Koh Santipheap Daily

Koh Santipheap Daily


​ប្រមុខ​ ​CNT ​លីប៊ី ​​បដិសេធ​​រាល់ការ​​ចរចា​ជា​មួយ​​របប​​លោក​កាដា​ហ្វី

Posted: 17 Aug 2011 01:17 AM PDT

 ពួកឧទ្ទាម​​​​លីប៊ី
​​​ប្រមុខ​​ក្រុមប្រឹក្សា​​​ជាតិ​​បណ្តោះ​អាសន្ន​​​​លីប៊ី CNT លោក​មូ​ស្តាហ្វា​ អាប់​ឌុល ចា​លីល ថ្លែង​​កាលពីថ្ងៃទី១៦ សីហា ថា ពួកឧទ្ទាម​​​ពុំ​បាន​ធ្វើ​ការប្រាស្រ័យ​​ទាក់ទង​បែបណា​​មួយ​ក៏​ដោយជា​មួយ​​​របប​លោក​កាដាហ្វីឡើយ ។ ​លោក​ចាលីលបន្តថា CNT ពុំ​មានការ​ប្រា​ស្រ័យ​​ទាក់​ទង​​​ដោយ​ផ្ទាល់​​ ឬ​ដោយ​ប្រយោល​​ជា​មួយ​របប​លោកកាដាហ្វី​​​ឡើយ ដោយ​លោក​ក៏ គូសបញ្ជាក់​​​ផង​ដែ​រថា

ប្រមុខ​តា​លី​បង់​ម្នាក់​​ត្រូវ​សម្លាប់​នៅ​​ភាគ​ខាង​ជើង​​អាហ្វ​ហ្គា​នី​ស្ថាន​

Posted: 17 Aug 2011 01:14 AM PDT

ក្នុង​សេចក្តី​ប្រកាស​មួយ​អូតង់​អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៦ សីហា ថា ប្រមុខ​មូល​ដ្ឋាន​ម្នាក់​របស់​ពួក​តាលី​បង់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិ​បត្តិ​ការ​មួយ​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​អាហ្វ​ហ្គា​នី​ស្ថាន​ និង​កង​ទ័ព​ចម្រុះ​ក្នុង​ខេត្ត BAGHLAN ភាគ​ខាង​ជើង​អាហ្វ​ហ្គា​នី​ស្ថាន​។ សេចក្តី​ប្រកាស​នេះ​ដែល​ចេញ​ផ្សាយ​នៅ​ក្រុង​កា​ប៊ុល​ឱ្យ​ដឹង​ទៀត​ថា

អ៊ីស្រាអែល​​​ពង្រឹង​​​កិច្ច​​ការពារ​​​នៅតាម​ព្រំដែន​​​ជា​មួយ​ស៊ីរី​

Posted: 17 Aug 2011 01:06 AM PDT

 ​​​នៅតាម​ព្រំដែន​​​ជា​មួយ​ស៊ីរី-អ៊ីស្រាអែល
​ជាលើកដំបូង​ដែលអ៊ីស្រាអែល​​ និងប៉ាឡេ​ស្ទីន​​ក្លាយជា​សត្រូវ​រួមរបស់​ប្រធានាធិបតី​ស៊ីរី ​លោកបាចា អាល់ អាសាដ ​​​ដែល​​វាយប្រហារ​​​លើ​ជំរំជនភៀសខ្លួនប៉ាឡេស្ទីន​​មួយ​ជិតទីក្រុង ​LATTAQUIE ។ អ៊ីស្រាអែល​​​ និងប៉ាឡេស្ទីន​​​មានហេតុ​ផល​​​នៃ​ការ​ព្រួយបារម្ភ​​​​ចំពោះ​លោក​បា​ចា អាល់​អាសាដ។ ​បណ្តាអ្នក​​​ទទួលខុសត្រូវ​​​​អ៊ីស្រាអែល សង្ស័យ​ថា

ម្ចាស់រថយន្ត​​បាន​​ប្រកាស​​​សេចក្តី​ជូនដំណឹង

Posted: 17 Aug 2011 12:56 AM PDT

ខ្លឹមសារទាំងស្រុង
ពិត​​មែន​មិន​បាន​បង្ហាញ​​ឈ្មោះ ប៉ុន្តែ​ម្ចាស់​យាន​ដ្ឋាន​​ប្រាកដ​ជាស្គាល់រាជ​ធានីភ្នំពេញ ៖ ​​​មាន​ប្រាក់​​ទិញ​រថយន្ត​​ថ្មី​ទំនើប​​មួយគ្រឿង​​​មក​ជិះ​ឃើញ​ថា ​វា​ស្រួល​មែន​ហើយ... ប៉ុន្តែ​​ដល់​វាឆាប់​ខូច​​​ខុស​ប្រក្រតី​​ គួរ​ឱ្យ​​​ខឹង​ខ្លាំងណាស់ ។ ពេល​​យក​ទៅ​​ជួស​ជុល​ ត្រូវ​មេ​​​​ជាង​​ភូត​​កុហក់​ត្រឡប់​ត្រឡិន​ទៀត​ កាន់​តែ​​​ក្រហម​មុខ​​ថែម ។

ឭថាលោក​ថាក់ស៊ីនមក​ប្រទេសកម្ពុជា​នា​ចុង​​សប្តាហ៍​នេះ​

Posted: 17 Aug 2011 12:41 AM PDT

អតីត​នាយក​រដ្ឋមន្ត្រីថៃ​ លោកថាក់ស៊ីន​ ស៊ីណាវ៉ាត្រា
អតីត​នាយក​រដ្ឋមន្ត្រីថៃ​ លោកថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​នឹងធ្វើ​ដំណើរមក​ប្រទេសកម្ពុជា​នា​ចុង​សប្តាហ៍នេះ ​ដើម្បីជួប​ជាមួយ​មេដឹកនាំ​​ និង​អ្នក​​​វិនិយោគ​​ក្នុងទី​ក្រុងភ្នំពេញ ​កត់​សំគាល់​លើ​ការ​ធ្វើ​សម្បទាន​ប្រេង ​និងឧស្ម័ន​​ក្នុងឈូង​​សមុទ្រ​ថៃ​​ដែលជា​កន្លែង​ត្រួតស៊ីគ្នា​ ។​ នេះបើ​តាម​ប្រភព​ព័ត៌មាន​មកពី​គណបក្ស​ភឿថៃ​

ប្រធានាធិបតី​​យេម៉ែន​​​​ប្រកាស​​ពីការ​វិល​​ត្រឡប់​​របស់​​​លោក​ចូល​ប្រទេស​វិញ​

Posted: 17 Aug 2011 12:37 AM PDT

​ប្រធានាធិបតីយេម៉ែន
​ប្រធានាធិបតីយេម៉ែន ​លោកអាលី ​អាប់​ឌុល​ឡាហ៍ សាឡេហ៍​ កាលពីថ្ងៃទី​១៦ សីហា ​​បាន​វាយប្រហារ​​​ដោយ​ពាក្យសម្តី​​​ខ្លាំងៗ​ចំពោះ​​ពួក​ប្រឆាំង​​​ដោយ​ប្រកាស​ពីការ​វិលត្រឡប់​របស់​លោក​មក​​កាន់រដ្ឋ​ធានី​​​សាណា​វិញ នា​ពេល​ខាង​មុខនេះ​។​ លោកសាឡេហ៍ ​បានថ្លែង​​មក​កាន់​ពួក​អ្នក​​គាំទ្រ​​លោក​ក្នុង​សុន្ទរកថា​​​មួយផ្សាយ​តាម​​ទូរទស្សន៍​រដ្ឋ​ពីទីក្រុង​​រីយ៉ាដ ​

គ្រូពេទ្យ​​​ពិនិត្យ​ព្យាបាល​​ប្រជាជន​ឃុំ​គិរីចុងកោះ​​ស្រុក​គិរីវង់​​ដោយឥតគិតថ្លៃ

Posted: 17 Aug 2011 12:34 AM PDT

​ខេត្ត​តាកែវ ៖ នា​ថ្ងៃទី​​​១៦សីហា ​លោក​ង៉ោ ​ហុងលី ប្រធាន​​​ក្រុម​ការងារ​​​ថ្នាក់​កណ្តាល​​​ចុះ​​ជួយ​ឃុំ​គិរី​ចុងកោះ បានដឹកនាំ​​ក្រុមគ្រូពេទ្យទៅ​​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ឥតគិតថ្លៃ​​​​​នៅឃុំ​​​គិរី​ចុង​កោះ​ ស្រុកគិរីវង់​ ។​

យុវ​ជន​ម្នាក់​បាក់​ក​ស្លាប់ ឯគូ​ស្នេហ៍​មួួយគូ​​ទៀត​រង​របួស​បាក់​ជើង​ និង​ភ្លៅ

Posted: 16 Aug 2011 11:59 PM PDT

សពជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវ​ជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង​គូសង្សារ​មួយ​គូ​ទៀត​​​រង​របួស​បាក់​ភ្លៅ និង​​បាក់​ជើង​ដោយ​សារជិះ​ម៉ូតូ​បុក​រថ​យន្ត​កំពុង​ឈប់​​ចត​ស្ងៀម​នៅ​កន្លែង ​ពីរ​ផ្សេង​គ្នា ។​​ក្រោយ​ពេល​កើត​ហេតុ​រថ​យន្ត​មួយ​គ្រឿង​​​បើក​គេច​បាត់​ស្រមោល​ ចំណែក​ឯ​មួយ​គ្រឿង​​ទៀត​ត្រូវ​សមត្ថ​កិច្ច​​ប៉ូលិស​មូល​ដ្ឋាន​​ឃាត់​បាន​។ គ្រោះ​ថ្នាក់​

ក្មេងប្រុស​ម្នាក់​​មាន​​ដៃ​ម៉ាក​​រថយន្ត​​មែរសឺ​ដេស

Posted: 16 Aug 2011 11:58 PM PDT


ជា​រឿង​ធម្មតា​ដែល​ក្មេង​ប្រុស​ម្នាក់​ចង់​បាន​រថយន្ត​ម៉ាក​មែរ​សឺ​ដេស​។ ក្មេង​ប្រុស​នេះ​ជា​​អ្នក​​គាំទ្រ​កី​ឡា​ប្រណាំង​រថយន្ត​ Formula One​ ឈ្មោះ​ Mattthew​ James​ មាន​​មហិច្ឆតា​មួយ​ក្នុង​ជីវិត​​របស់​ខ្លួន​ចង់​ឲ្យ​ក្រុម​ហ៊ុន​រថយន្ត​មួយ​​នេះ​​ជួយ​ផលិត​ដៃ​​ដែក​។ ពេល​នេះ​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​​បាន​សំរេច​តាម​ក្តី​​ប្រាថ្នា​​របស់គេ​ហើយ​។​ គេ​បាន​សរសេរ​​សំបុត្រ​​ទៅ​​​​កាន់​​លោ​ក​​ប្រធាន​ក្រុម​ហ៊ុនមែរសឺ​ដេស ​​​Ross ​Brawn

​​សន្និបាត​បូកសរុប​​សមិទ្ធ​ផល​ការងា​រ​ក្រុម​​​ប្រឹក្សា​ឃុំ​-សង្កាត់​អាណត្តិ​ទី​២

Posted: 16 Aug 2011 11:57 PM PDT

លោកឧបនាយករដ្ឋមន្រ្តី ស ខេង ជាអធិបតី
រាជធានីភ្នំពេញ​​ ៖ ​សន្និបាត​បូកសរុប​​​សមិទ្ធ​ផល​ការងារក្រុមប្រឹក្សា​​​ ឃុំ​-សង្កាត់​​អាណត្តិ​ទី​២ បាន​ប្រារព្ធ​ឡើងកាលពីព្រឹកថ្ងៃទី​​១៧ សីហា ​ ២០១១ នេះ នៅទីស្តីការ​ក្រសួង​មហាផ្ទៃ​​ក្រោម​អធិបតី​​ភាពរបស់​លោក​ ឧបនាយករដ្ឋមន្ត្រី​​​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។​

​អំណោយ​​សប្បុរសជន​​​20ដុល្លារ និង​ប្រាក់​3ម៉ឺនរៀល​ជូនដល់​​ឪពុក និង​ទារក​

Posted: 16 Aug 2011 11:53 PM PDT

តំណាងកោះសន្តិភាពប្រគល់​អំណោយ
​ខេត្តព្រៃវែង​​ ៖ ​​នៅព្រឹកថ្ងៃទី​១៦ សីហា ​​​​ភ្នាក់ងារ​​​សារ​ព័ត៌មាន​​​​កោះសន្តិភាព​ប្រចាំ​ខេត្ត​​ព្រៃ​វែង ​បាននាំ​យកអំណោយ​​​របស់​សប្បុរស​ជន​ដែលបាន​ជួយ​ឧបត្ថម្ភ​​​តាមរយៈ​ទី​ ចាត់ការ​កោះ​សន្តិភាព​ជូន​​ទៅ​ឪពុក​ និង​​​​ទារក ដែល​កើត​បាន​​១២​ថ្ងៃ ​​ត្រូវ​ម្តាយ​ស្លាប់​ចោល ​កាលពីថ្ងៃទី​​​១ សីហា ​២០១១ ​​ដោយ​ការ​ធ្លាក់​ឈាម​។​

ស្រា​បៀរ LEO ប្រគល់​រង្វាន់​​​មហា​សំណាង​​​លើក​ទី​3ដល់​អតិថិ​ជន​

Posted: 16 Aug 2011 11:53 PM PDT

ការប្រគល់រង្វាន់របស់ក្រុមហ៊ុន
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១១ កន្លង​ទៅ ​ក្រុម​ហ៊ុន​​ស្រា​បៀរ LEO នៅ​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​មហា​សំណាង​នៅ​​​ការិយា​ល័យ​ របស់ខ្លួន ដែល​រួម​​មាន​ម៉ូតូ​យ៉ាម៉ាហា​ហ្វី​ណូ​១​គ្រឿង និង​រង្វាន់​ទឹក​ប្រាក់​១​លាន​រៀល​ចំនួន​២០​រង្វាន់ ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មី​ដែល​បាន​​ឈ្នះ​រង្វាន់​ក្នុង​ការ​​ចាប់​ឆ្នោត

ស្រវឹង​​ស្រា​​ខឹង​​ប្រពន្ធ​ដុតផ្ទះ​​​​ហើយ​រត់​ទៅ​​ចង.ក​​តែអ្នកស្រុក​​ជួយ​ទាន់​

Posted: 16 Aug 2011 11:47 PM PDT

លំនៅឋានដែលដុត
ខេត្ត​កំពត​​ ៖ លំនៅ​ឋាន​​ប្រក់​សង្ក័សី​​​និង​បាំង​​ជញ្ជាំងស្លឹក​​​ដូង ស្ថិត​នៅក្នុង​ភូមិ​ព្រៃចេក ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស វិះនឹង​​ក្លាយ​​​ជាចំណីព្រះអគ្គីដោយ​សារ​ម្ចាស់​​​ផឹក​ស្រា​​​ស្រវឹង​​​ជោក​ ហើយ​ដុត​ផ្ទះ​​របស់​ខ្លួន​ចោល​​ ប៉ុន្តែ​​សំណាង​ល្អ​បាន​​អ្នក​ភូមិ​​​​នាំគ្នា​ជួយ​ពន្លត់​​​ទាន់​​ ។ ហេតុ​ការណ៍​​​​​នេះ​បាន​​កើត​ឡើង​នៅ​វេលា​​​ម៉ោង​​​៤​រសៀល​​

​លើក​កម្ពស់​​ Kung Fu ​បំពាក់​បាវ​សាក់​​នៅ​ផ្លូវ​​ក្រោម​ដី​

Posted: 16 Aug 2011 11:45 PM PDT


បាវសាក់ សំរាប់​​ហាត់​​​​ក្បាច់​​​គុន​កុងហ៊្វូ​​និង​ការ៉ា​តេ​ដូ ចាប់​ផ្តើ​ម​​ទទួល​ការ​លើក​ទឹក​​ចិត្ត​​ក្នុង​ទីក្រុង​សៀង​ហៃ បន្ទាប់​ពី​​​ក្រុម​ហ៊ុន​​ ​​​Adidas ចាប់ផ្តើម​​បំពាក់​​បាវសាក់​​នៅ​ផ្លូវ​ក្រោ​ម​ដី Xujiahui។ សំរាប់​​អ្នក​អស់​កម្លាំង​​​ ឬ​ខឹង​មួម៉ៅ ​​និងអ្នក​​ស្រវឹង​អាច​​​​​​បញ្ចេញ​​កំហឹង​លើ​បាវ​សាក់​នោះ​ដើម្បី​បន្ធូរ​អារម្មណ៍​​។

កងទ័ព​លោក​កាដាហ្វី ​បាញ់​មីស៊ីល​ធុន​ ​SCUD ​មួយ​គ្រាប់​​​លើក​ដំបូង​

Posted: 16 Aug 2011 11:41 PM PDT


​បន្ទាប់ពី​ការ​រុលទៅ​មុខ​របស់​ពួក​ឧទ្ទាម​ដើម្បី​ធ្វើ​​ឱ្យ​​​ក្រុងទ្រីប៉ូលី ស្ថិតនៅ​ឯកោ​មក ក្រុងវ៉ាស៊ីន​តោន រាយការណ៍​កាលពីថ្ងៃទី​១៥ សីហា ​ថា កង​ទ័ព​លីប៊ី​ទើប​បាញ់មីស៊ីល​​ធុន SCUD មួយ​គ្រាប់ ​ជាលើកដំបូង តាំង​ពី​ចាប់ផ្តើម​​​ការបះបោរ​​ប្រឆាំង​លោក​មូអាម៉ា កាដាហ្វី ​​មក​។​ ពួកបះបោរ​គាំទ្រ​ដោយ​​​កង​យន្តហោះ​​របស់​អូតង់​​​វាយដណ្តើម​​​កាន់​​កាប់ទីក្រុង​

មន្ត្រី​នគរ​បាល​ខេត្ត​ចំនួន​62នាក់ស័្មគ្រ​ចិត្ត​បរិច្ចាគឈាម​​មនុស្ស​ធម៌

Posted: 16 Aug 2011 11:38 PM PDT

ទិដ្ឋភាពនៃការបរិច្ចាកឈាម
ខេត្ត​ព្រះ​សី​ហនុ ៖ ដើម្បីចូលរួមតាមការ​អំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏​ដូចជា​ ការងារមនុស្សធម៌ ក្រៅពីការងារការ​ពារ​​សណ្តាប់ធ្នាប់សន្តិសុខជូន ប្រជា ពលរដ្ឋកាលពីព្រឹកថ្ងៃទី១៦ សីហា នៅស្នងការ​ដ្ឋាន​នគរ​បាល​ខេត្តព្រះសីហនុ កងកម្លាំងនគរបាល ប្រមាណ​៦២​នាក់បានចូលរួមបរិច្ចាគឈាម​ដោយ​ស្ម័គ្រ​ចិត្តជូន

រូបថតស្ពាយ​ថង់​របស់ឯកអគ្គរដ្ឋ​ទូត​អាមេរិក​មានការទាក់ទាញ​នៅចិន

Posted: 16 Aug 2011 11:32 PM PDT

រូបថត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​​ប្រទេស​ចិនស្ពាយ​ថង់ឈរ​ទិញ​​​កាហ្វេ​
រូបថត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​​ប្រទេស​ចិនដែល​ស្ពាយ​ថង់​​ ដោយខ្លួន​​លោក​ផ្ទាល់ ​និងឈរ​ទិញ​​​កាហ្វេ​នៅឯព្រលាន​យន្តហោះ​ បានទទួល​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពីសំណាក់​​ប្រជាពលរដ្ឋ​ចិន​ដែល​មិនឃើញ​មានមន្ត្រី​របស់​ខ្លួន​​​ធ្វើបែប​​នោះឡើយ ​។​ លោក ZhaoHui Tang​ អ្នកជំនួញម្នាក់​ ដែលមក​ពីរដ្ឋវ៉ា​ស៊ីនតោន ​បានថតរូប​កាលពី​ថ្ងៃ​​ទី១២ សីហា​​ តាមរយៈ​ទូរស័ព្ទ​ iPhone​ ពេល​គាត់​​ឃើញលោក ​Gary Locke​ នៅឯ​​

លោក​​ម៉ាមូដ​ អាប់​បាស់ ​​អះអាង​ពី​​បេក្ខ​ភាព​របស់​​ប៉ាឡេស្ទីន​​​ចូល​ អ.ស.ប​

Posted: 16 Aug 2011 11:29 PM PDT


​លោកម៉ាមូដ អាប់បាស់ ប្រធានាធិបតី​ប៉ា​ឡេស្ទីន អះអាង​​​កាលពីថ្ងៃទី​​១៦ សីហា ថា ​អាជ្ញាធរ​ប៉ាឡេស្ទីន​​នឹង​ស្នើលក្ខន្តិកៈ​​ជាសមាជិក​​ពេញ​សិទ្ធិ​ អ.ស.ប ក្នុង​ឱកាស​​នៃមហាសន្និបាត​​ អ.ស.ប ​ខែ​កញ្ញា​ខាង​មុខ​​​នេះ​ដែល​សំណើ​នោះ ត្រូវ​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ដោយ​​អ៊ីស្រាអែល​​ និង​សហ​រដ្ឋអាមេរិក​។​

សត្វ​ពពែ​​អាយុ​​2​ឆ្នាំ​​ចូល​ចិត្ត​គូ​រ​រូប​​​ផាត់​ពណ៌​

Posted: 16 Aug 2011 11:26 PM PDT


សត្វពពែអាមេរិកមួយក្បាលមានអាយុ២ឆ្នាំចូលចិត្តគូរ​រូប​​បំផុត។ វា​ជា​សត្វ​ចិញ្ចឹម​នៅ​ក្នុង​សួន​សត្វ​​កុមារ​​នៅ​ក្នុង​ទី​ក្រុង​ហូស្តុន ​រដ្ឋ​តិចសាស់។ វាបានក្លាយជាតារា​មួយ​ក្នុងសួនសត្វដោយ​សារ​វា​មានសមត្ថភាពផាត់ពណ៌។​ វាបាន​ប្រើ​មាត់សំរាប់ កាន់ជក់ក្នុងការគូររូប។

យុវជន​អង់​គ្លេស​​2នាក់​ដែល​​ញុះ​ញង់​​ឱ្យ​​មាន​ការ​​បះ​បោរ​តាម​​ FACEBOOK ​ត្រូវ​កាត់​​ទោស​ដាក់​​គុក​4ឆ្នាំ

Posted: 16 Aug 2011 11:26 PM PDT

យោង​តាម​រដ្ឋ​អាជ្ញា​ លោក​ MARTIN MCROBB ថា យុវ​ជន​អង់​គ្លេស​២​នាក់​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​១៦ សីហា នៅ​អង់​គ្លេស​​ដាក់​គុក​ក្នុង​ម្នាក់ៗ​៤​ឆ្នាំ​ពី​បទ​​អុជ​អាល​ឱ្យ​មាន​ចលា​ចល​តាម​រយៈ​បណ្តាញ​អ៊ីន​ធើរ​ណេត​។ ក្នុង​ការ​បះ​បោរ​ដែល​ធ្វើ​ឱ្យ​កក្រើក​ប្រទេស​អង់​គ្លេស​កាល​ពី​សប្តាហ៍​កន្លង​មក​នេះ

រថក្រោះ​​​ស៊ីរី​​បន្ត​បាញ់​​ប្រហារនៅ​ក្រុង​​កំពង់ផែ​ ​LATTAQUIE

Posted: 16 Aug 2011 11:21 PM PDT


​កង​រថក្រោះ​​ស៊ីរី​​កាលពីថ្ងៃទី​១៦ សីហា ​បាន​វាយប្រហារ​​​លើ​សង្កាត់​​ពួកស៊ុននីត​ទាំង​ឡាយ​​នៃ​ទីក្រុង LATTAQUIE ចូល​ដល់​ថ្ងៃទី​​​​៤ នៃការ​វាយ​លុក​ដើម្បី​បង្ក្រាប​​​​ចលនា​បះបោរ​​​ប្រឆាំង​​​ប្រធានាធិបតី​​​​លោកបាចា អាល់ អាសាដ ក្នុង​ទីក្រុង​​កំពង់ផែ​​​​ធំនេះ​នៅភាគខាង​​ជើង​ប្រទេស​។​ ប្រធានាធិបតី​​ស៊ីរីស្ថិតក្នុង​​ក្រុមអ៊ិស្លាម​​ស៊ីអ៊ីត ​​​បាន​ពង្រីក​

បិទវគ្គ​ហ្វឹកហ្វឺន​ពលទាហាន​​ថ្មី​ចំនួន​​70នាក់​ចំណុះ​​តំបន់ប្រតិបត្តិការសឹក​​កោះកុង

Posted: 16 Aug 2011 11:12 PM PDT

ទិដ្ឋភាពក្នុងពិធី
ខេត្ត​កោះកុង​ ៖​ នាព្រឹក​ថ្ងៃទី​១៦ សីហា ​២០១១ ​នៅសាលប្រជុំ​​​តំបន់​​​ប្រតិបត្តិការ​​សឹក​​កោះកុង​ មាន​​រៀបចំ​​ពិធី​បិទវគ្គ​​ហ្វឹក​ហ្វឺន​ពល​ទាហាន​​​ស្ម័គ្រ​ចិត្ត​​ថ្មី​​ ចំនួន​​​​៧០​​នាក់ ក្នុង​នោះ​​មាន​​ស្រីចំនួន​​៩​នាក់​ ចំណុះ​​​ឱ្យ​តំបន់​​ប្រតិបត្តិការ​​​សឹក​កោះកុង ដែល​​​បាន​​​ហ្វឹក​ហ្វឺន​ចាប់​​​​​ពី​ថ្ងៃ​ទី​៧ មិថុនា ដល់​​ថ្ងៃ​​​​ទី​​១៦​ សីហា ​២០១១។ ​ពិធីនេះ​​ធ្វើ​ឡើង​​​ក្រោម​​

​នៅ​​ក្នុង​ភេរវ​​កម្ម​លើ​​យន្ត​ហោះ​​​ដោយ​​សារ​ប​ន្លំ​​ខ្លួន​​ធ្វើ​​ជា​ជន​មូស្ល៊ីមបាន​​​រួច​ជីវិត

Posted: 16 Aug 2011 11:10 PM PDT

យន្ត​ហោះ​​ក្រុម​ហ៊ុន ​PAN AM
​ទី​បំផុត​​យន្ត​ហោះ​បូអ៊ីង​៧៤៧​មាន​អត្ត​លេខ​៧៣ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Pan Am ​ក៏​មក​ដល់​បន្ទាប​ខ្លួន​​ចុះ​ព្រលាន​យន្ត​ហោះ​ការ៉ាជី ប្រទេស​ប៉ាគី​ស្ថាន ​។ ទ្វារ​យន្ត​ហោះ​​ចាប់​​បើក​ទទួល​អ្នក​ដំណើរ ។ ម៉ៃឃ៍ ចន ថិចតុន (Mike John Thex Ton) ម្នី​ម្នា​​ឡើង​តាម​ជណ្តើរ​​ជា​មួយ​ភ្ញៀវ​​ឯ​ទៀត ។ ​អ្នក​ស្វាគមន៍​គាត់​មុន​គេត្រង់​​ទ្វារ​យន្ត​ហោះ​គឺ​​នារី​បម្រើ​​លើ​យន្ត​ហោះ​

ចាប់បានអ្នកដឹក​ឈើម្នាក់​ទៀតសរុប5នាក់ ក្នុងមួយសប្ដាហ៍កន្លងមក

Posted: 16 Aug 2011 11:05 PM PDT

បុរសដែលត្រូវឃាត់ខ្លួន
ខេត្ត​ពោធិ៍​សាត់ ៖រថយន្តដឹកបទល្មើស ព្រៃឈើចំនួន២គ្រឿង រួមនឹងមនុស្ស​ម្នាក់​ត្រូវ​សមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោង​៨និង​១៥នាទីព្រឹក ថ្ងៃទី១៦ សីហា​ ២០១១ នៅខាង​មុខ​អធិការដ្ឋាននគរបាលស្រុកក្រគរ ស្ថិត​ក្នុង​ភូមិផ្សារ ឃុំអន្លង់ត្នោត។ រថយន្ត​ទាំងពីរ​គ្រឿង​មួយ​គ្រឿងម៉ាកមែរសឺដែស S-500​ ពណ៌ស្ករ​

អ្នក​បម្រើ​​​ឥណ្ឌូ​ណេ​ស៊ី​​លាយ​​ទឹក​នោម​​​ជា​មួយ​ទឹក​​បរិ​សុទ្ធ​ឱ្យ​​ចៅ​ហ្វាយ​​ផឹក​

Posted: 16 Aug 2011 11:05 PM PDT


​យោង​ទៅតាម​​ប្រភព​ព័ត៌​មាន​ពីកាសែត​​បរទេស​​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​​អង្គារ ទី​១៦ សីហា ឆ្នាំ​២០១១ បាន​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​បម្រើ​ជន​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​តុលា​ការ​ពី​បទ​ប្រមាថ​មើល​ងាយ​​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​ គឺ​​នាង​បាន​​យក​ទឹក​នោម​​របស់​នាង​លាយ​ជា​មួយ​​ទឹក​បរិ​សុទ្ធ​​យក​ទៅ​ឱ្យ​ចៅ​​ហ្វាយ ព្រម​ទាំង​​ក្រុម​គ្រួសារ​​

ក្រុម​តារា​​ចម្រៀង​​កូរ៉េ​KARA ​​និង​Rainbow ​បើក​​យុទ្ធ​នា​ការ​​ផ្សព្វផ្សាយ​​​​បរិស្ថាន​

Posted: 16 Aug 2011 10:55 PM PDT

​ក្រុម KARA
​តារា​ចម្រៀង​កូរ៉េ​​២​ក្រុម​ដែល​កំពុង​​តែ​មាន​ប្រជា​​ប្រិយ​ភាព​គឺ​ក្រុម KARA ​និង Rainbow ​បាន​បើក​យុទ្ធ​នា​ការ​​ផ្សព្វ​ផ្សាយ​​ការ​យល់​ដឹង​ពី​បរិ​ស្ថាន​​ជា​មួយ​​នឹង​កូន​សៀវ​ភៅ​​យល់​ដឹង​ពី​បរិ​ស្ថាន​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​​ថា "Environment Love Story" ។ ​កម្មវិធី​នេះ​​បាន​ប្រារព្ធ​ធ្វើឡើង​​នៅ​ក្នុង​សណ្ឋា​គារ​ Namsan Hyatt ​កាល​ពី​​ថ្ងៃ​ទី​១៦ សីហា

ជិះ​ណៃ​ហត​លឿន​ដូច​ព្យុះ​ពុះ​ជ្រែក​ម៉ូតូ​ស្តេប​ប៉ើង​ដូច​ស្លឹក​កណ្ដប​ស្លាប់​២​នាក់​ភ្លាម​ៗ​គ្មាន​ត​វ៉ា​

Posted: 16 Aug 2011 07:59 PM PDT

បុរស​២​នាក់​បាន​ប៉ើង​ខ្ទាត​រ​មៀល​ត្រ​ឡប់​ត្រ​ឡិន​ស្លាប់​នៅ​នឹង​កន្លែង​ ខ​ណៈ​បើក​ម៉ូ​តូ​លឿន​ដូច​ព្យុះ​បុក​គ្នា​លាន់​ផាំង​!​ប្រាវ​​​.​.​.​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ និង​រន្ធត់​យ៉ាង​ខ្លាំ​ង​​កាល​ពី​វេ​លា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១​៦​សី​ហា​២​០​១​១​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​២​៧​១​ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ឈូក​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ជន​​រង​​គ្រោះ​​ដែល​​ស្លាប់​​ឈ្មោះ​​ ឡៅ​ ​រដ្ឋា​​ អា​យុ​២៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ជា​ម្ចាស់​ម៉ូតូ​ ម៉ាក​ណៃ​ហត​ ពណ៌​ខ្មៅ

ប្រេងធ្លាក់​ចុះព្រោះ​អ្នកវិនិយោគ​ស្ទង់​មើលពី​សេដ្ឋកិច្ច​ឡើង​យឺត​នាំឲ្យ​ស្ទាក់ស្ទើរ​​នៃ​តំរូវការប្រេង​ឥន្ធនៈ

Posted: 16 Aug 2011 07:49 PM PDT


ប្រេងធ្លាក់​ចុះពី​តំលៃ​ខ្ពស់​បំផុត​របស់ខ្លួន​អស់​ពី​សប្តាហ៍ ​ក្នុងទី​ក្រុងញូវយ៉ក​ព្រោះអ្នក​វិនិយោគ​​កំពុង​​សញ្ជឹង​គិតថា ​សញ្ញានៃ​កា​ររីក​ចំរើន​សេដ្ឋ​កិច្ច​​​យឺតៗ​ នឹង​បង្ហាញ​ពីការ​ស្ទាក់ស្ទើ​នៃតំរូវ​ការ​ប្រេង​​។ ការធ្លាក់​ចុះខ្ពស់​បំផុតត្រឹម​០,៧ភាគ​រយថ្ងៃ​១៦​ មុនរបាយ​ការណ៍​ដែលបង្ហាញ​ពីអចលន​​ទ្រព្យ​​អាមេរិក

ក្រុមហ៊ុន​Qantas ​កាត់បន្ថយ​បុគ្គលិក ​ចំនួន​មួយ​​ម៉ឺន​នាក់

Posted: 16 Aug 2011 07:27 PM PDT

យន្តហោះ​ដឹកអ្នក​ដំណើរអូស្រា្តលី​ក្រុមហ៊ុន​អាកាសចរណ៍​ Qantas Airways Ltd​
ក្រុមហ៊ុន​អាកាសចរណ៍​ Qantas Airways Ltd​ និយាយ​ក្នុងថ្ងៃ​ទី១៦ ​សីហាថា ​ខ្លួន​មាន​​ផែនការ​​កាត់បន្ថយ​​បុគ្គលិក​ចំនួនមួយ​ម៉ឺននាក់​ ដោយសារ​ភាពរង្គោះ​រង្គើរ​ខ្លាំង​នៃជំនួញ​អន្តរ​ជាតិ​​របស់ខ្លួន។​ យន្តហោះ​ដឹកអ្នក​ដំណើរអូស្រា្តលី​ ដែល​​ខិត​ខំ​​តស៊ូ​ចេញពី​ការបាត់បង់​ចំណូល​ក្នុង​កិច្ច​​ប្រតិ​បត្តិ​ការ​​ជំនួយរបស់​ខ្លូនក្នុងឆាក​អន្តរជាតិ​

សមា​​សភាព​​កី​ឡាករ​​ប្រ​ដាល់​​លើ​សង្វៀន​​ថ្ងៃ​សុក្រ​នៅ​ស្ថាននីយ​​ទូរទស្សន៍​​បា​យ័ន​ និង​ស៊ីធីអិន

Posted: 16 Aug 2011 07:20 PM PDT

កីឡាករប្រដាល់​ ហ៊ុល ដារ៉ា
រាជធានី​ភ្នំពេញ ៖ កី​ឡា​ករហ៊ុល ដារ៉ា មក​ពីក្លឹប​​​​សាល​វ័ន្ត​កី​ឡាដែល​ជួប​​ធារិទ្ធីមក​ពី​ក្លឹប​អេ​ភូ​ថង​កី​ឡា​នៅ​ថ្ងៃ​សុក្រ ទី​១៩ សី​ហា ខាងមុខ​នេះ គឺ​ត្រូវ​ការ​​៣​ពិន្ទុ​បន្ថែ​មទៀត​ ដើម្បី​ចៀស​​ផុត​ពី​វគ្គ​ប្រ​កួត​ជម្រុះ​ក្នុង​ពូល A ក្នុង​ព្រឹត្តិ​ការណ៍​​ដណ្តើម​ខ្សែ​ក្រ​វាត់​ភេសជ្ជៈ​ខារ៉ា​បាវ​ ទម្ងន់​៥៤​គី​ឡូ​ក្រាម​នៅ​លើ​សង្វៀន​ CTN ​។ ហ៊ុល ដារ៉ា ​ប្រ​កួត​បាន​២លើកក្នុង​នោះ​​ឈ្នះ​១​ ចាញ់១ មាន​៤​ពិន្ទុ​។ ចំណែក​ធារិទ្ធី ប្រ​កួត​បាន​១​លើក ​ចាញ់​​ដោយសន្លប់​ទឹក​ទី​៤ ក្រោម​​ថ្វី​ដៃ អ៊ឹង​បូរ៉ា​​ មក​ពី​ក្លឹប​សិង្ហ​​កី​ឡា​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!