Koh Santipheap Daily

Koh Santipheap Daily


បាញ់ប្រហារ​​​នៅ​ខេត្ត​​ស៊ូរ៉ាត​ថានី ​​ប្រទេសថៃ​​​ស្លាប់២នាក់ ​របួស​ជាង​​​១០នាក់​

Posted: 18 Jul 2011 12:41 AM PDT

​ពិធីបុណ្យ​​ប្រចាំ​ឆ្នាំ​​ដែល​​ប្រារព្ធ​ធ្វើឡើង​នៅ​​​វត្ត​មួយ​ក្នុងខេត្ត​​​ស៊ូរ៉ាត​ថានី ប្រទេសថៃ ​​កាលពី​ព្រឹក​ថ្ងៃទី​​១៨ កក្កដា ​​បានក្លាយ​​​ទៅជា​​សោកនាដ​កម្ម​​​​មួយនៅ​ពេលខ្មាន់កាំភ្លើង​​​​មិនស្គាល់​​អត្ត​សញ្ញាណ​​​៦​នាក់​​​បានបាញ់រះ​​លើ​ហ្វូង​​មនុស្ស​ដែល​ចូល​​រួម​​បុណ្យនេះ​​ បណ្តាល​ឱ្យ​​​ស្លាប់​មនុស្ស​​​​២នាក់ និង​​​​១១​នាក់ទៀត ​រង​របួស​ធ្ងន់ធ្ងរ​។​

បារ៉ែន ៖ ​ពួក​ប្រឆាំង​​​​ស៊ីអ៊ីត​​ដក​ខ្លួន​ពីការ​​ចរចា​ជាតិ​

Posted: 18 Jul 2011 12:39 AM PDT

​ដោយ​​​វាយតម្លៃ​​​ថា វានឹង​ពុំ​ជួយដល់​ដំណោះ​ស្រាយ​​នយោបាយ​​មួយ​ចំពោះ​វិបត្តិ​នៅបារ៉ែន ​ក្រុម​ប្រឆាំងស៊ីអ៊ីតដ៏សំខាន់​បាន​សម្រេច​​​ កាល​ពីថ្ងៃទី​​១៧ កក្កដា ​​ដកខ្លួន​​​​ថយ​ចេញពី​ការ​ចរចា​​ជាតិដែល​ចាប់​ផ្តើម​​​ពីដើម​ខែកក្កដា នេះ​មក​។​ ក្រុម​ប្រឹក្សា​​ប្រតិបត្តិការ​​របស់​គណបក្ស​​ WEFAQ បានសម្រេច​​​​ថា

សង្សារ​មាន​ថ្មី​យុវ​ជ​ន​​គិត​ខ្លី​​​លេប​ថ្នាំ​ផ្តាសាយ​​អស់​មួយ​ទូក​ដៃ​ប៉ង​សម្លាប់ខ្លួន​

Posted: 18 Jul 2011 12:28 AM PDT

យុវជនគិតខ្លី
រាជធានីភ្នំពេញ ៖ ឥទ្ធិ​ពល​​ស្នេហា​​ធំ​ជាង​​ អ្វីៗ​ទាំង​អស់​ ធ្វើ​ឱ្យ​​យុវ​ជន​ យុវ​នារី​មួយ​​ចំនួន​ពេល​ដែល​ជួប​ឧបសគ្គ​ជុំ​វិញ​រឿង​រា៉វ​ស្នេហា​​បរា​ជ័យ​ ​មិន​ខ្វល់​​ពីអ្វី​​ទាំងអស់​​ ហើយ​បាន​​ជ្រើស​រើស​​យក​វិធី​សម្លាប់​ខ្លួន​មក​ដោះ​ស្រាយ​​បញ្ហា​ដូចជា ​លេប​ថ្នាំ​ ចង.ក ឬ​លោត​ទឹក​​ជា​ដើម ។ ជាក់​ស្តែង​​ យុវ​ជន​ម្នាក់​កាល​ពីវេលា​​ម៉ោង​ប្រមាណ​​៨​និង​

លួច​ទូរ​ស័ព្ទ​​​​ដឹង​ថា ​ម្ចាស់​តាម​រក​ចូល​​ទៅ​អង្គុ​យបន្លំ​ធ្វើ​អ្នកលក់​សាំង

Posted: 18 Jul 2011 12:20 AM PDT

​ក្មេង​​ស្រី​ជំទង់​​ជាប់​ចោទ​​​លួច​ទូរស័ព្ទ
ក្រុង​ប៉ោយប៉ែត ៖ ​ក្មេង​​ស្រី​ជំទង់​​ជាប់​ចោទ​​​លួច​ទូរស័ព្ទ​​​ម្នាក់​ត្រូវ​ប៉ូលិស​ ប៉ុស្តិ៍​​​រដ្ឋ​បាលសង្កាត់​​​ប៉ោយ​ប៉ែត ​ធ្វើ​ការ​​ឃាត់​ខ្លួន​កាលពីវេលាម៉ោង​​៦ និង​៣០នាទី​ល្ងាច​ថ្ងៃទី១៥ កក្កដា ​នៅ​ភូមិ​ក្បាល​ស្ពាន សង្កាត់​​ប៉ោយប៉ែត ​​ក្រោយពី​រូបគេ​​និ​ងបក្ស​ពួក​២នាក់​ផ្សេង​ទៀត​​បានធ្វើស​កម្ម​ភាព​លួច​ទូរ ​ស័ព្ទ​​​​អាជីវករ​លក់​គ្រឿង​​ក្រអូប​​​ក្នុង​ផ្សារ​​អគ្គ​ថ្មី។

ប៉ះទង្គិច​គ្នា​​​ជាថ្មី​​​នៅភាគ​ខាង​ត្បូង​យេម៉ែន​​ស្លាប់​​១៣នាក់​

Posted: 18 Jul 2011 12:19 AM PDT


​នៅប្រទេស​​យេម៉ែន​ កាលពី​ថ្ងៃទី​​​១៧ កក្កដា ​កន្លងមក ​មានការប៉ះទង្គិចគ្នា​យ៉ាង​​សាហាវ​​ជា​ថ្មី​ទៀត​រវាង​​កង​កម្លាំង​គាំទ្រ​ដោយ​ពួក​​កុលសម្ព័ន្ធ​​ប្រដាប់​​អាវុធ​​ជាមួយ​ ពួកសកម្ម​ប្រយុទ្ធ​​​អ៊ិស្លាម។ ​​ការប៉ះ​ទង្គិចគ្នា​នេះកើតឡើង​​​នៅ​ខេត្ត Abyan ភាគខាង​ត្បូង​​ប្រទេស​នៅ​​ពេលកងកម្លាំង​យេម៉ែន​​​បើកការ​វាយប្រហារ​​​ ដើម្បី​​​ដណ្តើ​ម​​កាន់កាប់​ទីក្រុង

ប្រធានាធិបតី​​​វេណេស៊ុយ​អេឡា ​លោកឆា​វេស​ ​ទទួល​កា​រព្យាបាល​នៅ​គុយ​បា​​ទៀត​

Posted: 18 Jul 2011 12:16 AM PDT


​ប្រធានាធិបតី​​វេណេហ្ស៊ុយអេឡា លោកហ៊ូ​ហ្គោ ឆាវេស ​កាលពីថ្ងៃទី​​​១៧ ​កក្កដា ​​កន្លង​មក ​បានចាប់​ផ្តើម​​​ទទួល​ការព្យាបាល​​​ដំណាក់កាល​ទី​២ នូវជំងឺ​​​មហារីក​របស់​លោក​ក្នុង​​ប្រទេស​​គុយ​បា ​​ក្រោយពី​លោកបាន​អញ្ជើញ​​​​ដល់​ប្រទេស​​នេះ​ដែលជា​​​ដែន​កោះមួយ​ កាលពី​យប់ថ្ងៃទី​​១៦ កក្កដា​។​

អាង សុនី​តា​បង្ហើបប្រាប់​ថា​បេះ​ដូង​នាង​នៅបរិសុទ្ធ​

Posted: 18 Jul 2011 12:14 AM PDT

កញ្ញា​អាង​ សុនីតា តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​យន្ត
រាជធានី​ភ្នំពេញ ៖ កញ្ញា​អាង​ សុនីតា តារា​សម្តែង​កាយ​វិការ​ខារ៉ា​អូខេ​ និង​ភាព​យន្ត​ដែល​មាន​រូប​រាង​តូច​ច្រឡឹង​អះ​អាង​ថា កន្លង​មក​ និង​បច្ចុប្បន្ន​នេះ​នាង​មាន​បេះ​ដូង​បរិសុទ្ធ​ល្អ​ណាស់​គ្មាន​ជាប់​​ពាក់​ ព័ន្ធ​ស្នេហា​ជា​មួយ​បុរស​ណា​ម្នាក់​​ទេ ប៉ុន្តែ​នាង​បង្ហើប​ថា កន្លង​មក​មាន​បុរស​អាណិក​ជន​​​ខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ផ្ញើ​កាដូ​មក​ឱ្យ​​ នាង​ជា​ញឹក​ញាប់​។ កាដូនោះ​គ្មាន​អ្វី​ធំ​ដុំ​ទេ គឺ​មាន​តែ​គ្រឿង​សំអាង​មុខ និង​ទឹក​អប់​ប៉ុណ្ណោះ។

អចលនទ្រព្យ និងវិស័យសំណង់​អាមេ​រិក​ទំនងមានការរីកចំរើន

Posted: 18 Jul 2011 12:03 AM PDT

លំនៅឋាន​សង់​លក់​នៅ​អាមេរិក
​វិស័យសំណង់ និងការ​លក់​​អចលន​ទ្រព្យ​ក្នុងសហរដ្ឋអាមេរិកទំនងងើបឡើងវិញចាប់ពីខែមិថុនា ចេញពី សភាព​យ៉ាប់យ៉ឺន​ស្រប​ពេល​ ដែលវិស័យឧស្សាហកម្មកំពុងតស៊ូចេញផុតពីសភាពប្រឈមមុខពីការប្តឹងរឹបអូសអចលនទ្រព្យរបស់ខ្លួនតម្លៃទំនិញធ្លាក់ ​ចុះ និងការ​កើន​ឡើង​នៃ​ការកាត់បន្ថយបុគ្គលិក ។ នេះបើតាម​សម្តី​អ្នក​សេដ្ឋកិច្ច។

ធនាគារ​កូរ៉េ​ព្យាករណ៍​ពីការ​កើន​ឡើង​អតិផ​រណា

Posted: 17 Jul 2011 11:53 PM PDT

រូបិយបត្រកូរ៉េខាងត្បូង
ធនាគារកណ្តាល​កូរ៉េខាង​ត្បូង​កាលពីថ្ងៃសុក្រសបា្តហ៍​មុន​មានការកើនឡើងនៃអតិផរណា ​របស់​ខ្លួនក្នុងឆ្នាំនេះ ស្របពេលដែល​គំរោង​អភិ​វឌ្ឍន៍​សេដ្ឋកិច្ចត្រូវ​កាត់បន្ថយមួយថ្ងៃបន្ទាប់​ពី​ រក្សា​អត្រាការ​ប្រាក់ឱ្យនៅថេរចំពោះមុខសេដ្ឋកិច្ច​ពិភព​ លោកដែលទន់ជ្រាយមួយនេះ។ ធនាគារកូរ៉េពេលនេះបានមើលឃើញថា

ហ្វ៊ីលីពីន​​​ដាស់​តឿន​​​ឈប់​​ទទួល​ទាន​​​តុកកែ​​សម្រាប់​ព្យាបាល​អេដស៍

Posted: 17 Jul 2011 11:46 PM PDT

សត្វតុកកែ
​ក្រសួង​​​សុខាភិ​បាល​​​ប្រទេស​​ហ្វ៊ីលីពីន​ បាន​​​ដាស់​តឿន​​​លើ​ការ​​យក​តុកកែ​​​ទៅប្រើ​​ប្រាស់​​​ដើម្បី​ព្យាបាល​ជំងឺ ​​អេដស៍​​ និង​ជំងឺ​អសមត្ថ​ភាព​​ផ្លូវ​ភេទ​​ ដោយ​បញ្ជាក់​ថា ទំនៀម​ទម្លាប់​​​នៃ​​ការ​ព្យាបាល​​ជំងឺ​​​ដោយ​វិធីសាស្ត្រ​​​​​​ចម្លែក​​​ នេះ​បាន​​ប្រទះ​ឃើញ​​​ក្នុង​តំបន់​​ជា​ច្រើន​នៅអាស៊ីអាច​​ធ្វើ​​ឱ្យ​អ្នក​​ ជំងឺ​​ស្ថិត​​ក្នុង​​ភាព​គ្រោះ​ថ្នាក់​​បាន ។​

មែរសឺដេស​ម្ចាស់ស្រវឹង​​បើកបុកម៉ូតូ​ដាច់ជាពីរ​ ហើយ​បើក​រត់​​ សមត្ថ​កិច្ច​​​ឃាត់​​​បាន​យក​ឈ្មោះ​លោក​​​​​ស្នងការ​​មក​គំរាម​​​

Posted: 17 Jul 2011 11:45 PM PDT

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ​​ ៖ ​​​រថយន្តម៉ាក​មែរសឺដេស ​មុខ​យក្ស​​​ S500 ពាក់ស្លាកលេខ ​​កណ្តាល 2A-7070 មួយគ្រឿង ដែលម្ចាស់​​ស្រវឹង​​​បាន​បើក​បោះ​ពួយ​បុក​គ្នា​ជាមួយ​​ម៉ូតូ​ម៉ាក​​វ៉េវ ​​ពណ៌ខ្មៅ ​ក្នុង​ទិស​​ដៅ​​ច្រាស​គ្នា​​បណ្តាល​ឱ្យម៉ូតូ​ដាច់ជាពីរ ហើយ​​​ម្ចាស់​​​រង​របួសធ្ងន់ ។​ បន្ទាប់ពី​បង្កគ្រោះ​ថ្នាក់​ ​ម្ចាស់​រថ​យន្ត​​​ព្យាយាម​​បើកគេច​តែ​​ត្រូវ​សមត្ថ​កិច្ច​​​​

កម្មករ​​ចិន​ទំនប់​វារី​អគ្គិ​សនី​ភ្នំ​កំចាយ​បើក​រថ​យន្ត​បុក​គ្នា​ឯង​ស្លាប់​

Posted: 17 Jul 2011 11:33 PM PDT

នៅកន្លែងគ្រោះថ្នាក់ចរាចរណ៍
ខេត្ត​កំពត​ ៖ កម្មករ​ចិន​នៅ​ទំនប់​​វារី​អគ្គិ​សនី​កំចាយ​បើករថ​យន្ត​បុក​គ្នា​ឯង​ស្លាប់​ ម្នាក់ ហើយ​ដឹក​​ឆ្ពោះ​ទៅ​ភ្នំពេញ​បាត់។ ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧យប់ ថ្ងៃ​ទី​១៦ កក្កដា នៅខាង​ជើង​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​ផ្លូវ​ចូល​ទៅ​ទំនប់​វារី​អគ្គិ​សនី​ កំចាយ​។

ម៉ាឡេ​ស៊ី​​លុប​ចោល​​បំរាម​​បើក​រង្គ​សាល​ និង​ខារ៉ា​អូ​ខេ​​ក្នុង​ខែ​បួស​រ៉ាម៉ា​​ដុន

Posted: 17 Jul 2011 11:30 PM PDT

​​តាម​ព័ត៌​មាន​ផ្សាយ​ថា រដ្ឋ​មួយ​របស់​ម៉ាឡេ​ស៊ី ដែល​គ្រប់​គ្រង​​ដោយ​គណ​បក្ស​អ៊ិស្លាម​​ជ្រុល​និយម​​​យល់​ព្រម​​លុប​ចោល​ បំរាម​បិទ​​រង្គ​សាល និង​ខារ៉ាអូ​ខេ ក្នុង​អំឡុង​ពេល​ខែ​រ៉ាម៉ា​ដុន (ខែ​បួស) ខាង​មុខ ។ ​ក្រោយ​ពី​ចេញ​បំរាម​​កាល​ពី​ខែ​ឧសភា ​កន្លង​ទៅ​ឱ្យ​​អាជីវ​កម្ម​កម្សាន្ត​​គ្រប់​ប្រភេទ​​បញ្ឈប់​​មុខ​ជំនួញ​ ក្នុង​ខែ​រ៉ាម៉ាដុន​។ ​ជាចុង​ក្រោយ​នេះ​

ថៃហ្គ័រ​ វូដ ​ក្រៀម​ក្រំ​​​ពេល​ដែល​អតីត​ប្រពន្ធ​​មាន​គូ​ស្នេហ៍ថ្មី

Posted: 17 Jul 2011 11:27 PM PDT

កីឡាករថៃហ្គ័រ វូដ
ថៃហ្គ័រ វូដ ​មិន​សប្បាយ​ចិត្ត​នៅ​ពេល​ដឹង​ថា ​នាង​អេលីន ណ័រ​ដេ​ហ្គ្រេន អតីត​ប្រពន្ធ​​​ជន​ជាតិ​​ស៊ុយ​អែត ​កំពុង​ជួប​គូ​ស្នេហ៍​ថ្មី​ជា​មួយ​លោក​ជេម ឌីង​ម៉េន ​មហា​សេដ្ឋី​ជន​ជាតិ​អាមេ​រិក ​ក្រោម​ដំណឹង​ចចាម​អារ៉ាម​​ពី​ការ​វិភាគ​រប​ស់​ទីភ្នាក់​ងារ​​ថា ថៃ​ហ្គ័រ វូដ ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​​ព្យា​បាល​​របួស និង​បច្ចុ​ប្បន្ន​ចំណូល​បាន​ធ្លាក់​ចុះ​ក្រោយ​ពី​បាត់​ប​ង់​ជើង​ឯក​​ក្នុង​ រយៈ​ពេល​​​ជិត​១​ឆ្នាំ ។

បាតុ​កម្ម​​ប្រឆាំង​​ប្រធានាធិបតី​​យេ​ម៉ែន​​នា​ឱកាស​ខួប​​ឡើង​កាន់​​អំណាច​​របស់​លោក​

Posted: 17 Jul 2011 11:25 PM PDT


ពួក​អ្នក​រៀប​ចំ​បាតុ​កម្ម​ថ្លែង​ថា ពល​រដ្ឋ​យេ​ម៉ែន​ជា​ច្រើន​ពាន់​នាក់​បាន​ចូល​រួម​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ក្នុង​ទី​ក្រុង TAÈZ ធ្វើ​បាតុ​កម្ម​មួយ​មាន​ឈ្មោះ​ថា ទិវា​ចង​កំហឹង​ ប្រឆាំង​នឹង​ប្រធានា​ធិបតី​លោក​អាលី​ អាប់​ឌុល​ឡាហ៍ សា​ឡេហ៍ ជា​ទិវា​ខួប​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​កាល​ពី​៣៣​ឆ្នាំ​មុន​។ ពួក​បាតុ​ករ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​វិថី​​សំខាន់​របស់​

ជុំវិញ​ស្ថានភាព​​សុខភាព​​របស់​​លោកមូបារ៉ាក់

Posted: 17 Jul 2011 11:21 PM PDT


​អនុ​រដ្ឋ​មន្ត្រី​​សុខាភិបាល​អេហ្ស៊ីប​លោក​អា​ដែល​ អា​ដាវី ​អះ​អាង​​កាលពីថ្ងៃទី១៧ កក្កដា ​​ថា ស្ថាន​ភាព​សុខភាព​របស់​លោកហូស្នី មូបារ៉ាក់ ​​ស្ថិត​នៅ​នឹង តែ​មុន​នេះ​មេធាវី​របស់​ប្រមុខ​រដ្ឋ​​​​​​ត្រូវ​ផ្តួលរំលំ​​រូបនេះ​ត្រូវ​បាន​ទូរទស្សន៍​​​រដ្ឋ​ដក​ស្រង់​​​សម្តី​​ដែលថា ​លោកមូបារ៉ាក់ ​ស្ថិ​តក្នុង​​​សភាព​​សន្លប់​​បាត់ស្មារតី​​ទាំងស្រុង

យក​លុយ​​​ថៅ​កែ​10​​លានរៀល​ទៅ​ផ្សង​វាសនា​នៅ​កាស៊ីណូ​ចាញ់អស់​កុហកថាចោរប្លន់

Posted: 17 Jul 2011 11:13 PM PDT

ខេត្ត​កំពត ៖ ​បុរស​ពីរ​នាក់​​បានចាញ់​​​ល្បែង​​​​ក្នុង​កាស៊ីណូ​​ព្រែក​ចាក អស់​ប្រាក់​ចំនួន​១០​លាន​រៀល ដែលប្រាក់​នេះ​ជា​​របស់​​​​ថៅ​កែ​​លក់​ផ្លែឈើ​​នៅ​កំពត​ ហើយក៏​​ត្រូវ​ជា​​​​ម្តាយ​​​ធម៌​របស់​អ្នក​ទាំង​ពីរផងដែរ ទើប​​មានការ​ទុក​ចិត្ត​​​ទុក​ថ្លើម​ឱ្យ​ទៅ​​យក​លុយ​​នៅវៀតណាម ​ពី​ម៉ូយ​ផ្លែ​ឈើ​ ។ ពេល​បាន​ប្រាក់ចំនួន​១០​លាន​រៀល​ពី​ការ​លក់​​​ផ្លែ​ឈើ

ពពុះ​សាប៊ូ​ចេញ​ពី​កន្លែង​បោក​គក់បង្ក​ការ​ប៉ះ​ពាល់​

Posted: 17 Jul 2011 11:13 PM PDT

ពពុះសាប៊ូហ៊ុយចេញពីកាស៊ីណូ
ក្រុង​ប៉ោយ​ប៉ែត ៖ ពពុះ​សាប៊ូ​ធំ​ៗ​តែង​បាន​ហោះ​ហើ​រ​ពេញ​លំ​ហ​អាកាសនៅ​ចំណុច​រង្វង់​មូល​ច្រក​ ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​​ក្រោយ​ពី​មាន​ខ្យល់​បោក​បក់​ពី​​អគារ​បោក​គក់​ដោយ​ម៉ា​ស៊ីន​របស់​កាស៊ី​ណូ ​មួយ ស្ថិត​នៅ​ក្រុង​ប៉ោយ​ប៉ែត​បង្ក​ឱ្យ​​មាន​ការ​ប៉ះពាល់​ដល់​ប្រ​ជា​ពល​រដ្ឋ​ ដែល​រស់​នៅជុំ​វិញ​ក្នុង​នោះ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ភ្ញៀវ​ទេស​ចរ​ដែរ​ ធ្វើ​

លីប៊ី ៖​ បន្ត​ការ​​ប្រយុទ្ធគ្នា​នៅ​ក្រុង​​​ប្រេហ្គា ​និង​​ការ​ទម្លាក់​​​គ្រាប់​​​បែក​​លើក្រុង​​​ទ្រីប៉ូលី​

Posted: 17 Jul 2011 08:32 PM PDT

​ការវាយលុក​របស់​ពួកឧទ្ទាមលីប៊ី ប្រឆាំង​នឹង​ទីក្រុង​កំពង់ផែ​ប្រេងប្រេហ្គា
​ការវាយលុក​របស់​ពួកឧទ្ទាមលីប៊ី ប្រឆាំង​នឹង​ទីក្រុង​កំពង់ផែ​ប្រេងប្រេហ្គា ដែលការ​ពារ​​យ៉ាង​ខ្លាំង​​​ដោយកង​កម្លាំង​​របស់​លោក​​មូអាម៉ា កា​ដាហ្វី ​​បានបន្តទៀត​កាលពីថ្ងៃទី​​​១៧ កក្កដា ​​ជា​ថ្ងៃ​ទី​​​​៤ ជាប់​ៗគ្នា ។ ​ទន្ទឹមនឹង​​នេះ កង​យន្តហោះ​​របស់អូតង់​បាន​​ទម្លាក់​គ្រាប់បែក លើគោល​​ដៅ​​យោធា​ជា​​ច្រើនកន្លែង​​​នៅជាយក្រុង​​​ទ្រីប៉ូលី​​ផ្នែក​​​ខាងកើត​។​

ប៉ះទង្គិច​គ្នា​​​នៅ​ស៊ីរី​រវាង​ពួក​​គាំទ្រ​ ​និង​ពួក​បាតុ​ករ​​​ប្រឆាំង​​រដ្ឋា​ភិបាល​​ស្លាប់​​​៣០​នាក់​

Posted: 17 Jul 2011 08:28 PM PDT

ការប៉ះទង្គិច​គ្នាជា​ថ្មីទៀតនៅប្រទេស​​​ស៊ីរី​បណ្តាល​ឱ្យ​ស្លាប់ជនស៊ីវិល​​​ជាង​​​៣០​នាក់
​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា ​នៅប្រទេស​​​ស៊ីរី​មានការប៉ះទង្គិច​គ្នាជា​ថ្មីទៀត​​កាលពី​ថ្ងៃទី​​​១៧ កក្កដា កន្លងមក ​​ដោយ​ការប៉ះទង្គិច​គ្នា​​​​លើក​ចុងក្រោយ​​​នេះកើតឡើង​​នៅភាគកណ្តាល​ទី​ក្រុង​ Homs រវាង​ពួក​​អ្នក​​គាំទ្រ និង​​​ហ្វូង​បាតុករ​ប្រឆាំង​​លោកប្រធានាធិបតី​បាចា​អាល់​​អាសាដ ​​បណ្តាល​​ឱ្យ​​ស្លាប់​មនុស្ស​​​យ៉ាងហោចណាស់​​​​៣០​នាក់

ជនជាតិវៀតណាម​​​ម្នាក់គាំងបេះដូង​​​ស្លាប់​នៅក្នុង​ហាង​​ម៉ាស្សា​​​​កោសជប់​

Posted: 17 Jul 2011 08:24 PM PDT

សពបុរសជនជាតិវៀតណាម
រាជធានីភ្នំពេញ​​ ៖ ​​បុរសម្នាក់ត្រូវ​គេប្រទះ​ឃើញ​​ដេកស្លាប់​​​នៅលើគ្រែ​​នៅក្នុងហាង​​ម៉ាស្សា ​​​ និងកោសជប់​​​មួយកន្លែង​​នៅចំណុច​ផ្ទះលេខ​១៣៥ ផ្លូវលេខ​​៥៩៨ ភូមិទំនប់ សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ​​កាលពីវេលាម៉ោង​​​​១៨ និង​​​៤៥​នាទី​​យប់ថ្ងៃទី​​​១៧ ​កក្កដា ​​២០១១ ​។​ ​ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​ឈ្មោះ​ចាំង ​ង៉ុក​ចូវ ​ភេទប្រុស

ទីប្រឹក្សា​​សំខាន់របស់​​ប្រធានាធិបតី​​​អាហ្វហ្គានីស្ថាន​​​ត្រូវ​បាញ់​ស្លាប់​

Posted: 17 Jul 2011 08:22 PM PDT

​ទីប្រឹក្សា​​​សំខាន់មួយរូបរបស់​ប្រធានាធិបតី​​​​​អាហ្វហ្គានីស្ថានត្រូវ​​បាន​បាញ់​​ស្លាប់
​ទីប្រឹក្សា​​​សំខាន់មួយរូបរបស់​ប្រធានាធិបតី​​​​​អាហ្វហ្គានីស្ថាន​​​​​ លោកហាមីដ កាហ្សៃ ត្រូវ​​បាន​បាញ់​​ស្លាប់ កាលពី​​យប់ថ្ងៃទី​​​​១៧ កក្កដា ​កន្លង​​មក នៅភូមិគ្រឹះ​​របស់​លោក​ក្នុងទីក្រុង​​​កាប៊ុល។ តាមសេចក្តីរាយការណ៍​ថា ក្នុងអំពើ​​​​បាញ់​​​​ប្រហារ​នោះ ខ្មាន់កាំភ្លើង​​​​​៣នាក់​បាន​​​លប​​ចូល​ភូមិគ្រឹះ​របស់ជន​រងគ្រោះ​ ហើយបាញ់​​ប្រហារ​តែ​ម្តង​។​​ មន្ត្រីសន្តិសុខ​​​ មួយរូបនិយាយ​​​ឱ្យ​ដឹង​ថា ​ទីប្រឹក្សា​​រូបនេះ ឈ្មោះ Jan Mohamad Khan ក៏​ជា​អតីត​អភិបាល​​ខេត្ត​​មួយរបស់​​អាហ្វហ្គានី​ស្ថាន​​ផងដែរ​។​

ភ្នំភ្លើង​​​​ឥណ្ឌូណេស៊ី​​​​បន្ត​ផ្ទុះ​​ជាថ្មី​​ជម្លៀស​​​មនុស្ស​​ចេញ​​​៥.០០០នាក់​

Posted: 17 Jul 2011 08:00 PM PDT

ភ្នំភ្លើង​​​​មួយ​ក្នុង​​​ខេត្ត​​​ស៊ូឡា​​វេស៊ី នា​ភាគ​កណ្តាល​​​ឥណ្ឌូណេស៊ី​​​បានផ្ទុះជាថ្មី​ទៀត
​យោងតាមពួកអ្នក​សិក្សា​​​​ពីភ្នំភ្លើង​​​​ និង​បណ្តា​​អ្នក​ទទួលខុសត្រូវ​​​នៃទីភ្នាក់ងារ​​​​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​​​ថា ភ្នំភ្លើង​​​​មួយ​ក្នុង​​​ខេត្ត​​​ស៊ូឡា​​វេស៊ី នា​ភាគ​កណ្តាល​​​ឥណ្ឌូណេស៊ី​​​បានផ្ទុះជាថ្មី​ទៀត កាល​ពីថ្ងៃទី​​​១៧ កក្កដា ​​។ នេះជា​ការ​ផ្ទុះយ៉ា​ងខ្លាំង​​បំផុត​មួយ​​ចាប់តាំង​ពី​​ចេញ​​ការប្រកាស​អាសន្ន​​​​ពេញ​បន្ទុក​ចំពោះ​​គ្រោះថ្នាក់​នៃការ​ផ្ទុះភ្នំភ្លើង​​នេះ​មក​

កូនខ្មែរ (បទពាក្យប្រាំពីរ)

Posted: 17 Jul 2011 07:46 PM PDT


-ប្រាសាទតូចធំច្រើនអនេក កសាងល្អឯកស្នាដៃខ្មែរ ចំលាក់ក្បាច់ក្បូរជាហូរហែ មើលទៅជាប់ស្នេហ៍គ្រប់ប្រុសស្រី ។ -សម្រស់ធម្មជាតិសព្វសត្វព្រៃ បវរប្រពៃក្នុងលោកីយ៍ ជាទីមនោរម្យស្រស់ប្រិមប្រិយ អង្គរសក្ខីល្អអស្ចារ្យ ។ -កូនខ្មែរក្លាហានហើយអង់អាច ចិត្តមិនខ្លបខ្លាចក្តីមរណា លះបង់ជីវិតក្ស័យសង្ខារ ដើម្បីរក្សាកេរដូនតា ។

មន្ត្រី​មន្ទីរ​​កសិកម្ម​នាំ​អំណោយ​លោក​រដ្ឋ​មន្ត្រី​និង​សមា​គម​​ជូន​ភរិយា​សពមន្ត្រី​ចូល​និ​វត្តន៍

Posted: 17 Jul 2011 07:44 PM PDT

ការប្រគល់​អំណោយ​ដល់​ភរិយា​អតីតសពមន្រ្តីចូលនិវត្តន៍
ខេត្ត​កំពង់​ឆ្នាំង ៖ កញ្ញា​​ហេង​ គឹម​ស្រៀង អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​ខេត្ត តំណាង​ឱ្យ​លោក​ប្រ​ធាន​មន្ទី​រ​ និង​ពិសេស​តំណាង​ឱ្យ​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រ​សួង​ក​សិកម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កក្កដា បាន​ដឹក​នាំ​សហការី​នាំ​យក​នូវ​​អំណោយ​សមា​គម និង​អំណោយ​លោក​បណ្ឌិត​រដ្ឋ​មន្ត្រី​​ទៅ​ផ្តល់​ជូន​លោក​

អាជ្ញាធរខណ្ឌមានជ័យ​បង្ក្រាប​​​ល្បែង​ស៊ី​សង​​​ដើម្បីធានា​​​គោលនយោ​បាយ​​​ភូមិ-​សង្កាត់​មាន​សុវត្ថិភាព

Posted: 17 Jul 2011 07:44 PM PDT

រាជធានីភ្នំពេញ​​ ៖ ​អាជ្ញាធរ​​​​ខណ្ឌមាន​ជ័យ​​ដឹកនាំ ដោយ​លោក​​ហៀក ចាន់​លាង អភិបាល​រងខណ្ឌ​​ និង​មានការ​ចូលរួម​​​អនុវត្ត​​​ផ្ទាល់​ពី​​ព្រះ​រាជ​អាជ្ញា​រង​អមសាលា​ដំបូង ​រាជធានីភ្នំពេញ បាន​ចុះ​​​​បង្ក្រាប​​​​វង់ល្បែង​​ស៊ីសង​មួយកន្លែង​ស្ថិត​នៅភូមិ​ស្វាយ​ តាអុក សង្កាត់​​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ ​​កាលពីរសៀលថ្ងៃទី​​​​១៧ កក្កដា ។​

អ្នកស្លាប់​នៅលើ​ស្ពានពេជ្រ​​៣​នាក់​បង​ប្អូន​មក​ចាប់​កំណើត​​​ជាមួយស្ត្រីម្នាក់​​ប្រសូត​បាន​​ជាកូន​ភ្លោះ​​៣​

Posted: 17 Jul 2011 07:39 PM PDT

ម្តាយកូនភ្លោះទាំង៣
​ខេត្តព្រៃវែង​​​ ៖ ស្ត្រី​ម្នាក់ឈ្មោះ​​​វ៉េត ច្រិប អាយុ​​២៧​ឆ្នាំ ​​រស់​នៅ​ភូមិ​​​សំរោង​ឫស្សីសាញ់ ​ឃុំជី​ផុច ស្រុក​មេ​សាង បាន​​​​សម្រាល​កូន​នៅថ្ងៃទី​​​១៧ កក្កដា ​២០១១ វេលាម៉ោង​​​៦​និង​​១៥នាទី​ក្នុង​មន្ទីរ​ពេទ្យ​​​បង្អែក​​ស្រុក​មេ​សាង​ ​​ប្រសូត​បាន​ទារិកា​ភ្លោះ​ដល់ទៅ​​៣​នាក់ ​កូនទី​​១ទម្ងន់​​២,១០​គីឡូ​ក្រាម កូនទី​​​ទម្ងន់​​២,២០គីឡូក្រាម និង​កូនទី​​​៣​ទម្ងន់​

ជម្លោះ​រឿង​​​យក​សម្រា​​ស់​ដាក់​កាត់​​​ផ្លូវ​​ក្មួយ​កាប់​ឪពុក​មា​ច្រើនពូថៅ​​ស្លាប់​ក្នុង​ថ្លុក​ឈាម​

Posted: 17 Jul 2011 06:55 PM PDT

​ខេត្ត​ក្រចេះ​​​ ៖ ​​បុរស​ជា​ឪពុកមា​ម្នាក់បាន​ស្លាប់​ក្រោយ​ពី​​មាន​ជម្លោះ​ជាមួយនឹងក្មួយ​​​ ថ្លៃ ​​​ដោយ​ទទួលរង​​​ការ​កាប់ជា​ច្រើន​​​ពូថៅ​​សុស​ផ្ទៃ​មុខ​ ចំណែក​ក្មួយ​​ថ្លៃ​បាន​​​រត់គេច​បាត់​។​ តាមប្រភពព័ត៌មាន​​​ពីស្រុក​​ស្នួលបាន​​​ឱ្យដឹង​​ថា ជម្លោះ​​​​រវាង​​ឪពុកមា និង​ក្មួយសាច់​ថ្លៃ​បាន​កើត​​ឡើង​​នៅវេលាម៉ោង​​​៧យប់​ថ្ងៃទី​​​១៥ កក្កដា ​នៅចំណុចមុខផ្ទះ​​

កម្ពុជានឹងទទួលយុត្តិធម៌ អ្នក​វិភាគ​ស្និទ្ធនឹង ICJ ថា​ តុលាការនឹង​ផ្តល់​ការ​​សម្រេចតាម​សំណើកម្ពុជា

Posted: 17 Jul 2011 06:48 PM PDT

ថ្ងៃទី​​១៨ ​កក្កដា នេះ​ជាថ្ងៃ​​​កំណត់​ដែល​​​តុលា​ការ​​​យុត្តិ​ធម៌​អន្តរ​ជាតិ​​​​​​ (ICJ) ដែលមាន​មូល​ដ្ឋាន​​នៅក្នុង​ទីក្រុងឡាអេ ​​​ប្រទេស​​ហូឡង់ បក​ស្រាយ​​​ឡើងវិញ​​​ទាក់ទិន​​នឹង​សំណើ​របស់​កម្ពុជា​​​​​ស្នើ​សុំ​ ឱ្យបកស្រាយ​ការ​​​សម្រេច​​របស់ខ្លួន​​ថ្ងៃទី​​១៥ មិថុនា ​ឆ្នាំ​១៩៦២ ​អំពី​បញ្ហា​​ប្រាសាទព្រះវិហារ​របស់​ខ្មែរ ​ដែលត្រូវ​​បានដាក់​ចូលក្នុង​បញ្ជី​​​បេតិក​

ជនជាតិ​វៀតណាម​ម្នាក់​ធ្លាក់​ក្នុង​អណ្តូងបង្គន់​ស្លាប់

Posted: 17 Jul 2011 06:43 PM PDT

សពបុរសវៀតណាម
​ខេត្ត​​​​រតនគិរី​​ ៖ ​​ជាង​ឈើ​​​ជា​ជនជាតិ​​វៀត​ណាម​ម្នាក់ដែល​​​ស្រវឹង​​​ បាន​ដើរ​​​ធ្លាក់​ចូល​ក្នុង​អណ្តូង​​បង្គន់​​ដែលគេ​​​ជីក​​​ ហើយ​ជង់​នឹង​​ដែក​ស្បែង​​ បណ្តាល​ឱ្យ​ស្លាប់​តាំង​ពី​​យប់​ តែ​រហូត​​​ដល់​ព្រឹក​ថ្ងៃទី​​១៧ កក្កដា ​ទើប​ម្ចាស់​ផ្ទះ​ និង​កម្មករ​​ជីក​អណ្តូង​​ដឹង​។​ ហេតុការណ៍នេះ​​បាន​កើត​ឡើង​​​​នៅភូមិ​​​​​៣ (ភូមិ​ដីថ្មី​ទើប​នឹង​​ដោះ​ដូរ​សំណង់​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!