Koh Santipheap Daily

Koh Santipheap Daily


កំណាត់ផ្លូវជាតិលេខ73 ក្រចេះ-ស្រុកឆ្លូង​បើកឱ្យប្រើប្រាស់ ក្រោយ​ពី​ស្ថាបនា​អស់រយៈ​ពេល​8​ឆ្នាំ​

Posted: 22 Jul 2011 11:35 PM PDT

កំណាត់ផ្លូវដែល​ស្ថាបនារួច
ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧៣ ក្រចេះ-ស្រុកឆ្លូងតភ្ជាប់ទល់នឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចព្រះធាតុ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលបានចាប់ផ្តើមស្ថាបនា​រយៈពេល៨ឆ្នាំ និងត្រូវចំណាយថវិការអស់ជាង១៦លានដុល្លារ​រហូតមកដល់ពេលនេះគឺស្ថាបនា​រួច​ ១០០ភាគ​រយ និងត្រូវសម្រេចឲ្យមានការប្រើប្រាស់ជា​បណ្តើរៗ​

អគ្គ​ព្រះ​រាជ​អាជ្ញា​ផ្សព្វ​ផ្សាយ​ច្បាប់​ចំពោះ​មន្ត្រី​នគរ​បាល​​យុត្តិ​ធម៌​​នៅ​កំពត​និង​កែប

Posted: 22 Jul 2011 11:00 PM PDT

គណៈអធិបតី
ខេត្ត​កំពត ៖ នៅ​ក្នុង​សាល​ប្រ​ជុំ​សាលា​ខេត្ត​ កាល​ពីព្រឹក​ថ្ងៃ​ទី​២១ កក្កដា មាន​កិច្ច​ប្រ​ជុំ​​ជួប​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​ ខេត្ត​កំពត​ និង​ខេត្ត​កែប ក្រោម​អធិប​តី​ភាព លោក​អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​ឧទ្ធរណ៍​ និង​លោក​មួង ឃីម អនុ​ប្រធាន​នា​យក​ដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិ​ធម៌ និង​ជា​តំណាង​​លោក​

អាជីវករលក់​ដូរ​​លើ​ដង​ផ្លូវ​​​លេខ235ខាងកើតផ្សារ​ដើមគ​​​ជំទាស់ការដាក់​លូ

Posted: 22 Jul 2011 10:55 PM PDT

ប្រជាពលរដ្ឋចូលរួម
​រាជធានីភ្នំពេញ ៖ ​អាជីវករលក់​ដូរ​លើ​ដង​ផ្លូវ​​លេខ២៣៥​ ​ខាងកើត​ផ្សារដើមគ​ ស្ថិត​ក្នុង​សង្កាត់​​​ផ្សារ​​ដើមគ​​ បាន​ទទូច​​មិន​​ឱ្យ​អាជ្ញាធរ​​ដាក់​លូ​​​រំដោះ​​​ទឹកដោយ​​សំអាង​​ហេតុផល​​ថា ​​ការ​ដាក់​លូ​​​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​ការ​​លក់​ដូរ​របស់ពួក​គាត់​​​ នៅ​លើ​ទ្រូង​ផ្លូវ​ ។ នេះជា​សំណូម​ពរ​របស់​អាជីវករ​នៅក្នុង​​ឱកាស​ជួប​ប្រជុំ​ជាមួយ​​អាជ្ញាធរ​ ខណ្ឌ​

ឧបត្ថម្ភ​​កុំព្យូទ័រ​​ កង្ហារ ដល់​សាលារៀន​នៅ​សហគមន៍ក្រីក្រ​សង្កាត់​ព្រែកលៀប

Posted: 22 Jul 2011 10:00 PM PDT

ការប្រគល់អំណោយជាចង្ហារ និងកុំព្យូទ័រ
រាជធានីភ្នំពេញ ៖ ​សម្ភារ​​ជាកុំព្យូទ័រ​​​ កង្ហារ​​ដែល​ជា​អំណោយ​របស់​អង្គ​ការ​ Blooming Kids ​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​លោក​ស្រីហេ ឡែន ​ទីប្រឹក្សា​​ច្បាប់​អមទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ​និង​ជា​ជំនួយ​ការ​ផ្ទាល់​លោកបណ្ឌិត​​សភាចារ្យ សុខ អាន ​​​​ឧប​នាយករដ្ឋ​​មន្ត្រី ​រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នាំយក​ទៅ​​​ប្រគល់​ជូន​ដល់​

អធិការ​នគរ​បាល​មេមត់​នាំ​យក​គ្រឿង​ឧប​ភោគ​ បរិភោគ​ប្រគេន​ព្រះ​សង្ឃ

Posted: 22 Jul 2011 09:30 PM PDT

ខេត្ត​កំពង់​ចាម​ ៖ ក្រៅពីកិច្ចការពារសន្តិ​សុខ​សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេល​កន្លងទៅថ្មីៗនេះលោកវរសេនីយ៍ត្រី ឯម កុសល អធិការនគរបាលស្រុកមេមេត់ និងសហការីបាន​នាំយកសំភារ ទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅវត្តគិរីសុវណ្ណរាម​បុស្ស​តាមអ៊ឹម និងវត្តគិរីសុវណ្ណរាមកន្ទួត ស្ថិតនៅក្នុង

សាលា​ស្រុក​​រក​ដំណោះ​​ស្រាយ​​ពី​បញ្ហា​ទី​តាំង​ត្រួត​គ្នា​រវាង​សហ​គមន៍​នេសាទ និង​សហគមន៍​ស្រែ​ប្រាំង

Posted: 22 Jul 2011 09:00 PM PDT

កិច្ចពិភាក្សាដោះស្រាយបញ្ហា
ខេត្ត​កំពង់​ធំ ៖ កាល​ពីថ្ងៃ​ទី​២០ កក្កដា ​២០១១ លោក​អ៊ុក សុផាន់ នាយក​រងរ​ដ្ឋ​បាល​សាលា​ស្រុក​​កំពុង​ស្វាយ ​បាន​ដឹក​នាំ​ក្រុម​ការងារ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ដល់​ទី​តាំង​ត្រួត​គ្នា​ រវាង​សហ​គមន៍​នេ​សាទ​សាមគ្គី​កំពង់​គោ និង​សហ​គមន៍​កសិករ​ស្រែ​ប្រាំង ​ស្ថិត​​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​កំពង់​គោ ស្រុក​កំពង់​ស្វាយ។ ក្រុម​ការងារ​ដែល​ចុះ​ត្រួត​ពិនិត្យ​

រថយន្ត​​ធុន​ធំដឹក​គោ​ទៅ​ស្រុក​យួន​អ្នក​​បើក​បរ​ងងុយ​ដេក​ធ្លាក់​ស្រែ

Posted: 22 Jul 2011 08:30 PM PDT

រថយន្តដឹកគោ
ខេត្តកំពត ៖ រថយន្ត​ធុន​ធំ​កន្ទុយ​​វែង​មួយ​គ្រឿង​​ដែល​គេ​ស្គាល់​​ថា ជា​រថយន្ត​​របស់ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​គោ​ក្របី​ឆ្លងកាត់​​ទៅ​ស្រុក​យួន​​ បាន​​បើក​​ធ្លាក់​ផ្លូវ​ជាតិ​លេខ​៣១ ​​ចូលទៅក្នុង​ស្រែ​ត្រង់​ចំណុច​ភូមិ​ព្រៃ​​ផ្តៅ ឃុំ​ភ្នំ​​កុង ស្រុក​អង្គរ​ជ័យ កាល​ពី​​វេលា​ម៉ោង​៣​​រំលង​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២១ កក្កដា ។

តំណាង​អង្គការ​​ JICA ជប៉ុន​ផ្សព្វ​ផ្សាយ​​​ពីសកម្ម​ភាព​​នៅកម្ពុជា​​ដល់​និស្សិត

Posted: 22 Jul 2011 08:00 PM PDT

តំណាង JICA
ខេត្តព្រះសីហនុ​ ៖​ នៅសាកលវិទ្យាល័យ បៀលប្រាយ​ខេត្តព្រះសីហនុ​នាព្រឹកថ្ងៃទី២១ ​កក្កដា មានរៀបចំបើកអង្គសិក្ខា​សាលា​ផ្សព្វ ផ្សាយអំពីJICAក្រោមការអញ្ជើញ ចូលរួមពី លោកស៊ុយស៊ូគី យ៉ាស៊ូជីរ៉ូ ប្រធានតំណាងJICA​ប្រចាំកម្ពុជា លោកហូ វិរៈ នាយក​សាកលវិទ្យា​ល័យបៀលប្រាយសាខាខេត្តព្រះ​សីហនុ និង​និសិ្សត​ចំនួន

ថ្ងៃ​នេះ​​និង​ថ្ងៃ​អាទិត្យ ​​មាន​ការ​​ប្រកួត៤​នៅ​ក្រប​​ខណ្ឌ​មិត្ត​ហ្វូន​​ខេម​​បូឌា​លីក​

Posted: 22 Jul 2011 05:06 PM PDT


រាជធានីភ្នំពេញ ៖ ការ​​ប្រកួត​​បាល់​ទាត់​​ពាន​រង្វាន់​ Metfone Cambodian League 2011 ជុំ​ទី​២ ​សប្តាហ៍​​ទី​១១ នៅ​ថ្ងៃ​សៅរ៍ ​និង​ថ្ងៃ​អាទិត្យ ​ទី​២៣-២៤ កក្កដា ​​នេះ មាន​ទាំង​អស់​​៤​​ប្រកួត ។ ក្រុម​បាល់​ទាត់​​ព្រែក​​ប្រា​កីឡា ជួប​ក្រុម​បៀល​ប្រាយ​យូ​ណាយ​ធីត ខណៈ​​ក្រុម​ភ្នំពេញ​ក្រោន ជួប​ក្រុម​ឆ្លាម​សមុទ្រ នៅ​ថ្ងៃ​សៅរ៍ ។ ​ក្រុម​ព្រែក​ប្រា​កីឡា​ធ្លាប់​ចាញ់​

រថ​យន្ត​ក្រុង​ដឹក​ឈើគ្រញូង​សមត្ថ​កិច្ច​បង្ក្រាប​ឃាត់​ខ្លួនចំនួន3នាក់​

Posted: 22 Jul 2011 05:00 PM PDT

រថយន្តក្រុងដែល​លួចដឹកឈើ
ខេត្ត​ឧត្តរ​មាន​ជ័យ ៖ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​ក្នុង​ចំណោម​៩​នាក់​ពីបទដឹក​ឈើ​ គ្រញូង​​តាម​រថ​យន្ត​​ក្រុង​ដែល​​ជន​ទី​១​-ឈ្មោះ​នួន សារាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ ទី២-ឈ្មោះ​នួន សារេន ភេទស្រី​ អាយុ​៣២​ឆ្នាំ រស់​នៅ​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម និង​៣-ឈ្មោះ​ឯក សីុម​ ភេទ​ស្រី​ អាយុ​​៤១ឆ្នាំ​ រស់​នៅ​ភូមិ​បឹង ឃុំ​បឹង​

កំពូល «ចោរ» ​ជើង​ខ្លាំង​ដែល​មិន​ចេះ​ជាប់​គុក​ចាប់​ខ្លួន​​លើក​ទី​6

Posted: 22 Jul 2011 04:11 PM PDT

ជនជាប់ចោទ
ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ប្រព្រឹត្ត​​នូវអំពើ​​ចោរ​កម្ម និង​ក្រោយ​ពីរ​ត់​គេច​ខ្លួន​បាន​២​​ថ្ងៃ ​ជន​សង្ស័​យ​ម្នាក់​ដែល​សមត្ថ​កិច្ច​ផ្តល់​​រហស្ស​នាម​ថា ជា​កំពូល «ចោរ» ​ជើង​ខ្លាំង​បំផុត ​ដែល​មិន​​ចេះ​ជាប់​គុក ត្រូវ​បាន​ចាប់ខ្លួន​ជា​ថ្មី​ទៀត​ជា​លើក​ទី៦ ​កាល​ពីវេលា​​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២១ កក្កដា ​នៅ​ពេល​ជន​នេះ​កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​ជួល​មួយ​

ឆេះ​រថយន្ត​​បឺស​​មួយ​នៅ​ចិនស្លាប់​​​​ច្រើ​ននាក់​

Posted: 22 Jul 2011 03:21 AM PDT


​ប៉ូលិស និង​​ពួកអ្នក​ពន្លត់​​​ភ្លើង​បាន​​​រកឃើញ​​សាកសព​មនុស្ស​​​ច្រើន​​នាក់ ដែល​​​​ត្រូវភ្លើង​​ឆេះ ខ្លោច​​​ក្រោយ​​ការ​ឆេះ​​​រថយន្ត​បឺស​មួយ​គ្រឿង​​​​កាល​ពីព្រឹកថ្ងៃទី​​២២ កក្កដា ​​ក្នុងទីក្រុង​​ស៊ីន​យ៉ាង ខេត្ត​ហ៊ឺ​ណាន់ ក៏ប៉ុន្តែ​​​​គេនៅពុំទាន់ដឹង​​​​ពី​ចំនួនពិត​​ប្រាកដ​​​នៃ​អ្នក​​ស្លាប់​នៅ​ឡើយ​។​ មនុស្ស​​៦នាក់ ក្នុង​នោះមាន​​អ្នក​​បើក​​ផង​ត្រូវ​បាន​​​ជួយសង្គ្រោះ​​​​​។

ការវិភាគបាល់ទាត់​កូប៉ាអាមេរិក​វគ្គផ្តាច់ព្រ័ត្រ ​និងវគ្គដណ្តើម​យកលេខ3​ ប៉េរូជួប​វេណេ​ស៊ុយអេឡា​ (យកលេខ3)​ ឯប៉ារ៉ាហ្គាយ​ជួបអ៊ុយរូហ្គាយ​ (លេខ1)

Posted: 22 Jul 2011 03:05 AM PDT

កីឡាករ​ក្រុមអ៊ុយរូហ្គាយ​ (ឆ្វេង)​ពេលស្ទាក់​ដណ្តើមបាល់​ពីកីឡាករ​ក្រុមប៉េរូ
ការ​ប្រកួត​បាល់​ទាត់​​​កូប៉ា​​អាមេរិក​នៅអា​ហ្សង់​ទីន​​សម្រាប់​ចុងសបា្តហ៍​​នេះ​បានឈាន​ចូល​​មក​ដល់​វគ្គបញ្ចប់​ហើយ ។ ​​ក្រុមវ៉េណេ​​ស៊ុយ​អេឡា​ជួបប៉េរូ ​ប្រជែង​គ្នា​​យក​លេខ 3 ​ខណៈ​ពេល​អ៊ុយរូហ្គាយជួប​ប៉ារ៉ា​ហ្គាយ​​ប្រជែង​គ្នា​យក​​លេខ 1 ។ ​ថ្ងៃ​សៅរ៍ ប្រជែង​គ្នា​យក​លេខ 3 Peru V Venezuela , ថ្ងៃអាទិត្យ ប្រជែង​គ្នាយកលេខ 1 Uruguay V Paraguay

ការប្រកួតបាល់ទាត់​ប្រេស៊ីលស៊េរីA​ ​ជុំទី17 ថ្ងៃអាទិត្យ​ ក្រុមល្អ ​Sao Paulo,​Corinthans,​Flamingo

Posted: 22 Jul 2011 02:59 AM PDT

ការប្រកួតរវាងក្រុម ​Corinthians និងក្រុម ​Santos
ការ​​ប្រកួត​បាល់​ទាត់​​​ប្រេស៊ីល​​ស៊េរី A ជុំទី 10 ​សម្រាប់​​​​ថ្ងៃ​អាទិត្យនេះ មាន 8 ប្រកួត ។ ក្រុមជើង​ខ្លាំងបី គឺ Sao Paulo , Corinthians, និង Flamengo សង្ឃឹម​​ឈ្នះគូប្រកួត​​ក្នុង​ទឹកដី។ Sao Paulo 4 ​ប្រកួត​​ក្នុង​ផ្ទះ ​គឺ 3-0-1 ទាត់​បាល់​​បាន 6 គ្រាប់ ​និងរ​បូតវិញ 4 គ្រាប់ ។ 3 ​ប្រកួត​​ចុង​ក្រោយ​​គឺ​លេង​​ចាញ់ Flamengo 1-0 ក្រៅ​ផ្ទះ, ​ឈ្នះ Gruzeiro 2-1 ក្នុង​ផ្ទះ និង​ឈ្នះ Internacional 3-0 ក្រៅ​ផ្ទះ ។

បាល់ទាត់​អូទ្រីសនិងស្វ៊ីស​ ​Strum Graz​,​Zurich,​ Basel ​នឹងឈ្នះគូប្រកួត

Posted: 22 Jul 2011 02:52 AM PDT

ការ​ប្រកួត​​បាល់​ទាត់​ចម្រុះ​​ពីរ​ក្របខណ្ឌ​​អូទ្រីស D1 ​និង​ស្វ៊ីស​ស៊ុបពើ​រ​លីក នៅចុង​​សបា្តហ៍​នេះមាន 9 ​​ប្រកួត ។ ​ក្រុមជម្រើស​​ល្អ​មាន Sturm Graz, Basel និង Zurich ។ Stum Graz ​បើក​រដូវ​កាលថ្មី1 ប្រកួត ​គឺ 0-1-0 ទាត់​បាល់​បាន 1គ្រាប់ ​និងរបូតវិញ 1 គ្រាប់ដែរ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​​ចាញ់ Kopenhagen 1-0, ឈ្នះ Fehervar 2-0 ក្នុង​ផ្ទះ បន្ទាប់​មក​លេង​​ស្មើ Ried 1-1 ក្រៅ​ផ្ទះ ។

Rangers,​Celtic, ​Motherwell ​បើករដូវកាលនឹង​ឈ្នះគូប្រកួត

Posted: 22 Jul 2011 02:47 AM PDT

ការប្រកួត​បាល់​ទាត់ស្កុត​ឡែន​ប្រឺ​មី​ញេ​លីក​បើក​រដូវ​កាល​ថ្មី​សម្រាប់​ចុង​សប្តាហ៍​នេះ​មាន​5ប្រកួត។ ក្រុម​ម្ចាស់​ផ្ទះ​ Rangers Motherwell និង​ភ្ញៀវ Celtic សង្ឃឹម​ថា នឹង​បើក​រដូវ​កាល​ដោយ​ជ័យ​ជម្នះ​។ បញ្ជា​ប្រវត្តិ​​ក្នុង​ និង​ក្រៅ​ផ្ទះ​​យក​​តា​មតារាង​​រដូវ​កាល​ចាស់​។ Rangers ជា​ក្រុម​ម្ចាស់​ជើង​ឯក ។ 16 ប្រកួត​ក្នុង​ផ្ទះគឺ 12-1-3 ទាត់​បាល់​បាន​37គ្រាប់ និង​

យាន​អវកាស​ ​ATLANTIS ​ចុះ​ចត​ដោយ​​ជោគ​ជ័យ​​នៅ​ផ្លរី​ដា​

Posted: 22 Jul 2011 02:45 AM PDT


យាន​អវកាស​អាមេរិក​ ATLANTIS បាន​ចុះ​ចត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ដោយ​សុវត្ថិ​ភាព​នៅ​ឯ​មជ្ឈ​មណ្ឌល​អវ​កាស​កេណ្ណឺ​ឌី​ រដ្ឋ​ផ្លរី​ដា​ដែល​នោះ​ជា​ការ​ចុះ​ចត​លើក​ចុង​ក្រោយ​កំណត់​ពី​ការ​បញ្ចប់​បេសកកម្ម​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ​របស់​យាន​នោះ​។ យោង​តាម NASA TV ថា​យាន ATLAN -​TIS បាន​ចុះ​ចត​នា​វេលា​ម៉ោង​៥ និង​៥០​នាទី​

អ្នក​ជិះក្នុង​​​ឧទ្ធម្ភាគចក្រ​​​យោធា​ថៃ​​ដែល​ធ្លាក់​​លើ​ទឹកដី​​​ភូមា​​ស្លាប់​​ទាំងអស់​

Posted: 22 Jul 2011 02:43 AM PDT


​មេបញ្ជាការយោធ​​​​ភូមិភាគ​​ទី​១​ថៃ លោក Udom-det Seetabut និយាយ​ថា ​ទាហាន​​​៨​នាក់​ និង​អ្នក​​​​កាន់​កាមេរ៉ា​ម្នាក់ដែល​ធ្វើដំណើរ​តាម​​​ឧទ្ធម្ភាគ​ចក្រ​​ Black Hawk ដែលធ្លាក់​​​កាលពី​ប៉ុន្មាន​​​ថ្ងៃ​មុននេះ​​លើ​ទឹកដី​​ភូមា​​បានស្លាប់​បាត់​បង់​ជីវិត​ទាំង​អស់​ ហើយ​​លោក​​​​​បានពរណ៌នា​​​សោក​នាដ​​កម្ម​​​នេះ​ថា ជា​​ «ការ​បាត់បង់​ដ៏ធំធេង» មួយ ។

កូរ៉េទាំង​ពីរ​ជួប​ពិភាក្សា​​​​គ្នា​ស្តី​អំពី​បញ្ហា​​​នុយ​ក្លេ​អ៊ែរ​​​នៅ​កោះបាលី​

Posted: 22 Jul 2011 02:40 AM PDT


​មន្ត្រី​​ក្រុង​សេអ៊ូល​និយាយថា ​បេសក​ជន​​​ផ្នែក​នុ​យ​ក្លេអ៊ែរ​របស់កូរ៉េ​ខាង​​ជើង និង​កូរ៉េ​ខាង​​ត្បូង​បាន​ជួប​​ចរចាគ្នា​នៅ​ក្រៅ​វេទិកា​នៃ​កិច្ចប្រជុំ​​​រដ្ឋ​មន្ត្រី​​ការបរទេស​​អាស៊ាន​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី កាលពី​រសៀលថ្ងៃទី​​​២២ កក្កដា ​​​ស្តី​​​អំពី​បញ្ហា​​​នុយ​ក្លេអ៊ែរ ។ នេះ​ជា​ការ​​ជួប​ចរចា​​​កម្រិត​​ខ្ពស់​លើ​ក​ទីមួយរវា​ងកូរ៉េ​ទាំង​ពីរ​​​​ចាប់​តាំងពី​​​ភាពតានតឹង​​​នៅ​ឧបទ្វីប​​​​

ជន​សកម្ម​ប្រយុទ្ធ​​​​អាល់កៃ​ដា​​​​18នាក់​ស្លាប់​នៅ​ភាគ​​ខាងត្បូង​​យេម៉ែន

Posted: 22 Jul 2011 02:39 AM PDT

​នាយ​​​ទាហាន​​យេម៉ែន​​ម្នាក់​រាយការណ៍​ថា ​​​ជន​សកម្ម​​ប្រយុទ្ធ​​​​អាល់​កៃ​ដា​យ៉ាង​​តិច​១៨​នាក់​បាន​ត្រូវ​​​ស្លាប់​ ហើយ​ជា​​ច្រើន​សិប​នាក់​ទៀត​ត្រូវ​របួស​​​ពេល​កងទ័ព​​យេម៉ែន​​​បើក​ធ្វើ​កាលពីថ្ងៃ​ទី​២១ កក្កដា ​​នូវ​ការ​វាយប្រហារ​​ដោយអាវុធ​​ធុន​ធ្ងន់​លើ​ទីតាំង​​ទាំង​ឡាយ​​របស់ក្រុម​ភេរវកម្មនេះ ​​នៅ​ខេត្ត​អាប៊ីយ៉ាននា​ភាគ​ខាងត្បូង​យេម៉ែន

សហរដ្ឋអាមេរិក​ ៖ ស្លាប់​22នាក់​​ក្រោយ​​រលក​ក្តៅ​​ខ្លាំង​​នៅ​ភាគខាង​​​កើត​​ប្រទេស​

Posted: 22 Jul 2011 02:29 AM PDT

​យោងតាម​​សារព័ត៌មាន​អាមេរិក​ថា រលក​ក្តៅ​​ខ្លាំង​ដែល​រាតត្បាត​កាលពីថ្ងៃទី​​២១ កក្កដា នៅ​​ឆ្នេរ​សមុទ្រ​ភាគខាង​កើត​សហរដ្ឋអាមេរិក បណ្តាល​ឱ្យ​​​មនុស្សស្លាប់​យ៉ាង​តិច​​​២​២នាក់​។​ តាមរយៈ​សេចក្តី​ប្រកាស​មួយ​ខាង​ផ្នែក​​ឧតុ​និយម​​ជាតិ NWS រាយការណ៍​​ថា ​​មានការ​ប្រកាស​អាសន្ន​​ក្នុងដែន​ដី​ភាគច្រើន​នៅ​​ភាគ​កណ្តាល និង​ភាគឦ​​សាន​

រោគសញ្ញា​​​ផ្សេងៗ​ពាក់ព័ន្ធ​​​​នឹង​ការ​​​អស់​រដូវ​របស់ស្ត្រី​

Posted: 22 Jul 2011 02:22 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ពិតមែន​​​​តែ​​ការ​​​វិត្តន៍​​​ជីវ​ធម្មជាតិ​នឹងធ្វើ​​ឱ្យស្ត្រី​​​ចាប់​ ពីអាយុ​​​៥០​ឆ្នាំ​​​ឡើ​ទៅ អាច​ឈានទៅ​ដល់​ការអស់រដូវ ហើយវា​នឹង​​ធ្វើ​​​ឱ្យ​​ស្ត្រី​ប្រែប្រួល​ក្នុងស្ថានភាពរស់នៅ​​ក៏ដោយ ​​ក៏​វា​មិន​​​មែន​មានន័យ​ថា ​ជា​ដំណាក់កា​លចុង​ក្រោយ​​នៃ​ជីវិត​រីករាយរបស់អ្នក​នោះដែរ​...​ផ្ទុយ​ទៅវិញ ​​ស្ត្រី​​គ្រាន់តែ​​​បញ្ចប់​លទ្ធ​ភាព​មាន​កូន​តែ​​ប៉ុណ្ណោះ ​​​​ឯការរីករាយ​​របស់អ្នក​នៅ​​តែ​មាន​​ដដែល​ ដូចជា​ការ​​ដើរកម្សាន្ត​​​​ ប្រកប​ការ​​​ងារ​ ជីវិត​គូ ការរួមសង្វាស​​ជាដើម​។

កាម​រី​ដឹកគ្រញូង​​បុកគំនរ​ឥដ្ឋ​ផ្ទុះឆេះ​ស្លាប់​ក្នុង​អណ្តាត​ភ្លើង​

Posted: 22 Jul 2011 02:13 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពង់ចាម ៖ រថយន្តកាមរី១​គ្រឿង​ពណ៌ខ្មៅ​ដែល​គេ​​ដឹង​ថា ​ដឹកឈើគ្រញូង​បានបើ​ក​ក្នុង​ល្បឿន​លឿន​ដូចព្យុះ​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ៧ ក្នុងទិស​ដៅពីលិច​ទៅកើតបាន​បុក​គំនរឥដ្ឋដែលគេដាក់នៅខាងមុខផ្ទះបណ្តាល​​ឱ្យ​ ផ្ទុះ​ឆេះរថយន្ត​កណ្តាល​​យប់​ម៉ោង​១២​ និង​​៣០​នាទី​ចូល​ថ្ងៃទី​២២ កក្កដា នៅភូមិដារ​ផ្សារ ឃុំដារ

ចាប់ខ្លួន​ឪពុក​មា​និង​ក្មួយ​ប្រុស​ពីបទ​លក់​ដី​ខ្យល់​ជាង100​ហិកតា​មាន​តម្លៃ​ជាង​10ម៉ឺ​ន​$​អាមេ​រិក

Posted: 22 Jul 2011 02:12 AM PDT

ជនជាប់ចោទទាំង២នាក់
រាជធានី​ភ្នំពេញ​ ៖ ​នគរ​បាល​រាជ​ធានី​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា បាន​អនុវត្ត​តាម​ដី​កា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យ​ការ​សាលា​ដំបូង ​ឃាត់​ខ្លួន​បុរស​២​នាក់​ជា​ក្មួយ​ និង​ឪពុក​មា​ដែល​ជាប់​ពាក់​ព័ន្ធ​ពី​បទ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​ រឿង​លក់​ដី​ខ្យល់​ចំនួន​១០០​ហិកតា​យក​ប្រាក់​ពី​អ្នក​មាន​ស្តុក​ម្នាក់ចំនួន ​​១០៦.៧៥០​ដុល្លារ​សហរដ្ឋ​

ព្យាករណ៍​បាល់ទាត់រស្ស៊ី​ជុំទី17 នៅ​ថ្ងៃអាទិត្យ​ ក្រុមល្អ ​Lokomotiv,​Kuban,​CSKA Mos

Posted: 22 Jul 2011 02:10 AM PDT

ការ​ប្រកួត​បាល់​ទាត់​រុស្ស៊ី​ប្រឺ​មី​ញេ​លីក​ជុំ​ទី​17នៅ​រាត្រី​ថ្ងៃ​អាទិត្យ​នេះ​មាន​7ប្រកួត​។ ក្រុម CSKA Mos, Lokomotiv និង​ Kuban សង្ឃឹម​ឈ្នះ​ក្នុង​ផ្ទះ។ Kuban 7ប្រកួត​ក្នុង​ផ្ទះគឺ 4-1-2 ទាត់​បាល់​បាន​11គ្រាប់ និង​របូត​វិញ​8គ្រាប់​។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Zenit 1-0 ឈ្នះ Rubin Kazan 2-0 តែ​ចាញ់​ Dinamo Bryansk 3-1 ខាប់​ក្រៅ​ផ្ទះ​ទាំង​បី​ប្រកួត​។

Haugesund,​Brann, ​Rosenborg ​ជាក្រុម មានប្រវត្តិ​ល្អលេង​ក្នុងផ្ទះ

Posted: 22 Jul 2011 02:02 AM PDT

កីឡាករក្រុម ​Rosenborg​ អបអរពេល​ប្រកួតឈ្នះ​កន្លងមក
ការ​ប្រកួត​បាល់​ទាត់​ន័រ​វែស​លីក​ជុំ​ទី​17​សម្រាប់​រាត្រី​​ថ្ងៃអាទិត្យ​នេះ​មាន​7ប្រកួត​។ ក្រុម​ Rosenborg, Haugesund និង​ Brann មាន​ប្រវត្តិ​ល្អ​ក្នុង​ផ្ទះ​។ Start 8ប្រកួត​ក្នុង​ផ្ទះគឺ 3-2-3 ទាត់​បាល់​បាន​18គ្រាប់​ និង​របូត​វិញ​14គ្រាប់។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Lillestrom 2-1 ក្រៅ​ផ្ទះ​ស្មើ Sogndal 1-1 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Stromsgodset 3-0 ក្រៅ​ផ្ទះ​។

នាងប៊ែត ​ហ្វូនិចបំបាក់​នាងរ៉ូហ្សា ​មេនដេស ​ជួយឱ្យ​ក្រុមរបស់ខ្លួន​យកឈ្នះការ​ប្រកួតជាក្រុម​ កម្មវិធី​ Divas Tag ​Team ​Match ​លើសង្វៀនកីឡាកាស​ RAW ​នៅសហរដ្ឋអាមេរិក

Posted: 22 Jul 2011 01:46 AM PDT

 ក្រុមនាងគែលលី​ (រូបលើកខ្សែក្រវាត់) ​អបអរជ័យ​ជម្នះពេល​ប្រកួតឈ្នះ
នៅ​ក្នុង​ការ​ប្រកួត​ជា​ក្រុម​ដែល​ម្ខាង​មាន​គ្នា​៧នាក់​(7-on-7 Divas Tag Team Match)​នាង​ប៊ែត ហ្វូនិច​ដែល​តំ​ណាង​ឲ្យ​មិត្ត​រួម​ក្រុម​Tag Teamមាន​នាង​គែលលី គែលលី​ម្ចាស់​ជើង​ឯក​Divas Championនាង​អ៊ីវ​ នាង​ណាត់​តាលី​យ៉ា​ នាង​ហ្គេល គីម​ នាង​ឃេតលីន​និង​នាង​អេជេ​បាន​ប្រើ​ស្នៀត​ពិ​សេស​របស់​ខ្លួន​កាច់​បំ​បាក់​នាង​រ៉ូ​ហ្សា មេន​ដេស​ដែល​

នាងជោលី​ជាតារា​ភាពយន្ត​​​ហូលីវូដ ​ដែលរក​​ប្រាក់​​​បាន​ច្រើន​បំផុត​

Posted: 22 Jul 2011 01:35 AM PDT

 ​នាងអេន​ចេលីណា ជោលី ​ជាតារាភាពយន្ត​​​ហូលីវូដ​ល្បីឈ្មោះ និងជា​ឯក​អគ្គរដ្ឋ​​ទូត​​សុច្ឆន្ទៈ​របស់អង្គការ​​សហ​ប្រជាជាតិ
​នាងអេន​ចេលីណា ជោលី ​ជាតារាភាពយន្ត​​​ហូលីវូដ​ល្បីឈ្មោះ និងជា​ឯក​អគ្គរដ្ឋ​​ទូត​​សុច្ឆន្ទៈ​របស់អង្គការ​​សហ​ប្រជាជាតិ ​នៅតែ​រក្សា​តំណែង​​ជា​តារា​ភាព​យន្តហូលីវូដ​​ដែលរកប្រាក់​ចំណូល​បាន​ច្រើនបំផុត​​​​ប្រចាំ​ឆ្នាំ​។ តាម​​បញ្ជី​ឈ្មោះ​​​អំពី​​​តារាភាពយន្ត​ហូលីវូដ​ស្ត្រីដែល​រក​ប្រាក់ចំណូល​បានច្រើនបំផុត ហើយ​​មាន​ជាង​គេ​​បំផុត​​​ប្រចាំ​ឆ្នាំ​​២០១១ ចងក្រង​ដោយទស្សនាវដ្តី Forbes បង្ហាញ​ថា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!