The Phnom Penh Post - KHMER: “យីងឡាក់​ គេច​ផុត​ពី​ការ​ចោទ​ប្រកាន់” plus 9 more

The Phnom Penh Post - KHMER: “យីងឡាក់​ គេច​ផុត​ពី​ការ​ចោទ​ប្រកាន់” plus 9 more


យីងឡាក់​ គេច​ផុត​ពី​ការ​ចោទ​ប្រកាន់

Posted: 19 Jul 2011 02:58 AM PDT


បំផ្ទុះ​គ្រាប់​បែក​របួស​១៦​នាក់​នៅ​ភាគ​ខាង​ត្បូង​ថៃ

Posted: 19 Jul 2011 02:14 AM PDT

យ៉ាឡា៖ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ទាហាន​ ៩​នាក់ យុវជន​ស៊ីវិល ៤​នាក់ និង​សិស្ស​សាលា​ ៣​នាក់ បាន​ទទួល​រង​របួស​ដោយ​សារ​ការ​បំផ្ទុះ​គ្រាប់​បែក​តាម​ម៉ូតូ នៅ​តាម​ផ្លូវ​បានណាំងសាតា​តាន់តូ នៅ​ជិត​សាលា​រៀន​បាន​តាវ​ផុន នៅ​ស្រុក​បានណាំងសាតា ខេត្ត​យ៉ាឡា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

អ្នក​ភូមិ​ឡពាង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការជុំ​វិញ​វិវាទ​ដី​ធ្លី

Posted: 19 Jul 2011 01:50 AM PDT

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡពាង​ ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច​ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ ខេឌីស៊ី របស់លោក​ស្រី ជា ខេង ​ភរិយា​លោក​ ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​​ បាន​ដាក់​ពាក្យ​បណ្តឹ​ងទៅ​កាន់សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បី​ឲ្យ​ចាត់​ការ​ ប៉ុន្តែបណ្តឹង​នោះ​នៅ​មិន​ទាន់​ត្រូវ​តុលាការ​ទទួល​យក​ជា​ផ្លូវ​ការ​នៅ​ឡើយ​ ទេរហូត​មក​ទល់​ថ្ងៃអង្គារ​នេះ។

កាស៊ីណូ​នៅ​រតនគិរី​កំពុង​រត់​ការ​សុំ​អាជ្ញា​ប័ណ្ណ​អាជីវកម្ម

Posted: 19 Jul 2011 01:45 AM PDT

រតនគិរី៖ ប្រធាន​កាស៊ីណូ A H S King Group ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កំពុង​តែ​រៀប​ចំ​រត់​ការ​សុំ​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម និង​ការ​កំណត់​ពន្ធ​ជូន​រដ្ឋ បន្ទាប់​ពី​ទទួល​បាន​ការ​ព្រមាន​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឲ្យ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​កាស៊ីណូ​ជា​បន្ទាន់ ក្រោយ​ពី​បើក​គ្មាន​ច្បាប់​ត្រឹម​ត្រូវ​ជាង ១​ឆ្នាំ​រួច​មក​នោះ។

ឥណ្ឌូនេស៊ី​នឹង​នាំ​ចូល​អង្ករ​នៅ​ខែ​កញ្ញា ឬ​តុលា​ខាង​មុខ

Posted: 19 Jul 2011 01:39 AM PDT

ហ្សាការតា៖ រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ម៉ារី ប៉ាងហ្កេសទូ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​មាន​ផែនការ​នាំ​ចូល​អង្ករ​​សម្រាប់​ចែក​ចាយ​នៅ​ក្នុង ​ខែ​កញ្ញា ឬ​ខែ​តុលា​ខាង​មុខ​នេះ។

ចិន​បន្ទោស​ពួក​ភេរវករ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ស៊ីនជាំង

