Koh Santipheap Daily

Koh Santipheap Daily


ឆ្លាម​សមុទ្រ​ ៥-២ ​ឫទ្ធិសែន​ ​ខណៈដែល ​​ភ្នំពេញ​ក្រោន​ ​​៤-០ ​ព្រែក​ប្រា​កីឡា​

Posted: 17 Jul 2011 01:34 AM PDT

ការប្រកួត​រវាងក្រុម​ភ្នំពេញក្រោន ​និងក្រុម​ព្រែកប្រាកីឡា
រាជធានី​ភ្នំពេញ ៖ ក្រុម​ឆ្លាម​សមុទ្រ​បាន​លត់​ក្រុម​ឫទ្ធិសែន​ក្នុង​លទ្ធ​ផល​ 5-2 សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Metfone Cambo dian Leaque 2011 ដែល​ធ្វើ​នៅ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១៦ ខែ​កក្កដា ខណៈ​ភ្នំពេញក្រោន​យក​ឈ្នះ​ព្រែក​ប្រា​កីឡា​ ៤-០។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នី​ហ្សេ​រី​យ៉ា​របស់​ឆ្លាម​សមុទ្រ​

ស្ត្រី​កូ​រ៉េ​ខាង​ត្បូង​ដើរ​ជា​ក្បួន​ក្នុង​ឈុត​សិច​ស៊ី​ទាម​ទារ​សិទ្ធិរបស់ខ្លួន

Posted: 17 Jul 2011 01:23 AM PDT

ឈុតហែក្បួនរបស់​ស្រ្តីកូរ៉េខាងត្បូង
តាមទី​ភ្នាក់ងារ​ AFP ផ្សាយ​ថា ​ស្ត្រី​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​នាក់​ស្ថិត​ក្នុង​ឈុត​ដ៏​ស្រើប​ ស្រាល​ ពាក់​វ៉ែន​តា​​​ការ​ពារ​កំ​ដៅ​ថ្ងៃ ឬពាក់​ស្រោម​មុខ​រួម​គ្នា​ដើរ​ជា​ក្បួន​ធ្វើ​ការ​ប្រ​ឆាំងទៅ​​នឹង​អំពើរ​ ហិង្សា​ផ្នែក​ភេទ​ទូ​ទៅ​នៅលើ​ពិ​ភព​លោក​ហៅ​ថា «​ស្លាត​ វ៉ក» (Slut Walk)។ ក្រុម​បាតុ​ករ​ប្រ​ហែល​៧០​នាក់ ភាគ​​ច្រើន​ជា​ស្ត្រី​បាន​នាំ​គ្នា​​រាំទាំងកណ្តាល​ភ្លៀង​ក្នុងទីក្រុង​សេ​ អ៊ូល ដើម្បី​បង្ហាញ​ការ​តុប​តែង​កាយ ដែល​មិន​បាន​សំ​ដៅ​លើ​ការ​យល់​ព្រម។ នៅ​ក្នុង​ស្លាកបដា​មួយ​ដែល​បញ្ជាក់​ថា «​កុំ​ប៉ះ​ពាល់ខ្លួនខ្ញុំ» ជា​ផ្នែក​​មួយ​ក្នុង​ចំណោម​ស្លាក​បដា​ ដែល​សរសេរ​នៅ​លើ​ផ្ទាំង​កំណាត់​ពណ៌​លឿង ឬ​នៅលើ​ដង​ខ្លួន​របស់​ស្ត្រី​ដែល​ចូល​រួម​ធ្វើ​បាតុ​កម្ម​ដោយ​ពួក​នាង​ត្រូវ ​

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​​​​យោធា​ថៃ​​​​​នៅ​តំបន់​ភ្នំ​ជាប់​​ព្រំដែន​​ភូមា​​​​​ស្លាប់​​អ្នក​​​ជិះ​ទាំងអស់​

Posted: 17 Jul 2011 01:18 AM PDT

ឧទ្ធម្ភាគចក្រ​​​យោធាថៃ​​​មួយគ្រឿង​​បានធ្លាក់​​កាលពី​ល្ងាចថ្ងៃទី​​​១៦ កក្កដា ​កន្ល​ងមក បណ្តាល​ឱ្យ​​ស្លាប់​​​​​មន្ត្រី​​យោធា​​​៥​នាក់ ។ បណ្តាញព័ត៌មាន​​​​ថៃ​បានដកស្រង់​សម្តីមេទ័ព​​ភូមិភាគ​​ទី​១ថៃ លោក Udomdej Sitabutr ដែលនិយាយ​ថា ឧទ្ធម្ភាគ​ចក្រ​​នោះ​បាន​​ធ្លាក់នៅ​​សួន​ឧទ្យាន​ជាតិ Kaeng Krachan ហើយ​មន្ត្រី​​​​យោធា​​​៥​នាក់​នៅ​លើ​​​​ឧទ្ធម្ភាគចក្រ​​​

សម្លាប់​ស្ត្រី​​​ជា​ជីដូន​និង​ចៅ​ស្រី​តែ​នាង​តូច​​​មិន​ស្លាប់​ដឹង​មុខ​ឃាតក

Posted: 17 Jul 2011 01:15 AM PDT

សពលោកយាយ
ក្រុង​ប៉ោយ​ប៉ែត ៖ ​អំពើ​មនុស្ស​​ឃាត​ប៉ុន​ប៉ង​​​បំបិទ​​​មាត់ប្លន់​យកម៉ូតូ​​​មួយ​បានកើត​ឡើង​ ​កាល​ពី​យប់ថ្ងៃទី១៥ កក្កដា ​នៅភូមិ​គីឡូ​​ម៉ែត្រ​លេខ​៤ សង្កាត់​​​ប៉ោយប៉ែត ​​ដោយគ្រួសារមួយ​មាន​ជីដូន ​និងចៅ​ស្រី​ត្រូវ​ជនអប្រិយ​ដែល​ជា​​មនុស្ស​​ស្គាល់គ្នា​យក​កន្សែង​រឹតក និងច្របាច់​.ក​​សម្លាប់​​​ ប៉ុន្តែ​​សំណាង​ល្អ​របស់​​ចៅស្រី​មិនស្លាប់ ​​ស្លាប់តែ​ជី​ដូន ។ ស្ត្រី​ចំណាស់​​ជា​ជីដូន​ឈ្មោះ​ដឹក ជា​ អាយុ​​៧៤​ឆ្នាំ និងចៅស្រីឈ្មោះ​​យីន ដាវីន ​អាយុ​១៣​ឆ្នាំ ។ ស្ត្រី​ជាជីដូន​ត្រូវ​បាន​​ជន​ដៃ​​​ដល់​​ប្រើ​កន្សែងរឹត​.ក សម្លាប់​ពេល​​កំពុង​អង្គុយ​មើល​ទូរ​ទស្សន៍​​​ ខណៈ​ចៅ​ស្រី​​​ចូលទៅដេក​មុន ។

ទឹក​ក្នុងទន្លេ​​មួយ​នៅ​កូ​ស្តារី​កាបាន​​រីងហួត​ហែង​ក្រោយពី​រញ្ជួយដី

Posted: 17 Jul 2011 01:07 AM PDT

ទន្លេដែលរីងហួតទឹក
ប្រព័ន្ធ​វ៉េប​សាយ​​មួយ​បាន​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី១៥ កក្កដា ​​កន្លង​មកថា ក្រោយ​ពីមានការ​រញ្ជួយ​ដី​​នៅ​ប្រទេស​​កូស្តារីកា​ កាលពីថ្ងៃអង្គារ​ទី​១២ កក្កដា ​អ្នក​ស្រុក​​ ក៏​​ប្រទះ​ឃើញ​​ថា ទន្លេ​​ក្វា​កាលីតូមានការ​រីងហួត​ហែង​ទឹក​​​យ៉ាងចម្លែក​មួយ ។​ ​វ៉េប​សាយ​​ Earthquake-report .Com បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​​​មាន​ការ​រញ្ជួយ​ដី​​ជា​ច្រើន​​លើក​

ស្លាប់​​​១០នាក់​​ក្នុង​​​ការ​វាយ​ប្រហារ​ប្រឆាំង​​រថយន្ត​​បឺស​​នៅ​​​​ភាគ​ពាយ័ព្យ​​​ប៉ាគីស្ថាន​

Posted: 17 Jul 2011 01:07 AM PDT

​ទូរទស្សន៍​​ក្នុងស្រុក GEO រាយការណ៍​​ថា មនុស្សយ៉ាង​តិច​​១០​នាក់​​បាន​​ត្រូវស្លាប់​​​ពេល​រថយន្ត​បឺស​ដឹកអ្នក​ដំណើរ​​​មួយគ្រឿង​រង​ការ​​​វាយប្រហារ​​កាលពីថ្ងៃទី​១៦ កក្កដា ​ក្នុង​ទីក្រុង​ហានហ្គូ ភាគពាយ័ព្យ​​ប៉ាគីស្ថាន​។​ យោងតាម​​ទូរទស្សន៍​ GEO នោះថា ​​ឧប្បត្តិ​ហេតុ​​នេះ​កើត​មានក្នុងសង្កាត់ UPPER KARRAM នៃក្រុង​​​​ហានហ្គូ

ក្រុម​តន្ត្រី​​បង​ប្អូន​ត្រៀម​ចេញ​អាល់​ប៊ុម​ដំបូង «ស្នាដៃ​ខ្ញុំ»

Posted: 17 Jul 2011 01:04 AM PDT

ការថតរូបរួមគ្នារបស់​ក្រុម​តន្រ្តី
រាជធានីភ្នំពេញ ៖ ក្រុម​តន្ត្រី ​ដែល​មាន​ឈ្មោះ​​ថា វង់​តន្ត្រី​បង​ប្អូន ហើយ​ភាគ​ច្រើន​ជា​សិល្ប​ករ​វ័យ​ក្មេង និង​ទទួល​បាន​​ការ​បណ្តុះ​បណ្តាល​​មុខ​ជំនាញពិត​​ប្រាដក​​​​កំពុង​ត្រៀម​​ ចេញ​លក់​អាល់​ប៊ុម​​លើក​​ដំបូងរបស់​ខ្លួន បន្ទាប់​ពី​បាន​សម្រិត​សម្រាំង​​ក្នុងការ​​​ផលិត​អស់​រយៈ​ពេល​ដ៏​យូរ​រួច​មក ។អាល់​ប៊ុមដំបូង​​របស់​ក្រុម​តន្ត្រី​បង​ប្អូន គឺ​ជា​ស្នា​ដៃ​ផលិត​ដោយ​សិល្ប​ករ​វ័យ​ក្មេង​ដែល​រួម​គ្នា​​និពន្ធ​ទាំង​ប​ទ​ ភ្លេង និង​ទំនុក​ច្រៀង​ពាក់​ព័ន្ធ​នឹង​ការ​​អប់​រំសង្គម​ប្រកប​ដោយ​​ក្រម​សីល​ធម៌​ និង​វប្ប​ធម៌​​ប្រពៃណី​ខ្មែរ ដូច​ជា​

ស្ត្រីមានផ្ទៃពោះ​ជិតគ្រប់​ខែ​​​ត្រូវ​ចាប់ខ្លួន​​​ពីបទ​​​លូកហោប៉ៅ

Posted: 17 Jul 2011 12:34 AM PDT

ស្រ្តីជាប់ចោទ
រាជធានីភ្នំពេញ​​ ៖ ​ស្ត្រី​​​​មាន​ផ្ទៃពោះ​​ជិ​ត​គ្រប់​ខែ​​ទៅហើយ ​​ប៉ុន្តែ​​បានរងការ​ចោទ​ប្រកាន់​​​ពីស្ត្រី​​​ម្នាក់ទៀត​ថា បានលូក​ហោប៉ៅ​​​យក​លុយ​ចំនួន​​៣ម៉ឺន​រៀល ​​កាលពី​វេលាម៉ោង​​​​​​៨ព្រឹកថ្ងៃ​ទី​​​១៦ កក្កដា ​​​២០១១ នៅ​ក្នុងផ្សារ​​​​ព្រែក​ព្នៅ ​​សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌសែនសុខ​។ លោកម៉ក់ ហុង ​​អធិការ​ប៉ូលិសខណ្ឌ​​​សែន​សុខ​​​ បាន​ឱ្យដឹង​​ថា ស្ត្រី​​​

សហភាពអឺរ៉ុប​​​ផ្តល់ការគាំទ្រ​ដល់​ដំណើរ​ទស្សនកិច្ច​​​សិក្សា​នៅក្នុងប្រទេស ​អាស៊ាន​​​របស់​គណៈ​កម្មាធិការ​​​​​សិទ្ធិ​​មនុស្ស​​កម្ពុជា​

Posted: 17 Jul 2011 12:30 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​យោងតាមសេចក្តី​​ប្រកាសព័ត៌មាន​​របស់សហភាពអឺរ៉ុប​ចេញផ្សាយ​កាលពីថ្ងៃទី​​​​ ​១៥ កក្កដា ​​​​២០១១ ​ដែលកោះ​សន្តិ​ភាព​ទទួលបាន​ឱ្យ​ដឹង​ថា ​​ប្រតិភូ​​សហភាពអឺរ៉ុប​​​​ប្រចាំ​នៅ​ព្រះរាជាណាច​ក្រ​កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​ដល់​មន្ត្រី​​​​៣រូប​មកពីគណៈ​កម្មាធិការ​​សិទ្ធិ​ មនុស្ស​​កម្ពុជា​​​ដើម្បីធ្វើ​​​​ទស្សនកិច្ច​​​សិក្សា​រយៈ​ពេល​​​​

គ្រោះរាំង​ស្ងួត​យ៉ាង​ធ្ងន់ធ្ងរ​​​បំផុត​នៅ​អាហ្វ្រិក​ខាង​​កើត​​​ញ៉ាំង​ឱ្យ​​​មានការ​​ព្រួយ​បារម្ភ​

Posted: 17 Jul 2011 12:30 AM PDT


ខណៈដែល​​បារាំង​​​អំពាវ​នាវ​ឱ្យបើកកិច្ច​​​​ប្រជុំ​បន្ទាន់​មួយ​មុនដំណាច់​​ខែ​កក្កដា​នេះ ដើម្បីសម្រប​សម្រួល​​ជំនួយ​អន្តរជាតិ​​​ ក្រុងឡុងដ៍ ​បានសន្យា​​កាលពីថ្ងៃទី​​​​១៦ កក្កដា ​​ពីការ​ផ្តល់​ជំនួយ​ចំនួន​​​៥៩​លាន​ដុល្លារ ជួយ​​ដល់​បណ្តា​​​ជនរង​គ្រោះ​​​ដោយ​សារ​​​គ្រោះរាំងស្ងួត​​​យ៉ាងធ្ងន់ធ្ងរបំផុតនៅ​អាហ្វ្រិក​​ខាងកើត​។​

ពិធី​ប្រគល់​រង្វាន់​ដល់​គូ​ស្វាមី​ភរិយា​ទទួល​ជ័យ​លាភី​ពី​ស្រា​បៀរ​អង្គរ​ បេះ​ដូង​ខ្មែរ​

Posted: 17 Jul 2011 12:25 AM PDT

គូស្នេហ៍ដែល​ទទួលបានរង្វាន់
រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ស្រា​បៀរ​​កម្ពុជា​ខេម​ប្រ៊ូវ​ ជា​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ហើយ​បាន​ផលិត​ស្រា​បៀរ​ជា​ច្រើន​ប្រភេទ​ រួម​ទាំង​ប្រភេទ​ស្រា​បៀរ​ស្តោត​ផង​ដែរ​ ។ ស្រា​បៀរ​អង្គរ​ជា​ស្រា​បៀរ​ដែល​ល្បី​បំផុត​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា ជា​ស្រា​បៀរ​ជាតិ​។ រោង​ចក្រ​ស្រា​បៀរ​

យកម៉ូតូ​​មិត្តភក្តិ​​​២គ្រឿង​ទៅបញ្ចាំ​​​ត្រូវ​ចាប់ខ្លួន​

Posted: 17 Jul 2011 12:22 AM PDT

យុវជនជាប់ចោទ
រាជធានីភ្នំពេញ​​ ៖ ​បុរសម្នាក់​​ត្រូវមិត្ត​ភក្តិ​​​តាមរកឃើញ​ និងឃាត់ខ្លួន​​កាលពីវេលាម៉ោង​​​១១​និង​​​​២០នាទី​ព្រឹកថ្ងៃទី​​១៦ កក្កដា នៅ​ក្នុង​សង្កាត់​​​ផ្សារ​ដើមគ ​​ប្រគល់​​​​ឱ្យ​សមត្ថកិច្ច​​ប៉ុស្តិ៍​នគរ​បាល​​​ផ្សារ​ដេប៉ូទី​២ ​ដោយចោទប្រកាន់​ថា ​បាន​រំលោភលើ​សេចក្តីទុកចិត្ត​​ព្រោះយកម៉ូតូចំនួន​២​គ្រឿង​​​​ទៅបញ្ចាំ​​​​​ ​បានប្រាក់ស៊ីចាយ​អស់​កាលពី​​អំឡុង​

តុលាការ​​​​អាល្លឺម៉ង់​​​ច្រាន​ចោល​​​សំណើ​​​សុំដោះលែង​​​យន្តហោះ​​កូនស្តេច​​ថៃ​​ត្រូវ​រឹបអូស​​

Posted: 17 Jul 2011 12:15 AM PDT

យន្តហោះធុនប៊ូអ៊ីង​៧៣៧នោះត្រូវ​បានរឹប​អូសក្នុងប្រទេស​​អាល្លឺម៉ង់
​តាមប្រភពព័ត៌មាន​​ពីបរទេស​​​ឱ្យ​ដឹង​ថា ​តុលា​ការ​អាល្លឺម៉ង់​​កាលពីថ្ងៃទី​​​១៦ កក្កដា ​​កន្លង​មក ​បាន​ច្រានចោល​នូវសំណើ​​របស់​រដ្ឋាភិបាល​ថៃ​​ស្នើសុំ​​ឱ្យដោះលែង​​​វិញនូវយន្តហោះ​​​មួយ​គ្រឿង​​ដែលអះអាង​​​ថា ប្រើប្រាស់​​ដោយរាជ​ទាយាទ​ថៃ​ព្រះអង្គ​ម្ចាស់​​​​វិចរ៉ា​​ឡុងកន ដែល​​​ត្រូវ​រឹប​អូស​​ក្នុងប្រទេស​​អាល្លឺម៉ង់ កាលពីពេលថ្មីៗ​កន្លង​មក ។ ចៅក្រមតុលាការ​​

អូតង់​បន្ត​​​​ការ​វាយ​ប្រហារ​​​​តាម​អាកាស​​​នៅលីប៊ី​ ​ខណៈ​​លោកកាដាហ្វី​ ថា​នឹង​មិន​​ចាកចេញ​​​ពីប្រទេស​

Posted: 17 Jul 2011 12:09 AM PDT


​អង្គការអូតង់​​ដែលបច្ចុប្បន្ន​​​កំពុងបញ្ជា​​​ប្រតិ​បត្តិការ​​​យោធានៅប្រទេស​លីប៊ី កាលពីព្រឹកថ្ងៃ​ទី​​១៧ កក្កដា ​​​បានបើកការ​វាយប្រហារ​​តាម​អាកាស​​មួយឈុតថ្មីទៀត​​​​ធ្វើ​​​ឱ្យកក្រើក​​​តំបន់​ជាយ​ក្រុង​​ទ្រីប៉ូលី​ រដ្ឋធានី​​លីប៊ី ​ខណៈ​​មេដឹកនាំ​ដែល​​កំពុងក្រាញ​អំណាច​​របស់ប្រទេស​នេះ​​​សច្ចា​ថា ​លោកនឹង​បោះបង់​​​ចោលអំណាច​ ហើយ​ចាក​ចេញ​​​ពីប្រទេសឡើយ

ពួក​ប្រឆាំង​ស៊ីរី​បើក​ធ្វើ​សន្និ​សីទ​សង្គ្រោះ​ជាតិ​មួយ​

Posted: 17 Jul 2011 12:03 AM PDT


ពួក​ប្រឆាំង​ស៊ីរី​បាន​រៀប​ចំ​ធ្វើ​កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ក្នុង​ទី​ក្រុង​អ៊ីស្តង់​ប៊ុល​(តួក​គី​) នូវ​សន្និ​សីទ​សង្គ្រោះ​ជាតិ​មួយ​ដើម្បី​ពិនិត្យ​ពី​មធ្យោ​បាយ​នានា​ដើម្បី​ផ្តួល​រំលំ​របប​របស់​លោក​ប្រធានា​ធិបតី​បាចា​អែល​អាសាដ ដែល​កង​កម្លាំង​សន្តិ​សុខ​របស់​លោក​មុន​នេះ​បាន​សម្លាប់​​មនុស្ស​២៨​នាក់​ ​ទៀត​និង​ធ្វើ​ឱ្យ​របួស​ជា​ច្រើន​រយ​នាក់​នា​ឱកាស​នៃ​បាតុ​កម្មនានា​ក្នុង​ប្រទេស

ចូល​លួច​សម្ភារ​ជន​បរទេស​​ដល់​ក្នុង​ផ្ទះ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចាប់បាន

Posted: 17 Jul 2011 12:01 AM PDT

ជនសង្ស័យទាំង២នាក់​ត្រូវចាប់​ខ្លួន
ខេត្ត​ព្រះ​សី​ហនុ ៖ យុវជន​​សង្ស័យ​២នាក់ ត្រូវ​បាន​កម្លាំង​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​ នគរបាល​ខេត្ត​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា វេលា​ម៉ោង​១៥ក្រោយ​ពេលពួក​គេ​ធ្វើ​សកម្ម​ភាព។ លោក​ខេង សុផល អនុ​ប្រ​ធាន​ការិយា​ល័យ​កណ្តាល​​នគរ​បាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង​ការ​ដ្ឋាន​​ នគរបាល​ខេត្ត​បាន​ឱ្យ​ដឹង​ថា

រថយន្ត​កុង​តឺ​ន័រ​បុក​ម៉ូតូ​ឌុប​វេលា​ទៀប​ភ្លឺ​​កិន​ខ្ទេច​ក្បាល​ និង​ខ្ទេច​ម៉ូតូ​

Posted: 17 Jul 2011 12:01 AM PDT

សពអ្នករងគ្រោះ
ខេត្តព្រះសីហនុ ៖ បុរសម្នាក់បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ បន្ទាប់ពីត្រូវ​រថយន្ត​កុងតឺ​ន័រមួយគ្រឿងបុកពីក្រោយពេញទំហឹង ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ក្នុងទិសដៅស្របគ្នាពីកើត​ទៅ​លិច ដោយ​​កិន​បែក​ក្បាល​ ឯ​ម៉ូតូ​ក៏​ត្រូវ​ខ្ទេច​​ដែរ កាលពីវេលាម៉ោង​៣និង៣០ទៀបភ្លឺ ថ្ងៃទី​១៦ កក្កដា តាមបណ្តោយផ្លូវ​វិថីផែ ចំណុច​មុខ​

ប៉ះទង្គិចគ្នា​​​ធ្ងន់ធ្ងរ​​នៅ​ភាគ​ខាង​លិច​លីប៊ី​​​ស្លាប់​​​ពួក​ឧទ្ទាម១០នាក់​​ ខណៈ​​អ្នក​​គាំទ្រ​​​​លោកកាដាហ្វី​ ប្រមូល​ផ្តុំ​គ្នា​​​ក្នុង​ទ្រង់ទ្រាយធំ​

Posted: 16 Jul 2011 11:52 PM PDT

អ្នក​​គាំទ្រ​​​​លោកកាដាហ្វី​ ប្រមូល​ផ្តុំ​គ្នា​​​ក្នុង​ទ្រង់ទ្រាយធំ​
​មានការ​ប៉ះទង្គិចគ្នា​​​យ៉ាង​ខ្លាំង​នៅ​​ភាគខាង​​​លិចប្រទេស​លីប៊ី ​កាលពីថ្ងៃទី​​​១៦ កក្កដា ​​កន្ល​ង មក រវាងកង​កម្លាំង​ដែលមានភក្តី​​​ភាព​ចំពោះ​មេ​ដឹកនាំ​ផ្តាច់ការ​​​ប្រទេស​នេះ លោកមូអាម៉ា កាដា​ហ្វី និង​ពួកឧទ្ទាម ​​​ដោយពួកឧទ្ទាម​​​​១០នាក់ត្រូវ​បានរាយការណ៍​​ថា ស្លាប់ និង​មនុស្ស​​ជិត​​២០​នាក់ ​ទៀត​រងរបួស​។ ​ការប៉ះទង្គិចគ្នា​នេះកើត​​ឡើង​​នៅ​ទីក្រុង​​

ពួកប្រឆាំង​​យេម៉ែន​​​​បង្កើត​​​​ក្រុម​​ប្រឹក្សា​​​​បណ្តោះ​អាសន្ន​​មួយ​

Posted: 16 Jul 2011 11:50 PM PDT

​ពួកបាតុករ​​យេម៉ែន
​ពួកបាតុករ​​យេម៉ែន​​​ដែលប្រឆាំង​នឹង​លោក​ប្រធានាធិបតីអាលីអាប់ឌុលឡាហ៍ សាឡេហ៍ ​បានបង្កើត​​​កាលពីថ្ងៃទី​​​១៦ កក្កដា ​​​នូវក្រុម​ប្រឹក្សា​​បណ្តោះអាសន្ន​មួយ ដែលរួមមាន​​​បណ្តា​ឥស្សរ​ជន​​​ប្រឆាំង ​​ទទួលបន្ទុក​​ដឹកនាំ​​​ការ​ខិតខំប្រឹង​ប្រែង​​​​នានា​​​សំដៅបង្ខំប្រមុខ​​រដ្ឋ​​ឱ្យ​ព្រម​​​បោះ​​បង់​ចោល​​អំណាច​។​ បណ្តាក្រុម​​យុវជនដែល​​ជាអ្នក​ចេញ​​មុខ​ធ្វើ​បាតុកម្ម​​

ចិន ៖ ជំនួប​ពិភាក្សា​​​រវាង​​លោកអូបាម៉ា ​និង​​​​សម្តេច​​សង្ឃ​​ដាឡៃ ឡាម៉ា​ ធ្វើ​​ឱ្យ​ប៉ះពាល់​​​​ទំនាក់ទំនង​​ចិន-​អាមេរិក​

Posted: 16 Jul 2011 11:44 PM PDT


​ប្រទេសចិនកាលពីថ្ងៃទី​​​១៦ កក្កដា ​​កន្លង​មក ​​បានរិះគន់ និង​​វាយប្រហារ​​​ដោយ​ពាក្យសម្តី​​​ធ្ងន់ៗ​​ប្រឆាំង​ការ​​ជួប​​ពិភាក្សាគ្នា​​រវាង​​​ប្រធានាធិបតី​​សហ​រដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា និង​សម្តេច​សង្ឃ​​ទីបេ ​ដាឡៃឡាម៉ា​ ដោយ​និយាយ​ថា​​ ជំនួបពិភាក្សា​​​​នេះធ្វើ​ឱ្យប៉ះពាល់ដល់​​អារម្មណ៍​​ពលរដ្ឋ​ចិន​ និងប៉ះពាល់​ដល់ទំនាក់ទំនង​រវាង​ចិន​​និងអាមេរិក

ថែរក្សាធ្មេញនិង​ភ្នែក​របស់​អ្នក​ឱ្យ​បាន​ល្អ​​កាត់​បន្ថយ​​ជំ​ងឺ​វិកល​ចរិត

Posted: 16 Jul 2011 11:23 PM PDT


ពួក​អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាង​ថា ការ​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ពិនិត្យ​មើល​ធ្មេញ​និង​ភ្នែក​របស់​អ្នក ​ព្រម​ទាំង​ព្យាយាម​ជៀស​វាង​ជំ​ងឺ​ក្អក ​និង​ផ្តាសាយ​អាច​ជួយទប់​ស្កាត់​ជំ​ងឺ​វិកល​ចរិត​ឬបាត់​ការចងចាំបាន​។ ការ​ពិនិត្យ​យ៉ាង​ទៀង​ទាត់​ រក្សា​ឲ្យ​មាន​សុខភាព​ល្អ​ជា​ប្រចាំ​ក៏​ដូចជា​ធ្វើ​ឲ្យ​មាន​សកម្ម​ភាព​ ជាប្រចាំ​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​វិកល​ចរិត ​និង​ជំ​ងឺ​ប្រហាក់​ប្រហែល​​គ្នា​នេះ​ក្នុង​ជី​វិត​ថ្ងៃ​ខាង​មុខ​។ ចំណែក​ជំ​ងឺ​ឈឺ​សន្លាក់​ឆ្អឹង​ ខ្សោយ​ភ្នែក​និង​បាក់​ឆ្អឹង​ជា​ដើម​សុទ្ធ​តែ​ជា​លក្ខខណ្ឌ​ដែល​អាច​នាំ​ទៅ​រក ​ជំ​ងឺ​វិកល​ចរិត​នៅ​ពេល​ក្រោយ​។ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សុខ​ភាព​ជា​រឿយៗ អត្រា​ប្រឈម​នឹង​ជំ​ងឺ​វិកល​ចរិត​គឺ​មាន​ទ្វេដង​។​ អ្នក​វិទ្យា​សាស្ត្រ​របស់​កា​ណា​ដា​អំឡុង​ការ​ពិ​សោធ​បាន​ពិ​និត្យ​លើ​ការ​ ខ្សោយ​ភ្នែក ការ​ឮ ការ​ក្អក​និង​ផ្តាសាយ​ បញ្ហា​ធ្មេញ​ ជំ​ងឺ​ទឹកនោមផ្អែម​លើសឈាមដែល​ទាំង​អស់​នេះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ឱកាស​នៃការ​ ប្រឈម​នឹង​ជំ​ងឺ​វិកល​ចរិត​ឬ​បាត់​ការចងចាំ​កើន​ឡើង។

កីឡា​ការិនី​​​ស៊ុយ​អែត​​ទទួល​បាន​​មេដាយ​​សំរឹទ្ធិ​​បន្ទាប់​ពី​យក​​ឈ្នះ​បារាំង

Posted: 16 Jul 2011 11:23 PM PDT

ក្រុមកីឡាការិនី​ស៊ុយអែត​សប្បាយ​រីករាយពេល​ប្រកួតឈ្នះ​ក្រុមបារាំង
​កីឡាការិនី Morie Hammarstrom ស៊ុត​បាល់​បន្ថែម​​បាន​១​គ្រាប់​​នៅនាទី​ទី​៨២ ​ជួយ​​ឱ្យ​ក្រុម​​ស៊ុយ​អែត យកឈ្នះ​បារាំង​ដោយ​លទ្ធ​ផល​ ២-១ ​ទទួល​បាន​ចំណាត់ថ្នាក់​​លេខ​៣ ​ការ​​ប្រកួត​បាល់​ទាត់​​ស្ត្រីពិភព​លោក ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ នៅ​ក្នុង​ពហុ​កីឡ​ដ្ឋាន​​ Sinsheim ប្រទេស​​អាល្លឺ​ម៉ង់​ ។ នេះគឺជា​​​ការ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣

ជន​ជាតិ​អេ​ស្ប៉ាញ​ចង​.ក​ធ្វើ​អត្ត​ឃាត​ក្នុង​បន្ទប់​ផ្ទះ​សំណាក់

Posted: 16 Jul 2011 09:01 PM PDT

រាជធានី​ភ្នំពេញ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​១៥ កក្កដា មាន​ការ​ភ្ញាក់​ផ្អើល​នៅផ្ទះ​សំណាក់​ចន្ទ្រា​ស្ថិត​នៅ​ផ្លូវ​លេខ ១៤១ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា​ ដោយ​មាន​បុរស​ជន​ជាតិ​អេ​ស្ប៉ាញ​ម្នាក់​បាន​ចង.កធ្វើ​អត្ត​ឃាត​សម្លាប់​នៅ​ ក្នុង​បន្ទប់​ដេក សង្ស័យ​កើត​ជំងឺ​រ៉ាំ​រ៉ៃ​ប្រ​ចាំ​កាយ។ ជន​ជាតិ​អេស្ប៉ាញ​រូប​នេះ​ឈ្មោះ Loserod Rigbez

លោកឆាវេស​ផ្ទេរ​​អំណាច​​ខ្លះមុន​​ពេល​ចេញ​​ទៅ​​បន្ត​​​​​ព្យាបាល​​​មហារីក​​នៅ​គុយ​បា

Posted: 16 Jul 2011 08:28 PM PDT

​
​ប្រធានាធិបតី​​​វេណេ​ស៊ុយ​អេឡា​លោក​ហ៊ូ​ហ្គោ​​ឆាវេសបានប្រគល់​​​​អំណាច​​មួយចំនួន​ឱ្យ​ដល់​អនុ​ប្រធានាធិបតី​ និងរដ្ឋ​មន្ត្រី​​ហិរញ្ញវត្ថុ​​​របស់​​លោក ​កាលពី​​ថ្ងៃទី១៦ កក្កដា ​ប៉ុន្មាន​​ម៉ោង​មុន​ពេល​​លោក​ធ្វើដំណើរ​​ទៅ​កាន់​ប្រទេស​គុយ​បា ដើម្បី​ទទួល​ការ​ព្យា​បាល​​បន្ត​​នូវ​ជំងឺ​​មហារីក​របស់​លោក​តាម​បែប​ CHIMIOTHERAPIE

តុលាការ​​យុត្តិធម៌​អន្តរជាតិ​នឹង​សម្រេច​​យោង​តាមខ្លឹមសារ​​​បណ្តឹង​របស់​​ ​កម្ពុជា​​ថ្ងៃទី​​១៨ កក្កដា ​ខណៈ​លោកហោ ណាំហុង ​​​បង្ហាញ​​​វត្ត​មាន​​​​នៅទីនោះ​

Posted: 16 Jul 2011 08:27 PM PDT

លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង
​តុលាការ​អន្តរជាតិ​នឹងប្រកាស​វិធានការ​បន្ទាន់​​​បណ្តោះអាសន្ន​​ ដើម្បីការពារ​ប្រាសាទព្រះ​វិហារ​ តាមពាក្យ​​បណ្តឹង​បស់​​​​កម្ពុជានា​វេលា​​​ម៉ោង​​១០ព្រឹកនៅ​​​ប្រទេស​ហូឡង់ ថ្ងៃ​​ទី​​​​១៨ កក្កដា ​​​២០១១ ស្អែកនេះហើយ ។ ​​ការ​ប្រកាស​ចាត់​វិធាន​ការ​​​បន្ទាន់​ដើម្បីការពារ​ប្រា​សាទ​​ព្រះវិហារ​​ របស់​កម្ពុជា​នាថ្ងៃ​​​ចន្ទស្អែកនេះ ធ្វើ​ឡើង​​បន្ទាប់​ពី​តុលាការ

ម្ចាស់ដេក​​លង់​លក់​ចោរគាស់​​​បន្ទប់​យក​ម៉ូតូ​​៣គ្រឿង​​ទៅបាត់​

Posted: 16 Jul 2011 08:24 PM PDT

លំនៅឋាន​ដែល​ចោរ​ចូលលួច
​ខេត្តកំពង់ចាម​​​ ៖ ​​ម៉ូតូ​ចំនួន​៣គ្រឿង​ដែល​ទុកនៅ​ក្នុងបន្ទប់​​​ដាក់​រថយន្ត ដោយ​ចាក់​​សោ​ត្រឹម​ត្រូវ​ជាប់​​នឹង​​ផ្ទះវីឡា ស្ថិត​​​នៅ​ភូមិ​ព្រែក​​ជីក ​ស​ង្កាត់​សំបួរ​មាស ​ក្រុងកំពង់​ចាម ​​ត្រូវ​បាន​ក្រុម​ចោរ​​ប្លន់​​១ក្រុម​​​មិនស្គាល់​អត្តសញ្ញាណ​​​ មានគ្នា​មិន​​តិចជាង​​​៤​នាក់​នោះទេ ​​បានឡើង​​​លើ​ដំបូល​​​ដូច​និន​ចារ​​​បើក​ក្បឿង ​ចូល​​លួច​​យកម៉ូតូ​៣​គ្រឿង​

ភ្លៀង​ធ្លាក់​ខ្លាំង ​និង​​ទឹក​ជំនន់​​នៅ​ចិន​​ស្លាប់​៣៥៥នាក់​ ​ចាប់ពីខែ​​​មិថុនា​មក​

Posted: 16 Jul 2011 08:19 PM PDT

​គណៈ​កម្មាធិការ​​​ជាតិកាត់បន្ថយគ្រោះ​​​មហន្ត​រាយ​​ធម្មជាតិ​​ចិន ​​ថ្លែង​កាលពីថ្ងៃទី​​​១៦ កក្កដា ថា ​ភ្លៀង​ធ្លាក់​​​ខ្លាំង និង​ទឹកជំនន់​​បណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​​​៣៥៥នាក់នៅចិន ​ចាប់ពីថ្ងៃទី​​១ មិថុនា មក​។​ ក្នុង​សេចក្តីប្រកាស​​មួយ គណៈ​កម្មាធិការ​​នេះ និយាយ​​ថា សរុប​ស្រុក​ចំនួន​​៤៣៩ ក្រុង​​ ឬ​តំបន់​​រដ្ឋ​បាល​ចំនួន​​២៦៣​រង​ការ​​ប៉ះពាល់

កម្សាន្តចុងសប្តាហ៍

Posted: 16 Jul 2011 08:14 PM PDT


ប្រភេទ​ណា? ប្រពន្ធ​​និយាយ​ជា​មួយ​ប្តី ៖ -លើ​ លោក​នេះ​មាន​ប្តី​ពីរ​ប្រភេទ ។ ប្រភេទ​ទី​មួយ​ផិត​ក្បត់​ប្រពន្ធ​ តែ​មាន​ការ​ស្តាយ​ក្រោយ ។ ឯ​ប្រភេទ​​ទី​ពីរ​ផិត​ក្បត់​ប្រពន្ធ​ តែ​មិន​ចេះ​ភ្ញាក់​រលឹក​​ គ្មាន​ការ​ស្តាយ​ក្រោយ​អ្វី​ទាំង​អស់​ ។ ចុះ​បង​ជា​ប្តី​ប្រភេទ​ណា? -ប្រភេទ​ទី​បី ។ -ម៉េច​មាន​ប្រភេទ​ទី​បី​ទៀត ។ ប្រភេទ​ទី​បី​ជា​ប្រភេទ​យ៉ាង​ម៉េច? -ប្រភេទ​ទី​បី​​គឺ​ប្រភេទ​​មិន​ចេះ​ផិត​ក្បត់​ប្រពន្ធ​តែ​មាន​ការ​ស្តាយ​ក្រោយ​ដែល​ខំ​ស្មោះ​​ត្រង់​អត់​ប្រយោជន៍ ៕

រដ្ឋមន្ត្រី​​ការបរទេស​​​អេហ្ស៊ីប​​សុំ​លា​​លែង​​ចេញ​ពី​​តំណែង​

Posted: 16 Jul 2011 08:14 PM PDT

​រដ្ឋមន្ត្រីការបរទេស​​អេហ្ស៊ីប លោក Mohamed el-orabi
​រដ្ឋមន្ត្រីការបរទេស​​អេហ្ស៊ីប លោក Mohamed el-orabi បានសុំលាលែង​ចេញពីតំណែង​​កាលពីថ្ងៃទី​​១៦ កក្កដា ​កន្លង​មក ​ជា​ផ្នែក​មួយ​​នៃ​ផែន​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​​របស់រដ្ឋា​ភិបាល​ និង​ដើម្បី​​ជា​ការ​​ឆ្លើយ​តប​​​ចំពោះ​បាតុ​កម្ម​​ដែល​នៅ​បន្តកើត​ឡើង​ស្ទើរ​​រាល់ថ្ងៃ​​​អំពា​វនាវ​​​ឱ្យ​​មាន​ការធ្វើ​​​កំណែ​ទម្រង់​​សម្រាប់​​ប្រទេស​។​

មេដឹកនាំ​បក្ស​​កំពុង​កាន់​​​អំណាច​​ប៉ាគីស្ថាន​​មួយ​រូប​​ត្រូវ​បាញ់​​ស្លាប់​ក្នុង​ក្រុង​ការ៉ាជី​

Posted: 16 Jul 2011 08:10 PM PDT


​មេដឹកនាំ​​​គណបក្ស​​​កំពុងកាន់អំណាច​​ថ្នាក់​កណ្តាល​ប៉ាគីស្ថាន​មួយរូប ត្រូវ​បានបាញ់ស្លាប់​ដោយ​ខ្មាន់កាំភ្លើង​​​មិនស្គាល់​អត្តសញ្ញាណ​​​ម្នាក់​ នៅ​ក្នុងទីក្រុង​​​កំពង់​ផែការ៉ាជី កាលពីល្ងាច​ថ្ងៃទី​​១៦ កក្កដា ​​កន្លងមក ។ ​​តាមសាក្សី​ និង​បណ្តាញ​ព័ត៌មាន​​ក្នុងស្រុក​ប៉ាគីស្ថាន​​​​រាយការណ៍​ថា ​មេ​ដឹក​នាំ​គណបក្ស​រូបនេះ លោក Amir Shah ត្រូវ​បាន​បាញ់​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!