Koh Santipheap Daily

Koh Santipheap Daily


ពួក​ប៉ា​ឡេ​ស្ទីន​​នឹង​ស្នើ​​សុំ​ចូល​ជា​​សមា​ជិក​​អ.ស.ប​​ថ្ងៃ​20 ​កញ្ញា

Posted: 14 Aug 2011 01:33 AM PDT


ពួក​ប៉ា​ឡេ​ស្ទីន​នឹង​ដាក់​សំណើ​មួយជូន​ចំពោះ​អគ្គ​លេខា​ធិការ​អ.ស.ប​ លោក​បាន គីមូន នា​ថ្ងៃ​ទី​២០ កញ្ញា ខាង​មុខ​នេះ​ក្នុង​ថ្ងៃ​បើក​មហា​សន្និ​បាត​អ.ស.ប​នៅ​ក្រុង​ញ៉ូវ​យ៉ក​សុំ​ចូល​ជា​សមា​ជីក​អ.ស.ប​។ រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ា​ឡេស្ទីន​ លោក​រីយ៉ាដ អាល់​ម៉ាលី​គី​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៣ សីហា ថា ពេល​នេះ​វា​ក្លាយ​ជា​ផ្លូវ​ការ​ហើយ ដោយពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន

គម្រោង​​នាវា​​កម្សាន្ត​​​​​ត្រូពីកាល់​យ៉ា​ង​ទំនើប​​មាន​​សណ្ឋាន​​​ដូច​កូន​​កោះ​មួយ​

Posted: 14 Aug 2011 01:27 AM PDT

គម្រោង​​​​នាវា​កម្សាន្ត​ត្រូពីកាល់​​យ៉ាង​ទំនើប​​​បំផុត
​នេះជា​គម្រោង​​​​នាវា​កម្សាន្ត​ត្រូពីកាល់​​យ៉ាង​ទំនើប​​​បំផុត​​មួយដែលគេ​​រចនា​​ដូច​ជា​​​កូនកោះ​​មួយ​ដូច្នេះ​ដែរ ដែល​​​គេ​ហៅ​​ថា កន្លែង​​កម្សាន្ត​​​នៃក្តី​ស្រមៃ​​​ចល័ត​។​ នាវា​នេះ​​ពិតណាស់ គឺសម្រាប់​បណ្តា​​មហា​សេដ្ឋី​​​មានប្រាក់ច្រើន​​​ដែលមិនរារែក​ឡើយ​ក្នុងការ​ទិញ​​​​ ឬ​ជួល​នាវា​នេះ​ជិះ​​​។ នាវា​កម្សាន្ត​​នេះ​មាន​ឈ្មោះ​​ថា TROPICAL

ពលរដ្ឋ​​អ៊ីស្រាអែល​​​ច្រើន​សិបពាន់​​នាក់​ធ្វើ​​បាតុ​កម្ម​​ប្រឆាំង​​​ទំនិញ​​ឡើងថ្លៃ​

Posted: 14 Aug 2011 01:18 AM PDT


​ការត្អូញត្អែរ​​សង្គម ដែល​កើត​មាន​​ចាប់​តាំង​ពី​​១ខែ​ម​កហើយ ​​នៅក្រុង​​​តែ​លអាវីវ ​និងក្រុង​​​​ហ្សេ​រុយ​សាឡេម​​​នោះ​ ពេលនេះ​​បានរាលដាល​​ដល់​ទីក្រុង​​ឯទៀតៗ​ហើយ​។​ បាតុកម្ម​ថ្មីៗ​ប្រឆាំង​ទំនិញឡើងថ្លៃ​​​ជា​ចលនា​​មួយ​ពុំធ្លាប់​មាន​ពីមុនមក ​ហើយធ្វើ​​ឱ្យកក្រើក​​​​អ៊ី​ស្រាអែល​ចាប់តាំង​ពី​​១ខែ​​មកហើយ ​កាលពី​យប់​ថ្ងៃទី​​​១៣ សីហា ចូលរួមដោយ​

អនុវត្ត​តាម​អនុ​សាសន៍​​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ​ជួយ​ស្ទូង​​ប្រជា​ពល​រដ្ឋ​

Posted: 14 Aug 2011 01:15 AM PDT

សកម្មភាពជួយស្ទូងប្រជាពលរដ្ឋ
ខេត្តព្រះវិហារ ៖ ​នៅព្រឹក​ថ្ងៃ​ទី​១៣ សីហា ​លោក​អ៊ុំ ​ម៉ារ៉ា ​អភិ​បាល​​ខេត្ត​​ បាន​ដឹក​នាំ​មន្ត្រី​រាជ​ការ​​គ្រប់​លំដាប់​ថ្នាក់​ និង​ស្ថាប័ន​ជុំ​វិញ​ខេត្ត​ កង​កម្លាំង​ ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ ​សរុប​២៦៤​នាក់ ​ចុះ​ជួយ​ស្ទូង​​ស្រូវ​ប្រជា​កសិ​ករ​​ជា​ស្ត្រី​មេ​ម៉ាយ​​គ្មាន​ទី​ពឹង​ ម្នាក់​ឈ្មោះ​ស៊ឹម ​សឿង អាយុ​៦៥​ឆ្នាំ ដែល​ជួប​​ការ​លំបាក​​រស់​នៅ​ភូមិ​ដាន​ ឃុំ​ថ្មី ​​ស្រុក​

លោកយាយ​​2​នាក់​​​បងប្អូន​​បាន​ផ្ទះថ្ម​អំណោយ​លោក​ជំទាវ​​ប៊ុន រ៉ានី ហ៊ុន សែន

Posted: 14 Aug 2011 01:08 AM PDT

ការប្រគល់អំណោយដល់លោក​យាយ
ខេត្ត​កំពង់​ឆ្នាំង​ ៖ ផ្ទះមួយខ្នងទំហំ៤ម៉ែត្រ​×៥ម៉ែត្រ ធ្វើអំពីថ្ម ដំបូលហ្វ៊ីប្រូស៊ីម៉ង់ត៍​រួមទាំង​អណ្តូងស្នប់មួយ ដែលជាអំណោយ​ដ៏ថ្លៃថ្លា​របស់​លោកជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវ​បានរៀបចំ​ធ្វើពិធីប្រគល់ជូនលោកយាយសួស ថន អាយុ​៨៥ឆ្នាំ និងលោកយាយសួស ធឿង​ អាយុ៦៥ឆ្នាំ

អប​អរ​សាទរ​ការ​តាំង​បង្ហាញ​រថយន្ត​ថ្មី​តូ​យ៉ូតា​ម៉ូ​ដែល​​ឆ្នាំ​2012

Posted: 14 Aug 2011 01:03 AM PDT

រថយន្តដាក់តាំង
រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៤​ សី​ហា ឆ្នាំ​២០១១ ក្រុម​ហ៊ុន​​តូ​យ៉ូ​តា (​ខេម​បូ​ឌា)​​បាន​ធ្វើ​ការ​បង្ហាញ​រថយន្ត​​ថ្មី​​តូ​យ៉ូ​តា​ HILUX VIGO ​ម៉ូដែល​ឆ្នាំ​២០១២ ​ជូន​អតិ​ថិជន​របស់​ខ្លួន​ដើម្បី​ទស្ស​នា​​។ ​ឆ្លៀ​ត​ក្នុង​ឱកាស​ដ៏​​ឧ​ត្តុង​ឧ​ត្តម​នេះ​ ក្រុម​ហ៊ុន​ក៏​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រា​លជ្រៅ​ចំពោះ​អតិថិជន​ក្នុង​ការ ​​រង់​ចាំ​ការ​មក​ដល់​រថយន្ត​ថ្មី​នេះ​។

​អ្នកអាច​នឹង​​ឡើង​​​​ធ្វើ​នាយករដ្ឋ​​មន្ត្រី​​ថ្មី​​ជប៉ុន​ស្នើ​​​​បង្កើត​​រដ្ឋា​ភិបាល​​​ឯក​ភាព​​ជាតិ​មួយ

Posted: 14 Aug 2011 12:58 AM PDT

រដ្ឋ​មន្ត្រី​​​ហិញ្ញ​វត្ថុ​​​ជប៉ុន​​ជា​មនុស្ស​​​​អាច​ឡើង​កាន់​​តំណែង​​​នាយករដ្ឋ​មន្ត្រី​​ជប៉ុន​នា​ពេល​​​ខាង​មុខ​នេះ លោក​ស៊ី ហ៊ី​កូ ណូដា ​បានស្នើ​កាលពី​ថ្ងៃទី​១៣ សីហា ​​ឱ្យ​បង្កើត​​រដ្ឋាភិបាលឯក​ភាព​ជាតិ​មួយ ។ ​​ក្នុង​កម្ម​វិធី​​នយោបាយ​​​​របស់​ទូរទស្សន៍​​ TV TOKYO លោក​ណូ​ដាគូ​សបញ្ជាក់ថា ​​គណ​បក្ស​​​កំពុង​​កាន់អំណាច​​​​ និងបណ្តា​​គណ​បក្ស​​​​ប្រឆាំង​​​ត្រូវ​រៀប​ចំ​​​ការ​

បវរកញ្ញា​​ហុង​​កុង​​ទទួល​​ស្វាគមន៍​នាវា​​ចម្បាំង​​​សហ​រដ្ឋ​​អាមេ​រិក​

Posted: 14 Aug 2011 12:29 AM PDT


តាម​ប្រភព​ព័ត៌​មាន​ស៊ីន​ ហួ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ ទី​១៤ សីហា បាន​ឱ្យ​ដឹង​ថា ៖ ​នាង Rebecca Zhu ដែល​ទើប​តែ​ទទួល​បាន​​​មកុដ​​បវរ​ឯក​របស់​ក្រុ​ង​ហុង​កុង ​កាលពី​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ធ្វើ​ដំណើរ​​ទៅ​ទទួល​ស្វាគមន៍​​នាវា​ផ្ទុក​យន្ត​ហោះ​​ចម្បាំង​​​រ​បស់​សហ​រដ្ឋ​​អាមេ​រិក USS Ronald Reagan ហើយ​ក៏បាន​ចុះ​សួរ​សុខ​

លោកអូបាម៉ា ​​​​សម្តែង​ការ​​​អបអរ​ចំពោះ​​លោកស្រី​​​យីង​ឡាក់​

Posted: 14 Aug 2011 12:27 AM PDT

ប្រធានាធិបតី​​អាមេរិក លោកបារ៉ាក់ អូបា​ម៉ា ​កាលពីថ្ងៃទី​​​១៣ សីហា​​​បានទូរស័ព្ទ​ទៅ​កាន់​​នាយករដ្ឋមន្ត្រី​​ថ្មី​ថៃ លោកស្រីយីងឡាក់ ​​​ស៊ីណាវ៉ាត្រា​ ដើម្បីសម្តែង​​​​ការអបអរសាទរ​​​​ ដែល​លោកស្រី​​ត្រូវបានជ្រើស​​​​តាំង​ជា​​ប្រមុខ​រដ្ឋាភិ​បាល​ថៃ​។​ សេត​វិមាន​​ថ្លែង​ថា មេដឹកនាំ​​ទាំង​​២ បាន​គូស​បញ្ជាក់​ពីមិត្តភាព​​ និងសម្ព័ន្ធ​ភាព​តាំងពី​យូរ​មក​ហើយ

ការរចនាម៉ូដរថយន្តចម្លែកៗរបស់ក្រុមហ៊ុនប្រចាំឆ្នាំ2011

Posted: 14 Aug 2011 12:23 AM PDT


ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ជាច្រើន​បាន​រចនា​​ម៉ូដ​​រថយន្ត​​របស់ពួក​ គេដើម្បីឱ្យ​មានភាព​ទាក់ទាញ​​និងមានល្បឿន​លឿន​សម្រាប់​ប្រកួត​ប្រជែង​លើ​​ ទីផ្សារ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​រចនា​ម៉ូដរ​ថយន្ត​​ប្លែកៗ ​​ក៏ជា​យុទ្ធសាស្រ្តមួយ​ដើម្បីក្រុម​ហ៊ុនមាន​​ឈ្មោះបោះស​ម្លែងយ៉ាង​ ទូលំទូលាយ​​ផងដែរ។ ជាការពិត ការបង្ហាញ​​រថយន្ត​ចម្លែក​ៗ​​ប្រចាំ​​ឆ្នាំ​​​ និងមាន​​កិត្តិស័ព្ទ​​ល្បី​ជាង​​​គេ​នៅ​លើ​​ពិភព​លោក មាន​ចំនួន​​២គឺ មួយ​​​​ប្រារព្ធ​ធ្វើនៅតំបន់​​ភាគ​​ពាយព្យ​​​នៃ​​ប្រទេស​​អង់គ្លេស និង​មួយ​ទៀត​​នៅ​ទី​ក្រុង​ Houston រដ្ឋ​តិច​សាស់ សហរដ្ឋ​​អា​មេ​រិក ហើយ​​នេះគឺជាការរចនាម៉ូដ​រថ​យន្ត​ប្លែក​​នៅជុំវិញពិភព​លោក ៕

ប្រធានាធិបតី​​អាមេរិក ​និង​​មហាក្សត្រ​​​​អារ៉ាប៊ី សាអ៊ូឌីត ​​ពិភាក្សា​​​ពី​​សភាព​ការណ៍​​​នៅ​ស៊ីរី​

Posted: 14 Aug 2011 12:14 AM PDT


ប្រធានាធិបតី​អាមេរិក ​លោកបារ៉ាក់ អូបា​ម៉ា និង​ព្រះមហាក្សត្រ​​​អារ៉ាប៊ី ​សាអូឌីត ​​អាប់​ដាល់​ឡាហ៍ ​បានអំពាវ​នាវ​កាលពីថ្ងៃទី​១៣ សីហា ដល់រដ្ឋាភិបាល​​ស៊ីរី ឱ្យ​បញ្ចប់​​ជា​បន្ទាន់​​នូវ​ការ​បង្ក្រាប​​ប្រឆាំង​​​ពួកបាតុករ​។​ សេត​វិមាន​​​រាយការណ៍​​ថា ក្នុង​​ការសន្ទនា​​​តាម​ទូរស័ព្ទ​​មេដឹកនាំ​​​ទាំង​​​២ បានសម្តែង​​​ពីការ​ព្រួយបារម្ភ​​​យ៉ា​ងខ្លាំង​​​ចំពោះ​​ការ​ប្រើ​​​កម្លាំង​​​របស់​​អាជ្ញាធរ​​​ស៊ីរី

អភិបាល​​រដ្ឋ​​តិច​​សាស់​​ចូល​​ប្រកួត​​​សម្រាប់​​តំណែង​​ប្រធានាធិបតី​​អាមេរិក​​​ឆ្នាំ​2012

Posted: 14 Aug 2011 12:06 AM PDT

 អភិបាល​រដ្ឋ​តិចសាស់លោកនឹង​​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជន​​​ក្នុង​ការ​សម្រាំង​​បេក្ខ​​ជន​ប្រធានាធិបតី​​
អភិបាល​រដ្ឋ​តិចសាស់ លោក RICK PERRY ប្រកាស​កាលពីថ្ងៃទី​​​១៣ សីហា ថា ​​លោកនឹង​​ឈរ​ឈ្មោះ​​ជា​បេក្ខ​ជន​​​ក្នុង​ការ​សម្រាំង​​បេក្ខ​​ជន​ប្រធានាធិបតី​​នៃគណបក្ស​​​សាធា​​រដ្ឋ​​សម្រាប់ការ​បោះឆ្នោត​​ប្រធានាធិបតី​​អាមេរិក​ឆ្នាំ​​២០១២ ​ហើយ​លោក​បាន​​​ធ្វើ​ការ​វាយប្រហារ​​យ៉ាង​ខ្លាំង​​ប្រឆាំង​​​ប្រធានាធិបតី​​នៃគណបក្ស​​​ប្រជាធិបតេយ្យ​លោកបារ៉ាក់ អូបាម៉ា ។​ ក្នុងសេចក្តី​ប្រកាសមួយ​ លោក RICK PERRY និយាយ​ថា ​​​ដល់ពេល​​​ជំរុញ​​​អាមេរិក​​​ឱ្យ​មាន​ការងារ​ធ្វើ​​ហើយ​។

ភូមា ៖ ​លោកស្រី​ស៊ូជី ​​ប៉ុនប៉ង​​​ចេញ​​ធ្វើ​ដំណើរ​​​នយោបាយ​​​​លើក​​ដំបូង​​​​ចាប់ពី​​ឆ្នាំ​​2003​មក​

Posted: 14 Aug 2011 12:04 AM PDT

​​​លោកស្រី​​​​​អ៊ួង​សាន់ ស៊ូជី
​មេដឹកនាំ​​​ប្រឆាំង​ភូមា​​​លោកស្រី​​​​​អ៊ួង​សាន់ ស៊ូជី ​ប៉ុនប៉ង​​​ចេញធ្វើដំណើរ​​​នយោបាយ​​​លើក​ដំបូង​ពីថ្ងៃទី​​​១៤ សីហា ទៅ​​នៅ​ខាងក្រៅ​​​ទីក្រុង​​​រ៉ង់​ហ្គូន ​ពុំធ្លាប់​មាន​ចាប់តាំងពី​​ឆ្នាំ​២០០៣​មក បន្ទាប់ពី​​លោកស្រីជាប់ឃុំឃាំង​ក្នុងផ្ទះរយៈ​ពេល​​៧​ឆ្នាំ​។​ ជ័យលាភី​​​ពានរង្វាន់​ណូបែល​​សន្តិភាព​ឆ្នាំ​​​១៩៩១ ​រូបនេះ​​នឹង​ទៅកាន់ទីក្រុង​​បាហ្គោ និង​ក្រុង​​ថា ណាត​ពីន ភាគ​ឦសាន​​ក្រុង​រ៉ង់​ហ្គូន​។

ឃាតក​សម្លាប់​3នាក់​ក្នុង​ចំការ ចាប់ជន​សង្សយ័​2​នាក់​ជន​ដែល​ចាប់​ខ្លួន​បាន​សារ​ភាព​ថា រឿង​ចាប់​រំលោភ​រួច​សម្លាប់​ព្រោះ​ស្គាល់​គ្នា

Posted: 14 Aug 2011 12:01 AM PDT

ជនសង្ស័យទាំង២នាក់
ខេត្តឧត្តរ​មានជ័យ​​ ៖ លោក​កូយ កាន់​យ៉ា​ ព្រះរាជអាជ្ញាអម​សា​លាដំបូង​​​ខេត្ត​​​បាន​ដឹកនាំ​កម្លាំង​​ប៉ូលិស​​ធ្វើ​ ការ​​​ឃាត់​ខ្លួន​​​ជនសង្ស័យ​២​នាក់​​​ ​ ពាក់​ព័ន្ធ​ក្នុង​រឿង​​​ឃាតកម្ម​​​សម្លាប់ស្ត្រី​ម្នាក់​​ ​​បុរស​ម្នាក់​ និងក្មេង​ជំទង់​​​ម្នាក់​ក្នុង​ចម្ការ​ដំឡូង​របស់​មន្ត្រី​ប៉ូលិស​​ស័ក្តិ​​ ​​៣ម្នាក់ ស្ថិត​នៅ​ក្នុង​ភូមិ​ពពេល​ ឃុំ​ផ្អាវ ស្រុក​​ត្រពាំង​​ប្រាសាទ​​​ កាលពី​ថ្ងៃទី​​១៣

នាវា​កាត់​​ច្រៀក​​​ទឹក​ក​ក​នៅ​ប៉ូល​​ខាង​ជើង​

Posted: 14 Aug 2011 12:01 AM PDT


នៅ​ក្នុង​រូប​ភាព​ដែល​លោក​អ្នក​បាន​ឃើញ​នេះគឺ​ជា​នាវា​កាត់​ច្រៀក​​ទឹក​កក «ហ៊ីលី» ​របស់​​កង​​នាវា​ឆ្មាំ​សមុទ្រ​សហ​រដ្ឋ​​អាមេ​រិក កំពុង​បើក​ឆ្លង​​​កាត់​ផ្ទាំង​ទឹក​កក​ក្នុង​មហា​សមុទ្រ​អាត្លង់​ទិក ក្បែរ​ប៉ូល​ខាង​ជើង ។ ​នៅលើ​នាវា​មាន​អ្នក​វិទ្យា​សាស្ត្រ​​មក​ពី​នាយក​ដ្ឋាន​ស្រាវជ្រាវ​​ធរណី​វិទ្យា​នៃ​សហ​រដ្ឋ​អាមេ​រិក​

ភ្នំទឹក​កក​កាន់​តែ​​​រលាយ​​អាច​​បង្ក​​វិបត្តិ​​​ធម្ម​ជាតិ​​ច្រើន​​​ទៀត​

Posted: 13 Aug 2011 11:59 PM PDT


ទិដ្ឋ​ភាព​ខ្សែ​ទឹក​​ដែល​រលាយ​​ពី​លើ​កំពូល​​ភ្នំ​ទឹក​កក​ «យ៉ាខុប​ឆាហ្វ» ​ក្បែរ​ផ្ទាំង​ទឹក​កក​​ហ្គ្រីន​លែន ​ដោយ​ស្ថាន​ភាព​ខាង​លើ​ធ្វើ​ឱ្យ​​អ្នក​វិទ្យា​សាស្ត្រ​កំពុង​មាន​​ក្តី​បារម្ភ​ថា ទឹក​កករលាយ​​​បាន​កើនឡើង​ជារឿយៗ​​ធ្វើ​ឱ្យ​កម្រិត​ទឹក​សមុទ្រ​ឡើង​ខ្ពស់​បង្ក​ការ​ខូច​ខាត​ដល់​ប្រជា​ជន ។

ប្រើ​ក្ងាន​ដាស់​​អ្នក​ទោស​​​ជំនួស​​សំឡេង​​​នាឡិ​កា​រោទ៍

Posted: 13 Aug 2011 11:57 PM PDT


លោក​វ៉េល​លីង​តុន ផាស់​ឌី មន្ត្រី​ប្រចាំពន្ធ​នា​គារ​ «សូប្រាល» ​ស្ថិត​នៅ​ភាគខាង​កើតឆៀង​ខាង​ជើង​ប្រទេស​ប្រេសីុល បង្ហើប​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ប្រើ​ក្ងាន​សម្រាប់​ដាស់​អ្នក​ទោស​ជំនួស​ការ​​ប្រើ​នាឡិ​កា​រោទ៍ ​ឬ​ដើរ​ដាស់​ពួកគេ​នៅពេល​ព្រឹក។ ​លោក​វ៉េល​លីង​តុន ផាស់​ឌី ថ្លែងថា «សត្វ​ក្ងាន​ខាង​លើ​​នឹង​បន្លឺ​សំឡេង​ខ្លាំងៗ

រត់​កាត់​ទឹក​​ដែល​បាញ់​​​ឡើង​​ដើម្បី​​បន្ថយ​​កម្តៅ

Posted: 13 Aug 2011 11:54 PM PDT


ស្ថាន​ភាព​នៃ​គ្រោះ​ធម្ម​ជាតិ​ទាំងការ​រញ្ជួយ​ដី​​ទឹក​ជំនន់ រលក​យក្ស​ស៊ូណា​មី ព្យុះ និង​អាកាស​ធាតុ​​ក្តៅ កំពុង​គំរាម​កំហែង​ប្រជាជន​នៅ​ទូទាំង​​ពិភព​លោក ។ ជាក់ស្តែង​ក្នុង​រូប​ភាព​ដែល​បាន​ឃើ​ញនេះ​​ គឺ​ក្មេង​ស្រី​ម្នាក់​កំពុង​រត់​​ឆ្លង​​កាត់​ទឹក​ដែល​បាញ់​ឡើង​សម្រាប់​បន្ធូរ​បន្ថយ​កម្តៅ​​នៅ​ពេល​​​រសៀល ក្នុង​រដូវ​ក្តៅ​នៅ​អេស្ប៉ាញ

រថយន្ត​​ធុន​ធ្ងន់​​​ដឹក​ស្រូវ​កិន​មនុស្ស​​ពីរ​នាក់​ស្លាប់​

Posted: 13 Aug 2011 11:41 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពត ៖ ​មនុស្ស​២​នាក់​បាន​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​​​នៅ​ក្រោម​រថយន្ត​​ក្នុង​ ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​​មួយ​​រវាង​រថយន្ត និង​ម៉ូតូ​ កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១២ សីហា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ចំណុច​ភូមិ​ប្រាល ឃុំ​តា​នី ស្រុក​អង្គរ​ជ័យ ។

មន្ត្រី​ជល​ផលបង្ក្រាប​ទីតាំង​​ចិញ្ចឹម​​ត្រី​ឆ្តោខុសច្បាប់​ជាង2ម៉ឺន​​កូន

Posted: 13 Aug 2011 11:40 PM PDT

ការលែងកូនត្រី
ខេត្តក្រចេះ ៖ ​​​កូនត្រីឆ្តោ​មានចំនួន​ជាង២​ម៉ឺនកូន ដែលបានមកពីការចាប់រឹបអូសយក​តាម​បែរ​ដែល​លួច​​ចិញ្ចឹម​​​ដោយ​ខុស​ច្បាប់ ​រួម​ជាមួយ​ឧបករណ៍​នេសាទ​ល្មើស​មួយ​​ចំនួនទៀត​បាន​លែង និង​ដុតបំផ្លាញចោលនៅថ្ងៃតែ​មួយ​ក្រោយ​ពីអាជ្ញាធរ សមត្ថកិច្ចមានវិធាន​ការក្តៅបង្រ្កាប នៅតាម​បណ្តាឃុំមួយចំនួនក្នុងស្រុកឆ្លូង ។

ក្រុម​អ្នក​ប្រមូលសំរាម​​របស់ក្រុម​​ហ៊ុន​ស៊ិន​ទ្រី ​​យកសំរាម​ទៅចាក់​ចោល​នៅ​លើ​ផ្លូវ​សួនច្បារ​កុមារពោធិ៍ចិនតុង​

Posted: 13 Aug 2011 11:35 PM PDT

សំរាមដែលយកមកដាក់​នៅលើ​សួន
រាជធានីភ្នំពេញ​​ ៖ ​​អាជ្ញាធរ​ខណ្ឌដង្កោ​​​ដឹក​នាំដោយ​លោកហែម ​ដារិទ្ធិ ​អភិបាលរង​​​ខណ្ឌ បានមាន​ប្រតិ​កម្ម​​ទៅ​នឹង​ក្រុម​​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រីន ដែលបាន​ដើរប្រមូល​សំរាម​ពី​តា​ម​ផ្ទះ​​របស់​ប្រជាពលរដ្ឋ​​​អូស​យក​ទៅចាក់​​ គរ​​ចោល​នៅ​​​​​​លើផ្លូវ​​​​សួនច្បារ​​កុមារពោធិ៍ចិនតុង ​​ជាប់​​នឹង​​​ស្លាក​ហាម​ឃាត់មិន​​​​ឱ្យ​​​ចាក់សំរាម​​​ដែល​អាជ្ញាធរ​​​

អាមេរិក និង​ជប៉ុន​​ជា​ប្រទេស​​ប្រឈម​មុខ​នឹង​គ្រោះ​ធម្ម​ជាតិ​ខ្ពស់​

Posted: 13 Aug 2011 11:26 PM PDT


លទ្ធ​ផល​​ស្រាវជ្រាវ​ស្តីពី «ទីតាំង​ប្រឈម​មុខ​នឹង​​គ្រោះ​ធម្ម​ជាតិ​​ខ្ពស់​ប្រចាំ​ឆ្នាំ​២០១១» ​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុនចាត់​ចំណាត់​ថ្នាក់​ភាព​ប្រថុយ​ប្រថាន​ «មេ​ផល​ក្រហ្វ» ក្នុង​ប្រទេស​អង់​គ្លេស ​ដោ​យ​បាន​​ស្រាវជ្រាវ​​ទៅលើ​១៩៦​ប្រទេស​​នៅ​លើ​ពិភព​លោក​ឃើញថា ​ក្នុងឆ្នាំ​២០១១ សហ​រដ្ឋ​អាមេ​រិក ​និង​ជប៉ុន បាន​​បាត់​បង់​ថវិកា​ចាត់​ចែង​

ក្រុមហ៊ុន​តែ អៀកហុង រៀបចំការ​បង្ហាញ​ផលិត​កម្ម​​​ថ្មីៗ​ម៉ាក HP

Posted: 13 Aug 2011 11:24 PM PDT

បទបង្ហាញរបស់ក្រុមហ៊ុន
រាជធានីភ្នំពេញ​​ ៖ ​​ផ្អែកលើ​សក្តានុពល និង​ភាព​​ជោគជ័យ​​​ជាបន្តបន្ទាប់​​ក្នុងអាជីវ​កម្ម​ផ្នែក​​​បច្ចេកវិទ្យា​​ នាយុគ​សម័យ​​​ដ៏ទំនើប​នេះ ក្រុម​ហ៊ុន​តែ អៀ​ក​ហុង ​​ត្រូវបាន​ទទួលស្គាល់​​ជាទូទៅ​ទាំង​ក្នុង​ និងក្រៅប្រទេស ​​ជាក្រុមហ៊ុនដែល​ឈាន​មុខ​ក្នុងការ​​ផ្គត់ផ្គង់​​នូវផលិត​ផល និ​ង​សេវា​កម្ម​​​ផ្នែក​ព័ត៌មានវិទ្យា ចាប់តាំង​ពី​ឆ្នាំ​​១៩៩៨ ​រហូតមក​ដល់​​បច្ចុប្បន្ន​។​

ក្រុម​តន្ត្រី​ករ​ខ្មែរ​និង​ហុង​កុង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ជា​មួយ​គ្នា

Posted: 13 Aug 2011 11:17 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​រៀប​ចំ​ពី​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ​បាន​ជួប​ពិ​ភាក្សា​ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​គ្នា​លើ​ផ្នែក​តូរ្យ​តន្ត្រី​ដែល​ពិ​ធី​នោះ​ បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ​សី​ហា ​នៅ​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូនី​។​ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ផ្នែក​តូរ្យ​តន្ត្រីមួយ​ដែល​មិន​ ធ្លាប់​មាន​ពីមុន​មក​រវាង​

ដំណើរ​ទស្សនកិច្ច​​​សិក្សាសិស្ស​សាលា​​រៀន​អារី​ហ្សូន​​កម្ពុជា​ទៅ​កាន់​​​ព្រះ​បរមរាជវាំង

Posted: 13 Aug 2011 11:17 PM PDT

ទិដ្ឋភាពសិស្សសាលាអារីហ្សូនទស្សនកិច្ចសិក្សា​ក្នុង​វាំង
រាជធានីភ្នំពេញ​ ៖ ​សាលា​​រៀន​​អារីហ្សូន​​ កម្ពុជា​ ជាសាលា​​ឈាន​មុខគេ​​​ក្នុង​វិស័យ​​​អប់រំ​​បណ្តុះ​​បណ្តាល​​​តាម​បែប​ខ្មែរ​ -អាមេរិកាំង ។ ​​បច្ចុប្បន្ន​ សាលា​កំពុង​ដំណើរ​ការ​​នូវ​កម្ម​វិធី​៤ធំ​ៗ​គឺ១-​កម្ម​វិធី​​ចំណេះ​ទូទៅ​ ភាសា​ខ្មែរ​​​ពីថ្នាក់​​មត្តេយ្យ​​​​ដល់​​​ថ្នាក់​ទី១២ ​ស្រប​តាម​កម្មវិធី​​ទំនើបរបស់​​​ក្រសួង​អប់រំ​ យុវជន និង​កីឡា​​ ២-​កម្ម​វិធី​​ភាសា​​​អង់​គ្លេស​តាម​

ពិ​ធី​ប្រ​គល់​​រង្វាន់​ទូរ​ទស្សន៍​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​និង​អ្នក​​​រង្វាន់​ម៉ូតូ

Posted: 13 Aug 2011 11:17 PM PDT

ការប្រគល់រង្វាន់របស់ក្រុមហ៊ុន​ស្រា​ផែនដី
រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ស្រា​ផែន​ដី​បាន​ឱ្យ​ដឹង​ថា មាន​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ជា​ច្រើន​រូប​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី រួម​ទាំង​ក្នុង​ការ​ចាប់​​ម​ហា​រង្វាន់​ទូរ​ទស្សន៍​៥០០​​គ្រឿង និង​អ្នក​ឈ្នះ​រង្វាន់​ក្នុង​គំ​រប​ដប​បើក​ភ្លាម​ឈ្នះ​ភ្លាម​។ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣​ សី​ហា ក្នុង​កម្ម​វិធី​ប្រ​ដាល់​ស្រា​ផែន​ដី នៃ​ទូរ​ទស្សន៍ CTN ​ក្រុម​ហ៊ុន​ស្រា​​ផែន​

កូនលោកស្នងការ​​​រង​​​វាយ​កម្មករ​​​សំណង់​ ​អូស​តាម​​ផ្លូវ ​​ព្រោះតែ​ទំនាស់​​ពាក្យ​សម្តី​​​​បន្តិចបន្តួច​

Posted: 13 Aug 2011 10:52 PM PDT

ជនរងគ្រោះ​​
ខេត្តស្ទឹង​ត្រែង​​ ៖ ​​បុរស​ជា​កម្មករ​សំណង់​ម្នាក់បាន​​ដាក់​ពាក្យ​បណ្តឹង​ទៅ​​ស្នងការ​ដ្ឋានខេត្ត និង​​​សមាគម​​អាដ​ហុក​នៅព្រឹកថ្ងៃទី​​១២ សីហា ​២០១១ បន្ទាប់​​ពីត្រូវ​កូនប្រុស​​លោក​មាន​បុណ្យស័ក្តិ​​ក្នុង​ស្នង​ការ​​ដ្ឋាន​​ខេត្ត​វាយ​ស្ទើរ​​​​ស្លាប់​ស្ទើរ​រស់​​ កាល​ពីយប់ថ្ងៃទី​​​៩ សីហា ​២០១១ ​ក្នុង​ភូមិ​​​រា​ចនុកូល​ សង្កាត់​​-ក្រុង​ស្ទឹង​ត្រែង​។​

ជិះ​ម៉ូតូ​លឿន​វ៉ា​គ្នា​​ជ្រុល​​ចូល​រថយន្ត​​ដឹក​ស្រូវកិន​ខ្ទេច​ក្បាល​២នាក់​​

Posted: 13 Aug 2011 09:07 PM PDT


ខេត្តកំពត ៖ ​មនុស្ស​២​នាក់​ត្រូវ​ស្លាប់​​​យ៉ាង​អាណោច​អាធ័ម​​​​ក្រោម​កង់​​រថយន្ត​​ក្នុង​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១២ សីហា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១ ​ស្ថិត​ក្នុង​ភូមិ​ប្រាល ឃុំ​តា​នី ស្រុក​អង្គរ​ជ័យ ។ ​ទាក់​ទិន​នឹង​​គ្រោះថ្នាក់​​ដ៏​រន្ធត់​​នោះ​គេ​បាន​ដឹង​ថា ​​រថយន្ត​ពាក់​ស្លាក​លេខ​​កំពត​ 3A-0286 ​ដឹក​ស្រូវ​​

មិន​ទាន់​មាន​ផែនការ​ប្រគល់លិខិត​​ឆ្លង​ដែន​​ការ​ទូត​​ដល់​លោក​​ថាក់ស៊ីន ស៊ីណា​វ៉ាត្រា​ វិញទេ

Posted: 13 Aug 2011 08:39 PM PDT

 លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា
លោកស្រី​នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណា​វ៉ាត្រា បានច្រានចោលពាក្យចចាមអារ៉ាមថា ក្រសួង​ការបរទេសកំពុងចាត់ចែងប្រគល់លិខិត​ឆ្លងដែនការទូតដល់បងប្រុសរបស់​លោកស្រី គឺ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវ​​បានកង​ទ័ពធ្វើ​រដ្ឋប្រហារ​​ទម្លាក់ពីអំណាច​​​នាយករដ្ឋ​មន្ត្រី​កាលពីឆ្នាំ​២០០៦​។ លោកស្រី​​មាន​ប្រសាសន៍​ថា

កំណាត់ផ្លូវ​​​ជាតិលេខ​​១ នឹង​ត្រូវ​​បើក​សម្ពោធ​​ថ្ងៃទី​​១៦ សីហា បិទ​​​ចរាចរ​មួយ​ព្រឹក​

Posted: 13 Aug 2011 08:35 PM PDT

រាជធានីភ្នំពេញ​​​​ ៖ ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ចាប់ពីភូមិក្តីតាកុយ ស្ថិតក្នុងសង្កាត់​វាល​ស្បូវ ដល់ផ្សារគគី ស្ថិតក្នុងសង្កាត់ក្បាល កោះ ខណ្ឌ​មាន​ជ័យ រាជធានីភ្នំពេញ នឹងត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ក្រោមអធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី១៦ សីហា ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!