្លាំង​សន្តិសុខ​បាញ់​រះ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

សេដ្ឋកិច្ច​សកលលោក៖ ទីផ្សារ​ភាគហ៊ុន​អាស៊ី ​និង​អឺរ៉ុប​បាន​ធ្លាក់​ចុះនៅ​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ ដែល​ក្រុមអ្នកវិនិយោគ​ទុន​បង្ហាញ​ក្តី​កង្វល់​ជាថ្មី​លើ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រឹង​តស៊ូ​និង​ស្ថិរភាព​នៃ​ប្រព័ន្ធ​ធនាគារ​អឺរ៉ុប។

ប៉ាគីស្ថាន៖ មន្រ្តីនានា​បាន​ឱ្យ​ដឹងថា ​អ្នកដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​វាយប្រហារ​វិហារ​សាសនា​អ៊ីស្លាម​មួយ​នៅភាគ​​ពាយ័ព្យ​ប្រទេស​ប៉ាគីស្ថាន ​ដោយ​សម្លាប់​មនុស្ស​អស់​យ៉ាងហោច​ណាស់​៤៧​នាក់។

លីប៊ី​៖ កងកម្លាំង​បះបោរ​នៅប្រទេស​លីប៊ី​បាន​វាយ​យកបាន​គ្រប់គ្រង​ទីក្រុង ​Zlitan ភាគខាង​លិច​ប្រទេស​ បន្ទាប់​ពីមាន​ការវាយ​ប្រយុទ្ធ​គ្នា​ដ៏​តឹងតែង​ជាមួយ​កងកម្លាំងស្មោះត្រង់​នឹង​មេដឹកនាំ​មូអាម៉ា ហ្កាដាហ្វី។

លីបង់៖ តុលាការ​គាំទ្រ​ដោយអង្គការ​សហប្រជាជាតិ​ដើម្បីស៊ើបអង្កេត​ការធ្វើឃាត​ក្នុង​ឆ្នាំ​២០០៥​លើ​រូបលោក​អតីត​នាយក​រដ្ឋ​មន្រ្តី​លីបង់ Rafik Hariri បាន​ពង្រីក​ការស៊ើបអង្កេត​ក្នុង​ករណី​វាយ​ប្រហារ​អ្នកនយោបាយ​បីនាក់​ផ្សេងទៀត​ដែល​គេជឿ​ថា​មាន​ការជាប់​ទាក់​ទង​គ្នា។

អ៊ីស្រាអែល៖ អ៊ីស្រាអែល​និយាយ​ថា ​កងជីវពល​ក្នុង​ទីក្រុង​ហ្កាហ្សាស្រ្ទីប​បាន​បាញ់​គ្រាប់​រ៉ុក្កែត​យ៉ាងហោច​ណាស់​ចំនួន​២០​ចូលប្រទេស​អ៊ីស្រាអែល​ គឺ​មួយថ្ងៃ​ក្រោយ​ពី​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​បាញ់​លើ​ដែន​ដី​ប៉ាឡេស្ទីន​ជាការសងសឹក​នឹង​ការវាយប្រហារ​សម្លាប់​ជាបន្តបន្ទាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សូម៉ាលី​៖ មន្រ្តី​សន្តិសុខ​នៅប្រទេស​សូម៉ាលី​និយាយថា ​យន្ត​ហោះ​ប្រភេទ​គ្មាន​មនុស្ស​បើកបរ​បាន​ធ្លាក់​ចុះក្នុង​រដ្ឋធានី​មូហ្កាឌីស៊ូ​ កាលពីថ្ងៃ​សុក្រ តែ​ពួកគេ​មិនបាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​អ្នក​ណា​ជាអ្នក​បញ្ជា​យន្ត​ហោះគ្មាន​មនុស្ស​បើកបរ​នោះ​ទេ។

ជប៉ុន៖ លោក​នាយករដ្ឋ​មន្រ្តី​ជប៉ុន​ដែល​កំពុង​មាន​បញ្ហា​នឹង​មិន​មក​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក​តាមការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ទេ​នៅ ខែ​ក្រោយ​នេះ​។

គុយបា៖ បណ្តាញ​ព័ត៌មាន​ផ្លូវរដ្ឋ​របស់​ប្រទេស​គុយបា​បាន​រិះ​គន់​​ការសម្រេចចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ទុក​ប្រទេស​គុយបា​ក្នុង​បញ្ជី​ប្រទេស​ដែល​គាំទ្រ​ភេរវកម្ម។

រុស្ស៊ី​៖ ប្រទេស​រុស្ស៊ី​កំពុង​ប្រារព្ធ​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ការប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​ដោយ​មិន​ជោគជ័យ​ដែល​បាន​នាំ​ទៅដល់​ការដួល​រលំ​នៃ​សហភាព​សូវៀត។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!