|
- លោកសាឡេហ៍ ស្ថិតក្នុងស្ថានភាពនឹងខណៈមនុស្ស30នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅយេម៉ែន
- មន្ត្រីកសិកម្មជួយភ្ជួរដាស់ដីពលរដ្ឋ២០គ្រួសារនៅតាមមូលដ្ឋាន
- ជាប់គុក៥លើកចេញមកវិញវាយប្រពន្ធជាប់គុកទៀត
- បងនៅឯមុខ (បទពាក្យប្រាំពីរ)
- ប្តីអារ.កប្រពន្ធសម្លាប់រូចអារ.កខ្លួនឯងធ្វើអត្តឃាតតាមក្រោយ
- ខ្លាឃ្មុំខ្មៅធ្លាប់រស់នៅនៅក្នុងសណ្ឋាគារឥឡូវសមត្ថកិច្ចយកទៅដាក់នៅភ្នំតាម៉ៅ
- សាលាដំបូងកោះហៅលោកសម រង្ស៊ី ឱ្យចូលខ្លួនបំភ្លឺពីបទ «មិនផ្តល់របាយការណ៍ឆ្នាំ២០០៦ ដល់ក្រសួងមហាផ្ទៃ»
- ប្រធានាធិបតីវេណេស៊ូអេឡា ទទួលការវះកាត់បូសត្រចៀកនៅប្រទេសគុយបា
- កម្សាន្តចុងសប្តាហ៍
- មេគំនិតនៃការវាយប្រហារភេរវកម្មឆ្នាំ1998នៅកេនយ៉ា និងតង់ហ្សានីត្រូវសម្លាប់
- ទើបតែចេញពីគុកនៅតែធ្វើចោរប៉ូលិសចាប់ញាត់គុកវិញ
- យុវជនម្នាក់ស្រវឹងស្រាទៅបូមទឹកឆក់ខ្សែភ្លើងស្លាប់
- មេរោគ E-COLI រកឃើញថា ពិតជាមានប្រភពមកពីសណ្តែកបណ្តុះ
- ដេញវាយ និងចាក់គ្នានៅផ្សារញ៉ែ ស្លាប់ម្នាក់ របួសម្នាក់
- យុវជនហ្វីលីពីនអាយុ18ឆ្នាំកម្ពស់55សង្ទីម៉ែត្រជាប់ឯតទគ្គកម្មជាមនុស្សទាបបំផុត
- លីប៊ី ៖ ប្រយុទ្ធគ្នាយ៉ាងសាហាវក្នុងទីក្រុងនានាស្លាប់ជាង30នាក់ខណៈពួកឧទ្ទាមចាប់បានទាហានលោកកាដាហ្វី17នាក់
- តួកគីធានាផ្តល់សិទិ្ធជ្រកកោនដល់លោកកាដាហ្វី
- សៀមបំភ្លៃពលរដ្ឋកម្ពុជាជាអំពើចារកម្មក្រសួងការបរទេសបដិសេធដាច់អហង្ការ
- ពលរដ្ឋស៊ីរីកាន់តែច្រើនរត់ចូលតួកគី
- ព្យុះត្រូពីកាល់សារិកាវាយប្រហារភាគខាងត្បូងចិន
- បាតុកម្មរីករាលដាលដល់ក្រុងជាច្រើននៅទូទាំងប្រទេសយេម៉ែន
- រដ្ឋមន្ត្រីមហាផ្ទៃសូម៉ាលីទទួលមរណភាពក្នុងការវាយប្រហារអត្តឃាត
- បណ្តាញប្រជាជនកម្ពុជា ឆ្លើយតបដល់ពួកសៀមវង្វេងប្រវត្តិសាស្ត្រអាវលឿងញុះញង់កងទ័ពឱ្យឈ្លានពានកម្ពុជា
- ជំនាញមុជទឹក បែរជាស្លាប់នៅបាតសមុទ្រក្នុងជម្រៅប្រមាណ៤ម៉ែត្រ
- វាយប្រហារអត្តឃាត2លើកនៅប៉ាគីស្ថានស្លាប់ជិត40នាក់
- នគរបាលព្រហ្មទណ្ឌឆ្មក់ចូលបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនបាន៧នាក់
- ចៅក្រមចេញដីកាឃុំខ្លួនចាងហ្វាងកាសែតអំណាចប្រជាជន តាំងពីឆ្នាំ២០០២មកអ្នកកាសែតជាង១០នាក់ហើយជាប់ពន្ធនាគារ
- គ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចរងទុក្ខរស់នៅក្នុងភាពស្រេកឃ្លានឈឺរង់ចាំស្លាប់
- កុងត្រូលផ្លូវជាតិលេខ៦ថយចុះ ឆ្លើយថាដាក់កុងត្រូលពិនិត្យ ប៉ុន្តែធ្វើដូចកុងត្រូលជជុះ
- សហគមន៍ខ្មែរកម្ពុជាក្រោមធ្វើបុណ្យរាប់បាត្រព្រះសង្ឃ១.៩៤៩អង្គរំលឹកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម
លោកសាឡេហ៍ ស្ថិតក្នុងស្ថានភាពនឹងខណៈមនុស្ស30នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅយេម៉ែន Posted: 12 Jun 2011 01:14 AM PDT ក្រសួងការពារប្រទេសយេម៉ែនរាយការណ៍ ថា ការប៉ះទង្គិចគ្នាទាំងឡាយរវាងកងទ័ពយេម៉ែន និងបណ្តាសមាជិកអាល់កៃដាបណ្តាលឱ្យមនុស្សស្លាប់២១នាក់ក្នុងជួរ ពួកអ៊ិស្លាមជ្រុលនិយមហើយទាហានរដ្ឋាភិបាលស្លាប់៩នាក់ កាលពីថ្ងៃទី១១ មិថុនា ។ ការប្រយុទ្ធគ្នាទាំងនេះប្រព្រឹត្តទៅក្នុងខេត្ត ABYAN ភាគខាងត្បូងប្រទេសក្នុងនោះមាននៅទីក្រុង ZINJIBAR ទីប្រជុំជនខេត្តនេះដែលពួកអ៊ិស្លាមជ្រុលនិយមវាយដណ្តើមកាន់កាប់ កាលពីខែឧសភា កន្លងមកនេះ ។ |
មន្ត្រីកសិកម្មជួយភ្ជួរដាស់ដីពលរដ្ឋ២០គ្រួសារនៅតាមមូលដ្ឋាន Posted: 12 Jun 2011 01:12 AM PDT ខេត្តស្ទឹងត្រែង ៖ កាលពីថ្ងៃទី៩ មិថុនា កន្លងទៅនេះ មន្ត្រីមន្ទីរកសិកម្មខេត្តដឹកនាំដោយលោកអនុប្រធានមន្ទីរសាម មុនីរង្សី រួមដំណើរដោយលោកមេភូមិ មេឃុំ បានចុះទៅជួយភ្ជួរដាស់ដីស្រែជួនប្រជាកសិករចំនួន២០គ្រួសារ នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក។ ការចុះជួយភ្ជួរដាស់ដីនេះបានសម្រេចលើផ្ទៃដីចំនួន១៥ហិកតា |
ជាប់គុក៥លើកចេញមកវិញវាយប្រពន្ធជាប់គុកទៀត Posted: 12 Jun 2011 12:59 AM PDT ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ទំនងជាមិនចង់ដេកផ្ទះ ព្រោះផ្ទះរបស់ខ្លួនជាផ្ទះស្លឹកក្តៅស្អុះស្អាប់មិនត្រជាក់ស្រួលដូចនៅក្នុងគុកដែលធ្វើពីថ្មទេមើលទៅ ទើបបានជាបង្កឱ្យមានបញ្ហារហូតអស់ពីរឿងមួយចូលទៅរឿងមួយ សឹងតែយកគុកធ្វើផ្ទះទៅហើយ។ ជាក់ស្តែងកាលពីយប់ថ្ងៃទី ១០ មិថុនា ឆ្នាំ២០១១ ជននេះមិនរាងចាលទាល់តែសោះ |
Posted: 12 Jun 2011 12:46 AM PDT បងនៅឯមុខ (បទពាក្យប្រាំពីរ) -បងនៅឯមុខនឹកពុំងា ឃ្លាតភរិយាយូរកន្លង បងនៅសមរភូមិគ្មានសៅហ្មង បងអុជធូបផ្សងសូមសុខជា ។ -បងនៅជួរមុខលើគិរី បងចិត្តមូលមីរនឹកបុត្រភ្ងា បងអោបកំាំភ្លើងជាប់កាយា ក្នុងភាពហានក្លាការពារជាតិ ។ -បងនៅឯមុខអូនជ្រាបថា ចិត្តបងហានក្លាមិនរវាត បងស្អប់បំផុតសៀមចោលម្សៀត ចិត្តបងមិនឃ្លាតពីនួនល្អង ។ -បងតែងប្រណម្យផ្តុំហត្ថា បងសូត្រធម៌អាថ៌ឧទ្ទិសផង បងតែងបន់ស្រន់រាល់កន្លង បងនឹកស្នេហ៍ស្នងអូនសម្លាញ់ ។ -បងនៅដងរែកភ្នែករំពៃ យប់យន់រាត្រីត្រៀមតបបាញ់ ចោរសៀមឈ្លានពានកេងប្រវ័ញ្ច បងមិនចុះចាញ់ចោរចង្រៃ ។ |
ប្តីអារ.កប្រពន្ធសម្លាប់រូចអារ.កខ្លួនឯងធ្វើអត្តឃាតតាមក្រោយ Posted: 12 Jun 2011 12:37 AM PDT ខេត្តកំពង់ចាម ៖ ទំនងជាភ្លើងប្រចណ្ឌ ដ៏ជ្រាលជ្រៅមួយបានធ្វើឲ្យប្តីដែលទើបតែរៀបការបាន២ខែ យកកាំបិតបុ័ងតោមុខសស្ងាចអារ.កប្រពន្ធយ៉ាងព្រៃផ្សៃបំផុតរហូតដាច់បំពង់ខ្យល់នៅលើផ្ទះឈើរបស់ខ្លួនស្លាប់ភ្លាមៗ បន្ទាប់មកក៏បានធ្វើអត្តឃាតដោយអារ.កខ្លួនឯងតាមក្រោយស្លាប់ក្នុងស្ថានភាពដេកគងពីលើសពប្រពន្ធ |
ខ្លាឃ្មុំខ្មៅធ្លាប់រស់នៅនៅក្នុងសណ្ឋាគារឥឡូវសមត្ថកិច្ចយកទៅដាក់នៅភ្នំតាម៉ៅ Posted: 12 Jun 2011 12:30 AM PDT ខេត្តស្ទឹងត្រែង ៖ សត្វខ្លាឃ្មុំសម្បុរខ្មៅមួយក្បាល ត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចូលទៅទំនាក់ទំនងស្នើសុំយកចេញពីក្នុងសណ្ឋាគារសុខសាន្ត ដែលស្ថិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ លោកគាំ សីហា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានដឹកនាំកម្លាំងជំនាញចូលទៅក្នុងសណ្ឋាគារធ្វើការទំនាក់ទំនង |
Posted: 12 Jun 2011 12:23 AM PDT រាជធានីភ្នំពេញ ៖ យោងតាមដីកាកោះហៅលោកសម រង្ស៊ី ឱ្យចូលខ្លួនរបស់លោកហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៦ មិថុនា ២០១១ ដែលកោះសន្តិភាពទទួល បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ពីបទ |
ប្រធានាធិបតីវេណេស៊ូអេឡា ទទួលការវះកាត់បូសត្រចៀកនៅប្រទេសគុយបា Posted: 12 Jun 2011 12:22 AM PDT មន្ត្រីជាន់ខ្ពស់វេណេស៊ូអេឡាមួយរូបនិយាយថា ប្រធានាធិបតីវេណេស៊ូអេឡា លោកហ៊ូហ្គោ ឆាវ៉េស បានទទួលការវះកាត់នៅប្រទេសគុយបាកាលពីថ្ងៃទី១១ មិថុនា កន្លងមក។ រដ្ឋមន្ត្រីការបរទេសវេណេស៊ូអេឡា លោក Nicolas Madaro ថ្លែងថា លោកប្រធានាធិបតីឆាវ៉េស ទទួលការវះកាត់ជំងឺបូសត្រចៀក ហើយការវះកាត់ធ្វើឡើងប្រកបដោយជោគជ័យគួរជាទីពេញចិត្ត។ |
Posted: 12 Jun 2011 12:20 AM PDT ជាងកាត់សក់មាត់ច្រើន យុវជនម្នាក់ចូលអង្គុយ កាត់សក់ប្រាប់ជាងជួយកាត់ឱ្យស្អាត ព្រោះខ្លួនត្រៀមធ្វើទេសចរណ៍ទៅប្រទេសអីុតាលី និងចង់នៅសប្បាយបួនប្រាំថ្ងៃក្នុងទីក្រុងរ៉ូម របស់ប្រទេសនោះ ។ ឮភ្លាមជាងកាត់សក់មាត់ច្រើននិយាយប៉ប៉ោច ៖ -ទៅណាមិនទៅបែរជា ទៅទីក្រុងរ៉ូម ទៅវិញ ។ ទីក្រុងរ៉ូម គគ្រិចណាស់ ក្រែងតែមនុស្សឆ្កួតទើបចង់ទៅលេង ។ អូ, នែ! ប្អូនឯងប្រុងធ្វើដំណើរតាមអី? -ខ្ញុំជិះយន្តហោះក្រុមហ៊ុន Air Liberté ។ -ទៀត ហើយ! ប្អូនឯងគ្មានដឹងអីសោះតែម្តង។ យន្តហោះក្រុមហ៊ុន Air Liberté សុទ្ធតែកញ្ចាស់ៗដូចរបស់អេតចាយ, បែរទៅគុណភាពសេវាកម្មវិញសូន្យតាប្លាក ។ ចុះពេលទៅដល់ក្រុងរ៉ូម ប្រុងសម្រាកកន្លែងណា? -ខ្ញុំបានកក់បន្ទប់រួចហើយនៅសណ្ឋាគារម៉ារីយ៉ូត ។ -ស្អី? ម៉េចមិនកក់បន្ទប់សណ្ឋាគារផ្សេង បែរជាទៅយកសណ្ឋាគារម៉ារីយ៉ូតទៅវិញ? -ចុះសណ្ឋាគារនោះយ៉ាងម៉េច? |
មេគំនិតនៃការវាយប្រហារភេរវកម្មឆ្នាំ1998នៅកេនយ៉ា និងតង់ហ្សានីត្រូវសម្លាប់ Posted: 12 Jun 2011 12:15 AM PDT រដ្ឋាភិបាលសូម៉ាលីរាយការណ៍កាលពីថ្ងៃទី១១ មិថុនា ថា អ្នកទទួលខុសត្រូវម្នាក់ក្នុងចំណោមពួកអ្នកទទួលខុសត្រូវអាល់កៃ ដានៅអាហ្វ្រិកខាងកើតដែលគេចាត់ទុកថា ជាមេគំនិតនៃការវាយប្រហារកាលពីឆ្នាំ១៩៩៨ប្រឆាំងស្ថានទូតសហ រដ្ឋអាមេរិកនៅកេនយ៉ា និងតង់ហ្សានីត្រូវសម្លាប់ហើយ។ |
ទើបតែចេញពីគុកនៅតែធ្វើចោរប៉ូលិសចាប់ញាត់គុកវិញ Posted: 12 Jun 2011 12:13 AM PDT ខេត្តក្រចេះ ៖ ជនជាមុខសញ្ញាលួចម្នាក់ពេលចេញពីគុកមិនរៀងចាល ត្រូវបានប៉ូលិសអធិការដ្ឋានក្រុងក្រចេះ តាមប្រមាញ់បានខណៈពេលដែលរូបគេធ្វើសកម្មភាពគាស់បន្ទប់សាលារៀនលួចយករបស់របរមានតម្លៃបម្រុងគេចខ្លួន តែត្រូវអស់លក្ខណ៍ប៉ូលិសចាប់វាយខ្នោះទាន់ពេល ។ មន្ត្រីប៉ូលិសអធិការដ្ឋានក្រុងក្រចេះបានឱ្យដឹងថា |
យុវជនម្នាក់ស្រវឹងស្រាទៅបូមទឹកឆក់ខ្សែភ្លើងស្លាប់ Posted: 11 Jun 2011 11:57 PM PDT ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវខ្សែ ភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១០ មិថុនា ២០១១ វេលាម៉ោង៤រសៀល នៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខណៈពេលជនរងគ្រោះ កំពុងស្រវឹងស្រាបាត់ស្មារតីទៅហើយនោះ ។ បើតាមស្ត្រីឈ្មោះធី យ៉ន អាយុ៥១ឆ្នាំ ត្រូវជាម្តាយ បង្កើតរបស់ជនរងគ្រោះបានប្រាប់កោះសន្តិភាព ទាំងសោកាថា |
មេរោគ E-COLI រកឃើញថា ពិតជាមានប្រភពមកពីសណ្តែកបណ្តុះ Posted: 11 Jun 2011 11:46 PM PDT បន្ទាប់ពីការធ្វើវិភាគសារចុះសារឡើងមក វិទ្យាស្ថានសហព័ន្ធអាល្លឺម៉ង់មួយរាយការណ៍កាលពីថ្ងៃទី១១ មិថុនា ថា ពុំមានការសង្ស័យអ្វីទៀតឡើយ ការឆ្លងរាលដាលនៃជំងឺរាកឈាមដែលសម្លាប់មនុស្សដោយងាយជា ច្រើននាក់នៅអាល្លឺម៉ង់ ពិតជាបណ្តាលមកពីសណ្តែកបណ្តុះ ។ ការរកឃើញនេះ ធ្វើឱ្យមានការធូរស្រាលនៅអាល្លឺម៉ង់ និងនៅសហភាពអឺរ៉ុប។ |
ដេញវាយ និងចាក់គ្នានៅផ្សារញ៉ែ ស្លាប់ម្នាក់ របួសម្នាក់ Posted: 11 Jun 2011 11:36 PM PDT រាជធានីភ្នំពេញ ៖ ជាងជួសជុលម៉ូតូម្នាក់ ត្រូវបានជនមួយក្រុមមានគ្នា៤នាក់ ដេញវាយ និងចាក់នឹងកូនកាំបិត បណ្តាលឱ្យដួលស្លាប់នៅលើដងផ្លូវ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែតកាលពីវេលាម៉ោង៣និង៦នាទីទៀបភ្លឺ ថ្ងៃទី១២ មិថុនា ២០១១ នៅផ្សារញ៉ែ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក |
យុវជនហ្វីលីពីនអាយុ18ឆ្នាំកម្ពស់55សង្ទីម៉ែត្រជាប់ឯតទគ្គកម្មជាមនុស្សទាបបំផុត Posted: 11 Jun 2011 11:35 PM PDT យុវជនជនជាតិហ្វីលីពីនម្នាក់ឈ្មោះ Junrey Balawing អាយុ១៧ឆ្នាំ ប៉ុន្តែមានកម្ពស់ត្រឹមតែ៥៥សង្ទីម៉ែត្រប៉ុណ្ណោះ ជាប់ឯតទគ្គកម្មជាបុរសមាឌតូច ហើយទាបបំផុតនៅលើពិភពលោក នៅពេលរូបគេឈានចូលអាយុ១៨ឆ្នាំ នៅថ្ងៃទី១២ មិថុនា ។ មន្ត្រីអង្គការកំណត់ហេតុឯតទគ្គកម្មពិភពលោកនិយាយថា ក្មេងប្រុស Junrey ជាមនុស្សទាបបំផុតនៅលើពិភពលោក។ យុវជនរូបនេះរស់នៅក្នុងតំបន់ប្រជុំជន Sindangan មានមាឌ និងកម្ពស់ប្រហែលក្មេងអាយុ១ឆ្នាំប៉ុណ្ណោះ ។ |
Posted: 11 Jun 2011 08:56 PM PDT មានការប្រយុទ្ធគ្នាយ៉ាងសាហាវទៀតនៅប្រទេសលីប៊ីរវាងក្រុមប្រឆាំង និងកងកម្លាំងស្ម័គ្រស្លាប់ចំពោះប្រធានាធិបតីប្រទេសនេះ លោកមូអាម៉ា កាដាហ្វី ដែលការប្រយុទ្ធគ្នានេះកើតឡើងនៅក្នុងទីក្រុងមីស្ត្រាតា ភាគខាងលិច ប្រទេសចាប់ផ្តើមតាំងពីព្រឹកថ្ងៃទី១០ មិថុនា រហូតដល់ព្រឹកថ្ងៃទី១១ មិថុនា បណ្តាលឱ្យស្លាប់មនុស្សជាង៣០នាក់ និងមនុស្ស១៦០នាក់ទៀតរងរបួស។ ពួកឧទ្ទាមនិយាយថា កងកម្លាំងរបស់លោកកាដាហ្វី |
តួកគីធានាផ្តល់សិទិ្ធជ្រកកោនដល់លោកកាដាហ្វី Posted: 11 Jun 2011 08:48 PM PDT ប្រទេសតួកគីបានធានាផ្តល់សិទ្ធិជ្រកកោនដល់មេដឹកនាំលីប៊ីលោកមូអាម៉ា កាដាហ្វី ក៏ប៉ុន្តែមេដឹកនាំលីប៊ីក្រោយសំណើនេះបានបដិសេធដោយឱ្យកងទ័ពរបស់លោកធ្វើការវាយប្រហារជាថ្មីលើទីក្រុងមីស្ត្រាតា ស្ថិតក្រោមការកាន់កាប់ របស់ពួកបះបោរ ។ នាយករដ្ឋមន្ត្រីតួកគីលោករីសេប តៃយីប អ័រដូហ្គានថ្លែងថា លោកាដាហ្វី គ្មានដំណោះ |
សៀមបំភ្លៃពលរដ្ឋកម្ពុជាជាអំពើចារកម្មក្រសួងការបរទេសបដិសេធដាច់អហង្ការ Posted: 11 Jun 2011 08:35 PM PDT រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ មិថុនា កន្លងមកនេះ បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធយ៉ាងដាច់អហង្ការ ចំពោះព័ត៌មានដែលថា មានពលរដ្ឋរបស់ខ្លួនត្រូវបានអាជ្ញាធរថៃចាប់ខ្លួនពីបទធ្វើចារកម្មនៅតាមព្រំដែនកម្ពុជា-ថៃ។ ការប្រកាសបដិសេធភ្លាមៗរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ |
ពលរដ្ឋស៊ីរីកាន់តែច្រើនរត់ចូលតួកគី Posted: 11 Jun 2011 08:33 PM PDT ការភៀសខ្លួនមកកាន់ប្រទេសតួកគីជិតខាងរបស់ពលរដ្ឋស៊ីរីដោយសារ មានការបង្ក្រាបបាតុកម្មក្នុងប្រទេសនេះមានចំនួនកាន់តែច្រើនឡើង គឺដល់ជាង៤.០០០នាក់ហើយ។ បណ្តាអ្នកទទួលខុសត្រូវស៊ីរី និងពួកអ្នកការពារសិទ្ធិមនុស្សអះអាងកាលពីថ្ងៃទី១១ មិថុនា ថា មនុស្សជាង១០.០០០នាក់ប៉ុនប៉ងស្វែងរកជំរកនៅក្បែរព្រំដែន។ ពួកអ្នករត់ភៀសខ្លួនដោយខ្លាចការសងសឹកពីសំណាក់កងកម្លាំងសន្តិ សុខដោយសារតែការប៉ះទង្គិចគ្នានានាដែលបណ្តាលឱ្យសមាជិកកងកម្លាំង សន្តិសុខ១២០នាក់ស្លាប់កាលពីសប្តាហ៍មុនបានចាកចេញពីទីក្រុង DJISR EL |
ព្យុះត្រូពីកាល់សារិកាវាយប្រហារភាគខាងត្បូងចិន Posted: 11 Jun 2011 08:32 PM PDT មជ្ឈមណ្ឌលឧតុនិយមជាតិចិនថ្លែងកាលពីថ្ងៃទី១១ មិថុនា ថា ព្យុះត្រូពីកាល់ប្រចាំឆ្នាំលើកទី៣ ឈ្មោះសារិកា ពេលនេះចុះថមថយកម្លាំងក្លាយជាវិសម្ពាធត្រូពីកាល់មួយ បន្ទាប់ពីព្យុះនេះវាយប្រហារកាលពីព្រឹកថ្ងៃទី១១ មិថុនា លើភាគ ខាងត្បូងចិនមក ។ ភ្លៀងធ្លាក់យ៉ាងខ្លាំងដោយសារឥទ្ធិពលនៃ ព្យុះនេះនឹងនៅបន្ត។ មជ្ឈមណ្ឌលឧតុនិយមនេះបានលុបចោលការប្រកាសអាសន្នខ្យល់ព្យុះ កាលពីយប់មុននេះវិញ ពីព្រោះព្យុះសារិកាបន្តចុះខ្សោយហើយ ។ |
បាតុកម្មរីករាលដាលដល់ក្រុងជាច្រើននៅទូទាំងប្រទេសយេម៉ែន Posted: 11 Jun 2011 07:55 PM PDT |
រដ្ឋមន្ត្រីមហាផ្ទៃសូម៉ាលីទទួលមរណភាពក្នុងការវាយប្រហារអត្តឃាត Posted: 11 Jun 2011 07:51 PM PDT |
Posted: 11 Jun 2011 07:43 PM PDT រាជធានីភ្នំពេញ ៖ សេចក្តីថ្លែងការណ៍រួមរបស់បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព Cambodian People Network Peace (CPNP) កាលពីថ្ងៃទី៨ មិថុនា ជាសេចក្តីឆ្លើយតបមួយចំពោះពួកវង្វេងប្រវត្តិសាស្ត្រសម្ព័ន្ធមិត្ត អាវលឿង ដែលនៅតែមានបំណងរារាំងទៅនឹងកិច្ចប្រជុំគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកពាក់ព័ន្ធទៅនឹង |
ជំនាញមុជទឹក បែរជាស្លាប់នៅបាតសមុទ្រក្នុងជម្រៅប្រមាណ៤ម៉ែត្រ Posted: 11 Jun 2011 07:36 PM PDT ខេត្តកំពត ៖ ជនជាតិវៀតណាមដែលជំនាញខាងមុជទឹកម្នាក់បានលង់ទឹកសមុទ្រស្លាប់កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៨ មិថុនា នៅចំណុចទីតាំងបូមខ្សាច់ក្នុងភូមិគីឡូម៉ែត្រលេខ១២ ឃុំកោះតូច ស្រុកទឹកឈូ ។ ជនជាតិវៀតណាមដែលលង់ទឹកស្លាប់រូបនោះឈ្មោះង្វៀង យាំងណាំង អាយុ២៤ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ១ |
វាយប្រហារអត្តឃាត2លើកនៅប៉ាគីស្ថានស្លាប់ជិត40នាក់ Posted: 11 Jun 2011 07:31 PM PDT មនុស្សយ៉ាងហោចណាស់៣៥នាក់ បានស្លាប់បាត់បង់ជីវិត និងជិត១០០នាក់ទៀតរងរបួសក្នុងការវាយប្រហារអត្តឃាតដោយការដាក់ បំផ្ទុះគ្រាប់បែក២លើកជាប់ៗគ្នាធ្វើឱ្យកក្រើកផ្សារមួយ នៃខេត្តប៉េសាវ៉ា ភាគខាងជើងប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃទី១២ មិថុនា ។ ផ្នែកដោះគ្រាប់បែកនៅតំបន់ Khyber Pakhtunkhwa លោក Shafqut Malik និយាយថា ក្នុងការវាយប្រហារអត្តឃាតនោះការវាយប្រហារលើកទី១ កើតឡើងនៅបន្ទប់ទទួលភ្ញៀវនៃភោជនីយដ្ឋាននៅផ្សារទំនើប Khyber ដែលមានមនុស្សយ៉ាងច្រើនកុះករ ។ |
នគរបាលព្រហ្មទណ្ឌឆ្មក់ចូលបង្ក្រាបល្បែងស៊ីសងឃាត់ខ្លួនបាន៧នាក់ Posted: 11 Jun 2011 07:27 PM PDT ខេត្តកំពង់ចាម ៖ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត បានឆ្មក់ចូលបង្ក្រាបផ្ទះបើកល្បែងស៊ីសងដុះស្លែមួយកន្លែង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ មិថុនា ២០១១ ស្ថិតនៅភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ក្រោមការចង្អុលបង្ហាញរបស់លោកវៀល សុភិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត |
Posted: 11 Jun 2011 07:08 PM PDT ខេត្តបន្ទាយមានជ័យ ៖ ចាងហ្វាងកាសែតអំណាចប្រជាជន ដែលចេញផ្សាយម្តងម្កាល និងមិនសូវមានគេស្គាល់នោះ ត្រូវបានចៅក្រមសាលាដំបូងខេត្ត ហៅទៅសួនាំរួចចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៩ មិថុនា ។ ទាក់ទិននឹងករណីនេះ មានការបង្ហើបឱ្យដឹងថា |
Posted: 11 Jun 2011 06:55 PM PDT ខេត្តព្រះសីហនុ ៖ ទឹកហូររេញៗប្រៀបដូចជាញើស បានហូរជ្រាបចេញពីជើងបុរសម្នាក់ដែលដេកនៅតែលើអង្រឹងដោយមានពោះប៉ោងធំ និងជើងហើមប្រៀបបីដូចជាស្រ្តីមានផ្ទៃពោះហៀបនឹងសម្រាលកូន ដោយសារកើតជំងឺទាចទឹក។ អ្នកស្រី ភូ មុំ អាយុ៥២ឆ្នាំ មានទីលំនៅក្រុមទី៤៨ (ខាងកើតស្ពានទឹកសាប) ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ |
កុងត្រូលផ្លូវជាតិលេខ៦ថយចុះ ឆ្លើយថាដាក់កុងត្រូលពិនិត្យ ប៉ុន្តែធ្វើដូចកុងត្រូលជជុះ Posted: 11 Jun 2011 06:01 PM PDT ខេត្តកំពង់ចាម ៖ បើគេបានធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៦ ចេញពីខេត្តកំពង់ចាមចូលដល់ទឹកដីស្រុកបារាយណ៍រហូតដល់ស្រុកស្ទោងនៃខេត្តកំពង់ធំ គេសង្កេតឃើញមានកុងត្រូលរាយបណ្តាក់គ្នាដូចខ្យង មានពី៧ទៅ៨កន្លែង ហើយក៏មានកន្លែងខ្លះពូកែខាងដេញតាមរថយន្តណាដែលសង្ស័យ ដើម្បីពិនិត្យធ្វើឱ្យមានការរំខានខ្លាំងណាស់ |
Posted: 11 Jun 2011 02:17 AM PDT រាជធានីភ្នំពេញ ៖ បន្ទាប់ពីបរាជ័យក្នុងការសុំរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន១.៩៤៩អង្គ នៅខាងមុខសួនច្បារវត្តបុទុមវតីក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ មិថុនា ឆ្នាំ២០១១មក សហគមន៍ខ្មែរកម្ពុជាក្រោមដឹកនាំដោយលោកថាច់ សេដ្ឋា ប្រធានប្រតិបតិ្តនៃ សហគមន៍ខ្មែរកម្ពុជាក្រោម បានរៀបចំពិធីនេះនៅវត្តអង្គតាម៉ិញ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |