VOA News: ព័ត៌មាន |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៤ សីហា Posted: 13 Aug 2011 06:04 PM PDT សេដ្ឋកិច្ចសកលលោក៖ លោក Robert Zoelick ប្រធានធនាគារពិភពលោកប្រាប់កាសែត The Weekend Australian ថា សេដ្ឋកិច្ចសកលលោកបានចូលក្នុងដំណាក់ ថ្មីប្រកបដោយគ្រោះថ្នាក់ច្រើនទៀត។ ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា ពួកបុរសប្រដាប់អាវុធយ៉ាងហោចណាស់ក៏៨នាក់ដែរបានចាប់ពង្រត់ពលរដ្ឋអាមេរិកម្នាក់ពីគេហដ្ឋានរបស់លោកក្នុងទីក្រុងLahore ខាងកើត ព្រឹកថ្ងៃសៅរ៍។ អាហ្គានីស្ថាន៖ មន្ត្រីអាហ្គានីស្ថានម្នាក់និយាយថា ពួកមន្ត្រីសន្តិសុខដែលត្រូវគេចាប់ជាចំណាប់ខ្មាំង៨ ត្រូវគេរកឃើញថាស្លាប់នៅក្នុងខេត្ត Wardak ជាតំបន់មួយដែលឧទ្ធម្ភាគចក្រធ្លាក់កាលពីសប្តាហ៍មុន ដែលសម្លាប់កងទ័ព៣៨នាក់ ភាគច្រើន ជាជនជាតិអាមេរិកាំង។ ស៊ីរី៖ ពួកសកម្មជន និងអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែក និយាយថា រថពាសដែកបានបើកចូលក្នុងទីក្រុង Latakia នៅតាមមាត់សមុទ្រ កាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីពលរដ្ឋរាប់ពាន់នាក់ប្រឆាំងរដ្ឋាភិបាលបានធ្វើបាតុកម្មនៅក្នុងទីក្រុង។ សូម៉ាលី៖ ប្រធានអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានទៅបំពេញទស្សនៈកិច្ចរដ្ឋធានីប្រទេសសូម៉ាលី ជាទីដែលប្រជាជនរាប់សែននាក់ត្រូវការស្បៀងអាហារ និងជំនួយថ្នាំពេទ្យយ៉ាងខ្លាំង។ សហរដ្ឋអាមេរិក៖ ក្នុងចំណោមបេក្ខជននៅលើសន្លឹកឆ្នោតរដ្ឋ Iowa មានអតីតអភិបាលរដ្ឋ Massachusetts គឺលោក Mitt Romney ដែលការស្ទង់មត្តិជាតិបានបង្ហាញថា លោកកំពុងនាំមុខនៃពួកអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ ដែលក្លាយជាអ្នកបានទទួលការតែតាំងរបស់គណបក្សខ្លួនដើម្បីប្រឈមមុខជាមួយលោកអូបាម៉ា។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ាមានប្រសាសន៍ថា វាជាពេលវេលាដែលសមាជិកសភាទាំងអស់ទុកការខ្វែងគំនិតខាងនយោបាយចោលមួយឡែកដើម្បីធ្វើឲ្យប្រសើរឡើងការរើបឡើងនូវសេដ្ឋកិច្ចមិនរីកលូតលាស់របស់សហរដ្ឋអាមេរិក ហើយបង្កើតការងារឲ្យកាន់តែច្រើនឡើង។ អង់គ្លេស៖ អង្គការឃ្លាំមើលបណ្តាញផ្សាយព័ត៌មានប្រាប់ឲ្យដឹងថា ខ្លួនមានការព្រួយកង្វល់អំពីកិច្ចសហប្រតិប្តិការណ៍រវាងក្រុមហ៊ុនផលិត Blackberry Smartphone របស់ប្រទេសកាណាដា និងអាជ្ញាធរអង់គ្លេសដែលចង់កំណត់អត្តសញ្ញាណពួកកុបករក្នុងក្រុងឡុងដ៏ និងទីក្រុងផ្សេងៗទៀតតាមរយៈ Smartphones របស់ពួកគេ។ គុយបា៖ អតីតប្រធានាធិបតីចាស់ជរា Fidel Castro នៃប្រទេសគុយបា បានចំណាយថ្ងៃបុណ្យកំណើត៨៥ឆ្នាំរបស់លោកជាលក្ខណៈឯកជនកាលពីថ្ងៃសៅរ៍ ពេលដែលសិល្បៈករ បណ្តាញផ្សាយព័ត៌មាន និងយុវជនបានបន្តធ្វើពិធីអស់រយៈពេលជាច្រើនថ្ងៃដើម្បីផ្តល់កិត្តិយសដល់មេដឹកនាំបដិវត្តន៍នេះ។ អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីនិយាយថា ផែនការនាពេលថ្មីៗបំផុតនេះរបស់រដ្ឋាភិបាលលោកដើម្បីកាត់បន្ថយការចំណាយ និងបង្កើនពន្ធដារកំពុងបានទទួលការគាំទ្រពីមន្រ្តីកំពូលៗរបស់អឺរ៉ុប។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |