Koh Santipheap Daily

Koh Santipheap Daily


លោកស្រីគ្លីនតុន ​​​​ទទូច​​ឱ្យ​​ឥណ្ឌា​​ពង្រីក​​​​ឥទ្ធិ​ពល​​​របស់ខ្លួន​

Posted: 21 Jul 2011 12:50 AM PDT


​រដ្ឋមន្ត្រី​ការបរទេស​​​សហរដ្ឋអាមេរិក​​​ លោក​ស្រី​ហ៊ីលឡារី គ្លីនតុន ​​កាលពីថ្ងៃទី​​​​២០ ​កក្កដា កន្លង​​មក បានថ្លែង​​​ថា ពេលនេះ​ដល់​ពេល​ដែល​​ប្រទេស​ឥណ្ឌា​​​​ត្រូវនាំមុខ​​​គេ ហើយ​​​ដោយ​លោក​ស្រី​​ទទូច​​ដល់រដ្ឋាភិបាល​​ឥណ្ឌា ​ឱ្យធ្វើ​​ការ​​ងារ​​​ឱ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ធ្វើ​​សមាហរណ​កម្ម​​​​ផ្នែក​សេដ្ឋ​កិច្ច​​ជា​មួយ​ប្រទេស​ជិត​ខាង​មាន​អាហ្វ​ហ្គានីស្ថាន​​ និងប៉ាគីស្ថាន​​​ ហើយពង្រីក​​​តួនាទី​​​នៅ​ទូទាំង​​តំបន់​​​​អាស៊ីប៉ាស៊ីហ្វិក​។​

នាយករដ្ឋមន្ត្រី​​​​អង់គ្លេស​​​​​​ត្រូវ​សភា​សួរ​ដេញ​​ដោល​​ពី​រឿង​​អាស្រូវ​លួច​ស្តាប់​

Posted: 21 Jul 2011 12:49 AM PDT

​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​​​លោកដេវីដ ​កាមេ​រ៉ុន
​នាយករដ្ឋមន្ត្រី​​​អង់គ្លេស​​​លោកដេវីដ ​កាមេ​រ៉ុន កាលពីថ្ងៃទី​​​២០ កក្កដា ​កន្លង​មក ត្រូវ​ចោទ​សួរ​ដេញដោល​ដោយ​សមាជិក​​សភាអំពីរឿង​​អាស្រូវ​​លួចស្តាប់​​ការនិយាយ​តាម​​ទូរស័ព្ទ​​​​​ក្នុង​កិច្ច​ប្រជុំ​​​​សភា​បន្ទាន់​មួយដែល​កោះប្រជុំ​​ដោយ​គណ​បក្ស​​ពលករ​ដែលជាបក្ស​ប្រឆាំង​​​​ដ៏​សំខាន់​​ ។ ​កិច្ច​ប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​​​មុនពេល​​ការសម្រាក​​របស់​សភា ​​រយៈ​ពេល​​

ប្រធានាធិបតី​​​កូតឌីវ័រ​​បង្កើត​​​​គណៈ​កម្មការ​​ស៊ើប​អង្កេត​​​ឧក្រិដ្ឋ​កម្ម​​សង្គ្រាម​​

Posted: 21 Jul 2011 12:41 AM PDT

​ប្រធានាធិបតី​កូតឌីវ័រ ​លោក​​អាឡាស​​សាន អ៊ូអាតារ៉ា
​ប្រធានាធិបតី​កូតឌីវ័រ ​លោក​​អាឡាស​​សាន អ៊ូអាតារ៉ា ​កាលពីថ្ងៃទី​​២០ កក្កដា ​​បានចុះហត្ថ​លេខា​​​​លើក្រឹត្យ​មួយ ដើម្បីបង្កើត​​​​គណៈ​កម្មការ​​ស៊ើបអង្កេត​​​​លើបទ​ឧក្រិដ្ឋ​​ដែលកើត​ឡើង​​ក្នុង​អំឡុង​ពេលនៃការបះបោរ​​ដោយហិង្សា​​​ក្រោយពី​​ការបោះឆ្នោត​​របស់ប្រទេស​​ដោយ​​លោកផ្តល់​​ពេល​​៦ខែ ​ដើម្បីឈានដល់ការ​សម្រេច​​ពីការ​បង្កើត​​​គណៈ​កម្ម​ការ​នេះ​។​

ជួប​ភាព​រាំង​ស្ងួត​អ្នក​ភូមិ​នាំ​គ្នា​ធ្វើ​ពិធី​សូត្រ​មន្តសុំ​ទឹកភ្លៀង

Posted: 21 Jul 2011 12:36 AM PDT

សូត្រមន្តសុំទឹកភ្លៀង
ខេត្ត​កំពត ៖ ប្រ​ជា​ពល​រដ្ឋ​ភូមិ​ព្រិច ឃុំ​បឹង​នី​មល ស្រុក​ឈូក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ​បាន​នាំ​គ្នា​ធ្វើ​ពិ​ធី​បួង​សួង​សុំទឹកភ្លៀង​​ ដែល​ក្នុង​ពិធី​បួង​សួង​នោះ ក៏​មាន​​ការ​និ​មន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ផង​ដែរ។ ស្ត្រី​ចំណាស់​​ឈ្មោះ​ផាង អ៊ អាយុ​៥៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រិច ​បាន​និយាយថាដោយ​​សារ​តែ​មានកម្តៅខុស​​ពី​ធម្ម​តា​ហើយ​មិន​ទាន់​មាន​

បូម​ខ្សាច់​​លិច​លំនៅ​ឋាន​​ប្រជាពល​រដ្ឋ​​​ចំនួន​11គ្រួសារផ្តិត​មេដៃប្តឹង

Posted: 21 Jul 2011 12:33 AM PDT

លំនៅឋានដែលរងការលិចទឹក
រាជធានីភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​​​ចំនួន​១១​គ្រួសារ​ ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​លៀប សង្កាត់​​ព្រែក​លៀប ​ខណ្ឌ​ឫស្សីកែវ​ ដែល​ជាអ្នក​​​រង​គ្រោះ​​​​ដោយសារ​ការ​បូម​ខ្សាច់​​​លុបដីទំនាប​របស់​ក្រុម​​ ​ហ៊ុនលី គឹមហេង ​បាននាំគ្នា​​ផ្តិត​មេដៃ​​​​ប្តឹង​និង​ទទូច​​សូម​​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ ស្រាយ​​​ពី​ផល​ប៉ះ​ពាល់​ដែល​រំខាន​ដល់​ការ​រស់​នៅ​​របស់​​​​ពួកគាត់ ។

លោកយាយ​អាយុ​70​ឆ្នាំ​​ អ្នក​ចេះ​ក្បាច់​គុន​ល្បុក្កតោ និង​គុន​ដំបង

Posted: 21 Jul 2011 12:29 AM PDT

លោកយាយ​សៅ វ៉ុន បញ្ចេញស្នៀត
ខេត្តកំពង់ឆ្នាំង​ ៖ យើង​គ្រប់​គ្នា​​ធ្លាប់​តែ​បាន​ឮ​និង​ឃើញ​បុរស​ ឬ​ក៏​តាៗ​ទេ ដែល​ចេះ​ក្បាច់​គុន​ល្បុក្កតោ ឬគុន​ដំបង​ជាដើម ​​ប៉ុន្តែ​​​ប្រហែល​​ជា​ភ្លេច​គិតថា ស្ត្រី​ក៏​មាន​​ដែរ ជាក់​ស្តែង​​​លោក​​យាយ​ម្នាក់​​បាន​បង្ហាញ​​ខ្លួន​ថា​ គាត់​នៅ​ចេះ​ចាំ​ក្បាច់​គុន​រប​ស់​​បុព្វ​​បុរស​​យើង​មិន​ចាញ់​​បុរស​ឡើយ ។ លោកយាយ​​រូប​នេះ​ឈ្មោះ​សៅ វ៉ុន បច្ចុ​ប្បន្ន​អាយុ​

កិច្ចប្រជុំ​​សភាពាណិជ្ជកម្ម​​ខេត្ត​3របស់​កម្ពុជា​​និង​ខេត្ត​ស្រះកែវ

Posted: 21 Jul 2011 12:27 AM PDT

ទិដ្ឋភាពនៃកិច្ចប្រជុំ
ស្រះកែវ-ថៃ ៖​ ព្រឹក​ថ្ងៃ​ទី​២០ ​ខែកក្កដា ​ឆ្នាំ​២០១១​ លោក​សានិ​ត ណា​ស៊ុ​ក​ស៊ី អភិបាល ខេត្ដ​ស្រះ​កែវ ​និង​លោក​ឈុំ វ​ណ្ណា​រិ​ទ្ធ​ អភិបាល រង​ខេត្ដបន្ទាយមានជ័យ ​បាន​ចូលរួម​ជា​អធិប​តី​ក្នុង​ពី​ធី​​បើក​កិច្ច​ប្រជុំ​រវាង​ពាណិជ្ជករ​សហ​ គ្រាស​ធុន​តូច​និងមធ្យម​របស់​សភាពាណិជ្ជកម្ម​ខេត្ដ​បាត់ដំបង ខេត្ដបន្ទាយមានជ័យ ខេត្ត​សៀម​រាប​ ​

