Koh Santipheap Daily

Koh Santipheap Daily


រឿង​លួចស្តាប់​​​មេប៉ូលិស​​អង់គ្លេស​​ម្នាក់​​ទៀត​​​សុំ​លាលែង​​​ ខណៈ​​​​នាយករដ្ឋ​មន្ត្រីបារម្ភ​

Posted: 19 Jul 2011 01:00 AM PDT


​ទាក់ទិននឹង​រឿងអាស្រូវ​លួច​ស្តាប់ទូរស័ព្ទ​​នៅ​​អង់​គ្លេស​​អតីតអ្នក​កាសែត​​ម្នាក់​របស់កាសែត NEWS OF THE WORDL ដែលបិទ​​​ដោយ​សារ​រឿង​​នេះ ម្នាក់​បានស្លាប់​​កាលពីថ្ងៃទី​​​​១៨ កក្កដា ​​ដែលនា​ថ្ងៃ​នោះ​ដែររឿង​នេះ​ញ៉ាំង​ឱ្យមេ​​ប៉ូលិសអង់គ្លេស​ម្នាក់​​ទៀត​សុំ​លាលែង​​ចេញពី តំណែង​។​ កាសែត GUARDIAN របស់​អង់គ្លេស​​រាយ​ការណ៍​កាលពីថ្ងៃទី​​១៨ កក្កដា

អ្នក​បម្រើ​ប្លន់​ថៅកែ​​​សិប្បកម្ម​​​ក្រឡឹង​ដែក យកលុយ​​អស់​​​៥.០០០​ដុល្លារ​

Posted: 19 Jul 2011 12:56 AM PDT

ទីតាំងសិប្បកម្ម
រាជធានីភ្នំពេញ​​ ៖ ​​បុរស​ចំណាស់​ម្នាក់​​​ជា​ម្ចាស់​​​សិប្បកម្ម​​​​ក្រឡឹង​​​ដែកមួយត្រូវបាន​ កូនចៅ​​​វាយប្លន់​​​ប្រាក់​​អស់​៥.០០០​ដុល្លារ ដែល​ទើប​​តែ​ទទួលបានពីកូនផ្ញើ​មក​​ពីសហរដ្ឋអាមេរិក ។ ​ហេតុ​ការណ៍​នេះបានកើតឡើង​​​​នៅវេលាម៉ោង​​​១៨ ​​ថ្ងៃទី​​​​១៨ កក្កដា ​​​២០១១ ​នៅ​ចំណុចផ្ទះ​របស់ជន​រងគ្រោះ​​​​ជា​សិប្ប​កម្ម​​ក្រឡឹង​​ដែក ស្ថិត​ក្នុង​

អុជទៀន​វស្សា​ទុកចោល ​ដួលឆាប​ឆេះ​​អស់កុដិ​​៥ខ្នង​

Posted: 19 Jul 2011 12:43 AM PDT

​ខេត្តកំពង់ធំ​​ ៖ ​​អគ្គិភ័យ​​មួយបាន​ឆាបឆេះ​សន្ធោសន្ធៅ​នៅ​វត្ត​សិរីសោភ័ណ ហៅវត្ត​ព្នៅ ​​ស្ថិត​​ក្នុង​​​ភូមិ​ព្នៅ ​ឃុំត្នោតទុំ ​ស្រុកបារាយណ៍ កាល​ពីវេលាម៉ោង​​​​២២ និង​​​៣០នាទីយប់ថ្ងៃទី​​​១៨ កក្កដា ២០១១ បង្ក​ឱ្យ​មាន​​​ការ​ភ្ញាក់​​ផ្អើល ​ឈូឆរ​ឡើង​​ ប៉ុន្តែ​​​ទោះជា​យ៉ាង​ណា គេ​​មិនអាច​​ពន្លត់​​ភ្លើង​ឱ្យ​​ទាន់ពេល​​​វេលាឡើយ គឺ​​ភ្លើង​បាន​ឆេះ​​​កុដិ​

ន័រ​វែស​យល់​ថា ​បេក្ខ​ភាព​របស់​​ប៉ា​ឡេ​ស្ទីន​​ចូល​​អ.ស.ប​​គឺ​​ស្រប​ច្បាប់​

Posted: 19 Jul 2011 12:41 AM PDT

រដ្ឋ​មន្ត្រី​ការ​បរទេស​ន័រ​វែស​វាយ​តម្លៃ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា បេក្ខ​ភាព​របស់​ប៉ាឡេ​ស្ទីន​ចូល​អ.ស.ប​ គឺ​ស្រប​ច្បាប់​។ ប្រឈម​​មុខ​ចំពោះ​ការជាប់​គាំង​នៃ​ការ​ចរ​ចា​សន្តិ​ភាព​ជាមួយ​អ៊ីស្រា​អែល​ អាជ្ញា​ធរ​ប៉ា​ឡេ​ស្ទីន​ស្វះ​ស្វែង​ចាប់​តាំង​ពី​ច្រើន​ខែ​មក​ហើយ​ធ្វើ​អន្តរ​ជាតិ​ភាវូប​នីយ​កម្ម​នៃ​ការ​ស្វែង​រក​ច្រក​ចេញ​ចំពោះ​វិបត្តិ​​នៅ​មជ្ឈឹម​បូព៌ា​

ម្ចាស់​រថយន្ត​​​មែរសឺដេស​ដែលជួប​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​សរសេរ​លិខិត​សុំ​ទោស​​​លោកស្នងការ​

Posted: 19 Jul 2011 12:31 AM PDT

 ម្ចាស់​រថយន្ត​​​មែរសឺដេស​ដែលជួប​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរាចរណ៍​សរសេរ​លិខិត​សុំ​ទោស​​​លោកស្នងការ​
ម្ចាស់​រ​ថយន្តម៉ាក​មែរសឺដេស ​មុខ​យក្ស​​​ S500 ពាក់ស្លាកលេខ ​​កណ្តាល 2A-7070 មួយ​គ្រឿង ដែល​ជួប​ឧប្បត្តិហេតុ​​បុក​គ្នា​ជាមួយ​​ម៉ូតូ​ម៉ាក​​វ៉េវ ​​ពណ៌ខ្មៅ ​​​កាល​ពី​វេលា​ម៉ោង​​៧​និង​​៣០​នាទី​យប់​ថ្ងៃទី​១៧ កក្កដា​​ នៅតាមផ្លូវ​​​​​ជាតិ​លេខ​​៥ ​ក្នុង​​ភូមិ​​​មិត្តភាព សង្កាត់​ឫស្សីកែវ ​​ខណ្ឌ​ឫស្សី​​​កែវ​នោះ បានធ្វើលិខិត​​​សុំទោស​​​លោកស្នងការ​​រាជធានីភ្នំពេញ​ផ្ទាល់ ​

ភ្នាក់​ងារ​​​សន្តិសុខ​​​រុស្ស៊ី​​​អះ​អាង​​ពីការ​​​កម្ទេច​​ការ​​ប៉ុន​ប៉​ង​វាយ​​ប្រហារ​​​ភេរវកម្ម​​​ក្នុង​តំបន់​ក្រុង​ម៉ូស្គូ

Posted: 19 Jul 2011 12:12 AM PDT

​ភ្នាក់​ងារ​​​សន្តិ​សុខ​រុស្ស៊ី​ FSB ​​ប្រកាស​​កាលពី​ថ្ងៃ​ទី១៨ ​កក្កដា ​​ថា បាន​កម្ទេច​​ការ​ប៉ុន​ប៉ង​​វាយ​ប្រហារ​​​ភេវកម្ម​​ធំ​មួយ​ក្នុង​តំបន់​ក្រុង​ម៉ូស្គូ ។ ប្រមុខភ្នាក់ងារ​​​ FSB ​លោក​អាឡិច​សាន់ដ្រ៍ ​​ប៊ត​នី​កូវ បានជម្រាប​​លោក​ប្រធានាធិបតី​ឌីមី​ឌ្រី ​ម៉េដ​វេដេវ​ថា ភ្នាក់​ងារ​សន្តិសុខ​​បាន​ចាប់​ខ្លួន​​មនុស្ស​៤​នាក់​​មកពីតំបន់​​​​កូកាស់​​ខាង​ជើង​​ដែល​រៀបចំ​​ការ​វាយប្រហារ​​​

លោកថោង ខុន ​​​អនុញ្ញាត​ឱ្យ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ីប្រចាំ​ប្រទេស​​​​ឡាវ​ ចូលសម្តែង​ការគួរសម​

Posted: 18 Jul 2011 11:30 PM PDT

រាជធានីភ្នំពេញ​​ ៖ ​នៅរសៀលថ្ងៃទី​​​១៨ កក្កដា ​​នៅទីស្តីការ​ក្រសួង​​ទេសចរណ៍​​​ លោក​ថោង ខុន ​​រដ្ឋមន្ត្រី​ក្រសួង​​ទេសចរណ៍​បានអនុ​ញ្ញាត​​​ឱ្យ​លោក​ CHON CHINAI ប្រធាន​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ីប្រចាំ​​ប្រទេស​ឡាវ​​ អមជា​មួយ​ប្រធាន​ធនាគារអភិវឌ្ឍន៍​អាស៊ីប្រចាំ​​​ប្រទេស​កម្ពុជា (ADB) ចូល​​ជួបសម្តែង​ការ​​គួរសម និង​​ពិភាក្សា​ការ​

ឆេះបន្ទប់ផ្ទះសំណាក់​អង្គររាជ្យ ភ្ញៀវ​រត់​​ចេញក្រៅ​ព្រលឹងចុ​ងសក់​

Posted: 18 Jul 2011 09:09 PM PDT


រាជធានីភ្នំពេញ​​ ៖ ​​មានការភ្ញាក់​ផ្អើល​​​មួយ និងធ្វើ​ឱ្យសមត្ថកិច្ច​​​មូលដ្ឋានរត់​ចែកផ្លូវ​គ្នា ខណៈ​​ពេលផ្សែង​ខ្មួល​ខ្មាញ់​​ចេញពី​ក្នុង​​​​បន្ទប់​មួយនៃ​ផ្ទះ​​សំណាក់អង្គររាជ្យ ​​ដែលមានទីតាំង​លេខ​​៨៤BEo ផ្លូវលេខ​​១៥៥ សង្កាត់​ផ្សារ​ថ្មី​​​ទី​៣ ខណ្ឌ​​​ដូនពេញ​ កាលពីវេលាម៉ោង​​​២​និង​​​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​១៩ កក្កដា ២០១១​

រ៉ាដា​ព្រលាន​យន្ត​ហោះ​​ក្រុង​ទ្រី​ប៉ូលី​​​ត្រូវ​​យន្ត​ហោះ​អូតង់​​កម្ទេច

Posted: 18 Jul 2011 09:00 PM PDT

អង្គ​ការ​​អូត​ង់​រាយការណ៍​​ថា កង​យន្តហោះ​​របស់អូតង់​បាន​កម្ទេច​​កាលពីថ្ងៃទី​១៨ កក្កដា ​​​នូវ​​​អង់​តែន​​រ៉ា​ដានៃ​ព្រលាន​យន្ត​ហោះ​​​អន្តរ​​ជាតិ​ក្រុង​​ទ្រីប៉ូលី​ដោយ​​ពន្យល់ថា ​​​ឧបករណ៍​​​នេះ​ត្រូវ​បាន​​ប្រើ​ប្រាស់​​​ក្នុង​ទិស​ដៅ​​​យោធា​​ដោយរបប​​លោក​មូអាម៉ា ​កាដាហ្វី ។ ក្នុងសេចក្តី​ប្រកាសមួយ​អូតង់​​​បញ្ជាក់​ថា

លោក​សា​កូ​ហ្ស៊ី ​ទទួល​សព​​ទាហាន​​បារាំង​​៧នាក់​ដែល​​ទើប​ស្លាប់​​នៅ​​អាហ្វ​ហ្គា​នី​ស្ថាន

Posted: 18 Jul 2011 08:47 PM PDT


សព​ទាហាន​បារាំង​៧​នាក់​ដែល​ស្លាប់​កាល​ពី​សប្តាហ៍​មុន​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ត្រូវ​បាន​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​ដល់​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ដោយ​លោក​ប្រធានា​ធិបតី​នី​កូឡាស់​ សាកូ​ហ្ស៊ី​ បាន​ទៅ​កាន់​ព្រលាន​យន្ត​ហោះ ORLY ដើម្បី​ទទួល និង​គោរព​វិញ្ញាណ​ក្ខ័ន្ធ​​សព​ទាហាន​ទាំង​នោះ។ ពិធី​ជា​កិត្តិ​យស​បែប​យោធា​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ​ចូល​

ដើមបណ្តឹង​​​​រដ្ឋប្បវេណី​​​ស្នើ​សាលា​ក្តី​​​អនុ​ញ្ញាត​​ឱ្យនួន ជា ​និង​ខៀវ សំផន ​មាន​សិទ្ធិ​​អញ្ជើញ​​សាក្សី ចូល​​​បង្ហាញ​​ព័ត៌មាន​

Posted: 18 Jul 2011 08:34 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​សាក្សីម្នាក់​នៅក្នុង​សំណុំ​រឿង​​០០២ គឺ​លោកមឿង ​សុន បាន​សរសេរ​​​លិខិត​មួយច្បាប់​​​ជូនលោក​ប្រធានអង្គ​ជំនុំជម្រះ​សាលា​ដំបូងនៃ​ ​សាលាក្តីខ្មែរ​ក្រហម​​ ​និង​បាន​​ឱ្យកោះសន្តិភាព​​ដឹង​កាលពីថ្ងៃទី​​​១៩ កក្កដា ​​​​២០១១ ​​​​ថា ​​ក្នុងនាម​​លោក​ជា​ដើម​បណ្តឹង​​​​​រដ្ឋប្បវេណី​​ម្នាក់ លោក​ស្នើសុំ​​​ការ​អនុញ្ញាត​​ឱ្យជនត្រូវ​​​​ចោទ​នួន

​គណៈ​បញ្ជា​ការ​​​ខណ្ឌ​​សែន​សុខរុះរើ​ផ្ទះ​ជាង​​​៤០ខ្នង នៅបឹង​​តាចេក​

Posted: 18 Jul 2011 08:24 PM PDT

លំនៅឋានដែល​ត្រូវរុះរើ
រាជធានីភ្នំពេញ​​ ៖ ​គណៈ​បញ្ជា​ការ​ខណ្ឌ​សែន​សុខ​ដឹក​នាំ​ដោយ​លោក​អភិបាល​រង២រូប​គឺ​​​លោក​ជា​ ខេ​មា និង​លោក​​ទាវ​ សំ​អឿន និង​មាន​ការ​ចូល​រួម​ដោយ​លោក​ម៉ូវ ផានិត​​ ប្រ​ធាន​រដ្ឋ​បាល​ប៉ូ​លិស​ប៉ុស្តិ៍​សំរោង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ​បាន​ដឹក​នាំ​កម្លាំង​​សមត្ថ​កិច្ច​ចំរុះ​ចុះ​រុះ​រើ​ផ្ទះ​តូច​ៗ​ចំនួន​ជាង​ ៤០​ខ្នង​ ដែល​​​សង់​នៅ​លើ​បឹង​​តា​មោក​ក្នុង​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​អាស៊ាន ​​លើកទី​​៤៤ ចាប់​ផ្តើម​​​ហើយ​​​នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី​

Posted: 18 Jul 2011 08:19 PM PDT

រាជធានីភ្នំពេញ​​ ៖ ​​កិច្ចប្រជុំ​​​រដ្ឋមន្ត្រី​​ការ​បរទេស​​​អាស៊ាន​​លើកទី​​​៤៤ បានផ្តើម​ប្រារព្ធ​​ធ្វើ​​​ហើយនៅថ្ងៃទី​​​១៩ កក្កដា ​​២០១១ នេះ នៅ​កោះ​បាលី​ ប្រទេស​ឥណ្ឌូណេស៊ី ។ យោង​តាម​​សេចក្តី​​​​ជូនព័ត៌មាន​​របស់ក្រសួង​​ការ​បរទេស ​និង​សហ​ប្រតិបត្តិការ​​​អន្តរជាតិ​​ចុះថ្ងៃទី​​​១៣ កក្កដា ​​កន្លង​មកនេះ ​​បានបញ្ជាក់​​ឱ្យដឹង​ទៀត​​ថា ​ក្រៅ​​ពី​កិច្ចប្រជុំ​​

រថយន្ត​ដឹក​ទឹក​កក​បើក​ធ្លាក់​ផ្លូវ​បុក​​បង្គោល​​ទូរស័ព្ទ​ដោយ​សារ​​បើក​​លឿន​

Posted: 18 Jul 2011 08:17 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​​កូរ៉េ​​ចំណុះ​៤​តោន​ដឹក​​ទឹក​កក​​មួយ​គ្រឿង​​​បាន​បើក​ធ្លាក់​​ ចេញពី​ផ្លូវ​​ជាតិ​លេខ​៥៣ ​រួច​ទៅ​បុក​បង្គោល​ទូរស័ព្ទ​​០៩៧ ​បណ្តាល​​ឱ្យ​បាក់​ជា​ពីរ​កំណាត់​​ហើយ​ជ្រុល​ទៅ​ជាន់​​​​សន្ទូង​​​ខ្ទេច​ ទើប​ទៅ​មុខ​លែង​រួច ។ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​​ ថ្ងៃ​ទី​១៨​ កក្កដា​ ​​នៅ​ចំណុច​ភូមិ​​

នាយករដ្ឋមន្ត្រី​​​អេហ្ស៊ីប​​​ចូល​ពេទ្យ​ដោយ​​សម្ពាធ​ឈាម​​ឡើងខ្ពស់​

Posted: 18 Jul 2011 08:16 PM PDT


​នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Essam Sharaf កាលពីថ្ងៃទី​​១៨ ​កក្កដា កន្លង​មក ​​បាន​ចូល​មន្ទីរពេទ្យ​​ ដោយសារ​​បញ្ហា​សម្ពាធ​ឈាម​​​ឡើងខ្ពស់ ញ៉ាំង​ឱ្យ​​​ពិធីធ្វើសច្ចា​ប្រណិធាន​​​ចូល​កាន់តំណែង​គណៈរដ្ឋមន្ត្រី​​ថ្មី​របស់​លោកត្រូវ​ពន្យារ​ពេល​ ។ លោក Sharaf អាយុ​​​៥៩​ឆ្នាំ ​បាន​ទៅសម្រាក​ព្យាបាល​​នៅមន្ទីរពេទ្យ​ Dar al-Foud ក្នុងទីក្រុង​​គែរ

ចិន​ចេញ​ការ​​ប្រកាស​អាសន្ន​ពី​​ខ្យល់​ព្យុះ​​ឈ្មោះ​ម៉ា​អុន ​នៅសមុទ្រ​​ចិន​ខាង​កើត​

Posted: 18 Jul 2011 08:12 PM PDT


ប្រទេស​ចិន​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី ១៧ កក្កដា កន្លង​មក​នេះ​នូវ​ការ​ប្រកាស​អាសន្ន​ពណ៌​លឿង​មួយ​ចំពោះ​បណ្តា​នាវា​ដែល​ធ្វើ​ចរា​ចរណ៍​នៅ​សមុទ្រ​ចិន​ខាង​កើត​ ហើយ​ចាត់​វិធាន​ការ​បង្ការ​នានា​ ខណៈ​ដែល​ខ្យល់​ព្យុះ​ឈ្មោះ​ម៉ា​អុន MA-ON ដែល​អាច​បោក​បក់​លើ​តំបន់​នោះ​ចាប់​ពី​យប់​ថ្ងៃ​ទី​១៧ កក្កដា ទៅ​។

កម្ពុជា​នឹង​មាន​ឧប​ករណ៍​ទំនើប​កម្ចាត់​សត្វ​ល្អិត​ និង​សម្អាត​អនា​ម័យ​តាម​ផ្ទះ​

Posted: 18 Jul 2011 08:10 PM PDT

ឧបករណ៍ដែល​កម្ចាត់​សត្វល្អិត
រាជ​ធានី​ភ្នំពេញ​​ ៖ ឧបករណ៍​ប្រើ​ប្រាស់​ដ៏​ទំនើប​ ឬ​ជា​បច្ចេក​វិទ្យា​ថ្មី​​បំផុត​ចំនួន​៣​ប្រភេទ​សម្រាប់​​កម្ចាត់​សត្វ​ ល្អិត​ និង​សម្អាត​អនា​ម័យ​តាម​ផ្ទះ​ប្រកប​ដោយ​សុវត្ថិ​ភាព​ត្រូវ​បាន​នាំ​ចូល​មក​ ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​។ ឧប​ករណ៍​ដែល​មាន​ឈ្មោះ​ថា Exterra សម្រាប់​កម្ចាត់​សត្វ​កណ្តៀរ​ ឧប​ករណ៍​ស្វែង​រក​​ទី​តាំង​សត្វ​កណ្តៀរ​

​អាមេរិក​ទទូច​​​ឱ្យ​លោកកាដាហ្វី ​​​​បោះបង់​​​ចោល​អំណាច​ ​ខណៈពួកឧទ្ទាម​​អះអាង​​ពី​ការ​​កាន់កាប់​ទីក្រុង​ប្រេង​ប្រេហ្គា​

Posted: 18 Jul 2011 08:09 PM PDT

ពួកឧទ្ទាម​​អះអាង​​ពី​ការ​​កាន់កាប់​ទីក្រុង​ប្រេង​ប្រេហ្គា​
ទីភ្នាក់ងារ​​ព័ត៌​មាន​​​រ៉យទ័រ​​ឱ្យដឹង​ថា ​​មានការ​​​ជួបពិភាក្សា​​គ្នា​ទល់​មុខរវាង​​​មន្ត្រី​​អាមេរិក និង​​មន្ត្រីលីប៊ី កាលពីថ្ងៃទី​​​១៨ កក្កដា ​​កន្លងមក​ ដែល​​ការ​ចរចា​នេះ​​កើតឡើង​​នៅពេល​​កង​កម្លាំង​​​រដ្ឋាភិបាលលីប៊ី​​ប្រយុទ្ធជាមួយពួក​ឧទ្ទាម​​​ ដើម្បី​ដណ្តើម​​កាន់​​កាប់ទីក្រុង​​​កំពង់ផែ ​​និង​​ផលិត​​ប្រេង​ប្រេហ្គា​។​ ទីភ្នាក់ងារ​​​​ព័ត៌មាន​​រ៉យទ័រ​​ឱ្យដឹង​ទៀត​ថា

លោក​អង្គ វង្សវឌ្ឍានា និង​នាយ​ឧត្តម​សេនីយ៍​​​នេត សាវឿន ចុះធ្វើ​​​​​អធិការ​​កិច្ច​ឡូត៌នេសាទ​នៅ​ខេត្តពោធិ៍សាត់​

Posted: 18 Jul 2011 08:06 PM PDT

ទិដ្ឋភាពនៃ​កិច្ច​ប្រជុំ
​ខេត្ត​ពោធិ៍សាត់​​​ ៖ ​នៅ​ព្រឹកថ្ងៃទី​​​​១៨ កក្កដា ២០១១ លោក​អង្គ ​វង្សវឌ្ឍានា​ រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌ ​និង​លោក​នាយ​ឧត្តមសេនីយ៍​នេត សាវឿន ​អគ្គ​ស្នងការ​នគរបាល ជាតិ បាន​ចុះ​ធ្វើ​​​​អធិការកិច្ច​​​លើកា​រគ្រប់គ្រង​​​​ និងអភិ​វឌ្ឍ​​ឡូត៌នេសាទ​​ក្នុងដែន​​​ដី​​ខេត្ត​ពោធិ៍សាត់ ​ដែល​​ធ្វើ​នៅសាលា​ខេត្ត ​ដោយមានការ​​ចូល​រួម​ពី​​លោក​ខូយ ​សុខា អភិ

លោក​ស្រី​​កា​ឡា ប្រ៊ូ​នី ​បង្ហាញ​ពី​ការ​​មាន​ផ្ទៃ​ពោះ

Posted: 18 Jul 2011 08:06 PM PDT


ការ​មាន​ផ្ទៃ​ពោះ​របស់​លោកស្រី​កាឡា​ ប្រ៊ូ​នី​សាកូ​ហ្ស៊ី លែង​ជា​អាថ៌​កំបាំង​ទៀត​ហើយ​។ រូប​ថត​ជា​ច្រើន​បង្ហាញ​ពី​ផ្ទៃ​ពោះ​ឡើង​ប៉ោង​របស់​លោក​ស្រី​ត្រូវ​បាន​ចេញ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​តាម​អ៊ីន​ធើរ​ណេត​។ រឿង​មាន​ផ្ទៃ​ពោះ​របស់​លោក​ស្រី​កាឡា​ប្រ៊ូ​នី នៅ​តែ​ពុំ​ទាន់​មាន​ការ​អះ​អាង​ជា​ផ្លូវ​ការ​ដោយ​មាន​សំដី​ជា​ច្រើន​និយាយ​ថា ការ​មាន​ផ្ទៃ​ពោះ​របស់​

ផ្ទុះការ​ប៉ះទង្គិច​គ្នា​​​ជាថ្មី​​នៅ​រដ្ឋធានី​​សាណា​​របស់​យេម៉ែន​​ស្លាប់​​៦នាក់​

Posted: 18 Jul 2011 07:31 PM PDT


​នៅទីក្រុង​​​សាណា រដ្ឋធានី​យេម៉ែន ​មានការ​ប៉ះទង្គិចគ្នា​ជាថ្មីទៀត កាលពីថ្ងៃទី​​​១៨ កក្កដា ​កន្លង​មក រវាង​​កងកម្លាំង​​​រដ្ឋាភិបាល និង​ពួកអ្នក​​គាំទ្រ​​​ក្រុមប្រឆាំង បណ្តាល​​ឱ្យស្លាប់​​មនុស្ស​​​៦​នាក់​។​ នេះជាលើកទីមួយ​ហើយដែល​នៅ​រដ្ឋធានី​សាណា មានការ​​ប៉ះទង្គិចគ្នា​​ដ៏សាហាវ​​បែបនេះ ចាប់តាំងពី​លោកប្រធានាធិបតី​​អាលីអាប់​ឌុលឡាហ៍ សាឡេហ៍ ​

រដ្ឋាភិបាល​​កម្ពុជាគាំទ្រ​​ពេញទំហឹង​ និង​អនុវត្ត​ខ្ជាប់ខ្ជួន​តាមការ​សម្រេច​របស់​តុលា​ការ​យុត្តិធម៌​អន្តរជាតិ​

Posted: 18 Jul 2011 07:05 PM PDT

ទិដ្ឋភាពក្នុងតុលាការក្រុងឡាអេ
​ការ​សម្រេច​លើ​វិធានការ​បន្ទាន់​​របស់​តុលា​ការ​យុត្តិធម៌​ អន្តរជាតិក្រុងឡាអេ ប្រទេស​ហូឡង់​ កាលពី​វេលាម៉ោង​​​៣​និង​​​៣០នាទីរសៀល​ថ្ងៃទី​១៨ កក្កដា ២០១១ តាមសំណើ​របស់​​រាជរដ្ឋាភិ​បាល​​កម្ពុជា ​ដែលបាន​​ស្នើ​សុំ​​ឱ្យ​តុលាការ​នេះ​​ធ្វើ​ការ​បកស្រាយ​សាល​ក្រម​ថ្ងៃទី​​​ ១៥ មិថុនា ​១៩៦២ ទាក់ទង​នឹង​​ប្រា​សា​ទព្រះវិហារ និង​ចាត់​

ព្យាករណ៍​បាល់ទាត់​កូប៉ា​អាមេរិក​វគ្គផ្តាច់​ព្រ័ត្រ​សម្រាប់​ថ្ងៃនេះ​ ក្រុម​អ៊ុយរូហ្គាយ​សង្ឃឹមឈ្នះ​ក្រុមប៉េរូ

Posted: 18 Jul 2011 06:58 PM PDT

កីឡាករក្រុមអ៊ុយរូហ្គាយ
ការ​ប្រកួត​បាល់​ទាត់​​កូ​ប៉ា​​អាមេរិក​វគ្គ 1/2 នៅ​រាត្រី​​ថ្ងៃ​អង្គារ​នេះ​មាន 1 ​ប្រកួត ។ ក្រុម​អ៊ុយ​រូ​​ហ្គាយ​​មានសង្ឃឹម​​​ឈ្នះ​ប៉េរូ​មានកៅ​អី​១​ទៅ​លេង​​នៅ​វគ្គ​ផ្តាច់​​ព្រ័ត្រ ។ ​Peru ចំណាត់ថ្នាក់​លេខ 49 របស់ FIFA ។ ​វត្ត​មាន​ប្រកួត​​កូប៉ាអាមេរិក​មានចំនួន​ 34 លើក។ ក្រុម​​ប៉េរូធ្លាប់​​ជាប់​ជើង​ឯក​ 2 លើក តាំងពី​ឆ្នាំ​ 1939 និង 1975 ។

ស្លាប់ប្តី​ ប្រពន្ធ​​របួស ព្រោះរថយន្ត​​ត​កន្ទុយ​​​កៀរ ហើយ​កិន​

Posted: 18 Jul 2011 06:55 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​ខេត្តព្រះសីហនុ​ ៖ ​​បុរស​ជាប្តី​​ម្នាក់​បាន​ស្លាប់ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ ​រីឯប្រពន្ធ​​បានរង​របួស​ក្នុង​ឧបទ្ទវ​ហេតុ​​​​គ្រោះថ្នាក់​ចរាច​រណ៍​​​ មួយតាមបណ្តោយផ្លូវ​​ជាតិលេខ​​​៤ ​​ត្រង់​ចំណុច​​​ខាងកើត​​រោងចក្រ​​​​ញូស្តារ ស្ថិតក្នុង​​​​ក្រុម​​​១៦ ភូមិ​​១ សង្កាត់លេខ​​​​១ ក្រុងព្រះសីហនុ ​​កាល​ពីវេលាម៉ោង​​​​១៦​និង​​​​៥៥​នាទីល្ងាច​ថ្ងៃទី​១៨ កក្កដា ​។​

រថយន្ត​ដឹក​ឪពុកឈឺ​មក​មន្ទីរ​ពេទ្យ​​ធ្លាក់​ចូល​ប្រឡាយ​ទឹក​

Posted: 18 Jul 2011 06:54 PM PDT

កន្លែងមានគ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ចាម ៖ រថយន្តម៉ាកហ្វដ ពណ៌​ក្រហម​១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2F-4559 បានដឹកបុរសចំណាស់ម្នាក់​ត្រូវជា​ឪពុក​ដែល​​មាន​ជំងឺ​រួមនឹងក្រុមសាច់ ញាតិចំនួន៣នាក់​ទៀត ឆ្ពោះមក​កាន់​មន្ទីរពេទ្យខេត្ត តែគ្រោះ​អកុសល​​មិន​ទាន់​ដល់​មន្ទីរពេទ្យផងក៏ជួបនឹង​ឧប្បត្តិ​ហេតុ​ គ្រោះថ្នាក់នៅចំណុច​ស្ពាន​ម្រាម​ទាឃ ភូមិ​

ជុំវិញព័ត៌មាន​ការវិភាគ​បាល់ទាត់ជម្រុះ​យូហ្វាឆេមពាន​លីក​ជុំទី2​ជើងទី2​ BATE,​Torshavn ​ត្រូវការសងសឹក ​ឯ​ ​Partizan,​Helsinki ​ត្រូវការស្មើ

Posted: 18 Jul 2011 06:45 PM PDT

ការដេញដណ្តើម​បាល់គ្នារវាង​កីឡាករក្រុម ​Paris SG​ ​(អាវក្រហម) ​និងកីឡាករក្រុម BATE
ការ​ប្រកួត​បាល់​ទាត់​ជម្រុះយូ​ហ្វា​ឆេ​ម​ពាន​លីក​ជុំ​ទី​2​ជើង​ទី​2​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​10ប្រកួត​។ ក្រុម BATE, Torshavn, Flora ត្រូវ​ការ​សង​សឹក​គូ​ប្រកួត​ក្នុង​ផ្ទះ ខណៈ​ Partizan, Helsinki រីក​រាយ​ត្រឹម​ស្មើ​។ Skendija (ម៉ា​សេ​ដ្វាន) លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 2-2-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Renova 1-1 ក្រៅ​ផ្ទះ ស្មើ Metalurg 2-2 ក្នុង​ផ្ទះ ប​ន្ទាប់​មក​ចាញ់ Partizan 4-0 ក្រៅ​ផ្ទះ​។

បាល់ទាត់ក្លឹប​មិត្តភាព​សម្រាប់ថ្ងៃ​អង្គារនេះ​ ​Alkmaar,​Schalke,​Villarreal ​និង​ ​Bremen ​ជាក្រុម​រំពឹងឈ្នះគូ​ប្រកួតរបស់ខ្លួន

Posted: 18 Jul 2011 06:28 PM PDT

កីឡាករក្រុម ​Alkmaar​ អបអរពេល​ប្រកួតឈ្នះ
ការ​ប្រកួត​បាល់​ទាត់​ក្លឹប​មិត្ត​ភាព​កំដៅ​សាច់​ដុំ​សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​10ប្រកួត​​។ ក្រុម​Alkmaar, Schalke, Villarreal និង Bremen សង្ឃឹម​ឈ្នះ​ថ្ងៃ​នេះ។ Blackpool លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-3-1។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ស្មើ Totten ham 1-1 ក្រៅ​ផ្ទះ​ឈ្នះ Bolton 4-3 ក្នុង​ផ្ទះ​ បន្ទាប់​មក​ចាញ់ Man City 4-2 ក្រៅ​ផ្ទះ​។ Rangers លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ​ 4-0-1។ បី​ប្រកួត​ចុង​ក្រោយ​​គឺ​លេង​ឈ្នះ​ Dundee 2-0 ក្នុង​ផ្ទះ​ឈ្នះ​ Kilmarnock 5-1 តែ​ចាញ់​ Leverkusen 2-0 ក្រៅ​ផ្ទះ​។

សម្តេច​ព្រះ​មហា​ក្សត្រ​ី​យាង​សួរ​សុខ​ទុក្ខ​ និង​ព្រះ​រាជ​ទាន​អំណោយ​នៅ​ស្រុក​ថ្ពង​

Posted: 18 Jul 2011 04:15 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ ប្រជា​រាស្ត្រ​ជួប​ការ​លំបាក​ខ្វះ​ខាត​ស្បៀង​ភាគ​ច្រើន​ជា​ជន​ចាស់​ជរា​ និង​ទី​ទ័ល​ក្រ​ចំនួន​៥៣១​គ្រួសារ​មក​ពី​ភូមិ​ចំនួន​១១​របស់​ឃុំ​វាល​ពន់​ ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ការ​ងារ​របស់កាកបាទ​ក្រហម​​កម្ពុជា​ជ្រើស​រើស​ឱ្យមក​ទទួល​ អំណោយ​មនុស្ស​ធម៌​ពីកាក​បាទ​ក្រហម​កម្ពុជា​ដែល​ជា​ព្រះ​រាជ​​អំណោយ​ដ៏​ថ្លៃ​ ថ្លា​​របស់​

លោកជាម យៀប ប្រគេន​ទៀន​វស្សា​​ដល់​វត្ត​​ចំនួន61 និង​​​​រាប់​បាត្រ​ព្រះសង្ឃ89​​អង្គក្នុង​ខេត្ត​ព្រៃវែង​

Posted: 18 Jul 2011 03:45 PM PDT

ទិដ្ឋភាពនៃការប្រគេន​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ
​ខេត្តព្រៃវែង​​ ៖ ​លោក​ជាម យៀប សមា​ជិក​​​​​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​នៃ​​រដ្ឋសភា ​និង​ជា​​​​តំណាង​​រាស្ត្រ​​​មណ្ឌល​ព្រៃ​វែង និង​លោក​ជំទាវ​ជា​ភរិយា ​កាលពីថ្ងៃទី​​​១៥ និងថ្ងៃទី​​​១៦ កក្កដា ​ឆ្នាំ​​​២០១១ ​បានប្រារព្ធ​​​ពិធីបុណ្យ​​កតញ្ញូ​កតវេទី​ និង​ប្រគេន​​ទេយ្យវត្ថុ​ និងទៀន​ព្រះ​វស្សា ដល់​ព្រះ​សង្ឃ​​ដែលគង់ចាំ​ព្រះវ​​ស្សា​អស់​ត្រីមាស​​ចំនួន​​​​៦១​​​​

ប្រជា​ពល​រដ្ឋ 75​គ្រួសា​រលើ​កគ្នា​មក​សាលា​ឃុំតា​ម៉ឺន​ដាក់​ពាក្យ​សុំចុះ​បញ្ជី​ដីធ្លី លោក​មេឃុំ​មិន​ហ៊ាន​ចូល​ធ្វើ​ការ

Posted: 18 Jul 2011 03:20 PM PDT

អ្នកភូមិក្នុងឃុំ​តាម៉ឺន
ខេត្តបាត់ដំបង ៖ លោក​ដៀង ម៉ាក់ ​មេ​ឃុំ​តា​ម៉ឺន ស្រុក​ថ្ម​គោល ​បាន​ព្យា​យាម​គេច​ខ្លួន​មិន​ហ៊ាន​ចូល​សាលា​ឃុំ​ធ្វើ​ការ​ងារ​ឡើយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ​ពេល​​​ឃើញ​ប្រជា​ពល​រដ្ឋ​​ប្រហែល​​​៥០​នាក់​ដែល​អះអាង​ថា ​តំណាង​ឱ្យ​​​ប្រជា​ពល​រដ្ឋ​​៧៥​គ្រួសារ​​ប្រមូល​ផ្តុំ​​គ្នា​​កក​កុញ​​នៅ​ ខាង​​មុខ​សាលា​ឃុំ​ ដើម្បី​ដាក់​ពាក្យ​ស្នើ​សុំ​​ជា​ថ្មី​ក្នុង​​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!