The Phnom Penh Post - KHMER: “អាត្ថាផន​ទាម​ទារ​ឲ្យ​ថាក់ស៊ីន​បង់​សំណង​ជូនគ្រួសារ​រង​គ្រោះ” plus 9 more

The Phnom Penh Post - KHMER: “អាត្ថាផន​ទាម​ទារ​ឲ្យ​ថាក់ស៊ីន​បង់​សំណង​ជូនគ្រួសារ​រង​គ្រោះ” plus 9 more


អាត្ថាផន​ទាម​ទារ​ឲ្យ​ថាក់ស៊ីន​បង់​សំណង​ជូនគ្រួសារ​រង​គ្រោះ

Posted: 15 Aug 2011 03:16 AM PDT

បាងកកៈ សមាជិក​សភា​ម្នាក់ មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ​ចាញ់​ឆ្នោត បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រណ​សិរ្ស​រួប​រួម​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​ភាព​ផ្តាច់ការ (UDD) គួរ​តែ​ស្នើ​ឲ្យ​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង់​សំណង​ទៅ​ដល់​សាច់​ញាតិ​នៃ​មនុស្ស​ទាំង​ឡាយ ដែល​បាន​ស្លាប់​នៅ​ក្នុង​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​កាល​ពី​ឆ្នាំ​មុន។

វៀតណាម​លុប​ចោល​ច្បាប់​ហាម​​នាំ​ចូល​គោ​ពី​កាណាដា

Posted: 15 Aug 2011 02:58 AM PDT

វីននីភេកៈ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម និង​រដ្ឋ​មន្ត្រី​កសិកម្ម​កាណាដា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រទេស​វៀតណាម បាន​ដក​បម្រាម​រយៈ​ពេល​៨​ឆ្នាំ​របស់​ខ្លួន​លើ​នាំ​ចូល​សត្វ​គោ ចៀម និង​សត្វ​ពពែ​រស់​ពី​ប្រទេស​កាណាដា។ វៀត​ណាម​បាន​ក្លាយ​ជា​ប្រទេស​ទី​មួយ​ដែល​បាន​លុប​ចោល​ច្បាប់​ហាម​ប្រាម​នាំ​ ចូល​សត្វ​ទាំង​នេះ ចាប់​តាំង​ពី​គេ​រក​ឃើញ​ជំងឺ​គោ​ឆ្កួត​កាល​ពី​ឆ្នាំ​២០០៣​មក។

អ្នក​ភូមិ​ឡពាង​ស្វែង​រក​ប្រាក់​សម្រាប់​បង់​ពន្ធ​ប្រដាប់​ក្តី

Posted: 15 Aug 2011 02:47 AM PDT

កំពង់ឆ្នាំងៈ អ្នក​ភូមិ​ចំនួន​ ៥១​គ្រួសារ នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ស្នើ​សុំ​ឲ្យ​អង្គការ​ជាតិ អន្តរជាតិ និង​សប្បុរស​ជន​ទាំង​អស់ ជួយ​ឧត្តម្ភ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ ដើម្បី​យក​ទៅ​បង់​ពន្ធ​ប្រដាប់​ក្តី សម្រាប់​ឲ្យ​តុលាការ​ខេត្ត ដំណើរ​ការ​ក្តី​រឿង​ទំនាស់​ដី​ធ្លី​ជាង ១៤០​ហិកតា​ ជាមួយ​ក្រុម​ហ៊ុន KDC របស់​ភរិយា​លោក​ស៊ុយ សែម រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល។

ចាប់​ខ្លួន​បុរស​ចិន​ម្នាក់​សង្ស័យ​ផលិត​ថ្នាំ​ញៀន

Posted: 15 Aug 2011 02:34 AM PDT

ភ្នំពេញៈ ប៉ូលិស​ខណ្ឌ​ចំការមន បាន​និយាយ​ថា បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​សណ្ឋាគារ​ សង់អេលីហ្សេ ក្នុង​ខណ្ឌ​ចំកាមន ដោយ​ជាប់​សង្ស័យ​ផលិត​ថ្នាំ​ញៀន។

ប៉ូលិស​អាំងទែរប៉ូល​មិន​ដែល​ចេញ​ដីកា​ចាប់​ខ្លួន​ថាក់ស៊ីន​ឡើយ

Posted: 15 Aug 2011 02:18 AM PDT

បាងកកៈ រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ លោក ស៊ូរ៉ាពុង តូវិចក្រឆៃគុល បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប៉ូលិស​អន្តរជាតិ មិន​ដែល​អនុវត្ត​តាម​​«ដំណឹង​ចាប់​ខ្លួន»​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នោះ​ឡើយ ដោយ​សារ​តែ ស្ថាប័ន​អន្តរជាតិ​មិន​ដែល​បាន​ចេញ​បញ្ជា​ចាប់​ខ្លួន​នោះ​ឡើយ​ចាប់​តាំង​ពី​ ដើម​មក។

ជំនន់​ទន្លេ​មេគង្គ ៦​នាក់​ស្លាប់ និង​ផល​ដំណាំ​ច្រើន​ហិកតា​លិច​លង់

Posted: 15 Aug 2011 01:55 AM PDT

ភ្នំពេញៈ មន្ត្រី​នាំ​ពាក្យ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​ថា​ គិត​រហូត​មក​ត្រឹម​ថ្ងៃ​ចន្ទ​នេះ​ ជំនន់​ទឹក​ទន្លេ​មេគង្គ បាន​សម្លាប់​មនុស្ស​ចំនួន ៦​នាក់ និង​បាន​ពន្លិច​ស្រូវ​សន្ទូង រួម​ទាំង​ចំការ​ដំណាំ​រួម​ផ្សំ​សរុប​ចំនួន ៥៤៥២​ហិកតា​នៅ​ខេត្ត​ចំនួន​បី​ជាប់​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ កម្ពុជា។

នាយក​មន្ទីរ​ពេទ្យ​គាំ​ពារ​មាតា និង​ទារក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់

Posted: 15 Aug 2011 01:48 AM PDT

ភ្នំពេញៈ នាយក​មជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា និង​ទារក នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​គ្រូ​ពេទ្យ និង​ឆ្មប​ក្នុង​មន្ទីរ​មួយ​នេះ ពាក់​ព័ន្ធ​នឹង​​អំពើ​ពុក​រលួយ​កើត​ឡើង​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​មួយ​នេះ។

បើក​សវនាការ​ជម្រះ​ករណី​គ្រឿង​ញៀន​ប្រឆាំង​មនុស្ស​៤​នាក់

Posted: 15 Aug 2011 01:28 AM PDT

ភ្នំពេញៈ មនុស្ស ៤​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ឡើង​តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បីជំនុំ​ជម្រះ​ទោស​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង។

ជប៉ុន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាង​៥៣​លាន​ដុល្លារ

Posted: 15 Aug 2011 01:05 AM PDT

110815_b06

ភ្នំពេញៈ ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​​ជាង ៥៣​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​ជប៉ុន សម្រាប់​យក​មក​អនុវត្ត​លើ​គម្រោង​កែ​លម្អរ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​ដោះ​ទឹក​នៅ​ខាង​លិច​ទន្លេ​សាប និង​គម្រោង​មួយ​ទៀត​របស់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

រ៉ុង ឈុន ស្នើ​នាយក​រដ្ឋ​មន្ត្រី​ទម្លាក់​អត្រា​ភាគ​ទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល

Posted: 15 Aug 2011 12:56 AM PDT

ភ្នំពេញៈ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​​ចន្ទ​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន ដោយ​ស្នើ​សុំ​ពិនិត្យ​ការ​កំណត់​អត្រា​ភាគ​ទាន សម្រាប់​ទ្រ​ទ្រង់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!