|
- នៅសង្វៀនស្តាតចាស់ប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិមានបុរស-នារី
- ម្នាក់ចាប់តាមដីកា ម្នាក់ប្រើអំពើហិង្សា និងម្នាក់ជក់ថ្នាំញៀនត្រូវឃាត់ខ្លួន
- ក្រុមបាល់ទះក្រសួងមហាផ្ទៃត្រៀមប្រកួតជាមួយក្រុមខេត្តឡុងអាន
- កញ្ញាឯកក្លាយជាតួឯកក្នុងរឿង«ស្រណោះទឹកគ្រឿងរបស់ម៉ែ»និងរឿង«កុលាបបាត់ដំបង»
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមធ្យម
- យីឌុបដឹកហ្គាសកំពុងបំផ្លាញផ្លូវតាមបន្ទាត់ព្រំដែន
- ព័ត៌មានខ្លីៗស្តីពីគ្រូបង្វឹកបាល់ទាត់តាមបណ្តាក្លឹបនានានៅតំបន់អឺរ៉ុប
- ហ៊ូជីនតាវ ៖ កិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីរ៉ង់ល្អប្រសើរ
- អភិបាលខណ្ឌដូនពេញរំលឹកដល់ប្រជាការពារក្នុងការអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព
- បាក់អគារមួយនៅរដ្ឋធានីកេនយ៉ាស្លាប់យ៉ាងតិច2នាក់
- ទីលានហាត់ប្រាណសាធារណៈលើសួនមាត់ទន្លេមានការណែនាំសម្រាប់សុខភាព
- អ.ស.ប បន្តគាំទ្រសាលាក្តីខ្មែរក្រហមហើយអំពាវនាវកុំឱ្យមានការជ្រៀតជ្រែកក្នុងដំណើរការកាត់ទោសជនត្រូវចោទ
- ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុញៀនពិភពលោកនឹងពិនិត្យច្បាប់ស្តីពីការប្រើប្រាស់សារធាតុ Clenbuterol របស់ខ្លួនជាថ្មី
- ជប៉ុនទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាស្គីពិភពលោក2014
- សាលាខណ្ឌសែនសុខជ្រើសរើសសង្កាត់ទឹកថ្លាសាកល្បង៦ខែអំពីសុវត្ថិភាពភូមិ-សង្កាត់
- ជប៉ុនត្រៀមពង្រីកទីផ្សារនៅប្រទេសចិនឱ្យបាន2.000កន្លែងក្នុងឆ្នាំ2020
- កីឡាករបាល់ទាត់នាំគូស្នេហ៍ទៅសប្បាយរីករាយនៅមាត់សមុទ្រក្នុងរដូវក្តៅ
- សម្តេចតេជោហ៊ុន សែន ៖ មេដឹកនាំថៃមួយចំនួនអត់ចេះច្បាប់ចង់យកជនរងគ្រោះកម្ពុជាមកដូរជាមួយអ្នកទោសថៃ
- ជប៉ុនចាប់ខ្លួនបុរសអាសអាភាសសន្សំទឹកមាត់ក្មេងស្រីសម្រាប់តម្រូវការផ្លូវភេទ
- តំណាងបីរូបរបស់កម្ពុជាត្រឡប់មកវិញជាមួយនឹងបទពិសោធន៍ បន្ទាប់ពីបានចូលរួមក្នុងការប្រកួត«The Cheers Challenge»នៅសិង្ហបុរី
- អ្នកទេសចរជប៉ុនកន្ត្រាក់ផ្លូវចិត្តដោយសារពាក្យអសុរោះរបស់អ្នករត់តាក់ស៊ីនៅប៉ារីស
- យន្តហោះសម្រាប់ពេលអនាគតដែលអ្នកដំណើរអាចទស្សនាទេសភាពនៅជុំវិញ
- ជីវិតក្មេងរើសអេតចាយកំពុងពុះពាររស់ប្រឆាំងព្រហ្មលិខិត
- ស៊ីរីដាក់ពង្រាយរថក្រោះនៅភាគខាងកើតប្រទេសកំញើញហ្វូងបាតុករ
- វ៉េណេស៊ុយអេឡា ៖ បះបោរក្នុងគុកមួយស្លាប់19នាក់
- បិសាចក្នុងវិហារកាតូលិកមួយរូបវិះតែទទួលរង្វាន់ណូបែលសន្តិភាព
- Udinese បញ្ជាក់ថាក្លឹប Man City សម្បូរប្រាក់ក្នុងការទិញកីឡាករសានឆេស ខណៈពេលរ៉ូណាល់ដូយល់ថាប្រាក់របស់ Man City មិនមែនជាធ្នាក់ទាក់ទាញចិត្តឡើយ
- នាងស៊េរីណា ឈ្នះជុំទី១ប្រកួតតឺន្នីស AEGON International
- ចន ស៊ីណា ត្រូវបំបាក់ដោយ ស៊ីអឹម ផាំង ក្នុងការប្រកួតនៅសង្វៀនRAW
- រដ្ឋធានីទ្រីប៉ូលីរងការវាយប្រហារតាមអាកាសជាថ្មីទៀត
នៅសង្វៀនស្តាតចាស់ប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិមានបុរស-នារី Posted: 15 Jun 2011 01:39 AM PDT រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍អប្សរា នៅថ្ងៃព្រហស្បតិ៍ ទី១៦ មិថុនា នេះ មានរៀបចំការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិដ៏ធំមួយ ដែលមានកីឡាករ-កីឡាការិនីចម្រុះពូជសាសន៍រហូតដល់ទៅ៧គូ ប្រកួតគ្នានៅក្នុងវិមានកីឡានៃមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។ |
Posted: 15 Jun 2011 01:39 AM PDT ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ៣នាក់ដែលម្នាក់ពាក់ព័ន្ធនឹងអំពើប្លន់គាស់ផ្ទះ ម្នាក់ប្រើអំពើហិង្សា និងម្នាក់ទៀតជាប់ពាក់ព័ន្ធសេពគ្រឿងញៀនត្រូវបានចាប់ខ្លួន២កន្លែងផ្សេងគ្នានៅថ្ងៃទី១៤ មិថុនា ក្នុងភូមិក្បាលស្ពាន និងភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ។ ជនសង្ស័យទាំង៣នាក់ ខាងលើ ១-ឈ្មោះដុំ ខ្ញី ហៅពៅ ភេទប្រុស អាយុ៣០ឆ្នាំ |
ក្រុមបាល់ទះក្រសួងមហាផ្ទៃត្រៀមប្រកួតជាមួយក្រុមខេត្តឡុងអាន Posted: 15 Jun 2011 01:35 AM PDT រាជធានីភ្នំពេញ ៖ ក្រុមបាល់ទះក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នឹងត្រូវធ្វើការប្រកួតសាកល្បងបច្ចេកទេសជាមួយក្រុមកីឡាបាល់ ទះខេត្តឡុងអាន ប្រទេសវៀតណាម នៅថ្ងៃទី១៧ មិថុនា ខាងមុខនេះ ។ |
កញ្ញាឯកក្លាយជាតួឯកក្នុងរឿង«ស្រណោះទឹកគ្រឿងរបស់ម៉ែ»និងរឿង«កុលាបបាត់ដំបង» Posted: 15 Jun 2011 01:34 AM PDT រាជធានីភ្នំពេញ ៖ កញ្ញាមាស សុម៉ាលី ក្នុងវ័យ១៩ឆ្នាំ អតីតជាបេក្ខនារីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីប្រឡងជ្រើសរើសកញ្ញាឯក BRID GESTON ឆ្នាំ២០០៩ ។ ដោយសារមានរូបសម្ផស្សស្រស់ស្អាតនិងធ្លាប់ហាត់សម្តែងនៅក្នុង សាលាសិល្បៈនិងក្លឹបសិល្បៈមួយចំនួនជំរុញឱ្យនាងក្លាយជា អ្នកដើរបង្ហាញម៉ូដ និងសម្តែងកាយវិការខារ៉ាអូខេ និងភាពយន្តជាច្រើនរឿង ។ |
