|
- ចិន ៖ ទឹកប្រាក់87ពាន់លានអឺរ៉ូត្រូវពង្វាងរយៈពេល20ឆ្នាំចុងក្រោយនេះ
- សមត្ថកិច្ចចម្រុះត្រួតពិនិត្យម្ហូបអាហារហួសកាលបរិច្ឆេទនិងគ្មានស្លាកសញ្ញា
- អាជ្ញាធរគ្រោងសង្គ្រោះផ្លូវ និងប្រព័ន្ធលូក្រោមដីជាច្រើនខ្សែដែលកំពុងខូចខាត
- ថ្ម១ដុំទម្ងន់១,៦០គីឡូក្រាមអណ្តែតលើទឹកផ្អើលនៅឃុំព្រែកកណ្តៀង
- រដ្ឋសភាអនុម័តច្បាប់ស្តីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនប្រទេសទាំង៣
- ការខិតខំប្រឹងប្រែងដើម្បីឱ្យមានទីផ្សារស្រូវប្រកបដោយគុណភាព
- ពិធីប្រកាសតំណែងប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលស្រុក
- ពិធីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះប្រាសាទព្រះវិហារមរតកកម្ពុជា
- បុរសតាំងខ្លួនជាអាទិទេពអុកឡុកភូមិត្រូវប៉ូលិសចាប់ខ្លួន
- ឆក់ខ្សែ.កម្ចាស់ចាប់ដៃប្រតាយគ្នាដួលរត់ចោលម៉ូតូម៉ាកវីវ៉ា
- ផឹកជាប់គ្នា២ថ្ងៃប្រពន្ធសុំលែង ទាញកាំភ្លើងបាញ់សម្លាប់ខ្លួន
- ក្រុមអាវលឿងសៀមធ្វើបាតុកម្មមុខការិយាល័យយូណេស្កូនៅក្រុងបាងកក
- ឆែកឆេរលំនៅឋានសង្ស័យលាក់ឈើគ្រញូងចំនួន៣២២កំណាត់
- នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ជនសង្ស័យប្លន់ប្រដាប់អាវុធ២នាក់
- Palmeiras,Figueirense និង Fulminense ជាក្រុមជម្រើសល្អនៅក្របខណ្ឌប្រស៊ីលស៊េរី A ជុំទី5ចុងសប្តាហ៍នេះ
- ការប្រកួតបាល់ទាត់ន័រវែសលីកជុំទី12សម្រាប់រាត្រីថ្ងៃអាទិត្យនេះ Molde,Valerenga, Stabaek,Rosenborg នឹងឈ្នះគូប្រកួត
- ផ្ទុះហិង្សានៅក្រុងវ៉ានគូវ័រកាណាដារបួសជាង១៥០នាក់ក្រោយការប្រកួតកីឡា HOCKEY មួយ
- បាល់ទាត់ជើងឯកអឺរ៉ុបអាយុក្រោម21ឆ្នាំ និងអាមេរិកហ្គោលខាប់
- បុរសម្នាក់ត្រូវសម្លាប់ច្រកបាវ ពន្លិចក្នុងទឹកទន្លេបានអណ្តែត ខណៈសពហើមស្អុយរលួយ
- ឆ្នេរសមុទ្រកម្ពុជា នឹងដាក់ឱ្យមានឆ្មាំជាលើកដំបូងក្នុងប្រតិបត្តិការការពារ
- យុវជនរកការងារធ្វើមិនបាននាំគ្នាជួញដូរគ្រឿងញៀន
- ត្រសក់មានប្រយោជន៍ការពារសុខភាពស្បែក និងជួយថែរក្សាលក្ខណៈជាំខ្មៅនៅរន្ធក្លៀក
- វាយប្រហារនៅខេត្តប៉ាតានីភាគខាងត្បូងថៃ ស្លាប់ទាហាន4នាក់
- កូរ៉េខាងត្បូងដាក់ពង្រាយមីស៊ីលដី-ដីក្បែរព្រំដែនកូរ៉េខាងជើង
- ពលរដ្ឋខ្មែរពីរនាក់ដែលទាហានព្រំដែនឡាវចាប់ខ្លួនបានដោះលែងដោយបង់ពិន័យម្នាក់១.០០០ដុល្លារ
- សម្លៀកបំពាក់ចែកជូនដោយឥតគិតថៃ្ល បើអតិថិជនដើរស្រាតចូលហាង
- សាខាកាំកុងត្រូលច្រកទ្វារអន្តរជាតិភ្នំដិនដុតកំទេចសាច់មាន់នាំចូលពីវៀតណាម
ចិន ៖ ទឹកប្រាក់87ពាន់លានអឺរ៉ូត្រូវពង្វាងរយៈពេល20ឆ្នាំចុងក្រោយនេះ Posted: 17 Jun 2011 08:26 PM PDT ការសិក្សាមួយរបស់ធនាគារកណ្តាលចិន ចេញផ្សាយក្នុងសប្តាហ៍នេះគូសបញ្ជាក់ថា ពួកអ្នកទទួលខុសត្រូវចិនដែលពុករលួយបានពង្វាងយកប្រាក់ជាង៨៧ពាន់លានអឺរ៉ូ រយៈពេល២០ឆ្នាំចុងក្រោយនេះ។ យោងតាមការសិក្សានេះថា មន្ត្រីរដ្ឋាភិបាល ឬក្រុមហ៊ុនរវាងពី១៦.០០០ទៅ១៨.០០០នាក់ បានរត់គេចខ្លួនទៅបរទេស ឬក៏លាក់ខ្លួនបាត់ក្រោយ |
សមត្ថកិច្ចចម្រុះត្រួតពិនិត្យម្ហូបអាហារហួសកាលបរិច្ឆេទនិងគ្មានស្លាកសញ្ញា Posted: 17 Jun 2011 07:45 PM PDT ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃ ទី១៥ មិថុនា សមត្ថកិច្ចចម្រុះរួមមានសាខាកាំកុងត្រូល ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមន្ត្រីពាណិជ្ជកម្មខេត្តបានត្រួតពិនិត្យម្ហូបអាហារ និងភេសជ្ជៈហួសកាលបរិច្ឆេទនៅផ្សារគុត្តសត ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ។ លោកវរសេនីយ៍ត្រីចាប សុផាប្ញទ្ធិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចឱ្យដឹងថា |
អាជ្ញាធរគ្រោងសង្គ្រោះផ្លូវ និងប្រព័ន្ធលូក្រោមដីជាច្រើនខ្សែដែលកំពុងខូចខាត Posted: 17 Jun 2011 07:25 PM PDT ខេត្តសៀមរាប ៖ មន្ដ្រីអាជា្ញធរខេត្ដថ្លែងឱ្យដឹងថា ហេដ្ឋារចនាម្ពន្ធ័ផ្លូវថ្នល់ និងប្រពន្ធ័លូក្រោមដីជាច្រើនខ្សែនៅកណ្ដាលក្រុងសៀមរាបដែលកំពុងតែខូចខាតជាអន្លើៗនោះនឹងត្រូវកែលំអឡើងវិញនាពេលឆាប់ៗនេះដើម្បីរៀបចំទីក្រុងវប្បធម៌ប្រវត្ដិសាស្ដ្រដ៏មានសក្ដានុពលបំផុតផ្នែកទេសចរណ៍របស់ប្រទេសកម្ពុជានេះឱ្យមានសោភណ័ភាព |
ថ្ម១ដុំទម្ងន់១,៦០គីឡូក្រាមអណ្តែតលើទឹកផ្អើលនៅឃុំព្រែកកណ្តៀង Posted: 17 Jun 2011 06:53 PM PDT ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងមន្ត្រីរាជការដែលបាននាំគ្នាទៅមើលថ្ម១ដុំអណ្តែតនៅលើផ្ទៃទឹក ។ ព្រះចៅអធិការវត្តព្រះនាមយាន់ ប៉ែន ព្រះជន្មាយុ៨២ឆ្នាំគង់នៅវត្តឧត្តមវិន័យស្តៅ ស្ថិតក្នុងភូមិស្តៅ ឃុំព្រែកកណ្តៀង ស្រុកពាមរក៍ បានមានថេរដីកាប្រាប់អ្នកយកព័ត៌មាន |
រដ្ឋសភាអនុម័តច្បាប់ស្តីពីការកំណត់ចំណុចប្រសព្វនៃខ្សែព្រំដែនប្រទេសទាំង៣ Posted: 17 Jun 2011 06:32 PM PDT រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៦ មិថុនាឆ្នាំ២០១១ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គម |
ការខិតខំប្រឹងប្រែងដើម្បីឱ្យមានទីផ្សារស្រូវប្រកបដោយគុណភាព Posted: 17 Jun 2011 06:17 PM PDT ឧស្សាហកម្មគ្រាប់ពូជ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍ទីផ្សារស្រូវ និងការផ្គត់ផ្គង់បន្លែ និងមុខដំណាំផ្សេងៗទៀតប្រកបដោយគុណភាព ។ បច្ចុប្បន្ន ពូជស្រូវ៩០ភាគរយនៅក្នុងប្រទេសត្រូវបានកសិកររក្សាទុកដោយកសិករខ្លួនឯងសម្រាប់ប្រើប្រាស់ ហើយមានតែ១០ភាគរយប៉ុណ្ណោះ ដែលត្រូវបានគេទិញពីប្រភពផ្សេងៗ |
Posted: 17 Jun 2011 05:43 PM PDT ខេត្តព្រះសីហនុ ៖ នៅសាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ មិថុនា មានប្រារព្ធពិធីប្រកាសប្រគល់ភារកិច្ចជូនប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកស្ទឹងហាវ ក្រោមអធិបតីភាពលោកជ័យ វិសុន ប្រធានក្រុមប្រឹក្សាស្រុកស្ទឹងហាវ។ ពិធីនេះមានការចូលរួមផងដែរ |
ពិធីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះប្រាសាទព្រះវិហារមរតកកម្ពុជា Posted: 17 Jun 2011 03:48 AM PDT រាជធានីភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះប្រាសាទព្រះវិហារនារសៀលថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ នៅសាសន្និសីទចតុមុខ មានចំណុច៣ ដែលពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ |
បុរសតាំងខ្លួនជាអាទិទេពអុកឡុកភូមិត្រូវប៉ូលិសចាប់ខ្លួន Posted: 17 Jun 2011 03:36 AM PDT រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅវេលាម៉ោង៨យប់ថ្ងៃទី១៥មិថុនា ដោយសារតែបុរសនេះបានកាន់កាំបិតចិតបន្លែចុងស្រួច រួចស្រែកឡូឡាជេរគេឯងធ្វើឱ្យអ្នកភូមិភ័យខ្លាចក៏ប្តឹងប៉ូលិសតែម្តង ។ ករណីនេះបានកើតឡើងនៅក្នុងភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រោយការឃាត់ខ្លួនប៉ូលិសបាននាំខ្លួនបុរសនេះទៅ |
ឆក់ខ្សែ.កម្ចាស់ចាប់ដៃប្រតាយគ្នាដួលរត់ចោលម៉ូតូម៉ាកវីវ៉ា Posted: 17 Jun 2011 03:24 AM PDT រាជធានីភ្នំពេញ ៖ម៉ូតូម៉ាកវីវ៉ា ពាក់ស្លាកលេខភ្នំពេញ១N៨៧៣០ត្រូវជន២នាក់រត់ចោល បន្ទាប់ពីឆក់ខ្សែ.កពីនារីម្នាក់កាលពីវេលាម៉ោង៨ និង២៥នាទីយប់ ថ្ងៃទី១៦ ខែមិថុនា នៅតាមផ្លូវលេខ២៦១ កែងផ្លូវលេខ១៣៨Z សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ហើយមានការប្រតាយគ្នាដួលម៉ូតូ។ ការឆក់ខ្សែ.កនោះពុំបានសម្រេចឡើយ |
ផឹកជាប់គ្នា២ថ្ងៃប្រពន្ធសុំលែង ទាញកាំភ្លើងបាញ់សម្លាប់ខ្លួន Posted: 17 Jun 2011 02:52 AM PDT ខេត្តតាកែវ ៖ បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនបារីសេក ព្រោះតែស្រាចូលខ្លួនបានឆក់កាំភ្លើងខ្លីពីមិត្តភក្តិដែលកំពុងអង្គុយស៊ីផឹកជាមួយគ្នាមកបាញ់ទំលុះក្បាលរបស់ខ្លួនបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីប្រពន្ធសុំលែង ហើយទំនងជាមានការខ្មាសអៀនមិត្តភក្តិក៏ឆក់កាំភ្លើងខ្លីគេមកបាញ់សម្លាប់ខ្លួនឯងតែម្តង |
ក្រុមអាវលឿងសៀមធ្វើបាតុកម្មមុខការិយាល័យយូណេស្កូនៅក្រុងបាងកក Posted: 17 Jun 2011 02:50 AM PDT កាសែតបាងកកប៉ុស្តិ៍របស់ថៃជាភាសាអង់ គ្លេសនៅថ្ងៃទី១៧ មិថុនា ផ្សាយថា ក្រុមឈ្មោះសម្ព័ន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿងកាលពីព្រឹកថ្ងៃទី១៧ មិថុនា នោះបានប្រមូលផ្តុំគ្នានៅបរិវេណខាងមុខអគារការិយាល័យអង្គការយូណេស្កូប្រចាំទីក្រុងបាងកក ទាមទារឱ្យអង្គការយូណេស្កូ |
ឆែកឆេរលំនៅឋានសង្ស័យលាក់ឈើគ្រញូងចំនួន៣២២កំណាត់ Posted: 17 Jun 2011 02:41 AM PDT ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៦ មិថុនា វេលាម៉ោង២ និង៤៦នាទីរសៀល លោករៀម ចាន់មុន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយមន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះស្រុកព្រៃនប់ អនុវត្តដីកាឆែកឆេរលំនៅឋានមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងក្រុម៦ ភូមិបឹងរាំង |
នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ជនសង្ស័យប្លន់ប្រដាប់អាវុធ២នាក់ Posted: 17 Jun 2011 02:21 AM PDT រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យស៊ើបការណ៍នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤.១៥ មិថុនា បានឃាត់ខ្លួនបក្សពួកក្រុមពាក់ព័ន្ធបទប្លន់ប្រដាប់អាវុធ២នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ |
Posted: 17 Jun 2011 02:12 AM PDT បាល់ទាត់ប្រេស៊ីលស៊េរីAជុំទី 5 សម្រាប់ចុងសបា្តហ៍នេះមាន 9 ប្រកួត ។ ក្រុម Palmeiras, Fulminense, និង Figueirense សង្ឃឹមឈ្នះក្នុងទឹកដី ។ ថ្ងៃសៅរ៍ Fluminense (11) V Bahia (18) Fluminense 4 ប្រកួតបើករដូវកាលគឺ 2-0-2 ទាត់បាល់បាន 3 គ្រាប់និងរបូតវិញ 5 |
Posted: 17 Jun 2011 02:09 AM PDT ការប្រកួតបាល់ទាត់ន័រវែសលីកនៅរាត្រីថ្ងៃអាទិត្យនេះមាន8ប្រកួត ។ ក្រុម Molde, Valerenga, Stabaek និង Rosenborg ជាក្រុមល្អ ។ Lillestrom(10) V Stromsgodset(3) Lillestrom 4ប្រកួតក្នុងផ្ទះគឺ 1-1-2 ទាត់បាល់បាន7គ្រាប់ និងរបូតវិញ8គ្រាប់។ បីប្រកួតចុងក្រោយគឺលេងឈ្នះ Sarpsborg 4-2 ក្រៅផ្ទះស្មើ Grenland 1-1 ក្នុងផ្ទះ បន្ទាប់មកលេងចាញ់ Tromso 1-0 ក្រៅផ្ទះ។ |
ផ្ទុះហិង្សានៅក្រុងវ៉ានគូវ័រកាណាដារបួសជាង១៥០នាក់ក្រោយការប្រកួតកីឡា HOCKEY មួយ Posted: 17 Jun 2011 02:05 AM PDT មនុស្សជាង១៥០នាក់ត្រូវរបួសកាលពីយប់ថ្ងៃទី១៥មក១៦ មិថុនា ក្នុងទីក្រុងវ៉ានគូវ័ររបស់កាណាដា បន្ទាប់ពីការបះបោរមួយដែលផ្ទុះឡើងក្រោយបរាជ័យរបស់ក្រុម HOCKEY កាណាដា គឺក្រុម CANUCKS ដែលចាញ់ក្រុម BRUINS នៃក្រុងបូស្តុនរបស់អាមេរិកក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ COUPE STANLEY |
បាល់ទាត់ជើងឯកអឺរ៉ុបអាយុក្រោម21ឆ្នាំ និងអាមេរិកហ្គោលខាប់ Posted: 17 Jun 2011 02:04 AM PDT ការប្រកួតបាល់ទាត់ចម្រុះពីរក្របខណ្ឌ គឺបាល់ទាត់ជើងឯកអឺរ៉ុបអាយុក្រោម21ឆ្នាំ និង បាល់ទាត់អាមេរិក Gold Cup សម្រាប់ចុងសប្តាហ៍នេះមាន8ប្រកួត។ ក្រុម Denmark, England, Mexico និង United States ត្រូវការជ័យជម្នះថ្ងៃនេះ។ បាល់ទាត់ជើងឯកអឺរ៉ុបU21នៅដាណឺម៉ាក ថ្ងៃសៅរ៍ |
បុរសម្នាក់ត្រូវសម្លាប់ច្រកបាវ ពន្លិចក្នុងទឹកទន្លេបានអណ្តែត ខណៈសពហើមស្អុយរលួយ Posted: 17 Jun 2011 01:46 AM PDT ខេត្តក្រចេះ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេ ដោយត្រូវច្រក ក្នុងការុង និងស្ថិតក្នុងសភាពរលួយហើមស្អុយ ទៅហើយ ។ ការស្លាប់នេះសមត្ថកិច្ចបានសន្និដ្ឋានថា ជារឿងឃាតកម្មដោយសារតែសពត្រូវគេច្រកបាវពន្លិចទឹករហូតហើមរលួយ ទើបអណ្តែត |
ឆ្នេរសមុទ្រកម្ពុជា នឹងដាក់ឱ្យមានឆ្មាំជាលើកដំបូងក្នុងប្រតិបត្តិការការពារ Posted: 17 Jun 2011 01:38 AM PDT ខេត្តព្រះសីហនុ ៖ ឆ្មាំសមុទ្រទាំង៤ខេត្ត គឺខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង នឹងចេញប្រតិបត្តិការការពារសុវត្ថិភាព និងសន្តិសុខសាធារណៈជូនភ្ញៀវទេសចរនៅតាមឆ្នេរសមុទ្រក្នុងខេត្តនីមួយៗ ក្រោយពេលពួកគេបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លីជាមួយនឹងគ្រូបង្ហាត់មកពីប្រទេសបារាំង |
យុវជនរកការងារធ្វើមិនបាននាំគ្នាជួញដូរគ្រឿងញៀន Posted: 17 Jun 2011 01:28 AM PDT រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាល ផ្សារថ្មីទី៣ បានឆ្មក់ចាប់ជនសង្ស័យជួញដូរគ្រឿងញៀនចំនួនពីរនាក់នៅចំណុចកាំជណ្តើរ ច្រកឌឿងហែមប្លុកតាន់ប៉ាកែង ផ្លូវលេខ១៥៤ និង៤៩ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញវេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ ក្រោយពីសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក |
ត្រសក់មានប្រយោជន៍ការពារសុខភាពស្បែក និងជួយថែរក្សាលក្ខណៈជាំខ្មៅនៅរន្ធក្លៀក Posted: 17 Jun 2011 01:25 AM PDT ត្រសក់ ក្រៅពីប្រើប្រាស់សម្រាប់ទទួលទានក៏នៅមានប្រយោជន៍ដល់រាង កាយ និងអាចយកទៅកែច្នៃសម្រាប់ផលប្រយោជន៍នៅលើស្បែកបានទៀត ។ នៅក្នុងផ្លែត្រសក់មានទឹកជាធាតុផ្សំដល់ទៅ៩៦%ធ្វើឱ្យមានគុណ សម្បត្តិសម្រាប់បង្កើនភាពស្រស់ស្រាយ ។ ក្រៅពីនេះ ថែមទាំងមានវីតាមីនសេ កាល់ស្យូម និងប៉ូតាស្យូម ដែលសុទ្ធសឹងតែធ្វើឱ្យស្បែកមានសុខភាពល្អ ។ ត្រសក់អាចកម្ចាត់មុននៅលើផ្ទៃមុខបានដោយប្រើសាច់ត្រសក់ ដែលឈូសជាសរសៃយកមកបិទលើផ្ទៃមុខ និងក រួចទុកចោលពី១០ទៅ២០នាទី គឺអាចការពារការកើតមុន និងមុនមុខខ្មៅបាន ។ ប្រសិនបើអនុវត្តឱ្យបានញឹកញាប់ ឬយកទៅបុកឱ្យម៉ដ្ឋរួចច្រោះយកតែទឹកទៅដុសលាបលើដងខ្លួននឹង ធ្វើឱ្យស្បែកស្រស់ស្អាតមានសំណើមមិនស្ងួតបែកស្រកា ។ |
វាយប្រហារនៅខេត្តប៉ាតានីភាគខាងត្បូងថៃ ស្លាប់ទាហាន4នាក់ Posted: 17 Jun 2011 01:23 AM PDT មានការវាយប្រហារជាថ្មីទៀតនៅខេត្តប៉ាតានី ភាគខាងត្បូងថៃ កាលពីយប់ថ្ងៃទី១៦ មិថុនា កន្លងមក ។ ការវាយប្រហារនេះបង្កឡើងដោយពួកបះបោរ បណ្តាលឱ្យស្លាប់ទាហានរដ្ឋាភិបាលថៃ៤នាក់។ ការបាញ់ប្រហារយ៉ាងសាហាវនេះកើតឡើង ខណៈពេលទាហានទាំង៤នាក់នេះកំពុងការពារសន្តិសុខដល់សាធារណជន នៅផ្សារមួយក្នុងស្រុកយ៉ារីង ។ នេះជាការវាយប្រហារថ្មីបំផុតកើតឡើងនៅខេត្តភាគខាងត្បូងថៃ ដែលគ្មានស្ថិរភាព។ |
កូរ៉េខាងត្បូងដាក់ពង្រាយមីស៊ីលដី-ដីក្បែរព្រំដែនកូរ៉េខាងជើង Posted: 17 Jun 2011 01:21 AM PDT បណ្តាញព័ត៌មានក្នុងស្រុកកូរ៉េខាងត្បូងរាយការណ៍ថា កូរ៉េខាងត្បូងបានដាក់ពង្រាយមីស៊ីលដី-ដីមានសមត្ថភាពបាញ់ដល់ ក្រុងព្យុងយ៉ាង រដ្ឋធានីកូរ៉េខាងជើង ។ ការដាក់ពង្រាយមីស៊ីល ប្រភេទ Army Tactical នេះធ្វើឡើងនៅតំបន់ព្រំដែនមានភាពតានតឹងរវាងកូរ៉េទាំងពីរ ក្រោយពីកូរ៉េទាំងពីរបាញ់តគ្នានៅក្បែរព្រំដែនសមុទ្រលឿង កាលពីខែវិច្ឆិកា ឆ្នាំ២០១០ កន្លងមក បណ្តាលឱ្យស្លាប់ទាហានកូរ៉េខាងត្បូង៤នាក់។ |
Posted: 17 Jun 2011 01:19 AM PDT ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍ ពីចំណុចព្រំដែនកាំភោគ បានឱ្យដឹងថាពលរដ្ឋខ្មែរចំនួនពីរនាក់ ដែលត្រូវបានទាហានការពារ ព្រំដែនឡាវចាប់ខ្លួនហើយបញ្ជូនទៅឃុំខ្លួននៅខេត្តចំប៉ាសាក់នោះត្រូវបានដោះលែងមកវិញជាថ្នូរនឹងការបង់ប្រាក់ផាកពិន័យក្នុងម្នាក់១.០០០ដុល្លារអាមេរិក |
សម្លៀកបំពាក់ចែកជូនដោយឥតគិតថៃ្ល បើអតិថិជនដើរស្រាតចូលហាង Posted: 17 Jun 2011 01:17 AM PDT បុរស-ស្ត្រីស្ថិតក្នុងឯកសណ្ឋានឈុតក្នុងបានប្រមូលផ្តុំ គ្នាយា៉ងណែនណាន់តាន់តាប់នៅឯហាងលក់សម្លៀកបំពាក់មួយក្នុងទី ក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៦ មិថុនា កន្លងមក ខណៈពេលហាងខាងលើកំពុងឃោសនាពង្រីកទីផ្សារលក់ក្នុងអំឡុងពេល រដូវក្តៅ ។ ហាងលក់សម្លៀកបំពាក់ «ដេស៊ីកាល» (Desigual) ដ៏ល្បីឈ្មោះរបស់អេស្ប៉ាញ បានរៀបចំពិធីឃោសនាផ្សាយពាណិជ្ជកម្មបើកសាខាថ្មីនៅប្រទេស អាល្លឺម៉ង់ ដោយអនុញ្ញាតឱ្យអតិថិជន១០០នាក់ដំបូងបង្ហាញខ្លួនក្នុងស្ថានភាព ស្លៀកពាក់តែឈុតក្នុងអាចចូលទៅយកសម្លៀកបំពាក់ក្នុងហាងមក ពាក់ដោយមិនបាច់ចំណាយប្រាក់។ |
សាខាកាំកុងត្រូលច្រកទ្វារអន្តរជាតិភ្នំដិនដុតកំទេចសាច់មាន់នាំចូលពីវៀតណាម Posted: 17 Jun 2011 01:09 AM PDT ខេត្តតាកែវ ៖ សាច់មាន់ខូចគុណភាពចំនួន ២៥០គីឡូក្រាម និងក្បាលត្រីប្រាប្រឡាក់ដែលអាជីវករលួចលាក់បង្កប់នៅក្នុងបន្លែផ្លែឈើនាំចូលពីស្រុកយួនតាមច្រកទ្វារអន្តរជាតិភ្នំដិនត្រូវមន្ត្រីកាំកុងត្រូលឃាត់ទុកជាបន្តបន្ទាប់ រួចយកទៅកំទេចចោលកាលពីថ្ងៃទី១៦ មិថុនា នៅខាងជើងច្រកទ្វារអន្តរជាតិ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |