|
- ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្មផ្សេងៗ ពីថ្ងៃ ១២-១៦ មិថុនា ឆ្នាំ ២០១១
- ប្រតិបត្តិការបោសសម្អាតបទល្មើសជុំវិញបឹងទន្លេសាបបញ្ចប់ទៅថ្ងៃស្អែក
- វ៉ិបសាយរដ្ឋាភិបាលម៉ាឡេស៊ី៥១រងការវាយប្រហារពីចោរលួចតាមអ៊ិនធើណិត
- នយោបាយថៃកំពុងតែជំរុញឲ្យអង្ករពិភពលោកឡើងថ្លៃកាន់តែខ្ពស់
ព័ត៌មានសន្តិសុខ សង្គម និងឧក្រិដ្ឋកម្មផ្សេងៗ ពីថ្ងៃ ១២-១៦ មិថុនា ឆ្នាំ ២០១១ Posted: 17 Jun 2011 12:02 AM PDT
លួចគាស់ផ្ទះគេ ត្រូវម្ចាស់តាមទាន់ ភ្នំពេញ៖ បុរសអាយុ២១ឆ្នាំម្នាក់ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីលួចគាស់ផ្ទះគេតែត្រូវគេចាប់បាន ដែលហេតុការណ៍នេះកើតឡើងនៅខណ្ឌទួលគោករាជធានីភ្នំពេញកាលពី ថ្ងៃចន្ទទី១៣មិថុនា។ប៉ូលិសនិយាយថា មានមនុស្សបីនាក់ដែលបានប្រព្រឹត្តនូវសកម្មភាពនេះ ប៉ុន្តែប៉ូលិសចាប់បានតែម្នាក់។ |
ប្រតិបត្តិការបោសសម្អាតបទល្មើសជុំវិញបឹងទន្លេសាបបញ្ចប់ទៅថ្ងៃស្អែក Posted: 16 Jun 2011 04:49 AM PDT ភ្នំពេញ៖ មន្ត្រីអាជ្ញាធរទន្លេសាប បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការកម្ទេច និងគាស់រំលើងឫសគល់នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលរួមមានសម្រាស់ ធ្នស់ របាំងព្រួលឃាំងប្រព័ន្ធដៃទន្លេស្ទឹង ព្រែក ជុំវិញបឹងទន្លេសាប នឹងបញ្ចប់ដោយជោគជ័យនៅថ្ងៃសុក្រស្អែកនេះ។ |
វ៉ិបសាយរដ្ឋាភិបាលម៉ាឡេស៊ី៥១រងការវាយប្រហារពីចោរលួចតាមអ៊ិនធើណិត Posted: 16 Jun 2011 04:01 AM PDT គួឡាឡុំពួរ៖ ក្រុមមន្ត្រីរដ្ឋាភិបាល បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គេហទំព័ររដ្ឋាភិបាលចំនួន ៥១ បានត្រូវកាត់ផ្តាច់កាលពីយប់ថ្ងៃពុធម្សិលមិញ ប៉ុន្តែ មិនមានទិន្ន័យផ្ទាល់ខ្លួន ឬទិន្ន័យផ្នែកហិរញ្ញវត្ថុ ត្រូវបានគេលួចនោះឡើយ ខណៈពេលប្រទេសនេះក្លាយជាគោលដៅចុងក្រោយនៃការវាយប្រហារតាម ប្រព័ន្ធអ៊ិនធើណិត។ |
នយោបាយថៃកំពុងតែជំរុញឲ្យអង្ករពិភពលោកឡើងថ្លៃកាន់តែខ្ពស់ Posted: 16 Jun 2011 03:29 AM PDT បាងកក៖ តម្រូវការអង្ករ រួមជាមួយនឹងការរំពឹងទុកអំពីការធ្វើអន្តរាគមន៍ពីសំណាក់ រដ្ឋាភិបាលថៃអាណត្តិថ្មី ដែលនឹងចូលមកកាន់តំណែងនាពេលខាងមុខ បានជំរុញឲ្យតម្លៃអង្កររបស់ថៃ ឡើងថ្លៃខ្ពស់ជាងមុននៅសប្តាហ៍នេះ ហើយតម្លៃអង្ករវៀតណាម ក៏បានកើនឡើងផងដែរដោយសារផែនការស្តុកអង្កររបស់រដ្ឋាភិបាលប្រទេស នេះ។ នេះបើតាមការឲ្យដឹងពីក្រុមពាណិជ្ជករកាលពីថ្ងៃពុធ។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |