|
- តម្លៃគម្រោងសាងសង់កើនឡើងជិត៨៧ភាគរយក្នុងរយៈពេល៥ខែ
- រដ្ឋាភិបាលកាត់ដីតំបន់អភិរក្សសត្វព្រៃមួយកន្លែងទៀតឲ្យក្រុមហ៊ុនឯកជន
- Ford ចាប់ផ្តើមកសាងរោងចក្រផលិតម៉ាស៊ីនសម្រាប់លក់នៅចិន
- តើការបោះឆ្នោតនៅថៃនឹងប្រព្រឹត្តទៅដោយរលូនឬទេ?
- ក្រុមហ៊ុន Minebea ចាកចេញពីវៀតណាមមកកាន់កម្ពុជាដោយសារវិវាទពលកម្ម
- កម្ពុជាបើកពិព័រណ៌គ្រឿងអលង្ការលើកទី៣នៅកោះពេជ្រ
- ពលរដ្ឋកែវផុសដង្ហោយរកយុត្តិធម៌ពីអង្គភាពប្រឆាំងអំពើពុករលួយ
- សមត្ថកិច្ចកំពុងស្វែងអ្នកបាត់ខ្លួននៅក្នុងឧបទ្ទវហេតុលិចទូកនេសាទ
- នគរបាលកំពុងស្វែងរកជនវាយស្ត្រីម្នាក់ឲ្យស្លាប់នៅសិរីសោភ័ណ
- កម្មការិនីឃីងហ្វេស៊ិនបន្តដួលសន្លប់ទៀតព្រឹកមិញនេះ សង្ស័យក្លិនគីមីជាប់កំណាត់
តម្លៃគម្រោងសាងសង់កើនឡើងជិត៨៧ភាគរយក្នុងរយៈពេល៥ខែ Posted: 16 Jun 2011 03:11 AM PDT ភ្នំពេញ៖ តម្លៃវិនិយោគដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលសម្រាប់គម្រោងសាង សង់នៅក្នុងរយៈពេល ៥ខែកន្លងមកនេះ បានកើនឡើងជិត ៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១០។ |
រដ្ឋាភិបាលកាត់ដីតំបន់អភិរក្សសត្វព្រៃមួយកន្លែងទៀតឲ្យក្រុមហ៊ុនឯកជន Posted: 16 Jun 2011 03:00 AM PDT ព្រះវិហារ៖ យោងតាមលិខិតមួយរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកាត់ផ្ទៃដីជិត ១ម៉ឺនហិកតា នៅក្នុងតំបន់ជម្រកសត្វព្រៃបឹងពែរ ដែលស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ទៅឲ្យក្រុមហ៊ុនវិនិយោគឯកជន សម្រាប់អភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។ |
Ford ចាប់ផ្តើមកសាងរោងចក្រផលិតម៉ាស៊ីនសម្រាប់លក់នៅចិន Posted: 16 Jun 2011 02:43 AM PDT ចុងកឹង៖ ក្រុមហ៊ុន Ford Motor បានដាក់សម្ពោធដំណើរការកសាងរោងចក្រផលិតម៉ាស៊ីនដែលមានតម្លៃ ៥០០លានដុល្លារកាលពីម្សិលមិញនៅភាគនារតីនៃប្រទេសចិន ខណៈក្រុមហ៊ុនផលិតរថយន្តមួយនេះ មានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារធំបំផុតររបស់ ពិភពលោកមួយនេះ និងបង្កើនការលក់ជាសកលចំនួន ៥០ភាគរយក្នុងរយៈពេល ៤ឆ្នាំខាងមុខនេះ។ |
តើការបោះឆ្នោតនៅថៃនឹងប្រព្រឹត្តទៅដោយរលូនឬទេ? Posted: 16 Jun 2011 01:51 AM PDT បាងកក៖ ប្រទេសថៃកំពុងតែប្រឈមមុខនឹងសម័យកាលភាពមិនច្បាស់លាស់ខាង នយោបាយ ខណៈប្រទេសនេះកាន់តែបោះពួយឆ្ពោះទៅរកការបោះឆ្នោតសកលនាថ្ងៃទី ០៣ ខែកក្កដាខាងមុខនេះ ដែលអាចបង្កើតឲ្យមានជម្លោះបន្ថែមទៀតនៅក្នុងប្រទេសបាក់បែកមួយ នេះ។ |
ក្រុមហ៊ុន Minebea ចាកចេញពីវៀតណាមមកកាន់កម្ពុជាដោយសារវិវាទពលកម្ម Posted: 16 Jun 2011 01:24 AM PDT ហាណូយ៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់ជប៉ុន Minebea បានសម្រេចជ្រើសរើសយកប្រទេសកម្ពុជាជំនួសឲ្យប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រផលិតឧបករណ៍អេឡិចត្រូនិចមួយ ដែលត្រូវការកម្លាំងពលកម្មចំនួន ៥ ០០០នាក់ ដែលការសម្រេចចិត្តនេះធ្វើឡើងដោយសារសញ្ញានៃការកើនឡើងវិវាទ កម្លាំងពលកម្ម កំពុងប៉ះពាល់ដល់ចំណាប់អារម្មណ៍ពីសំណាក់វិនិយោគិនរបស់វៀតណាម ស្របពេលដែលជម្រើសពលកម្មនៅប្រទេសចិន មានតម្លៃថោកជាង។ |
កម្ពុជាបើកពិព័រណ៌គ្រឿងអលង្ការលើកទី៣នៅកោះពេជ្រ Posted: 16 Jun 2011 01:11 AM PDT ភ្នំពេញ៖ ពិព័រណ៌គ្រឿងអលង្ការ បានចាប់ផ្តើមបើកទ្វារនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានការចូលពីបណ្តាប្រទេសចំនួន ១០ ក្នុងនោះមានកម្ពុជាជាម្ចាស់ផ្ទះ។
|
ពលរដ្ឋកែវផុសដង្ហោយរកយុត្តិធម៌ពីអង្គភាពប្រឆាំងអំពើពុករលួយ Posted: 16 Jun 2011 01:00 AM PDT ព្រះសីហនុ៖ ប្រជាពលរដ្ឋ ៤៩គ្រួសារនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ បានដាក់ពាក្យបណ្តឹងជាលើកទីពីរ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យពន្លឿនការស៊ើបអង្កេតលើករណីពុករលួយរបស់មន្ត្រីតុលាការខេត្ត កោះកុង ដែលពាក់ព័ន្ធនឹងការបន្លំឯកសារ ដើម្បីកាត់ក្តីសំណុំរឿងទំនាស់ដីធ្លីទៅឲ្យឈ្មួញឈ្មោះ ចៀម ផែន ចំនួន ៣៥២ហិកតា។ |
សមត្ថកិច្ចកំពុងស្វែងអ្នកបាត់ខ្លួននៅក្នុងឧបទ្ទវហេតុលិចទូកនេសាទ Posted: 16 Jun 2011 12:56 AM PDT កោះកុង៖ មន្ត្រីបាននិយាយថា អាជ្ញាធរ និងប្រជានេសាទ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង កំពុងបន្តរុករកជនរងគ្រោះ ដែលបានបាត់ខ្លួនមួយចំនួនក្នុងឧបទ្ទវហេតុលិចទូក កាលយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ ខណៈពួកគេត្រឡប់ពីការដឹកខ្យង និងម៉ឹក យកទៅលក់ឲ្យអតិថិជននៅឯកំពង់ផែរ៉ូយ៉ាល់ក្រុងព្រះសីហនុ ហើយបានប្រទះនឹងព្យុះប្រមោយដំរីនៅពាក់កណ្តាលផ្លូវ។ |
នគរបាលកំពុងស្វែងរកជនវាយស្ត្រីម្នាក់ឲ្យស្លាប់នៅសិរីសោភ័ណ Posted: 16 Jun 2011 12:43 AM PDT បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនយុវជន ៣នាក់ ដែលបានវាយដំលើនារីរកស៊ីផ្លូវភេទម្នាក់ឲ្យរងរបួសធ្ងន់ធ្ងរ និងក្រោយមកគេប្រទះឃើញស្លាប់នៅឯមន្ទីរពេទ្យ។
|
កម្មការិនីឃីងហ្វេស៊ិនបន្តដួលសន្លប់ទៀតព្រឹកមិញនេះ សង្ស័យក្លិនគីមីជាប់កំណាត់ Posted: 16 Jun 2011 12:32 AM PDT ភ្នំពេញ៖ កម្មការិនីរោងចក្រឃីងហ្វេស៊ិនជាង ២០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ និងត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងរាជធានី ភ្នំពេញ ១ថ្ងៃក្រោយពីកម្មការិនីជាច្រើននាក់នៅរោងចក្រដដែលនេះ បានដួលសន្លប់កាលពីល្ងាចថ្ងៃពុធម្សិលមិញ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |