|
- សមត្ថកិច្ចប៉ូលិសចរាចរណ៍ប្រើកម្លាំងទ្រង់ទ្រាយធំចុះពង្រឹងការអនុវត្តច្បាប់ចរាចរណ៍
- កូរ៉េខាងជើងទាមទារឱ្យកូរ៉េខាងត្បូងបញ្ជូនពលរដ្ឋខ្លួន9នាក់ត្រឡប់ទៅស្រុកវិញ
- លោកអូបាម៉ា ពិគ្រោះជាមួយឧត្តមសេនីយ៍ PETRAEUS ពីការដកថយចេញពីអាហ្វហ្គានីស្ថាន
- រុស្ស៊ីគាំទ្រលោកបាន គីមូន ធ្វើប្រមុខ អ.ស.ប មួយអាណត្តិទៀត
- ពេទ្យថាលង់ទឹកស្លាប់ ជីដូនមិនជឿដុតភ្លើងឆ្អើរទីបំផុតនៅតែស្លាប់
- យុវជនបីនាក់ជិះម៉ូតូឌុបគ្នាបុកគោរបួសធ្ងន់ ប៉ូលិសមិនខ្វល់
- ប៉ូលិសចរាចរខេត្តចាប់រថយន្តដឹកសំពីងសំពោងចំនួន៧គ្រឿង
- ប្រធានាធិបតីយេម៉ែន លោកសាឡេហ៍ សច្ចាថានឹងមិនចុះចេញពីតំណែង
- ក្រសួងមន្ទីរទេសចរណ៍ទាំង២៤ខេត្ត-រាជធានីជាកន្លែងគ្មានផ្សែងបារី
- ឃាត់ខ្លួនមេខ្យល់នាំពលករទៅធ្វើការនៅថៃប្រើឈ្មោះក្រុមហ៊ុន
- តាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកោះពេជ្រ
- អាមេរិកសច្ចាតាមប្រមាញ់ ឬសម្លាប់មេដឹកនាំថ្មីអាល់កៃដាដូចប៊ីនឡាដេន
- សមត្ថកិច្ចនគរបាលរាជធានីប្រមូលបានខិត្តប័ណ្ណជនអនាមិករាប់រយសន្លឹក
- កិច្ចប្រជុំអង្គការយូណេស្កូឆាប់ៗនេះ កម្ពុជានឹងដាក់របៀបវារៈផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារ និងអំពាវនាវឱ្យពិភពលោកថ្កោលទោសសៀម
- អូតង់បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីទ្រីប៉ូលីទៀត ក្រោយលោកកាដាហ្វី បង្ហាញឆន្ទៈរៀបចំការបោះឆ្នោត
- វាយប្រហារអត្តឃាតប្រឆាំងនឹងទីចាត់ការប៉ូលិសនៅរដ្ឋធានីនីហ្សេរីយ៉ាស្លាប់២នាក់
- លោកកាដាហ្វី ឱ្យរៀបចំការបោះឆ្នោត ប៉ុន្តែត្រូវច្រានចោលដោយពួកឧទ្ទាម ខណៈអេស្ប៉ាញបណ្តេញឯកអគ្គរដ្ឋទូតលីប៊ី ចេញពីប្រទេស
- លោកឧបនាយករដ្ឋមន្ត្រីសុខ អាន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំអង្គការយូណេស្កូ និងបង្ហាញពីផែនការអភិវឌ្ឍន៍ប្រាសាទព្រះវិហារ
- អ៊ីស្រាអែល៖ ស្លាប់៣នាក់ក្នុងការផ្ទុះមួយ
- ទាហានកម្ពុជា៤៧នាក់ទៅកាន់ថៃចូលរួមក្នុងសមយុទ្ធពហុជាតិថែរក្សាសន្តិភាព
- លោកជំទាវឧកញ៉ា យីន ផាន្នី ធ្វើទានអាហារកញ្ចប់ដល់អ្នកជំងឺ១៦០នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
- ជុំវិញរឿងរ៉ាវស្ត្រីបីកូនប្លុងចោលឱ្យអ្នកលក់មាស ស្ត្រីជាម្តាយបង្ហាញខ្លួន និងអះអាងថាកូនឈឺគ្មានលុយទិញថ្នាំ
- ស្ត្រីម្នាក់ត្រូវឃាតករំលោភហើយសម្លាប់នៅក្នុងផ្ទះ ខណៈប្តីទៅចាប់កណ្តុរ
- មនុស្សចាស់-ក្មេងជិះទូកត្នោតទៅកាត់ត្រកួន ព្រលឹត លិចក្នុងបឹងស្លាប់៤នាក់ រស់១នាក់
- កម្សាន្តអារម្មណ៍
- ព្រលឹងព្រះវិហារ (បទពាក្យប្រាំបី)
- សៀមប្រឌិតរឿងថ្មី អាប់ភីស៊ីតប្រកាសថាបុរសជនជាតិកម្ពុជាដែលជាប់ចោទរត់គេចខ្លួនបាត់ហើយ
- ខែថ្ងៃមិនល្អមេបាមិនឱ្យរៀបការ គូស្នេហ៍នាំគ្នាវេចលុយសន្ធឹកសន្ធាប់រត់
- សម្លាប់បុរសពោះម៉ាយដ៏សាហាវ ចាប់ចងជើងនិងចងស្លាបសេក ប្រល័យជីវិតរួចយកទៅចង.ក
- កម្មករ-កម្មការិនីរោងចក្របន្តដួលសន្លប់ជិត១០០នាក់ទៀត មូលហេតុច្បាស់ការណ៍មិនទាន់ប្រកាសឱ្យដឹងនៅឡើយ
Posted: 17 Jun 2011 12:57 AM PDT រាជធានីភ្នំពេញ ៖ សមត្ថកិច្ចចម្រុះរបស់នាយកដ្ឋានសណ្តាប់ធ្នាប់ និងការិយាល័យចរាចរណ៍ជើងគោក រួមទាំងសមត្ថកិច្ចខណ្ឌទាំង៨ កាលពីយប់ថ្ងៃទី១៦ មិថុនា ២០១១ បានប្រើកម្លាំងជាទ្រង់ទ្រាយធំប្រមាណជាង១០០នាក់ បែងចែកជា២គោលដៅចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងធ្វើការឃាត់ម៉ូតូអត់កញ្ចក់ និងអត់ពាក់មួក |
កូរ៉េខាងជើងទាមទារឱ្យកូរ៉េខាងត្បូងបញ្ជូនពលរដ្ឋខ្លួន9នាក់ត្រឡប់ទៅស្រុកវិញ Posted: 17 Jun 2011 12:43 AM PDT ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយកាលពីថ្ងៃទី១៦ មិថុនា កន្លងមកថា កូរ៉េខាងជើងបានទាមទារឱ្យកូរ៉េខាងត្បូងធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋខ្លួន៩នាក់ ត្រឡប់ទៅកាន់ប្រទេសវិញ ដែលអ្នកទាំងនេះបានឆ្លងកាត់តំបន់ព្រំដែនទឹកអន្តរកូរ៉េនៅ តំបន់ឆ្នេរសមុទ្រភាគខាងលិចឧបទ្វីបកូរ៉េ កាលពីសប្តាហ៍មុន ។ |
លោកអូបាម៉ា ពិគ្រោះជាមួយឧត្តមសេនីយ៍ PETRAEUS ពីការដកថយចេញពីអាហ្វហ្គានីស្ថាន Posted: 17 Jun 2011 12:42 AM PDT ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានពិគ្រោះកាលពីថ្ងៃទី១៥ មិថុនា កន្លងមក នេះ ជាមួយឧត្តមសេនីយ៍ DAVID PETRAEUS អំពីគម្រោងរបស់លោកកាត់បន្ថយចំនួនទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន ។ |
រុស្ស៊ីគាំទ្រលោកបាន គីមូន ធ្វើប្រមុខ អ.ស.ប មួយអាណត្តិទៀត Posted: 17 Jun 2011 12:34 AM PDT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកអាឡិច សាន់ឌ័រ លូកា សឺវិក ថ្លែងកាលពីថ្ងៃទី១៦ មិថុនា ថា ប្រទេសរុស្ស៊ី គាំទ្របេក្ខភាពអគ្គលេខាធិការ អ.ស.ប លោកបាន គីមូន ឱ្យកាន់តំណែងជាប្រមុខ អ.ស.ប អាណត្តិទី២ មួយទៀត។ |
ពេទ្យថាលង់ទឹកស្លាប់ ជីដូនមិនជឿដុតភ្លើងឆ្អើរទីបំផុតនៅតែស្លាប់ Posted: 17 Jun 2011 12:30 AM PDT ក្រុងប៉ោយប៉ែត ៖ ក្មេងប្រុសកំព្រាម្នាក់ក្នុងចំណោមបងប្អូនប្រុស៣នាក់ បានលង់ទឹកស្លាប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៦ មិថុនា នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ។ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានប្រាប់ថា ក្មេងប្រុសនេះស្លាប់ហើយ ប៉ុន្តែស្ត្រីចំណាស់ជាជីដូន ព្រោះតែមិនអស់អាល័យគិតសង្ស័យថា |
យុវជនបីនាក់ជិះម៉ូតូឌុបគ្នាបុកគោរបួសធ្ងន់ ប៉ូលិសមិនខ្វល់ Posted: 17 Jun 2011 12:25 AM PDT ខេត្តកំពត ៖ យុវជនបីនាក់រងរបួសធ្ងន់ធ្ងរដេកសន្លប់រដូករណែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើង ខណៈពួកគេទាំងបីនាក់នេះជិះម៉ូតូ C100 កូរ៉េ ពណ៌ប្រផេះ គ្មានស្លាកលេខ ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចរួចបានបុក គោមួយក្បាលដែលរត់ឆ្លងផ្លូវ |
ប៉ូលិសចរាចរខេត្តចាប់រថយន្តដឹកសំពីងសំពោងចំនួន៧គ្រឿង Posted: 17 Jun 2011 12:21 AM PDT ខេត្តតាកែវ ៖ រថយន្តដឹកសំពីងសំពោងចំនួន៧គ្រឿងត្រូវប៉ូលិសចរាចរឈរជើងនៅចំណុចផ្លូវកែងស្ថានីយប្រេងឃាត់ជាបន្តបន្ទាប់ ខណៈពេលចេញពីច្រកទ្វារអន្តរជាតិភ្នំដិនឆ្ពោះទៅរាជធានីភ្នំពេញ។ ការឃាត់រថយន្តដឹកទំនិញសំពីងសំពោងនេះនៅតាមបណ្តោយផ្លូវជាតិលេខ២ កាលពីវេលាម៉ោង១២អធ្រាត្រដល់វេលាម៉ោង៣ និង២០នាទីរំលង |
ប្រធានាធិបតីយេម៉ែន លោកសាឡេហ៍ សច្ចាថានឹងមិនចុះចេញពីតំណែង Posted: 17 Jun 2011 12:04 AM PDT ប្រធានាធិបតីយេម៉ែន លោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ កាលពីថ្ងៃទី១៦ មិថុនា កន្លងមក បានសច្ចាថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងយកឈ្នះវិបត្តិរបស់ប្រទេសដោយ លោកអះអាងបញ្ជាក់សាជាថ្មីម្តងទៀតថា លោកនឹងមិនចុះចេញពីតំណែងឡើយ ហើយក្នុងរលកនៃការប៉ះទង្គិចគ្នាលើកចុងក្រោយនេះ ពួកខ្មាន់កាំភ្លើងបានបើកការវាយប្រហារប្រឆាំងអគាររដ្ឋាភិបាលជា ច្រើនកន្លែង និងប៉ុស្តិ៍ឆែកឆេរនានា។ |
ក្រសួងមន្ទីរទេសចរណ៍ទាំង២៤ខេត្ត-រាជធានីជាកន្លែងគ្មានផ្សែងបារី Posted: 17 Jun 2011 12:04 AM PDT រាជធានីភ្នំពេញ ៖ នៅក្រសួងទេសចរណ៍កាលពីថ្ងៃទី១៥ មិថុនា មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលអ្នកប្រឹក្សាយោបល់ឈប់ជក់បារី និងប្រកាសថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៤ជាកន្លែងធ្វើការ គ្មានផ្សែងបារីក្រោមអធិបតីភាពលោកហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ |
ឃាត់ខ្លួនមេខ្យល់នាំពលករទៅធ្វើការនៅថៃប្រើឈ្មោះក្រុមហ៊ុន Posted: 16 Jun 2011 11:47 PM PDT ខេត្តពោធិ៍សាត់ ៖ មេខ្យល់នាំពលករទៅធ្វើការនៅប្រទេសថៃម្នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៥ មិថុនា តាមពាក្យបណ្តឹងរបស់ឪពុកម្តាយ និងអាណាព្យាបាលជនរងគ្រោះ។ មេខ្យល់រូបនេះឈ្មោះសំ ឈុនឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្ទះស្លា ឃុំខ្នារទទឹង ស្រុកបាកាន |
តាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកោះពេជ្រ Posted: 16 Jun 2011 11:31 PM PDT រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានរៀបចំតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាលើកទី៣រយៈពេល៤ថ្ងៃនៅកោះពេជ្រ គឺចាប់ពីថ្ងៃទី១៦ដល់១៩ មិថុនា ហើយពិធីសម្ពោធក្រោមអធិបតីភាពលោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ លោកចម ប្រសិទ្ធ បានថ្លែងថា ពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ |
អាមេរិកសច្ចាតាមប្រមាញ់ ឬសម្លាប់មេដឹកនាំថ្មីអាល់កៃដាដូចប៊ីនឡាដេន Posted: 16 Jun 2011 11:28 PM PDT សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ មិថុនា កន្លងមក បានសច្ចាថានឹងតាមប្រមាញ់ និងសម្លាប់មេដឹកនាំក្រុមភេវកម្មអាល់កៃដា ដែលទើបទទួលការតែងតាំងថ្មីឈ្មោះអៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី។ អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ជាជនជាតិអេហ្ស៊ីប ជាជនលេខ២ អាល់កៃដា ត្រូវបានជ្រើសតាំងជាប្រមុខថ្មីក្រុមអាល់កៃដាកាលពីថ្ងៃទី១៦ មិថុនា កន្លងមក |
សមត្ថកិច្ចនគរបាលរាជធានីប្រមូលបានខិត្តប័ណ្ណជនអនាមិករាប់រយសន្លឹក Posted: 16 Jun 2011 11:21 PM PDT រាជធានីភ្នំពេញ ៖ នៅវេលាទៀបភ្លឺថ្ងៃទី ១៧ មិថុនា ២០១១ វេលាម៉ោងប្រមាណ៤និង៣០នាទី សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានរើស និងប្រមូលបាននូវខិត្តប័ណ្ណចំនួនរាប់រយសន្លឹក ដែលមានខ្លឹមសារប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានជនមិនស្គាល់មុខទម្លាក់ចោលនៅចំណុច៣គោលដៅផ្សេងគ្នា |
Posted: 16 Jun 2011 09:15 PM PDT រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន នឹងដឹកនាំគណៈប្រតិភូវប្បធម៌ បេតិកភណ្ឌមួយក្រុមអញ្ជើញចូលរួមប្រជុំអង្គការយូណេស្កូប្រចាំឆ្នាំលើកទី៣៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលការចាកចេញនេះនឹងធ្វើឡើងនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៧ មិថុនា២០១១។ សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការយូណេស្កូនេះនឹង |
Posted: 16 Jun 2011 08:27 PM PDT អង្គការអូតង់កាលពីថ្ងៃទី១៦ មិថុនា កន្លងមក បានបើកការវាយប្រហារតាមអាកាសលើទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី ជាថ្មីទៀត ក្រោយពីកូនប្រុសម្នាក់របស់លោកកាដាហ្វី និយាយថា ឪពុករបស់គេលោកកាដាហ្វី បង្ហាញពីឆន្ទៈរៀបចំការបោះឆ្នោត ហើយថា ឪពុកលោកនឹងចុះចេញពីតំណែងប្រសិនបើចាញ់ឆ្នោត |
