|
- ម្តាយអាកាសយានិកដែលធ្លាក់យន្តហោះស្លាប់អំពាវនាវសុំប្រាក់ធានារ៉ាប់រង
- ក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវយ៉ាងអនាធិបតេយ្យកណ្តាលរាត្រី
- ពិធីចាប់លេខឡូត៍ក្បាលដីលំនៅឋានប្រជាពលរដ្ឋក្រីក្រ
- កាមរីពន្លះផ្ទះអ្នកស្រុកទាំងព្រលឹមនៅកណ្តាលក្រុងប៉ោយប៉ែត
- ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ត្រូវប៉េអឹមឃាត់ខ្លួន
- លួចកាបូបលុយគេបាន៦០០ដុល្លារគេចខ្លួនជិត១ខែអស់លក្ខណ៍
- ប្រឈមមុខភាពមិនប្រាកដប្រជាលើអនាគតពលរដ្ឋអ៊ីរ៉ាក់នាំគ្នាទិញអាវុធ
- ប្រទេសចិននឹងផ្តល់សម្ភារកីឡាដល់កម្ពុជាដើម្បីពង្រីកវិស័យនេះ
- អភិបាលខេត្តនាំស្រូវពូជជិត២តោនចែកដល់កសិករស្រុកបរិបូណ៌
- ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ចម ប្រសិទ្ធ រំខានដោយភ្លៀង
- ជម្លៀសមនុស្សចេញយ៉ាងច្រើននៅភាគអាគ្នេយ៍អូស្ត្រាលីដោយសារទឹកជំនន់
- ប្អូនប្រុសរ៉ៃអាន់ ហ្គិក មានរឿងអាស្រូវដូចបងប្រុសផិតក្បត់ប្រពន្ធមានសហាយ
- ដេវីដ បេកខាំ បង្ហាញពីបំណងចង់សាក់រូបនៅលើអវយវៈភេទ
- ចិន និងរុស្ស៊ីជំរុញឱ្យអ៊ីរ៉ង់ដោះស្រាយភាពទាល់ច្រកនុយក្លេអ៊ែរ
- អាមៀខាន់ចង់ប្រើឋានៈជាកំពូលកីឡាករប្រដាល់ជួយលុបបំបាត់ការយល់ច្រឡំលើជនជាតិមូស្ល៊ីម
- នាងវេនីសឆ្លងផុតជុំទី២ប្រកួតតឺន្នីស AEGON International ខណៈប្អូនស្រីនាងស៊េរីណាបរាជ័យ ក្រោមថ្វីដៃកីឡាការិនីរុស្ស៊ី
- ស្តង់ពិសេស qb ទទួលការគាំទ្រទូទាំងប្រទេសកម្ពុជា
- ប្លន់ម៉ូតូ C125 ត្រូវប៉ូលិសចាប់ខ្លួន១១ម៉ោងក្រោយមក
- ថ្ងៃសុក្រទី17 មិថុនា ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតនឹងចេញមុខបើកបររថយន្តនៅទូទាំងប្រទេស
- ពួកឧទ្ទាមលីប៊ីរុលទៅមុខយឺតៗទោះមានការជួយរបស់អូតង់ដែលទម្លាក់គ្រាប់បែកជាថ្មីលើក្រុងទ្រីប៉ូលី
- ស្ត្រីម្នាក់បើករថយន្តបុកទម្លាយជញ្ជាំងថ្មទាំងព្រឹក អ្នកនៅម្ខាងទៀតស្ទុះរត់ទាំងភ្នែក.ស
- បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៣ នៅថ្ងៃទី២៩ មករា ២០១២
- រោងចក្រចម្រាញ់ប្រេងនឹងសាងសង់ឡើងនៅចុងឆ្នាំ២០១២ ក្នុងខេត្តកំពត
- នាយករដ្ឋមន្ត្រីក្រិចប្រកាសរុះរើគណៈរដ្ឋមន្ត្រី ខណៈបាតុកម្មប្រឆាំងក្លាយទៅជាហិង្សា
- ជនអាថ៌កំបាំងវាយស្រ្តីរកស៊ីផ្លូវភេទរបួស និងស្លាប់នៅក្នុងមន្ទីរពេទ្យ
- បណ្តាជនស៊ីវិលនៅភាគខាងជើងស៊ីរីបន្តរត់ភៀសខ្លួន
- ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅជួរភ្នំពីរេណេស្លាប់៥នាក់
- មេតុងទីននៅផ្សារសួងវេចលុយមិនតិចជាង៥០ម៉ឺនដុល្លាររត់បាត់ស្រមោល
- នាងក្រមុំចិត្តខ្លាំងហួសប៉ែត ខឹងឪពុកម្តាយបន្ទោសរឿងម៉ូតូ លេបថ្នាំបំពុលធ្វើអត្តឃាត
- ប៊ុនរ៉ានី វីរនារីឆ្នើម (បទពាក្យប្រាំពីរ)
ម្តាយអាកាសយានិកដែលធ្លាក់យន្តហោះស្លាប់អំពាវនាវសុំប្រាក់ធានារ៉ាប់រង Posted: 16 Jun 2011 12:52 AM PDT ខេត្តស្វាយរៀង ៖ ម្តាយសពលោកហ៊ានច័ន្ទដារ៉ា វិស្វករអាកាសយានិកក្រុមហ៊ុន PMT Air សំណូមពរយ៉ាងទទូចដល់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុន សែន ជាទីគោរពឱ្យជួយអន្តរាគមន៍។ កាលពីថ្ងៃទី១៥ មិថុនា លោកស្រីគឹម យ៉េង អាយុ៦៥ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងលោកហ៊ាន ធឿន អាយុ៦៩ឆ្នាំ ជាមន្ត្រី |
ក្រុមក្មេងទំនើងជិះម៉ូតូដេញវាយគ្នាតាមដងផ្លូវយ៉ាងអនាធិបតេយ្យកណ្តាលរាត្រី Posted: 16 Jun 2011 12:48 AM PDT រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៦ មិថុនា ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា តាម បណ្ដោយមហាវិថីព្រះមុនីវង្សក្រុមក្មេងទំនើងជិះម៉ូតូស៊េរីទំនើប៥គ្រឿងប្រដាប់ដោយដុំថ្ម និងដំបងនៅដៃដេញវាយនិងគប់គ្នា លុះទៅដល់ចំណុចមុខផ្ទះលេខ២៨១ និងលេខ២៨២ លក់គ្រឿងអគ្គិសនី |
ពិធីចាប់លេខឡូត៍ក្បាលដីលំនៅឋានប្រជាពលរដ្ឋក្រីក្រ Posted: 16 Jun 2011 12:38 AM PDT ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១១នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល មានរៀបចំពិធីបែងចែកចាប់លេខឡូត៍ក្បាលដីលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៩១គ្រួសារ ដែលគ្មានដីសម្រាប់សង់លំនៅឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ |
កាមរីពន្លះផ្ទះអ្នកស្រុកទាំងព្រលឹមនៅកណ្តាលក្រុងប៉ោយប៉ែត Posted: 16 Jun 2011 12:28 AM PDT ក្រុងប៉ោយប៉ែត្រ ៖ រថយន្តកាមរីមួយគ្រឿងបានបុកចូលផ្ទះអ្នកស្រុក កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បណ្តាលឱ្យទ្វារដែកខាងមុខផ្ទះបាក់ម្ខាង និងសំយាបផ្ទះធ្លាក់ ក្រោយពីបាក់សសរ ប៉ុន្តែទោះជាយ៉ាងណាមិនបណ្តាលឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ទេ |
ជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ត្រូវប៉េអឹមឃាត់ខ្លួន Posted: 16 Jun 2011 12:25 AM PDT ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួន រួមទាំងវត្ថុតាងមានថ្នាំញៀនប្រភេទយ៉ាម៉ា ពណ៌ផ្កាឈូកចំនួន៤១គ្រាប់ ។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ មិថុនា ស្ថិតនៅក្នុងផ្ទះសំណាក់យីហោប៉ាវចិន ជាប់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិបាលិលេយ្យ |
លួចកាបូបលុយគេបាន៦០០ដុល្លារគេចខ្លួនជិត១ខែអស់លក្ខណ៍ Posted: 16 Jun 2011 12:17 AM PDT រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចយកកាបូបរបស់បុរសម្នាក់បានប្រាក់ចំនួន៦០០ដុល្លាររួចរត់គេចខ្លួនដើរស៊ីចាយសប្បាយហ៊ឺហាជិត១ខែ ទើបវិលត្រឡប់មកផ្ទះជួលវិញ ត្រូវម្ចាស់កាបូបប្រទះឃើញប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ។ ការចាប់ខ្លួនជនសង្ស័យរូបនោះបានធ្វើឡើងកាលពីវេលា |
ប្រឈមមុខភាពមិនប្រាកដប្រជាលើអនាគតពលរដ្ឋអ៊ីរ៉ាក់នាំគ្នាទិញអាវុធ Posted: 16 Jun 2011 12:12 AM PDT ដោយភ័យខ្លាចចំពោះការកើនឡើងនៃអំពើហិង្សាក្នុងឱកាសនៃការដកថយ នាពេលខាងមុខនេះរបស់កងទ័ពអាមេរិក ពលរដ្ឋអ៊ីរ៉ាក់បាននាំ គ្នាទិញអាវុធ ពិសេសកាំភ្លើងវាយលុក AK ។ អ្នកទិញកាំភ្លើងសុទ្ធតែបណ្តាបុគ្គលដែលចង់ការពារគ្រួសារពួកគេ ឬពួកជីវពល។ លោកសាអាឌូន អាល់សាហ៊ីល ឈ្មួញម្នាក់រកស៊ីខាងអចលនទ្រព្យនៅក្រុងបាដាដ ដែលទើបទិញកាំភ្លើងខ្លី២ដើម ព្រមទាំងគ្រាប់បន្ថែមលើកាំភ្លើង AK មួយដើម ដែលគេមានរួច ហើយនិយាយថា |
ប្រទេសចិននឹងផ្តល់សម្ភារកីឡាដល់កម្ពុជាដើម្បីពង្រីកវិស័យនេះ Posted: 16 Jun 2011 12:04 AM PDT រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកនៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងចង់ផ្តល់សម្ភារកីឡាដល់កម្ពុជា ដើម្បីពង្រឹង និង ពង្រីកវិស័យកីឡារបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ថ្មីៗកន្លងមកនេះ គណៈកម្មាធិការជាតិអូឡាំពិកប្រទេសចិន បានផ្ញើលិខិតមួយច្បាប់មកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា |
អភិបាលខេត្តនាំស្រូវពូជជិត២តោនចែកដល់កសិករស្រុកបរិបូណ៌ Posted: 16 Jun 2011 12:03 AM PDT ខេត្តកំពង់ឆ្នាំង ៖ ស្រូវពូជជិត២តោនត្រូវលោកទូច ម៉ារីម អភិបាលខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនប្រជាពលរដ្ឋក្នុងស្រុកបរិបូណ៌កាលពីព្រឹកថ្ងៃទី១៥ មិថុនា ខណៈលោកអញ្ជើញចូលរួមក្នុងកម្មវិធីចាក់ថ្នាំវ៉ាក់សាំងការពារសត្វគោ ក្របី និងចែកពូជស្មៅ ។ លោកង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្ត មានប្រសាសន៍ថា |
ការប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ចម ប្រសិទ្ធ រំខានដោយភ្លៀង Posted: 16 Jun 2011 12:01 AM PDT រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ដណ្តើមពានរង្វាន់លោករដ្ឋមន្ត្រីចម ប្រសិទ្ធលើកទី២ ឆ្នាំ២០១១ តាំងពីថ្ងៃទី១១ មិថុនា គិតមកទល់ពេលនេះ មានវិញ្ញាសាមួយចំនួនបានឈានចូលដល់ជុំទី២ហើយ។ លោកជា ពៅ គ្រូបង្ហាត់ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិឱ្យដឹងថា ការប្រកួតឆ្នាំ នេះមានក្លឹបចូលរួមរហូតដល់ទៅ១២កើនជាងឆ្នាំមុន ហើយកីឡាករ កីឡាការិនី ក៏កើនឡើងផងដែរ ជាពិសេសកីឡាករបរទេសតែម្តង |
ជម្លៀសមនុស្សចេញយ៉ាងច្រើននៅភាគអាគ្នេយ៍អូស្ត្រាលីដោយសារទឹកជំនន់ Posted: 15 Jun 2011 11:54 PM PDT ភ្នាក់ងារសង្គ្រោះបន្ទាន់នៃរដ្ឋ NOU VELLE-GALLES ខាងត្បូងស្ថិតនៅភាគអាគ្នេយ៍អូស្ត្រាលីបានព្រមានកាលពីថ្ងៃទី១៥ មិថុនា អំពីគ្រោះថ្នាក់នៃទឹកជំនន់ភ្លាមៗក្នុងទីក្រុង NEWCASTLE ។ ការប្រកាសអាសន្ននេះធ្វើឡើង បន្ទាប់ពីព័ត៌មានដែលថា កំពស់ទឹកទន្លេ MANNING RIVER នៅភាគខាងជើង NOUVELLE-GALLES |
ប្អូនប្រុសរ៉ៃអាន់ ហ្គិក មានរឿងអាស្រូវដូចបងប្រុសផិតក្បត់ប្រពន្ធមានសហាយ Posted: 15 Jun 2011 11:54 PM PDT កាសែតដឹសាន់ របស់អង់គ្លេសផ្សាយថា លោករ៉ូឌ្រី ហ្គិក ប្អូនប្រុសរបស់កីឡាកររ៉ៃអាន់ ហ្គិក ខ្សែបម្រើក្លឹប Man Utd ធ្លាយដំណឹងថា លួចមានសហាយស្មន់ជាមួយនាងដានីអេលឡេ ហ៊ីលី ដោយផិតក្បត់នឹងនាងណាតាឆាជាប្រពន្ធ កាលពី៤ខែមុន ជាអំឡុងពេលដែលបងប្រុសលួចរួមដំណេកជាមួយប្រពន្ធរបស់ខ្លួន ។ នាងដានីអេលឡេទីប្រឹក្សាផ្នែកជំនួញអាយុ២៤ឆ្នាំ ចេញមុខសម្ភាសថា «លោករ៉ូឌ្រីជាមនុស្សក្រឡិច |
ដេវីដ បេកខាំ បង្ហាញពីបំណងចង់សាក់រូបនៅលើអវយវៈភេទ Posted: 15 Jun 2011 11:50 PM PDT ដេវីដ បេកខាំ ខ្សែបម្រើក្លឹបLos Angeles Galaxy បង្ហាញនូវភាពរីករាយតាមរយៈបទសម្ភាសន៍ ពេលពិធីករហ្គ្រេក ហ្វើគូសុន សាកសួរពីស្នាមសាក់ និងបបួលទៅសាក់រូបលើអវយវៈភេទជាមួយគ្នា ពេលនោះខ្សែបម្រើអាយុ៣៦ឆ្នាំរូបនេះបែរជាមិនបដិសេធថែមទាំង ធ្វើការកោតសរសើរថា ជាគោលគំនិតដ៏អស្ចារ្យបំផុត ។ |
ចិន និងរុស្ស៊ីជំរុញឱ្យអ៊ីរ៉ង់ដោះស្រាយភាពទាល់ច្រកនុយក្លេអ៊ែរ Posted: 15 Jun 2011 11:49 PM PDT មេដឹកនាំចិន និងរុស្ស៊ី កាលពីថ្ងៃទី១៥ មិថុនា កន្លងមក បានជំរុញឱ្យមេដឹកនាំអ៊ីរ៉ង់ លោកម៉ាមូដ អាម៉ាឌី ណឺហ្សាដ បង្ហាញពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីដោះស្រាយភាពទាល់ច្រកនុយក្លេអ៊ែររបស់ខ្លួន ។ មេដឹកនាំចិន និងរុស្ស៊ីបានជំរុញដូច្នេះ ក្នុងជំនួបពិភាក្សាដ៏កម្រមួយនាឱកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការ |
អាមៀខាន់ចង់ប្រើឋានៈជាកំពូលកីឡាករប្រដាល់ជួយលុបបំបាត់ការយល់ច្រឡំលើជនជាតិមូស្ល៊ីម Posted: 15 Jun 2011 11:46 PM PDT ចាប់តាំងពីមានការវាយប្រហារលើអគារភ្លោះពាណិជ្ជកម្មនៅទីក្រុង ញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១រួចមក បណ្តាជនមូស្ល៊ីមនៅក្នុងសហរដ្ឋអាមេរិកត្រូវបានស្ថិតនៅក្រោមការ តាមដាននិងពិនិត្យពិច័យយ៉ាងហ្មត់ចត់បំផុត។ មានជនមូស្ល៊ីមជាច្រើនត្រូវបានគេធ្វើបាបដោយគ្មានមូលហេតុអ្វី ទាំងអស់។ |
Posted: 15 Jun 2011 11:45 PM PDT ក៏ដូចជាប្អូនស្រីរបស់ខ្លួនដែរ នាងវេនីស វីលៀមបានឈានជើងចូលទីលានប្រកួតជាលើកទី១បន្ទាប់ពីអវត្តមាន អស់ពេលយ៉ាងយូរដោយសារតែរបួស។កីឡាការិនីអាមេរិករូបនេះបានឆ្លងផុតជុំ ទី២នៃកម្មវិធីីAEGON Internationalដោយជោគជ័យនៅទីលានDevonshire Park ស្ថិតក្នុងទីក្រុងEastbourneប្រទេសអង់គ្លេសកាលពីថ្ងៃពុធទី១៥ខែ មិថុនាកន្លងមកនេះ។ |
ស្តង់ពិសេស qb ទទួលការគាំទ្រទូទាំងប្រទេសកម្ពុជា Posted: 15 Jun 2011 11:41 PM PDT បណ្តាញទូរស័ព្ទ qb បានប្រកាសអំពីដំណើរការពង្រីកសេវាទូរស័ព្ទរបស់ខ្លួន ដែលឥឡូវបានគ្របដណ្តប់ប្រជាជន១៤លាននាក់ នៅទូទាំង២៤ខេត្ត-ក្រុង។ ដើម្បីអបអរសាទរដំណើការពង្រីកសេវា និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋចុះឈ្មោះ qb បានបង្កើតស្តង់ពិសេសចំនួន៤០កន្លែងនៅទូទាំងប្រទេស ដែលពោរពេញទៅដោយភាពស្រស់ឆើតគួរឱ្យទាក់ភ្នែក ហើយមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ |
ប្លន់ម៉ូតូ C125 ត្រូវប៉ូលិសចាប់ខ្លួន១១ម៉ោងក្រោយមក Posted: 15 Jun 2011 11:31 PM PDT រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានី បានសហការជាមួយប៉ូលិសខណ្ឌសែនសុខ តាមប្រមាញ់ចាប់ជនសង្ស័យប្លន់ប្រដាប់អាវុធបាន៤នាក់ ក្រោយពីក្រុមជនទាំងនេះធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូ C125 ស៊េរីឆ្នាំ ២០០៩ មួយគ្រឿងនៅចំណុចសួនច្បារទល់មុខវិទ្យាល័យវត្តភ្នំ ផ្លូវលេខ៤៧ |
ថ្ងៃសុក្រទី17 មិថុនា ស្ត្រីអារ៉ាប៊ីសាអ៊ូឌីតនឹងចេញមុខបើកបររថយន្តនៅទូទាំងប្រទេស Posted: 15 Jun 2011 11:28 PM PDT ក្រុមសកម្មជនស្ត្រីអារ៉ាប៊ីសាអ៊ូឌីត បានប្រឆាំងនឹងបទបញ្ជាហាមបើករថយន្ត ទោះបីជាបានទទួលការព្រមានពីអាជ្ញាធរក៏ដោយ។ ពួកនាងបានបង្កើតប្រព័ន្ធ Facebook ឈ្មោះថា«Women2drive » ដោយបញ្ជាក់ថា ការប្រឆាំងលើកនេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី១៧ មិថុនា តទៅរហូតដល់សេចក្តីព្រៀងអនុញ្ញាតឱ្យស្ត្រីបើកបររថយន្តបានឆ្លង កាត់ការពិចារណា ។ |
Posted: 15 Jun 2011 08:46 PM PDT ពួកឧទ្ទាមលីប៊ីបានរុលទៅមុខកាលពីថ្ងៃទី១៥ មិថុនា ឆ្ពោះទៅកាន់ទីក្រុង DJEBEL NEFOUSSA ភាគនិរតីក្រុងទ្រីប៉ូលី តែការរុលទៅមុខនេះគឺយឺតៗ ទោះបីជាមានការជួយគាំទ្រតាមអាកាសរបស់អូតង់ និងរបស់ប្រទេសមួយចំនួនដែលខ្លាចពួកឧទ្ទាមបាក់ទ័ពក៏ដោយ។ ពួកបះបោរដែលចង់ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក |
Posted: 15 Jun 2011 08:42 PM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ទំនងទើបតែចេះបើករថយន្តថ្មីៗបានបើករថយន្តម៉ាកស៊ីអ័រវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-0333 ទៅបុកទម្លាយជញ្ជាំងថ្មទាំងព្រឹក ខណៈនាងបើកឡើងទៅកាន់កន្លែងលាងដោយមានបុរសម្នាក់ឈរស៊ីញ៉ូពីចំហៀងផង បង្កឱ្យមានការភ្ញាក់ផ្អើល ហើយបណ្តាលឱ្យបុរសម្នាក់ផ្សេងទៀត |
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៣ នៅថ្ងៃទី២៩ មករា ២០១២ Posted: 15 Jun 2011 08:38 PM PDT រាជធានីភ្នំពេញ ៖ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាលោកជា ជេដ្ឋ ត្រូវបានគេហទំព័រអេហ្វ ភី អ៊ឹម អនឡាញ ស្រង់សម្តីចុះផ្សាយកាលពីថ្ងៃទី១៥ មិថុនា ២០១១ ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ មករា ២០១២ ខាងមុខនេះ |
រោងចក្រចម្រាញ់ប្រេងនឹងសាងសង់ឡើងនៅចុងឆ្នាំ២០១២ ក្នុងខេត្តកំពត Posted: 15 Jun 2011 08:37 PM PDT រាជធានីភ្នំពេញ ៖ រោងចក្រចម្រាញ់ប្រេងកាតដែលមានសមត្ថភាពអាចផលិតប្រេងបាន៥លានតោន ឬលើសពីនេះក្នុង១ឆ្នាំ នឹងត្រូវសាងសង់លើកដំបូងក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ រោងចក្រនេះនឹងសាងសង់លើផ្ទៃដី៨០ហិកតា នៅក្នុងខេត្តកំពត ។ នេះបើយោងតាមការទម្លាយឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង |
នាយករដ្ឋមន្ត្រីក្រិចប្រកាសរុះរើគណៈរដ្ឋមន្ត្រី ខណៈបាតុកម្មប្រឆាំងក្លាយទៅជាហិង្សា Posted: 15 Jun 2011 08:31 PM PDT នាយករដ្ឋមន្ត្រីក្រិច លោក Goerge Papandreou ថ្លែងកាលពីថ្ងៃទី១៥ មិថុនា កន្លងមក ថា លោកនឹងបន្តកាន់តំណែងទៀត ហើយនឹងរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ មិថុនា ។ លោក George Papandreou ថ្លែងក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ថា «ខ្ញុំនឹងបន្តដើរលើផ្លូវឆ្ពោះទៅរកការងារធ្វើកំណែទម្រង់ ហើយខ្ញុំនឹងរុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៦ មិថុនា» ។ |
ជនអាថ៌កំបាំងវាយស្រ្តីរកស៊ីផ្លូវភេទរបួស និងស្លាប់នៅក្នុងមន្ទីរពេទ្យ Posted: 15 Jun 2011 08:31 PM PDT ខេត្តបន្ទាយមានជ័យ ៖ ជនអគតិមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយស្រ្តីរកស៊ីផ្លូវភេទម្នាក់បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកត្រូវបានបុគ្គលិកអង្គការអភិវឌ្ឍគ្រួសារក្រីក្រហៅកាត់ថា PFD ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្រោយមកស្រ្តីរងគ្រោះបានដាច់ខ្យល់ស្លាប់ |
បណ្តាជនស៊ីវិលនៅភាគខាងជើងស៊ីរីបន្តរត់ភៀសខ្លួន Posted: 15 Jun 2011 08:25 PM PDT ជនស៊ីវិលជាច្រើនពាន់នាក់កាលពីថ្ងៃទី១៥ មិថុនា បាននាំគ្នារត់ភៀសខ្លួនចេញពីទីក្រុង MAARAT NOUMAANE ភាគខាងជើងស៊ីរីដោយភ័យខ្លាចចំពោះការវាយលុកមួយរបស់កងទ័ពរដ្ឋាភិបាលដែលបន្តបង្ក្រាបបាតុកម្មប្រទូស្តរ៉ាយនឹងលោកប្រធានាធិបតីបាចាអាល់ អាសាដ |
ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅជួរភ្នំពីរេណេស្លាប់៥នាក់ Posted: 15 Jun 2011 08:22 PM PDT មនុស្ស៥នាក់ក្នុងចំណោមមនុស្ស៦នាក់ដែលជិះក្នុងឧទ្ធម្ភាគចក្រស៊ីវិលមួយគ្រឿងបានស្លាប់កាលពីថ្ងៃទី១៥ មិថុនា នៅ ANDORRE បន្ទាប់ពីឧទ្ធម្ភាគចក្រនេះ ធ្លាក់ក្នុងជួរភ្នំពីរេណេ។ មនុស្សទី៦ជាជនជាតិបារាំងអាយុ៣០ឆ្នាំម្នាក់ត្រូវរបួសដោយសារការរលាកធ្ងន់ធ្ងរ |
មេតុងទីននៅផ្សារសួងវេចលុយមិនតិចជាង៥០ម៉ឺនដុល្លាររត់បាត់ស្រមោល Posted: 15 Jun 2011 08:15 PM PDT ខេត្តកំពង់ចាម ៖ អាជីវករនៅផ្សារសួង ដែលលេងតុងទីនមានសមាជិកចំនួន៥០នាក់បានទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង កាលពីរសៀលថ្ងៃទី១៤ មិថុនា ២០១១ ដើម្បីប្តឹងសមត្ថកិច្ចឱ្យជួយតាមចាប់មេតុងទីន២នាក់ប្តីប្រពន្ធដែលវេចលុយតាមការប៉ាន់ស្មានមិនតិចជាង៥០ម៉ឺនដុល្លារទេគេចបាត់ |
នាងក្រមុំចិត្តខ្លាំងហួសប៉ែត ខឹងឪពុកម្តាយបន្ទោសរឿងម៉ូតូ លេបថ្នាំបំពុលធ្វើអត្តឃាត Posted: 15 Jun 2011 08:08 PM PDT ខេត្តកំពង់ស្ពឺ ៖ នាងក្រមុំម្នាក់បានផឹកថ្នាំ បំពុលសត្វកុកអស់មួយកញ្ចប់ធំ ដើម្បីធ្វើអត្តឃាតកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ហើយបើ ទោះបីជាឪពុកម្តាយប្រឹងប្រែងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ដោយ ក៏នាងបានផុតដង្ហើមនៅក្នុងមន្ទីរពេទ្យខេត្ត។ សពរបស់នាងត្រូវបានដឹកត្រឡប់មកធ្វើបុណ្យនៅឯលំនៅឋានវិញទាំងយប់ |
ប៊ុនរ៉ានី វីរនារីឆ្នើម (បទពាក្យប្រាំពីរ) Posted: 15 Jun 2011 08:06 PM PDT ប៊ុនរ៉ានី នារីកម្ពុជា ខ្មែរស្គាល់គ្រាប់គ្នា ជាគំរូ ប្រធានកាកបាទ បានយឺនយូរ ព្រោះចិត្តតស៊ូ គ្រប់កិច្ចការ ។ ប៊ុនរ៉ានី សំភីជួយទ្រទ្រង់ អស់កាលយូរលង់ ចូលរួមស្តារ សង្គ្រោះយុទ្ធជន ស្លាប់ពិការ ស្រ្តី និងកុមារ មិនរើសអើង ។ ប៊ុនរ៉ានី ទាទីជាប្រធាន កាកបាទរស់រាន បានថ្កុំថ្កើង ឱនកាយចូលរួម លើកតំកើង កម្ពុជាល្បីឡើងក្នុងសាកល ។ ប៊ុនរ៉ានី វីរនារីជាតិ ខំប្រឹងខ្មីឃ្មាត យ៉ាងខ្វាយខ្វល់ ជួយជាតិខេមរា ឱ្យឈានដល់ ទទួលបានផល គ្រប់ទិសទី ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |