The Phnom Penh Post - KHMER: “ចិន និង​អាស៊ាន​ឯកភាព​លើ​គោល​ការណ៍​ដោះ​ស្រាយ​ជម្លោះ” plus 9 more

The Phnom Penh Post - KHMER: “ចិន និង​អាស៊ាន​ឯកភាព​លើ​គោល​ការណ៍​ដោះ​ស្រាយ​ជម្លោះ” plus 9 more


ចិន និង​អាស៊ាន​ឯកភាព​លើ​គោល​ការណ៍​ដោះ​ស្រាយ​ជម្លោះ

Posted: 20 Jul 2011 03:06 AM PDT

110720_b10

នូសាឌួ៖ ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ នៅ​ថ្ងៃ​ពុធ​នេះ បាន​ឯកភាព​​ជា​បឋម​រៀប​ចំ​នូវ​គោលការណ៍​​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ ត្បូង ដែល​ភាគី​ចិន​បាន​និយាយ​ថា ជា​សញ្ញា​ដ៏​កម្រ​មួយ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​ជម្លោះ​មួយ ដែល​បង្ក​ឲ្យ​មាន​ទំនាក់​ទំនង​ល្អក់​កករ​នៅ​ក្នុង​តំបន់​អស់​រយៈ​ពេល​ជា​ ច្រើន​ឆ្នាំ។

តូយ៉ូតា​នឹង​ផលិត​រថយន្ត​ធុន​តូច​នៅ​ភាគ​ខាង​ជើង​ជប៉ុន

Posted: 20 Jul 2011 02:23 AM PDT

110720_b09

តូក្យូ៖ ក្រុម​ហ៊ុន​តូយ៉ូតា​ដែល​ផលិត​រថយន្ត​កូន​កាត់​ធំ​ជាង​គេ​របស់​ពិភព​លោក គ្រោង​នឹង​ដំឡើង​ម៉ាស៊ីន​ និង​រថយន្ត​កូន​កាត់​ធុន​តូច​នៅ​តំបន់​ Tohoku ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន ដោយ​សារ​ក្រុម​ហ៊ុន​នេះ​ កំពុង​ពង្រឹង​តំបន់​ផលិតកម្ម​របស់​ខ្លួន​ក្នុង​តំបន់​នេះ។

ភ្ញៀវ​ទេសចរ​​ចូល​មក​កម្ពុជា​តាម​ផ្លូវ​អាកាស​កើន​ឡើង​ជិត​១៣%

Posted: 20 Jul 2011 02:14 AM PDT

ភ្នំពេញ៖ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​តាម​រយៈ​ព្រលាន​យន្ត ​ហោះ​អន្តរជាតិ​ទាំង​ពីរ បាន​កើន​ឡើង​ជិត ១៣​ភាគ​រយ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ឆ្នាំ​នេះ ដែល​បង្ហាញ​ពី​កំណើន​ដ៏​សំខាន់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​វៀតណាម កូរ៉េ​ខាង​ត្បូង ចិន អាមេរិក និង​ជប៉ុន។ នេះ​ដោយ​តាម​​តួ​លេខ​របស់​អាកាស​យាន​ដ្ឋាន​កម្ពុជា ដែល​ត្រូវ​បាន​គេ​ផ្សាយ​នៅ​ថ្ងៃ​នេះ។

នគរបាល​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​សម្លាប់​បង​ប្អូន​បី​នាក់

Posted: 20 Jul 2011 01:54 AM PDT

ឧត្តរមានជ័យ៖ អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ឲ្យ​ដឹង​​នៅ​ថ្ងៃ​ពុធ​នេះ​ថា សមត្ថកិច្ច​កំណត់​បាន​មុខ​សញ្ញា​ជន​សង្ស័យ​នៅ​ក្នុង​បទ​ឧក្រិដ្ឋ​មនុស្ស​ឃាត ​យ៉ាង​ព្រៃ​ផ្សៃ​លើ​បង​ប្អូន​ប្រុស​ស្រី ៣​នាក់ ដែល​​ស៊ី​ឈ្នួល​ដាំ​ដំឡូង​ក្នុង​ដី​ចំការ។

ពួក​អាវ​លឿង​ថៃ​ច្រាន​ចោល​បទ​បញ្ជា​របស់​ ICJ

Posted: 20 Jul 2011 01:41 AM PDT

បាងកក៖ កាសែត​បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុម​សម្ព័ន្ធ​ភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (PAD) ឬ​ក្រុម​អាវ​លឿង​ថៃ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចំនួន ៤ ដោយ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ និង​យោធា​ថៃ ច្រាន​ចោល​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) លើ​ការ​បង្កើត​តំបន់​ស ឬ​តំបន់​គ្មាន​យោធា នៅ​តំបន់​ជម្លោះ​ជុំ​វិញ​ប្រាសាទ​ព្រះវិហារ។

រដ្ឋបាល​ព្រៃ​ឈើ​សៀមរាប​ដោះ​លែង​ទាហាន​ដឹក​ឈើ​ខុស​ច្បាប់

Posted: 20 Jul 2011 01:30 AM PDT

សៀមរាប៖ មន្រ្តី​យោធា ២​នាក់​ឈរ​ជើង​នៅ​ប្រាសាទ​តាមាន់ ដែល​ត្រូវ​បាន​មេ​បញ្ជាការ​កង​រាជ​អាវុធ ហត្ថ ខេត្ត​សៀមរាប ឃាត់​ខ្លួន​ពី​បទ​ជួញ​ឈើ​ខុស​ច្បាប់ កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​កក្កដា ត្រូវ​បាន​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​គ្រាន់​តែ​ទទួល​ទោស​ពិន័យ​ប្រាក់​តាម​ច្បាប់​រដ្ឋបាល​ព្រៃ​ឈើ។

ប្រមុខ​ការទូត​កម្ពុជា​ស្នើ​ឲ្យ​ឥណ្ឌូនេស៊ី​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​ឆាប់

Posted: 20 Jul 2011 01:14 AM PDT

110720_b08

ភ្នំពេញ៖ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ហោ ណាំហុង នៅ​ថ្ងៃ​ពុធ​នេះ​បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​បញ្ជូន​មក​ជា​បន្ទាន់ ​នូវ​អ្នក​សង្កេត​ការណ៍​ស៊ីវិល​របស់​ មក​កាន់​តំបន់​ស​ទើប​បង្កើត​ឡើង​ថ្មី​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​បរិវេណ​ប្រាសាទ​ព្រះវិហារ។

Super Junior នឹង​ចេញ​អាល់ប៊ុម​ថ្មី​ទី​៥​របស់​ខ្លួន

Posted: 20 Jul 2011 12:33 AM PDT

110720_b07

សេអ៊ូល៖ ខណៈ​ពេល​ដែល​បទ​ «​Bonamana​» នៅ​តែ​ល្បី​ក្នុង​ទ្វីប​អាស៊ី តារា​ចម្រៀង​ដែល​មាន​សមាជិក ១៣​ដួង នឹង​វិល​មក​អង្រួន​ឆាក​តន្រ្ដី​វិញ​តាម​រយៈ​បទ​ចម្រៀង​ថ្មីៗ​ក្រោយ​ពី​ អាក់ខាន ១៤​ខែ។

ជោលី និង​កូនប្រុស​២នាក់​ ជាប់​ចិត្ដ​នឹង​ចង្រិត​ចៀន​ខ្មែរ

Posted: 20 Jul 2011 12:12 AM PDT

110720_b06

សៀមរាប៖ តារា​ភាពយន្ដ​ហូលីវូត​ដែល​មាន​កូន​ ៦​នាក់​ទើប​តែ​ត្រឡប់​មក​កាន់​ទឹក​ដីព្រះរាជាណាចក្រ​អច្ឆរិយៈ​កាលពីពេល​ថ្មី ​ៗ​នេះ ដែល​ជា​ទីកំណើត​របស់​កូន​ចិញ្ចឹម​ច្បង​ឈ្មោះ ម៉ាដដុក​ ដើម្បី​មក​ថត​ពាណិជ្ជកម្មសម្រាប់​គម្រោង Core Values ថ្មី​ឲ្យ​ក្រុមហ៊ុន​សម្លៀក​បំពាក់​បារាំង។

ក្រុម​​ឧស្សាហករ​ថៃ​ជំទាស់​ផែនការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ

Posted: 19 Jul 2011 11:58 PM PDT

បាងកក៖ លោក ប៉ាយ៉ុងស័ក្ត ឆាតស៊ូធិពល ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ (FTI) បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា វិស័យ​ឯកជន​មួយ​នេះ គ្រោង​នឹង​ជំទាស់​ទៅ​នឹង​គោល​នយោបាយ​របស់​គណ​បក្ស​ភឿ​ថៃ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ថ្ងៃ​នៅ​ទូទាំង​ប្រទេស​ឲ្យ​ដល់ ៣០០​បាត។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!