The Phnom Penh Post - KHMER: “CCHR អំពាវនាវឲ្យកម្ពុជា-ថៃប្រើការសម្រេចចិត្តរបស់ ICJ ដើម្បីរក្សាសន្តិភាពព្រំដែន” plus 9 more |
- CCHR អំពាវនាវឲ្យកម្ពុជា-ថៃប្រើការសម្រេចចិត្តរបស់ ICJ ដើម្បីរក្សាសន្តិភាពព្រំដែន
- បុរសចិនម្នាក់អាចអូសទាញសត្វឃ្មុំឲ្យរោមខ្លួនបានច្រើនបំផុត
- ជប៉ុនត្រូវការ១៥២ពាន់លានដុល្លារដើម្បីស្តារជាតិឡើងវិញ
- បញ្ជូនអ្នកបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ធំមួយទៅតុលាការ
- កសិករចំការកៅស៊ូបីនាក់ស្លាប់នៅភាគខាងត្បូងថៃ
- HTC ប្រមូលទិញភាគហ៊ុនវិញក្រោយចាញ់ក្តី Apple
- ហ្វីលីពីនត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិបំណុលអឺរ៉ុប
- ភឿថៃជឿថា យីងឡាក់នឹងរួចខ្លួនពីបណ្តឹងបោះឆ្នោត
- អតីតអ្នកភូមិដីក្រហមរំឭកខួបនៃការបណ្តេញចេញទាំងបំពាន
- សាលាឆាន់រលំបាក់សង្កត់ពុទ្ធបរិស័ទរបួស៧១នាក់
CCHR អំពាវនាវឲ្យកម្ពុជា-ថៃប្រើការសម្រេចចិត្តរបស់ ICJ ដើម្បីរក្សាសន្តិភាពព្រំដែន Posted: 17 Jul 2011 03:04 AM PDT ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ ទទួលយកសេចក្តីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃស្អែកនេះ ទាក់ទងនឹងប្រាសាទព្រះវិហារ ធ្វើជាឧបករណ៍សម្រាប់បើកផ្លូវឲ្យមានសន្តិភាពយូរអង្វែងនៅតាម ព្រំដែនរវាងប្រទេសទាំងពីរ។
|
បុរសចិនម្នាក់អាចអូសទាញសត្វឃ្មុំឲ្យរោមខ្លួនបានច្រើនបំផុត Posted: 17 Jul 2011 02:26 AM PDT ហ៊ូណាន់៖ លោក វ៉ាង តាលីន បានទទួលជ័យជម្នះនៅក្នុងការប្រកួតប្រជែងដ៏ចម្លែកមួយ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១១ ដោយត្រូវរកឲ្យឃើញថា តើនរណាជាអ្នកអន្ទង់ឲ្យសត្វឃ្មុំចោមរោមច្រើនជាងគេនៅក្នុងរយៈ ពេលយូរជាងគេ។ |
ជប៉ុនត្រូវការ១៥២ពាន់លានដុល្លារដើម្បីស្តារជាតិឡើងវិញ Posted: 17 Jul 2011 02:04 AM PDT តូក្យូ៖ សារព័ត៌មានប្រចាំថ្ងៃ Asahi បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សេចក្តីព្រាងមួយស្តីពីផែនការស្តារការខូចខាតឡើងវិញក្រោយពីការ រញ្ជួយដីរបស់ជប៉ុន រំពឹងថា កិច្ចខិតខំប្រឹងប្រែងស្តារការខូចខាតឡើងវិញនេះ នឹងចំណាយថវិកាជាង ១៥២ពាន់លានដុល្លារក្នុងរយៈពេល ៥ឆ្នាំ ប៉ុន្តែសេចក្តីព្រាងនេះ មិនបានលើកឡើងអំពីការដំឡើងពន្ធអាករ ដែលគេយល់ថាជាកត្តាចាំបាច់ដើម្បីយកមកអនុវត្តគម្រោងស្តារការខូច ខាតនេះទេ។ |
បញ្ជូនអ្នកបង្កហេតុគ្រោះថ្នាក់ចរាចរណ៍ធំមួយទៅតុលាការ Posted: 17 Jul 2011 01:53 AM PDT ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុ នៅថ្ងៃអាទិត្យនេះ បានសម្រេចបញ្ជូនបុរសម្នាក់ ទៅកាន់តុលាការខេត្ត ដើម្បីធ្វើការចោទប្រកាន់លើករណីបង្កឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យរន្ធត់ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១១។ |
កសិករចំការកៅស៊ូបីនាក់ស្លាប់នៅភាគខាងត្បូងថៃ Posted: 17 Jul 2011 01:29 AM PDT បាងកក៖ ប៉ូលិសបាននិយាយថា ជនសង្ស័យជាក្រុមផ្តាច់ខ្លួនមូស្លីម នៅថ្ងៃអាទិត្យនេះ បានបាញ់សម្លាប់កសិករចំការកៅស៊ូ ៣នាក់ ដែលកំពុងលក់ដូរនៅឯចំការរបស់ពួកគេនៅភាគខាងត្បូងប្រទេសថៃ។ |
HTC ប្រមូលទិញភាគហ៊ុនវិញក្រោយចាញ់ក្តី Apple Posted: 17 Jul 2011 01:19 AM PDT តាវយន់៖ ក្រុមហ៊ុន HTC ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទដៃទំនើបធំជាងគេទីពីររបស់អាស៊ី មានផែនការទិញយកភាគហ៊ុនចំនួន២,៤ភាគរយរបស់ខ្លួនដែលដាក់លក់នៅ លើទីផ្សារមកវិញ បន្ទាប់ពីគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិអាមេរិក បានសម្រេចថា ក្រុមហ៊ុននេះ បានបំពានលើសិទ្ធិពិសេសចំពោះរបកគំហើញថ្មីពីររបស់ក្រុមហ៊ុន Apple។ |
ហ្វីលីពីនត្រៀមខ្លួនទប់ស្កាត់ផលប៉ះពាល់ពីវិបត្តិបំណុលអឺរ៉ុប Posted: 17 Jul 2011 01:09 AM PDT ម៉ានីល៖ តាមការដកស្រង់ព័ត៌មានស្តីពីការព្យាករពីកំណើនសេដ្ឋកិច្ច និងកំណែទម្រង់សារពើពន្ធ លោក Diwa Guinigundo ទេសាភិបាលរងធនគារជាតិហ្វីលីពីន បានឲ្យដឹងថា ប្រទេសហ្វីលីពីន បានត្រៀមខ្លួនចំពោះផលប៉ះពាល់ពីវិបត្តិបំណុលនៅតំបន់អឺរ៉ុប និងនៅអាមេរិក។ |
ភឿថៃជឿថា យីងឡាក់នឹងរួចខ្លួនពីបណ្តឹងបោះឆ្នោត Posted: 17 Jul 2011 12:58 AM PDT បាងកក៖ គណបក្សភឿថៃបានទស្សន៍ទាយថា ឋានៈជាសមាជិកសភារបស់អនាគតនាយករដ្ឋមន្ត្រីថ្មីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងត្រូវប្រកាសជាផ្លូវការដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC)ក្នុងសប្តាហ៍នេះ។ |
អតីតអ្នកភូមិដីក្រហមរំឭកខួបនៃការបណ្តេញចេញទាំងបំពាន Posted: 17 Jul 2011 12:20 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋ ៧៨នាក់ ដែលសុទ្ធតែជាអតីតអ្នកភូមិដីក្រហម នៅព្រឹកថ្ងៃអាទិត្យនេះ បានរៀបចំពិធីជាសាធារណៈមួយ ដើម្បីរំលឹកដល់ការបណ្តេញចេញទាំងបំពានពីលំនៅដ្ឋានរបស់ពួកគាត់ កាលពីឆ្នាំ២០០៩។
|
សាលាឆាន់រលំបាក់សង្កត់ពុទ្ធបរិស័ទរបួស៧១នាក់ Posted: 17 Jul 2011 12:15 AM PDT ព្រៃវែង៖ តាជីដូនជី និងពុទ្ធសាសនិកចំនួន ៧១រូប បានទទួលរងរបួសដោយសារការសាលាឆាន់នៅក្នុងវត្តស្វាយជ្រំ បានដួលរលំលើ កាលពីព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា នៅអំឡុងពេលពួកគាត់កំពុងតែសូត្រនៅក្នុងសាលានោះ ដែលមានកម្ពស់ ៣ម៉ែត្រពីដី នៅក្នុងមេសាង ខេត្តព្រៃវែង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |