The Phnom Penh Post - KHMER: “ជម្រះ​ក្តី​ប្រឆាំង​ជន​ជាតិ​អាមេរិក​​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ” plus 9 more

The Phnom Penh Post - KHMER: “ជម្រះ​ក្តី​ប្រឆាំង​ជន​ជាតិ​អាមេរិក​​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ” plus 9 more


ជម្រះ​ក្តី​ប្រឆាំង​ជន​ជាតិ​អាមេរិក​​ម្នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ

Posted: 17 Aug 2011 03:29 AM PDT

ព្រះសីហនុៈ អ្នកស្រី ផេង ម៉ានិត មេធាវី​ការ​ពារ​ជន​រង​គ្រោះ​ពីរ​នាក់ និង​ជា​មេដឹកនាំ​របស់​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ​កម្ពុជា (APLE) បាន​ថ្លែង​ថា បុរស​ជន​ជាតិ​អាមេរិក​អាយុ ៥០​ឆ្នាំ​ម្នាក់ ត្រូវ​បាននាំ​ខ្លួន​ឡើង​ជម្រះ​ក្តី​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ និង​រក្សា​ទុក​គ្រឿង​ញៀន​ខុស​ច្បាប់។

ភ្នំពេញ​ក្រោន​នាំ​មុខ​ការពារ​ជាតិ​បណ្តោះ​អាសន្ន​ ១-០

Posted: 17 Aug 2011 03:21 AM PDT

ភ្នំពេញៈ ក្រុម​ភ្នំពេញ​ក្រោន បាន​នាំ​មុខ​ក្រុម​ការពារ​ជាតិ​បណ្តោះ​អាសន្ន ១-០ នៅ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។

ឃាត់​រថយន្ត​មួយ​គ្រឿង រក​ឃើញ​ឈើ​ក្រញូវ​យ៉ាង​ច្រើន

Posted: 17 Aug 2011 03:08 AM PDT

កំពង់ធំៈ សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ពុធ​នេះ បាន​ឃាត់​រថយន្ត​រត់​ពន្ធ​ឈើ​ប្រណិត​ខុស​ច្បាប់​មួយ​គ្រឿង ដែល​​ពី​ខេត្ត​សៀមរាប ឆ្ពោះ​មក​កាន់​ខេត្ត​នេះ។

បើក​សវនាការ​ជម្រះ​ក្តី​ប្រឆាំង​បុរស​អាមេរិក​ម្នាក់

Posted: 17 Aug 2011 02:42 AM PDT

ភ្នំពេញៈ តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ប្រឆាំង​នឹង​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ និង​ស្ត្រី​កម្ពុជា​ ២​នាក់ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពេស្យា​ចារ​កុមារ ប្រព្រឹត្ត​អំពើ​អាស​ប្រឆាំង​នឹង​អនីតិ​ជន​អាយុ​ក្រោម ១៥​ឆ្នាំ និង​ប្រើ​ប្រាស់ និង​រក្សា​ទុក​​គ្រឿង​ញៀន​ខុស​ច្បាប់ ប្រព្រឹត្ត​ឡើង​នៅ​ឆ្នាំ​នេះ។

ភ្នំពេញ​ក្រោន និង​ការពារ​ជាតិ​ពុំ​ទាន់​មាន​លទ្ធផល​ប្រែ​ប្រួល

Posted: 17 Aug 2011 02:27 AM PDT

ភ្នំពេញៈ ការ​ប្រកួត​រវាង​ក្រុម​​ភ្នំពេញ​ក្រោន និង​ក្រុម​ការ​ពារ​ជាតិ នៅ​មិន​ទាន់​មាន​លទ្ធផល​ប្រែ​ប្រួល​នៅ​ឡើយ​ទេ​រហូត​មក​វេលា​នេះ ខណៈ​ក្រុម​ទាំង​ពីរ​បាន​ព្យាយាម​វាយ​លុក​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈ​ ពេល​ជិត ៣០​នាទី​មក​ហើយ នៅ​ឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ក្នុង​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក។

កាដាហ្វី​កាន់​តែ​ឯកោ​ខណៈ​ពួក​បះ​បោរ​រំកិល​ខ្លួន​កាន់​តែ​ជិត​​រដ្ឋ​ធានី​​ទ្រីប៉ូលី

Posted: 17 Aug 2011 02:19 AM PDT

ហ្សាវីយយ៉ាហ៍ៈ កង​កម្លាំង​ពួក​បះ​បោរ​ដែល​មាន​បំណង​ផ្តួល​រំលំ​បុរស​ខ្លាំង មួម៉ា កាដាហ្វី កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ពី​ទាហាន​រដ្ឋាភិបាល ខណៈ​ក្រុម​បះ​បោរ​ជាប់​ដៃ​វាយ​ប្រយុទ្ធ ដើម្បី​ការពារ​​ជ័យ​ជម្នះ​ចុង​ក្រោយ​របស់​ពួក​គេ និង​ដណ្តើម​កាន់​កាប់​រដ្ឋ​ថានី​ទ្រីប៉ូលី។

ក្រុម​ណាហ្គា​ខប​បំបាក់​ក្រុម​ឆ្លាម​សមុទ្រ​ ៥-០ ថ្ងៃ​នេះ

Posted: 17 Aug 2011 01:59 AM PDT

ភ្នំពេញៈ ក្រុម​បាល់​ទាត់​ណាហ្កា​ខប បាន​ទទួល​ជ័យ​ជម្នះ​យ៉ាង​ធំ​លើ​ក្រុម​ឆ្លាម​សមុទ្រ​ ក្នុង​លទ្ធផល ៥-០ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី ១៥ នៃ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

Man Utd គ្រោង​បោះ​ពុម្ព​លក់​ភាគ​ហ៊ុន​នៅ​សិង្ហបុរី

Posted: 17 Aug 2011 01:32 AM PDT

សិង្ហបុរីៈ ក្លិប​បាល់​ទាត់​ Manchester United មាន​ផែន​ការបោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​ ដើម្បី​ប្រមូល​ទឹក​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ខណៈ​ពេល​ក្លិបបាល់​ទាត់ ដែល​ជា​ម្ចាស់​ពាន់​រង្វាន់​ព្រឺមីញែលីក ១៩ សម័យ​កាល​មួយ​នេះ ស្វែង​រក​ការ​កាត់​បន្ថយ​បំណុល ដែល​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​អ្នក​គាំ​ទ្រ។ នេះ​បើ​យើង​តាម​មនុស្ស​ពីរ​នាក់ ដែល​បាន​ដឹង​ឮ​បញ្ហា​​នេះ។

ក្រុម​ណាហ្គា​ខប​នាំ​មុខ​ក្រុម​ឆ្លាម​សមុទ្រ​បណ្តោះ​អាសន្ន ៤-០

Posted: 17 Aug 2011 01:12 AM PDT

ភ្នំពេញៈ ក្រុម​បាល់​ទាត់​ណាហ្កា​ខប បាន​នាំ​មុខ​ក្រុម​​បាល់​ទាត់​ឆ្លាម​សមុទ្រ​ជា​បណ្តោះ​អាសន្ន ៤-០ នៅ​ក្នុង​ការ​ប្រកួត​ជុំ​ទី ១៥ ក្នុង​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក នៅ​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

កាសែត​រដ្ឋ​ភូមា​ទម្លាក់​ចោល​ស្លោក​វាយ​ប្រហា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស

Posted: 17 Aug 2011 12:51 AM PDT

យ៉ាំងហ្គូនៈ កាសែត​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​របស់​ប្រទេស​ភូមា នៅ​ថ្ងៃ​ពុធ​នេះ បាន​ទម្លាក់​ចោលជា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​មក​នេះ ​នូវ​ពាក្យ​ស្លោក​នៅ​ទំព័រ​ខាង​ក្រោយ ដែល​វាយ​ប្រហារ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បស្ចិម​លោក ដែល​នេះ​គឺ​ជា​ការ​បញ្ជាក់​ថ្មី​បំផុត​ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​នេះ​អាច​នឹង​បន្ទន់​ជំហរ​របស់​ខ្លួន​ចំពោះ​ សម្លេង​បក្ស​ប្រឆាំង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!