|
- ឥណទានចិនកើនទាបខុសការព្យាករ ជាសញ្ញាសេដ្ឋកិច្ចដាំក្បាលចុះ
- កម្ពុជាចូលរួមសមយុទ្ធនៅថៃ ខណៈបាញ់គ្រាប់ពិតនៅកំពង់ស្ពឺ
- Mitsubishi រំពឹងទទួលបានចំណេញ២៨%នៅឆ្នាំនេះ
- រ៉ុង ឈុន ស្នើក្រសួងទប់ស្កាត់ភាពមិនប្រក្រតីពេលប្រឡងថ្នាក់ទី១២
- កម្ពុជាចាប់ផ្តើមកសាងស្ពានជ្រោយចង្វាទីពីរនៅចុងឆ្នាំនេះ
- អាជ្ញាធរផ្សាររវៀងស្នើឲ្យបសុព្យាបាលចាត់ការអ្នកលក់សាច់សត្វមានជំងឺ
- នគរបាលកំពុងស្វែងរកចាប់ខ្លួនកូនតិរច្ឆានរំលោភម្តាយបង្កើត
- កំណើនវិស័យសំណង់ជំរុញឲ្យតម្លៃឥដ្ឋកើនឡើង៣២%
- តុលាការស្វែងរកចាប់ខ្លួននាង ក្អយ ក្រោយមិនបានចូលបំភ្លឺ
- សាលក្រមប្រឆាំងជនជាតិបារាំងម្នាក់នឹងប្រកាសនៅសប្តាហ៍ក្រោយ
ឥណទានចិនកើនទាបខុសការព្យាករ ជាសញ្ញាសេដ្ឋកិច្ចដាំក្បាលចុះ Posted: 13 Jun 2011 03:23 AM PDT ប៉េកាំង៖ ការផ្តល់ឥណទានរបស់ចិន បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែឧសភា ហើយការផ្គត់ផ្គង់ប្រាក់ កើនឡើងក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៨មក ដែលនេះជាសញ្ញាថ្មីបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក នេះ កំពុងធ្លាក់ចុះ។ |
កម្ពុជាចូលរួមសមយុទ្ធនៅថៃ ខណៈបាញ់គ្រាប់ពិតនៅកំពង់ស្ពឺ Posted: 13 Jun 2011 03:15 AM PDT ភ្នំពេញ៖ មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងនៅល្ងាចថ្ងៃនេះថា កងទ័ពកម្ពុជាចំនួន ៤៧នាក់ បានចាកចេញទៅចូលរួមក្នុងសមយុទ្ធពហុជាតិសាសន៍មួយនៅប្រទេសថៃ ខណៈកម្ពុជាកំពុងតែធ្វើលំហាត់យោធាបាញ់គ្រាប់ពិតនៅខេត្តកំពង់ស្ពឺ នៅក្នុងថ្ងៃតែមួយនេះផងដែរ។
|
Mitsubishi រំពឹងទទួលបានចំណេញ២៨%នៅឆ្នាំនេះ Posted: 13 Jun 2011 02:47 AM PDT តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors ដែលផលិតរថយន្តដើរដោយថាមពលអគ្គិសនីម៉ូដែល i-MiEV ព្យាករពីប្រាក់ចំណេញប្រចាំឆ្នាំថានឹងកើនឡើង២៨ភាគរយដោយសារ កំណើនខ្ពស់នៃការលក់រថយន្តនៅបរទេស។ |
រ៉ុង ឈុន ស្នើក្រសួងទប់ស្កាត់ភាពមិនប្រក្រតីពេលប្រឡងថ្នាក់ទី១២ Posted: 13 Jun 2011 02:38 AM PDT ភ្នំពេញ៖ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា ស្នើឲ្យក្រសួងអប់រំ ទប់ស្កាត់អំពើពុករលួយ ឬការលួចចម្លងឯកសារនៅអំឡុងពេលប្រឡងឆមាសលើកទីពីរ របស់សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងប្រទេស។ |
កម្ពុជាចាប់ផ្តើមកសាងស្ពានជ្រោយចង្វាទីពីរនៅចុងឆ្នាំនេះ Posted: 13 Jun 2011 02:09 AM PDT ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យភ្នំពេញ ប៉ុស្តិ៍ដឹងនៅថ្ងៃនេះថា ស្ពានជ្រោយចង្វាតភ្ជាប់ត្រើយខាងលិចទៅនឹងជ្រោយចង្វានៅត្រើយខាង កើត នឹងត្រូវបានកសាងឡើងជាមួយនឹងការចាប់ផ្តើមការដ្ឋានសាងសង់នៅ ថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំនេះ ដោយមានជំនួយពីរដ្ឋាភិបាលចិន។ |
អាជ្ញាធរផ្សាររវៀងស្នើឲ្យបសុព្យាបាលចាត់ការអ្នកលក់សាច់សត្វមានជំងឺ Posted: 13 Jun 2011 01:56 AM PDT ព្រះវិហារ៖ អាជ្ញាធរនៅផ្សាររវៀង នៅស្រុករវៀង ខេត្តព្រះវិហារ បានស្នើឲ្យមន្ត្រីបសុព្យាបាលខេត្តទប់ស្កាត់ និងផាកពិន័យអ្នកកាប់គោឈឺងាប់ យកទៅលក់នៅផ្សារ ដែលបណ្តាលឲ្យប្រជាជនអ្នកបរិភោគសាច់ អាចធ្លាក់ខ្លួនឈឺរាគរូសបាន។ |
នគរបាលកំពុងស្វែងរកចាប់ខ្លួនកូនតិរច្ឆានរំលោភម្តាយបង្កើត Posted: 13 Jun 2011 01:37 AM PDT កំពង់ឆ្នាំង៖ នគរបាលក្រុងកំពង់ឆ្នាំង កំពុងស្វែងតាមចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីបែក ធ្លាយរឿងអាស្រូវដ៏អាម៉ាស់មួយ ដែលបុរសរូបនោះបានចាប់រំលោភម្តាយបង្កើត របស់ខ្លួនបានសម្រេច រហូតដល់ទៅ ៣ដង ក្នុងផ្ទះស្ថិតនៅភូមិសំរោង ក្នុងសង្កាត់ផ្សារឆ្នាំង។ |
កំណើនវិស័យសំណង់ជំរុញឲ្យតម្លៃឥដ្ឋកើនឡើង៣២% Posted: 13 Jun 2011 01:16 AM PDT ភ្នំពេញ៖ តម្លៃឥដ្ឋ បានកើនឡើងរហូតដល់ ៣២ភាគរយនៅដើមខែនេះ នេះបើយោងតាមសិប្បកម្មផលិតឥដ្ឋធំៗនៅប្រទេសកម្ពុជា ដែលបាននិយាយថា វិស័យសំណង់កើនឡើង បានជំរុញឲ្យមានតម្រូវការគ្រឿងសំណង់យ៉ាងខ្លាំងក្លា ចាប់តាំងពីដើមឆ្នាំនេះមក។ |
តុលាការស្វែងរកចាប់ខ្លួននាង ក្អយ ក្រោយមិនបានចូលបំភ្លឺ Posted: 13 Jun 2011 12:36 AM PDT ភ្នំពេញ៖ មន្ត្រីតុលាការរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃនេះថា តារាកំប្លែង នាង ក្អយ មិនបានចូលខ្លួនបំភ្លឺក្នុងតុលាការតាមដីកាកោះបំភ្លឺនោះនៅថ្ងៃ ចន្ទនេះឡើយ។
|
សាលក្រមប្រឆាំងជនជាតិបារាំងម្នាក់នឹងប្រកាសនៅសប្តាហ៍ក្រោយ Posted: 13 Jun 2011 12:09 AM PDT ភ្នំពេញ៖ តុលាការកម្ពុជាគ្រោងប្រកាសសាលក្រមនៅសប្តាហ៍ ក្រោយ ប្រឆាំងបុរសជនជាតិបារាំង និងភរិយារបស់គាត់ជាជនជាតិខ្មែរ ពីបទថតរូបអាសអាភាសក្មេងស្រីអនីតិជនចំនួន ៨នាក់នៅរាជធានីភ្នំពេញ។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |