The Phnom Penh Post - KHMER: “ចាប់​ខ្លួន​យុវជន​វៀតណាម​ពីរ​នាក់​រំលោភ​សេព​សន្ថវៈ​លើ​នារី​ម្នាក់” plus 9 more

The Phnom Penh Post - KHMER: “ចាប់​ខ្លួន​យុវជន​វៀតណាម​ពីរ​នាក់​រំលោភ​សេព​សន្ថវៈ​លើ​នារី​ម្នាក់” plus 9 more


ចាប់​ខ្លួន​យុវជន​វៀតណាម​ពីរ​នាក់​រំលោភ​សេព​សន្ថវៈ​លើ​នារី​ម្នាក់

Posted: 21 Jul 2011 03:18 AM PDT

ពោធិ៍សាត់៖ លោក ប៊ិន វណ្ណា អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​ជន​ជាតិ​វៀតណាម ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ក្មេង​ស្រី​អាយុ ១៣​ឆ្នាំ​ម្នាក់ ជា​កូន​ស្រី​របស់​ប្រជា​នេសាទ​នៅ​ក្នុង​ស្រុក​នេះ។

ថៅកែ​ស៊ុបភើថិច​បដិសេធ​ផ្តល់​សំណង ក្រុម​កម្មករ​គំរាម​ធ្វើ​បាតុកម្ម

Posted: 21 Jul 2011 02:50 AM PDT

ភ្នំពេញ៖ ក្រុម​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ស៊ុបភើថិច បាន​ព្រមាន​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ស្អែក​នេះ បន្ទាប់​ពី​ភាគី​ម្ចាស់​រោង​ចក្រ​បាន​បដិសេធ​ចោល​ការ​ទាម​ទារ​សំណង​របស់​ពួក​គេ​នៅ​ក្នុង​សវនាការ​ជា​លើក​ទី​២ របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កម្មករ​រោង​ចក្រ​ហុងវ៉ា​ដួល​សន្លប់​បន្ត​បន្ទាប់​នៅ​រសៀល​ថ្ងៃ​នេះ

Posted: 21 Jul 2011 02:24 AM PDT

110721_b02

ភ្នំពេញ៖ នគរបាល និង​មន្ត្រី​រោងចក្រ បាន​ឲ្យ​ដឹង​ថា កម្មករ​កាត់​ដេរ​​ប្រមាណ​ជាង ១០០​នាក់​ ក្នុង​ចំណោម​កម្មករ​សរុប ១៧០០​នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់ ​ហុងវ៉ា​កម្ពុជា​ហ្គាមិន ស្ថិត​នៅ​ភូមិ​​ទួលពង្រ សង្កាត់ ​ចោមចៅ ខណ្ឌ​ដង្កោ ជាយ​រាជ​ធានី​ភ្នំពេញ​ ដោយ​សារ​មូល​ហេតុ​ខ្សោយ​កំលំាង និង​អត់​ងងុយ ប៉ុន្តែ​មន្ត្រី​សហជីព និង​កម្មករ​ថា បណ្តាល​មក​ពី​ការ​ពុល​ថ្នាំ​សម្លាប់​សត្វ​ល្អិត និងបរិស្ថាន​ការងារ​មិន​ល្អ។

Intel បន្ទាប​ទិស​ដៅ​លក់​កុំព្យូទ័រនៅ​ក្នុង​ទីផ្សារ

Posted: 21 Jul 2011 02:09 AM PDT

សាន់ហ្វ្រាន់​ស៊ីស្កូ៖ ក្រុមហ៊ុន Intel Corp បាន​បន្ទាប​ការ​ព្យាករ​​​អំពី​ការ​លក់​ម៉ាស៊ីន​កុំព្យូរទ័រ​ប្រចាំ​ឆ្នាំ​ ២០១១​របស់​ខ្លួន ដោយ​ព្រមាន​ពី​ការ​ធ្លាក់​ចុះនៃ​ការ​លក់​​នៅ​ក្នុង​​ទីផ្សារ​ចាស់ និង​ធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ធ្លាក់​ចុះ​ច្រើន​ជាង​ ១​ភាគ​រយ​។

ជន​ចរាចរណ៍​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ជាប់​ទោស​៨​ឆ្នាំ

Posted: 21 Jul 2011 01:56 AM PDT

ភ្នំពេញ៖ បុរស​អាយុ ៥១​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​សម្រេច​កាត់​​កំបាំង​មុខ​ដាក់​ពន្ធនាគារ​ ៨​ឆ្នាំ​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចរាចរណ៍​ក្រដាស​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ ជាង ៥​ម៉ឺន​សន្លឹក កាល​ពី​ឆ្នាំ​២០១០ នៅ​ប្រទេស​កម្ពុជា។

​អាជីវករ​ផែ​អូរប័រ​បាក់ខ្លង​ប្រឈម​មុខ​នឹង​ឱសាន​វាទ​រុះ​រើ​តូប

Posted: 21 Jul 2011 01:16 AM PDT

កោះកុង៖ អាជ្ញាធរ​ខេត្ត​កោះកុង បាន​ដាក់​ឱសាន​វាទ ៤​ថ្ងៃ​ទៀត ចំពោះ​អាជីវករ​លក់​ដូរ​នៅ​តំបន់​ផែ​អូរប័រ​បាក់ខ្លង ឲ្យ​រុះ​រើ​តូប​ចំនួន ១២ ចេញ​ពី​តំបន់​ឆ្នេរ​សមុទ្រ បន្ទាប់​ពី​អាជីវករ​ទាំង​នោះ បាន​ផុត​កុងត្រា​តូប​ពី​មន្ទីរ​ពាណិជ្ជកម្ម​កាល​ពី ២​ខែ​មុន។

អង្ករ​វៀតណាម​មាន​ហាង​ឆេង​ខ្ពស់ ខណៈ​អង្ករ​ថៃ​ថ្លៃ​កប់​ពពក

Posted: 21 Jul 2011 01:04 AM PDT

បាងកក៖ លទ្ធភាព​ទិញ​អង្ករ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ចុង​ឆ្នាំ​នេះ បាន​ជំរុញ​ឲ្យ​តម្លៃ​អង្ករ​របស់​វៀតណាម​កើន​ឡើង​នៅ​សប្តាហ៍​នេះ ខណៈ​តម្លៃ​អង្ករ​នៅ​ប្រទេស​ថៃ នៅ​តែ​មាន​តម្លៃ​ខ្ពស់​នៅ​ឡើយ​ ដោយ​សារ​ការ​រំពឹង​ថា​នឹង​មាន​​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដែល​នឹង​ឡើង​កាន់​ អំណាច​នា​ពេល​ខាង​មុខ​នេះ បើ​ទោះ​ជា​តម្រូវ​ការ​អង្ករ​ធ្លាក់​ចុះ​ក្តី។

កម្ពុជា និង​ថៃ​មាន​ជំហរ​ផ្ទុយ​គ្នា​លើ​បញ្ហា​ដាក់​ពង្រាយ​អ្នក​សង្កេត​ការណ៍

Posted: 21 Jul 2011 12:23 AM PDT

បាងកក៖ កាសែត​បាងកក ប៉ុស្តិ៍​របស់​ថៃ បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ អាភីស៊ីត វេចាជីវ៉ា បាន​ទាម​ទារ​ឲ្យ​ប្រទេស​កម្ពុជា​ដក​កង​ទ័ព​ជា​មុន​សិន មុន​នឹង​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​ពង្រាយ​នៅ​តំបន់​ព្រំ​ដែន​មាន​ជម្លោះ នៅ​ជិត​ប្រាសាទ​ព្រះវិហារ។

សមាជិក​សភា​ហ្វីលីពីន​ទៅ​ប្រជុំ​កោះ​ស្ព្រាតលី​ទោះ​បី​មាន​ការ​ព្រមាន​ពី​ចិន

Posted: 21 Jul 2011 12:13 AM PDT

កោះ​ធីទូៈ សមាជិក​សភា​ហ្វីលីពីន​ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​កោះ​មួយ​ក្នុង​ចំណោម​ប្រជុំ​កោះ​ ស្ព្រាតលី​កំពុង​មាន​វិវាទ​កាល​ពី​ថ្ងៃ​ពុធ ទី​២០ ខែ​កក្កដា ទោះ​បី​មាន​ការ​ព្រមាន​ពី​ចិន​ថា ដំណើរ​របស់​ពួក​គេ​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរ​ភាព​តំបន់ និង​ប៉ះ​ពាល់​ដល់​ចំណង​មិត្ត​ភាព​ក្តី។

​កាត់​ទោស​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ឲ្យ​ជាប់​គុក​២​ឆ្នាំ

Posted: 20 Jul 2011 11:50 PM PDT

ភ្នំពេញ៖ បុរស​អាយុ ៣៦​ឆ្នាំ​ម្នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កាត់​ទោស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យជា​ប់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​រាជ​ធានី​ភ្នំពេញ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!