VOA News: ព័ត៌មាន: “រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនខិតខំទម្លាយភាពទាល់ច្រកអំពីបំណុលអតិបរមា” plus 1 more |
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនខិតខំទម្លាយភាពទាល់ច្រកអំពីបំណុលអតិបរមា Posted: 17 Jul 2011 10:49 AM PDT នៅទីក្រុងវ៉ាស៊ីនតោន កិច្ចប្រឹងប្រែងកំពុងតែបន្តដើម្បីទម្លុះទម្លាយភាពទាល់ច្រកលើការបង្កើនចំនួនបំណុលអតិបរមារបស់ប្រទេសនិងដើម្បីជៀសវាងកុំឲ្យសហរដ្ឋអាមេរិកខកខានក្នុងការសងប្រាក់បំណុលតាមកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនជាលើកទីមួយក្នុងប្រវត្តិសាស្រ្ត។ ជម្លោះលើការអនុញ្ញាតឲ្យរដ្ឋាភិបាលខ្ចីថវិកាបន្ថែមដើម្បីបំពេញតាមកាតព្វកិច្ចរបស់ខ្លួននោះបានដាក់ឲ្យលោកប្រធានាធិបតីបារ៉ាក់អូបាម៉ានិងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់លោកនៅក្នុងសភា ប្រឈមនឹងក្រុមប្រឆាំងគឺគណបក្សសាធារណរដ្ឋដែលបានកាន់កាប់សភាតំណាងរាស្រ្តក្នុងការបោះឆ្នោតសភាកាលពីឆ្នាំមុន។ ការល្បងចុងក្រោយបំផុតសម្រាប់រដ្ឋាភិបាលដែលបែងចែកនៅក្នុងសហរដ្ឋអាមេរិកនេះមានផលវិបាកយ៉ាងធំធេងគឺមិនមែនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។ មន្រ្តីរដ្ឋាភិបាលរបស់លោកអូបាម៉ាព្រមានថា សហរដ្ឋអាមេរិកនឹងមិនអាចបង់ប្រាក់បំណុលតាមកាតព្វកិច្ចដែលមានហើយនោះទេ ប្រសិនបើសភាមិនចាត់វិធានការដំឡើងកម្រិតប្រាក់បំណុលអតិបរិមាដល់១៤,៣លានលានដុល្លារនៅមុនថ្ងៃទី២ខែសីហា។ អ្នកវិភាគហិរញ្ញវត្ថុGreg McBrideនិយាយថា ការខកខានមិនបង់ប្រាក់បំណុលនឹងមានផលប៉ះពាល់យ៉ាងធំដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ហើយក៏នឹងបណ្តាលឲ្យមានឥទ្ធិពលរាលដាលនៅក្នុងទីផ្សារអន្តរជាតិដែរ។ «យើងទាំងអស់គ្នានឹងមានអារម្មណ៍ដូចនេះ។ ទីផ្សារហិរញ្ញវត្ថុនឹងក្រឡាប់ចាក់ ហើយនេះជាអ្វីដែលយើងនឹងឃើញនៅក្នុងគណនេយ្យចូលនិវត្តន៍ក៏ដូចជាគណនេយ្យសន្សំសម្រាប់មហាវិទ្យាល័យរបស់យើង។ ប៉ុន្តែរឿងដែលអាក្រក់ជាងនេះទៅទៀតនោះគឺលំហូរឥណទាននឹងគាំងដ៏គួរឲ្យភ្ញាក់ផ្អើល»។ ក្រុមទាំងសងខាងនៅក្នុងកិច្ចពិភាក្សាទាក់ទងនឹងបំណុលនោះនិយាយថា ពួកគេសុទ្ធតែចង់ជៀសវាងការមិនបង់ប្រាក់បំណុល។ប៉ុន្តែឈានទៅរកការព្រមព្រៀងគ្នាមួយឃើញថា មានការលំបាក មួយផ្នែកធំដោយសារការខ្វែងគំនិតក្នុងការដំឡើងពន្ធ។ លោកប្រធានាធិបតីអូបាម៉ានិងសម្ព័ន្ធមិត្តប្រជាធិបតេយ្យរបស់លោកក្នុងសភាមានឆន្ទៈយល់ព្រមចំពោះការកាត់យ៉ាងធំលើចំណាយរបស់រដ្ឋាភិបាល។ ប៉ុន្តែក្រុមសាធារណរដ្ឋត្រូវតែលះបង់ជំហរប្រឆាំងរបស់ពួកគេចំពោះការដំឡើងពន្ធលើជនជាតិអាមេរិកាំងដែលមានធនធានច្រើនបំផុត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីដំឡើងចំនួនប្រាក់បំណុលអតិបរិមា។ លោកអូបាម៉ាប្រឈមមុខដ៏តឹងតែងក្នុងយុទ្ធនាការបោះឆ្នោតឈរឈ្មោះប្រធានាធិបតីមួយអាណត្តិទៀតនៅឆ្នាំក្រោយ ដោយសារតែសេដ្ឋកិច្ចក្នុងស្រុកមានភាពទន់ជ្រាយហើយអ្នកវិភាគនិយាយថា លោកអូបាម៉ាកំពុងតែព្យាយាមអំពាវនាវទៅដល់ក្រុមអ្នកបោះឆ្នោតកណ្តាលនិយម ដោយប្រើប្រាស់ជំហររបស់លោកលើការចរចាបំណុល។ការអំពាវនាវនេះក៏ធ្វើទៅដល់ម្ចាស់សន្លឹកឆ្នោតដែលគាត់បានឈ្នះកាលពីឆ្នាំ២០០៨ហើយជាម្ចាស់សន្លឹកឆ្នោតដែលគាត់នឹងត្រូវការម្តងទៀតដើម្បីបានជ័យជំនះក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ «យើងអាចលះបង់សេចក្តីរំពឹងទាំងនេះថា យើងតែងតែគិតតាមនយោបាយក្នុងរយៈពេលខ្លី និងការបោះឆ្នោតអណត្តិក្រោយ។ ហើយម្តងម្កាលយើងលះបង់គំនិតនេះហើយយើងធ្វើនូវអ្វីដែលត្រឹមត្រូវសម្រាប់ប្រទេស»។ ក្រុមសាធារណរដ្ឋកំពុងប្រកាន់ខ្ជាប់តាមការតាំងចិត្តមិនឲ្យមានការដំឡើងពន្ធដោយសារតែពួកគេជឿជាក់ថា ពួកគេមានប្រៀបក្នុងជម្លោះនយោបាយនេះ ដោយយោងទៅលើការស្ទាបស្ទង់មតិសាធារណជនដែលបង្ហាញថា ប្រជាជនអាមេរិកចង់បានការកាត់បន្ថយចំណាយនិងបន្ថយឱនភាពថវិកា។ អ្នកនាំពាក្យសភាJohn Boehnerក៏ស្ថិតនៅក្រោមសម្ពាធពីសមាជិកមកពីគណបក្សសាធារណរដ្ឋដែលត្រូវបានជ្រើសតាំងសម្រាប់សភាកាលពីឆ្នាំមុន ដោយមានការជួយជ្រោមជ្រែងពីសកម្មជនTea Party ដែលប្តេជ្ញាប្រឆាំងរាល់ការដំឡើងពន្ធនិងប្តេជ្ញាបង្រួមទំហំរដ្ឋាភិបាល។ «ការខ្វែងគំនិតរបស់ពួកយើងគឺស្ថិតនៅលើការដំឡើងពន្ធលើមនុស្សដែលយើងសុំឲ្យជួយបង្កើតការងារនៅក្នុងប្រទេស។ប្រជាជនអាមេរិកនឹងមិនអាចទទួលយកបានទេដូច្នេះសភាមិនអាចអនុម័តច្បាប់ដែលដំឡើងពន្ធលើអ្នកបង្កើតការងារបានឡើយ»។ នេះជាការពិភាក្សារដេញដោលគ្នាជុំវិញបញ្ហាថា តើត្រូវផ្តោតទៅលើការកាត់ថវិកាជាតិ ឬក៏ត្រូវបន្ថយពន្ធ ដើម្បីដោះស្រាយបញ្ហាថវិការជាតិ។ ការដេញដោលបែបនេះមិនមែនជារឿងថ្មីនោះទេ។ ជាទូទៅ អ្នកតាក់តែងច្បាប់ក៏បានរកឃើញវិធីសម្របសម្រួលដោះស្រាយបញ្ហានេះ កាលពីអតីតកាលហើយដែរ៕ ប្រែសម្រួលដោយបូរី ស៊ីលីវណ្ណ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ១៧ កក្កដា Posted: 16 Jul 2011 05:04 PM PDT លីប៊ី៖ មេដឹកនាំលីប៊ី Moammar Gadhafi បានសុំដល់ពួកអ្នកគាំទ្រលោកឱ្យនាំគ្នាដើរទៅកាន់ទីក្រុង Benghazi ដែលពួកឧទ្ទាមកាន់កាប់និង ក្រុងកំពង់ផែប្រេង Brega។ ស៊ីរី៖ ពួកឥស្សរជនប្រឆាំងស៊ីរីដែលប្រជុំគ្នាក្នុងប្រទេសទួរគីនិយាយថាពួកគេកំពុងស្វែងរកវិធីទម្លាក់របបគ្រប់គ្រងរបស់ប្រធានាធិបតី Bashar al-Assad។ យែម៉ែន៖ ពួកឥស្សរជនប្រឆាំង Yemen និយាយថាពួកគេបានបង្កើតក្រុមប្រឹក្សាអន្តរកាលមួយដែលនឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការគ្រប់គ្រង៣៣ឆ្នាំរបស់ប្រធានាធិបតី Ali Abdullah Saleh។ ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថាននិយាយថាពួកជនប្រដាប់អាវុធបានសម្លាប់មនុស្ស៧នាក់ក្រោយពីបានបាញ់កាំភ្លើងទៅលើទ្បានដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងផ្នែកពាយ័ព្យប្រទេស។ ឥណ្ឌា៖ ពួកមន្ត្រីឥណ្ឌានិយាយថាចំនួនមនុស្សស្លាប់ដោយសារការផ្ទុះគ្រាប់បែកក្នុងសប្តាហ៍នេះក្នុងក្រុង Mumbai បានកើនទ្បើងដល់១៩នាក់ហើយនៅពេលដែលពួកប៉ូលីសបន្តធ្វើការស៊ើបអង្កេតភ័ស្តុតាងដើម្បីឱ្យដឹងថានរណាជាអ្នកទទួលខុសត្រូវដល់ការវាយប្រហារនេះ។ អង់គ្លេស៖ នៅក្នុងប្រទេសអង់គ្លេស ឯកសារចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា លោកនាយករដ្ឋមន្ត្រី David Cameron មានការទាក់ទងយ៉ាងជិតស្និទ្ធជាមួយពួកអ្នកកាន់កាប់កិច្ចការប្រតិបត្តិសំខាន់ៗនៃ News of the World របស់លោក Rupert Murdoch ដែលមានរឿងអាស្រូវទាក់ទិននឹងការលបស្តាប់ការនិយាយគ្នាតាមទូរស័ព្ទ។ ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់ អូបាម៉ាបានគូសបញ្ជាក់សារៈសំខាន់នៃការការពារសិទ្ធិមនុស្សរបស់ជនជាតិទីបេត៍នៅពេលលោកជួបកាលពីថ្ងៃសៅរ៍នៅឯសេតវិមានជាមួយសម្តេចដាទ្បៃទ្បាម៉ា។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |