Koh Santipheap Daily

Koh Santipheap Daily


លោក​សុន​ គន្ធរ ដឹកនាំក្រុម​ការងារ​ចុះពិនិត្យ​​​ និងជួយស្រុកម៉ាឡៃ​

Posted: 16 Aug 2011 01:04 AM PDT

​ខេត្ត​បន្ទាយ​មានជ័យ​​​ ៖ ​​លោក​សុន គន្ធរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម​ការងារចុះ ជួយស្រុកម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ បានចូល​រួមជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០១០ ដើមឆ្នាំ​២០១១ និងទិសដៅភារកិច្ចបន្តចុងឆ្នាំ២០១១-

ចាក់​ក​ខ្លួន​ឯងវិះស្លាប់​ព្រោះ​រោគ​សរ​សៃ​ប្រសាទ​រើ​ឡើង​វិញ​

Posted: 16 Aug 2011 01:01 AM PDT

បុរសសរសៃប្រសាទ
ខេត្ត​ប៉ៃ​លិន​ ៖ ដោយសារតែរោគ​សរសៃ​ប្រសាទធ្វើទុក្ខឈ្មោះ សាត សុខុន អាយុ៤៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ​យក​កាំបិតចុង​ស្រួច​មក​ចាក់ក​ប៉ង​​ធ្វើអត្តឃាត​នៅ​ ក្នុងចំការស្វាយដែលមានចំងាយពីផ្ទះប្រហែល ៣០០ម៉ែត្រ ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង១២ថ្ងៃត្រង់ ទី១០ ខែសីហា ឆ្នំា​

ភ្លៀងធ្លាក់​ខ្លាំង​ ​និងទឹក​ជំនន់​នៅ​ប៉ាគីស្ថាន​​​បង្ក​ការ​​​​ខូចខាត​​​​ធ្ងន់ធ្ងរ​

Posted: 16 Aug 2011 01:00 AM PDT


ការិយាល័យ​សម្របសម្រួល​កិច្ចការ​​​មនុស្ស​​ធម៌របស់ អ.ស.ប​ OCHA គូសបញ្ជាក់​​កាល​ពីថ្ងៃទី​​​១៥ សីហា ថា​​ ភ្លៀង​ធ្លាក់​​​យ៉ាង​ខ្លាំង​ដែល​​​កើត​មាន​នៅ​​ប៉ាគីស្ថាន​ចាប់តាំងពី​ថ្ងៃទី​១០ សីហា មក ​បណ្តាល​ឱ្យ​មានទឹកជំនន់​ក្នុង​ស្រុក​​​៧​នៃ​​តំបន់ SINDH ខាង​ត្បូង​​ និង​តំបន់​ឯទៀតៗ ​នាភាគខាងជើង​​​​ប៉ាគីស្ថាន​។​

មាស សុខសោភា បដិសេធ​​ព័ត៌​មាន​​ផ្លាស់​​ទ្រនំ

Posted: 16 Aug 2011 12:56 AM PDT

កញ្ញា  ​មាស សុខសោភា
​រាជធានីភ្នំពេញ​​ ៖ ដោយ​បង្ហាញ​​នូវ​គំនិត​​​​សុទិដ្ឋិនិយម​​ក្នុង​ការ​​​រស់​នៅ​ជាមួយ​​ ផលិតកម្ម​​ Town នោះ ​តារាចម្រៀង​​ដែល​​កំពុង​មាន​ឈ្មោះ​​​ល្បី​​មាស សុខសោភា​ បាន​​​បដិសេធទៅ​នឹង​​​ព័ត៌​មាន​​ដែល​​បាន​ចុះ​ផ្សាយក្នុង​ទស្សនាវដ្តី​ មួយចំនួន​​ដែល​ថា នាងនឹង​ផ្លាស់​​ប្តូរ​ទ្រនំ​​ជា​លើក​​ទី៦ ដោយ​ចាក​ចេញ​​ពី​ផលិតកម្ម​​Town ទៅ​​​ផលិតកម្ម​​មួយទៀត​គឺរស្មី​ហង្សមាស ។​ ​មាស សុខសោភា ​បាននិយាយ​ថា ព័ត៌​មាន​​ដែល​បាន​ចុះ​ផ្សាយ​នោះគឺ​ជាព័ត៌​មានមិនពិត​ហើយ​​​គេប្រឌិត​រឿង​ នោះ​ដោយខ្លួនឯង​ និងមិន​បាន​​សួរនាំ​រូបនាងឡើយ​ ។

សវនាការ​ស្តីពីកាយ​សម្បទា​​អៀង ធីរិទ្ធ និង​នួន ជា នឹង​ត្រូវ​​បើកថ្ងៃទី​​២៩ ដល់​​៣១ សីហា​

Posted: 16 Aug 2011 12:56 AM PDT

រាជធានីភ្នំពេញ​​ ៖ ​យោងតាមសេចក្តី​ប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមចេញ ផ្សាយនៅថ្ងៃទី១៦ សីហា ២០១១ នេះបានឱ្យ​ដឹងថា សវនាការស្តីពីបញ្ហា​កាយសម្បទាជន​ជាប់​ចោទក្នុងសំណុំរឿង០០២ អៀង ធីរិទ្ឋ និង​នួន ជា នឹង​ត្រូវចាប់ផ្តើមនៅវេលាម៉ោង៩ព្រឹកថ្ងៃ​ទី​២៩ រហូត​ដល់ថ្ងៃទី៣១សីហា២០១១ខាងមុខ​។

មហា​សេដ្ឋី​អាមេរិក ​អំពាវនាវ​​ឱ្យ​រដ្ឋា​​ភិបាល​​ដំឡើង​ពន្ធ​លើ​អ្នក​មាន​ប្រាក់​​ចំណូល​ខ្ពស់​​ បញ្ឈប់​ការ​​បន្ធុរ​បន្ថយ​

Posted: 16 Aug 2011 12:52 AM PDT

លោក​វ័រ​រ៉េន ​បា​ហ្វេត
​តាមសារព័ត៌មាន​ «ដឹ​ហ្គា​ឌៀន» ​ផ្សាយ​ឱ្យ​ដឹង​ថា ​មហា​សេដ្ឋី​ល្បីឈ្មោះ​មួយ​រូប គឺ​​លោក​វ័រ​រ៉េន ​បា​ហ្វេត បានអំពាវ​នាវ​ដល់រដ្ឋា​ភិបាល​​​សហ​​រដ្ឋ​អាមេ​រិកឱ្យ​​លុប​ចោល​​ការ​បន្ធូរ​ បន្ថយ​​ពន្ធ​ចំពោះ​​អ្នក​ដែល​មាន​ប្រាក់​​ចំណូល​​ច្រើន​ជាង​១​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ​ព្រមទាំង​បង្កើន​ពន្ធទៅ​លើ​​​​អ្នក​មាន​ចំណូល​ច្រើន​ជាង​១០​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

Justin Bieber ត្រូវ​បាន​ជាប់​ឈ្មោះ​ជាយុវជន​វ័យ​ក្មេង​មាន​ទ្រព្យ​មហា​សាល​ក្នុង​ពិភព​ហូលី​វូដ

Posted: 16 Aug 2011 12:35 AM PDT

Justin Beiber
យោង​តាមប្រភព​ព័ត៌មាន​ស៊ីនហួរ បាន​ឱ្យ​ដឹងថា Justin Bieber តារា​ប៉ុបវ័យ​ក្មេងជន​ជាតិកា​​ណា​​ដា ត្រូវបាន​ទស្សនាវដ្តី​ People ដាក់​​ឈ្មោះ​ថា ​ជា​យុវជន​វ័យ​ក្មេង​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​​ជាង​គេបំផុត​ក្នុង​ ពិភពហូ​លីវូដ ។​ ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា ក្នុង​​រយៈ​ពេល​​មួយឆ្នាំ​គត់ គិត​ចាប់ពី​ខែឧសភា​ ឆ្នាំ​​២០១០ ដល់​ខែ​ឧសភា​ ឆ្នាំ ២០១១ តារាវ័យ​ក្មេង​រូបនេះរក​ប្រាក់​​បាន​​​៥៣លាន​​ដុល្លារសហរដ្ឋ​អាមេរិក​ ​។

លែងព្រាប​​ដើម្បី​​ឧទ្ទិស​​ដល់​​សន្តិ​ភាព​​នៅជប៉ុន​

Posted: 16 Aug 2011 12:33 AM PDT


​ការ​បំពេញ​​បុណ្យ​កុសល​​ និង​រំដោះ​​គ្រោះ​ពី​ការ​មាន​កម្ម​ពៀ​រ​ត្រូវបាន​ប្រតិ​បត្តិ​​តាម​រយៈ​ឆន្ទះ​​រប​ស់​ខ្លួន ដោយ​​មាន​ការ​ធ្វើ​បុណ្យ​រាប់​​បាត្រ​ និង​លែង​សត្វ​​​ជាដើម ដែល​ទាំង​នេះ​គឺ​ជាទំនៀម​ទម្លាប់​​នៅ​អាស៊ី ។ ​ចំពោះ​រូប​ភាព​ដែល​មាន​មនុស្ស​ក្នុង​ចំនួន​ដ៏​ច្រើន​​នេះ​

