|
- អាភីស៊ីតបារម្ភបក្សប្រឆាំងឈ្នះឆ្នោតបង្កឲ្យមានអស្ថិរភាព
- ចិនព្រមានកុំឲ្យអ្នកក្រៅចូលក្នុងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង
- ការដឹកជញ្ជូនតាមកំពង់ផែក្រុងព្រះសីហនុកើនជិត៩ភាគរយ
- ឆ្កែមានភ័ព្វងាប់ទៅនៅសល់មរតក២លានដុល្លារ
- ស្ករសសកលឡើងថ្លៃព្រោះតែការកកស្ទះការដឹកជញ្ជួននៅថៃ
- ឥណ្ឌា និងស្រីលង្កាតភ្ជាប់កំពង់ផែឡើងវិញក្រោយសង្គ្រាមស៊ីវិល៣០ឆ្នាំ
- ចិនស្នើរដ្ឋនានាខំប្រឹងឡើងដើម្បីសន្តិភាពនៅសមុទ្រចិនខាងត្បូង
- អាមេរិកសម្តែងក្តីបារម្ភជុំវិញការសង្ស័យជួញដូរអាវុធរបស់ព្យុងយ៉ាង
- OECD ប្រាប់ឲ្យឥណ្ឌាបន្ធូរបន្ថយច្បាប់វិនិយោគពីបទរស
- តុលាការនឹងបើកសវនការម្តងទៀតរឿងក្តីគ្រឿងញៀនធំមួយ
អាភីស៊ីតបារម្ភបក្សប្រឆាំងឈ្នះឆ្នោតបង្កឲ្យមានអស្ថិរភាព Posted: 14 Jun 2011 03:01 AM PDT បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ អាភីស៊ីត វេចាជីវ៉ា បានថ្លែងនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតសកលនៅថ្ងៃ គឺជាការប្រកួតប្រជែងដ៏តឹងតែងមួយ ប៉ុន្តែ គណបក្សរបស់លោកនៅតែអាចឈ្នះការបោះឆ្នោតនេះ បើទោះបីការស្ទាបស្ទង់មតិបង្ហាញថា គណបក្សនេះស្ថិតនៅពីក្រោយគណបក្សភឿថៃក៏ដោយ ហើយលោកប្រមាណថានឹងមានរលកអស្ថិរភាពនយោបាយថ្មីៗ ប្រសិនបើគណបក្សប្រឆាំងបង្កើតរដ្ឋាភិបាលនៅក្រោយការបោះឆ្នោត។ |
ចិនព្រមានកុំឲ្យអ្នកក្រៅចូលក្នុងជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង Posted: 14 Jun 2011 02:48 AM PDT ប៉េកាំង៖ ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនជំទាស់ទៅនឹងការចូលមកពាក់ព័ន្ធរបស់មហាអំណាចខាងក្រៅ មកក្នុងជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសវៀតណាមបានស្នើឲ្យមានជំនួយពីអន្តរជាតិ ដើម្បីកម្ចាត់ចោលភាពតានតឹងនៅតំបន់សម្បូរទៅដោយប្រភពថាមពល។ |
ការដឹកជញ្ជូនតាមកំពង់ផែក្រុងព្រះសីហនុកើនជិត៩ភាគរយ Posted: 14 Jun 2011 02:34 AM PDT ព្រះសីហនុ៖ យោងតាមតួលេខ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការដឹកជញ្ជូនឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានកើនឡើងជិត ៩ភាគរយ នៅក្នុងរយៈពេល ៥ខែឆ្នាំ២០១១នេះ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១០។ |
ឆ្កែមានភ័ព្វងាប់ទៅនៅសល់មរតក២លានដុល្លារ Posted: 14 Jun 2011 02:04 AM PDT សាំងភេធើស្បើក៖ ស្ត្រីអ្នកនាំពាក្យឲ្យក្រុមហ៊ុន Helmsley Charitable Trust របស់សពអតីតម្ចាស់សណ្ឋាគារ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា សត្វឆ្កែស្តុកស្តមមួយក្បាល ដែលបានទទួលមរតក ១២លានដុល្លារពីម្ចាស់សណ្ឋាគារអាមេរិក អ្នកស្រី ឡេអូណា ហេមស្លី នោះ បានងាប់បាត់ហើយ។ |
ស្ករសសកលឡើងថ្លៃព្រោះតែការកកស្ទះការដឹកជញ្ជួននៅថៃ Posted: 14 Jun 2011 01:44 AM PDT បាងកក៖ ថៃ ដែលជាប្រទេសនាំចេញស្ករសធំជាងគេទីពីររបស់ពិភពលោក កំពុងធ្វើឲ្យស្ករសរពិភពលោកឡើងថ្លៃ ខណៈការកកស្ទះទំនិញដ៏អាក្រក់បំផុតមិនធ្លាប់មាននៅឯកំពង់ផែ បានដាក់កំហិតការនាំចេញស្ករស។ |
ឥណ្ឌា និងស្រីលង្កាតភ្ជាប់កំពង់ផែឡើងវិញក្រោយសង្គ្រាមស៊ីវិល៣០ឆ្នាំ Posted: 14 Jun 2011 01:04 AM PDT កូឡុំបូ៖ ប្រទេសឥណ្ឌា និងស្រីលង្កា នៅថ្ងៃអង្គារនេះ បានតភ្ជាប់សេវាកម្មនាវាចម្លងផ្លូវសមុទ្រឡើងវិញជាលើកដំបូងនោ ក្នុងរយៈពេល ៣០ឆ្នាំមកនេះ ក្នុងគោលបំណងជំរុញកំណើនទេសចរណ៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បន្ទាប់ពីការបញ្ចប់ទៅនៃសង្គ្រាមស៊ីវិលនៅប្រទេសដែនកោះមួយនេះ។ |
ចិនស្នើរដ្ឋនានាខំប្រឹងឡើងដើម្បីសន្តិភាពនៅសមុទ្រចិនខាងត្បូង Posted: 14 Jun 2011 12:45 AM PDT ប៉េកាំង៖ ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យមានកិច្ចប្រឹងប្រែងកាន់តែខ្លាំងឡើងថែមទៀត ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង បន្ទាប់ពីប្រទេសវៀតណាមនិយាយថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកបាញ់គ្រាប់ពិត។ |
អាមេរិកសម្តែងក្តីបារម្ភជុំវិញការសង្ស័យជួញដូរអាវុធរបស់ព្យុងយ៉ាង Posted: 14 Jun 2011 12:33 AM PDT វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាមេរិក បានថ្លែង នៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកមានក្តីបារម្ភថា នាវាកូរ៉េខាងជើងដែលកាលពីថ្មីៗនេះត្រូវបានបញ្ឈប់ដោយនាវា ចម្បាំងអាមេរិកប្រហែលជាមានលួចលាក់ដឹកអាវុធខុសច្បាប់ដែលបំពានលើ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ |
OECD ប្រាប់ឲ្យឥណ្ឌាបន្ធូរបន្ថយច្បាប់វិនិយោគពីបទរស Posted: 14 Jun 2011 12:11 AM PDT ញូដេលី៖ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឲ្យដឹងថា ឥណ្ឌាត្រូវបន្ធូរបន្ថយច្បាប់វិនិយោគបរទេសផ្នែកលក់រាយ និងសេវាហិរញ្ញវត្ថុ និងបន្ធូរបន្ថយច្បាប់ការងារ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចឲ្យដល់ ១០ភាគរយ។ |
តុលាការនឹងបើកសវនការម្តងទៀតរឿងក្តីគ្រឿងញៀនធំមួយ Posted: 14 Jun 2011 12:02 AM PDT ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ នឹងបើកសនវការវិនិច្ឆ័យទោសប្រឆាំងនឹងអតីតប្រធានការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីជាថ្មីម្តងទៀតនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានបញ្ចប់សវនការនៅថ្ងៃអង្គារនេះ ដោយមិនទាន់មានលទ្ធផលសម្រេចកើតឡើង។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |