The Phnom Penh Post - KHMER: “កម្ពុជា​ស្នើ​អាមេរិក និង​អូស្ត្រាលី​ស៊ើប​អង្កេត​លើ​សំឡេង​ផ្ទុះ​ចម្លែក” plus 9 more

The Phnom Penh Post - KHMER: “កម្ពុជា​ស្នើ​អាមេរិក និង​អូស្ត្រាលី​ស៊ើប​អង្កេត​លើ​សំឡេង​ផ្ទុះ​ចម្លែក” plus 9 more


កម្ពុជា​ស្នើ​អាមេរិក និង​អូស្ត្រាលី​ស៊ើប​អង្កេត​លើ​សំឡេង​ផ្ទុះ​ចម្លែក

Posted: 18 Aug 2011 03:10 AM PDT

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន បាន​ស្នើ​ឲ្យ​សហ​រដ្ឋ​អាមេរិក និង​អូស្ត្រាលី បញ្ជូន​អ្នក​ជំនាញ​មក​សិក្សា​លើ​ប្រអប់​ខ្មៅ​មួយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ក្រោយ​មាន​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង​មួយ​កើត​ឡើង​នៅ​ឯ ​ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា​កន្លង​មក​នេះ។

Beeline ពង្រីក​វិសាល​ភាព​ដៃ​គូ​ជា​មួយ​ធនាគារ ANZ Royal

Posted: 18 Aug 2011 02:56 AM PDT

ភ្នំពេញៈ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ប្រព័ន្ធ​ទូរស័ព្ទ Beeline និង​ធនាគារ​ ANZ Royal នា​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​អំពី​ការ​ពង្រីក​សេវាកម្ម​​បញ្ចូល​ទឹក​ប្រាក់​ក្នុង​គណនី​​ទូរស័ព្ទ​ដៃ​តាម​រយៈ​បណ្តាញ​ម៉ាស៊ីន ATM នៅ​ទូទាំង​ប្រទេស​កម្ពុជា បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ បាន​ក្លាយ​ជា​ដៃ​គូ​នឹង​គ្នា​លើ​សេវាកម្ម​ដ៏​មាន​អត្ថ​ប្រយោជន៍​មួយ​នេះ។

ចាប់​ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​៥​នាក់​ និង​ស្ត្រី​ខ្មែរ​ពីរ​នាក់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន

Posted: 18 Aug 2011 02:11 AM PDT

ភ្នំពេញៈ លោក ចាន់ សាហ៊ុត អធិការ​រង​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​នីហ្សេរីយ៉ា​ចំនួន ៥​នាក់ និង​ស្ត្រី​កម្ពុជា​ចំនួន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញ នៅ​ក្នុង​ខណ្ឌ​នេះ ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ភ្នំពេញ។

ត្រៀម​បញ្ជូន​ខ្លួន​ផ្កាយ​ពីរ​ក្លែង​ក្លាយ​ម្នាក់ និង​បក្ខ​ពួក​ទៅ​តុលាការ

Posted: 18 Aug 2011 01:41 AM PDT

ភ្នំពេញៈ លោក សោម ប៊ុន្នី អធិការ​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍​ក្លែង​ក្លាយ ២​នាក់ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ និង​ជំនួយ​ការ​របស់​ពួក​គេ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​សីហា​កន្លង​មក​នេះ នឹង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​រាជ​ធានី​នៅ​ថ្ងៃ​ស្អែក​ នេះ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់។

ស៊ូរ៉ាភួង​ប្រឈម​មុខ​នឹង​បណ្តឹង​ពី​គណ​បក្ស​ប្រជាធិបតេយ្យ

Posted: 18 Aug 2011 01:11 AM PDT

បាងកកៈ គណ​បក្ស​ប្រជាធិបតេយ្យ​របស់​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​ប៉ុស្តិ៍​តម្រួត​ផាយ៉ាថៃ ប្រឆាំង​នឹង​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ស៊ូរ៉ាភួង តូវិចក្រឆៃគុល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ជំនួយ​ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

អាសាដ​ថា ប្រតិបត្តិការ​យោធា​បាន​ផ្អាក​ទៅ​ហើយ

Posted: 18 Aug 2011 12:52 AM PDT

អាំម៉ាន់ៈ ប្រធានាធិបតី​ស៊ីរី លោក បាសៀរ អាល់អាសាដ បាន​ប្រាប់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន គីមូន ថា ប្រតិបត្តិការ​យោធា និង​ប៉ូលិស ប្រឆាំង​នឹង​បាតុករ​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ បាន​បញ្ចប់​ហើយ ប៉ុន្តែ ក្រុម​សកម្ម​ជន​បាន​រាយការណ៍​ថា មាន​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​កាល​ពី​ម្សិល​មិញ។

ក្រុម​អន្ធពាល​ប៉ះ​ទង្គិច​គ្នា​នៅ​ការ៉ាជី​ស្លាប់​៣០​នាក់

Posted: 18 Aug 2011 12:38 AM PDT

ការ៉ាជីៈ មនុស្ស​រហូត​ដល់​ទៅ ៣០​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​​អំពើ​ហិង្សា​ផ្ទុះ​ឡើង​ថ្មី​មួយ​នៅ​ រដ្ឋធានី​ការ៉ាជី ទីក្រុង​ធំ​​បំផុត​របស់​ប្រទេស​ប៉ាគីស្ថាន និង​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម ប៉ុន្តែ ប៉ូលិស​នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយ​ថា ការ​ប៉ះ​ទង្គិច​គ្នា​នា​ពេល​បច្ចុប្បន្ន​នេះ ផ្តោត​កាន់​តែ​ច្រើន​លើ​សង្គ្រាម​ប្រឆាំង​ក្រុមអន្ធពាល បន្ទាប់​ពី​មាន​ជម្លោះ​ជន​ជាតិ និង​នយោបាយ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ។

វីរ​បុរស​ជាន់​ឋាន​ព្រះ​ច័ន្ទ​ដំបូង​គេ​ទៅ​លើក​ទឹក​ចិត្ត​ទ័ព​នៅ​អាហ្វហ្គានីស្ថាន

Posted: 17 Aug 2011 11:35 PM PDT

110818_b05

កាប៊ុលៈ លោក នែល អាំស្ត្រង់ មនុស្ស​ដំបូង​គេ​ដែល​បាន​ជាន់​ដី​ឋាន​ព្រះ​ច័ន្ទ​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​សប្តាហ៍​នេះ ជា​មួយ​នឹង​វីរបុរស​ជាន់​ឋាន​ព្រះ​ច័ន្ទ​ ២​នាក់​ទៀត ដើម្បី​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ នេះ។

ក្រុម​អាភីស៊ីត​កំពុង​ញាប់​ដៃ​ជើង​ស្នើ​ដក​លោក ស៊ូរ៉ាភួង

Posted: 17 Aug 2011 10:03 PM PDT

បាងកកៈ ក្រុម​អ្នក​ច្បាប់​របស់​គណ​បក្ស​ប្រជាធិបតេយ្យ កំពុង​ព្យាយាម​ទាម​ទារ​ឲ្យ​ដក​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ស៊ូរ៉ាភួង តូវិចក្រឆៃគុល ចេញ​ពី​តំណែង ដោយ​សារ​តែ​លោក​បាន​ជួយ​ដល់​អតីត​នាយក​រដ្ឋ​មន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យ​ទទួល​បាន​ទិដ្ឋាការ​ចូល​ប្រទេស​ជប៉ុន។

បៃឌិន​៖ ស្ថិរភាព​សេដ្ឋកិច្ច​ពិភព​លោក​ពឹង​ផ្អែក​លើ​ទំនាក់​ទំនង​អាមេរិក-ចិន

Posted: 17 Aug 2011 09:37 PM PDT

110818_b04

ប៉េកាំងៈ អនុ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន បាន​ប្រាប់​នៅ​ប្រធានាធិបតី​រង់​ចាំ​កាន់​អំណាច​របស់​ចិន លោក ស៊ី ជិនភីង នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្វែង​រក​ការ​បង្កើន​ទំនុក​ចិត្ត​លើ​ប្រាក់​ ដុល្លារ និង​បំណុល​ជា​មួយ​អនាគត​មេដឹកនាំ​ប៉េកាំង​រូប​នេះ​ថា ស្ថិរភាព​សេដ្ឋកិច្ច​សកល​លោក ពឹង​ផ្អែក​ទៅ​លើ​សហរដ្ឋ​អាមេរិក និង​ចិន ធ្វើ​ការ​រួម​គ្នា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!