The Phnom Penh Post - KHMER: “កំណើន​តិច​តួច​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ប៉ះ​ពាល់​ទីផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប” plus 9 more

The Phnom Penh Post - KHMER: “កំណើន​តិច​តួច​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ប៉ះ​ពាល់​ទីផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប” plus 9 more


កំណើន​តិច​តួច​នៃ​សេដ្ឋកិច្ច​អាល្លឺម៉ង់​ប៉ះ​ពាល់​ទីផ្សារ​ហិរញ្ញវត្ថុ​អឺរ៉ុប

Posted: 16 Aug 2011 02:56 AM PDT

ឡុងដ៍ៈ កំណើន​សេដ្ឋកិច្ច​យ៉ាង​តិច​តួច​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ កំពុង​តែ​វាយ​ប្រហារ​ទៅ​លើ​​ទីផ្សារ​ភាគ​ហ៊ុន​នៅ​អឺរ៉ុប នៅ​ថ្ងៃ​អង្គារ​នេះ និង​បាន​វាយ​ប្រហារ​លើ​ប្រាក់​អឺរ៉ូ ដោយ​ជំរុញ​ឲ្យ​ក្រុម​វិនិយោគិន​ព្រួយ​បារម្ភ​ថា សេដ្ឋកិច្ច​ពិភព​លោក កំពុង​តែ​លូត​លាស់​យ៉ាង​យឺត​យ៉ាវ​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត។

តុលាការ​ថៃ​ដោះ​លែង​សមាជិក​អាវ​ក្រហម​២២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

Posted: 16 Aug 2011 02:37 AM PDT

បាងកកៈ តុលាការ​ខេត្ត​ឧត្តថានី នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជា​ឲ្យ​ដោះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​នូវ​សមាជិក​ក្រុម​អាវ​ក្រហម ២២​នាក់ ជាប់​ចោទ​ពី​បទ​បង្ក​ចលា​ចល​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​របស់​ចលនា​អាវ​ក្រហម​ នៅ​ទីក្រុង​បាងកក កាល​ពី​ឆ្នាំ​២០១០។

នគរបាល​ឃាត់​ខ្លួន​មនុស្ស​៣១​នាក់​ប្រុង​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ថៃ

Posted: 16 Aug 2011 02:15 AM PDT

បាត់ដំបងៈ សមត្ថកិច្ច​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​នេះ បាន​បន្ត​ការ​សាក​សួរ​ពលករ​ប្រុស​ស្រី​ចំនួន ៣១​នាក់ ដែល​ត្រៀម​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ក្រុម​មេ​ខ្យល់ ដែល​ប៉ុន​ប៉ង​នាំ​មនុស្ស​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​នៅ​ទីនោះ។

តេង លក្ខិណា បើក​ឡាន​បុក​សិស្ស​សាលា បុរស​ម្នាក់​ចេញ​មុខ​ជួយ​ដោះ​ស្រាយ

Posted: 16 Aug 2011 01:45 AM PDT

110816_b08

ភ្នំពេញៈ តារា​សម្តែង និង​ជា​ពិធី​ការិនី​ក្នុង​កម្ម​វិធី​ល្បី​ A1 Concert របស់​ស្ថានីយ​ទូរ​ទស្សន៍​ស៊ីធីអិន កញ្ញា តេង លក្ខិណា បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​អចេតនា​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ​ កម្ពុជា​ក្រោម​ ដែល​ក្នុង​ហេតុ​ការណ៍​នោះ​បាន​បណ្តាយ​ឲ្យ​អ្នក​បើក​បរ​ចំនួន ​២​នាក់​រង​របួស និង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​ជា​បន្ទាន់​ផង​ដែរ​។

សមត្ថកិច្ច​កំពុង​​ប្រមាញ់​ចោរ​ប្លន់​ប្រដាប់​អាវុធ​លើ​ថៅកែ​គោ​នៅ​កែប

Posted: 16 Aug 2011 01:35 AM PDT

កែបៈ លោក តែម បញ្ញាមន អធិការ​នគបាល​ស្រុក​ដំណាក់ចង្អើរ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា កម្លាំង​នគរបាល​កំពុង​ធ្វើ​ការងារ​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​ស្វែង​រក​ចាប់​ខ្លួន​ចោរ​ប្លន់​ប្រដាប់​អាវុធ ៥​នាក់ ដែល​បាន​ប្លន់​គ្រួសារ​មួយ ដែល​ជា​ថៅកែ​គោ នៅ​ថ្ងៃ​នេះ នៅ​ឃុំ​ពងទឹក ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប។

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​សំណើ​របស់​ រ៉ុង ឈុន

Posted: 16 Aug 2011 01:18 AM PDT

ភ្នំពេញៈ លោក មុ​ត ខៀវ រដ្ឋ​លេខាធិការ​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​ប្រតិកម្ម​ទៅ​នឹង​លោក​ រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​នឹង​ចេញ​ថ្លៃ​អត្រា​បង់​ភាគ​ទាន​សម្រាប់​ទ្រ​ទ្រង់​បេឡា​ជាតិ​ សន្តិសុខ​សង្គម(ប ជ ស) សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល នៅ​ពេលដែល​សេចក្តី​ប្រកាស​រួម​មួយ​របស់​ក្រសួង​សាម៉ី នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ទាហាន​ឡាវ​ចាប់​ពលរដ្ឋ​កម្ពុជា​ម្នាក់ បាញ់​ឲ្យ​របួស​ម្នាក់

Posted: 16 Aug 2011 12:58 AM PDT

ស្ទឹងត្រែងៈ នគរបាល​ព្រំ​ដែន បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ត្រូវ​បាន​ទាហាន​ឡាវ​ចាប់​ខ្លួន​ដោយ​សារ​បាន​លួច​ ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​មក​វិញ​ទេ រហូត​មក​ដល់​ថ្ងៃ​នេះ ​ខណៈ​ដែល​​លោក​បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​រួច​ហើយ ឲ្យ​ជួយ​ដោះ​ស្រាយ​រឿង​នេះ។

អតីត​មេ​កង​អង្គរក្ស​លោក ជា ស៊ីម ជាប់​ចោទ​៤​ករណី

Posted: 16 Aug 2011 12:25 AM PDT

110816_b07

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​ចោទ​ប្រកាន់ ៤​ករណី​ទៅ​លោក ឈឿន ចាន់ថន អតីត​មេ​បញ្ជាការ​កង​ឯកភាព​អង្គរក្ស​លោក ជា ស៊ីម ហើយ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​រូប​នេះ ដើម្បី​បន្ត​នីវិធី​ស៊ើប​អង្កេត បន្ទាប់​ពី​បាន​សាក​សួរ​អស់​រយៈ​ពេល ២​ថ្ងៃ​ជាប់​គ្នា​រួច​មក។

ហ្វីលីពីន​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញ​ពី​ស៊ីរី

Posted: 16 Aug 2011 12:08 AM PDT

ម៉ានីលៈ ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែ​នាំ​​ប្រជាជន​របស់​ខ្លួន​ប្រហែល ១៧០០០​នាក់​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ភាគ​ច្រើន​ធ្វើ​ការងារ​ជា​ជំនួយ​ការ​ក្នុង​ផ្ទះ​នោះ ឲ្យ​ចាក​ចេញ​ពី​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​មួយ​នេះ ដោយ​សារ​តែ​មាន​កំណើន​អំពើ​ហិង្សា ដោយ​ហ្វីលីពីន​និយាយ​ថា ខ្លួន​នឹង​ទទួល​ខុស​ត្រូវ​លើ​ថ្លៃ​ចំណាយ​លើ​ការ​ជម្លៀស​ចេញ​របស់​ពួក​គេ។

ធនាគារ​ពិភព​លោក​អំពាវ​នាវ​ឲ្យ​ប្រទេស​នានា​ទប់​ស្កាត់​វិបត្តិ​បំណុល

Posted: 15 Aug 2011 11:51 PM PDT

កង់បេរ៉ាៈ ធនាគារ​ពិភពលោក បាន​អំពាវ​នាវ​ឲ្យ​បណ្តា​រដ្ឋាភិបាល​ប្រទេស​នាន ​ព្យាយាម​ទប់​ស្កាត់​បំណុល​រយៈ​ពេល​វែង ​ដើម្បី​ដោះ​ស្រាយ​វិបត្តិបំណុល​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននៅ​តំបន់​ អឺរ៉ុប និង​អាមេរិក តែ​ថាវា​ហាក់​ដូច​ជា​ឆាប់​រហ័ស​ពេក​សម្រាប់​វិធានការ​ពិសេស​​ដែល​ក្រុម​ ប្រទេស​អ្នក​មាន​ទាំង​២០ (G20) ​ត្រូវ​អនុវត្ត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!