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមធ្យម Posted: 15 Jun 2011 01:30 AM PDT រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បើកឱ្យមានវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលកម្រិតមធ្យមរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ មិថុនា នៅពហុកីឡដ្ឋានជាតិ ។ |
យីឌុបដឹកហ្គាសកំពុងបំផ្លាញផ្លូវតាមបន្ទាត់ព្រំដែន Posted: 15 Jun 2011 01:24 AM PDT ក្រុងប៉ោយប៉ែត ៖ រថយន្តយីឌុបដឹកហ្គាសចេញពីតាមច្រករបៀង បាននិងកំពុងបំផ្លាញផ្លូវតាមខ្សែបន្ទាត់ព្រំដែនបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសសិស្សសាលាក្រោយពេលធ្លាក់ភ្លៀងម្តងៗ ។ ជាក់ស្តែងព្រឹកថ្ងៃទី១៥ មិថុនា នៅភូមិអូរនាង សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត |
ព័ត៌មានខ្លីៗស្តីពីគ្រូបង្វឹកបាល់ទាត់តាមបណ្តាក្លឹបនានានៅតំបន់អឺរ៉ុប Posted: 15 Jun 2011 01:23 AM PDT * លោកអាន់សេឡុតទី អតីតគ្រូបង្វឹកក្លឹប Chelsae សុំសម្រាកការងាររយៈពេល១ឆ្នាំ លោកកាឡូស អាន់សេឡុតទី ដែលត្រូវដកតំណែងពីក្លឹប Chelsae ក្នុងពេលចប់រដូវកាលកន្លងមក បានគូសបញ្ជាក់ថា លោកមិនធ្លាប់បានទទួលការទាក់ទងពីក្លឹបផ្សេងឱ្យចូលបម្រើការ ជាគ្រូបង្វឹកទេ និងតាំងចិត្តឈប់សម្រាកពីការងាររយៈពេល១ឆ្នាំ សម្រាប់ស្វែងរកបទ ពិសោធន៍ផ្សេង ។ |
ហ៊ូជីនតាវ ៖ កិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីរ៉ង់ល្អប្រសើរ Posted: 15 Jun 2011 01:20 AM PDT ប្រធានាធិបតីចិន លោកហ៊ូជីនតាវ ថ្លែងកាលពីរសៀលថ្ងៃទី១៤ មិថុនា នៅទីក្រុងអាស្តាណាថា ការពង្រឹង និងការពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងអ៊ីរ៉ង់នឹងបំរើដល់ផលប្រយោជន៍រួមរបស់ភាគីទាំង២ ហើយជួយដល់ការថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងលើពិភពលោក។ លោកហ៊ូ ថ្លែងបែបនេះក្នុងឱកាសនៃការជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាមូដអាម៉ាឌីណឺហ្សាដ |
អភិបាលខណ្ឌដូនពេញរំលឹកដល់ប្រជាការពារក្នុងការអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព Posted: 15 Jun 2011 01:20 AM PDT រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានរៀបចំពីធីសំណេះសំណាល និងក្រើនរំលឹកដល់ប្រជាការពារទូទាំងខណ្ឌ ដើម្បីអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាពតាមលក្ខណសម្បត្តិទាំង៥យ៉ាង ក្រោមអធិបតីភាពលោកសុខ សម្បត្តិ អភិបាលខណ្ឌ ដោយមានការចូលរួមពីអស់លោក |
បាក់អគារមួយនៅរដ្ឋធានីកេនយ៉ាស្លាប់យ៉ាងតិច2នាក់ Posted: 15 Jun 2011 01:19 AM PDT ទីភ្នាក់ងារមនុស្សធម៌មួយអះអាងកាលពីថ្ងៃទី១៤ មិថុនា ថា មនុស្សយ៉ាងតិច២នាក់ស្លាប់ និងជាច្រើនសិបនាក់ទៀតរបួសក្រោយពីការបាក់អគារមួយដែលកំពុងសាង សង់ក្នុងសង្កាត់មួយនៃទីក្រុងណៃរ៉ូប៊ី។ សង្គមកាកបាទក្រហមកេនយ៉ា KRCS ថ្លែងថា អគារកំពស់៦ជាន់នោះដែលកំពុងសាងសង់នៅក្បែរផ្លូវមួយនៃតំបន់ ព្រលានយន្តហោះ EMBAKASI ក្រុងណៃរ៉ូប៊ីបានបាក់បណ្តាលឱ្យកប់ពួកកម្មករក្នុងគំនរបាក់បែក ។ |
ទីលានហាត់ប្រាណសាធារណៈលើសួនមាត់ទន្លេមានការណែនាំសម្រាប់សុខភាព Posted: 15 Jun 2011 01:09 AM PDT រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី១៤ មិថុនា ២០១១ សាលារាជធានីភ្នំពេញ បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានហាត់ប្រាណដែលមានទីតាំងស្ថិតលើសួនច្បារមាត់ទន្លេខាងជើងព្រះបរមរាជវាំង ឬខាងកើតផ្សារកណ្តាល បន្ទាប់ពីសួនហាត់ប្រាណនេះត្រូវបានស្ថាបនារួចរាល់កាលពីពេលថ្មីៗកន្លងមក |
Posted: 15 Jun 2011 12:55 AM PDT តាមព័ត៌មានចេញផ្សាយដោយទីស្នាក់ការអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន អំពាវនាវកុំឱ្យមានការជ្រៀតជ្រែកណាមួយក្នុងអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ឬសាលាក្តីខ្មែរក្រហម ក្រោយពីលោកគាំទ្រការបន្តករណី០០៣ របស់តុលាការមក។ |
Posted: 15 Jun 2011 12:48 AM PDT បណ្តាអ្នកជំនាញមន្ទីរពិសោធន៍ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារ ធាតុញៀនពិភពលោកហៅកាត់ថាWADAបញ្ជាក់ថានៅសប្តាហ៍ក្រោយខ្លួននឹង ពិនិត្យសើរើឡើងវិញច្បាប់ប្រឆាំងនឹងការប្រើប្រាស់សារធាតុ Clenbuterol(គឺជាប្រភេទសារធាតុដែលគេរកឃើញនៅក្នុងឈាមកីឡាករ អេស្ប៉ាញអាល់បឺតូ កុងតាឌ័រអំឡុងការប្រណាំងកង់កម្មវិធីTour de Franceឆ្នាំទៅ មិញ)។ |
ជប៉ុនទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាស្គីពិភពលោក2014 Posted: 15 Jun 2011 12:46 AM PDT ប្រទេសជប៉ុនត្រូវបានគេផ្តល់សិទ្ធិឱ្យរៀបចំការប្រកួតកីឡាស្គី សម្តែងលើទឹកកកម្រិតពិភពលោកឆ្នាំ២០១៤( World Figure Skating Championships)គឺ៣ខែបន្ទាប់ពីប្រទេសនេះបានបោះបង់ព្រឹត្តិការណ៍ ឆ្នាំ២០១១នេះក្រោយពីមានគ្រោះរញ្ជួយដី។ កាលពីថ្ងៃអង្គារសហព័ន្ធកីឡាស្គីពិភពលោកISUបានប្រកាសថា ការប្រកួតជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០១៤នឹងត្រូវប្រារព្ធធ្វើ នៅក្នុងទីក្រុងតូក្យូ ឬក៏ទីក្រុងសៃតាម៉ាដែលនៅក្បែរគ្នា។ |
សាលាខណ្ឌសែនសុខជ្រើសរើសសង្កាត់ទឹកថ្លាសាកល្បង៦ខែអំពីសុវត្ថិភាពភូមិ-សង្កាត់ Posted: 15 Jun 2011 12:39 AM PDT រាជធានីភ្នំពេញ ៖ ជំនួសមុខឱ្យគណៈអភិបាលខណ្ឌ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខណ្ឌសែនសុខ ដោយមានការចូលរួមពី លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌ លោករ៉ែម រតនៈ មេបញ្ជាការរងកងរាជអាវុធហត្ថ លោកមេភូមិមហាលិបខ្នង និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ នៅរសៀលថ្ងៃទី១០ មិថុនា |
ជប៉ុនត្រៀមពង្រីកទីផ្សារនៅប្រទេសចិនឱ្យបាន2.000កន្លែងក្នុងឆ្នាំ2020 Posted: 15 Jun 2011 12:37 AM PDT អ៊ីអុន (AEON)ក្រុមពាណិជ្ជកម្មលក់រាយដ៏ធំបំផុតរបស់ជប៉ុនត្រៀមពង្រីកទី ផ្សារនៅក្នុងប្រទសចិនដោយមានផែនការពង្រីកសាខាឱ្យបានដល់២ពាន់ កន្លែងក្នុងទសវត្សក្រោយ។ តាមទីភ្នាក់ងារព័ត៌មានហ្វាយណេនស្យលផ្សាយថា លោកជឺរី ប្ល៊ែក អនុប្រធានគ្រប់គ្រង និងជាប្រធានបុគ្គលិកផ្នែកយុទ្ធសាស្ត្រ នៃសាខាលក់រាយអ៊ីអុនបញ្ជាក់ឱ្យដឹងថា មិនដឹងថា «ចាប់ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ២០២០យើងនឹងរីកចំរើនប៉ុនណា? |
កីឡាករបាល់ទាត់នាំគូស្នេហ៍ទៅសប្បាយរីករាយនៅមាត់សមុទ្រក្នុងរដូវក្តៅ Posted: 15 Jun 2011 12:33 AM PDT ដោយមានការអត់ធ្មត់និងក្រាញននាលក្នុងអំឡុងប្រកួតបាល់ទាត់ មួយរដូវកាលដែលមានរយៈពេល៩ខែ ក្រោយពីបានបិទរដូវកាលបណ្តាកីឡាករបាល់ទាត់ល្បីៗនៅតំបន់ អឺរ៉ុបក៏បានផ្តល់ឱកាសដល់គូស្នេហ៍និងក្រុមគ្រួសារយ៉ាងសប្បាយ រីករាយដោយបានធ្វើដំណើរទៅសម្រាកលំហែកាយនៅតាមមាត់ សមុទ្រដ៏ស្រស់ត្រកាលនារដូវក្តៅក្នុងតំបន់អឺរ៉ុប ។ ស្របពេលជាមួយគ្នានេះទីភ្នាក់ងារដេលី ម៉េលរបស់អង់គ្លេស បានប្រមូលផ្តុំនិងផ្សព្វផ្សាយរូបភាពទូទៅរបស់កីឡាករក្នុង ក្របខណ្ឌប្រឺមីញេលីកអង់គ្លេសដែលមានលក្ខណៈស្និទ្ធស្នាលល្អូក ល្អិនជាមួយគូស្នេហ៍របស់ពួកគេ |
Posted: 15 Jun 2011 12:32 AM PDT រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រតិកម្មតបទៅខាងភាគីថៃពាក់ព័ន្ធនឹងការចាប់ពលរដ្ឋកម្ពុជាចោទប្រកាន់ពីបទចារកម្មនោះថា ករណីចាប់ពលរដ្ឋកម្ពុជាចោទប្រកាន់ពីបទចារកម្មរបស់ភាគីថៃគឺជារឿងប្រឌិតមួលបង្កាច់សុទ្ធសាធ ហើយកម្ពុជាមិនអាចដោះដូរបានទេ ខណៈដែលភាគីថៃលើកឡើងថា |
ជប៉ុនចាប់ខ្លួនបុរសអាសអាភាសសន្សំទឹកមាត់ក្មេងស្រីសម្រាប់តម្រូវការផ្លូវភេទ Posted: 15 Jun 2011 12:27 AM PDT ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរស៥៥ឆ្នាំម្នាក់ ពីបទប្រព្រឹត្តអំពើអាសអាភាស ដោយជនជាប់ចោទបានសន្សំទឹកមាត់របស់សិស្សស្រីចំនួន៣នាក់ និងបានថតខ្សែអាត់វីដេអូខណៈពេលពួកនាងកំពុងស្តោះទឹកមាត់ ដើម្បីតម្រូវការផ្លូវភេទ។ លោកថូឈីហ៊ីកូ មីស៊ូណូ ត្រូវបានចាប់ខ្លួននៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៣ មិថុនា ដោយសមត្ថកិច្ចប៉ូលិសចោទប្រកាន់ពីបទប្រព្រឹត្តអំពើអាសអាភាស អាចមានទោសខ្ពស់ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ |
Posted: 15 Jun 2011 12:18 AM PDT រាជធានីភ្នំពេញ ៖ ឃួន ខេមរី, ស្រី សុគន្ធរតនៈ និង Bruce Cormack ជាបេក្ខជនតំណាងកម្ពុជានៅក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯក «The Cheers Challenge Championship» នៅប្រទេសសិង្ហបុរី។ «The Cheers Challenge Championship» ជាវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតរយៈពេលបីខែក្នុងការលេងហ្គេមតាមអ៊ីនធើរណេត |
អ្នកទេសចរជប៉ុនកន្ត្រាក់ផ្លូវចិត្តដោយសារពាក្យអសុរោះរបស់អ្នករត់តាក់ស៊ីនៅប៉ារីស Posted: 15 Jun 2011 12:18 AM PDT ស្ថានទូតជប៉ុនបានបញ្ជូនភ្ញៀវទេសចរជាច្រើននាក់ត្រឡប់ទៅប្រទេស ក្រោយពីកើតអាការកន្ត្រាក់គាំងផ្នែកផ្លូវចិត្ត ឬសាំងដ្រូម ទទួលយកមិនបានពីស្ថានភាពក្នុងទីក្រុងប៉ារីសដែលគ្មានភាពទំនើប ទាន់សម័យដូចដែលបានដឹង ឬតាមការនឹកស្រមៃ។ គ្រូពេទ្យផ្លូវចិត្តជប៉ុន បញ្ជាក់ថា អាការនោះជាអាការប៉ារីសសាំងដ្រូម និងជាមធ្យមជនជាតិជប៉ុនច្រើនជាង១២នាក់ក្នុងមួយឆ្នាំក្លាយជា អ្នករងគ្រោះពីអាការនោះ ព្រោះតែមានក្តីស្រមៃខ្ពស់ជាមួយនឹងការធ្វើទេសចរណ៍នៅបរទេសជា លើកដំបូង។ |
យន្តហោះសម្រាប់ពេលអនាគតដែលអ្នកដំណើរអាចទស្សនាទេសភាពនៅជុំវិញ Posted: 15 Jun 2011 12:15 AM PDT ក្រុមហ៊ុនអ៊ែរបាស់ (Air Bus) បានបង្ហាញពីគោលគំនិតនាពេលអនាគតសម្រាប់យន្តហោះប្រកបដោយ ទេសភាពដ៏ស្រស់ស្អាតនឹងត្រូវយកមកប្រើប្រាស់ក្នុងការដឹក ជញ្ជូនតាមផ្លូវអាកាសរយៈពេល៤០ឆ្នាំខាងមុខ សម្រាប់អ្នកដំណើរមានភាពស្រស់ស្រាយ និងមានបង្អួចតែមួយ ខណៈពេលកំពុងហោះហើរនៅលើលំហអាកាសដោយពួកគេអាចមើលឃើញអ្វីៗ គ្រប់យា៉ងទាំងនៅផ្នែកខាងក្រោយខាងមុខ និងសងខាងយន្តហោះនោះ ។ |
ជីវិតក្មេងរើសអេតចាយកំពុងពុះពាររស់ប្រឆាំងព្រហ្មលិខិត Posted: 15 Jun 2011 12:10 AM PDT ខេត្តព្រៃវែង ៖ ក្រោយពីម្តាយស្លាប់ដោយលង់ទឹក កូនត្រូវនៅជាមួយឪពុកដែលពិការជើង និងពិការចិត្ត ឥតខ្វល់ពីជីវិតកូនទាំង៥ដែលដើរកកាយតាមគំនរសំរាមរើសអេតចាយយកទៅលក់យកលុយទិញអាហារចែកគ្នាហូបមួយថ្ងៃសំរាប់តែមួយថ្ងៃពិតជារស់ដោយក្តីលំបាក។ កុមារប្រុស ស្រីពីរនាក់បងប្អូនបានរៀបរាប់អំពីជីវិតគ្រួសារពួកគេប្រាប់អ្នកយកព័ត៌មានយើងថា |
ស៊ីរីដាក់ពង្រាយរថក្រោះនៅភាគខាងកើតប្រទេសកំញើញហ្វូងបាតុករ Posted: 14 Jun 2011 11:59 PM PDT ប្រទេសស៊ីរីពេលនេះបានដាក់ពង្រាយរថក្រោះជាច្រើនគ្រឿងនៅ ភាគខាងកើតប្រទេស គឺក្នុងទីក្រុងប្រវត្តិសាស្ត្រ Maarat al-Numean ដើម្បីពង្រីកយុទ្ធនាការយោធាបង្ក្រាបប្រឆាំងហ្វូងបាតុករដែល កំពុងធ្វើបាតុកម្មប្រឆាំងលោកប្រធានាធិបតី បាចាអាល់អាសាដ ។ ការដាក់ពង្រាយរថក្រោះនេះធ្វើឱ្យពលរដ្ឋជាច្រើនម៉ឺននាក់ រត់ភៀសខ្លួនចេញពីទីក្រុងនេះ ។ នៅតំបន់កុលសម្ព័ន្ធភ្នំភាគខាងកើតប្រទេសស៊ីរីជាកន្លែងចម្រាញ់ ប្រេងបាន៣៨០.០០០បារ៉ែល |
វ៉េណេស៊ុយអេឡា ៖ បះបោរក្នុងគុកមួយស្លាប់19នាក់ Posted: 14 Jun 2011 11:56 PM PDT យោងតាមតុល្យការថ្មីមួយប្រកាសកាលពីថ្ងៃទី១៤ មិថុនា ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌វ៉េណេស៊ុយអេឡាថា ការបះបោរដែលផ្ទុះឡើងកាលពីថ្ងៃទី១២ មិថុនា កន្លងមកនេះ ក្នុងពន្ធនាគារមួយជិតក្រុងការ៉ាកាស់អ្នកស្លាប់មានដល់១៤នាក់ ។ លោកតារេក អែល អាអ៊ីសសាមី មុននេះ ធ្លាប់បានថ្លែងថា ការបះបោរក្នុងពន្ធនាគារអែល រ៉ូដឺអូ -I ភាគខាងកើតក្រុងការ៉ាកាស់ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៣នាក់ និង២២នាក់ត្រូវរបួស ។ តែរដ្ឋមន្ត្រីរូបនោះប្រកាសកាលពីថ្ងៃទី១៤ មិថុនា ថា មនុស្សដល់ទៅ១៩នាក់ឯណោះស្លាប់ ។ |
បិសាចក្នុងវិហារកាតូលិកមួយរូបវិះតែទទួលរង្វាន់ណូបែលសន្តិភាព Posted: 14 Jun 2011 11:53 PM PDT ហ្វ្រង់ស្វ័រ ហ៊ូតា (François Houtart) អាយុ៨៥ឆ្នាំ បព្វជិតកាតូលិកជនជាតិបែលហ្ស៊ិក ដឹងខ្លួនគេចលែងរួច ក៏ព្រមសារភាពថា ធ្លាប់បានរំលោភផ្លូវភេទលើកុមារពិតមែន ។ ការចោទប្រកាន់នេះ ធ្វើឡើងដោយបងស្រីជនរងគ្រោះផ្ទាល់បន្ទាប់ពីមានយុទ្ធនាការ តែងតាំងបព្វជិតហ៊ូតា ជាបេក្ខជនសម្រាប់រង្វាន់ណូបែលសន្តិភាព ដោយគាត់បានលះបង់កម្លាំងកាយចិត្តយូរឆ្នាំ ប្រឆាំងផលវិបាកអាក្រក់ចំពោះបណ្តាប្រទេសតតិយលោក អំពីសកលភាវូបនីយកម្ម ។ |
Posted: 14 Jun 2011 11:48 PM PDT ក្លឹប Udinese បានឱ្យដឹងថា ក្លឹប Man City ដែលជាក្លឹបល្បី និងមានប្រាក់ច្រើនសន្ធឹកសន្ធាប់នៅក្របខណ្ឌប្រឺមីញេលីកអង់គ្លេស គឺជាបេក្ខភាពនាំមុខក្នុងការទិញកីឡាករអាឡេកស៊ីស សានឆេស ខ្សែបម្រើក្រុមជម្រើសជាតិស៊ីលី ប្រជែងជាមួយក្លឹប Barcelona, Inter Milan និង Juventus ប៉ុន្តែបច្ចុប្បន្ន សំណើនៅមិនទាន់ពេញចិត្តក្នុងការផ្លាស់ចេញនៅឡើយ។ |
នាងស៊េរីណា ឈ្នះជុំទី១ប្រកួតតឺន្នីស AEGON International Posted: 14 Jun 2011 11:43 PM PDT ការឈានចូលទីលានប្រកួតជាលើកទី១បន្ទាប់ពីអវត្តមានអស់រយៈជិត ១ឆ្នាំ កីឡាការិនីអាមេរិក ស៊េរីណា វីលៀម បានឆ្លងផុតជុំទី១នៃកម្មវិធី AEGON International ដោយចង្វាក់ប្រកួតមួយៗ។ កម្មវិធីប្រកួតដែលមានលក្ខណៈជាការកំដៅសាច់ដុំត្រៀមចូលក្រប ខណ្ឌធំ Wimbledon នេះ ត្រូវបានរៀបចំធ្វើនៅទីលានDevonshire Park ស្ថិតក្នុងទីក្រុងEastbourne ប្រទេសអង់គ្លេសកាលពីថ្ងៃអង្គារ ទី១៤ ខែមិថុនាកន្លងមក ។ |
ចន ស៊ីណា ត្រូវបំបាក់ដោយ ស៊ីអឹម ផាំង ក្នុងការប្រកួតនៅសង្វៀនRAW Posted: 14 Jun 2011 11:36 PM PDT ដោយមានការចូលឆាឆៅដល់ទីកន្លែងប្រកួតពីសំណាក់អ្នកកីឡាកាស ស្បែកខ្មៅR-Truthម្ចាស់ជើងឯក WWE Champion ចន ស៊ីណានៅក្នុងការប្រកួតមិនមែនដណ្តើមខ្សែក្រវាត់១ទល់១ជាមួយ ស៊ីអឹម ផាំង កាលពីរាត្រីថ្ងៃចន្ទបានបែកអារម្មណ៍ត្រូវស៊ីអឹម ផាំង ប្រើស្នៀតពិសេសលបវាយប្រហារដណ្តើមបានជ័យជម្នះជាស្ថាពរ។ ការប្រកួតនោះត្រូវបានរៀបចំធ្វើនៅសង្វៀនកីឡាកាស ស្ថិតក្នុងសង្វៀនUniondaleជាយក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រឹកថ្ងៃអង្គារទី១៤ មិថុនានៅកម្ពុជា។ |
រដ្ឋធានីទ្រីប៉ូលីរងការវាយប្រហារតាមអាកាសជាថ្មីទៀត Posted: 14 Jun 2011 11:30 PM PDT ទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី រងការវាយប្រហារតាមអាកាសជាថ្មីទៀត កាលពីយប់ថ្ងៃទី១៤ មិថុនា កន្លងមក ដោយមានការផ្ទុះគ្រាប់ដ៏ខ្លាំង២លើកជាប់ៗគ្នា ធ្វើឱ្យកក្រើករដ្ឋធានីនេះ ក្រោយពីអង្គការអូតង់ផ្អាកការវាយប្រហារតាមអាកាសរយៈពេល ៣ថ្ងៃមក ខណៈពេលពួកឧទ្ទាមកំពុងវាយប្រហាររុលទៅមុខ ប្រឆាំងកងកម្លាំងរបស់លោកកាដាហ្វី ហើយដណ្តើមកាន់កាប់បានភូមិមួយនាភាគពាយ័ព្យរដ្ឋធានី ទ្រីប៉ូលី ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |