The Phnom Penh Post - KHMER: “ICJ បង្កើតតំបន់សមួយនៅជុំវិញប្រាសាទព្រះវិហារ” plus 9 more |
- ICJ បង្កើតតំបន់សមួយនៅជុំវិញប្រាសាទព្រះវិហារ
- អ្នកព្រែកតាទែនអាក់អន់ចិត្តព្រោះអាជ្ញាធរមិនជួយពួកគាត់
- ICJ បញ្ជាឲ្យថៃ និងកម្ពុជាដកទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ
- កម្ពុជាជ្រើសរើសទាហានថ្មី
- អាជ្ញាធរខណ្ឌសែនសុខចុះរុះរើផ្ទះប្រជាពលរដ្ឋ
- សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរំលោភអនីតិជនទៅតុលាការ
- តុលាការឃុំខ្លួនបុរសបីនាក់ពីបទសញ្ចារកម្ម
- កម្ពុជាដំឡើងអត្រាអតិផរណាប្រចាំឆ្នាំ២០១១
- អ្នកបឹងកក់ចូលរួមបរិច្ចាគឈាមតាមការអំពាវនាវរបស់រដ្ឋាភិបាល
- ជាង៤០០នាក់ស្លាប់ឬបាត់ខ្លួនដោយសារព្យុះនៅចិនចាប់ពីខែមិថុនា
ICJ បង្កើតតំបន់សមួយនៅជុំវិញប្រាសាទព្រះវិហារ Posted: 18 Jul 2011 03:01 AM PDT ឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅថ្ងៃចន្ទ ទី១៨ ខែកក្កដានេះ បានបង្កើតនូវតំបន់ស(គ្មានយោធា)មួយនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ជាទីដែលធ្លាប់កើតមានការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមរវាងទាហាន កម្ពុជា និងថៃកាលពីខែកុម្ភៈ ឆ្នាំ២០១១នេះ។ នេះបើយោងតាមមន្ត្រីនៅក្នុងតុលាការមួយនេះ បានបញ្ជាក់ឲ្យដឹងក្នុងកិច្ចសម្ភាសតាមទូរស័ព្ទនៅរសៀលថ្ងៃនេះ។
|
អ្នកព្រែកតាទែនអាក់អន់ចិត្តព្រោះអាជ្ញាធរមិនជួយពួកគាត់ Posted: 18 Jul 2011 02:28 AM PDT កណ្តាល៖ ប្រជាពលរដ្ឋប្រហែល ៦០០គ្រួសារមកពីភូមិចំនួន ៣ នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានបាត់បង់ជំនឿចិត្តលើអាជ្ញាធរ ដែលមិនបានធ្វើអន្តរាគមន៍តាមបណ្តឹងរបស់ពួកគាត់ ទាក់ទងនឹងបញ្ហាអគ្គិសនី ដែលត្រូវបានគេកាត់ផ្តាច់ ប្រសិនបើពួកគេមិនធ្វើតាមម្ចាស់ក្រុមហ៊ុនអគ្គិសនីឯកជន ដែលបញ្ជាឲ្យពួកគាត់ធ្វើតាម។ |
ICJ បញ្ជាឲ្យថៃ និងកម្ពុជាដកទ័ពចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ Posted: 18 Jul 2011 01:57 AM PDT ឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យប្រទេសថៃ និងកម្ពុជា ដកទ័ពរបស់ពួកគេចេញពីតំបន់សដែលទើបនឹងកំណត់ឡើងថ្មី នៅជុំវិញបរិវេណប្រាសាទបុរាណ និងចាប់ផ្តើមពិភាក្សាឡើងវិញ ដើម្បីដោះស្រាយជម្លោះរ៉ាំរ៉ៃរបស់ពួកគេ។ |
Posted: 18 Jul 2011 01:32 AM PDT បាត់ដំបង៖ រដ្ឋាភិបាលកម្ពុជា បានជ្រើសរើសទាហានស្ម័គ្រចិត្តជាច្រើននាក់ទៅទូទាំងប្រទេស ដើម្បីឲ្យចូលបម្រើនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។ |
អាជ្ញាធរខណ្ឌសែនសុខចុះរុះរើផ្ទះប្រជាពលរដ្ឋ Posted: 18 Jul 2011 01:01 AM PDT ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយលោកអភិបាលរងខណ្ឌ ជា ខេមា មានកម្លាំងនគរបាល កងរាជអាវុធហត្ថខណ្ឌ អាជ្ញាធរសង្កាត់សំរោង បានចុះរុះរើផ្ទះឈើប្រក់ស្បូវ និងស័ង្កសី សង់លើផ្ទៃបឹងតាមោក ស្ថិតក្នុងសំរោងត្បួងចំនួន ៤៦គ្រួសារ ដែលអាជ្ញាធរអះអាងថា បានសាងសង់ខុសច្បាប់លើដីបឹងរបស់រដ្ឋ។ |
សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យរំលោភអនីតិជនទៅតុលាការ Posted: 18 Jul 2011 12:54 AM PDT បាត់ដំបង៖ សមត្ថកិច្ចស្រុកសំពៅលូន គ្រោងបញ្ជូនបុរសម្នាក់ទៅកាន់តុលាការនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការចោទប្រកាន់លើករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១២ ឆ្នាំ។ |
តុលាការឃុំខ្លួនបុរសបីនាក់ពីបទសញ្ចារកម្ម Posted: 18 Jul 2011 12:46 AM PDT បន្ទាយមានជ័យ៖ តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនបុរស ៣នាក់ក្នុងពន្ធនាគារ កាលពីថ្ងៃអាទិត្យម្សិលមិញ ពាក់ព័ន្ធនឹងក្នុងករណីសញ្ចារកម្ម បន្ទាប់ពីមន្រ្តីប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះបង្ក្រាបផ្ទះបនមួយកន្លែង ក្នុងភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ |
កម្ពុជាដំឡើងអត្រាអតិផរណាប្រចាំឆ្នាំ២០១១ Posted: 18 Jul 2011 12:39 AM PDT ភ្នំពេញ៖ លោករដ្ឋមន្ត្រីហិរញ្ញវត្ថុ គាត ឈន់ នៅថ្ងៃចន្ទនេះ បានថ្លែងឲ្យដឹងថា ប្រទេសកម្ពុជាបានដំឡើងការព្យាករកម្រិតអតិផរណាពី ៥ភាគរយ ទៅដល់ ៥,៥ភាគរយនៅឆ្នាំនេះ។ |
អ្នកបឹងកក់ចូលរួមបរិច្ចាគឈាមតាមការអំពាវនាវរបស់រដ្ឋាភិបាល Posted: 18 Jul 2011 12:31 AM PDT ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ ដែលប្រឈមមុខនឹងការបណ្តេញចេញក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងរណបដ៏ ទំនើបរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីននោះ បានដាក់សំណើមួយទៅក្រសួងសុខាភិបាល នៅថ្ងៃចន្ទនេះ ដោយស្នើសុំចូលរួមបរិច្ចាគឈាមរបស់ពួកគាត់ដើម្បីជាប្រយោជន៍ សង្គ្រោះដល់ជនរងគ្រោះ ដែលកំពុងត្រូវការឈាម។ |
ជាង៤០០នាក់ស្លាប់ឬបាត់ខ្លួនដោយសារព្យុះនៅចិនចាប់ពីខែមិថុនា Posted: 17 Jul 2011 10:16 PM PDT ប៉េកាំង៖ អាជ្ញាធររដ្ឋាភិបាល បាននិយាយថា មនុស្សជាង ៤០០នាក់ បានស្លាប់ ឬបាត់ខ្លួននៅចិនចាប់តាំងពីខែមិថុនា បន្ទាប់ពីអាកាសធាតុរដូវក្តៅហួតហែង បានបង្កឲ្យមានទឹកជំនន់ធំៗ និងការរអិលបាក់ដីដែលបានបណ្តាលឲ្យមានមនុស្សស្លាប់។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |