|
- ចាប់រថយន្តដឹកត្រីនាំចូលពីប្រទេសវៀតណាមរកឃើញត្រីចាបហាមឃាត់
- កងកម្លាំងលោកកាដាហ្វី វាយរុលចូលទីក្រុងប្រេងប្រេហ្គាបណ្តាលឱ្យស្លាប់ពួកឧទ្ទាម4នាក់
- សមយុទ្ធបាញ់គ្រាប់ពិតនៅវៀតណាមពេលមានភាពតានតឹងជាមួយចិន
- រញ្ជួយដីនៅនូវែលហ្សេឡង់របួសយ៉ាងតិច10នាក់
- ចាប់ខ្លួនជនសង្ស័យប្រុសស្រីមួយហ្វូងឆក់យកខ្សែ.កកូនក្មេង
- បុរស២នាក់នាំ យកនារីម្នាក់ទៅរំលោភសេពសន្ថវៈគេចបាន៧ខែ នឹកម៉ែមកផ្ទះវិញ សមត្ថកិច្ចក្របួចជាប់
- គន្លឹះក្នុងការសម្អាតកុំព្យូទ័ររបស់លោកអ្នក
- ជម្លោះរឿងដណ្តើមគ្នាដឹកអីវ៉ាន់ចូលទឹកដីសៀមខ្លះរបួសខ្លះជាប់ខ្នោះ
- ភ្លើងឆេះក្នុងផ្ទះកាត់ដេរមួយដោយសារទុស្សេកង្ហារ
- ឃើញគេមកលេងស្មានតែស្រឡាញ់ស្រីរបស់ខ្លួនបង្ករបួសស្នាមប៉ូលិសចាប់ខ្លួន
- ក្មេងទំនើងខឹងគេអួតដាក់ខ្លួនយកដុំថ្មគប់បង្ករបួសស្នាមធ្ងន់ធ្ងរ
- ក្រុមអាជីវករវាយតប់គ្នារបួសធ្ងន់១ស្រាល២ឃាត់ខ្លួន២នាក់
- ឃាត់ខ្លួនជនចែកចាយគ្រឿងញៀន៥នាក់បន្តបន្ទាប់នៅក្រុងស្ទឹងត្រែង
- មូលនិធិវិទ្យុ និងទូរទស្សន៍បាយ័ននាំយកអង្រឹង អាវភ្លៀង និងគ្រឿងសំណង់ ជូនដល់បញ្ជាការស្រាលនគរបាលជាតិប្រចាំភូមិភាគទី៥
- ប្រធានាធិបតី ស៊ូដង់យល់ព្រមដកកងទ័ពចេញពីតំបន់ ABYEI
- នាវាចម្បាំងសហរដ្ឋអាមេរិកពីរគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ
- ក្មេងប្រុសចិនអាយុ4ឆ្នាំមានទម្ងន់ជាង60គីឡូក្រាមជាប់ឯតទគ្គកម្មពិភពលោក
- ពិនិត្យការកសាងផ្លូវ និងកំពង់ចម្លងនៅឃុំអូរស្វាយ ព្រំដែនកម្ពុជា-ឡាវ
- របបលីប៊ីបដិសេធការចរចាអំពីការចាកចេញរបស់លោកកាដាហ្វី
- ព្រឹត្តិការណ៍ជិះកង់ស្រាតប្រចាំឆ្នាំចាប់ផ្តើមក្នុងទីក្រុងឡុងដ៍
- ប៉ះទង្គិចគ្នាយ៉ាងសាហាវនៅក្រុង AL-CHOGHOUR របស់ស៊ីរី
- ជនប្រឆាំងអ៊ីរ៉ង់ម្នាក់ធ្វើកូដកម្មអត់អាហាររហូតដល់ស្លាប់
- ទឹកជំនន់នៅចិនស្លាប់ជាង100នាក់ហើយ
- ព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅអាប់ឌុលឡាហ៍ទីII ប្រកាសពីការធ្វើកំណែទម្រង់មួយចំនួន
- កម្មករសំណង់ម្នាក់ដេកស្លាប់ដោយសារខ្យល់គរនៅក្នុងការដ្ឋានសំណង់
- បុរសម្នាក់លួចទូរស័ព្ទលោកសង្ឃត្រូវមនុស្សក្នុងវត្តវាយស្លាប់
- ប៉ូលិសប៉ុស្តិ៍ទំនប់ទឹកចាប់ចោរលួចម៉ូតូក្នុងមន្ទីរពេទ្យរុស្ស៊ី
- សហចៅក្រមសាលាក្តីប្រកាសជុំវិញការលាលែងរបស់សហការី
- រថយន្តសាន់យ៉ុងបុកម៉ូតូឌ្រីមស៊េរី២០០២ ខាំជាប់ខ្ទាត់មនុស្សជាង១០ម៉ែត្រ
- គណៈប្រតិភូខណ្ឌទួលគោក និងខណ្ឌ៧មករាចុះសាកសួរសុខទុក្ខកងទ័ព
ចាប់រថយន្តដឹកត្រីនាំចូលពីប្រទេសវៀតណាមរកឃើញត្រីចាបហាមឃាត់ Posted: 13 Jun 2011 01:20 AM PDT ខេត្តរតនគិរី ៖ ប៉ូលិសការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសហការជាមួយប៉ូលិសសេដ្ឋកិច្ចក្រសួងដឹកនាំដោយលោកនូវ ដារ៉ា នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាបការដឹកជញ្ជូនត្រីខុសច្បាប់នាំចូលពីប្រទេសវៀតណាមមកចែកចាយលក់ដុំ និងរាយក្នុងផ្សារបានលុង និងតាមបណ្តាស្រុកផ្សេងទៀត |
កងកម្លាំងលោកកាដាហ្វី វាយរុលចូលទីក្រុងប្រេងប្រេហ្គាបណ្តាលឱ្យស្លាប់ពួកឧទ្ទាម4នាក់ Posted: 13 Jun 2011 01:18 AM PDT កងកម្លាំងរបស់មេដឹកនាំផ្តាច់ការលីប៊ី លោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី១២ មិថុនា កន្លងមក បានវាយរុលចូលទីក្រុងប្រេងប្រេហ្គា ភាគខាងកើតប្រទេសក្នុងការប៉ុនប៉ងដណ្តើមកាន់កាប់ក្រុងនេះ បណ្តាលឱ្យស្លាប់ពួកឧទ្ទាម៤នាក់។ ចំណែកនៅភាគខាងលិចលីប៊ី ពួកឧទ្ទាមនិយាយថា ពួកគេបានប្រយុទ្ធជាមួយកងកម្លាំងរបស់លោកកាដាហ្វី រយៈពេល២ថ្ងៃជាប់ៗគ្នានៅក្នុងទីក្រុង Zawiyah ក្បែររដ្ឋធានីទ្រីប៉ូលី ។ |
សមយុទ្ធបាញ់គ្រាប់ពិតនៅវៀតណាមពេលមានភាពតានតឹងជាមួយចិន Posted: 13 Jun 2011 01:15 AM PDT ប្រទេសវៀតណាមបានចាប់ផ្តើមកាលពីថ្ងៃទី១៣ មិថុនា នូវសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងមានការកើនឡើងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រវាងក្រុងហាណូយ និងក្រុងប៉េកាំងជុំវិញបញ្ហាកោះ២ដែលមានជម្លោះក្នុងតំបន់។ |
រញ្ជួយដីនៅនូវែលហ្សេឡង់របួសយ៉ាងតិច10នាក់ Posted: 13 Jun 2011 01:13 AM PDT មនុស្សយ៉ាងតិច១០នាក់បានត្រូវរបួសក្នុងការរញ្ជួយដី កាលពីថ្ងៃទី១៣ មិថុនា នៅទីក្រុង CHRISTCHURCH ជាទីក្រុងធំទី២ របស់នូវែលហ្សេឡង់ ។ ទីភ្នាក់ងារ GEONET របស់រដ្ឋាភិបាលនូវែលហ្សេឡង់កត់សម្គាល់ឃើញការរញ្ជួយដីដល់ទៅ៧លើក រវាងម៉ោង១២និង២៩នាទីទៅម៉ោង១៥និង៣៨នាទីម៉ោងក្នុងស្រុក ក្នុងនោះការរញ្ជួយខ្លាំងមានកម្លាំងដល់ទៅ៦រីស្ទ័រជាមួយចំណុច កណ្តាលស្ថិតនៅជម្រៅ៩គីឡូម៉ែត្រ និងចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ភាគអាគេ្នយ៍ទីក្រុងនេះ ។ |
ចាប់ខ្លួនជនសង្ស័យប្រុសស្រីមួយហ្វូងឆក់យកខ្សែ.កកូនក្មេង Posted: 13 Jun 2011 01:07 AM PDT ខេត្តកំពង់ធំ ៖ មនុស្សប្រុសស្រីមួយក្រុមនិងរថយន្តមួយគ្រឿងត្រូវនគរបាលព្រហ្មទណ្ឌ ស្រុកបារាយណ៍ស្ទាក់ឃាត់ខ្លួនភ្លាមៗកាលពីព្រឹកថ្ងៃទី៩ មិថុនា បន្ទាប់ពីពួកគេឆក់ខ្សែ.កពីកុមារតូច២នាក់ នៅក្នុងផ្សារតាំងគោក ស្រុកបារាយណ៍ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៩ មិថុនា |
Posted: 13 Jun 2011 12:59 AM PDT រាជធានីភ្នំពេញ ៖ ពាក្យចាស់ពោលថា កុកភ្លេចជង់ តែជង់មិនដែលភ្លេចកុកទេ យ៉ាងណាមិញ បុរសម្នាក់ក្នុងចំណោម២នាក់ជាប់ពាក់ព័ន្ធក្នុងករណីចាប់រំលោភសេពសន្ថវៈទៅលើនារីរត់តុម្នាក់ ហើយរត់គេចខ្លួនអស់រយៈពេល៧ខែលុះពេលត្រឡប់ចូលផ្ទះវិញ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ក្របួចជាប់ពេលកំពុងផឹកស៊ីជាមួយមិត្តភក្តិ |
គន្លឹះក្នុងការសម្អាតកុំព្យូទ័ររបស់លោកអ្នក Posted: 13 Jun 2011 12:53 AM PDT ដើម្បីសម្អាតកន្លែងចន្លោះ keys និង keyboardកុំព្យូទ័ររបស់អ្នកឲ្យបានស្អាតអ្នកត្រូវយកអំបោសដែលធ្វើ ពីសំឡីកប្បាសរឺក៏ឧបករណ៏អ្វី1រុំជាមួយសំឡីកប្បាសផ្សើមជាមួយអាល់ កុលមីទីល។ |
ជម្លោះរឿងដណ្តើមគ្នាដឹកអីវ៉ាន់ចូលទឹកដីសៀមខ្លះរបួសខ្លះជាប់ខ្នោះ Posted: 13 Jun 2011 12:52 AM PDT ក្រុងប៉ោយប៉ែត ៖ ជម្លោះរឿងដណ្តើមគ្នាដឹកអីវ៉ាន់ទៅផ្សាររុងក្លឿទឹកដីសៀមបានក្លាយជាហឹង្សាបង្កឱ្យភាគីម្ខាងរងរបួសធ្ងន់ ឯភាគីម្ខាងម្នាក់រត់គេចខ្លួនបាត់ និងបក្សពួកម្នាក់ទៀតត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតក្របួចជាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ មិថុនា ឆ្នាំ២០១១ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត |
ភ្លើងឆេះក្នុងផ្ទះកាត់ដេរមួយដោយសារទុស្សេកង្ហារ Posted: 13 Jun 2011 12:46 AM PDT រាជធានីភ្នំពេញ ៖ ផ្ទះកាត់ដេរសម្លៀកបំពាក់យីហោ សុភាព ត្រូវភ្លើងឆាបឆេះមួយកំណាត់ផ្នែកខាងក្រោយ តែត្រូវនគរបាលផ្នែកពន្លត់អគ្គិភ័យជួយពន្លត់ទាន់ពេលវេលាកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រថ្ងៃទី១២ មិថុនា ។ ការឆេះនេះបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ខណៈកង្ហារគាំង រួចផ្ទុះឆេះ និងជ្រុះធ្លាក់លើកំទេចសាច់ |
ឃើញគេមកលេងស្មានតែស្រឡាញ់ស្រីរបស់ខ្លួនបង្ករបួសស្នាមប៉ូលិសចាប់ខ្លួន Posted: 13 Jun 2011 12:37 AM PDT ខេត្តតាកែវ ៖ ជនម្នាក់ក្នុងចំណោមបក្សពួក២នាក់បានត្រូវនគរបាលស្រុកបាទីឃាត់ខ្លួន រួចបញ្ជូនមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការតាមច្បាប់ ក្រោយពីក្រុមជននេះបានវាយតប់ទៅលើយុវជនម្នាក់ កាលពីថ្ងៃទី១១ មិថុនា វេលាម៉ោង១ និង៣០នាទីរសៀលនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង ស្រុកបាទី ។ លោកឃុត ឡូ អធិការរងនគរបាលស្រុកបាទីបានឱ្យដឹងថា |
ក្មេងទំនើងខឹងគេអួតដាក់ខ្លួនយកដុំថ្មគប់បង្ករបួសស្នាមធ្ងន់ធ្ងរ Posted: 13 Jun 2011 12:32 AM PDT ខេត្តព្រៃវែង ៖ ក្មេងទំនើងពីរនាក់ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពីបទគប់ដុំថ្មទៅលើអ្នកដំណើរតាមដងផ្លូវបណ្តាលឱ្យរងរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី១០ មិថុនានៅតាមផ្លូវលំមួយស្ថិតក្នុងភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ |
ក្រុមអាជីវករវាយតប់គ្នារបួសធ្ងន់១ស្រាល២ឃាត់ខ្លួន២នាក់ Posted: 13 Jun 2011 12:20 AM PDT ខេត្តឧត្តរមានជ័យ ៖ ជម្លោះវាយតប់គ្នាមួយបានកើតឡើងកាលពីព្រឹកថ្ងៃទី១១ មិថុនា បណ្តាលឱ្យស្ត្រីឈ្មោះឈុន យ៉ុម អាយុ៣៦ឆ្នាំ មុខរបរលក់កាហ្វេ គុយទាវ បាយ បានរងរបួសថ្ពាល់ខាងស្តាំដេរចំនួន៩ថ្នេរ ឯឈ្មោះសុក ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវជាកូនប្រសា និងឈ្មោះតាំង ជូ ភេទស្រី អាយុ២៤ ឆ្នាំត្រូវជាក្មួយ ត្រូវសមត្ថកិច្ចឃាត់ខ្លួន |
ឃាត់ខ្លួនជនចែកចាយគ្រឿងញៀន៥នាក់បន្តបន្ទាប់នៅក្រុងស្ទឹងត្រែង Posted: 13 Jun 2011 12:16 AM PDT ខេត្តស្ទឹងត្រែង ៖ មនុស្សចំនួន៥នាក់ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជាបន្តបន្ទាប់ និងនាំខ្លួនទៅកាន់ស្នងការដ្ឋានខេត្ត បន្ទាប់ពីជាប់ពាក់ព័ន្ធចែកចាយថ្នាំញៀន និងឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន១២១គ្រាប់ ជាប្រភេទមេតំហ្វេតាមីន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត |
Posted: 13 Jun 2011 12:07 AM PDT ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១២ មិថុនា អង្គភាពបញ្ជាការស្រាលនគរបាលជាតិប្រចាំភូមិភាគទី៥ ស្ថិតក្នុងបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតបានទទួលអំណោយពីមូលនិធិវិទ្យុ និងទូរទស្សន៍បាយ័ន ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ |
ប្រធានាធិបតី ស៊ូដង់យល់ព្រមដកកងទ័ពចេញពីតំបន់ ABYEI Posted: 13 Jun 2011 12:04 AM PDT ប្រធានាធិបតីស៊ូដង់ លោកអូម៉ារ ហាសាន់អាល់បា សៀរ បានយល់ព្រមដកកងទ័ពចេញពីតំបន់ព្រំដែន ABYEI នៅមុនថ្ងៃទី៩ កក្កដា ជាថ្ងៃត្រូវប្រកាសឯករាជ្យរបស់ស៊ូដង់ខាងត្បូងដាច់ចេញពីស៊ូដង់ ។ តំបន់នោះជាតំបន់សំបូរប្រេងកាត គឺជាកម្មវត្ថុនៃទំនាស់មួយរវាងរដ្ឋាភិបាលក្រុងខាទុម(ស៊ូដង់ ខាងជើង) និងអាជ្ញាធរក្រុង DJOUBA នៃស៊ូដង់ខាងត្បូងដែលកំពុងតែត្រៀមប្រកាសឯករាជ្យក្រោយការបោះ ប្រជាមតិកាលពីខែមករានេះ។ |
នាវាចម្បាំងសហរដ្ឋអាមេរិកពីរគ្រឿងចូលចតកំពង់ផែក្រុងព្រះសីហនុ Posted: 13 Jun 2011 12:03 AM PDT ខេត្តព្រះសីហនុ ៖ នាវាយោធារបស់សហរដ្ឋអាមេរិកចំនួន២គ្រឿងបានចូលចតនៅកំពង់ផែ អន្តរជាតិក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១១ មិថុនាកន្លងមកនេះ។ តាមព័ត៌មានពីលោកម៉ៃ ម៉ារិទ្ធ នាយកនាវាចរ និងកណ្ណធានៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា |
ក្មេងប្រុសចិនអាយុ4ឆ្នាំមានទម្ងន់ជាង60គីឡូក្រាមជាប់ឯតទគ្គកម្មពិភពលោក Posted: 12 Jun 2011 11:59 PM PDT ក្មេងប្រុសជនជាតិចិនម្នាក់អាយុ៤ឆ្នាំ មានទម្ងន់ដល់ទៅ៦៣គីឡូក្រាមឯណោះ ធ្វើឱ្យគេជាប់ឯតទគ្គកម្មជាក្មេងមានទម្ងន់ធ្ងន់ជាងគេនៅ លើពិភពលោក។ ក្មេងប្រុសរូបនេះឈ្មោះ Lu Zhihao រស់នៅក្នុងទីក្រុងហ្វូសាន ខេត្តហ្គាងដុង ចាប់ផ្តើមរីកធំធាត់ និងឡើងទម្ងន់តាំងពីមានអាយុ៣ខែម៉្លេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា សព្វថ្ងៃនេះឪពុកម្តាយរបស់ក្មេងប្រុស Lu មាន |
ពិនិត្យការកសាងផ្លូវ និងកំពង់ចម្លងនៅឃុំអូរស្វាយ ព្រំដែនកម្ពុជា-ឡាវ Posted: 12 Jun 2011 11:59 PM PDT ខេត្តស្ទឹងត្រែង ៖ លោកឡូយ សុផាត អភិបាលខេត្ត រួមដោយលោកឧត្តមសេនីយ៍ត្រីស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត លោករាជ សុខុន ស្នងការនគរបាលខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១០ មិថុនា បានអញ្ជើញទៅពិនិត្យការស្ថាបនាផ្លូវមួយខ្សែ |
របបលីប៊ីបដិសេធការចរចាអំពីការចាកចេញរបស់លោកកាដាហ្វី Posted: 12 Jun 2011 11:59 PM PDT អ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ី លោកមូសាអ៊ីប្រាហ៊ីម គូសបញ្ជាក់កាលពីយប់ថ្ងៃទី១២ មិថុនា ថា របបលីប៊ីបដិសេធរាល់ការចរចាអំពីការចាកចេញរបស់លោកមូអាម៉ា កាដាហ្វី ដែលនោះបង្ហាញពីការបដិសេធយ៉ាងច្បាស់នូវសំណើរបស់តួកគីដែលយល់ ព្រមធានាការជ្រកកោន និងនិរទេសខ្លួនរបស់មេដឹកនាំលីប៊ីរូបនេះ។ ការប្រយុទ្ធគ្នាបន្តកើតមានកាលពីថ្ងៃទី១២ មិថុនា |
ព្រឹត្តិការណ៍ជិះកង់ស្រាតប្រចាំឆ្នាំចាប់ផ្តើមក្នុងទីក្រុងឡុងដ៍ Posted: 12 Jun 2011 11:34 PM PDT មនុស្សប្រុសស្រីជិត១.០០០នាក់ កាលពីពេលថ្មីៗកន្លងមក បានប្រមូលផ្តុំគ្នាក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺព្រឹត្តិការណ៍ជិះ កង់ស្រាតប្រចាំឆ្នាំ ។ ក្នុងព្រឹត្តិការណ៍នេះអ្នកចូលរួមទាំងអស់បានស្រាតសម្លៀកបំពាក់ ចេញអស់ រួចនាំគ្នាជិះកង់នៅតាមផ្លូវនៅទូទាំងទីក្រុងឡុងដ៍។ ព្រឹត្តិការណ៍ជិះកង់ស្រាតនេះរៀបចំឡើងសំដៅកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេង |
ប៉ះទង្គិចគ្នាយ៉ាងសាហាវនៅក្រុង AL-CHOGHOUR របស់ស៊ីរី Posted: 12 Jun 2011 11:31 PM PDT ការប៉ះទង្គិចគ្នាយ៉ាងសាហាវនានាបានផ្ទុះឡើងកាលពីថ្ងៃទី១២ មិថុនា នៅទីក្រុងJISR AL- CHOGHOUR ដែលនៅទីនោះកងទ័ពត្រូវបានដាក់ពង្រាយ ដើម្បីដណ្តើមត្រួតត្រាទីក្រុងនៅភាគពាយ័ព្យស៊ីរីនោះវិញ ។ ក៏ប៉ះទង្គិចគ្នាបែបនេះ ញ៉ាំងឱ្យប្រជាជនជាច្រើនពាន់នាក់រត់ភៀសខ្លួនរយៈពេលប៉ុន្មានថ្ងៃចុង ក្រោយ នេះ ។ |
ជនប្រឆាំងអ៊ីរ៉ង់ម្នាក់ធ្វើកូដកម្មអត់អាហាររហូតដល់ស្លាប់ Posted: 12 Jun 2011 11:29 PM PDT បណ្តាញព័ត៌មានរបស់ក្រុមប្រឆាំងអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃទី១២ មិថុនា ថា អ្នកកាសែតអ៊ីរ៉ង់ម្នាក់ លោក REZA HODA SABER ដែលប្រឆាំងនឹងរបបអ៊ីរ៉ង់ ហើយដែលធ្វើកូដកម្មអត់អាហារនៅក្នុងគុកចាប់តាំងពីថ្ងៃទី២ មិថុនា មកបានទទួលមរណភាព ហើយដោយសារបញ្ហាបេះដូងនៅមន្ទីរពេទ្យ ។ ភ្នាក់ងារពន្ធនាគារបានបញ្ជូនលោក REZA |
ទឹកជំនន់នៅចិនស្លាប់ជាង100នាក់ហើយ Posted: 12 Jun 2011 11:27 PM PDT ម៉ាស៊ីនឃោសនាចិនរាយការណ៍កាលពីថ្ងៃទី១២ មិថុនាថា មនុស្សប្រមាណជាង១០០នាក់បានត្រូវស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីជាបន្តបន្ទាប់មកពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅ ភាគកណ្តាល និងភាគខាងត្បូងចិន។ តំបន់ទាំងនោះដែលធ្លាប់រងប៉ះពាល់ដោយសារឥទ្ធិពលនៃគ្រោះរាំង ស្ងួតបានប្រែក្លាយទៅជាបឹងភក់ ហើយខាងឧតុនិយមព្យាករណ៍ពីភ្លៀងធ្លាក់ខ្លាំងនាថ្ងៃទី១៣ មិថុនា និងបណ្តាថ្ងៃបន្ទាប់ក្នុងតំបន់មួយចំនួន។ |
ព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅអាប់ឌុលឡាហ៍ទីII ប្រកាសពីការធ្វើកំណែទម្រង់មួយចំនួន Posted: 12 Jun 2011 11:20 PM PDT ព្រះមហាក្សត្រហ្ស៊កដានី ព្រះចៅអាប់ឌុលឡាហ៍ទីII កាលពីថ្ងៃទី១២ មិថុនា កន្លងមក ទ្រង់បានប្រកាសក្នុងសុន្ទរកថាចាក់ផ្សាយតាមទូរទស្សន៍ទូទាំង ប្រទេសអំពីកំណែទម្រង់មួយចំនួន ហើយទ្រង់បានសន្យាថា នឹងបង្កើតរដ្ឋាភិបាលមួយ ដើម្បីឆ្លើយតបតាមការទាមទាររបស់ហ្វូងបាតុករ ។ ក្នុងសុន្ទរកថានោះ ព្រះចៅអាប់ឌុលឡាហ៍ មានបន្ទូលថា ថ្ងៃនេះជាឱកាសពិសេសមួយ គឺយើងបានប្រកាសពីការធ្វើកំណែទម្រង់មួយចំនួនសម្រាប់ពលរដ្ឋ ហ្ស៊កដានី ដែលលទ្ធិប្រជាធិបតេយ្យ និងការចូលរួមរបស់ពលរដ្ឋជាវិធីដោះស្រាយ |
កម្មករសំណង់ម្នាក់ដេកស្លាប់ដោយសារខ្យល់គរនៅក្នុងការដ្ឋានសំណង់ Posted: 12 Jun 2011 11:17 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់ក្នុងផ្ទះតូចមួយ ស្ថិតក្នុងការដ្ឋានសំណង់ធ្វើផ្ទះល្វែងមួយ នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយសារជំងឺខ្យល់គរ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មិថុនា ២០១១ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹក ដល់អ្នកធ្វើការសំណង់ដូចគ្នានៅចោមរោម ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យមកពិនិត្យសព ផងដែរ។ |
