Koh Santipheap Daily

Koh Santipheap Daily


កម្ម​​វិធី​ Tiger Translate មាន​ប្រធាន​​បទច្រើន​

Posted: 18 Aug 2011 12:59 AM PDT

កម្មវិធីរបស់ក្រុមហ៊ុន
រាជធានីភ្នំពេញ ៖ នៅស្ថានីយ​វិទ្យុ​ NRC ដែល​មាន​ទី​តាំងស្ថិត​នៅ​តាម​បណ្តោយ​​ផ្លូវ​​លេខ​២៧១ ​ផ្ទះ​លេខ​១៣១B ​កាល​ពីថ្ងៃ​ទី​១៨ សីហា ​មាន​រៀប​ចំ​​ធ្វើ​សិក្ខា​សាលា​​ស្តីពី​កម្ម​វិធី​ Tiger Translate ​ជា​កម្មវិធី​​មួយ​​ដែល​មាន​ប្រធាន​បទ​ច្រើន ។ ទស្សនៈ​ទាំង​មូល​របស់​កម្ម​វិធី Tiger Translate ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​សិង្ហ​បុរី​​ដោយ​

លោកហ៊ូ​ហ្គោ​ឆាវេស ​​​ចង់​ធ្វើ​ជា​តូបនីយ​កម្ម​​ផ្នែកមាស​

Posted: 18 Aug 2011 12:59 AM PDT

​ប្រធានាធិបតី​​វេណេស៊ុយអេឡា​​​​ លោកហ៊ូ​ហ្គោ​​ឆាវេស
​ប្រធានាធិបតី​​វេណេស៊ុយអេឡា​​​​ លោកហ៊ូ​ហ្គោ​​ឆាវេស ​ប្រកាស​​​​កាលពី​ថ្ងៃទី​១៧ សីហា ​​ពី​ចេត​នា​​​របស់​លោកធ្វើ​​ជា​តូប​នីយកម្ម​​ផ្នែក​​​មាស​ រួម​មាន​ទាំង​​​​ការ​ជីក​យកមាស​​ទាំងការ​ធ្វើអាជីវ​កម្ម​​ដើម្បី​បង្កើន​​មាស និង​​រូបិយ​ប័ណ្ណ​​​អន្តរជាតិ​​បម្រុង​​ទុករបស់​​​វេណេស៊ុយអេឡា​។​

សមត្ថកិច្ច​ចម្រុះ​​​បង្ក្រាប​ឈើគ្រញូង​​រាប់​រយ​​កំណាត់​ឈ្មួញ​​​បំរុង​​នាំ​​ទៅវៀតណាម​

Posted: 18 Aug 2011 12:56 AM PDT

ឈើប្រណីតដែលឃាត់ទុក
​​ខេត្ត​កំពង់ចាម​​​ ៖ ​​​គំនរ​​កម្ទេច​កម្ទី​​ឈើ​គ្រញូង​​​គរដូចភ្នំ ដែល​បន្សល់​ទុក​​ក្រោយ​ពី​​​អារ​ច្រៀក​កែច្នៃ​នៅ​​ក្នុងបរិវេណ​​​​ លំនៅឋានរបស់​​​ឈ្មួញឈើ​​​ដ៏ល្បី​​ម្នាក់ ឈ្មោះថេង ​ម៉េង​ហ៊ាង ​​ហៅ​ទូច ​​ភេទប្រុស រស់នៅ​​​​ភូមិថ្នល់​​​បែកខាង​កើត ​ឃុំស្វាយ​​ទាប ស្រុក​​ចំការលើ ​​ត្រូវ​បាន​កម្លាំង​​​សមត្ថកិច្ចចម្រុះ​​​ចុះអនុវត្ត​​ឆែកឆេរ​​​​​តាម​ដីកា ដែលចេញ​​ដោយ​

​ស៊ីរី​ ៖ មនុស្ស​​ច្រើន​​រយនាក់​ឃុំឃាំង​ក្នុង​​​​ស្តាត​មួយ​​​នៃក្រុង​​ LATTAQUIE

Posted: 18 Aug 2011 12:51 AM PDT


​ការបង្ក្រាប​​​​នៅ​បន្តទៀត​​​ក្នុងប្រទេស​​ស៊ីរី​​។ កាលពីថ្ងៃទី​​១៧ សីហា ជនស៊ីវិល​​​១០នាក់​បាន​​ត្រូវស្លាប់​ក្នុង​ប្រទេសនេះ ។ ​នៅទីក្រុង​​​កំពង់ផែ​​​ LATTAQUIE មនុស្សជា​ច្រើន​​​​រយនាក់​ត្រូវ​ចាប់​ខ្លួន​​ ហើយនាំ​​ទៅ​ឃុំ​​ទុកក្នុង​​​​ស្តាត​មួយ​នាថ្ងៃ​ទី​​៥ នៃការបង្ក្រាប​​​របស់​កង​ទ័ពស៊ីរី​ក្នុង​សង្កាត់​​​​ស៊ុន​នីត ទាំងឡាយ​នៃទីក្រុង​​​មាត់សមុទ្រ​​​​នោះ​ដែលមានការបះបោរ​​ប្រឆាំង​​​

ការ​​ដឹក​ជញ្ជូន​​ដោយ​រថ​យន្ត​ធុន​ធំ​​បំផ្លាញ​ផ្លូវ​ និង​បរិស្ថាន​​នៅ​ប៉ោយ​ប៉ែត​

Posted: 18 Aug 2011 12:16 AM PDT

ទិដ្ឋភាពរថយន្តធុនធំដឹកបំផ្លាញផ្លូវ
ក្រុង​ប៉ោយ​ប៉ែត​ ៖ រថ​យន្ត​ធុន​ធំ​ដឹក​ដី​ខ្សាច់​ ឥដ្ឋ​ ហ្គា​ស​ និង​ថ្ម​នៅ​តែ​បន្ត​បំផ្លាញ​ផ្លូវ​​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​ បើ​ទោះ​ជាមួយ​​រយៈ​នេះ​គេ​សង្កេត​ឃើញ​​អាជ្ញា​ធរ​សង្កាត់​ និង​ក្រុង​​ប្រើ​ធម៌​ក្តៅ​ចាប់​ផាក​ពិន័យ​ទៅ​លើ​រថ​យន្ត​​ធំ​ទាំង​ឡាយ​ណា​ ដែល​ដឹក​បំផ្លាញ​ផ្លូវ​ក្តី​។ ជាក់​ស្តែង​នៅ​ចំណុច​កែង​បត់​នៃ​ផ្លូវ​បំបែក​ជាបួន​ក្នុង​ភូមិ​បា​លិ​លេយ្យ​ ១ សង្កាត់

ផាកពិន័យ​ពលរដ្ឋ​​​​ដាក់​​ទំនិញ​​លក់​លើ​ប្លង់​​​ចំណត និង​​ម្ចាស់​រថយន្ត​ចត​មិន​​​​ត្រឹម​ត្រូវ​​​​តាមគំនូស​

Posted: 18 Aug 2011 12:16 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាម​​សេចក្តីជូន​ដំណឹង​​​របស់​សាលារាជធានីភ្នំពេញ ​ថ្ងៃទី​​​១៥ សីហា ​​​២០១១ ​ផ្សាយ​តាម​គេហទំព័រ​​របស់​សាលា​​រាជធានី​ភ្នំពេញ​ ឱ្យដឹង​ថា ​​សាលា​រាជ​ធានី​ភ្នំពេញ​បានធ្វើ​ការ​​​ជូន​ដំណឹង​តាមប្រព័ន្ធ​ទូរទស្សន៍ និង​​ទំព័រ​​សារ​ព័ត៌​មាន​​​​ក៏ដូច​តាមរយៈ​ក្រុម​​​ការងារ​ចុះ​ផ្សព្វផ្សាយ​ ​ណែនាំ​ដោយផ្ទាល់​​ជុំវិញ​​ការ​រៀបចំ​​​

លោកអូបាម៉ា ​​រៀប​ចំផែន​ការ​ថ្មី​សម្រាប់​ការងារ​ ​និងកំណើន​​សេដ្ឋកិច្ច​

Posted: 18 Aug 2011 12:09 AM PDT

លោកប្រធានាធិបតី​​​បារ៉ាក់ អូបាម៉ា
យោង​តាម​​​អ្នក​ទទួលខុសត្រូវ​​​ជាន់ខ្ពស់​​ម្នាក់​របស់​រដ្ឋាភិបាល​​អាមេរិក​​ដែលស្នើ​​​មិន​បញ្ចេញ​ឈ្មោះ​​​​ថា លោកប្រធានាធិបតី​​​បារ៉ាក់ អូបាម៉ា ​​នឹង​បង្ហាញ​​ពីផែនការ​​សកម្ម​ភាព​​​ថ្មី​សម្រាប់សេដ្ឋ​កិច្ច​​ក្នុងសុន្ទរ​កថា​​​មួយ ដែល​លោក​នឹង​​ថ្លែង​​​ក្រោយ​​ទិវា​ការងារ ​LABOR DAY ថ្ងៃ​ទី​​៥ កញ្ញា​​ ខាង​មុខនេះ​។​

យាយ​ត្រូវ​ប្តី​ក្រោយ​​ចិត្ត​កំណាច​​កាប​់ក្បាល​4​ពូថៅ​​រួច​រត់​គេច​ខ្លួន​បាត់​

Posted: 17 Aug 2011 11:52 PM PDT

លោកយាយរងគ្រោះ
រាជធានីភ្នំពេញ ៖ ​បុរស​ជា​​ប្តី​ក្រោយ​​ចិត្ត​កំណាច​​បាន​កាប់​​ក្បាល​ស្ត្រី​ចំណាស់​​​ជា​ ប្រពន្ធ​ចំនួន​៤​ពូថៅ​បណ្តាល​ឱ្យ​រយះ​ហូរ​ឈាម​​ស្រោច​ពេញ​ខ្លួន​ នៅ​ខណៈ​​ពេល​ដែល​​​ស្ត្រី​ជា​ប្រពន្ធ​ទៅ​ទាញ​ទូក​ទុក​នៅ​មាត់​បឹង​ជើង​ឯក ក្នុង​ភូមិ​បុរី​កម្ម​ករ សង្កាត់​​ជើង​​ឯ​ក ខណ្ឌ​ដង្កោ កាល​ពី​វេលា​ម៉ោង​២​និង​​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៦ សីហា ។

លិខិត​របស់​មិត្ត​អ្នកអាន​

Posted: 17 Aug 2011 11:52 PM PDT

ប្រធាន​បទ ៖ ​តើ​គួរ​ឱ្យមានការ​រៀបចំ​​ព្រលាន​យន្តហោះ​​ខ្នាត​ធំ ជាលក្ខណៈ​ស្តង់​ដា​អន្តរជាតិ​​មួយ​ទៀត​ឬ​ទេ? ក្នុង ​​នាមជា​​ប្រជាពលរដ្ឋ​​មួយរូបដែល​​ធ្លាប់បានចូលរួម​​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ធ្លាប់​​​បាន​ឃើញ​ការ​រៀបចំ​​​ដែនដីនៅ​តាមបណ្តា​ប្រទេស​​ជឿនលឿន​មួយ​ ចំនួន​នៅអឺរ៉ុប ​

ពួក​ប្រឆាំង​​​​យេម៉ែន​​​​បង្កើត​​​ក្រុមប្រឹក្សា​ជាតិ​​មួយ​សម្រាប់​​​កង​កម្លាំង​​​បដិវត្តន៍

Posted: 17 Aug 2011 11:44 PM PDT


​​​ក្រុម​ចម្រុះ​​​ប្រឆាំង​យេម៉ែន​​បាន​ប្រកាស​​កាល​ពីថ្ងៃទី១៧ ​សីហា ពីការ​បង្កើត​ក្រុមប្រឹក្សា​​​ជាតិ​សម្រាប់​កង​កម្លាំង​​​បដិវត្តន៍​​ដោយសន្តិវិធី​​​សំដៅ​​ប្រមូលផ្តុំ​​​កម្លាំង​​​​ផ្សេងៗ​​ក្នុងទូទាំង​​​ប្រទេស ដើម្បី​ផ្តួលរំលំ​​​លោកប្រធានាធិបតី​អាលី​ អាប់ឌុល​ឡាហ៍​ សាឡេហ៍ ។ ​លោក​ម៉ូហាម៉េដ ​​បាស៊ីន​ដ៏វ៉ាហ៍ ​​ប្រធាន​​គណៈ​កម្មា​ធិការ​​​ជាតិ​​នៃ​ការ​ជួបគ្នា

លោកថាក់ស៊ីន ​​មក​កាន់កម្ពុជា​​​ថ្ងៃទី​​១៩ សីហា ​ពិភាក្សា​​បញ្ហា​សន្តិសុខ​​​តាមព្រំដែន

Posted: 17 Aug 2011 11:44 PM PDT

លោកថាក់ស៊ីន
ចំពោះការ​ធ្វើដំណើរ​​របស់​លោកថាក់ស៊ីន ​​​កាន់​ប្រទេស​​​កម្ពុជា​នៅថ្ងៃ​ទី​១៩ សីហា ​២០១១ ស្អែក​នេះ ត្រូវ​បាន​លោករដ្ឋ​មន្ត្រី​ការពារជាតិ​​ថៃ យុទ្ធ​សក្តិ​ សាស៊ីប្រាផា បញ្ជាក់​​ថា ​​គឺ​ដើម្បី​ចូល​រួម​​ប្រជុំ​​​ស្តីពី​សន្តិសុខ​​​តាមព្រំដែន​​ជាមួយ​ កម្ពុជា ​​ប៉ុណ្ណោះ​គ្មាន​ពាក់ព័ន្ធ​​​​លើ​ហេតុការណ៍​​​ធ្លាក់​យន្ត​ហោះ​​​​ស៊ើប​​ ការណ៍​​នោះឡើយ ។ ព័ត៌មាន​​ជុំវិញ​

ក្រុម​បច្ចេកទេស​មិនទាន់រក​ឃើញ​​ការពិត​អំពី​​បំណែក​​លោ​ហៈ​​ផ្ទុះកក្រើក​​អាកា​​សផ្អើល​​​ក្រុង​ព្រះ​វិហារ​​នៅ​ឡើយ​ទេ​

Posted: 17 Aug 2011 11:44 PM PDT

ប្រអប់ដែលធ្លាក់
​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិកម្ពុជា លោក​ឧត្តមសេនីយ៍​​​ឯកឈុំ សុជាតិ បាន​​មាន​ប្រសាសន៍​​ថា ​​មកដល់​ព្រឹកថ្ងៃទី​​​១៨ សីហា ២០១១ នេះ​ ការស្រាវជ្រាវ​​​ពីការផ្ទុះ​ធ្លាក់​យន្ត​ហោះ​​​គ្មាន​មនុស្ស​បើកកាលពី​ ព្រឹកថ្ងៃទី​​​១៦ សីហា នោះ​​នៅមិន​ទាន់​​ទទួលបាន​លទ្ធ​ផល​នៅ​ឡើយទេ ។ ទោះ​ជា​យ៉ាង​ណា​​អ្នកនាំពាក្យ​​ក្រសួង​ការពារជាតិ​​

qbចូលរួម​សហ​ការជា​មួយ​អេ​ស៊ី​លី​ដា យូ​នី​ធី

Posted: 17 Aug 2011 11:44 PM PDT

រាជធានី​ភ្នំពេញ ៖ បណ្តាញ​ទូរ​ស័ព្ទ qb ​បាន​ប្រ​កាស​នៅ​ក្នុង​សប្តាហ៍​នេះ​ថា ក្រុម​ហ៊ុន​បាន​ចាប់​ដៃ​គូ​​ព្រ​ម​ទាំង​សហ​ការ​ជាមួយ​គម្រោង អេស៊ី​លី​ដា យូ​នី​ធី ដែល​ជា​កម្ម​វិធី​ផ្តល់​សេវា​កម្ម​ធនាគារ​ជូន​អតិ​ថិជន​តាម​រយៈ​​ទូ​រស័ព្ទ​ ចល័ត​គ្រប់​ប្រ​ភេទ ​គ្រប់​ប្រ​ព័ន្ធ​។​ នៅ​​ប្រទេស​កម្ពុជាមាន​អ្នក​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ច្រើន​ជាង​៦​លាន​នាក់

លោក​បណ្ឌិត​ច័ន្ទ សារុន ឧបត្ថម្ភ​ថវិកា​6លាន​រៀល​ដល់​ភរិយា​អតីត​មន្ត្រី​កសិ​កម្ម​ស្រុក​

Posted: 17 Aug 2011 11:37 PM PDT

ខេត្ត​កំពង់​ឆ្នាំង​ ៖ ថវិកា​៦លានរៀល និង​អង្ករចំនួន១០០គីឡូក្រាមដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ចន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និងនេសាទ និង​​ជាប្រធាន​គណកម្មាធិការសមាគមមិត្តបុគ្គលិក​ កសិកម្មកម្ពុជាត្រូវបានលោកង៉ាន ណានី ប្រធាន​មន្ទីរកសិកម្មខេត្តនាំយកទៅប្រគល់ជូន​អ្នកស្រី អ៊ុន

មន្ត្រី​​ពន្ធ​នាគារ​​ខេត្ត​ជួប​គ្រោះថ្នាក់​​ចរា​ចរណ៍​រង​របួស​ធ្ងន់​ធ្ងរ​

Posted: 17 Aug 2011 11:37 PM PDT

បុរសរងគ្រោះ
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ពន្ធ​នា​គារ​ខេត្ត​ម្នាក់​​បាន​រង​របួស​យ៉ាង​​ធ្ងន់​ធ្ងរ​​ក្នុង​ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​មួយ​ដែល​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​ ៧​និង​៣០​នាទី​យប់ ថ្ងៃទី​១៦ សីហា ​នៅ​ត្រង់ចំណុច​​ផ្លូវ​កោង​​មុខ​សាលា​បំពេញ​​វិជ្ជា​ខេត្ត​ស្ថិត​ក្នុង​ភូមិ ​កណ្តាល សង្កាត់​​កំពង់ឆ្នាំង ។ យោង​តាម​​របាយ​ការណ៍​របស់​​ប៉ូលិស​​ក្រុង​កំពង់​ឆ្នាំង​

​ប្រធាន​រដ្ឋ​បាល​ជល​ផល​​ប្រគល់​កូន​ត្រី​ជាង​6​មឺុនក្បាល​​ដល់​កង​ទ័ព​

Posted: 17 Aug 2011 11:37 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ឆ្នាំង ៖ ​លោក​បណ្ឌិត​​ ណៅ ធួក ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​​ទទួល​បន្ទុក​ជា​ប្រធាន​​រដ្ឋ​បាល​ជល​ផល កាល​ពី​រសៀល​​ថ្ងៃទី​១៧ ​សីហា បាន​អញ្ជើញ​ជា​អធិបតី​ភាព​​ក្នុង​ពិធី​ប្រគល់​កូន​ត្រី​ជាង​៦​ម៉ឺន​​​ក្បាល​ ​ជូន​ដល់​កង​យោធ​​ពល​ខេមរ​ភូមិន្ទ​ ខេត្ត​កំពង់​ឆ្នាំង ។ ​ពិធី​នេះ​បាន​​ប្រព្រឹត្ត​​ទៅ​នៅ​ក្នុង​​ទី​បញ្ជា​ការ​តំបន់​​ប្រតិ​បត្តិ​ ការ​សឹក​រង​ខេត្ត

​ចូលក្នុង​ផ្ទះ​គេលួច​គេចខ្លួន​តែរយៈពេល​កន្លះ​​ម៉ោង​​​ក្រោយ​ត្រូវចាប់​​ខ្លួន

Posted: 17 Aug 2011 11:26 PM PDT

ជនសង្ស័យលួច
​ខេត្ត​​ព្រះសីហនុ​​ ៖ យុវជនម្នាក់ត្រូវ​សមត្ថ​កិច្ចប៉ូលិសនៃអធិការក្រុងព្រះសីហនុ​ឃាត់ខ្លួន​ កាលពីថ្ងៃទី១០ សីហា វេលាម៉ោង១០​និង៣០​នាទីព្រឹកនៅចំណុចក្រុមទី១២ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុពីបទចោរ​កម្ម។ តាមព័ត៌​មាន​ពី​លោកម៉េង ចន្ថា អធិការរង ក្រុងព្រះ​សីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ សីហា វេលា​ម៉ោង១០ព្រឹកមានករណីចោរកម្ម​​មួយ​កើត​

Cellcard បង្កើត​កម្មវិធី​ Cellcard Rewards សម្រាប់​អតិថិជនរបស់​ខ្លួន

Posted: 17 Aug 2011 11:26 PM PDT

រាជធានីភ្នំពេញ ៖ ​​​កាល​ពី​​​ពេលថ្មីៗ​​នេះ Cellcard បាន​ប្រកាស​​​​​ពីកម្ម​វិធី​ថ្មីមួយ​ដែល​ផ្តល់​​​ជូន​នូវ​​អត្ថប្រយោជន៍​​​ ពិសេសៗ​​​ជូនអតិថិជ​ន​​​របស់ខ្លួន​​ដែលបាន​​ប្រើប្រាស់ Cellcard រយៈ​​​​ពេល​ចាប់ពី​១២​ខែឡើងទៅ ​​និង​បាន​ចំណាយ​​ជា​មធ្យម​​ប្រចាំ​ខែ​​ស្របតាម​​ការ​កំណត់​របស់​កម្ម​វិធី។ Cellcard Rewards ​គឺជា​កម្ម​​វិធី​មួយ​

​ប្រធានាធិបតី​​​បេឡារុស​​ជ្រើសរើ​​​ស​​អ្នកបន្ត​វេន​​​ជា​កូនប្រុស​​​​លោកអាយុ​ទើប6ឆ្នាំ​

Posted: 17 Aug 2011 11:20 PM PDT

​ប្រធានាធិបតី​​​បេឡារុស​​ជ្រើសរើ​​​ស​​អ្នកបន្ត​វេន​​​ជា​កូនប្រុស​​​​លោកអាយុ​ទើប6ឆ្នាំ​
​កាលពីថ្ងៃទី​​១៧ សីហា ​​​អតីតមេដឹកនាំ​​​​សហ​ភាពសូវៀត​​​​​​ចុងក្រោយ​​​​គេ លោកមីខាអ៊ីល ហ្គ័រ​បា​ឆូវ ក្រោយពី​និយាយ​ពី​ការ​ដើរ​ថយ​ក្រោយ​​​​របស់​រុស្ស៊ី​​​​ លោកបាន​លើកឡើង​​​ពីសភាព​ការណ៍​​នយោបាយ​​​នៅបេឡារុស​។ យោងតាម​​​លោក​ហ្គ័រ​​បាឆូវ ថា ប្រមុខរដ្ឋ​បេ​ឡា​រុស លោក​អេឡិច​​សាន់​ដ្រ៍ ​លូកា​ឆេន​កូ បានរៀប​ចំ​កូនប្រុសរបស់​​លោក​ដែល​​​

​ក្លឹប​​អ្នក​មាន​បុណ្យ ​Barcelona ​ផ្តួលស្តេច​ដំរី.ស​​ Real M​ លើក​ពាន​​ស៊ុប​ពើរ​ខាប់​​លើក​ទី​10

Posted: 17 Aug 2011 11:03 PM PDT

​ក្លឹប​ Barcelona លើក​ពាន​​ស៊ុប​ពើរ​ខាប់​​លើក​ទី​10
​កីឡា​ករ Messi បាន​ក្លាយ​ជា​វីរបុរស​សារ​​​ជា​ថ្មី​​​ម្តង​ទៀត ​របស់​ក្លឹប​​អ្នក​មាន​បុណ្យ​ Barcelona បន្ទាប់​ពី​គេ​រក​បាន​គ្រាប់​​បាល់​២​គ្រាប់​ម្នាក់​ឯង ជួយ​ឱ្យ​ក្រុម​របស់​គេ​​​​យក​ឈ្នះ​​ស្តេច​ដំរី​ស Real M ​ដោយ​លទ្ធ​ផល៣-២​សរុប​ទាំង​ពីរ​ជើង​គឺ​ ៥-៤ ​មាន​ឱកាស​​លើក​ពាន​រង្វាន់​​អេស្ប៉ាញ​​ស៊ុប​ពើរ​ខាប់​​សម្រាប់​ឆ្នាំ​២០១១ ​នេះ។ នេះ​គឺ​ជា​ការ​​លើក​ពាន​រង្វាន់​

កា​​ហ្វេ​ជួយ​​ទប់​​ស្កាត់​​ភាព​​ជ្រួញ​​នៅ​​លើ​​ស្បែក​​និង​​​កាត់​​បន្ថយ​​អត្រា​​ប្រ​ឈម​​នឹង​​ជំ​ងឺ​​ម​​ហា​រីក​​​ស្បែក​​

Posted: 17 Aug 2011 09:09 PM PDT


ការ​សិក្សា​ថ្មី​មួយ​របស់​អាមេរិក​បាន​បង្ហាញ​ថា​ កា​ហ្វេ​មាន​អត្ថ​ប្រយោជន៍​ជួយ​កាត់​បន្ថយ​​ជំ​ងឺ​មហារីក​ស្បែក​ព្រម​ទាំង​ បំបាត់​ភាព​ជ្រៀវ​ជ្រួញ​នៅ​លើ​ស្បែក​។​

ពួកឧទ្ទាម​លីប៊ី​​​មានការរីក​ចម្រើន​​លើ​​រណសិរ្ស​​ខាង​លិច​​ប៉ុន្តែ​​រង​ការ​​​បាត់បង់​​​លើ​រណសិរ្ស​​​ខាង​កើត

Posted: 17 Aug 2011 09:08 PM PDT


​​​អ្នក​នាំពាក្យ​​​​ម្នាក់​របស់​ពួក​ឧទ្ទាម​​​លីប៊ីរាយ​ការណ៍​​​កាល​​ពីថ្ងៃទី​១៧ សីហា ថា ពួកឧទ្ទាម​​​វាយ​ដណ្តើម​​​​យក​​បានទីក្រុង​សាប្រា ថា ជាទី​ក្រុង​មួយ​ស្ថិត​នៅ​​ចម្ងាយ​​ប្រមាណ​​ជា​​៨០គ.ម ​​​ខាង​លិច​​​ក្រុងទ្រី​ប៉ូលី ​លើ​រណសិរ្ស​​ខាង​លិច ។ ​លើ​​រណសិរ្ស​​ខាងកើត​​គឺ​នៅ​ក្រុង​​ប្រេហ្គា​ពួក​ឧទ្ទាម​​​ល៊ីប៊ី​ដណ្តើម​​ត្រួតត្រា​​សង្កាត់​​២​ក្នុង​ចំណោម​​សង្កាត់

អ្នកនាំពាក្យ ៖ កម្ពុជា​-ថៃ មានកាតព្វ​កិច្ច​​​អនុវត្ត​​​សេចក្តីសម្រេច​​របស់​តុលាការ​

Posted: 17 Aug 2011 09:04 PM PDT

រាជធានីភ្នំពេញ​​ ៖ ​អ្នកនាំពាក្យ​​​ក្រសួងការ​ពារជាតិកម្ពុជា​ លោក​ឧត្តមសេនីយ៍​​ឯក​ឈុំ សុជាតិ ​​បានមាន​ប្រសាសន៍​​​ថា ទាំង​កម្ពុជា និង ថៃ ​​​មានកាតព្វកិច្ច​​ក្នុងការ​អនុវត្តសេចក្តី​​សម្រេច​របស់​​ តុលាការយុត្តិធម៌​​​អន្តរជាតិក្រុង​​​ឡាអេ ដែល​តម្រូវ​ឱ្យមាន​អ្នកសង្កេតការណ៍​​​​ឥណ្ឌូណេស៊ី​​​មកកាន់​​​តំបន់​គ្មានកង ​ទ័ព​។ ​ប្រសាសន៍ថ្លែង​របស់​​​​

អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​​បាន​នាំ​ទៅ​ជូន​លោក​យាយ​2​នាក់​ដើរ​​បេះបន្លែ

Posted: 17 Aug 2011 08:40 PM PDT

តំណាងកោះសន្តិភាពប្រគល់អំណោយ​ជូន​ដល់​លោកយាយ
ខេត្តរតនគិរី ៖ លោកយាយ​ជរា​កំសត់​ទុរគត​​ពីរ​នាក់​ដែល​តែងតែ​ដើរ​បេះ​បន្លែ​ព្រៃ​តាម​ទី​ សាធារណៈ​យក​មក​លក់​ក្នុង​ផ្សារ ដើម្បី​ដោះ​ដូរ​យក​កម្រៃ​បន្ដិចបន្ដួច​ចិញ្ចឹមជីវិត​យ៉ាង​ត្រដាប​ត្រដួស​បាន ​ព្រឹក​ខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក​ និង​​ពុំ​មា​នកូនចៅ​សាច់ញាតិ​​​អាច​ពឹង​ពាក់​​បាន​នោះ ពេល​នេះ​លោកយាយ​ម្នាក់​ឈ្មោះ​យិ​ន ឈៀង ដែល​មាន​

ប្អូនប្រុស​​ជិះម៉ូតូ​​ឌុប​ភិក្ខុសង្ឃ​​ទៅរៀន​​​បុក​គ្នា​​របួសធ្ងន់​

Posted: 17 Aug 2011 08:40 PM PDT

ភិក្ខុសង្ឃជួបគ្រោះថ្នាក់ចរាចរណ៍
រាជធានីភ្នំពេញ​​ ៖ ​​ភិក្ខុ​​​សង្ឃ​មួយ​អង្គត្រូវ​​​ប្អូន​ប្រុស​ឌុប​​​ម៉ូតូទៅរៀន​នៅ​ពុទ្ធិក​ វិទ្យាល័យ​​ព្រះ​សុរាម្រឹត​ ក៏​ជួបគ្រោះថ្នាក់​​​ចរាចរណ៍​បុក​គ្នា​​ជា​មួយ​ម៉ូតូ​មួយគ្រឿងទៀត​​​ បណ្តាល​ឱ្យ​ស​ង្ឃ​​អង្គ​នេះ​​​រង​របួសធ្ងន់ ​​ប្អូនប្រុស​​​រង​របួសស្រាល ​​និង​ភាគី​​​ម្ខាង​ទៀត​​សន្លប់​​​​ស្តូកស្តឹង ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះកើតឡើង​​​​នៅវេលាម៉ោង​​​​៧​ព្រឹក​​ថ្ងៃទី​១៨

សមត្ថកិច្ច​ខណ្ឌ​​ឫស្សីកែវ​​​ឃាត់ខ្លួន​​​ជនជាតិ​​​នីហ្សេរីយ៉ា​​៥នាក់​​តាម​​​ចម្លើយ​​​​ជន​​ប្រើ​កាំ​ភ្លើង​ M16

Posted: 17 Aug 2011 08:40 PM PDT

រាជធានីភ្នំពេញ​​ ៖ ​ជន​ជាតិនីហ្សេរីយ៉ា​​​​៥​នាក់​ត្រូវ​​ប៉ូលិសខណ្ឌ​​រឫស្សីកែវ​​​ ឃាត់ខ្លួនកាល​ពី​វេលាម៉ោង​​​​២​រសៀល​​ថ្ងៃទី​១៧ សីហា ​​ដោយ​​​​ពាក់​ព័ន្ធ​​​ការជួញដូរគ្រឿងញៀន​​​ដែល​ឈ្មោះ​​​ចាន់​ភីត ​ជាអ្នក​​​ប្រើកាំភ្លើង​​​ M16 ភ្ជង់ទៅលើ​អនុ​ប្រធាន​​នាយកដ្ឋាន​ព័ត៌មាន​ឆ្លើយ​ដាក់​។ នៅ​ក្នុង​​ការឃាត់ខ្លួន​​ សមត្ថកិច្ច​​ឈានទៅ​ឆែក​​ឆេរ​លំនៅ​ឋាន​​​​​

ខារ៉ាអូខេ​លួច​លាក់បម្រើ​សេវា​ផ្លូវភេទ​រីក​ដូច​ផ្សិត​នៅក្រុង​បានលុង​

Posted: 17 Aug 2011 08:39 PM PDT

ហាងផឹកស៊ីនៅក្នុងក្រុងបាលុង
​ខេត្ត​រតនគិរី​​​ ៖ ​មួយ​រយៈ​នេះ​​​គេសង្កេត​ឃើញ​ថា ​សេវា​កម្ម​​បម្រើ​ផ្លូវ​ភេទ​​​ជា​ច្រើន​​បាន​រីក​ដុះ​ដាល​​ដូច​ផ្សិត​​ ត្រូវទឹក​​​ភ្លៀង និង​​​ជ្រក​ក្រោម​​ស្លាក​សញ្ញា​​​ខារ៉ាអូខេ ​​ដែល​ទីតាំង​​​ហាង​ខារ៉ាអូខេ​​​ទាំងនោះ​​​ភាគច្រើន​​​ស្ថិត​នៅ​​​តំបន់​​​ ជាយក្រុង​​​បានលុង ​និង​តែ​ងបង្ក​​​​ភាពអសន្តិ​សុខ​​​​ក្នុងសង្គម​​ជា​រឿយៗ ​កន្លង​មក ​​ដូច​ជា​​​ករណី​​​​​​​​​ ចោរ​កម្ម ​​អំពើ​ហិង្សា​

ប្រជា​ពល​រដ្ឋ​​ធ្វើ​ការ​តវ៉ានៅ​បញ្ជរ​បង់​ប្រាក់​ផ្លូវ​2004

Posted: 17 Aug 2011 08:28 PM PDT

ទិដ្ឋភាពនៅកន្លែងតវ៉ា
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​រស់​នៅ​អម​សង​ខាង​ផ្លូវ​២០០៤ ​ហៅ​ផ្លូវ​ម៉ៃ​ដា ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ ​​កាល​ពី​វេលា​ម៉ោង​៤រសៀល ថ្ងៃ​ទី១៧ សីហា ២០១១ បាន​នាំ​គ្នា​​តវ៉ា​ចំពោះ​ក្រុម​ហ៊ុន​រ៉ូដ​ជេ​វី អ៊ីន​វេស​មេន ​ដែល​បាន​យក​សសរ​ថ្ម និង​ម៉ូតូ​ទៅ​​បាំង​ផ្លូវ​សម្រាប់​បត់​ចូល​គេហ​ដ្ឋាន​​ ពោល​គឺ​​​ក្រុម​ហ៊ុន​​មាន​បំណង

សាលា​រាជធានីភ្នំពេញ​ណែនាំ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​តំបន់​បឹង​កក់​ឱ្យ​យល់​ អំពី​​អនុក្រឹត្យ​​លេខ​១៨៣ អនក្រ.បក និង​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន សែន​

Posted: 17 Aug 2011 08:11 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​​សាលា​រាជធានីភ្នំពេញ​​សូមធ្វើ​ការ​ណែនាំ​ដល់​បង​ ប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​​តំបន់​អភិវឌ្ឍន៍​បឹង​កក់​​​ឱ្យ​​ជ្រាប​អំពី​ ​អនុក្រឹត្យ​​លេខ​​១៨៣ អនក្រ.​បក ចុះថ្ងៃទី​១១ សីហា ​២០១១ ស្តីពីការ​​ កែសម្រួល​​​​ក្រឡា​​ផ្ទៃដី​តំបន់អភិវឌ្ឍន៍​បឹង​កក់​ និង​​យោង​អនុសាសន៍​​ ដឹកនាំ​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​​​​មហាសេនាបតី​តេជោហ៊ុន សែន 

អំណោយឧ​ប​ត្ថម្ភ​របស់​ក្រុម​ហ៊ុន​ប្រាយ​វិក​​ថឹវី​មេ​គង្គ​ភេត្រូ​លៀម

Posted: 17 Aug 2011 08:11 PM PDT

លោកយាយពេលទទួលអំណោយ
ខេត្ត​កំពង់​ឆ្នាំង-រាជធានី​ភ្នំពេញ ៖ អំណោយ​​ជា​ទឹក​ប្រាក់​ចំនួន​៤០​ដុល្លារ​ ត្រូវ​បាន​ភ្នាក់​ងារ​កោះ​សន្តិ​ភាព​នាំ​យក​ទៅ​ផ្តល់​ជូន​លោក​យាយ​សួស ថន អាយុ​៨៥​ឆ្នាំ និង​លោក​យាយសួស ធឿន អាយុ​៧៥​ឆ្នាំ ​ដល់​លំ​នៅ​ឋាន ដែលលោក​យាយ​​ទាំង​ពីរ​ស្ថិត​ក្នុង​​ភូមិ​ត្រពាំង​គ ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលា​ប្អៀរ កាល​ពី​ថ្ងៃ​ទី​១៦

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!