|
- ជោលី បង្ហាញការគាំទ្រដល់ទិវាជនភៀសខ្លួនពិភពលោក
- កម្ពុជាបដិសេធដោះដូរអ្នកទោសអាវលឿងថៃពីរនាក់
- នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឲ្យគ្រូពេទ្យគិតគូពីជីវិតមនុស្សមុនគិតប្រាក់
- ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
- សភាឡាវបោះឆ្នោតគាំទ្រលោក ជុំម៉ាលី ជាប្រមុខរដ្ឋម្តងទៀត
- ហ្វីលីពីនប្រឈមមុខនឹងការវាយប្រហារភេរវកម្មខ្ពស់
- កម្មការិនីម្នាក់របួសក្បាលក្នុងពេលប៉ះទង្គិចជាសន្តិសុខរោងចក្រសាងវ៉ូ
- ចំនួនការងារនៅសិង្ហបុរីកើនឡើងលើសការព្យាករ
- កម្ពុជាខាតបង់ប្រាក់ជាង១លានដុល្លារធ្លាក់ក្នុងដៃមន្ត្រីពន្ធដារពុករលួយ
- សមត្ថកិច្ចកំពុងញាប់ដៃជើងដើម្បីជួយរំដោះថៅកែយានដ្ឋានត្រូវគេចាប់ជំរិត
ជោលី បង្ហាញការគាំទ្រដល់ទិវាជនភៀសខ្លួនពិភពលោក Posted: 15 Jun 2011 02:39 AM PDT ញូវយ៉ក៖ ក្នុងការរៀបចំទិវាជនភៀសខ្លួនពិភពលោក នាថ្ងៃទី២០ មិថុនាខាងមុខ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរបស់ UNHCR បានបញ្ជូនតារាល្បីបំផុតក្នុងដួងចិត្ដអ្នកគាំទ្រភាគច្រើន គឺនាងអេនជឺលីណា ជោលី ឲ្យរួមក្នុងពិធីនោះ។ |
កម្ពុជាបដិសេធដោះដូរអ្នកទោសអាវលឿងថៃពីរនាក់ Posted: 15 Jun 2011 02:20 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានវាយប្រហារខ្លាំងទៅលើមេដឹកនាំរដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន ជុំវិញករណីពលរដ្ឋកម្ពុជាម្នាក់ ដែលត្រូវបានអាជ្ញាធថៃចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទធ្វើចារកម្ម ដោយប្រមុខរដ្ឋាភិបាលកម្ពុជាលើកឡើងថា ពួកគេបានរំលោភលើនីតិវិធីតុលាការ។
|
នាយករដ្ឋមន្ត្រីកម្ពុជាណែនាំឲ្យគ្រូពេទ្យគិតគូពីជីវិតមនុស្សមុនគិតប្រាក់ Posted: 15 Jun 2011 01:32 AM PDT ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានណែនាំឲ្យគ្រូពេទ្យទាំងរដ្ឋ និងឯកជន ប្រកាន់យកសីលធម៌ និងគុណធម៌ជាសំខាន់ ដោយមិនត្រូវយកប្រាក់ជាធំនោះឡើយ នៅក្នុងការព្យាបាលអ្នកជំងឺទូទៅ។
|
ប្រមុខរដ្ឋាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត Posted: 15 Jun 2011 01:22 AM PDT ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា នៅថ្ងៃពុធនេះ បានអំពាវនាវឲ្យប្រជាជនទូទៅចូលរួមបរិច្ចាគឈាម ខណៈអត្រាអ្នកចូលបរិច្ចាគឈាមនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយនាពេលបច្ចុប្បន្ននេះ។
|
សភាឡាវបោះឆ្នោតគាំទ្រលោក ជុំម៉ាលី ជាប្រមុខរដ្ឋម្តងទៀត Posted: 15 Jun 2011 01:02 AM PDT បាងកក៖ សភាជាតិថ្មីរបស់ប្រទេសឡាវ បានបោះឆ្នោតជាថ្មីម្តងទៀត ឲ្យលោកប្រធានាធិបតី ជុំម៉ាលី សាយ៉ាសុន កាន់តំណែងមួយអាណត្ត ៥ឆ្នាំទៀត នៅថ្ងៃពុធនេះ ដែលនេះគូសបញ្ជាក់ពីការបន្តអំណាចផ្តាច់ការនៅក្នុងប្រទេស គ្រប់គ្រងតឹងតែងបំផុតនៅលើពិភពលោកមួយនេះ។ |
ហ្វីលីពីនប្រឈមមុខនឹងការវាយប្រហារភេរវកម្មខ្ពស់ Posted: 15 Jun 2011 12:23 AM PDT ម៉ានីល៖ សហរដ្ឋអាមេរិក បានបញ្ចេញនូវការព្រមានរបស់ខ្លួនថា អ្នកដំណើរទាំងអស់ប្រឈមមុខនឹងគ្រោះថ្នាក់នៃសកម្មភាពភេរវកម្មនៅ ហ្វីលីពីន ជាពិសេសនៅមីនដាណាវ និងស៊ូលូ នៅតំបន់តានតឹងនៅភាគខាងត្បូងប្រទេសនេះ ជាទីដែលក្រុមអាល់កៃដាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ អ៊ីស្លាមនិយម។ |
កម្មការិនីម្នាក់របួសក្បាលក្នុងពេលប៉ះទង្គិចជាសន្តិសុខរោងចក្រសាងវ៉ូ Posted: 15 Jun 2011 12:08 AM PDT កំពង់ស្ពឺ៖ យ៉ាងហោចណាស់កម្មការិនីម្នាក់ បានរងរបួសក្បាលនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយប្រាវរវាង កម្មកររោងចក្រសាន់វ៉ូ និងកម្លាំងសន្តិសុខរបស់រោងចក្រនេះ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
|
ចំនួនការងារនៅសិង្ហបុរីកើនឡើងលើសការព្យាករ Posted: 14 Jun 2011 11:38 PM PDT សិង្ហបុរី៖ ក្រុមហ៊ុនសិង្ហបុរី បានជ្រើសរើសបុគ្គលិកចំនួនច្រើនជាងការព្យាករនាពេលដំបូងនៅត្រី មាសទីមួយ ដោយសារឧស្សាហកម្មផ្នែកសេវាកម្ម បានបង្កើនការងារដើម្បីឆ្លើយតបនឹងតម្រូវការក្នុងប្រទេសដែលមាន សេដ្ឋកិច្ចកំពុងលូតលាស់មួយនេះ។ |
កម្ពុជាខាតបង់ប្រាក់ជាង១លានដុល្លារធ្លាក់ក្នុងដៃមន្ត្រីពន្ធដារពុករលួយ Posted: 14 Jun 2011 11:23 PM PDT ភ្នំពេញ៖ របាយការណ៍មួយ បានបង្ហាញថា ប្រទេសកម្ពុជាបានខាតបង់ប្រាក់ជាង ១លានដុល្លារកាលពីឆ្នាំ២០១០ ដោយសារមន្ត្រីប្រមូលពន្ធដារទូទាំងប្រទេសដ៏ក្រីក្រមួយនេះ បានប្រព្រឹត្តអំពើពុករលួយនៅក្នុងការបំពេញភារកិច្ចសាធារណៈ។
|
សមត្ថកិច្ចកំពុងញាប់ដៃជើងដើម្បីជួយរំដោះថៅកែយានដ្ឋានត្រូវគេចាប់ជំរិត Posted: 14 Jun 2011 11:19 PM PDT ភ្នំពេញ៖ នគរបាលកំពុងចាត់វិធានការនានា ដើម្បីជួយសង្គ្រោះជីវិតថៅកែយានដ្ឋានមួយ ដែលត្រូវបានក្រុមជនល្មើសប្រដាប់អាវុធមួយក្រុម ចាប់ជំរិតកាលពីថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |