Koh Santipheap Daily

Koh Santipheap Daily


ប្រទេសថៃ​ត្រូវការអង្ករ​ច្រើន ស្រប​ពេល​ដែលអ្នក​លក់អង្ករ​វៀតណាម​ លែង​រកស៊ី​ជា​មួយ

Posted: 19 Aug 2011 07:48 PM PDT

ប្រទេសថៃ​ត្រូវការអង្ករ​ច្រើន
ប្រធាន​ពាណិជ្ជករ​វៀតណាម​និយាយថា ​ថៃត្រូវ​ការអង្ករ​កើនឡើង​ស្របពេល​ដែលអ្នក​នាំអង្ករ​ចេញ​វៀតណាម​លុបកិច្ច​ព្រមព្រៀង ឬបង្ខំ​ឲ្យ​​អ្នកទិញ​ធ្វើកិច្ច​សន្យា​ជាថ្មី​ក្នុងតំលៃ​នាំចេញ​​ខ្ពស់។​ ការលុប​កិច្ចសន្យា​នោះ ​កើត​ឡើង​​បន្ទាប់​ពី​​តំរូវការ​អង្កររបស់​ប្រទេសថៃ​កើនឡើង​ខ្ពស់​ បន្ថែមដល់​ចំនួន​១០០.០០០តោន នាពេល​​ឆាប់ៗ​​ខាងមុខ​។

Arsenal ​មិនធ្លាប់ចាញ់ ​Liverpool​ ​ក្នុងទឹកដី ​ខណៈ ​​Chelsea,​​Aston Villa ​ត្រូវការជ័យជម្នះ​នៅក្របខណ្ឌ​អង់គ្លេស​ប្រឺមីញេលីក

Posted: 19 Aug 2011 07:10 PM PDT

 កីឡាករក្រុម​ Arsenal
ការ​ប្រកួត​បាល់​ទាត់​​អង់​គ្លេស​ប្រឺ​មី​ញេ​លីក​ជុំ​ទី​2សម្រាប់​​ចុង​សប្តាហ៍​នេះ​មាន​9ប្រកួត​។ ក្រុម​Arsenal មិន​ធ្លាប់​ចាញ់ Liverpool ក្នុង​ទឹក​ដី​ ខណៈ Chelsea, Aston Villa ត្រូវ​ការ​ជ័យ​ជម្នះ​ថ្ងៃ​នេះ។ Sunderland លទ្ធ​ផល​5ប្រកួតចុង​ក្រោយ​ គឺ​​ 1-2-2។ បី​ប្រកួត​ចុង​ក្រោយ​គឺលេង​ឈ្នះ​ Hartlepool 3-1 ស្មើ Hibernian 0-0 និង​ស្មើ Liverpool 1-1 ក្រៅផ្ទះទាំង​បី​ប្រកួត​​។

អាល្លឺម៉ង់​ប៊ុនដេស្លីហ្គា​ Dortmund,​Bayern,​ និង ​BremenMainz​ នឹងឈ្នះគូ​ប្រកួតក្នុងទឹកដី

Posted: 19 Aug 2011 06:59 PM PDT


ការ​ប្រកួត​បាល់​ទាត់​អាល្លឺ​ម៉ង់​​ប៊ុន​ដេ​ស្លី​ហ្គា ​ជុំ​ទី​3សម្រាប់​រាត្រី​ថ្ងៃ​សៅ​រ៍ និងថ្ងៃ​អាទិត្យ​មាន8 ប្រកួត ។ ក្រុម Bayern, Dortmund, Bremen និង Mainz សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​។ Dortmund 2ប្រកួត​បើក​រដូវ​កាល​ថ្មី​គឺ​ 1-0-1 ទាត់​​បាល់​បាន​3គ្រាប់ និង​របូត​វិញ​2គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ Sandhausen 3-0 ក្រៅ​ផ្ទះខាប់​ឈ្នះ Hamburg 3-1 ក្នុង​ផ្ទះ តែ​ចាញ់ Hoffenheim 1-0 ក្រៅ​ផ្ទះ។

ព្យាករណ៍​បាល់ទាត់​ឡឺសំផ្ចូណាជុំទី3​សម្រាប់​ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ

Posted: 19 Aug 2011 06:54 PM PDT


​​​ការប្រកួត​​​បាល់​ទាត់​​បារាំង​​​ឡឺ​សំ​ផ្ចូណាជុំ​ទី 3 ​​សម្រាប់​​​ចុង​សបា្តហ៍​​នេះ​​មាន 10 ​ប្រកួត ។ ក្រុម Bordeaux, Marseille និង Paris SG សង្ឃឹម​​ឈ្នះ​ថ្ងៃ​នេះ ។ Bordeaux 2 ​ប្រកួត​បើក​រដូវ​កាល​ថ្មី​គឺ 0-1-1 ទាត់​បាល់​បាន 2 គ្រាប់​និងរបូតវិញ 3 គ្រាប់ ។ 3 ប្រកួត​​ចុង​ក្រោយគឺ​ឈ្នះ Montpellier 3-1 ក្រៅ​ផ្ទះចាញ់ St Etienne 2-1 ក្នុង​ផ្ទះ បន្ទាប់មក​លេង​​​ស្មើ Lorient 1-1 ក្រៅ​ផ្ទះ​។

​អាមេរិក​​និង​អឺរ៉ុប​​ទាមទារ​ឱ្យ​​ប្រធានា​ធិបតី​ស៊ីរី​​ចាកចេញ​​ពី​អំណាច

Posted: 19 Aug 2011 06:25 PM PDT

​ប្រធានាធិបតី​ស៊ីរី​​លោកបា​ចា​អាល់​អាសាដ
ប្រធានាធិបតី​អាមេរិក​ អធិការ​​បតី​​អាល្លឺម៉ង់ ​​ប្រធានាធិបតី​​បារាំង នាយករដ្ឋ​មន្ត្រី​​អង់គ្លេស​​​​សុទ្ធ​តែ​​អំពាវនាវ​​​កាលពីថ្ងៃទី១៨ សីហា ​ឱ្យ​ប្រធានាធិបតី​ស៊ីរី​លោកបាចា អាល់​អាសាដ ​ចាក​ចេញ​​​ពីអំណាច ។ ​ជាប្រតិកម្ម​​តប​វិញ​របបស៊ីរី​និយាយថា ​​នេះ​ជា​​​រឿង​​ចម្លែក​​ណាស់​​ ដោយ​មិនជួយ​​ផ្តល់​ជំនួយ​​សម្រាប់អនុវត្ត​កម្ម​វិធី​​កែទម្រង់​​​របស់ខ្លួន​​​​​លោក​បារ៉ាក់

ក្រុ​ម​តារា​ចម្រៀង​​ ​SNSD ​ត្រូវបាន​​តែង​តាំង​ជា​​ឯក​អគ្គ​រដ្ឋ​​ទូតកិត្តិ​យស​

Posted: 19 Aug 2011 06:16 PM PDT


តាម​​ប្រភព​​ព័ត៌​មាន​ពីគេ​​ហ​ទំព័រ​​បរទេស​​មួយ​បាន​ផ្សាយ​ឱ្យដឹង​​កាល​ពី​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១១ ថា ៖ ​ក្រុមតារា​ចម្រៀង​​កូរ៉េ SNSD ឬ​ក្រុម​ Girl Generation ​ដ៏មាន​ប្រជា​ប្រិយ​​ភាព​បំផុត ​ត្រូវ​បាន​តែង​តាំង​ជា​ឯ​ក​អគ្គ​រដ្ឋ​ទូត​កិត្តិ​យស​ផ្លូវ​ការ​​សម្រាប់​ឆ្នាំ​ទស្សនា​ចរ​កូរ៉េ ២០១០-២០១២ កាលពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១១ ​នៅ​ក្នុងសណ្ឋា​គារ​ Lotte Hotel ​ក្នុង​ទីក្រុង​​សេអ៊ូល ។

កាំភ្លើង​​បាញ់​សម្លាប់​​ប៉ូលិស​​លាក់​ទុក​ផ្ទះ​ម្តាយ​ឃាតក​​ត្រូវ​​ដក​ហូត​

Posted: 19 Aug 2011 06:00 PM PDT

កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប៉ូលិស២នាក់
រាជធានីភ្នំពេញ ៖ ​កម្លាំងប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិតធ្ងន់​ និង​កម្រិត​ស្រាល​​នៃ​ស្នង​ការ​​ដ្ឋាន​រាជធានី​​ភ្នំពេញ ​រួមជា​មួយ​ប៉ូលិស​​ខណ្ឌ​ទួល​គោក និង​ប៉ូលិស​ខណ្ឌ​ដង្កោ ដឹក​នាំដោយ​លោក​ក្រឡា​បញ្ជី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើ​ការ​ឆែក​ឆេរ​ និង​ដក​ហូត​អាវុធ​ខ្លី​របស់​​ខ្មាន់​កាំភ្លើង​​ដែល​បាន​បាញ់​សម្លាប់​​ មន្ត្រី​​​ប៉ូលិស​​ពីរនាក់​

ផ្សារហ៊ុនអាស៊ីធ្លាក់ចុះ​ស្របពេល​ភាព​ភ័យ​ខ្លាច​ពី​ការ​​លូត​លាស់​​​សេដ្ឋកិច្ច​​ពិភព​លោក​ជាថ្មីយឺត

Posted: 19 Aug 2011 05:49 PM PDT


ផ្សារហ៊ុន​អាស៊ីធ្លាក់​ចុះបន្ទាប់​ពីមានភាព​ភ័យខ្លាច​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដោយសារ​ទិន្ន​ន័យសេដ្ឋកិច្ច​អាមេរិកបង្ហាញ​ពីភាពទន់​ខ្សោយ។ ​ផ្សារហ៊ុនកូរ៉េ​ខាងត្បូង Kospi​ បានធ្លាក់​ចុះ​៦,២​ភាគរយ​ ស្របពេល​ដែល​ផ្សារ​ហ៊ុន​​ជប៉ុន ​​NIkkei ​២២៥ ​និងផ្សារហ៊ុន​អូស្រា្តលី ​ASX ​ធ្លាក់​ចុះ​២,៥​ភាគរយ​។ អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ​ពីការកើន​

​លោកស្រី​​ស៊ូជី​​នឹង​​ជួប​ជាមួយ​ប្រធានា​ធិបតី​ភូមា​​ជាលើក​ដំបូង​

Posted: 19 Aug 2011 05:43 PM PDT

លោកស្រី​ស៊ូជី​មេ​ដឹក​នាំ​​ប្រ​ឆាំង​ភូមា
មេដឹកនាំ​​​ប្រឆាំង​ភូមា​លោក​ស្រី​អ៊ួង ​សាន់ស៊ូ​ជី ​ត្រូវ​ជួប​នាថ្ងៃទី១៩ ​​សីហា ជា​លើកដំបូង​ជា​មួយប្រធានាធិបតី​​​​ស៊ីវិល​​ថ្មីភូមា​លោក THEIN SEIN ។ នេះ​ជា​ការប្រកាស​របស់​អ្នកទទួលខុស​ត្រូវ​​រដ្ឋាភិបាល​ម្នាក់ ​ខណៈ​ពេល​ដែលរបប​នោះ​​ហាក់ដូច​ជា​​ស្វែង​រក​​កែលំអ​​ទំនាក់ទំនង​​​របស់​ខ្លួន​ជាមួយលោកស្រី ។

ព្រឹត្តិការណ៍​អន្តរជាតិ​​សំ​ខាន់​ៗ​កើត​ឡើង​ក្នុង​ថ្ងៃទី​២០​ខែ​សី​ហា​

Posted: 19 Aug 2011 05:32 PM PDT

ការ​ប្រយុទ្ធ​គ្នា​នៅ​រ៉ូ​ម៉ានី​ចាប់​ផ្តើម។ កង​ទ័ព​ក្រហម​សហ​ភាព​សូ​វៀត​វាយ​រុល​ចូល​ប្រទេស​រ៉ូម៉ា​នី
*ឆ្នាំ​៦៣៦ កងទ័ព​អារ៉ាប់​ដែល​ដឹកនាំ​ដោយ​ខា​លីដ អ៊ី​បឹន​ អាល់​វ៉ា​លីដ​បាន​ចូល​ត្រួត​​ត្រា​កាន់​​កាប់​​ប្រទេស​ស៊ីរី និង​ប៉ា​ឡេស្ទីន​។ *ឆ្នាំ​១០០០ មូល​ដ្ឋាន​គ្រឹះ​រដ្ឋ​ហុង​គ្រី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​សេន ស្ទេប​ហ្វឹន​។ សព្វ​ថ្ងៃ​កាល​បរិ​ច្ឆេទ​នៃ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​គេ​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់ប្រទេស​​ហុង​​គ្រី​។

ADB៖ភាព​ជាដៃគូ​​សំខាន់​​សម្រាប់​​ភាព​​ជោគជ័យ​នៃការ​​​អនុវត្ត​គម្រោង​​​អភិវឌ្ឍន៍​

Posted: 19 Aug 2011 05:24 PM PDT

​រាជធានីភ្នំពេញ,ប្រទេសកម្ពុជា(១៩ សីហា ២០១១) ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១១ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បាន ទទួល​ដំណឹងថា អង្គការក្រៅរដ្ឋាភិបាលក្នុង ស្រុកគឺ​សមាគមធាងត្នោតSTT ដែលបានធ្វើការ​ពិនិត្យ​យ៉ាងសកម្មទៅលើផលប៉ះពាល់នៃការ តំាងទី​លំ​នៅថ្មីនៃគម្រោងស្តារផ្លូវដែកឡើង

សេចក្តី​ប្រកាស​​របស់​សាលា​រាជ​ធានី​ពី​ការ​ជួប​ជុំ​របស់​អ្នក​មក​ពី​តំបន់​ព្រៃ​ឡង់​

Posted: 19 Aug 2011 04:19 PM PDT

រាជធានីភ្នំពេញ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១១ មាន​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​ប្រមាណ​ជាង​១០០​នាក់​បាន​រៀប ​ចំ​ធ្វើ​ការ​ជួប​ជុំ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ ជា​ពិសេស​ក្រោយ​ចប់​ពិធី​ជួប​ជុំ​បង​ប្អូន​បាន​ធ្វើ​ការ​បំបែក​ជា​ច្រើន​ ក្រុម​ដាក់​នៅ​តាម​បណ្តា​ភ្លើង​ស្តុប​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​​ ដើម្បី​

បិទវគ្គ​បណ្តុះបណ្តាល​​​អ្នក​រង​គ្រោះ​​ និង​អ្នកជំងឺ​​​សង្គ្រោះ​​​បន្ទាន់​​​រស់ឡើងវិញ​

Posted: 19 Aug 2011 03:56 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​លោកសាស្ត្រាចារ្យ​គង់ ​​​សន្យា ​​អគ្គ​នាយក​រង​មន្ទីរ​ពេទ្យកាល់ម៉ែត ​​កាល​ពី​រសៀលថ្ងៃទី​​១៩ សីហា ២០១១ បានចូល​រួម​បិទ​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី ​«វិធី​​​ធ្វើ​​ឱ្យ​​​​អ្នក​រង​គ្រោះ និង​អ្នកជំងឺ​​​​សង្គ្រោះ​បន្ទាន់​​​ឱ្យរស់ឡើងវិញ​» នៅ​សាល​ប្រជុំ​​មន្ទីរពេទ្យ​​កាល់ម៉ែត ​ក្រោយ​​ពី​សិក្សា​​​អស់រយៈ​ពេល​​​៤​ថ្ងៃ​។​

ឃាតកបាញ់​​សម្លាប់​មន្ត្រី​​ប៉ូលិស​២នាក់ ឈ្មោះ​មាំង ត្រូវបាន​ស​មត្ថកិច្ច​ចាប់ខ្លួន

Posted: 19 Aug 2011 03:51 AM PDT

ជនសង្ស័យបាញ់សម្លាប់ប៉ូលិស២នាក់
រាជធានីភ្នំពេញ​​ ៖ ​​ខ្មាន់កាំភ្លើង​​​បាញ់​ប្រហារ​​​មន្ត្រីប៉ូលិស​​​២នាក់ ស្លាប់​កាលពីសប្តាហ៍​​មុន ត្រូវបានសមត្ថកិច្ច​​​ចាប់ខ្លួន គឺ​​​ឈ្មោះញៀវ ធឿន ហៅ​មាំង ត្រូវ​បានគេអះអាង​ថា ជាមន្ត្រី​​ប៉េអឹម​​ផងដែរ​។ ​លោកមាំង ត្រូវបាន​ប៉ូលិសចាប់​ខ្លួនកាលពី​​​វេលាម៉ោងជិត​៥ល្ងាច​​ថ្ងៃទី​​​១៩ សីហា​២០១១ ​​​ខណៈ​​​​សំងំ​លាក់ខ្លួន​​​នៅផ្ទះបង​​​ថ្លៃ​ក្នុង​​ក្រុងតាខ្មៅ ​ហើយ​ត្រូវ​​​បានដឹកនាំ​​កម្លាំង​ទៅ​យ​ក​ដោយ​​លោក​​ជន សុវណ្ណ​ អគ្គ​ស្នងការ​​រងនគរ​បាល​​ជាតិ និង​​លោក​ជួន ណារិន្ទ​ ប្រធាន​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​ធ្ងន់ ។

​ក្រុងប៊ែរឡាំង​​​កើត​​មាន​​ការ​ដុត​​រថ​យន្ត​​​​​4យប់​​ជាប់​ៗ​គ្នា​​ហើយ​

Posted: 19 Aug 2011 03:40 AM PDT

រថយន្ត​ដែលត្រូវ​ដុត​បំផ្លាញ​​​នៅក្រុង​​ប៊ែរឡាំង​
​​សម្រាប់​យប់​​ទី​​​៤ជាប់​ៗគ្នា​​​ដែលរ​ថយន្ត​ទាំង​ឡាយ​​ត្រូវដុត​​បំផ្លាញ​​នៅក្រុង​​​ប៊ែរឡាំង​​ រដ្ឋធានី​​​​អាល្លឺម៉ង់​​។ ប៉ូលិស​​​ដែល​ចាត់ទុក​រឿង​នេះ​​ថា ជា​អំពើ​​​បំផ្លិចបំផ្លាញ​​​បាន​សម្រេច​ផ្តល់​ប្រាក់​​រង្វាន់​​​៥.០០០​អឺរ៉ូ ​ដល់មនុស្សទាំងឡាយណា​ដែល​​​អាច​ជួយ​​ដោះស្រាយ​រឿងនេះ​។​ យោងតាម​កាសែត​​​ LIBERATION ថា

នាវា​ដើរ​ដោយថា​មពល​ពន្លឺ​ព្រះអាទិត្យ​ធំបំផុត​នៅ​លើលោក​ចូល​ចតនៅ​កំពង់​ផែ​ហុងកុង

Posted: 19 Aug 2011 03:14 AM PDT

នាវាដើរដោយថាមពលពន្លឺព្រះអាទិត្យ
តាម​ទីភ្នាក់​ងារ​ព័ត៌មាន AFP បាន​​ឱ្យ​ដឹង​​ថា ​កាល​ពីពេលថ្មី​ៗ​នេះ​​ការធ្វើ​​ដំណើរ​​ជុំវិញ​​ពិភព​​លោក​​តាមនាវាដើ​រដោយ​ ​ថាម​ព​ល​ពន្លឺព្រះ​​អាទិត្យ​​​​​​ដ៏​ធំ​​ជាងគេ​​បំផុត​ បាន​មក​ចូល​ចតនៅ​​កំពង់​​ផែ​ទី​ក្រុង​​ហុង​​​កុង​ ។ បើតាម​សម្តី​របស់​​បុរសម្នាក់​​ដែលឈរ​នៅ​ពី​ក្រោយ​​នាវានេះ​​បាននិយាយ​ថា នេះគឺ​​ជា​សក្តនុ​ព​ល​​​ដ៏សំខាន់​មួយ​​​សម្រាប់​ផ្លាស់​ប្តូរ​នៃការ​​ប្រើ​ ប្រាស់​​​ថាម​ព​ល​ក្នុងវិស័​យ​ដឹក​ជញ្ជូន ។

សម្តេច​តេជោ​​​​ណែនាំ​​​ឱ្យអនុវត្ត​​​គម្រោង​​​ជំនួយ​​​ជប៉ុន​​ឱ្យ​​បាន​ឆាប់ និង​​​យក​ចិត្តទុក​ដាក់​​ដល់​សុខភាព​យុទ្ធ​ជន​

Posted: 19 Aug 2011 02:58 AM PDT

រាជធានីភ្នំពេញ​​ ៖ ​សម្តេច​​នាយករដ្ឋ​មន្ត្រី​​​ហ៊ុ សែន បានជំរុញ​​​ឱ្យក្រសួង​​ការបរទេស និង​​សហ​ប្រតិបត្តិការ​​​អន្តរជាតិ​​បើកកិច្ចប្រជុំ​​​​​​ជាមួយ​ ក្រសួងពាក់ព័ន្ធ​​​នានាឱ្យ​បាន​ឆាប់​រហ័ស​​​ ដើម្បី​​ពិនិត្យ​​គម្រោង​​​ជំនួយ​របស់​ប្រទេស​ជប៉ុន​សម្រាប់​ប្រទេស CLV ដែលកម្ពុជា​​​មាន​ចំណែក​៧​,៥​លាន​​​ដុល្លារ​។

គណៈ​កម្មាធិការ​​សាខា​​ទទួល​អំណោយ​​សប្បុរស​ធម៌​​ពី​លោក​ជំទាវ សុខ កែវ ច័ន្ទ សារុន

Posted: 19 Aug 2011 02:58 AM PDT

ការទទួលអំណោយរបស់កាកបាទក្រហម
​រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​១៦ សីហា ​ប្រតិភូ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ខេត្ត​​កណ្តាល ដឹកនាំដោយ​លោក​ហាក់ ប៊ុនធឿន ​អនុ​ប្រធាន​គណៈ​កម្មាធិការ​​សាខា​ បាន​អញ្ជើញ​ទៅ​ទទួល​អំណោយ​​សប្បុរស​ធម៌​​ពីលោក​ច័ន្ទ ​សារុន និង​លោក​ជំទាវ​ សុខ កែវ ​ព្រម​ទាំង​បុត្រា​បុត្រី​ ស្ថិត​នៅ​ភូមិ​គ្រឹះ​លេខ​៦០ ផ្លូវ​លេខ៣១០ ​សង្កាត់​បឹង​

កូរ៉េ​ខាង​ត្បូង​​ពង្រីក​ការ​​ទ្រទ្រង់​​ផ្នែក​កសិកម្ម​ និង​​ផ្នែក​នេសាទ​​សម្រាល​​ការ​ខូច​ខាត​​ដោយ​​សារ​ការ​ផ្លាស់​​ប្តូរ​សេរី​

Posted: 19 Aug 2011 02:48 AM PDT

ក្រសួង​យុទ្ធ​សាស្ត្រ​ និង​ហិរញ្ញ​វត្ថុ​កូរ៉េ​ខាង​ត្បូង​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៩ សីហា ថា ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ព្រងីក​ការ​ជួយ​ទ្រទ្រង់​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ដល់​ផ្នែក​​កសិ​កម្ម​ និង​ផ្នែក​នេសាទ​ដើម្បី​សម្រាល​លទ្ធ​ភាព​នៃ​ការ​ខូច​ខាត​ដោយ​សារ​ការ​សម្រុក​ហូរ​ចូល​ខ្លាំង​នៃ​ផលិត​ផល​ពី​ខាង​ក្រៅ​ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​សេរី​ដែល​​ចុះ​ហត្ថ​លេខា​ជាមួយ​

​បិទវគ្គបណ្តុះ​បណ្តាល​​មន្ត្រី​បោះឆ្នោត និង​មន្ត្រី​​​តំណាង​​ស្ថាប័ន​ពាក់ព័ន្ធ​

Posted: 19 Aug 2011 02:31 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ខណៈ​​ពេល​ដែល​ការ​​ពិនិត្យ​​​​បញ្ជីឈ្មោះ​​​ និងចុះឈ្មោះបោះឆ្នោត​​​ នឹង​ចាប់​ផ្តើម​នៅ​​ថ្ងៃទី​​​១ កញ្ញា នោះ ​​គណៈ​កម្មាធិ​ការ​​​ជាតិរៀបចំ​​​ការ​បោះឆ្នោត (គ.ជ.ប) បានបើក​ការ​បណ្តុះបណ្តាល​​​រយៈ​ពេល​​១ថ្ងៃ ​​​ដល់មន្ត្រី​​ជាង​​១០០នាក់ ​នៅទីស្តីការ​ គ.ជ.ប ​ដែលជា​មន្ត្រី ​គ.ជ.ប ​មន្ត្រីមក​ពីលេខាធិការ​ដ្ឋាន​រាជធានី​​ ខេត្ត

លទ្ធផលប្រឡង​​បាក់ឌុប​​​ជាប់​​៩២.២៣៦​នាក់ ស្មើនឹង​​​​៨២,៨៨% ​​បេក្ខ​ជន​​​ចូលរួម​ប្រឡង​មាន​​​​១១.១២៧​​នាក់​

Posted: 19 Aug 2011 02:31 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​អគ្គ​នាយកនៃ​​​​​​អគ្គ​នាយក​ដ្ឋាន​​ក្រសួង​អប់រំ ទទួល​​បន្ទុកកិច្ច​​ការ​ប្រឡង​​ ​​លោកអ៊ូ ​​អេង បានមានប្រសាសន៍​​​ប្រាប់​កោះសន្តិភាព​​​តាមទូរស័ព្ទ​​​ឱ្យដឹង​​​កាលពីថ្ងៃទី ​​​១៩ ​​សីហា ​​២០១១ ថា ​​លទ្ធ​ផល​ប្រឡង​​​សញ្ញាបត្រ​​​​មធ្យម​សិក្សា​ទុតិយភូមិ​​សម្រាប់ឆ្នាំ​​​​ ២០១០-​២០១១ នេះ សិស្ស​ប្រឡង​​​ជាប់មាន​​ចំនួន​​​​៩២.២៣៦​នាក់

រថយន្ត​ឡិចស៊ី​ស470​ដឹកគ្រញូង​​ត្រូវ​បានកម្លាំង​​រដ្ឋបាល​ព្រៃ​ឈើ​ចាប់បាន

Posted: 19 Aug 2011 02:31 AM PDT

រថយន្តដឹកឈើដែលចាប់បាន
ខេត្តសៀមរាប ៖ ​​​ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ​​បាន​ថ្លែង​ថា ​រថយន្ដ​ទំនើប​ម៉ាក «ឡិចស៊ី​ស» ៤៧០​មួយ​គ្រឿង ដែល​ផ្ទុក​ទៅ​ដោយ​ដុំ​ឈើ​គ្រញូង​ដ៏មាន​តម្លៃ​ខ្ពស់កប់ពពក​ត្រូវ​បាន​ ធ្វើការប​ង្ក្រាប ខណៈ​ម្ចាស់​របស់​វា​បា​នបរា​ជ័យ​ក្នុង​ការ​ប្រឹងប្រែង​បើក​រត់គេច​ពី​ការ​ តាម​ប្រ​មាញ់របស់​កម្លាំងសង្កាត់​រដ្ឋបាល​ព្រៃឈើ​កន្ទួត​ខ្នា​ក្រៅ ហើយ​

រំពឹងស្រ្តី​ឈរ​ឈ្មោះ​លើស​២០ភាគរយ​ បក្ស​នយោបាយ​នានាគួរ​ដាក់​បេក្ខភាព​ស្រ្តី​សំរាប់​ការ​ជាប់​ឆ្នោត​សមាជិក​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

Posted: 19 Aug 2011 02:25 AM PDT

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី
រាជធានីភ្នំពេញ ​៖ សម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​ក្នុង​​ពិធី​​ បិទសន្និបាត​បូក​សរុប​​​សមិទ្ធ​ផល​​​ការងារ​ក្រុម​ប្រឹក្សា​​​ឃុំ​-​សង្កាត់ ​​ អាណត្តិទី២នៅ​​ទីស្តីការ​​ក្រសួង​មហា​ផ្ទៃ​​​កាលពី​ថ្ងៃទី​​​១៨ ខែ​​សីហា ​ឆ្នាំ២០១១​ បានអំពាវ​​​​​​​​​​ចំពោះ​​បក្ស​​នយោ​បាយ​​នានា​​បើ​សិន​ជា​ចង់​លើក​ស្ទួយ​​ សមធម៌​​

កី​​ឡា​ករ​ឆា​ហ្គាអេវ​​ជួប​ប្រ​កួត​ជា​មួយ​កី​ឡា​ករ​ប៉ូវេត​គីន​ថ្ងៃ​ទី​27​សី​ហា​នៅ​អា​ល្លឺ​​ម៉ង់​

Posted: 19 Aug 2011 02:24 AM PDT

កីឡាករអូបេគីស្ថានឆាហ្គាអេវ
អតីត​ម្ចាស់​ជើង​ឯក​ក្នុងក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ពិភព​លោក​ស្ថាប័ន​ WBAរូ​ស្លែ​ន ឆា​ហ្គា​អេវ​នឹង​ជួ​ប​ប្រកួត​ជា​មួយ​ស្តេចតោ​សម្បុរសអាឡិច សាន់​ឌ័រ ប៉ូ​វេតគីន​នៅ​សង្វៀន​ Messehalleក្រុង​Erfurtប្រទេស​អាល្លឺម៉ង់​ថ្ងៃទី​២៧​ខែ​សី​ហា។ នេះ​គឺ​ជា​ការ​ប្រកួត​ដណ្តើម​គ្រង​ខ្សែ​ក្រវាត់​ដែល​នៅ​ទំ​នេរស្ថាប័ន​ WBA។

នាង​គីម​ យូ​ណា​ព្រម​ទ​ទួល​យក​តួ​នា​ទី​ជា​ឯក​អគ្គ​រដ្ឋ​ទូត​អូ​ឡាំ​ពិក​ពិ​សេស​

Posted: 19 Aug 2011 02:24 AM PDT

នាងគីម យូណា(កូរ៉េខាងត្បូង)
នាង​គីម យូ​ណា​ដែល​ប្រជាជន​កូ​រ៉េ​ខាង​ត្បូង​ប្រ​សិទ្ធនាម​ឱ្យថា​ជា​ «រាជិនីស្គីសម្តែង​នៅលើ​ទីលាន​»បាន​ព្រមទទួល​យក​ការ​តែង​តាំង​តួ​នាទី​​ជា​ ឯក​អគ្គ​រដ្ឋ​អូឡាំពិក​ពិ​សេស​ពិភព​លោក​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ អូឡាំពិកពិភព​លោក​ក្នុង​ឆ្នាំ​២០១៣នៅ​ក្រុង​ពី​យ៉ុង​ឆាង​។

ចែក​ជំនួយ​សង្គ្រោះ​​ជូន​ប្រជា​ពល​រដ្ឋ​​រង​​គ្រោះ​​ដោយ​គ្រោះ​ធម្ម​ជាតិ​ចំនួន​13​គ្រួសារ​

Posted: 19 Aug 2011 02:15 AM PDT

ទិដ្ឋភាពនៅពិធីចែកអំណោយ
ខេត្តកណ្តាល ៖ ​កាល​ពីព្រឹកថ្ងៃទី​១៦ សីហា ឆ្នាំ​​២០១១ ប្រតិភូ​សាខា​​​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​​ ដឹក​នាំ​ដោយ​លោក​​ហេ កាន់​ ប្រធាន​គណៈ​កម្មាធិ​ការ​សាខា​​ រួម​ដំណើរ​​ដោយ​លោក​ហាក់ ប៊ុន​ធឿន ​អនុ​ប្រធាន​គណៈ​កម្មា​ធិការ​​សាខា​, លោក​ជំទាវ អៀង វុឌ្ឍី ឈុន ស៊ីរុន, លោក​ជំទាវ ​ដូញូ ប៊ុន សម, លោក​ជំទាវ អុល

ប៉ាក់​គី​អាវ​នឹង​​ជួប​​​ប្រ​កួត​​ជា​​មួយ​​​មេ​វេដ​ឌ័រ​នៅ​ឆ្នាំ​​ក្រោយ​

Posted: 19 Aug 2011 02:14 AM PDT

ប៉ាក់គីអាវ(ហ្វ៊ីលីពីន)
កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ​របស់​ហ្វ៊ី​លីពីន​ម៉ានី ប៉ាក់គី​អាវ​បាននិយាយ​ថា ខ្លួននឹង​ជួប​ប្រកួត​ជា​មួយ​កីឡាករ​អាមេរិក​ហ្វ្លយ មេវេដឌ័រ​នៅ​ឆ្នាំ​ក្រោយ​ ។ ការ​អះ​អាង​អំពី​ការ​ជួប​គ្នា​​នេះអំឡុង​ពេល​​ប៉ាក់គី​អាវ​​ជួប​ជា​មួយ​លោក ​Peter Mania​tisពិធីករ​ទូរទស្សន៍​ប្រដាល់​ Ko Boxingរបស់​អូ​ស្ត្រាលី​នៅ​ឯសណ្ឋា​គារ​ Sofitel Hotel ក្រុង​ម៉ានីល​។ ប៉ាកគីអាវ​​និយាយ​ថា​៖«ខ្ញុំ​នឹង​ប្រកួត​ជា​មួយ​កីឡាករ​មេវេដឌ័រ​

ឃ្លាំង​ស្តុក​ឈើ​ប្រណីត​ធំ​មួយ​ក្នុង​ស្រុក​ពេជ្រា​ដា​ត្រូវ​បាន​បង្ក្រាប​

Posted: 19 Aug 2011 02:13 AM PDT

កន្លែងទុកឈើ
ខេត្ត​មណ្ឌល​គិរី​ ៖ ដោយ​មាន​ដីកា​ពី​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ និង​ដឹក​នាំ​កម្លាំង​ផ្ទាល់​ពី​លោក​សោ វុទ្ធី ព្រះ​រាជ​អាជ្ញា​រង ​លោក​អ៊ុំ សុវណ្ណសុភៈ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ និង​លោក​កែវ សុភគ៌​ ប្រធាន​ព្រែក​ពៅ​កោះ​ញែក ព្រម​ទាំង​មាន​​​ការ​ចូល​រួម​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​បី​ប្រភេទ​ និង​លោក​មេ​ភូមិ​ មេឃុំ​ផង​ដែរ​បាន​​

បោះ​ពួយ​ម៉ូតូ​​កាត់​ផ្លូវ​ខ្វែងរថយន្ត​យោធា​​បុក​របួស​បាក់​ជើង​ម្នាក់​

Posted: 19 Aug 2011 02:10 AM PDT

កន្លែងកើតហេតុ
ខេត្តស្ទឹងត្រែង ៖ បុរសជាមន្រ្តីនគរបាល​ម្នាក់​បានរងរបួសបាក់ជើងខាងឆ្វេង និងម្នាក់​ទៀត​រងរបួស​ស្រាល បន្ទាប់ពីជនរងគ្រោះ​ទាំង​២ជិះម៉ូតូឆ្លងកាត់ផ្លូវខ្វែង​ត្រូវរថយន្តយោធា​វរ​ សេនាតូចស៊ើបការណ៍អូរខ្លុងចំណុះឱ្យយោធភូមិ ភាគទី១ បុកចំពីចំហៀង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​នៅ​ពីមុខរថយន្ត។ ហេតុការណ៍នេះបានកើត​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!