​ប្តីចំណាស់​​ជនជាតិ​អង់គ្លេស​​ត្រូវ​​ប្រពន្ធ​ក្មេង​​ជន​ជាតិចាម៉ៃកា​បោះ​បង់

Posted: 21 Jul 2011 12:24 AM PDT

លោកតាជនជាតិអង់គ្លេស និងកូនក្រមុំ
​ទី​ភ្នាក់​ងារ​បរ​ទេស​ផ្សាយ​ថា លោកចន ​​ហ្គេនណុន ​ជនជាតិ​​អង់គ្លេស​​ អាយុ៥៧ឆ្នាំ បាន​ជួប​ហេតុ​ការណ៍​ដ៏រន្ធត់​​មួយ គឺត្រូវ​បាន​នាង​ប៉ា​ទ្រិក ហ្សេមប័រ ​អាយុ​២៤ឆ្នាំ ​ជាប្រពន្ធ​ជនជាតិ​​​ចា​ម៉ៃ​កាបោះ​បង់ចោលនៅ​ឯ​​អាកាសយានដ្ឋាន ក្រុង​​​ភើច ប្រទេស​ស្កុត​លែន ​បន្ទាប់ពីគាត់បាន​​​ចំណាយ​​ប្រាក់​លើ​ថ្លៃ​​​ទិដ្ឋា​ការ​ដល់ប្រពន្ធ​ចំនួន​ ​៥​​ពាន់​ផោន ដើម្បី​ឱ្យ​នាង​​អាចធ្វើដំណើរ​ចូល​អង់​គ្លេស​​ និងរស់​នៅរួមគ្នានៅ​ស្កុតឡែន ។

តាំង​ខ្លួន​​​ជា​មេធាវី​​និងអង្គការ​​​សិទ្ធិ​មនុស្ស​​​ដើរ​បោក​​ប្រាស់​​​ត្រូវ​​អស់​លក្ខណ៍

Posted: 21 Jul 2011 12:21 AM PDT

បុរសជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ បុរស​​តឺនុយ​​ខោអាវ​​ពណ៌​ដូចគ្នា​​​​ដូចឯកសណ្ឋាន​​អង្គរក្ស​​​ម្នាក់​ត្រូវ​ សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​បញ្ជូន​​​ទៅតុលាការ​​នា​ថ្ងៃទី​​២០​ កក្កដា ២០១១​ ដោយសារ​​យក​ឈ្មោះ​​​អង្គការ​​លីកាដូ​​​ និង​អះអាង​​ថា​ខ្លួន​​ជា​មេធាវី​​ដើរ​​ឆបោក​​លុយ​កាក់​ពី​ប្រជាពលរដ្ឋ​ ។​ ​លោក​​អនុសេនីយ៍​​ទោ​​ឡែន​ គឹម​ឈាង នាយ​ប៉ុស្តិ៍​រលាប ឱ្យ​​ដឹងថា ​បុរស​ដែល​​ឃាត់​​ខ្លួន​​​នេះ​​ ឈ្មោះ​​​ប៉ែន​ វុធ អាយុ​​៤០ឆ្នាំ​ មានទី​​លំនៅ​​ស្រុក​​កំចាយ​​មារ ខេត្ត​ព្រៃវែង​ ត្រូវ​ឃាត់​​ខ្លួន​តាម​ការ​ផ្តល់​​​​ព័ត៌​មាន​​ពីមន្ត្រី​​អង្គការ​​លីកាដូ​ ពីបទ​ឆបោក ។

កូរ៉េ​ខាងត្បូង​​ផលិត​យន្តហោះ​ជំនួញ​ជា​លើក​ដំបូង​​​តម្លៃ​​6សែន​ដុល្លារ

Posted: 21 Jul 2011 12:17 AM PDT

យន្តហោះ​ ពាណិជ្ជ​កម្ម
កូរ៉េ​​ខាង​ត្បូង ​បានបង្ហាញ​យន្ត​ហោះ​​ដែល​ផលិត​​នៅក្នុង​ប្រទេស​មួយគ្រឿង​​ដំបូង​​កាលពី​ ថ្ងៃទី​២០ កក្កដា ​ដោយចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំប្រឹងប្រែង​​​ក្នុង​ការ​អភិវឌ្ឍ​​យន្តហោះ​ ពាណិជ្ជ​កម្ម ។ ​យន្តហោះ​​ប្រើ​កង្ហា​រមួយមាន៤​​​កៅ​អី​មួយគ្រឿងនេះ ​ធ្វើ​ឱ្យ​​កូរ៉េ​ខាងត្បូង​ក្លាយ​ជា​​ប្រទេស​ទី២៨ ​នៅលើពិភព​លោក ​ដែល​អាច​ផលិត​

គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ឈាន​មុខ អេ អឹម ខេ ចាប់​ផ្តើម​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​មិន​គិត​ថ្លៃ

Posted: 21 Jul 2011 12:13 AM PDT

ស្តង់របស់ក្រុមហ៊ុន
រាជធានី​ភ្នំពេញ ៖ អេ អឹម ខេ គឺ​ជា​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​ដ៏​ឈាន​មុខ​​មួយ​​នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា បាន​ចាប់​ផ្តើម​ដំណើរ​ការ​សេវា​ផ្ទេរ​ប្រាក់​នៅ​តាម​ការិយា​ល័យ​សាខា ដើម្បី​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូ​លំ​ទូលាយ​នៅ​​ទូ​ទាំង​ព្រះ​រាជា ​ណា​ចក្រ​កម្ពុជា។ អតិ​ថិជន​​អាច​ផ្ញើ​ប្រាក់​ទៅ​កាន់​សាច់​ញាតិ មិត្ត​ភក្តិ និង​ដៃ​គូ​ពាណិជ្ជ​កម្ម​តាម​រយៈ​

AusAIDបន្ត​ជួយ​កម្ម​វិធី​​កំណែទម្រង់​​ប្រព័ន្ធយុត្តិធម៌​​ឆ្នាំ​ខាង​មុខ​

Posted: 21 Jul 2011 12:09 AM PDT

ជំនួយរវាង​លោកឧបនាយករដ្ឋមន្រ្តី​ សុខ អាន​ និង​ លោកស្រី ចេន្នី​ហ្វឺ លីន
រាជធានីភ្នំពេញ ៖ លោកស្រី ចេន្នី​ហ្វឺ លីន​ (Jennifer LEAN) លេខា​ទី១ នៃ​អង្គ​ការ​ជំនួយ​អូស្ត្រាលី​សម្រាប់​ការអភិវឌ្ឍ (AusAID) បាន​មាន​ប្រសាសន៍ថា ​នឹង​ប​ន្ត​ជួយ​កម្ពុជា​លើ​កម្មវិធី​កំណែទម្រង់​​ប្រព័ន្ធ​យុត្តិធម៌​ សម្រាប់​ឆ្នាំ​ខាង​មុខ​​ទៀត ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​បែប​នេះ​កាល​ពីល្ងាច​​​ថ្ងៃទី​១៩ កក្កដា ​ឆ្នាំ​២០១១ ​នៅ​​ទី​ស្តី​​

ឥណ្ឌា​ប្រទះ​ឃើញ​អណ្តូង​រ៉ែ​អ៊ុយ​រ៉ា​នី​ញ៉ូម​ធំ​បំផុត​នៅ​លើ​ពិភព​លោក​

Posted: 21 Jul 2011 12:06 AM PDT

​រ៉ែ​អ៊ុយ​រ៉ា​នី​ញ៉ូម
លោក​ស៊ីគូ​ម៉ា បាណ័រ​ជី ប្រធានគណៈ​កម្មា​ធិការ​ថាម​ពលបរមាណ​របស់​ឥណ្ឌា​ឱ្យ​ដឹង​ក្រោយ​ពី​បញ្ចប់ការ​ ស្រាវ​ជ្រាវ​រុក​រក​អស់​រយៈ​ពេល​៤​ឆ្នាំ​ថា អណ្តូង​រ៉ែ​តូម៉ា​ ឡា​ប៉ាល់​លី នៅ​ក្នុង​រដ្ឋ​ឧត្តរ​ប្រទេស​មាន​បរិមាណ​រ៉ែ​អ៊ុយ​រ៉ា​នី​ញ៉ូម​ ដល់​ទៅ​១៥០.០០០​តោន និង​ដំណើរ​ការ​ជីក​មក​ប្រើ​ប្រាស់នៅ​ក្នុង​ដំណាច់ឆ្នាំ​២០១១​។

ឃាត់ខ្លួន​ជន​សង្ស័យ​​ប​ន្ទាប់​​ពី​ឆែក​ឆេរ​​រក​ឃើញ​ឧបករណ៍​​ជក់​ថ្នាំញៀន​

Posted: 20 Jul 2011 11:58 PM PDT

យុវជនជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ កាល​ពីថ្ងៃទី​២០ កក្កដា ​សម​ត្ថ​កិច្ច​មួយ​ក្រុម​មាន​ ​នគរបាល​​ប្រឆាំង​គ្រឿង​ញៀន ​នគរបាល​​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល នគរ​បាល​​​ក្រុង​ពោធិ៍​សាត់ ​នគរបាល​ប៉ុស្តិ៍​​ និង​មេ​ភូមិ​​ ដឹក​​នាំដោយ​លោក​យូ យឺន​នី ​ព្រះ​​រាជ​អាជ្ញា​ស្តី​ទី​អម​សាលា​ដំបូង​ខេត្ត​ បាន​ឡោម​​ព័ទ្ធ​ផ្ទះ​​​ប្រជា​ពល​រដ្ឋ​​ម្នាក់​ចូល​ឆែក​ឆេរ​​រក​គ្រឿង​​ញៀន​​ តាម​

ក្រុម​ជន​មិនស្គាល់​មុខ​កាប់​​របួស​​ អ្នក​រងគ្រោះ​​ត្រូវ​គេ​កាប់ច្រឡំ​គូបដិបក្ស

Posted: 20 Jul 2011 11:58 PM PDT

រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​ត្រូវ​​ជន​មិន​ស្គាល់​មុខ​កាប់​មួយ​កាំបិត​​ចំក្រោម​ក្លៀក​ ដេរ​១២​ថ្នេរ ខណៈ​ពេល​ហៅ​មិត្ដភក្ដិ៦​នាក់​ទៅ​ផឹក​ស៊ី​​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​កក់ ​ទី​២ ខណ្ឌ​ទួលគោក លុះដល់​វេលា​ម៉ោង​១​ និង​១០​នាទី​​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២០ កក្កដា ដើរ​ចេញ​មក​រក​ទិញ​បារី​ ស្រាប់​តែ​ជន​ដៃដល់​​លបកាប់​មួយ​កាំបិត ​ហើយ​ទាត់​មួយ​

កម្មករ​រោងចក្រ​​កាត់ដេរ​ហុងវ៉ា​ថ្មី ប្រមាណ​​១០០នាក់ ​​ល្ហិតល្ហៃ​​​ដួលសន្លប់

Posted: 20 Jul 2011 09:21 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​ព័ត៌​មានទាន់ហេតុ​ការណ៍​​ជំហានដំបូង​​បាន​ឱ្យដឹង​ថា ​​​កម្មករ​-កម្មកា​រិនី​​រោងចក្រកាត់​​ដេរ​ហុងវ៉ាថ្មី ​​ប្រមាណ​​​១០០​នាក់ ​បានទទួល​រង​នូវ​ភាពល្ហិត​ល្ហៃ​​ ទន់ដៃ ​ទន់ជើង ​ដួលស​ន្លប់​​​បន្តបន្ទាប់ ​បង្ក​ឱ្យ​មានការ​ផ្អើល​​​​​ឈុល​​​ពេញរោង​ចក្រ​​​​ លាយឡំ​ជា​មួយ​​សំឡេង​​​កង​រំពង​​នៃកម្មករ​​​ស្រែក និង​រថយន្ត​​​ស៊ីរ៉ែន​​​របស់​មន្ទីរ​ពេទ្យ​​ ហើយ​ភ្លាម​នោះ​

ទើបត្រឡប់​​ពីនាំស្រីស្នេហ៍​​​មកពីញ៉ាំ​អី​​​ខាងក្រៅ ខ្យល់គរ​ស្លាប់

Posted: 20 Jul 2011 09:11 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់ត្រូវបាន​ស្ត្រី​ជា​គូកំណាត់​បញ្ជូនមក​កាន់មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​​​​​បន្ទាន់ ប៉ុន្តែ​​​​ជាអកុសល​​បុរសនោះបាន​ស្លាប់​​បាត់បង់ជីវិត​​​បាត់ទៅហើយ ​​ដោយសារ​​ខ្យល់គរ។ ​​ហេតុការណ៍នេះ​បានកើតឡើង​​​នៅ​វេលាម៉ោង​​៨​​យប់ថ្ងៃទី​២០ កក្កដា ​នៅចំណុច​ការ​ដ្ឋាន​សំណង់​មួយម្តុំ​ផ្សារ​​​ដីហុយ ​​ស្ថិតក្នុង​​​សង្កាត់​ភ្នំពេញថ្មី ​​

បារាំង ​និង​​អាមេរិក​ពុំ​បដិសេធ​​​​ឡើយ​ឱ្យ​លោកកាដាហ្វី​ស្ថិត​​នៅលីប៊ី​

Posted: 20 Jul 2011 09:07 PM PDT

​ប្រទេសបារាំង និងសហរដ្ឋអាមេរិក ​​បានប៉ុន​ប៉ង​​កាលពីថ្ងៃទី​២០ កក្កដា ​​បើកផ្លូវ​​ឱ្យមាន​ដំណោះស្រាយ​​​ការទូត​មួយនៃជម្លោះ​​​នៅលីប៊ី​​ដោយបង្ហាញពី​គំនិត​​​ឱ្យលោកកាដាហ្វី ​​ស្ថិត​នៅ​លីប៊ី​​ប្រសិនបើ​​មេដឹកនាំ​​​លីប៊ី​រូបនេះ​​​យល់ព្រម​​ចាកចេញពីអំណាច​។​ ទោះបីជាមានការ​គាបសង្កត់​​​របស់​អន្តរជាតិ

ស្អែក​នេះ​​​សម្តេច​​​តេជោ​ហ៊ុន សែន ​​នឹង​ធ្វើ​​​សន្និសីទ​កាសែត​​ស្តីពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-ថៃ​

Posted: 20 Jul 2011 08:49 PM PDT

រាជធានីភ្នំពេញ​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតស្តីពីជំហរ​របស់​កម្ពុជាលើបញ្ហាព្រំដែនកម្ពុជា-ថៃ​ នៅវេលា​ម៉ោង​៩និង៣០នាទីព្រឹក​ថ្ងៃទី២២ កក្កដា ​២០១១ នាវិមានសន្តិភាពទីស្តីការនាយករដ្ឋ​មន្រ្តី។ នេះបើយោងតាមការប្រកាសរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុង​

រថយន្ត​កុង​តឺន័រ​​ដឹក​អង្ករ​​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

Posted: 20 Jul 2011 08:38 PM PDT

រថយន្តកុងតឺន័រ​ដែល​ក្រឡាប់​ធ្លាក់​ចូល​ក្នុង​ប្រឡាយ
រាជធានីភ្នំពេញ ៖ រថយន្ត​​កុង​តឺន័រ​​ដឹក​អង្ករ​​មួយ​គ្រឿង​បាន​ក្រឡាប់​​ដេក​ផ្អៀង​​​ទៅ​ ក្នុង​​ប្រឡាយ​​ទឹក និង​ចាក់​​អង្ករ​​ចោល​ក្នុងទឹក​ជាង​២០​តោន ខណៈ​អ្នក​បើក​​បរ​ងងុយ​ដេក​ ដែល​ហេតុ​​ការណ៍​នេះបណ្តាល​ឱ្យ​​អ្នក​បើ​ក​បរ​ និង​ព្រូ​​រង​របួស​​ធ្ងន់​ ។ ឧប្បត្តិ​ហេតុនោះ​បាន​កើតឡើង​​កាល​ពីវេលា​​ម៉ោង​៤​និង​១៥​នាទី​​រសៀល​ថ្ងៃ​ ទី​២០ កក្កដា ឆ្នាំ​

ប៉ូលិស​​ដឹក​គ្រញូង​កាន់​​គ្រាប់​បែក​គំរាម​​បោក​ផ្អើល​មនុស្ស​រត់​ចែក​ជើង​គ្នា​

Posted: 20 Jul 2011 08:38 PM PDT

ខេត្តស្ទឹងត្រែង ៖ មាន​ការ​​ភ្ញាក់​ផ្អើល​​​ និង​ភិត​ភ័យ​ព្រលឹង​ចុង​សក់​រត់​ចែក​ជើង​គ្នា​ ខណៈ​មាន​​មន្ត្រី​នគរបាល​​ខេត្ត​ម្នាក់​បាន​យក​គ្រាប់​​បែក​ដៃ​មក​បម្រុង​ គប់​​ទៅ​លើមន្ត្រី​អង្គ​ការ​ឃ្លាំ​មើល​កម្ពុជា និងក្រុម​អ្នក​កា​សែត​​ដែល​ក្នុង​នោះ​មាន​អ្នក​រត់​ចោល​រថយន្ត​ អ្នក​ខ្លះ​រត់​ផ្លោះ​​របង​ ខ្លះ​ទៀត​រត់​ធ្លាក់​​ប្រឡាយ​ទឹក​ស្អុយ ។

ស្លៀកពាក់​​សម្លៀកបំពាក់​​ក្នុងផ្សាយ​​​​ពាណិជ្ជកម្ម​​​ទទួលការ​​ថ្កោល​ទោស​​​នៅអ៊ីតាលី​

Posted: 20 Jul 2011 08:30 PM PDT


​តារាម៉ូដែល​​ប្រុស-ស្រី​​​អ៊ីតាលី​​២នាក់ កាលពី​ពេលថ្មីៗ​កន្លង​មក បានធ្វើ​ឱ្យ​មនុស្សផងទាំង​ឡាយ​​មានការភ្ញាក់ផ្អើល​​​យ៉ាង​ខ្លាំង​នៅ​​ពេលពួក គេស្លៀកពាក់​​តែសម្លៀកបំពាក់ក្នុងឈរ​​ផ្សាយ​ពាណិជ្ជកម្ម​​​នៅបរិវេណ​ខាង​មុខផ្សារ​ទំនើប​មួយ​​​ក្នុងទីក្រុងមីឡាន ។ ពួកគេផ្សាយ​​ពាណិជ្ជកម្ម​​​សម្លៀកបំពាក់​ហែលទឹក​​សម្រាប់រដូវ​ក្តៅ​ឱ្យក្រុម​ហ៊ុន​​ផលិត​​​​សម្លៀកបំពាក់​​​មួយ

ប្រមុខ​​ អ.ស.ប ​​ថ្កោលទោស​​​អំពើ​ហិង្សា​​នៅស៊ីរី​

Posted: 20 Jul 2011 08:28 PM PDT

​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​​ លោកបាន គីមូន
​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ​​​ លោកបាន គីមូន ​​កាលពីថ្ងៃទី​​២០ កក្កដា ​កន្លង​មក ​​បានថ្កោលទោស​​ និងបរិហារ​យ៉ាង​ខ្លាំង ចំពោះការ​កើត​​​ឡើង​អំពើហិង្សា​​​កាន់តែខ្លាំង​ ឡើង​នៅ​ប្រទេស៊ីរី ហើយ​បានអំពាវ​នាវ​​ដល់​អាជ្ញា​​ធរ​​ស៊ីរី​​​​ឱ្យ​ចាត់វិធានការ​​បញ្ឈប់​​ការបង្ក្រាប​ប្រកបដោយ​​​ការបង្ហូរឈាម​​របស់កង​កម្លាំង​សន្តិ​សុខ​ប្រឆាំង​បាតុករ​ជាបន្ទាន់ ។ ​​

គ្រាន់​តែ​រឿង​មេមាន់​​​មួយ​ក្បាល​​និង​ពាក្យ«​​អ្ហែង»បងវាយ​​ប្អូន​​ស្លាប់

Posted: 20 Jul 2011 08:26 PM PDT

បុរសជាបងដែល​ត្រូវឃាត់​ខ្លួន
ខេត្ត​ពោធិ៍សាត់ ៖ សមត្ថកិច្ច​​​នគរ​បាល​​ស្រុក​​​ភ្នំ​ក្រវាញ​ កាលពី​​ថ្ងៃទី​​២០ កក្កដា​ ២០១១ បាន​​​​​​ឃាត់​ខ្លួន​​បុរស​ម្នាក់​​​ពីបទ​មនុស្ស​​ឃាត​​ដោយ​​ចេតនា​​​ ដោយសារ​វាយ​​ប្អូន​ប្រុស​​​បង្កើត​​​របស់​​ខ្លួន​​មួយ​ចន្ទល់​​​រទេះ​​​រង​ របួស​ធ្ងន់​ធ្ងរ​ ដេក​​​ពេទ្យ​​​​បាន​​មួយថ្ងៃ​ក៏ស្លាប់​​​បាត់​បង់​ជីវិតទៅ ។​ តា​ម​​លោក​​វរសេនីយ៍​​​ត្រី​​ពេជ​ សុភាព អធិ​ការ​​នគរ​បាល​​ស្រុក​​​ភ្នំក្រវាញ​​​ឱ្យ​ដឹង​ថា​

តុលា​ការ​ចេញដីកា​ចាប់ខ្លួន​ទាហាន​វរ​ការ​ពារ​ព្រំដែន​​លេខ​204 រក​ស៊ីឈើ​

Posted: 20 Jul 2011 08:26 PM PDT

ខេត្តក្រចេះ ៖ តុលាការ​បាន​សម្រេចចេញ​ដីកាចាប់ខ្លួនអ្នករកស៊ីឈើម្នាក់​ឈ្មោះមុត សាវី អាយុ៤៧ឆ្នាំមាន​ឋានៈ​ជា​នាយចំណង់បម្រើការ​ងារ​​នៅវរការពារព្រំដែន​លេខ​២០៤ នៅ​ស្រុកស្នួល បន្ទាប់ពីបើក​សវនាការជំនុំជម្រះ​កាល​ពីព្រឹកថ្ងៃ​ទី​២០ កក្កដា ហើយចេញសាល​ក្រម​កំបាំង​មុខ​សម្រេចផ្តន្ទាទោសជន​រូប​នោះដាក់​

កូកាអ៊ីន​​១,៧តោន​​ចាប់​បាន​លើ​នាវា​នេសាទ​មួយ​គ្រឿង​​ក្នុង​ដែន​ទឹក​​​ព័រទុយ​ហ្គាល់

Posted: 20 Jul 2011 08:25 PM PDT

ក្នុង​​សេចក្តី​ប្រកាស​មួយ​ប៉ូលិស​តុលាការ​​​​ព័រ​ទុយហ្គាល់​រាយការណ៍​កាលពីថ្ងៃទី២០​​កក្កដា ថា ​​អាជ្ញា​ធរ​ព័រទុយ​ហ្គាល់​​​ចាប់​បាន​​កូកាអ៊ីន​ជិត​១,៧​​តោន​​​លាក់ក្នុង​នាវា​នេសាទមួយគ្រឿង​​​​ ហើយ​ចាប់ខ្លួន​មនុស្ស​៨នាក់​​ជា​ជនជាតិ​ឥណ្ឌូណេស៊ី ។ ​ក្នុងស​ន្និសីទសារព័ត៌​មាន​មួយ​លោក JOAQUIM PEREIRA នាយក​​នៃកង​​ឯក​ភាព​​តស៊ូប្រឆាំង​​

បះបោរ​​នៅ​ម៉ាឡាវី​​ប្រឆាំង​​ប្រធានាធិបតី​​បណ្តាល​​​ឱ្យស្លាប់​មនុស្ស​៦នាក់​

Posted: 20 Jul 2011 08:12 PM PDT


ភាពចលាចល​បានកើតឡើងនៅក្នុង​ទីក្រុង​ជា​ច្រើនរបស់​​​ប្រទេស​ម៉ាឡាវី ​កាលពីថ្ងៃទី​​២០ កក្កដា ​​កន្លងមក បណ្តាល​ឱ្យស្លាប់​មនុស្ស​​៦​នាក់ ហើយ​​ការបះបោរនេះ​​កើតឡើង​ក្រោយពី​​ប៉ូលិស​​​និង​កង​កម្លាំង​​​សន្តិសុខ​​​ព្យាយាមបំបែកហ្វូង​បាតុ​ករ​​ក្នុង​ចំនួន​ដ៏ច្រើន​​​ដែលប្រមូល​​​ផ្តុំគ្នា​​ធ្វើ​​បាតុ​​កម្ម​​ទាមទារ​​​ឱ្យលោក Bingu wa Mutharika ដែល​ពលរដ្ឋ​​​​

ចាប់​ខ្លួន​​លោក​ហ្គោរ៉ាន​​ ហាដហ្ស៊ីក ​អ្នក​រត់​គេច​ខ្លួន​​ចុង​ក្រោយ​​​នៃ​អតីត​​​​យូហ្គោស្លាវី

Posted: 20 Jul 2011 08:08 PM PDT

ជន​ជាប់​ចោទ​ចុង​ក្រោយ​របស់តុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​សម្រាប់​អតីត​​យូហ្គោស្លាវី​​ TPIY
ប្រធានាធិបតី​​ស៊ែរប៊ី លោកបូរីតាដ​ឌីកឱ្យ​ដឹង​ថា ​លោកហ្គោ​រ៉ាន ​​ហាដហ្ស៊ីក ​ជា​ជន​ជាប់​ចោទ​ចុង​ក្រោយ​របស់តុលាការ​​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​​សម្រាប់​អតីត​​យូហ្គោស្លាវី​​ TPIY ​ត្រូវ​​បាន​​ចាប់​ខ្លួន ហើយ​កាលពីថ្ងៃទី២០ កក្កដា ​​វេលា​ ម៉ោង​៨ និង​២៤​នាទី ម៉ោង​ក្នុងស្រុក ។ ក្នុងសន្និ​សីទ​​សារព័ត៌​មាន​​មួយ​លោក​ប្រធានាធិបតី​​​តាឌីក ​​បន្តថា ​​ជាមួយ​នឹង​​ការ​

ទាស់ពាក្យ​​​សម្តីជាមួយប្តី​រឿង​លុយ​កាក់ ​​ចង.ក​សម្លាប់ខ្លួន​​ក្នុងបន្ទប់​

Posted: 20 Jul 2011 08:02 PM PDT

ស្រ្តីដែលធ្វើអត្តឃាត​ដោយ​ចង.កសម្លាប់ខ្លួន
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​ម្នាក់បាន​ចង.ក​​សម្លាប់​ខ្លួននៅក្នុងបន្ទប់​​ផ្ទះជួល​​លេខ​​​១៦ ផ្លូវ​​រទេះ​ភ្លើង សង្កាត់​បឹងកក់ទី​​២ ​​ខណ្ឌទួលគោក​ ហើយ​ត្រូវ​​កូនប្រពន្ធ​ដើម​ប្រទះឃើញ​​​កាលពី​វេលា​ម៉ោង​​​​៥​និង​​៣០នាទី​​​ ​ល្ងាច​ថ្ងៃទី​​​២០ កក្កដា។ ការ​ចង.ក​​ធ្វើអត្តឃាត​​​នេះ បន្ទាប់ពីមានទំនាស់​ពាក្យ​សម្តី​​ជាមួយ​ប្តីរឿងលុយកាក់​។ ស្ត្រី​​ដែល​គិត​ខ្លី​​នេះ​ឈ្មោះ​​​

ចាប់ខ្លួន​​​អ្នក​ចែកចាយ​​គ្រឿងញៀន​បាន​ម្នាក់​​​ទាំង​កណ្តាល​យប់​

Posted: 20 Jul 2011 07:52 PM PDT

ជនសង្ស័យជួញដូរថ្នាំញៀន
រាជធានីភ្នំពេញ​​ ៖ ​​ជន​ជាប់​សង្ស័យ​ចែក​ចាយ​​គ្រឿងញៀន​​​ម្នាក់ត្រូវ​​​កម្លាំង​​ល្បាត​របស់​ អធិ​ការ​ដ្ឋាន​​​​ខណ្ឌសែនសុខ​ធ្វើការ​ឃាត់ខ្លួន​ នៅ​វេលាម៉ោង​២១​និង​​​២០​នាទីយប់ថ្ងៃទី​​​​២០ កក្កដា ​​២០១១ ​ខណៈសមត្ថកិច្ច​​​​ខណ្ឌ​​ចុះ​​ល្បាត​​តាម​ផ្លូវ​​​បេតុង​ស្ថិត​ក្នុង​​​ភូមិ ​ត្រពាំង​​ឈូក សង្កាត់​ទឹកថ្លា​ ខណ្ឌសែនសុខ ​ក៏ប្រទះឃើញ​​​បុរស​​​សង្ស័យ​​​ខាងលើ​​កំពុង​​ដើរ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!