Posted: 19 Jul 2011 01:24 AM PDT

ប៉េកាំង៖ មន្ត្រី​រដ្ឋាភិបាល​ម្នាក់ បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ស្ថានីយ​ប៉ូលិស​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់​នៅ​តំបន់​ស៊ីនជាំង ភាគ​ខាង​លិច​ប្រទេស​ចិន​នោះ គឺ​ជា​«ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ» ប៉ុន្តែ ក្រុម​ជន​ជាតិ​អ៊ុយហ្គ័រ​រត់​ភៀស​ខ្លួន​មួយ បាន​ចោទ​ប្រកាន់​ប៉ូលិស​ពី​បទ​បាញ់​ប្រហារ​មក​លើ​ក្រុម​បាតុករ​​ធ្វើ​ បាតុកម្ម​ដោយ​សន្តិវិធី។

បក្ស​អាភីស៊ីត​រៀប​ចំ​ជ្រើស​រើស​មេដឹកនាំ​ថ្មី​ខែ​ក្រោយ

Posted: 19 Jul 2011 01:00 AM PDT

បាងកក៖ គណ​បក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ ដែល​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កក្កដា​កន្លង​មក​នេះ នឹង​រៀប​ចំ​សន្និបាត​វិសាមញ្ញ​របស់​ខ្លួន​មួយ ដើម្បី​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​ថ្មី ក្នុង​នោះ​មាន​ទាំង​មេដឹកនាំ​គណ​បក្ស និង​អគ្គ​លេខាធិការ​បក្ស​ផង​ដែរ។

អាជ្ញាធរ​ស្រុក​ស្ទោង​សម្រេច​ប្រគល់​ដី​ឲ្យ​អ្នក​ភូមិ

Posted: 19 Jul 2011 12:21 AM PDT

កំពង់ធំ៖ អាជ្ញាធរ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​សម្រេច​ប្រគល់​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​នូវ​ដី​ទំហំ ១០​ហិកតា ដែល​មាន​ជម្លោះ​រវាង​អ្នក​ភូមិ​ និង​ព្រះ​សង្ឃ​វត្ត​ដូន​ល្អ ឃុំ​សំគ្រោជ បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​ទាំង​នោះ​បង្ហាញ​ឯកសារ​កាន់​កាប់​ដី​ធ្លី​ទៅ​ដល់​ សមត្ថកិច្ច។

កម្ពុជា​គ្រោង​ជួស​ជុល​អគារ​សម្រាប់​អ្នក​ទោស​មាន​ជំងឺ​របេង

Posted: 19 Jul 2011 12:07 AM PDT

ភ្នំពេញ៖ អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហា​ផ្ទៃ គ្រោង​នឹង​ជួស​ជុល​អគារ​ប៉ុស្តិ៍​សុខភាព​មួយ​នៅ ក្នុង​ពន្ធនាគារ​ថ្នាក់​ជាតិ​ត្រពាំង​ផ្លុង (ម៣) ក្នុង​ខេត្ត​កំពង់ចាម សម្រាប់​ដាក់​អ្នក​ទោស​កើត​ជំងឺ​របេង ឲ្យ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ទោស​ផ្សេង​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​របេង​ក្នុង​ពន្ធនាគារ។

ជំនួប​អាស៊ាន​រំពឹង​ជួយ​ដោះ​ស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង

Posted: 18 Jul 2011 11:34 PM PDT

110719_b04

នូសា​ឌូអា៖ រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូ​នេស៊ី លោក ម៉ារទី ណាតាឡេហ្គាវ៉ា បាន​សម្តែង​ក្តី​សង្ឃឹម​ថា ជំនួប​ថ្នាក់​រដ្ឋ​មន្ត្រី​អាស៊ាន​(AMM) និង​វេទិកា​ថ្នាក់​តំបន់​អាស៊ាន​(ARF)​នៅ​កោះ​បាលី​ពី​ថ្ងៃ​ទី ១៦ ដល់ ២៣ ខែ​កក្កដា​ នឹង​ធ្វើ​ការ​រួម​ចំណែក​ជា​វិជ្ជ​មាន​ដល់​កិច្ច​ខិត​ខំ​ដោះ​ស្រាយ​ជម្លោះ​នៅ ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!