Koh Santipheap Daily

Koh Santipheap Daily


នាំ​អំណោយ​​ជា​សម្ភារ និង​​គ្រឿង​ឧប​ភោគ​​បរិភោគ​​ដល់​កង​ទ័ព​ថ្មី​​ក្នុង​សាលា​​ហ្វឹក​ហ្វឺន​

Posted: 20 Jul 2011 12:56 AM PDT

ការប្រគល់​អំណោយ
ខេត្តព្រះសីហនុ ៖ កាល​ព្រឹក​ថ្ងៃទី​១៩ កក្កដា ​លោក​ទិត វុទ្ធី អភិ​បាល​​ស្រុក​​ព្រៃ​នប់ ​រួម​ទាំង​ព្រះ​ស​ង្ឃ​ដែល​ជា​ចៅ​អធិ​ការ​​ចំនួន​១៩​​វត្ត​ក្នុង​ស្រុក​ព្រៃ​ នប់ ក្នុង​​នោះ​​ដឹក​នាំ​ដោយ​ព្រះតេជ​គុណ​ ឈឹម យុត ព្រះ​អនុ​គណ​ស្រុក ​និង​ជា​ព្រះ​​ចៅ​អធិ​ការ​​វត្ត​វាល​មាស បាន​នាំ​​យក​អំណោយ​ជា​​ថវិកា​​សម្ភារ​​ប្រើ​ប្រាស់​ និង​គ្រឿង​ឧប​ភោគ​ប​រិ​ភោគ​ជា​

ប្រធានាធិបតី​​​ប៉ាគីស្ថាន​​​បំពេញ​​ទស្សន​កិច្ច​​នៅ​​អាហ្វហ្គានីស្ថាន​​​ចរចា​អំពី​​សន្តិសុខ​​​តំបន់​

Posted: 20 Jul 2011 12:52 AM PDT

​ប្រធានាធិបតី​​ប៉ាគីស្ថាន
​ប្រធានាធិបតី​​ប៉ាគីស្ថាន លោក​​អាស៊ីហ្វ ​​អា​លី ​​ហ្សា​ដារី ​​ពេលនេះ​កំពុង​​បំពេញទស្សន​កិច្ច​​​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​​​ ហើយ​បើក​ការ​ចរចា​ទ្វេ​ភាគី​​ជាមួយ​សមភាគី​​អាហ្វហ្គានីស្ថាន​​លោក​ហា​មីដ ​​កាហ្សៃ ​​​ស្តីអំពី​​ស្ថានការណ៍​សន្តិសុខ​​​​ក្នុង​តំបន់​នា​ពេលបច្ចុប្បន្ន​​ ក្នុងនោះ​មានដូចជា​​ការ​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ភេរវ​កម្ម​ និងកិច្ច​​​សហ​ប្រតិ​បត្តិ​ការ​​​រវាង​​

លោកម៉េដ​វេដេវ​​ឱ្យ​​ដឹង​ថា ​លោកនឹង​​ឈរ​ឈ្មោះ​ជាថ្មីក្នុង​ឆ្នាំ​2012

Posted: 20 Jul 2011 12:41 AM PDT

ប្រធានាធិបតីរុស្ស៊ី ​លោកឌី​មីឌ្រី ​ម៉េដវេដេវ
ប្រធានាធិបតីរុស្ស៊ី ​លោកឌី​មីឌ្រី ​ម៉េដវេដេវ ឱ្យ​​ដឹង​កាលពីថ្ងៃទី១៩ កក្កដា ​​នៅ អាល្លឺម៉ង់ថា លោក​នឹង​អាចដណ្តើម​អាណត្តិ​​ទី២​ទៀត​​នៃប្រធា​នា​ធិបតី​​រុស្ស៊ី​​ក្នុងឆ្នាំ​២០១២ ។ ​គេ​មាន​ការសង្ស័យ​ហើយ​ចង់​ដឹង​ថា តើ​លោក​​វ្ល៉ាឌីមៀរ ពូទីន ឬ​លោក​ឌីមីឌ្រី ម៉េដវេ ដេវ ​ដែល​នឹង​ឈរ​ឈ្មោះ​​បេក្ខ​ជន​​ប្រធានាធិបតី​​​ក្នុង​ខែ​មីនា​ ឆ្នាំ​២០១២

ឈាមស្រែក​ស្បែកហៅឃាតកដៃឆៅ​បាញ់​​​សម្លាប់​​មន្ត្រី​​កងរាជអាវុធ​​​​ហត្ថ​​ពីរ​នាក់​​ត្រូវ​ចាប់​ខ្លួន​

Posted: 20 Jul 2011 12:30 AM PDT

សកម្មភាពចាប់ជនដៃដល់
​ខេត្តស្ទឹងត្រែង​​​ ៖ ​​នេះពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​​ប្រាកដ​មែន​ ​​​ឃាតក​ដៃ​​ឆៅ​ដែល​បាន​បាញ់​ប្រហារ​មន្ត្រី​​​កងរាជអាវុធហត្ថ​​ស្រុក​សៀម​ ប៉ាងចំនួន​​២នាក់​ បណ្តាល​ឱ្យ​ស្លាប់​បាត់​បង់ជីវិត​​​ភ្លាមៗ​នៅ​​នឹង​កន្លែង​យ៉ាងព្រៃ​ផ្សៃ​​ នោះ​ត្រូវ​​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​ហើយកាលពីថ្ងៃទី​​១៨ កក្កដា ​២០១១ គឺបន្ទាប់ពី​រយៈ​ពេល​​៥ថ្ងៃ នៃការ​បាញ់​

បើក​​សន្និបាត​គណៈ​​កម្មា​ធិការ​​​កណ្តាល​​​គណបក្ស​​​ប្រជាជន​កម្ពុជា​

Posted: 20 Jul 2011 12:26 AM PDT

សម្តេចទាំង៣ជាអធិបតី
រាជធានីភ្នំពេញ ៖​ គណបក្ស​​ប្រជាជន​កម្ពុជា​​​នាព្រឹក​​ថ្ងៃទី​​២០ ខែ​កក្កដា ​ឆ្នាំ២០១១ បាន​ប្រារព្ធ​បើក​​សន្និបាត​គណៈកម្មាធិការ​កណ្តាល​​​លើកទី​​៣​៦ អាណត្តិ​​​ទី​៥ នៅ​​មជ្ឈ​មណ្ឌល​​​​កោះ​ពេជ្រ​ ក្រោម​អធិបតីភាព​​​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​បណ្ឌិតជា ស៊ីម ​​ប្រធាន​​គណ​​បក្ស​​ប្រជាជន​កម្ពុជា​ សម្តេច​អគ្គ​មហា​​ពញា​ចក្រី​​​បណ្ឌិត ​ហេង សំរិន

សហភាពអឺរ៉ុប​​ផ្តល់ការ​គាំទ្រ​​​សម្រាប់​គណៈកម្មាធិការ​​​សិទ្ធិ​មនុស្ស​កម្ពុជា

Posted: 20 Jul 2011 12:26 AM PDT

រាជធានីភ្នំពេញ​ ៖​ ប្រតិភូ​សហភាពអឺរ៉ុប​​​​​ប្រចាំ​​កម្ពុជា​​ បាន​​ផ្តល់​​​ការឧបត្ថម្ភ​​គាំទ្រ​​ដល់​មន្ត្រី​​​គណៈ​កម្មាធិការ​​ សិទ្ធិមនុស្ស​កម្ពុជា​​(CHRC) ចំនួន​​​៣រូប ដើម្បី​ទៅ​ធ្វើ​​ទស្សនកិច្ច​​​​សិក្សា​រយៈ​ពេល​មួយ​សប្តាហ៍​ចាប់ពី​​ថ្ងៃទី​ ១៧ ដល់​ថ្ងៃទី​២៣ ខែកក្កដា​ ​​ឆ្នាំ២០១១ នៅ​​​ទីក្រុង​ហ្សាការតា​ ប្រទេស​ឥណ្ឌូ​ណេស៊ី​ ។

ក្រុមប្រឆាំង​​យេម៉ែន​​បង្កើត​​ក្រុមប្រឹក្សា​​​​ដើម្បី​ដក​​​លោក​សាឡេហ៍ ​ចេញ​​ពីតំណែង​

Posted: 20 Jul 2011 12:24 AM PDT


​ក្រុមប្រឆាំង​​ដ៏សំខាន់​របស់យេម៉ែន​​​និយាយ​កាលពីថ្ងៃទី​​​១៩ កក្កដា ​​កន្ល​ងមក​​ថា ​ខ្លួននឹង​​​បង្កើត​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កងកម្លាំង​​​បដិវត្តន៍​​​សម្រាប់​ដឹកនាំ​​​កិច្ច​ខិតខំ​ប្រឹងប្រែង​​ដក​​លោក​​អាលី ​អាប់ឌុលឡាហ៍ ​​សាឡេហ៍ ​​ចេញពី​​​​តំណែង​​ប្រធា​នាធិបតី​​។ ​​ផែនការ​​បង្កើតក្រុម​​ប្រឹក្សា​ជាតិនេះ​ត្រូវ​បាន​​សម្រេច​​​ដោយ​គណបក្ស Joint Meeting Party (JMP)

ចុះ​សួរសុខទុក្ខនិងយកអំណោយឧបត្ថម្ភគ្រួសារ​អាវុធហត្ថ​មានជំងឺ​ ពលី មរណៈ និងចូលនិវត្តន៍

Posted: 20 Jul 2011 12:17 AM PDT

ការប្រគល់អំណោយ
ខេត្តបន្ទាយមានជ័យ ៖ ដើម្បីអបអរ​សាទ​រខួបលើទី១៨ ថ្ងៃកំណើតកងរាជអាវុធ​ហត្ថ​ ១៤កក្កដា ១៩៩៣-១៤កក្កដា ២០១១ កាល​ពីថ្ងៃទី​១៨ កក្កដា ២០១១ លោកឧត្តម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​កង​រាជ​អាវុធ​ហត្ថ​លើផ្ទៃប្រទេស និងជាមេ​បញ្ជាការ​កង​រាជ​​អាវុធ​ហត្ថ​ខេត្ត​បន្ទាយមានជ័យ បាននាំយក​អំណោយ​

ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​​ឧបត្ថម្ភ​កូន​ឈើ​ចំនួន6.500​ដើមដាំ​នៅ​ខេត្ត​កែប

Posted: 20 Jul 2011 12:17 AM PDT

លោកអភិបាលខេត្តកែប
ខេត្ត​កែប ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពត​បាន​ប្រារព្ធ​ធ្វើ​ពិ​ធី​បុណ្យ​រុក្ខទិវាអប​អរ​ សាទរ​បុណ្យ​រុក្ខទិវា​ជាតិ​៩​ កក្កដា ជាប្រ​វត្តិ​សាស្ត្រ​ក្រោម​ព្រះ​រាជ​​សកម្ម​ភាព​របស់​ព្រះ​មហា​វរ​ក្សត្រ​ ព្រះ​បាទ​​សម្តេច​ព្រះ​នរោ​ត្តម​សី​ហនុ​និង​ព្រះ​រា​ជ​អគ្គ​​មហេ​សី​ ក្នុង​​ការ​បំ​ផុស​​ចលនា​ដាំ​ដើម​ឈើ​​នា​សម័យ​សង្គម​​រាស្ត្រ​និ​យម​ តាំង​ពី​

ជប៉ុន​ហាម​​មិន​ឱ្យ​នាំចេញ​គោ​ពីខេត្ត​ហ្វូគូស៊ីម៉ា​ព្រោះ​មាន​សារធាតុ​វិទ្យុសកម្ម

Posted: 19 Jul 2011 11:39 PM PDT

​លោកយូគីអូ អេដាណូ អ្នកនាំពាក្យ​រដ្ឋាភិ​បាល​ជប៉ុន​​ឱ្យ​ដឹងថា រដ្ឋាភិបាល​ក្រុង​តូក្យូចេញ​បញ្ជា​ដល់​លោកយូហេអ៊ី សាតូ ​ចៅហ្វាយ​ខេត្ត​​​ហ្វូគូស៊ីម៉ា ​ហាម​នាំចេញគោ​​​នៅ​ក្នុង​ខេត្ត​​​ទៅ​មណ្ឌល​សត្តឃាត​​ដោយបារម្ភ​​​លើ​ករណី​​ សាច់​គោ​​​មានលាយឡំ​​ជាតិវិទ្យុសកម្ម ។

តុលាការ​ម៉ា​ឡេ​ស៊ីហាម​ស្ត្រី​ក្លែង​ភេទ​(ខ្ទើយ)​ប្តូរ​ឈ្មោះ​ក្នុង​អត្ត​សញ្ញាណ​ប័ណ្ណ​

Posted: 19 Jul 2011 11:37 PM PDT

មនុស្សភេទទី៣
AFP កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឱ្យ​ដឹង​ថា តុលាការ​កំពូល​ក្នុង​រដ្ឋ​ត្រាំង​ហ្គា​នូ ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេសម៉ា​ឡេ​ស៊ីសម្រេច​មិន​ទទួល​យក​ការ​ទាម​ទារ​របស់ ​លោក​អាត​រ៉ាហ្វ​ ហា​ហ្វ៊ីស​ អាប់​ឌុល​អាស៊ីស​ អាយុ​២៥​ឆ្នាំ ដែល​សុំ​ប្តូរ​ឈ្មោះ​ក្រោយ​ពី​បំលែង​ភេទ​ពី​បុរស​ទៅ​ស្ត្រី​ ដោយ​តុលាការ​បញ្ជាក់​ថា ភេទ​របស់​បុគ្គល​ម្នាក់​ត្រូវ​កំណត់​តាំង

បណ្តាញ Facebook នៅ​រុស្ស៊ី​បំផុស​ដល់​ស្ត្រី​បង្ហាញ​ដើម​ទ្រូង​គាំ​ទ្រ​លោក​ពូទីន​

Posted: 19 Jul 2011 11:24 PM PDT

នារីបង្ហាញដើមទ្រូង
សារ​ព័ត៌​មានបរទេស​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ផ្សាយ​ថា បណ្តា​សាខា​ Facebook របស់​រុស្ស៊ី ឈ្មោះ​ vkontakte.ru/armiputina បាន​អំពាវ​នាវ​ដល់​ក្រុម​ស្ត្រី​រុស្ស៊ី​ឱ្យដោះ​អាវ​បង្ហាញ​ដើម​ទ្រូង​ សម្រាប់​សម្តែង​ការ​គាំទ្រ​ដល់​នាយក​រដ្ឋ​មន្ត្រី​វ្លា​ឌី​​មៀ​ ពូទីន​ ក្លាយ​ជា​ប្រធានា​ធិបតី​អាណត្តិ​ថ្មី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី ​នៅ​ឆ្នាំ​

ប្រជុំត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ឆមាសទី1ឆ្នាំ2011

Posted: 19 Jul 2011 11:19 PM PDT

គណៈអធិបតីក្នុងពិធី
ខេត្តកំពង់ចាម ៖ នៅសាលប្រជុំនៃស្នង​ការ​ដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៨ កក្កដា ២០១១ មានរៀបចំ​កិច្ច​ប្រជុំត្រួត​ពិនិត្យ​សភាព​ការណ៍​កិច្ចប្រតិបត្តិការ​ រក្សាសន្តិ​សុខ​សណ្តាប់ធ្នាប់ឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១១ ក្រោមអធិបតីភាពលោក​ឧត្តម​សេនីយ៍​ត្រី នួន សាមិន ស្នងការនគរបាលខេត្ត។

គណបក្ស​​ប្រជាជនកម្ពុជា​​ខណ្ឌ​ដូនពេញ​​​ប្រជុំ​បូក​​សរុប​ការងារ​​ពង្រឹង​​មូល​ដ្ឋាន

Posted: 19 Jul 2011 11:16 PM PDT

​រាជធានីភ្នំពេញ​ ៖ កាលពីល្ងាចថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១១ គណៈកម្មាធិការគណបក្ស​​ប្រជាជន​ខណ្ឌដូនពេញ​បានបើកកិច្ចប្រជុំ​បូក​ សរុបការងារពង្រឹងមូល​ដ្ឋាននៅសាលប្រជុំ​សា លាខណ្ឌ​ ក្រោមអធិបតី​ភាពលោកម៉ប់ សារិន សមាជិកគណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជា​ជនកម្ពុជា ប្រធានគណៈ​ប្រចាំការគណៈ​

​សិក្ខាសាលា​​​អាស៊ាន​​ស្តីពី​សុខ​ភាព​សុវត្ថិភាព​​នៅក្នុងសហគ្រាស​ធុនតូច និង​មធ្យម​

Posted: 19 Jul 2011 11:10 PM PDT

ទិដ្ឋភាពនៃពិធី
ខេត្តសៀមរាប​​ ៖ ​​​ក្រោម​ជំនួយ​​​​ឧបត្ថម្ភ​​​ពី​​កម្មវិធី​អង្គការ​​ពលក​ម្ម​​​​អន្តរជាតិ​ ​ និង ILO Japan សិក្ខា​សាលា​​​​ថ្នាក់អាស៊ានមួយ ស្តីពីសុខ​ភាព​​​សុវត្ថិ​ភាព​​នៅក្នុង​​សហគ្រាស​​​ធុនតូច និង​មធ្យម​​ និង​ក្នុង​​ផ្នែក​​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​​​​​ ​​​ត្រូវ​នាយកដ្ឋាន​​​ពេទ្យការងារ​នៃ​​​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈនៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​រៀប​ចំ​

រៀបអាពាហ៍ពិពាហ៍​​លក្ខណៈ​ជា​ក្រុម​​ទ្រង់ទ្រាយ​​ធំ​បំផុត​នៅ​​​ឥណ្ឌូណេស៊ី​​កូន​​កំលោះ​កូន​ក្រមុំ​ជាង​៤.០០០គូ​

Posted: 19 Jul 2011 09:55 PM PDT

រៀបអាពាហ៍ពិពាហ៍​​លក្ខណៈ​ជា​ក្រុម​​ទ្រង់ទ្រាយ​​ធំ​បំផុត​នៅ​​​ឥណ្ឌូណេស៊ី​​
​ពិធីរៀប​អាពាហ៍ពិពាហ៍​លក្ខណៈ​ជាក្រុម​​​ក្នុង​​ទ្រង់ទ្រាយធំបំផុត​​​ត្រូវ​បានប្រារព្ធ​​​ធ្វើ​ឡើងនៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី​​១៩ កក្កដា ​កន្លងមក ​ដោយ​ព្រឹត្តិការណ៍​​​​មិនធ្លាប់​មាន​នេះ​រៀបចំ​​ឡើងនៅ​​ពហុកីឡដ្ឋាន Senayan ក្នុង​​ទីក្រុង​​​ហ្សាការតា​ មានកូន​កំលោះ និង​កូនក្រមុំ ​​ដល់ទៅ​​​៤.៥០១គូ ​ចូលរួមរៀបអាពាហ៍​ពិពាហ៍​​​របស់ពួកគេ​

ហ្គីណេ ៖​ ​លោក​​អាល់​ហ្វាតុង​សេ​​អំពាវនាវ​​​ឱ្យ​​មានភាព​ស្ងប់​ស្ងាត់​​ក្រោយ​​ការ​វាយ​ប្រហារ​​លើ​​និវេ​សនដ្ឋាន​​របស់​លោ

Posted: 19 Jul 2011 08:43 PM PDT

ប្រធានាធិបតី​​ហ្គេណេ ​លោក​អាល់ហ្វា ​​កុង​សេ
ប្រធានាធិបតី​​ហ្គេណេ ​លោក​អាល់ហ្វា ​​កុង​សេ ​​​ដែល​រួច​ផុតពីគ្រោះថ្នាក់​កាលពីថ្ងៃទី១៩ កក្កដា ​​ក្នុង​ការ​វាយប្រហារ​​ដោយអាវុធ​ធុន​ធ្ងន់ ​ប្រឆាំង​នឹង​និវេសនដ្ឋាន​​របស់​លោក​បាន​អំពាវ​នាវ​​ដល់ជន​រួមជាតិ​លោក​ឱ្យ​ស្ថិតក្នុង​ភាពស្ងប់​ស្ងាត់​​​ ហើយ​ចៀស​វាង​​​រាល់​ការ​ធ្វើ​​​បាតុកម្ម​ប្រជា​ជន ។ ​ក្នុង​សារ​មួយ​​តាមវិទ្យុ ​លោកអាល់ហ្វា កុង ​សេ អះអាង​ថា

ប្រមុខ​រដ្ឋា​ភិបាល​អ៊ីតាលី​​ឃុំ​ខ្លួន​​ក្នុង​រឿង​ ANNOZERO

Posted: 19 Jul 2011 08:35 PM PDT

ប្រមុខ​រដ្ឋា​ភិ​បាល​អ៊ីតាលី​ លោក​ស៊ីល​វី​យ៉ូ ប័រលូ​ស្កូ​នី
ប្រភព​ព័ត៌​មាន​តុលាការ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ថា ប្រមុខ​រដ្ឋា​ភិ​បាល​អ៊ីតាលី​ លោក​ស៊ីល​វី​យ៉ូ ប័រលូ​ស្កូ​នី ត្រូវ​ឃុំ​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​រឿង ANNOZERO ជា​ឈ្មោះ​នៃ​ក​ម្ម​វិធី​នយោ​បាយ​មួយ​ដែលគេ​ចោទ​ថា លោក​ប៉ុន​ប៉ង​លុប​បំបាត់​ចោល​។ ប្រភព​ទាំង​នោះ​បញ្ជាក់​ថា ប្រមុខ​រដ្ឋា​ភិ​បាល​អ៊ីតាលី​ជាប់​សង្ស័យ​ថា ធ្វើ​ការ​គាប​សង្កត់​ដើម្បី​ឱ្យ​កម្ម​វិធី​

ពួកឧទ្ទាម​លីប៊ី​​​៨នាក់​ទៀត​​​ស្លាប់ជិត​​ក្រុង​ប្រេហ្គា​

Posted: 19 Jul 2011 08:22 PM PDT


យោងតាមប្រភព​មន្ទីរពេទ្យ​​មួយ​ថា ​​កង​កម្លាំង​​​ស្និទ្ធ​លោក​​កាដាហ្វី ​​បានវាយប្រហារ​​​ទីតាំង​ទាំងឡាយ​របស់ពួកឧទ្ទាម​​កាលពីថ្ងៃទី​​១៩ កក្កដា ​​នៅជិតទីក្រុង​​​​ប្រេង​​យុទ្ធសាស្ត្រ​ប្រេហ្គា ​​នា​ភាគខាង​កើត​លីប៊ី ​ដោយសម្លាប់​​យុទ្ធ​ជន​​ពួក​បះបោរ​៨​នាក់​។​ ពួក​ឧទ្ទាម​​បានធ្វើ​​​ចាប់តាំង​ពី​​​១សប្តាហ៍​​មក​ហើយ​នូវ​​ការ​វាយលុក​មួយ​ដើម្បីប៉ុនប៉ង​​ដណ្តើម​​​

ដាំ​កូន​​ឈើ​ដើម​​លឿងរាជ​​-រំដួល​ និង​ត្របែក​ព្រៃ​លំអ​ក្រុង​

Posted: 19 Jul 2011 08:21 PM PDT

ការដាំកូនឈើអម្អក្រុង
ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​បណ្ឌិត​​ ទូច ម៉ារីម ​អភិ​បាល​​ខេត្តកំពង់​ឆ្នាំង ​កាល​ពីព្រឹក​ថ្ងៃទី​១៩ កក្កដា បាន​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​​ពិធី​ដាំ​​កូន​ឈើ​​មាន​ផ្កា​លំអ​ក្រុង​ ចំនួន​​៥០០​ដើម ​ដែល​ពិធី​​នេះ រៀបចំ​ឡើង​​ដោយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កំពង់ឆ្នាំង និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​មេ​បញ្ជា​ការ​ លោក​ស្នងការ​​នគរ​បាល​ខេត្ត​ ប្រធាន​មន្ទីរ​

លែង​ត្រី​មេ​ពូជ​100គី​ឡូ​ក្រាម​ក្នុង​ស្រះ​សហ​គមន៍​ជម្រក​ត្រី​ត្រ​ពាំង​ក្រៅ

Posted: 19 Jul 2011 08:12 PM PDT

លែងត្រី
ខេត្ត​ព្រះ​សី​ហនុ ៖ កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា​មន្ត្រី​ជល​ផល​ដឹក​នាំ​ដោយ​លោក​ឌួង សំ​អាត នាយ​ខណ្ឌរដ្ឋ​បាល​ជល​ផល​កំពង់​សោម បាន​នាំ​យក​ត្រី​មេ​ពូជ​ចំនួន​១០០​គីឡូ​ក្រាម មកលែង​ក្នុង​ស្រះ​សហ​គមន៍​ជម្រក​ត្រ​ពាំង​ក្រៅ​ស្ថិត​ក្នុង​ភូមិ​តា​អោង​ធំ ឃុំ​សាម​គ្គី ស្រុក​ព្រៃ​នប់​ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​ប្រឹក្សា​ឃុំ​ និង​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​

គណៈ​កម្មាធិការ​​បោះ​ឆ្នោត​ថៃ​​ទី​បញ្ចប់​​អនុ​ម័ត​​លក្ខន្តិកៈ​​តំណាង​រាស្ត្រ​​របស់​​លោក​ស្រី​​យីង ឡាក់​

Posted: 19 Jul 2011 08:08 PM PDT


ម៉ាស៊ីន​ឃោសនា​ថៃ​រាយ​ការណ៍​ថា គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ថៃ​កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​តំណាង​រាស្ត្រ​របស់​បេក្ខ​នារី​នាយក​រដ្ឋ​មន្ត្រី​ លោកស្រី​យីង​ ឡាក់ ស៊ី​ណាវ៉ាត្រា​ និង​លក្ខន្តិកៈ​តំណាង​រាស្ត្រ​របស់​នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​​លោក​អាប់​ភី​ស៊ីត​ វេ​ចា​ជីវ៉ា​។ គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ថៃ​បាន​អនុ​ម័ត​លក្ខន្តិ​កៈ​តំណាង​រាស្ត្រ​របស់​មនុស្ស​១២​នាក់​ទៀត

ប្រកាស​​ចូល​កាន់​មុខតំណែង​​​នាយករដ្ឋបាល​​សាលា​​ខេត្ត​​ពោធិ៍សាត់

Posted: 19 Jul 2011 08:02 PM PDT

ពិធិប្រកាសតែងតាំង
​ខេត្ត​ពោធិ៍សាត់ ៖ នារសៀលថ្ងៃទី១៩​កក្កដា ឆ្នាំ២០១១ នៅសាលាខេត្តពោធិ៍សាត់​មាន​ធ្វើពិធីប្រកាសចូលកាន់មុខតំណែងជា​នាយក​​​​ រដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាព​លោកខូយ​ សុខា អភិបាលខេត្ត និងលោកឈុន សុង តំណាងប្រធានក្រុមប្រឹក្សាខេត្ត។ តាមប្រកាសរបស់ក្រសួងមហាផ្ទៃបាន​សម្រេច​

អាមេរិក​ថា​​នឹងបង្កើន​​​សម្ពាធ​​លើ​​រដ្ឋាភិបាល​​ស៊ីរី​​ ខណៈ​​កងកម្លាំង​​សន្តិសុខ​បាញ់​សម្លាប់​​បាតុករ​១៦​នាក់ទៀត​

Posted: 19 Jul 2011 08:02 PM PDT


កងទ័ព​​ និងកង​សេនាជន​​​ស៊ីរី​ដែល​មានភក្តី​ភាព​​ចំពោះ​​លោកប្រធានាធិបតី​​​បាចា​អាល់​អា​សាដ បានបន្តបាញ់​សម្លាប់​បាតុករ​​​ប្រឆាំង​រដ្ឋាភិ​បាល​​​​ កាលពីថ្ងៃទី​១៩ កក្កដា ​កន្ល​ង​មក នៅ​​ក្នុង​​ទីក្រុង Homs ដោយ​បាញ់​​​សម្លាប់​​បាតុករ​​១៦​នាក់ទៀត ជា​សញ្ញា​​​បង្ហាញ​ថា ​​ការប្រើ​កម្លាំង​​​បង្ក្រាប​​​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​​​ស៊ីរី​​មាន​ការ​បង្កើន​​​ និង​កាន់តែ​​​​សាហាវ​​

គណបក្ស CPP ​បើក​សន្និ​បាត​គណៈ​​កម្មា​ធិការ​កណ្តាល​នៅទីក្រុង​​កោះពេជ្រ​​ក្រោម​​អធិបតីភាព​​សម្តេច​ទាំង​​៣

Posted: 19 Jul 2011 07:25 PM PDT

សម្តេច​ប្រមុខ​ទាំង៣
រាជធានីភ្នំពេញ​​ ៖ ​ព្រឹកនេះ​​​ទី​​២០ កក្កដា ​​២០១១ ​​សម្តេចទាំង​៣ជា​ថ្នាក់​ដឹកនាំ​​គណបក្ស​​ប្រជាជនកម្ពុជា គឺ​សម្តេច​អគ្គ​​មហា​ធម្មពោធិ​សាលជា ស៊ីម ​ប្រធានគណ​បក្ស​​ប្រជាជនកម្ពុជា ​​សម្តេច​អគ្គមហា​ពញា​ចក្រីហេង សំរិន ​​ប្រធាន​​កិត្តិយស​​គណបក្ស​​ប្រជាជន​កម្ពុជា ​​សម្តេច​អគ្គ​​​មហាសេនាបតីតេជោហ៊ុន សែន ​​អនុប្រធាន​​គណ​បក្ស​​

បាល់ទាត់​កូប៉ាអាមេរិក​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ប៉ារ៉ាហ្គាយ​មានប្រវត្តិ​ល្អជាង​វេណេហ្សុយអេឡា

Posted: 19 Jul 2011 07:18 PM PDT

ការប្រកួតកន្លង​មករវាងកីឡាករ​ក្រុមប៉ារ៉ាហ្គាយ​ និងកីឡាករ​ក្រុមប្រេស៊ីល
ការ​ប្រកួត​​បាល់​ទាត់​កូប៉ា​អាមេរិក​​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​​នៅរាត្រី​​ថ្ងៃពុធ​នេះ​មាន​1 ​ប្រកួត ។​ ក្រុម​ប៉ារ៉ាហ្គាយ​​មាន​ប្រវត្តិ​​ល្អ​ជាង​វេណេ​ហ្ស៊ុយ​អេឡា​ ។ Paraguay ចំណាត់ថ្នាក់​លេខ 23 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួត​​​កូប៉ា​អាមេ​រិកមានចំនួន​ 33 ដង ។ Venezuela ចំណាត់ថ្នាក់​លេខ 68 របស់ FIFA ។ វត្ត​មាន​ក្នុង​ការ​ប្រកួតកូប៉ា​អាមេរិក មាន​ចំនួន 14 លើក ។

ជិះ​រថយន្ត​​​បុកម៉ូតូ​ប្រាប់​​ប៉ូលិស​​​ថា ខ្លួន​ជា​អ្នក​បើកបរ ​​បម្រុង​ដាក់ខ្នោះ​ស្រែក​ថា ជា​​អ្នក​​រួម​ដំណើរ​

Posted: 19 Jul 2011 07:01 PM PDT

រថយន្ត​បង្កហេតុ
រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​១០​និង​​៥០នាទីយប់ថ្ងៃទី​​​១៩ កក្កដា ​​នៅ​ចំណុច​ជិត​ខ្លោង​ទ្វារ​​​ចូលវត្ត​​តាង​ក្រសាំង ក្នុងសង្កាត់​កាកាប ​ខណ្ឌ​ដង្កោ ​​រថយន្តមួយ​គ្រឿង ចេញពី​ហាង​ផឹកស៊ី​​បាន​បុកម៉ូតូ​​ប៉ើង​​​ទៅចិញ្ចើម​​​​ផ្លូវ បណ្តាល​ឱ្យ​ខូច​ខាត​ទាំងស្រុង​ ចំណែក​អ្នក​បើក​បរ​​ផ្លោង​ទៅ​បោក​នឹង​ថ្នល់​រលាត់ស្បែក​​ខ្នង និង​ដៃ ​​ហើយ​រថ​

សមា​សភាព​គូ​​ប្រកួត​នៅ​​លើ​រេញ​ CTN​ ​ថ្ងៃ​ស្រុក ​និង​ ​TV5​ ថ្ងៃ​អាទិត្យ​

Posted: 19 Jul 2011 06:51 PM PDT

កីឡាករប្រដាល់ ផាវ ភឿក
រាជធានីភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ភេស​ជ្ជៈ​​ខារ៉ា​បាវ​ទម្ងន់​​៥៤​គីឡូ​ក្រាម ​នៅលើ​ស​ង្វៀន CTN ថ្ងៃ​សុក្រ ទី​២២ កក្កដា ​ខាង​មុខ​នេះ​ បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី ៣ ​ហើយ ។ អ្នក​ចាញ់ និង​អ្នក​ចាញ់​​សប្តាហ៍​មុន​ស្វែង​រក​ជ័យ​ជម្នះ​​នៅ​សប្តាហ៍​នេះ ។ ហ៊ុល ដារ៉ា មកពី​​ក្លឹប​សាល​វ័ន្ត​កីឡា ជួប​​ប្រកួត​ជា​មួយ​ ពៅ ស៊ីយ៉េត មកពី​ក្លឹប​ប៉ោយ​ប៉ែត។ រវាង​គូ​នេះ​​សុទ្ធ​តែ​ធ្លាប់​ជួប​ការ​បរា​ជ័យ​​យ៉ាង​ជូ​រចត់​មួយ​ប្រកួត​ម្នាក់​រួច​​មក​ហើយ ។ ​

ចាប់​បាន​ឈើ​គ្រញូង​ចំនួន​190​ដុំ​ក្នុង​ដី​អ្នក​ធ្លាប់​រក​ស៊ីឈើ

Posted: 19 Jul 2011 06:45 PM PDT

ឈើដែល​រឹបអូស
ខេត្ត​កំពង់​ធំ​ ៖ ឈើគ្រញូង​ចំនួន​១៩០​​ដុំត្រូវ​កំលាំង​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើសំបូរ​សហការ​ជា​មួយ​កំលាំង​សមត្ថ​កិច្ចន​គរបាល​ស្រុក​ប្រាសាទ​សំបូររក​ឃើញ និង​ដកហូត​បា​នពី​​ក្នុង​ដី​ភូមិ​របស់​ម្ចាស់​ផ្ទះ​ឈ្មោះ​ឯម ភា អាយុ​២៧​​ឆ្នាំ និ​ង​ប្រពន្ធ​ឈ្មោះ​ធី ដា​លីន អាយុ​២៦​ឆ្នាំ នៅ​ភូមិ​តា​អោក ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ

ម្ចាស់ផ្ទះ ​Bursaspor,​Bordeaux,​Benfica​ និង ​Hapoel Tel Aviv ​សង្ឃឹមឈ្នះ​គូប្រកួត

Posted: 19 Jul 2011 06:42 PM PDT

ការ​ប្រកួត​បាល់​ទាត់​ក្លឹប​មិត្ត​ភាព​កំដៅ​សាច់​ដុំ​សម្រាប់​រាត្រី​ថ្ងៃ​ពុធ​នេះ​មាន​10ប្រកួត​។ ក្រុម Bursaspor, Bordeaux, Benfica និង Hapoel Tel Aviv សង្ឃឹម​ឈ្នះ​ក្នុង​ទឹក​ដី​។ Benfica លទ្ធ​ផល​5ប្រកួត​ចុង​ក្រោយ​គឺ 1-3-1 ។ បី​ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Dijon 2-1 ក្រៅ​ផ្ទះ ឈ្នះ Paris SG 3-1 បន្ទាប់​មក​លេង​ស្មើ Anderlecht 2-2 ក្នុង​ផ្ទះ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!