Koh Santipheap Daily

Koh Santipheap Daily


​ការកាប់បំផ្លាញ​ព្រៃឈើ​​មាន​ការកើន​ឡើង​​​​​12ខែ​​​ចុង​ក្រោយ​នេះ​​ក្នុង​​តំបន់​​អាម៉ាហ្សូន​​​ប្រេស៊ីល​

Posted: 19 Aug 2011 12:45 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​កាប់​​បំផ្លាញ​​ព្រៃឈើ​​នៅ​តំបន់​​​អាម៉ាហ្សូន​
​វិទ្យា​​សាស្ត្រ​ស្រាវជ្រាវ​​​អវកាស​ប្រេស៊ីល INPE ផ្អែកលើ​​​ទិន្ន​ន័យ​ផ្កាយ​រណប​​បណ្តោះ​អាសន្ន​​គូសបញ្ជាក់​កាលពីថ្ងៃទី​១៧ សីហា ថា ការ​កាប់បំផ្លាញ​​​ព្រៃឈើ​ក្នុង​តំបន់​​​ព្រៃ​អាម៉ា​ហ្សូន​​ប្រេស៊ីល​មានការកើនឡើង​​​១៥% ​​រយៈ​ពេល​១២ខែចុង​ក្រោយ​នេះ ទោះបីជា​​​មាន​ការ​ថយ​ចុះ​​ចំនួន​ពាក់កណ្តាល​កាលពីខែកក្កដា ២០១១ បើ​ប្រៀប​ធៀប​​ទៅនឹង​ខែកក្កដា ​ឆ្នាំ​២០១០ ក៏​​ដោយ

សិក្ខាសាលាបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពមន្ត្រីវាយតម្លៃទីក្រុងស្អាត

Posted: 19 Aug 2011 12:43 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ៖អនុ​លោម​តាមព្រះ​រាជ​ក្រឹត្យស្តីពី ការបង្កើតគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី១៨ សីហា លោកថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃទីក្រុងស្អាត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សា​លា​បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីទាក់​ទង​

ទីក្រុងឡុងដ៍​បញ្ជាក់​ថាខ្លួននឹងចូល​ដេញ​ថ្លៃ​ធ្វើម្ចាស់​ផ្ទះ​ប្រកួតកីឡា​អត្តពលកម្ម​ពិភពលោក​ឆ្នាំ2017

Posted: 19 Aug 2011 12:01 AM PDT

ពហុកីឡដ្ឋាន​​អូឡាំពិក​​ដែល​​គេ​គ្រោង​នឹ​ង​យក ​ធ្វើ​ជា​ទី​កន្លែង​ប្រកួត​ ​World Athletics​ Championships​​ឆ្នាំ​២០១៧
យោង​តាម​ការ​អះ​អាង​របស់​សហព័ន្ធ​កីឡា​អត្ត​ពលកម្ម​អង់​គ្លេសបាន​ឱ្យ​ដឹង​ថា ​ខ្លួននឹង​ចូលរួម​​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡាអត្ត​ពលកម្ម​ពិភពលោក​​ឆ្នាំ​២០១៧​។​ ព័ត៌​មាន​ស្តីពីការ​ដេញ​ថ្លៃ​នេះ​ត្រូវ​បាន​ទទួល​កា​រគាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​រដ្ឋា​ភិ​បាល​និង​លោក​បូ​រីស​ ចន​សុន ​ដែល​ជា​អភិ​បាល​ក្រុង​។

ជនជាតិ​​ជប៉ុន​យក​ប្រាក់​​​​ប្រហែល​​50លាន​​ផោន​ដែល​ប្រទះ​​​ឃើញ​​​​ក្នុង​តំបន់់​​​រងគ្រោះ​ពី​ស៊ូណាមី​​​ប្រគល់​​ដល់​​ជនរងគ្រោះ​​​

Posted: 18 Aug 2011 11:57 PM PDT

ប្រាក់​​​​ប្រហែល​​50លាន​​ផោន​ដែល​ប្រទះ​​​ឃើញ​​​​ក្នុង​តំបន់់​​​រងគ្រោះ​ពី​ស៊ូណាមី
​ជនជាតិ​​​ជប៉ុន​​បង្ហាញ​​ភាព​​ស្មោះ​ត្រង់​​ដោយ​​ការ​​ប្រគល់​​ប្រាក់​​ដែល​ប្រទះឃើញ​​នៅ​ក្រោម​​​​គំនរ​បាក់​បែក​​ក្នុងទឹក​ប្រាក់​សរុប​ជាង​៥០​លាន​​ផោន​ ក្រោយ​​ពីកើត​​ហេតុ​រញ្ជួយ​​ដី​ និង​ស៊ូណាមី​ នៅភាគ​​​ខាង​កើត​ឆៀង​​ខាង​ជើង​​ប្រទេស ។​ ​អស់​​រយៈពេល​ជាង​​៥ខែ​​ ចាប់​តាំងពី​​​គ្រោះ​​​​ឧប្បត្តិហេតុ​​វាយ​ប្រហារ​​ប្រទេស​ជប៉ុន​​កាលពី​​ថ្ងៃទី​​១១ មីនា កន្លងមក

ពិធី​សំណេះសំណាល​​ជា​មួយ​​អាជ្ញា​ធរ​​ដែន​ដី ​និង​ប្រជា​ពល​រដ្ឋ​​ស្រុក​បាទី​

Posted: 18 Aug 2011 11:50 PM PDT

ខេត្តតាកែវ ៖ ​​នៅព្រឹក​ថ្ងៃទី​១៨ សីហា ​កន្លង​​មក​នេះ លោក​សូរ ឃុន ​រដ្ឋ​មន្ត្រី​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​កម្ពុជា​​ រួម​ដំណើរ​ដោយ​អស់​លោក​ លោក​ស្រី​ ជា​មន្ត្រី​​អ្នក​មុខ​អ្នក​ការ​ក្រោម​​ឱវាទ​​ក្រសួង​ បាន​អញ្ជើញ​​ចូល​រួម​ក្នុង​ពិធី​សំណេះ​សំណាល​​ជា​មួយ​អាជ្ញា​ធរ​ដែន​ដី និង​ប្រជា​ពល​រដ្ឋ​​ស្រុក​បាទី ​ខេត្ត​តាកែវ ។

និស្សិតរបស់ UME 154នាក់ ការពារសារណាបញ្ចប់

Posted: 18 Aug 2011 11:50 PM PDT

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៣ សីហា ឆ្នាំ២០១១ នៅសាខាសាកលវិទ្យាល័យ​គ្រប់​គ្រង​​និងសេដ្ឋកិច្ចខេត្ត (UME) មាន​រៀប​ចំ​ពិ​ធី​ការពារសារណារបស់​និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី៦ នៃមហាវិទ្យាល័យគ្រប់គ្រង​ពាណិជ្ជ​កម្មនិងទេសចរណ៍ ដែលមាននិស្សិតសរុបចំនួន ១៥៤នាក់ ក្រោមអធិបតីភាពលោកមួន

អង្គ​ការ​សង្គ្រោះ​​គ្មានព្រំ​ដែន​​ជួយឧបត្ថម្ភ​​ដល់ស្ត្រី​មានផ្ទៃពោះ​ក្រីក្រ​ពេលឆ្លងទន្លេ

Posted: 18 Aug 2011 11:50 PM PDT

ស្ត្រី​​​​មាន​ផ្ទៃពោះ​​​ក្រីក្រ​​​២​នាក់​​មាន​អ្នកស្រីស៊ឹម ​ច្រឹប ​​និងអ្នកស្រីយ៉ាន់ ​ចាន់ណា ​ត្រូវ​បាន​មូលនិធិ​​អង្គ​ការ​សង្គ្រោះ​​គ្មានព្រំ​ដែន ជួយឧបត្ថម្ភ​​ទាំង​ថ្លៃ​សម្រាល ​ការ​ស្នាក់​​ និងដឹកជញ្ជូន​​ទាំង​ទៅ​​ទាំង​មកផង​ដែរ ។

រូបចម្លែក​​កីឡា​ករ​​បាត់​ក្បាល​​ឃើញ​​តែបាល់​

Posted: 18 Aug 2011 11:45 PM PDT

យក​ជើង​ត្រេះ​បាល់​ទៅ​បាំង​ក្បាល​​របស់​ខ្លួន​ក្នុង​ពេល​ហាត់​សម
រូប​ចម្លែក ​ឥរិយា​បថ​ដ៏​ចម្លែក​មួយ​កំពុង​ធ្វើ​ឱ្យ​ទស្ស​និក​ជន​​មាន​ចំណាប់​អារម្មណ៍​ ខណៈ​​ពេល​កីឡា​ដានី​ឡូ នៅ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ យក​ជើង​ត្រេះ​បាល់​ទៅ​បាំង​ក្បាល​​របស់​ខ្លួន​ក្នុង​ពេល​ហាត់​សម​នៅ​ទី​ក្រុង​​មេ​ដេឃីន ប្រទេស​កូឡុំ​ប៊ី កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​ម​ក ។

អាមេរិក​ដក​កូរ៉េ​​ខាងជើង​​​ចេញ​ពី​​របាយ​​ការណ៍​​​ប្រចាំ​​ឆ្នាំ​​ស្តីពី​​​ភេរវ​កម្ម​

Posted: 18 Aug 2011 11:37 PM PDT

​យោងតាម​ទីភ្នាក់ងារ​​​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​​ YONHAP ថា សហរដ្ឋអាមេរិក​​​បានលុបចោល​ជា​លើក​ដំបូង​​​នូវ​អត្ថបទ​ស្តីពីកូរ៉េ​​ខាងជើង​ក្នុង​របាយ​ការណ៍​​របស់ក្រសួង​​ការបរទេស​​​ស្តីពី​ភេរវ​កម្ម​ ដោយ​ដក​​ប្រទេស​កុំ​មុយនីស្ត​​​នេះ​ចេញពី​បញ្ជី​ឈ្មោះ​បណ្តា​រដ្ឋ​​ដែល​ជួយទ្រទ្រង់​​​ដល់​ភេរវ​កម្ម​​សម្រាប់​​ឆ្នាំទី​៣​ជាប់​ៗគ្នា​។​

ក្រុម​ហ៊ុន​កម្រៃ​​​ជើង​សា​​ស៊ុយ​អែត​​ប្រកាស​​លក់​ភូមិ​គ្រឹះ​រួម​​ជាមួយ​​គ្រោងឆ្អឹង​​អាយុ​ជាង​​200​ឆ្នាំ​​ក្នុង​តម្លៃ​​6សែន​ដុល្លារ​

Posted: 18 Aug 2011 11:33 PM PDT


ក្រុម​ហ៊ុន​កម្រៃ​ជើង​សា​អចលន​ទ្រព្យ​មួយ​របស់​ស៊ុយ​អែត ​បាន​ប្រកាស​លក់​ផ្ទះ​មួយ​ខ្នង​រួម​នឹង​គ្រោង​ឆ្អឹង​របស់​ម្ចាស់​ផ្ទះ​ដែល​ធ្លាប់​រស់​រាន​មាន​ជីវិត​ក្នុង​យុគ​សម័យ​កណ្តាល​។ ផ្ទះ​ខាង​លើ​បាន​សាង​សង់​ឡើង​ក្នុង​ឆ្នាំ​​១៧៥០​ ឬ​មាន​​អាយុ​ជាង​២៦០​ឆ្នាំ នៅ​ទី​ក្រុង​វីស​ប៊ី លើ​កោះ​ភុត​លេន​កណ្តាល​សមុទ្រ​បាល់​ទិក ប្រទេស​ស៊ុយ​អែត។ ក្រុម​ហ៊ុន​បានប្រកាស​លក់​ផ្ទះ​មាន​បន្ទប់​ដេក​ ចំនួន​៣​រួម​ជាមួយ​គ្រោង​ឆ្អឹង​ដែល​រក្សា​ទុក​ក្នុង​​​ទូ​កញ្ចក់​ អាច​សម្លឹង​ឃើញ​យ៉ាង​ច្បាស់​នៅ​បរិវេណ​ជាន់​ក្រោម​​ដី​ក្នុង​តម្លៃ​​៤,១លាន​ក្រូ​ណ័រ​(ប្រាក់​របស់​ស៊ុយ​អែត) ឬ​ប្រហែល​៦​សែន​ដុល្លារ​។

ចំនូនអ្នកទោស​អង់គ្លេសកើនឡើង​ អាច​គ្មាន​​កន្លែង​ដាក់​

Posted: 18 Aug 2011 11:31 PM PDT

ចំនួនអ្នកទោសក្នុងពន្ធនាគារអង់គ្លេស​បាន​កើន​ឡើងជាង១០០នាក់ក្នុងមួយថ្ងៃ អស់រយៈ​ពេល​ជា​ច្រើនសប្តាហ៍ ស្របពេ​ល​ដែល​ករណី​លួច ប្លន់ និងបាតុកកម្ម​ កំពុង​​ដំណើរ​ការ​ក្នុង​ដៃតុលាការ។ នេះបើយោង​តាម​ប្រភពព័ត៌​មាន BBC News ។ ប្រភព​បន្ត​ថា ចំនួនអ្នកជាប់ពន្ធនាគារ​ក្នុង​ប្រទេសអង់គ្លេសមានចំនួន៨៦.៦០៨នាក់ ​កើន​ឡើង​៦៧៧

សហរដ្ឋ​អាមេរិក​​បានអំពាវ​នាវ​​​ដល់​កូរ៉េ​​​​ខាង​​ជើង​​​ឱ្យ​​​​អត់​ឆ្មក់​​​ចំពោះ​​​សមយុទ្ធ​​​​យោធារួម​​អាមេរិក-​កូរ៉េ​ខាងត្បូង

Posted: 18 Aug 2011 11:27 PM PDT

កាល​ពី​​ថ្ងៃទី​១៨ ​សីហា ​​សហរដ្ឋអាមេរិក​​បានអំពាវ​នាវ​​​ដល់ប្រទេស​​​កូរ៉េ​ខាងជើង​ឱ្យ​​​មាន​ការអត់ឆ្មក់​​ចំពោះ​​សមយុទ្ធ​​​យោធា​​រួម​អាមេរិក កូរ៉េ​ខាងត្បូង ។ ​ដោយ​​ចាត់ទុក​​​​សម​យុទ្ធ​​​នេះ​ថា មាន​លក្ខណៈ​​ការពារ​​​អ្នកនាំពាក្យ​របស់​ក្រសួង​​ការបរ​ទេស​​​អាមេរិក​លោកស្រី VICTORIA NULAND ថ្លែង​ថា ​ពុំ​មាន​​​ការបង្ក​ហេតុ និង​ភាពខុស​​ប្រក្រតី​ឬ​គ្មាន​តម្លា​ភាព

រូប​ភាព​ផ្លេក​​បន្ទោរ​មាន​​រន្ទះ​បាញ់​​​ពី​លើ​អគារ​​​នៅ​​ក្នុង​សៀង​ហៃ​ប្រទេស​ចិន​

Posted: 18 Aug 2011 11:23 PM PDT


រូបភាព​ផ្លេក​បន្ទោរ នៃ​រ​ន្ទះ​បាញ់​​ដែល​ចាំង​ចូល​​ពី​លើ​កំពូល​​អគារ​មួយ​កន្លែង​​ ដូច​បាន​បង្ហាញ​នៅ​ទី​នេះ គឺជា​អំឡុង​ពេល​ព្យុះ​​ភ្លៀង​​​បោក​បក់​ដ៏​ខ្លាំង​ក្លា​នៅ​ក្រុង​សៀង​ហៃ ​ប្រទេស​ចិន ។ ស្ថាន​ភាព​អាកាស​ធាតុ​នា​​ពេល​បច្ចុ​​ប្បន្ន​​កំពុង​មាន​ការ​ប្រែ​ប្រួល​​ដ៏​ញឹក​ញាប់​ ជា​ពិសេស​ក្នុង​​ពេល​ភ្លៀង​ធ្លាក់​​រមែង​មាន​ស្នូរ​រន្ទះ​បាញ់​​បង្ក​ឱ្យ​​មាន​ការ​ខូចខាត​

ការ​គៀង​ជៀម​​ចូល​​ក្រោល​របស់​អ្នក​​ស្រុក​ហ្សក់​ដានី​

Posted: 18 Aug 2011 11:22 PM PDT


​​ការ​គៀង​ជៀម​នៅក្នុង​រដូវ​កាល​ដ៏​ខ្មៅ​ងងឹត​ដែល​មាន​បង្ហាញ​​នៅ​ទី​នេះ ធាតុ​ពិត​គឺជា​ទិដ្ឋ​ភាព​របស់​​អ្នក​ឃ្វៀល​ជៀម​រប​ស់​ជន​ជាតិ​​ហ្សក​ដានី​ កំពុង​​គៀង​ហ្វូង​ជៀម​របស់​គេ​ក្នុងទីក្រុង​​អាម៉ាន់ ប្រទេស​​ហ្សក​ដានី ។

ជិះ​កង់​ប្រណាំង​ជា​​មួយ​សេះ​​នៅ​បារាំង​

Posted: 18 Aug 2011 11:20 PM PDT


លោក​តូ​ម៉ាស់ វ៉ូក​​លែរ៍ ​អ្នក​​ប្រណាំង​កង់​ជន​ជាតិ​​បារាំង កំពុង​ប្រកួត​​​ប្រជែង​ជា​មួយ​សេះ នៅ​ឯ​ទី​លាន​ប្រកួត​មួយ​ក្នុង​ទីក្រុង​ឡេស​សេ​ប៊ើល ដូឡុង ​ប្រទេ​សបារាំង ។ ចាត់ទុក​​ថា ជារូប​ភាព​​ដ៏​ចម្លែក​​មួយ​ ដែល​មិន​ធ្លាប់​​មាន​នៅ​លើ​​ពិភព​លោក ព្រោះ​ថា ការ​ប្រកួត​​ប្រជែង​​កីឡា​នីមួយៗ​ដំណើរ​ការ​ស្រប​តាម​គូ​ប្រជែង​​រៀង​ៗ​​ខ្លួន​

ទេស​ភាព​ចម្ការ​​សណ្តែក​សៀង​នៅ​អាមេ​រិក​មាន​​ផ្ទៃ​ក្រឡា​ដ៏​ដាច់​​ស្រយាល​

Posted: 18 Aug 2011 11:18 PM PDT


ទេស​ភាព​នៅ​ក្នុង​ទេស​ភាព​​ដ៏​ស្រស់​ត្រកាល​​ដែល​បង្ហាញ​​នៅ​ទី​នេះ​ គឺជា​រូប​ភាព​ដើម​សណ្តែក​​សៀង ​ក្នុង​ចម្ការ​​ដ៏​ធំ​មួយ​​នៅរដ្ឋ​អាយ​អូ​វ៉ា សហ​រដ្ឋ​អាមេ​រិក ។ ​ចម្ការ​សណ្តែក​សៀង​នៅសហ​រដ្ឋ​អាមេ​រិក មាន​ផ្ទៃ​ក្រឡា​​ដ៏ធំ​ធេង​ ទស្សនា​ស្ទើរ​តែ​ដាច់​កន្ទុយ​​ភ្នែក​ និង​ក្នុង​មួយ​ឆ្នាំ​ៗ ទទួល​បាន​​ទិន្ន​ផល​​ខ្ពស់​​

ក្បួន​យន្ត​ហោះ F-16 ​នៅលើ​លំហ​​អាកាស​តៃវ៉ាន់

Posted: 18 Aug 2011 11:16 PM PDT


ក្បួន​យន្ត​ហោះ​​យន្ត​ហោះ​​ប្រដេញ​ ​F-16 ​​របស់​កង​ទ័ព​​តៃ​វ៉ាន់ កំពុង​ដង្ហែ​​ជា​ក្បួន​​លើ​លំហ​អាកាស​​ក្នុង​អំឡុង​ពេល​​សម​យុទ្ធ​ប្រចាំ​ឆ្នាំ​នៅ​​ពី​លើ​​តំបន់​អ៊ីឡាន ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុង​តៃប៉ិះ ខាង​កើត​ឈៀង​ខាង​ត្បូង​ប្រហែល​​៦០​គីឡូ​ម៉ែត្រ ៕

លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ ណាំហុង​ នឹ​ងអញ្ជើញ​​ចូលរួម​ប្រជុំ​នៅ​ប្រទេស​វៀត​ណាម​

Posted: 18 Aug 2011 09:16 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​​តាមការ​អញ្ជើញ​​​​របស់​រដ្ឋ​មន្ត្រី​​ការបរទេស​​វៀតណាម លោក​ផាម ​ប៊ិញ​មិញ ​លោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំហុង ​​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការ​​​អន្តរជាតិ​​នឹង​ដឹកនាំ​​​​គណៈ​ប្រតិភូ​​អញ្ជើញ​ចូល​រួម​​កិច្ចប្រជុំ​​​​គណៈ​កម្មការ​​​​ចម្រុះ​​​​​កម្ពុជា​-វៀតណាម ​លើកទី​១២ ស្តីពី​កិច្ច​​សហប្រតិបត្តិការ

យន្ត​ហោះ​​​ប្រដេញ​​រុស្ស៊ី​​លេច​ធ្លោ​​​នៅលើ​​លំហ​អាកាស

Posted: 18 Aug 2011 08:46 PM PDT


រុស្ស៊ី​បានបង្ហាញ​​មហិទ្ធិប្ញទ្ធិ​យន្តហោះ​​ប្រដេញ​​របស់ប្រទេស​ ដើម្បី​បង្ហាញ​ពីសក្តានុ​ពល​​​ខ្លួននៅក្នុងពិធីពីព័រណ៌​អាកាស​​យានអន្តរ​ជាតិ «ម៉ាក 2011 » (MAKS-2011) នៅ​​​​ឯអាកាស​យាន​​ដ្ឋាន​​ជូកូស្គី ​ក្នុង​រវាង​​ពីថ្ងៃទី១៦-២១ សីហា ។ ចំណុច​ដ៏គួរឱ្យ​លេចធ្លោ​​នៃ​ការ​​តាំង​ពិព័រណ៌​​​យន្តហោះ​​អន្តរ​ជាតិ (MAKS Air SHOW)

ថៃ វៀតណាម ឡាវ រួមគ្នាប្រឆាំង​ការ​ជួញដូច​គ្រៀតញៀនតាម​បណ្តោយ​ព្រំដែន

Posted: 18 Aug 2011 08:43 PM PDT

កិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការ​ជួញដូរគ្រឿងញៀន តាមបណ្តោយព្រំដែនសេដ្ឋ​កិច្ចអាស៊ីអាគ្នេយ៍គឺជាប្រធានបទពិភាក្សាកំពូល​រវាងប្រទេសវៀតណាម ឡាវ និងថៃ ក្នុងកិច្ច​ប្រជុំ​នៅ​ក្នុង​ទីរួមខេត្ត Quang Tri កាល​ពី​ថ្ងៃទី១៨ សីហា។

លទ្ធ​ផល​​​ប្រឡង​បាក់​ឌុប​នឹង​ប្រកាស​នៅ​រសៀល​​​នេះ សម្រាប់​ភ្នំពេញ និង​តាម​ខេត្ត​នានា​នៅ​ថ្ងៃ​ស្អែក​

Posted: 18 Aug 2011 08:42 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោកជា ​​ជាតិ ប្រធាន​​មន្ទីរអប់រំយុវជន និង​កីឡា រាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​​​ឱ្យ​ដឹង​ថា ​​លទ្ធ​ផល​​​ប្រឡង​បាក់​ឌុប​​នឹង​ត្រូវបិទផ្សាយ​​​នៅវេលា​​ម៉ោង​​៤​និង​​​ ៣០នាទី​រសៀលថ្ងៃទី​​​១៩ សីហា ​​២០១១ ​នេះ ​សម្រាប់រាជធានីភ្នំពេញ គឺជា​​លទ្ធ​ផល​​​​នៃការ​ប្រឡង​បាក់ឌុប​ ​កាលពីថ្ងៃទី​​​២៥-២៦ និង​​​​២៧ កក្កដា ​

កីឡាករ​អៀរឡង់ភីធ័រ​ឡារីនាំ​មុខជុំទី1​ប្រកួតវាយ​កូនហ្គោល​Czech Open​នៅ​សារធារណរដ្ឋ​ឆែក

Posted: 18 Aug 2011 08:33 PM PDT

កី​ឡាករ​​អៀរឡង់​ភីធ័រ ឡារី
កី​ឡាករ​​អៀរឡង់​ភីធ័រ ឡារី​ បាន​បោះ​មួយ​ចំ​ហាន​ដោយ​ជោគជ័យ​ នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​កម្ម​វិធី​ Czech Openបន្ទាប់​ពី​បាន​យក​ឈ្នះ​ក្នុង​ជុំ​ទី​១កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៨​សី​ហា​កន្លង​មក​នេះ​។ ការ​ប្រកួត​កម្ម​វិធី​ ដែល​មាន​ទឹក​ប្រាក់​រង្វាន​សរុប​២លាន​និង​៥​សែន​ដុល្លារ​អាមេរិក​នេះ​ ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ Prosper Golf Resort​ស្ថិត​ក្នុង​ទី​ក្រុង​ Celadna សាធារណរដ្ឋ​ឆែក​។

​អនុ​​ប្រធានាធិបតី​​អា​មេរិក​មក​បំពេញ​​ទ​ស្សនកិច្ច​​​​នៅចិន​

Posted: 18 Aug 2011 08:28 PM PDT

អនុប្រធានាធិបតី​​​អាមេរិក និង​​ប្រធាន​សភា​ប្រជាជន​ចិន​
​ប្រធានសភា​​​ប្រជាជនចិន លោក WU BANGGUO កាលពី​រសៀលថ្ងៃទី​​​១៨ សីហា ​បានជួប​ពិភាក្សា​គ្នា​​ក្នុងទីក្រុង​​​ប៉េកាំង ជាមួយ​អនុប្រធានា​ធិបតី​អាមេរិក លោក JOSEPH BIDEN ដែល​កំពុង​បំពេញទស្សនកិច្ច​​​​នៅចិន​។​ អនុប្រធានាធិបតី​​​ចិន លោក​ស៊ីជីនលិញ ​បានរៀបចំ​​​កាលពីព្រឹកថ្ងៃទី​​​១៨ សីហា ​នូវ​ពិធី​ទទួល​​ជាផ្លូវការ​​​ជូន​ជាកិត្តិយស​​ដល់​លោក​​ BIDEN នៅ​មុន​ពេល​​​ចាប់ផ្តើម​​​​ពិភាក្សា​​​គ្នា​​នៅ​​ឯ​មហាវិមាន​ប្រជាជន។​

មនុស្ស​​39​នាក់​​​ស្លាប់ក្នុង​​អំពើ​ហិង្សា​​​នានា​នៅ​ក្រុង​ការ៉ា

Posted: 18 Aug 2011 08:26 PM PDT

សែង​សាកសព​អ្នកស្លាប់​ក្នុងអំពើ​​​ហិង្សា​​នៅ​ការ៉ាជី
មនុស្ស​​​យ៉ាង​តិច​​៣៩​នាក់​បានត្រូវ​ស្លាប់​កាល​ពីថ្ងៃទី១៧ ​និង​១៨ ​សីហា ​នៅ​ក្រុងការ៉ាជី ​​ជាទី​ក្រុងធំមួយ​នៅ​ភាគ​​ខាងត្បូង​​ប៉ាគីស្ថាន​​ដែលហែក​ហួ​ដោយ​​​ជម្លោះ​នយោបាយ និងម៉ាហ្វីយ៉ា ។ យោង​តាម​​ប៉ូលិស​ថា ​អតីត​​​សមាជិកសភា​ម្នាក់​នៃ​គណបក្ស​​ប្រជាជន​​ប៉ាគីស្ថាន កំពុង​កាន់​អំណាច​​​លោកវ៉ាចា ការីម​ដាដ ​​ស្ថិត​ក្នុង​ចំណោម​​​ជនរងគ្រោះ​​​ដោយ​​

កីឡាករ​លំដាប់ទី2 ​ពិភពលោក​​ណាដាល់ ឆ្លង​ផុត​ទី3 ​ប្រកួត​​តឺន្នីស​​នៅអាមេរិក

Posted: 18 Aug 2011 08:23 PM PDT

កីឡាករ​លំ​ដាប់​ទី​២ពិភពលោក​រ៉ា​ហ្វា​អែល ណា​ដាល់
កីឡាករ​លំ​ដាប់​ទី​២ពិភពលោក​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​ប្រើ​បច្ចេក​ទេស​ប្រកួត​ដ៏​អស្ចារ្យ​​បំ​បាក់​កីឡាករ​មិត្តរួម​ជាតិ​ខ្លួន​ហ្វឺណាន់​ដូ វើ​ដា​ស្កូ​ក្នុង​ជុំ​ទី​៣​នៃការ​ប្រកួត​តឺន្នីស​កម្ម​វិធី​Cincinnati Open នៅទី​ក្រុង​ស៊ី​ន​ស៊ីន​ណា​ទី​រដ្ឋ​អូហៃ​យូ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​ សី​ហា​កន្លង​មក​នេះ​។ ណា​ដាល់​បាន​បាន​យក​ឈ្នះ​កីឡាករ​វើ​ដាស្កូ​ក្នុង​លទ្ធផល​៧-៦,៦-៧និង​៧-៦​ជា​មួយ​និង​វគ្គ​បន្ថែមម៉ោង​ចំនួន​៣លើក​។​

ការវាយប្រហារ​​នានា​នៅ​​ភាគខាងត្បូង​​អ៊ីស្រា​អែល​​​ស្លាប់​7នាក់​

Posted: 18 Aug 2011 08:20 PM PDT

រថយន្ត​បឺស​​រង​ការ​​វាយប្រហារ​​​នៅអ៊ីស្រាអែល​
​ម៉ាស៊ីនឃោសនា​ក្នុងស្រុក​រាយការណ៍​​​ថា ការ​វាយប្រហារ​​មួយ​ចំនួន​ប្រឆាំង​រថយន្ត​បឺស​ស៊ីវិល​​មួយគ្រឿង កង​ល្បាត​​​យោធាមួយ​ និង​រថ​យន្ត​ឯកជន​នៅភាគខា​ងត្បូង​អ៊ីស្រាអែល​​កាលពី ថ្ងៃ​ត្រង់ទី​១៨ សីហា នៅភាគខាង​ត្បូង​អ៊ីស្រា​អែល​ ពួក​សកម្ម​ប្រយុទ្ធ​​បាន​សម្លាប់​​ជន​​ជាតិ​អ៊ី​ស្រាអែល​​៧​នាក់ និងធ្វើ​​ឱ្យរបួស​​ជា​ច្រើន​សិប​នាក់ទៀត​។​

បាក់​​រោង​​ប្រគំ​​​តន្ត្រីរ៉ុក​​នៅ​បែលហ្ស៊ិក​​​ដោយសារ​ព្យុះ​​ស្លាប់​3នាក់

Posted: 18 Aug 2011 08:17 PM PDT

ដើម​ឈើ​បាក់​​ដោយព្យុះ​​​ពេល​មាន​ការប្រគំ​តន្ត្រី
​​​បណ្តា​​​អ្នកទទួលខុសត្រូវ​​បែលហ្ស៊ិក​​រាយ​ការណ៍​ថា ​មនុស្ស​​៣​នាក់​​បានត្រូវ​ស្លាប់​​កាលពី​​​​ថ្ងៃ​ទី១៨ សីហា ក្នុងឱកាស​​​មាន​​ព្យុះ​​យ៉ាង​ខ្លាំង​​​មួយ​​​បណ្តាល​ឱ្យ​​បាក់​រោង​ប្រគំ​​តន្ត្រី​​​រ៉ុកមួយ​នៅ​​​ភាគ​​ខាង​ជើង​​​បែល​ហ្ស៊ិក ។ ក្រៅពី​អ្នកស្លាប់​មនុស្ស​​៤០នាក់ទៀត​ត្រូវ​​​របួស​​ក្នុងនោះ​៧​នាក់​​​របួសធ្ងន់​ ខណៈ​​ពេលខ្យល់​​បោកបក់​​យ៉ាងខ្លាំង​អម​ដោយ​​ភ្លៀង​វាយ​ប្រហារភ្លាមៗ

បាក់​ដីនៅ​ហ្វីលីពីន​​ស្លាប់​​​មនុស្ស​3នាក់​ក្នុង​ភូមិ​​មួយ​

Posted: 18 Aug 2011 08:13 PM PDT

​ប៉ូលិស​​​ហ្វីលីពីន​គូសបញ្ជាក់​​កាលពីថ្ងៃទី​​១៨ សីហា ​​ថា មនុស្ស​​៣នាក់​បានត្រូវស្លាប់​​ក្នុងការ​បាក់ដី​​សង្កត់​​លើ​ភូមិ​​កម្មករ​​​រ៉ែ​មួយនៅ​ភាគខាង​ត្បូង​ហ្វីលីពីន​។​ អ្នកនាំពាក្យ​​​ប៉ូលិស​តំបន់​ដាវ៉ាវ លោកចូស ​​កា​រូមបា និយាយ​ថា ប្រតិបត្តិ​ការ​​​តាមរុក​រក​​ និងជួយសង្គ្រោះ​​​​កំពុង​តែ​​​បន្ត​ដើម្បី​​ប៉ុនប៉ង​​រក​ជន​រងគ្រោះ​​ជា​យថា​ហេតុ​​​ទាំងឡាយទៀត ក្រោយ​ការ​បាក់ដី

ម៉ូតូ​មួយជិះគ្នា​​៤នាក់​​បុកជាមួយ​រថយន្ត​ដឹក​​ទំនិញស្លាប់​​​២ របួស​២

Posted: 18 Aug 2011 07:52 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ ​​យុវជន​​​២នាក់​បាន​ស្លាប់​ភ្លាម​ៗ​ នៅនឹ​ងកន្លែង​ ឯ​ពីរនាក់ទៀត​រង​របួស​​ធ្ងន់ធ្ងរ​​ដោយសារ​ជិះម៉ូតូបោះពួយវ៉ាគេ​វ៉ា​ឯង​ ហើយ​​​បុកជា​មួយ​រថយន្ត​ដឹកទំនិញ​​​​ធុនធំ​មួយគ្រឿង ​ដែល​​​​ធ្វើដំណើរ​បញ្ច្រាស​ទិស​​​គ្នា​។ ក្រោយ​មក​​អ្នក​​​របួសត្រូវ​​គេដឹក​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​​សង្គ្រោះ​បន្ទាន់ ឯ​​សាកសព​ត្រូវ​​ដឹក​​បញ្ជូន​

ប្រេងសាំង​នៅលើទីផ្សារ​​អន្តរជាតិ​មាន​តម្លៃ​​៨១​ដុល្លារ ក្នុង​​​១ធុង ​​កម្ពុជា​ចុះ​​យឺត​ណាស់​

Posted: 18 Aug 2011 07:52 PM PDT

ទីតាំងបូមប្រេងមួយកន្លែង
​ប្រេងសាំង​នៅ​លើទីផ្សារ​​​អន្តរជាតិ​​កំពុងធ្លាក់​ចុះ​​​ជា​បន្ត​ទៀត​​​​ បន្ទាប់ពី​​ក្រុម​​​​អ្នក​ឧស្សាហ​​​កម្ម ​និង​សេដ្ឋកិច្ច​​ពិភពលោក​​បានបង្ហាញ​​ប្រតិ​កម្ម​​​​ខ្លាំងៗ​​ពីការធ្លាក់​ ​ចុះ​សេដ្ឋកិច្ច​​នៅ​​​សហរដ្ឋអាមេរិក ​​និង​​​តម្លៃ​ប្រាក់ដុល្លារ​​​​កើនឡើង​។ តម្លៃប្រេង​​​នៅ​លើទីផ្សារ​អន្តរជាតិ​​​ពេលនេះ​មានតម្លៃ​​៨១​​ដុល្លារ​​​​ ក្នុង​​១ធុង​​តែប៉ុណ្ណោះ​...​ប៉ុន្តែ​សម្រាប់​​កម្ពុជាវិញ ​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!