បុរសម្នាក់លួចទូរស័ព្ទលោកសង្ឃត្រូវមនុស្សក្នុងវត្តវាយស្លាប់ Posted: 12 Jun 2011 11:14 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានស្លាកស្នាមជាំពេញខ្លួនកាលពីវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី១៣ មិថុនា ២០១១ ក្រោយពីបុរសនោះបានចូលធ្វើសកម្មភាពលួចទូរស័ព្ទដៃក្នុង កុដិលេខ២៤ នៃវត្តលង្កាព្រះកុសុមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយត្រូវអ្នកនៅក្នុងវត្តស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្តាលឱ្យនៅដង្ហើមចង្រិតរួចបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់មក បានស្លាប់។ |
ប៉ូលិសប៉ុស្តិ៍ទំនប់ទឹកចាប់ចោរលួចម៉ូតូក្នុងមន្ទីរពេទ្យរុស្ស៊ី Posted: 12 Jun 2011 08:54 PM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមនចាប់ខ្លួនកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១២ មិថុនា ឆ្នាំ២០១១ ខណៈពេលរូបគេលួចកាច់កម៉ូតូម៉ាកអាយខន ពណ៌សលាយផ្កាឈូកដែលម្ចាស់ចតទុកនៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយឡើងទៅលើអគារជាន់ទី៤ដើម្បីថែទាំអ្នកជំងឺ |
សហចៅក្រមសាលាក្តីប្រកាសជុំវិញការលាលែងរបស់សហការី Posted: 12 Jun 2011 08:34 PM PDT រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់ចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម កាលពីថ្ងៃព្រឹកទី១២ មិថុនា ២០១១ ដែលកោះសន្តិភាពទទួលបានឱ្យដឹងថា ដោយមានសំណួរខ្លះរបស់អ្នកសារព័ត៌មានទាក់ទងនឹងការប៉ុនប៉ងលាលែងពីការងាររបស់បុគ្គលិកការិយាល័យសហចៅក្រមស៊ើបអង្កេតមួយចំនួន |
រថយន្តសាន់យ៉ុងបុកម៉ូតូឌ្រីមស៊េរី២០០២ ខាំជាប់ខ្ទាត់មនុស្សជាង១០ម៉ែត្រ Posted: 12 Jun 2011 08:22 PM PDT ខេត្តស្ទឹងត្រែង ៖ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១០ មិថុនា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបុកម៉ូតូនៅចំណុចផ្លូវបំបែកជាបួនកែងផ្សារស្ទឹងត្រែងបណ្តាលឲ្យអ្នកជិះម៉ូតូពីរនាក់ខ្ទាត់ជាង១០ម៉ែត្រតែពុំមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ចំណែកម៉ូតូនៅក្រោមរថយន្ត |
គណៈប្រតិភូខណ្ឌទួលគោក និងខណ្ឌ៧មករាចុះសាកសួរសុខទុក្ខកងទ័ព Posted: 12 Jun 2011 08:07 PM PDT ខេត្តព្រះវិហារ ៖ គណៈប្រតិភូខណ្ឌទួលគោក និងខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា បានទៅសាកសួរសុខទុក្ខ និងនាំអំណោយឧបត្ថម្ភដល់កងទ័ពវរអន្តរាគមន៍លេខ៣៩៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ដែលឈរជើងនៅតំបន់អូរចាក់ច្រែង ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |