Koh Santipheap Daily

Koh Santipheap Daily


លោកស្រី​ហ៊ីលឡារី​​គ្លីនតុន​ទៅ​ដល់​កោះបាលី

Posted: 22 Jul 2011 01:24 AM PDT


​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក​លោកស្រី​ហ៊ីលឡារី គ្លីនតុន​​បានអញ្ជើញ​​ទៅ​ដល់​កោះ​បាលី​​ ឥណ្ឌូណេស៊ី ​កាលពីយប់​ថ្ងៃទី២១ កក្កដា ដើម្បី​​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​​​​ថ្នាក់រដ្ឋ​មន្ត្រី​ការបរទេស​​​អា​ស៊ាន ។ ​​ក្នុង​ឱកាស​​​ស្នាក់​អាស្រ័យ​​​នៅ​កោះបាលី ​លោក​ស្រី​គ្លីន​តុន ត្រូវ​ចូលរួមក្នុង​សកម្ម​ភាព​​មួយ​ចំនួន​រៀបចំ​ឡើង​នៅខាង​ក្រៅ​​​កិច្ច​ប្រជុំ​​​អាស៊ាន​​នោះ​​ ព្រមទាំង​​​ជួបជាមួយ​​​សមភាគី​​នៃ​

រដ្ឋាភិបាល​ថ្មី​អេហ្ស៊ីប​​ធ្វើ​សច្ចា​​ប្រណិធាន​ចូល​កាន់​តំណែង

Posted: 22 Jul 2011 01:05 AM PDT

រដ្ឋាភិបាល​​ថ្មីអេហ្ស៊ីប​​របស់​លោក​​នាយក​រដ្ឋ​​មន្ត្រី​​​អេ​សាម ​​ចា​រ៉ាហ្វ ​បានធ្វើសច្ចា​ប្រណិ​ធាន​ចូល​កាន់តំណែង​​​កាលពីថ្ងៃទី២១ ​កក្កដា ​ក្នុង​ក្រប​ខណ្ឌ​​​នៃការ​​រុះរើ​​មួយ​ទាមទារ​​ចាប់​តាំង​ពី​​ច្រើន​ថ្ងៃ​មក​ហើយ​ដោយពួកបាតុករ​​នៅ​ទីលាន TAHRIR ​ដែល​ទាម​ទារ​ឱ្យជំរុញ​ការកែទម្រង់។

​ជនជាតិ​សៀម​វាយ​ពលករ​ខ្មែរ​​​នឹង​ចប​​ជីក​បណ្តាល​ឱ្យ​ស្លាប់​

Posted: 22 Jul 2011 01:00 AM PDT

ខេត្ត​បន្ទាយមានជ័យ​​​ ៖ ​​បុរសម្នាក់មាន​ទីលំនៅ​​ភូមិ​សាមគ្គី ​​ឃុំ​គោករមៀត ស្រុកថ្ម​ពួក ​ ទៅ​ធ្វើ​​ជា​កម្មករ​​​នៅភូមិ​​​គោក​​ប្រាសាទ ឃុំ​ទ័ព​​ស្តេច ស្រុក​តាប់​​​ប្រាយ៉ា ​​ខេត្ត​ស្រះកែវ ប្រទេស​សៀម​ត្រូវ​ពលរដ្ឋសៀម ​​​​វាយ​នឹងចបជីក ​​​ចំ​ក្បាលបែក​ហូរ​ឈាម​ ​​រង​របួស​​​​ធ្ងន់ធ្ងរ ​​ហើយ​បាន​ស្លាប់​​​កាលពី​វេលាម៉ោង​​​១២​យប់ថ្ងៃទី​​​​១៩ កក្កដា ​​

ជនសង្ស័យ​​​​៤នាក់​ផ្សេង​ទៀត​​​ពាក់​ព័ន្ធ​​​ការ​ចែកចាយ​គ្រឿងញៀន​

Posted: 22 Jul 2011 01:00 AM PDT

រាជធានីភ្នំពេញ​​ ៖ ​​ជនសង្ស័យ​​​៤​នាក់​​ផ្សេង​ទៀត ​​ពាក់ព័ន្ធ​​​​ការ​​ចែកចាយគ្រឿងញៀន​ត្រូវ​​បាន​សមត្ថកិច្ច​​ ខណ្ឌសែនសុខឃាត់ខ្លួន បន្ទាប់ពី​ឃាត់​ខ្លួនជនសង្ស័យម្នាក់​មុននេះមួយថ្ងៃ​រួចមក​ ។ ​​​​សមត្ថកិច្ច​​​​ខណ្ឌ​សែនសុខ​បាន​​​ឱ្យដឹង​​ថា កាល​ពី​ថ្ងៃទី​​​២០ កក្កដា ​​​​២០១១ សមត្ថ​កិច្ច​​​ខណ្ឌ​សែន​សុខ​​បាន​ធ្វើការ​​ល្បាត​​​តាមផ្លូវ​​​បេតុង​ ក្រុម​​​១១

បាតុ​កម្ម​​​ផ្ទុះ​ឡើង​នៅ​ក្នុង​រដ្ឋធានី​​សាណា​របស់​​យេម៉ែន​​ជា​ថ្មីទៀត​

Posted: 22 Jul 2011 12:39 AM PDT

បាតុ​កកម្ម​បាន​ផ្ទុះ​ឡើង​ជា​ថ្មីទៀត នៅ​ទីក្រុង​សាណា​ រដ្ឋធានីយេម៉ែន
បាតុ​កកម្ម​បាន​ផ្ទុះ​ឡើង​ជា​ថ្មីទៀត នៅ​ទីក្រុង​សាណា​ រដ្ឋធានីយេម៉ែន ​កាលពីថ្ងៃទី​​​២១ កក្កដា ​​កន្ល​ងមក ​ហើយ​ក្នុង​បាតុ​កម្ម​នេះ​បណ្តាល​​ឱ្យស្លាប់​​ក្មេង​ម្នាក់ និង​មនុស្ស​​៦នាក់ទៀត​រង​របួស​នៅ​ពេល​កង​កម្លាំង​​សន្តិសុខ​បាញ់រះ​លើ​ហ្វូង​បាតុករ ដើម្បី​​បំបែក​​ការប្រមូល​ផ្តុំ ។ សាក្សី​​និយាយ​ថា ​កង​កម្លាំង​​សន្តិសុខ​​ចាប់​ផ្តើម​​បាញ់រះ​ដោយ​ប្រើ​ប្រាស់​​

គណៈ​កម្មាធិ​ការ​​​​បោះឆ្នោត​​​ថៃ​ផ្តល់​​ការអនុម័ត​​ទទួលស្គាល់​​សមាជិក​ភាព​​សភា៣២​​​រូបទៀត​

Posted: 22 Jul 2011 12:38 AM PDT

​គណៈ​កម្មាធិ​ការ​រៀបចំ​​ការបោះឆ្នោត​​ថៃ​ កាល​ពីថ្ងៃទី​​​២១ កក្កដា ​​កន្លង​មក ​បាន​​ផ្តល់​ការអនុម័ត​​លើ​សមាជិក​ភាព​​សភាជាប់ឆ្នោត​​៣២​រូបទៀត​ក្នុង​​នោះមាន​មេដឹកនាំ​ក្រុមអាវ​​ក្រហម​​​៦​នាក់​​​ផង​ដែរ ​​ដែលបាន​ចូលរួមក្នុង​​​ការបោះឆ្នោត​​សភា កាលពីថ្ងៃទី​​​៣ កក្កដា ​​កន្លង​មក ក្នុង​គណ​បក្ស​​​ភឿថៃ ។ ​​នេះជាក្រុម​សភា​ជាប់ឆ្នោត​ទី​៣​ហើយ​​ដែល​ទទួលការ​

មហា​សេដ្ឋីរុស្ស៊ី​​ម្នាក់​ចង់ទិញ​​យកកាសែត ​NEWS OF THE​ WORLD​ ដែល​​បិទ​ដោយ​​សារ​រឿង​​លួច​ស្តាប់​​នៅ​អង់​គ្លេស

Posted: 22 Jul 2011 12:36 AM PDT

ខណៈ​ដែល​រៀង​អាស្រូវ​នៃ​ការ​លួច​ស្តាប់​ទូរ​ស័ព្ទ​កំពុង​តែ​រីក​រាលដាល​នៅ​អង់​គ្លេស​​រហូត​ដល់​​ទាក់​ទិន​នឹង​នាយក​រដ្ឋមន្ត្រី​​ មហា​សេដ្ឋី​រុស្ស៊ីម្នាក់​លោក​អាឡិច សាន់​ឌ័រ​ ឡឺ​បេដេវ និយាយ​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​ក្នុងការ​ទិញ​យក​​បន្ត​ពី​មហា​សេដ្ឋី​អាមេរិក​ MURDOCH នូវ​កាសែត​NEWS OF THE WORLD។ ទាក់​ទិន​នឹង​កាសែតអង់​គ្លេស​

ផ្ទុះធុងហ្គាស​នៅ​ក្នុង​ហាង​លក់​​ស៊ុប​72របួស​ស្ត្រី3នាក់​

Posted: 22 Jul 2011 12:17 AM PDT

ស្រ្តីរងគ្រោះ
​រាជធានីភ្នំពេញ​ ៖ ស្ត្រីបីនាក់បាន​ត្រូវ​ក្រុម​គ្រួសារដឹកតាមរថយន្តសាមុយបញ្ជូនមកមន្ទីរ​ ពេទ្យកាល់ម៉ែតកាលពីវេលាម៉ោង១១និង១៥​នាទីព្រឹកថ្ងៃទី២២ ខែកក្កដា បន្ទាប់ពី​រងរបួស​​​​ដោយសារ​ផ្ទុះធុងហ្គាសនៅក្នុងហាងលក់ស៊ុប​យីហោ៧២ វិថីមុនីរ៉េត(ចំការដូង) ស្ថិតក្នុង​ភូមិ​ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

តំបន់​ហ្គោល​កូស ក្នុង​រដ្ឋ​គ្វីន​លែន របស់​អូស្ត្រាលី​ជា​តំ​បន់​​គ្រោះថ្នាក់​​បំផុត

Posted: 21 Jul 2011 11:47 PM PDT

តំបន់​ហ្គោល​កូស ក្នុង​រដ្ឋ​គ្វីន​លែន របស់​អូស្ត្រាលី​
ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹង​យោង​តាម​​សមត្ថ​កិច្ច​​ ប៉ូលិស​​ក្នុង​រដ្ឋ​គ្វីន​លែន ប្រទេស​​អូស្ត្រាលី​​បញ្ជាក់​ថា តំ​បន់ «ហ្គោល​កូស» ​ជា​តំបន់​ទេស​ចរណ៍​ដ៏​​ល្បី​ឈ្មោះ​​សំបូរ​ដោយ​ជន​បរទេស​​ជាច្រើន​​ដូច​ជា ជប៉ុន ​ចិន និង​អង់​គ្លេស​ បានជាប់​​លំដាប់​ថ្នាក់​​ជា​តំបន់​​​កើត​មាន​អំពើ​ឧក្រិដ្ឋ​​កម្ម​ច្រើន​​ បំផុត​នៅ​​​ក្នុង​​ប្រទេស​អូស្ត្រាលី។

ប្រជា​ជន​សូម៉ាលី​ប្រឈម​នឹង​​សង្គ្រាម​ហើយ​ជួប​គ្រោះរាំង​ស្ងួត​ និង​ស្លាប់​​ជា​ច្រើន​ម៉ឺន​នាក់​

Posted: 21 Jul 2011 11:47 PM PDT

កុមារសូម៉ាលី
អង្គ​ការ​សហ​ប្រជាជាតិ​ប្រកាស​ថា ​នៅតំបន់​​​មួយ​ចំនួន​​នា​ភាគ​ខាង​ត្បូង​ប្រទេស​សូម៉ាលី ​​​កំពុង​កើត​មាន​ទុរ្ភិក្ស ហើយ​ប្រជាជន​ជា​ច្រើន​​មឺុន​នាក់​បាន​ស្លាប់​​ដោយ​កង្វះ​​ខាត​អាហារ​ និង​​​ចាត់ទុកថា មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​បំផុត​ក្នុង​អំឡុង​ពេល​ជាច្រើន​ឆ្នាំ​កន្លង​ទៅ ។ ​តាម​របាយ​ការណ៍​​រ​បស់អង្គ​ការ​ «អុក​ស្វាម» (Oxfam) ​បាន​​ឱ្យ​ដឹង​ថា

ក្រិច​នឹង​​​ទទួលបាន​ជំនួយ​ថ្មី​​​​​១៥៨ពាន់​​លាន​​អឺរ៉ូ​ទៀត​

Posted: 21 Jul 2011 11:20 PM PDT

ប្រធានាធិបតី​​បារាំង លោកនីកូឡាស់ សាកូហ្ស៊ី
​បណ្តា​មេដឹកនាំ​​​​តំបន់អឺរ៉ុប​​ក្រោយកិច្ច​​​ប្រជុំ​​កំពូល​វិសាមញ្ញ​​មួយនៅទីក្រុង​​​​ព្រុច​សែល ​​ប្រកាស​កាលពីយប់ថ្ងៃទី​​​​២១ កក្កដា ​ថា ​ប្រទេស​ក្រិច​ នឹង​ទទួល​បានជំនួយថ្មី​​ប្រមាណជា​​​​១៥៨​ពាន់​លានអឺរ៉ូ​​ទៀត ជាមួយនឹង​ការ​ចូលរួម​របស់​បណ្តា​ធនាគារ​​នានា និង​បណ្តាភ្នាក់ងារ​​​ហិរញ្ញវ​ត្ថុ​​​ឯកជន​​ដទៃៗទៀត​របស់ប្រទេស​។​

លោកកាដាហ្វី ​​ច្រានចោល​​ការ​​ចរចាជា​មួយ​ពួក​ឧទ្ទាម​​​ជា​ថ្មីទៀត​

Posted: 21 Jul 2011 11:18 PM PDT

 ​​​លោកកាដាហ្វីច្រានចោល​​ការ​​ចរចាជា​មួយ​ពួក​ឧទ្ទាម​​​
​​មេដឹកនាំផ្តាច់ការ​​​​លីប៊ី ​វរ​សេនីយ៍​​​ឯក​មូអាម៉ា កាដាហ្វី ​កាលពីថ្ងៃទី​​​២១ កក្កដា ​​​កន្ល​ងមក ​បាន​ច្រានចោល​​​ជាថ្មីទៀត ​នូវ​ការ​ចរចាជាមួយ​ពួក​ឧទ្ទាម​​​ក្នុងកិច្ច​​​ខិតខំប្រឹងប្រែង ដើម្បី​បញ្ចប់​ការ​​កាន់អំណាច​​រយៈ​ពេល​​៤១​ឆ្នាំមក​ហើយ​របស់​លោក ។ ​លោក​កាដាហ្វី ​ថ្លែងប្រាប់​​​​អ្នកគាំទ្រ​​​​លោក​ជា​ច្រើន​​​ពាន់នាក់ ដែលប្រមូលផ្តុំ​​​​គ្នា​នៅក្នុង​ទីក្រុង​ Sirte ជា​កន្លែង​​​

អំណោយ​សប្បុរស​ជន​​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​យាយ​ឯកោ​​បី​នាក់​

Posted: 21 Jul 2011 11:13 PM PDT

លោកយាយទាំង២ទទួលអំណោយ
ខេត្តកំពត ៖ អំណោយ​សប្បុរស​ជន ​​ត្រូវ​បាន​ភ្នាក់​ងារ​​កោះ​សន្តិ​ភាព​ពាំ​នាំ​ទៅ​ប្រគល់​​ជូន​លោក​យាយ​៣​ នាក់​ដែល​រស់​នៅ​ឯ​កោ​​តាម​ដង​ផ្លូវ​នៅ​ស្រុក​អង្គរ​ជ័យ ​កាល​ពីព្រឹក​​ថ្ងៃ​ទី​២១ កក្កដា ។ ​លោក​យាយ​ទាំង​៣​នាក់​នេះ គឺ​មាន​ ១-​លោក​​​យាយ​​សួន តែម អាយុ​៧៨​ឆ្នាំ ត្រូវបាន​​​​​អ្នក​ស្រុក​ធ្វើ​ខ្ទម​​​តូច​​មួយ​បាំង​តង់កៅស៊ូ​ឱ្យ​ស្នាក់​នៅ ​ជាប់​

ពួកបះ​បោរ​​​អ៊ិស្លាម​​​​ចាប់ពង្រត់​​​រដ្ឋមន្ត្រី​​ស្ត្រី​​សូម៉ាលី​​​​មួយ​រូប​

Posted: 21 Jul 2011 11:10 PM PDT

​សាច់ញាតិ​​​រាយការណ៍​​កាលពីថ្ងៃទី​​​២១ កក្កដា ប្រាប់​​​​រ៉យទ័រ​​ថា លោកស្រីរដ្ឋ​​​មន្ត្រីក្រសួង​​នារី​​សូម៉ាលី​​ថ្មីត្រូវ​បានចាប់ពង្រត់​​​ដោយពួកបះ​បោរ​​អ៊ិស្លាម​​​នៅកន្លែង​មួយ​​ចម្ងាយ​​​​៣០គីឡូ​ម៉ែត្រ ​​​ពីរដ្ឋធានី​ម៉ូហ្គា​ឌី ស៊ីយ៉ូ ដែល​​ការចាប់ពង្រត់​​​​នេះកើត​មាន​​​ក្រោយ​ពី​ការ​ប្រកាស​តែង​តាំង​​​លោក​ស្រី​មក​។​ លោកស្រី​​​អាសារ អូស្មាន ​អាគីល ត្រូវ​ចាប់​ពង្រត់​

ជនរងគ្រោះ​ដោយសារមេរោគ​អេដស៍​​-ជំងឺ​​អេដស៍​​ចំនួន​​15គ្រួសារ​ទទួល​អំណោយ

Posted: 21 Jul 2011 11:01 PM PDT

សកម្មភាពចែកអំណោយ​របស់​កាកបាតក្រហម​រាជធានី
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​មេរោគ​អេ​ដស៍​-​ជំងឺអេដស៍​មាន​ជីវ​ភាព​ទីទ័ល​ ក្រ​ចំនួន​១៥​គ្រួសារ​​នៅ​សង្កាត់វាល​វង់ ខណ្ឌ​៧​មក​រា ​បាន​ទទួល​អំណោយ​សង្គ្រោះ​ពី​ប្រតិភូកាកបាទក្រហម​កម្ពុជា​សាខា​រាជធានី​ភ្នំ ​ពេញ​ នា​ថ្ងៃ​ទី២០ ខែកក្កដា ឆ្នាំ២០១១ ។ ​ពិធី​ប្រគល់​-ទទួល​​អំណោយ​​នេះ​បាន​ប្រព្រឹត្ដទៅ​នៅ​ក្នុង​

វិបត្តិស្នេហ៍ត្រចៀកកាំ (បទពាក្យប្រាំពីរ)

Posted: 21 Jul 2011 10:00 PM PDT


-ពីដើមធ្លាប់រស់ជុំគ្រួសារ រួមស្និទ្ធស្នេហាស្ម័គ្រមេត្រី ស្មោះមួយនិងមួយប្រពន្ធប្តី ទោះស្វែងចំណីពីរអង្គា ។ -ជំរកក្រោមស្ពានជ្រុងកៀនកោះ ស្នេហ៍មានសម្រស់ស្រស់សោភា សុភមង្គលគ្រប់វេលា ពុំដែលឃ្លាតឃ្លាឆ្ងាយក្លិនស្នេហ៍ ។ -ថ្វីដ្បិតជំរកកៀនកន្លៀត ផ្កាស្នេហ៍មានជាតិឥតប្រួលប្រែ ល្អូកល្អិនហោះហើរដើរលំហែ ប្រលោមថ្នមថែស្និទ្ធស្នេហា ។

សម្តេច​តេជោ​ហ៊ុន សែន ៖ ​តុលាការ​​​បាន​​ប្រើ​​​​​ផែនទី​អន្តរជាតិ​គូ​ស​រង្វង់​ឱ្យ​​កម្ពុជា​​​​​-​ថៃ​ដក​កងទ័ព​​ ​សូមអាប់ភីស៊ីត ​​​​កុំ​និយាយ​​​ដូច​កូនក្មេង​​​ ​កុំ​ប្រមាថ​​តុលាការ​

Posted: 21 Jul 2011 09:45 PM PDT


រាជធានីភ្នំពេញ​​ ៖ ​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការលើកឡើងរបស់​លោកនាយករដ្ឋមន្រ្តីថៃជិតអស់​​តំណែង​ អាប់​ភី​ស៊ីត វ៉េចាជីវ៉ា ដែលថា ​បើ​កម្ពុជាគាំទ្រសេចក្តី​សម្រេច​តុលាការយុត្តិធម៌​អន្តរជាតិ​​​ កម្ពុជា​ត្រូវ​ដកកងទ័ពជាមុននោះគឺ​​ជាសម្តីកូនក្មេង​បឋម​សិក្សា ហើយពេលនេះ​មិនមែន​ជាល្បែងកូន​ក្មេង​

ថៃ​បដិសេធ​​​​មិនព្រម​​​បង់​ប្រាក់​​ធានា​​សម្រាប់​ដោះលែង​​​យន្តហោះ​​​​​កូនស្តេច​

Posted: 21 Jul 2011 09:27 PM PDT


កាសែត​​បាងកកប៉ុស្តិ៍​នៅថ្ងៃទី​​​២២ កក្កដា ​​ផ្សាយ​ឱ្យដឹង​ថា ​ថៃនឹង​​ជំទាស់​នឹង​បទបញ្ជា​របស់​តុលាការ​​អាល្លឺម៉ង់​​​ដែល​បញ្ជា​​​ឱ្យ​​​ខ្លួន​បង់ប្រាក់​​​​ធានា​ចំនួន​​​​២០លានអឺរ៉ូ ​ប្រហែល​​​៨៤៦​លាន​បាត ឬ​​ប្រហែល​​​​២៨លាន​ដុល្លារអាមេរិក ​​ដើម្បី​​ជាថ្នូរ​​​នឹង​​ការ​ដោះលែង​វិញ​​នូវយន្តហោះ​​មួយគ្រឿង​​ធុន​ប៊ូអ៊ីង​ ៧៣៧ ដែលថៃ​​​អះអាង​ថា ជា​របស់​រាជ​ទាយាទ​​​វិចរ៉ាឡុង​កន

ស៊ុន ចាន់ដាលីស ​ត្រេកត្រអាល​នឹង​អាជីព​

Posted: 21 Jul 2011 09:00 PM PDT

​​នាង​ស៊ុន ​ចាន់ដាលីស ​​ក្នុង​វ័យ​​២៥​ឆ្នាំ
រាជធានីភ្នំពេញ​​ ៖ ​​នាង​ស៊ុន ​ចាន់ដាលីស ​​ក្នុង​វ័យ​​២៥​ឆ្នាំ ​​ជាអ្នក​ចម្រៀង​​​នៅ​ក្នុង​​ភោជនីយ​ដ្ឋាន​​នៅ​​ភ្នំពេញ និង​ជា​អ្នក​សម្តែង​​កាយ​វិការ​ខារ៉ា​អូខេ​។ ​​អ្នក​ចម្រៀង​រូបនេះ​​ច្រើនតែ​​​ជ្រើស​រើស​​បទ​​​​ចម្រុះ​មក​​​​ច្រៀង​ដោយ​ ​​មិន​ប្រកាន់​ថា បទ​ចាស់​ៗ​សម័យ​​មុនឬ​​បទ​​​ថ្មី​ញាក់​កន្ទ្រាក់​អារម្មណ៍​​​​ទេ។ ​ នាង​ស៊ុន ​ចាន់ដាលីស ​​​ឱ្យដឹង​ថា ​នាង​មាន​ស្រុក​​កំណើតនៅ​​ស្រុក​សំរោងទង ខេត្តកំពង់​ស្ពឺ ។​​នាង​មាន​បង​ប្អូន​​​៣នាក់ ក្នុងនោះស្រី​​២​នាក់ ចំណែក​​​នាង​ជា​កូនពៅ​ ។ ​ដោយសារ​មាន​​ចិត្ត​​ស្រឡាញ់​សិល្បៈ​​​​​តាំង​ពី​កុមារភាពមក​ នៅ​ឆ្នាំ​​​២០០៩ ​នាង​បានចាកចេញ​​ពី​​​​ពីស្រុក​កំណើត​​មក​រស់នៅ​​​ភ្នំពេញ ​​ហើយ​ចូល​​ហាត់រៀន​ច្រៀង​ និង​សម្តែង​កាយ​វិការ​​​ក្នុងក្លឹប​​​សិល្បៈ​មួយ​។​ មិន​យូរ​ប៉ុន្មាន​​ នាង​ក្លាយ​​​ជា​​អ្នក​ចម្រៀង​​​នៅក្នុង​ភោជនីយដ្ឋាន​​ និង​​ពេល​ទំនេរ​​​ថត​​កាយវិការ​ខារ៉ាអូខេ​​ឱ្យផលិត​​កម្ម​ក្រៅ​​ប្រទេស​​ មួយចំនួន ។

​សម្តេចតេជោហ៊ុន សែន ៖ ​​​កម្ពុជា​​មាន​​ប្រៀប​ក្នុងការ​​ទទួល​បានយុត្តិធម៌ ​ភាគី​ថៃ​​​ឈប់ភូត​​កុហក​ពលរដ្ឋ​​​​របស់ខ្លួន​​ទៀត​ទៅ​

Posted: 21 Jul 2011 08:44 PM PDT

សម្តេចតេជោ​​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍
រាជធានីភ្នំពេញ​​ ៖ សម្តេចតេជោ​​ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍​​ថា សេចក្តី​​​​សម្រេច​របស់​តុលាការ​យុត្តិធម៌​​អន្តរជាតិ​ក្រុងឡាអេ ​​បាន​បង្ហាញ​​​ច្បាស់ហើ​យថា តើ​​ភាគី​កម្ពុជា​-­ថៃ​​​អ្នក​ណាមួយជាអ្នក​​​ទទួលជោគជ័យ​​ក្នុង​ភាព​យុត្តិធម៌​? ដូច្នេះ​​​សូមភាគី​ថៃ​​ល្មម​ឈប់​ភូត​ភរ​កុហក​​ប្រជាពលរដ្ឋ​​​​របស់ខ្លួនទៀតទៅ​។​

ឯកអគ្គ​រាជ​ទូត​​ថៃ​ថ្មី ៖ នឹង​ខិតខំ​​ធ្វើ​​ឱ្យ​​ទំនាក់ទំនង​​កម្ពុជា​-ថៃ វិលទៅរក​ប្រក្រតី​ភាព​​វិញ​

Posted: 21 Jul 2011 08:39 PM PDT

រាជធានីភ្នំពេញ​​ ៖ ​ដោយឡែកលោកឧប​នាយករដ្ឋមន្រ្តី​សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី និង​លោកសំពង្ស សាងួនប៊ុន ឯកអគ្គរាជទូតថៃ​ថ្មី​ប្រចាំព្រះ​រាជាណា ចក្រ​កម្ពុជា បានសម្តែងសុទិដ្ឋិនិយម​អំពីទំនាក់​ទំនង​រវាងប្រទេសទាំងពីរ​នឹងវិលមករកភាព​ធម្ម​តា​វិញ​នៅពេលឆាប់ៗខាងមុខនេះ។​ នេះបើ​យោង​តាម​គេហទំព័រ​

ស្រវឹងធ្លាក់ភ្នែក​​​បោះពួយ​រថយន្ត​បុក​ដើម​​លឿង​រាជ​

Posted: 21 Jul 2011 08:34 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​បុរសជនជាតិម៉ាឡេ​ស៊ី​ម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​បាន​​​បោះពួយ​​​​រថយន្ត​ម៉ាក​រ៉េវ​ហ្វ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ​ភ្នំពេញ 2L-3232 ទៅបុកដើម​លឿង​រាជ ​នៅ​ចំណុច​​កែង​​ផ្លូវ​​លេខ​​១៤៤ និងផ្លូវលេខ​​​​៥១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មីទី​៣ ​ខណ្ឌដូនពេញ ​កាលពី​វេលា​ម៉ោង​​​​៤​និង​​​៥០នាទី​​​​ភ្លឺ​ថ្ងៃទី​​​២២ កក្កដា​​​។ នៅ​ក្នុង​ហេតុ​ការណ៍​នោះ​​​បណ្តាល​ឱ្យ​​

បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​​នៅម៉ាឡាវី​ពុះកញ្ជ្រោល​​កាន់តែខ្លាំង​​បណ្តាល​​​​ឱ្យស្លាប់​​​មនុស្ស២០​នាក់​ហើយ​

Posted: 21 Jul 2011 08:22 PM PDT


​ការធ្វើបាតុកម្ម​​ប្រឆាំង​​ប្រធានាធិបតី​​​​ម៉ាឡាវី នៅអាហ្វ្រិកខាង​ត្បូង ពេលនេះ​ពុះ​កញ្ជ្រោល​កាន់តែខ្លាំង​​​​ឡើង​ដោយ​​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​​​យ៉ាង​ខ្លាំង​​​រវាង​​ប៉ូលិស​​​ និងហ្វូងបាតុករ​កាលពី​ថ្ងៃទី​​​២១ កក្កដា ​​កន្លងមក ។ ​​​ក្រសួង​សុខាភិបាល​​ម៉ាឡាវី ​និយាយ​ថា ​មនុស្សយ៉ាង​ហោច​ណាស់​​​​​២០នាក់ បាន​ស្លាប់បាត់បង់ជិវិត​ក្នុងការប៉ះទង្គិច​គ្នា​​​រវាង​​​​ប៉ូលិស​​

ស៊ីរី​៖ ទាហាន​១៣​​​​នាក់​ស្លាប់ក្នុងការ​ប៉ះទង្គិចគ្នា​​ជា​​មួយ​​ក្រុម​​ប្រដាប់អាវុធ​​​​នៅក្រុង​​ ​HOMS

Posted: 21 Jul 2011 08:19 PM PDT


​កាសែត​ក្នុង​ស្រុកមួយ​រាយការណ៍​​ថា ទាហាន​​​យ៉ាង​តិច​​​១៣នាក់ ​បានត្រូវ​​ស្លាប់ ហើយ​​​១០០​នាក់ទៀត​ត្រូវរបួស​​កាលពីថ្ងៃទី​​២១ កក្កដា ​​ក្នុង​ការ​​​ប៉ះទង្គិចគ្នា​នានា​ជាមួយ​បណ្តាក្រុម​​ប្រដាប់​អាវុធ​​ក្នុង​​​ទីក្រុង HOMS ។​ យោងតាម​​​​កាសែត​​​ឯកជន AL-WATAN ថា ស្នូរ​កាំភ្លើង​​រប៉ះរប៉ោះ​​ត្រូវបានស្តាប់​ឮ​ក្នុង​តំបន់​​​​​​មួយ​ចំនួន​​នៃខេត្ត HOMS

​​ប្រវាយប្រតប់គ្នា​​​​ជាមួយ​​ចោរ​ឆក់​កាបូប​ធ្លាក់​ពី​លើម៉ូតូ​​របួសធ្ងន់​

Posted: 21 Jul 2011 08:04 PM PDT

 ជន​រងគ្រោះ​​​ដោយ​ចោរ​ឆក់​ឈ្មោះ​​ដួង ដារី​យ៉ា ភេទស្រី អាយុ​​១៦​ឆ្នាំ
រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​ម្នាក់ត្រូវ​​​ចោរ​ឆក់​កាបូប​ប្រវាយប្រតប់​ បណ្តាល​ឱ្យធ្លាក់​ពីលើ​ម៉ូតូ​រង​របួសធ្ងន់ ។ ​ទោះបីជា​យ៉ាង​ណា ​ចោរ​មិន​អាច​​ឆក់​កាបូប​បានសម្រេច​ឡើយ​។​ ហេតុការណ៍​​ចោរឆក់​​​បណ្តាល​​​ឱ្យអ្នក​រង​របួស​​ធ្លាក់ពីលើ​ម៉ូតូ​​​នេះ បង្ក​​ឱ្យមានការ​​​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលាម៉ោង​​​៨​និង​​៣០នាទី​យប់ថ្ងៃទី​​​២១ កក្កដា ​​នៅមុខវិទ្យាល័យ​​ជា ស៊ីម ​សាមគ្គី

«កុំកុំ» ៖ ខ្ញុំ​នឹង​​​បន្ត​អាជីព​​ជាតារា​ភាពយន្ត​ជារៀង​រហូត

Posted: 21 Jul 2011 07:47 PM PDT


តារាភាពយន្តហុងកុង​មាឌល្អិត​ទម្ងន់រុយ​តែ​​មិន​ខុស​ពី​ឈើ​ខ្លឹម​​មាន​ តម្លៃ​ដែលមានឈ្មោះ​បោះសំឡេង​ក្នុងពិភពភាពយន្តហូលីវូដ ​ពេលថ្មីៗនេះបាន​ប្តេជ្ញា​ថា លោកនឹងបន្តសម្តែងភាពយន្ត​ជារៀង រហូត ។ លោកនិយាយបែប​នេះ ខណៈ​ពេល​ទៅចូលរួម​សម្ពោធខ្សែភាពយន្តចុង​ក្រោយ​​របស់លោកដែលមានចំណងជើងថា​«Wu Xia»​នៅឯរោងមហោស្រពភាពយន្ត VivoCity ។ បន្ទាប់ពីដកខ្លួចចេញពីការសម្តែងបែប កំប្លែង និងសោកនាដកម្មមក តារាភាពយន្តហុង កុងDonnie Yen ដែលប្រជាពលរដ្ឋខ្មែរស្គាល់ ជាទូទៅថា ឈ្មោះ«កុំកុំ»រូបនេះ បានចាប់ផ្តើម សម្តែងជាតួវីរបុរសក្នុងខ្សែភាពយន្តបែបសឹក សង្គ្រាមវិញ។ លោកបាននិយាយថា« នៅពេល ដែលមនុស្សគ្រប់គ្នាឮឈ្មោះDonnie Yen ពួកគេនឹងប្រដូចទៅមនុស្សដែលចូលចិត្តធ្វើ សឹកចម្បាំងម្នាក់ ខ្ញុំអាចទទួលយកបាន ហើយវា មិនមែនជាកិច្ចការស្រួសនោះទេ ក្នុងការក្លាយខ្លួន ជាតារាភាពយន្តនៅពេលបច្ចុប្បន្ននេះ»។

ចេញ​ពី​​​ផឹកស៊ី​​ទាស់ជា​​មួយប្តី​ឡើង​លើ​ស្ពាន​​​ជ្រោយ​ចង្វា​ប៉ងធ្វើ​អត្តឃាត​

Posted: 21 Jul 2011 07:23 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​ស្ត្រី​​​ម្នាក់​​បានធ្វើ​ដំណើរ​​​​ឡើងស្ពាន​​ជ្រោយ​ចង្វា​​​ប៉ុនប៉ង​​លោតទឹក​​​សម្លាប់​ខ្លួន ​បន្ទាប់​ពី​មាន​ទំនាស់ពាក្យ​សម្តីគ្នា​​ជាមួយ​ប្តី​​​នៅ​ភោជនីយដ្ឋាន​៧២ ចំណុច​​គល់ស្ពាន​ជ្រោយ​ចង្វា​​​ខាងលិច​។ ការប៉ុនប៉ង​លោតទឹក​ធ្វើអត្តឃាត​​​​នេះ បង្ក​​​ឱ្យ​​មានការ​​​ភ្ញាក់​ផ្អើល​​​​ កាលពីវេលាម៉ោង​​៧​និង​​៣០នាទី​​យប់ថ្ងៃទី​២១ កក្កដា ​​​២០១១​។

ព្រឹក​​​នេះ​​​សម្តេច​​​តេជោ​ហ៊ុន សែន ​ធ្វើ​​​សន្និ​សីទ​កាសែត​​ស្តីពី​បញ្ហា​ព្រំ​ដែន​កម្ពុជា-ថៃ​

Posted: 21 Jul 2011 07:09 PM PDT

រាជធានីភ្នំពេញ​​ ៖ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត​ស្តីពី​ជំហរ​​របស់​កម្ពុជាលើបញ្ហាព្រំដែនកម្ពុជា-ថៃ​នៅវេលា​ម៉ោង​៩និង៣០នាទីព្រឹកថ្ងៃទី២២ កក្កដា ​២០១១ នាវិមានសន្តិភាពទីស្តីការនាយក​រដ្ឋ​​មន្រ្តី។ នេះបើយោងតាមការប្រកាសរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននៅក្នុងសន្និបាតគណៈកម្មាធិការ

កម្មករជិត២០០នាក់​ទៀត​នៃ​​រោង​ចក្រ​​កាត់ដេរ​ហុងវ៉ា​ថ្មី ​ល្ហិតល្ហៃ​​​ដួលសន្លប់រោង​​ចក្រ​​ត្រូវផ្អាក​​ការងារ​

Posted: 21 Jul 2011 07:04 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​​​កម្មករ​-កម្មកា​រិនី​​រោង​ចក្រ​កាត់​​ដេរ​ហុងវ៉ាថ្មី ​​​​​ជិត២០០​​នាក់ ​​ទៀត​​ហើយ​ បាន​ទទួល​រង​នូវ​ភាពល្ហិត​ល្ហៃ​​ ទន់ដៃ ​ទន់ជើង ​ដួលស​ន្លប់​​​បន្តបន្ទាប់ ​បង្ក​ឱ្យ​មានការ​ផ្អើល​​​​​ឈុល​​​ពេញរោង​ចក្រ​​​​ កាលពី​វេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​២២ កក្កដា ២០១១ ហើយ​ត្រូវ​បាន​ចាត់​​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ មណ្ឌល​​សុខភាព និង​គ្លីនិក​ឯកជន ចំណែករោង​ចក្រ​

ព្យាករណ៍​បាល់ទាត់​អៀរឡង់​សម្រាប់រាត្រីនេះ​ Shelbourne​,Limerick​,Derry​ ជាក្រុមល្អ

Posted: 21 Jul 2011 06:50 PM PDT

ការជួបគ្នាកន្លង​មករវាងកីឡាករក្រុម​ ​Shelbourne និងកីឡាករក្រុម ​Shamrock
បាល់​ទាត់​អៀរឡង់​​ប្រឺ​មីញេលីក​ និងអៀរ​ឡង់ ​​D1 ​នៅ​រាត្រី​ថ្ងៃសុក្រ​នេះ មាន 6 ​ប្រកួត ។ ក្រុម Shelbourne, Limerick និង Derry ​មាន​​ប្រវត្តិ​​ខ្លាំង​ក្នុង​ផ្ទះ ។ Drogheda 12 ​ប្រកួត​ក្រៅ​ផ្ទះ ​គឺ​ 1-2-9 ​ទាត់​បាល់បាន 8 គ្រាប់ និងរបូតវិញ 24គ្រាប់។ 3 ​ប្រកួត​ចុង​ក្រោយគឺ​​លេង​ចាញ់ Derry 3-0 ក្នុង​ផ្ទះចាញ់ Sligo 2-0 ក្រៅ​ផ្ទះ និងចាញ់ Shamrock 1-0 ក្នុង​ផ្ទះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!