ការ​ស្វែង​រក​ធម៌​​រប​ស់​ក្រុម​​និកាយ​រ៉ូ​​ម៉ាំង​កាតូ​លិក​ ដោយ​កាន់ផ្កា​ឈូក​រ័ត្ន​​​ទៅវិហារ​​ព្រះ​ម៉ែ​ម៉ារី

Posted: 16 Aug 2011 12:29 AM PDT


បណ្តា​អ្នក​ស្វែង​រក​ធម៌​កំពុង​ដើរ​កាន់​ផ្កា​ឈូក​រ័ត្ន​​ឆ្ពោះ​ទៅ​វិហារ​មួយ​ក្នុងទីក្រុង​ឆេន​​ស្តូកូ​វ៉ា ប្រទេស​​ប៉ូឡូញ កាលពីថ្ងៃទី​១៤ សីហា កន្លង​ទៅ។ ​​ការ​ធ្វើ​ដំណើរជា​ក្រុម​ដើម្បីស្វែង​រក​ធម៌​នេះ ដើម្បីរង់ចាំ​ការ​មក​ដល់​នៃ​ថ្ងៃ​សំខា​ន់​ដែល​​ព្រះ​ម៉ែ​​ម៉ារី​បាន​ទទួល​ការ​អញ្ជើញ​​ឡើ​ង​ឋាន​សួគ៌​​ទាំង​ផ្លូវ​កាយ​ និង​ចិត្ត​​តាម​ជំនឿ​រប​ស់​

ការ​ជល់​​​គោ​តាម​​ទំនៀម​​ទម្លាប់​​​នៅ​​ប្រទេស​​​បូស្ន៊ី

Posted: 16 Aug 2011 12:25 AM PDT


ប្រពៃណី​​ទំនៀម​ទម្លាប់​នៅ​ក្នុង​​ប្រទេស​នីមួយៗ​​នៅ​លើ​ពិភព​លោក​​មាន​ភាព​​ខុស​ប្លែក​​គ្នា​ ជា​ពិសេស​​ប្រទេស​មួយ​ចំនួន​មាន​ទំនៀម​ទម្លាប់​​​គោរព​សត្វ​​ និង​ប្រើ​សត្វ​ធ្វើ​ការ​ប្រកួត​ប្រជែង​ដូច​ជា​នៅ​ប្រទេស​អេស្ប៉ាញ​​មាន​ប្រពៃណី​​ប្រយុទ្ធជា​មួយ​គោ​ជល់ និង​ការ​ជិះ​លើ​ខ្នងគោ​ជល់​ធ្វើ​ការ​ប្រកួត​ប្រជែង​ពី​សមត្ថ​ភាព

កូន​ស្វា​​​បៅ​ដោះ​​មេ​យ៉ាង​​រីក​រាយ​

Posted: 16 Aug 2011 12:23 AM PDT


កូ​ន​ស្វា​មួ​យ​ក្បាលនេះ​កំពុង​​​បង្ហាញពី​​ភាព​សប្បាយ​រីក​រាយ ​ពេល​បាន​​បៅ​ដោះ​​មេ​​រប​ស់​វា​នៅ​​ឯ​ល្អាង «កាន់​​ដា​គីរី» ​តាម​ព្រំ​ប្រទល់​​ទីក្រុង​ប៊ូ​បាន​ណេ​ជ្វា ក្នុងតំបន់​​អូឌីឆា ​ប្រទេស​ឥណ្ឌា ។

ទិដ្ឋ​ភាព​កីឡា​ករ​​ប្រណាំង​ម៉ូតូ​​​ដួល​នៅ​​ប្រទេស​​​ឆែក

Posted: 16 Aug 2011 12:20 AM PDT


​​ការ​ប្រណាំង​ម៉ូតូ​​ និង​រថយន្ត​នៅ​តំបន់​អឺរ៉ុប​​តែង​តែ​​ផ្តល់​កិត្តិ​យស​ និង​កេរ្តិ៍​ឈ្មោះ​​ដល់​អ្នក​ឈ្នះ​ ប៉ុន្តែ​ពេល​ខ្លះ​​អ្នក​ចូល​រួម​ប្រកួត​​អាច​​​ជួប​នឹង​គ្រោះថ្នាក់​ដោយ​នឹក​ស្មាន​មិន​ដល់ ។ ​សម្រាប់​ទិដ្ឋ​ភាព​ដែល​បង្ហាញ​​នៅទី​នេះ គឺជា​ហេតុ​ការណ៍​គ្រោះថ្នាក់​​មួយ​រប​ស់​អ្នក​ប្រណាំង​ម៉ូតូ

អាមេ​រិក​គ្រោង​​បង្កើត​​​ប​ន្ទប់​​ការ​ពារ​​សំឡេង​​​ស្រមុក​

Posted: 16 Aug 2011 12:19 AM PDT


ក្រុម​ហ៊ុន​​សំណង់អាមេ​រិក គ្រោង​ចេញ​ម៉ូដ​​សំណង់​ថ្មី​ដើម្បីតម្រូវ​​​ចិត្ត​​អតិថិ​ជន​ដោយ​​ការ​​​សង់​​បន្ទប់​សម្រាប់​​ការ​ពារ​សំឡេង​ស្រមុក ។ ​ក្នុងអំឡុង​ពេល​​កន្លង​មក អតិថិ​ជន​​ដែល​ទទួល​រង​ការ​រំខាន​ដោយ​សំឡេង​ស្រមុក​​បាន​ប្រើ​សំឡី​បិទ​ត្រចៀក ឬ​គេច​ទៅ​គេង​នៅ​លើ​សាឡុង​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​​ ប៉ុន្តែបច្ចុ​ប្បន្ន​​អតិថិ​ជន​​

លោកអូបាម៉ា ​​​ធ្វើដំណើរ​​តាម​រថយន្ត​បឺស​​ពាស​ដែក​​តម្លៃ​​1,1លាន​ដុល្លារ​ តាម​បណ្តា​រដ្ឋ​​ស្តារ​ប្រជា​ប្រិយភាព​

Posted: 16 Aug 2011 12:09 AM PDT

លោកបារ៉ាក់ អូបា​ម៉ា បានធ្វើដំណើរ​​តាម​រថយន្តបឺស​ពាសដែក
​ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា បានធ្វើដំណើរ​​តាម​រថយន្តបឺស​ពាសដែក​​​កាត់​តាម​​រដ្ឋ​គន្លឹះ​៣ ដើម្បី​​ស្តារ​ប្រជាប្រិយភាព​​របស់​លោក​ ព្រោះតែ​​​​បណ្តា​អ្នក​បោះ​​​ឆ្នោត​មាន​​ការ​ព្រួយបារម្ភ​​ចំពោះសភាពការណ៍​​សេដ្ឋកិច្ច ​​ខណៈ​​​សល់​ពេល​​​១៥ខែទៀត​ដល់​ការ​បោះឆ្នោត​​​ប្រធា​នាធិបតី​​។​

ព្រិល​ធ្លាក់​ខុស​រដូវ​កាល​​នៅនូវែល​សេឡង់កាល​​ពីថ្ងៃ​14-15​​ សីហា

Posted: 15 Aug 2011 11:55 PM PDT

ការធ្លាក់ព្រិល
​ពល​រដ្ឋ​ក្នុង​​​ក្រុង​វ៉ែ​លី​ង​តោន ប្រទេស​នូវែល​សេឡង់ ​បានភ្ញាក់​ផ្អើល​លាយ​ឡំ​ជា​មួយ​ការ​​ត្រេក​អរ​​ហើយ​បាន​ថត​រូប​ទុក​ជា​អនុ​ ស្សាវរីយ៍​​​នូវ​បាតុ​ភូត​ព្រិលធ្លាក់​​ខុស​រដូវកាល​រួម​ជា​មួយភ្លៀង​​យ៉ាង​ ខ្លាំង​ដែល​មិន​ធ្លាប់​​កើត​មាន​ពី​មុន​មក​​កាលពីថ្ងៃ​ទី​១៤-១៥ សីហា បណ្តាលឱ្យការ​ធ្វើ​ចរា​ចរណ៍​ត្រូវ​ជាប់​គាំង ​រួម​ទាំង​​​ប្រព័ន្ធ​ជើង​ហោះ​ហើរ​តាម​ផ្លូវ​

​ប្រជា​ពលរដ្ឋ​​​ទទួលការ​ពិនិត្យ​​​ព្យាបាល​ជំងឺ​ទូទៅ​ឥតគិតថ្លៃ​ពីសមាគម​​សម្ព័ន្ធ​មិត្ត​​​​ខ្មែរនៅបារាំង​

Posted: 15 Aug 2011 11:51 PM PDT

ការផ្តល់ថ្នាំពេទ្យ
​ខេត្តមណ្ឌលគិរី​​​ ៖ ​​ប្រជាពលរដ្ឋ​​រាប់​រយ​នាក់​មកពី​បណ្តា​​​ភូមិ​ ឃុំ​ ស្រុក​​មួយចំនួន​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវបានទទួល​ការ​ពិនិត្យ​​ព្យា​បាល​​ជំងឺ​ទូទៅ​ និងចែកថ្នាំ​​​​ដោយ​ឥត​​គិតថ្លៃ​​ពី​សមាគម​​សម្ព័ន្ធមិត្ត​​ខ្មែរ​នៅ​ប្រទេស ​បារាំង​។ ​ក្នុងសកម្ម​ភាព​ពិនិត្យ​ព្យា​បាល​​នោះមាន​​វេជ្ជ​បណ្ឌិត​​​ចំនួន​​​៣​នាក់ និងក្រុម​​ការងារ​ចំនួន​១០​នាក់ មក​ពី​ប្រទេស​

ឃ្វាល​គោ​តាម​មាត់​​ជ្រោះ​ក្បែរ​ជើង​ភ្នំ​​រន្ទះ​បាញ់​​ស្លាប់​ពេល​ភ្លៀង

Posted: 15 Aug 2011 11:45 PM PDT

ខេត្តកំពង់ស្ពឺ ៖ បុរស​​ម្នាក់​បានស្លាប់​នៅ​កន្លែងកើត​ហេត​​ដោយសារ​ឧប្បត្តិ​ហេតុ​​រន្ទះ​ បាញ់​​ពេល​កំពុង​ភ្លៀង ខណៈ​ពេល​ដែល​បុរស​រងគ្រោះ​កំពុង​កៀង​គោ​ចេញពី​ព្រៃ​ចំណុច​ជ្រោះ​​អង្គ្រង​ ស្ថិតក្នុង​ទឹក​ដី​ភូមិ​ស្លា ឃុំ​ស្រង់​ ស្រុកគង​ពិសី ។

លើក​កង្ហារបក់ ខ្សែ​ភ្លើង​ឆក់​ស្លាប់​ថ្ងៃ​ចិន​សែនក្បាល​ទឹក​

Posted: 15 Aug 2011 11:45 PM PDT

​ខេត្តកំពង់ស្ពឺ​​​ ៖ ​​បុរសម្នាក់​​​ត្រូវ​ស្លាប់​នៅ​វេលាម៉ោង​​​៣​រសៀល ក្នុ​ង​ភូមិ​​ព្នៅ ​​ឃុំត្រពាំង​​គង​ស្រុក​​​សំរោងទង ខណៈដែល​​បុរសនោះ​​បាន​ងើប​ទៅ​លើក​កង្ហារ​​​បក់ ហើយ​កាន់​​ប៉ះខ្សែ​ភ្លើង​ដែល​មានតំណ​ បណ្តាល​ឱ្យ​​ឆក់ស្លាប់​ភ្លាម​ៗ​នៅ​ផ្ទះ​របស់ខ្លួន​​ ពេលកំពុង​​ជួបជុំ​​​ផឹកស៊ី​​​ថ្ងៃ​ចិនសែន​ក្បាល​ទឹក​​។​

ទឹកទន្លេ​​ស្រក​ចុះ​វិញ​ត្រូវ​គិត​ពី​អនាម័យ​ដើម្បី​ការពារ​​សុខ​ភាព​

Posted: 15 Aug 2011 11:38 PM PDT

ទិដ្ឋភាពចែកអំណោយ
ខេត្តស្ទឹងត្រែង ៖ ​នៅ​ពេល​ដែល​ទឹក​ទន្លេ​មេ​គង្គ​​ ទន្លេ​សេកុង ទន្លេ​សេសាន ​និង​ទន្លេ​​ស្រែ​ពក ​កំពុង​​ស្រក​​ទៅវិញជា​បណ្តើរៗ​ អាជ្ញាធរ​​ក៏​បាន​​អំពាវ​នាវ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ក្នុងក្រុង​ក៏ដូចជា​បង​ ប្អូន​ប្រជា​ពល​រដ្ឋ​​​នៅតាម​​ដង​ទន្លេ​ដែល​រងគ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​ នេះ ​ត្រូវធ្វើការ​សំអាត​​អនាម័យ​​នៅ​ក្នុងតំ​បន់​​​ និង​ជុំវិញ​លំនៅ​ឋាន​ដែល​មាន​

វគ្គ​បណ្តុះបណ្តាល​ធ្វើ​ឱ្យ​អ្នក​រង​គ្រោះ​ និង​អ្នក​ជំងឺ​សង្គ្រោះ​បន្ទាន់​រស់​ឡើង​វិញ

Posted: 15 Aug 2011 11:38 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៦​ខែសីហា នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែតបាន​បើក​ វគ្គបណ្តុះបណ្តាលស្តីពី"វិធីធ្វើឲ្យអ្នករង​គ្រោះនិងអ្នកជម្ងឺសង្គ្រោះ​ បន្ទាន់រស់ឡើងវិញ"រយៈពេលបួនថ្ងៃក្រោមកិច្ចសហប្រតិបត្តិការ បារាំង-សិង្ហបុរីនៅកម្ពុជា ក្រោមអធិបតីភាពលោកគង់ សន្យា អគ្គនាយករងមន្ទីរពេទ្យ​កាល់ម៉ែត

ផលិត​កម្ម​ម​ហា​ហង្ស​កាន់​តែ​ឈាន​ទៅ​រក​លំ​ដាប់​ថ្នាក់​ឈាន​មុខ

Posted: 15 Aug 2011 11:38 PM PDT

ទិដ្ឋភាពក្នុងពិធីរបស់ក្រុមហ៊ុនផលិត​ខ្សែភាពយន្ត
រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ សី​ហា ​ក្រុម​ហ៊ុន​ម​ហា​​ហង្ស​បាន​បើក​កា​មេ​រ៉ា និង​ធ្វើ​ពិ​ធី​ក្រុង​ពា​លី​ ដើម្បី​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចំនួន​ពីរ​រឿង ក្នុង​អំឡុង​ពេល​តែ​មួយ​ ដែល​រឿង​ទី​១​ មាន​ចំណង​ជើង​ថា «ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍​» និង​«រឿង​ទី​២​ពេជ្រ​ក្នុង​​បេះ​ដូង» ដែល​រឿង​ទាំង​ពីរ​នេះ នឹង​ចាក់​បញ្ចាំង​នៅ​ទូរ​ទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ និង​លេខ​៥

មនុស្សចាស់មានតម្រូវការវីតាមីនDច្រើន​​ដើម្បី​​ទ្រទ្រង់​

Posted: 15 Aug 2011 11:35 PM PDT

យោងតាមលោកស្រី Elisabeth Rothenberg ជន​ជាតិ​​​ស៊ុយអែត​​ ជាអ្នក​ជំនាញផ្នែករបប​អាហារ​ និងជាវេជ្ជ​បណ្ឌិត​​ផ្នែក​ឱសថបានឱ្យ​ដឹង​​ថា​ មនុស្សចាស់ដែលចូល​វ័យចាប់​ពី៦៥ឆ្នាំ​ឡើង​ទៅ តែងតែខ្វះនូវវីតាមីន​ D​ ដោយសារ​ស្បែក​មានភាពស្ងួត ហើយគួរតែពិសាម្ហូប​អាហារ​ដែលសម្បូរ​​​វីតាមីន D ឱ្យបានច្រើន ។ លោកស្រីបានបន្តថា លទ្ធផលនៃការសិក្សា​ជា​ច្រើន​​បាន​បង្ហាញ​ថា វីតាមីន Dមានសារ​សំខាន់​​សម្រាប់​ប្រឆាំង​នឹង​ជំងឺឆ្អឹង, បញ្ហាសាច់​ដុំ, រោគ​ទឹកនោមផ្អែម, ជំងឺ​ធាត់, ជំងឺ​បេះដូង, ជំងឺ​មហា​រីក,​ ជំងឺឆ្លង, ជំងឺវិកលចរិត​ និងអាការ​ល្ហិត​ល្ហៃ ជាដើម។

ក្រុម​ហ៊ុន​ RMA (Cambodia) Co., Ltd ផ្តល់​សេវា​ជួស​ជុល​ត្រាក់​ទ័រ

Posted: 15 Aug 2011 11:33 PM PDT

ត្រាក់ទ័រជាជំនួយ
រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន RMA(Cambodia)Co., Ltd ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ត្រាក់​ទ័រ​ម៉ាក​ដ្យន​ឌៀរ​ និង​ជា​ផលិត​ផល​របស់​​សហ​រដ្ឋ​អាមេរិក​បាន​រៀប​ចំ​យុទ្ធ​នា​ការ​ផ្តល់​សេវា​ កម្ម​ចុះ​ជួស​ជុល​ត្រាក់​ទ័រ​ដល់​ទី​កន្លែង​ជូន​​អតិ​ថិ​ជន​របស់​ខ្លួន និង​ដល់​អ្នក​ប្រើ​ប្រាស់​ត្រាក់​ទ័រ​ដ្យន​ឌៀរ​ទាំង អស់​នៅ​ទូទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ​នោះ​ឡើយ​។

មេ​ឃុំ និង​នគរ​បាល​ប៉ុស្តិ៍​អញ្ចើម​ដុត​បំផ្លាញ​ឧប​ករណ៍​ឆក់​ត្រី​ចោល​

Posted: 15 Aug 2011 11:33 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កំពង់​ចាម​ ៖ ឧបករណ៍ឆក់ត្រីខុស​ច្បាប់ចំនួន៤៧គ្រឿង ត្រូវបានធ្វើពិធីដុត​បំផ្លាញ​ចោលនៅមុខប៉ុស្តិ៍រដ្ឋបាលឃុំអញ្ចើមកាលពី​ ព្រឹកថ្ងៃទី១៣ សីហា ២០១១ ដោយ​មាន​​ការ​ចូលរួមពីលោកមេភូមិ ក្រុម​ប្រឹក្សាឃុំ លោក អនុសេនីយ៍ឯក ឡុង សារិន អធិការរងនគរ​បាល​ស្រុកត្បូងឃ្មុំ និងលោក នៅ អូន មេឃុំ​អញ្ចើម ។

គ.ជ.ប ធ្វើ​សន្និសីទ​កាសែត​ស្តី​ពីការ​​បិទ​ផ្សាយ​បញ្ជីឈ្មោះ​​ និងទីតាំង​​ការិយាល័យ​​បោះ​ឆ្នោត​​២០១០

Posted: 15 Aug 2011 11:13 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​វេលាម៉ោង​​​១០ព្រឹក​ថ្ងៃ​ទី​​១៦ សីហា ២០១១ នេះ ​​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប) បាន​ធ្វើសន្និសីទ​​កាសែត​មួយ​ផ្សព្វផ្សាយ​​​ពីទីតាំង​ការិយាល័យ​​បោះឆ្នោត និង​​ការបិទផ្សាយ​​បញ្ជីឈ្មោះ​ចុង​ក្រោយ​​ជាផ្លូវការ​​​ឆ្នាំ​​២០១០ សម្រាប់​​​រៀបចំ​ និង​ប៉ាន់​ស្មាន​​ស្ថិតិ​ ពិនិត្យ​​​​បញ្ជីឈ្មោះ​​​​ និងចុះឈ្មោះ​​​បោះឆ្នោត​ឆ្នាំ​​​២០១១ ។

ប្រជា​ពលរដ្ឋ​​​ឃុំ​កោះ​​អន្លង់​ចិន​ជិត​​២០០​នាក់ ​តវ៉ា​ប្រឆាំង​​ក្រុម​​ហ៊ុន​​បូមខ្សាច់​​​ច័ន្ទ ​​រិទ្ធ​ស័ក្តិ​

Posted: 15 Aug 2011 09:28 PM PDT

ប្រជាពលរដ្ឋនាំគ្នាតវ៉ា
​ខេត្ត​កណ្តាល​​​ ៖ ​​ប្រជាពលរដ្ឋ​​​​ប្រមាណ​​២០​០​នាក់​​​តំណាង​ឱ្យប្រជា​ពលរដ្ឋ​​​​​នៅទូទាំង​ ឃុំ​កោះ​អន្លង់ចិន បាននាំគ្នា​​មក​​កាន់​សាលាឃុំ​ ធ្វើ​ការ​តវ៉ាប្រឆាំង​​​​ក្រុមហ៊ុន​បូមខ្សាច់​​មួយឈ្មោះ​​​​ច័ន្ទ​​ រិទ្ធស័ក្តិ ដែលកំពុងធ្វើ​សកម្មភាព​បូមខ្សាច់​នៅ ក្នុង​ទន្លេ​​​បាដាក់ ចំណុចភូមិ​​​កណ្តាល​​​កោះ​ ឃុំ​កោះ​អន្លង់​ចិន ស្រុកស្អាង​។ កាលពី​​​​វេលាម៉ោង​​​៨ព្រឹក​ថ្ងៃទី​​​

ប្រជាពលរដ្ឋ​​​រស់នៅ​តំបន់​បឹង​កក់​ថ្លែង​អំណរគុណដល់​សម្តេចតេជោ​ហ៊ុន​​ សែន ផ្តល់​ដីច្រើន​ហិកតា​​​ដល់ពួកគាត់​សង់​លំនៅ​ឋាន​

Posted: 15 Aug 2011 09:12 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ប្រជាពលរដ្ឋ​​ទាំង​​៧​ភូមិ​​​​រស់នៅ​តំបន់​បឹង​កក់ មាន​ចំនួន​​​​៧៥៦​គ្រួសារ ដែលមាន​​មនុស្ស​ប្រមាណ​​​​៣.៧៨០​នាក់ បានអប​អរសាទរ និង​ត្រេកអរ​យ៉ាង​ខ្លាំង ព្រម​ទាំង​ថ្លែង​អំណរគុណ​​យ៉ាងជ្រាលជ្រៅ​​ដល់​សម្តេច​​​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​​ ដែល​បាន​ប្រគល់​ដី​​ជូនពួកគាត់​​​ និង​អនុញ្ញាត​​​ឱ្យរស់​នៅ​​តំបន់បឹង​កក់​​លើ​

ស្គាល់​​​មុខសញ្ញា​​​ជនដៃ​ដល់​​បាញ់​សម្លាប់​​ប៉ូលិស​​​ហើយ ប៉ុន្តែ​​​មិនទាន់​ចាប់​ខ្លួន​

Posted: 15 Aug 2011 09:12 PM PDT

រាជធានីភ្នំពេញ​​ ៖ ​ជនសង្ស័យជាមុខ​សញ្ញា​ចោរប្លន់ ដែលបានបាញ់សម្លាប់ប៉ូលិស​ព្រហ្ម​ទណ្ឌកម្រិតធ្ងន់២នាក់ កាលពីយប់ថ្ងៃទី១៤​សីហា កន្លងមកនេះ ត្រូវបាន​សមត្ថកិច្ចស្គាល់​អត្តសញ្ញាណហើយ ហើយនៅពេលនេះសមត្ថ​កិច្ច​កំពុងតាមប្រមាញ់​។ នេះបើយោងតាម​លោក​ស្នងការនគរបាលរាជធានីភ្នំពេញ ទូច ណារ៉ុថ

មេដឹកនាំអាល់កៃដាថ្មីថា​ ​អាមេរិកជា​​គោល​ដៅ​វាយប្រហារ

Posted: 15 Aug 2011 08:57 PM PDT

មេដឹកនាំថ្មីរបស់អង្គការភេរវកម្ម​អាល់​កៃដា
មេដឹកនាំអាល់កៃដាថ្មី Ayman al-Zawahiri បានជម្រុញឱ្យ​ក្រុមមូស្លីមតម្រង់​គោល​ដៅ​វាយប្រហារ​លើសហរដ្ឋអាមេរិក​ និង​សងសឹកចំពោះការស្លាប់របស់អតីតមេដឹកនាំ របស់ខ្លួន​អូសាម៉ាប៊ីនឡាដេន​។ ​នេះបើតាមក្រុម​ភ្នាក់ងារ​សម្ងាត់​ «SITE»។ SITE បានដកស្រង់​តាមវីដេអូនៃ​កិច្ច​ប្រជុំ​មួយថា មេដឹកនាំថ្មីរបស់អង្គការភេរវកម្ម​អាល់​កៃដា

កងកម្លាំង​​លោក​កាដាហ្វី​​ប៉ុនប៉ង​​​រាំង​​ខ្ទប់​ពួក​ឧទ្ទាម​​​កុំ​ឱ្យ​រុល​ទៅមុខ

Posted: 15 Aug 2011 08:51 PM PDT


កង​ទ័ពរបស់លោក​មូអាម៉ា ​​កាដា​ហ្វី​​កាលពី​ថ្ងៃទី១៥ សីហា បាន​​​វាយ​រុញ​ច្រាន​​ពួក​ឧទ្ទាម​​​ចេញ​ពី​​កណ្តាល​ក្រុង​យុទ្ធ​សាស្ត្រ​​​​ ZAOUÏA ក្នុង​​ឱកាស​​​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​​នានា​ដើម្បី​​​ប៉ុនប៉ង​រារាំង​ពួកឧទ្ទាម​​ធ្វើ​ឱ្យ​​​រុល​លឿន​ឆ្ពោះ​​ទៅ​​​កាន់​ទី​ក្រុង​ទ្រីប៉ូលី ស្ថិត​នៅចម្ងាយ​​៥០គ.ម ​​ពីទី​ក្រុង​​នោះ​នាភាគ​​ខាង​កើត ។ ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!