វាយប្រហារអត្តឃាតប្រឆាំងនឹងទីចាត់ការប៉ូលិសនៅរដ្ឋធានីនីហ្សេរីយ៉ាស្លាប់២នាក់ Posted: 16 Jun 2011 08:21 PM PDT កាលពីថ្ងៃទី១៧ មិថុនា អាជ្ញាធរប៉ូលិសនីហ្សេរីយ៉ាអះអាងពីមនុស្ស២នាក់ស្លាប់ ក្នុងការវាយប្រហារអត្តឃាតដោយគ្រឿងផ្ទុះមួយប្រឆាំងនឹងទីចាត់ការធំរបស់ប៉ូលិសក្នុងរដ្ឋធានី អាប៊ូហ្សា ។ អ្នកនាំពាក្យរបស់ប៉ូលិសជាតិលោកអូលូ សូឡាអាម៉ូរ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងអាប៊ូហ្សាថា អ្នកទទួលខុសត្រូវម្នាក់របស់ប៉ូលិសចរាចរណ៍ |
Posted: 16 Jun 2011 08:04 PM PDT មេដឹកនាំផ្តាច់ការលីប៊ី វរសេនីយ៍ឯកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី១៦ មិថុនា កន្លងមក បានឯកភាពឱ្យរៀបចំការបោះឆ្នោតដែលត្រួតពិនិត្យដោយអន្តរជាតិ ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលភ្លាមៗ ដោយពួកឧទ្ទាម។ នេះបើតាមការឱ្យដឹងដោយកូនប្រុសម្នាក់របស់លោក |
Posted: 16 Jun 2011 08:03 PM PDT រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីសុខ អាន នឹងដឹកនាំគណៈប្រតិភូវប្បធម៌ បេតិកភណ្ឌមួយក្រុមអញ្ជើញចូលរួមប្រជុំអង្គការយូណេស្កូប្រចាំ ឆ្នាំលើកទី៣៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលការចាកចេញនេះនឹងធ្វើឡើងនៅវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១៧ មិថុនា២០១១។ សូមបញ្ជាក់ថា កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ |
អ៊ីស្រាអែល៖ ស្លាប់៣នាក់ក្នុងការផ្ទុះមួយ Posted: 16 Jun 2011 07:51 PM PDT ប្រភពព័ត៌មានក្នុងស្រុកមួយគូសបញ្ជាក់ប្រាប់ស៊ីនហួថា មនុស្សយ៉ាងតិច៣នាក់បានត្រូវស្លាប់កាលពីយប់ថ្ងៃទី១៦ មិថុនា ក្នុងការផ្ទុះមួយដែលកើតមានក្នុងទីក្រុងណឺតាន់យ៉ា ភាគកណ្តាលអ៊ីស្រាអែល។ ការផ្ទុះយ៉ាងខ្លាំងកើតមានក្នុងអគារមួយដែលក្រៅពីមនុស្សស្លាប់ មនុស្សប្រមាណជា១០នាក់ទៀតក៏ត្រូវរបួសដែរ |
ទាហានកម្ពុជា៤៧នាក់ទៅកាន់ថៃចូលរួមក្នុងសមយុទ្ធពហុជាតិថែរក្សាសន្តិភាព Posted: 16 Jun 2011 07:41 PM PDT ប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ មិថុនា បានបញ្ជូនកងទាហានរបស់ខ្លួនមួយក្រុមមានទាហាន៤៧នាក់ ទៅកាន់ប្រទេសថៃ ដើម្បីចូលរួមក្នុងសមយុទ្ធយោធាឈ្មោះ AYARA GUA-RDIAN 2011 ជាសមយុទ្ធពហុជាតិថែរក្សាសន្តិភាពមួយដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣ មិថុនា ទៅថ្ងៃទី១ កក្កដា |
Posted: 16 Jun 2011 07:30 PM PDT រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ ត្រូវនឹងថ្ងៃទី១៥ កើតខែជេស្ឋ និង ជាថ្ងៃពេញបូណ៌មី លោកជំទាវឧកញ៉ា យីន ផាន្នី បានធ្វើទានជាអាហារកញ្ចប់មួយពេលថ្ងៃត្រង់ជូនចំពោះអ្នកជំងឺទូទៅដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត |
Posted: 16 Jun 2011 07:27 PM PDT ខេត្តកំពង់ចាម ៖ រឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយ ដែលស្ត្រីជាម្តាយបីកូនតូចមកប្លុងឱ្យអ្នកលក់មាសនៅក្នុងផ្សារធំកំពង់ចាម ពិតជាមានការសន្និដ្ឋានផ្សេងៗគ្នាកាលពីថ្ងៃទី១៥ មិថុនា ដែលអ្នកខ្លះនិយាយថា ទំនងស្ត្រីជាម្តាយចង់ឱ្យអ្នកលក់មាសរើសកូននេះទៅចិញ្ចឹម ។ ទោះបីជាបែបណា នៅថ្ងៃបន្ទាប់គឺក្រោយពេលដែលអ្នកលក់មាសបានយកក្មេង |
ស្ត្រីម្នាក់ត្រូវឃាតករំលោភហើយសម្លាប់នៅក្នុងផ្ទះ ខណៈប្តីទៅចាប់កណ្តុរ Posted: 16 Jun 2011 07:20 PM PDT ខេត្តកណ្តាល ៖ ស្ត្រីម្នាក់មានប្តីតែមិនទាន់មានកូនត្រូវជនមិនស្គាល់មុខលបចូលដល់ក្នុងផ្ទះ ហើយចាប់រំលោភរហូតបានសម្រេច និងបានច្របាច់កសម្លាប់បំបិទមាត់នៅក្នុងបន្ទប់នៃលំនៅឋានក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ ជនមិនស្គាល់មុខធ្វើសកម្មភាពនៅពេលប្តីរបស់ស្ត្រីរងគ្រោះចេញទៅដាក់អង្គប់ចាប់កណ្តុរនៅឯបឹង |
មនុស្សចាស់-ក្មេងជិះទូកត្នោតទៅកាត់ត្រកួន ព្រលឹត លិចក្នុងបឹងស្លាប់៤នាក់ រស់១នាក់ Posted: 16 Jun 2011 07:14 PM PDT ខេត្តកំពង់ស្ពឺ ៖ មនុស្សចាស់-ក្មេង៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារលង់ទឹក បឹង ហើយក្មេងប្រុសតូចម្នាក់ទៀតបានខំប្រឹងហែលឆ្លងយ៉ាងតតេះតតះ រួចផុតពីសេចក្តីស្លាប់ ខណៈពួកគេទាំង៥នាក់នេះជិះទូកត្នោតទៅកាច់ត្រកួន ព្រលឹតនៅក្នុងបឹងទំនប់ពាមល្វា ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ កាលពី វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ មិថុនា ២០១១។ |
Posted: 16 Jun 2011 07:09 PM PDT ខ្លាចបែកថ្លើម នារីម្នាក់ខឹងម្តាយស្តីបន្តោសបន្តិចបន្តួច ក៏សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា ហើយក៏បានហៅអ្នករត់ម៉ូតូឌុប ៖ -នារី ៖ ពូជូនខ្ញុំទៅស្ពានជ្រោយចង្វាបន្តិច ។ ពូយកថ្លៃប៉ុន្មាន? -ពូម៉ូតូឌុបឆ្លើយ ៖ បាទ, ៣០០០រៀល ។ ពូម៉ូតូឌុបឆ្ងល់ក្នុងចិត្ត ហេតុអីបានជានារីម្នាក់នេះទៅណាមិនទៅ បែរជាទៅស្ពានជ្រោយចង្វាទៅវិញ? រួមក៏ចេះតែបន្តដំណើរទៅមុខទៀត។ ពេលដល់ពាក់កណ្តាលផ្លូវ នារីនោះឃើញហាងមួយលក់សម្ភារសម្រាប់ហែលទឹក ក៏អោយពូម៉ូតូឌុបឈប់ទិញពោះវៀនកង់ឡានមួយ។ ពេលនេះធ្វើអោយពូម៉ូតូឌុបកាន់តែឆ្ងល់ខ្លាំងឡើងៗ ទ្រាំមិនបានក៏សួរ ៖ |
ព្រលឹងព្រះវិហារ (បទពាក្យប្រាំបី) Posted: 16 Jun 2011 07:00 PM PDT -សម័យឪពុកឆ្នាំហុកសិបពីរ ល្បីពេញទីប្រាសាទព្រះវិហារ បច្ចាមិត្តមានចិត្តធ្វើជាមារ ស្រែកទាមទារឆក់ប្លន់យកទ្រព្យខ្មែរ ។ -ខ្មែរមានជ័យដោយក្តីយុត្តិធម៌ កេរតំណដូនតារក្សាថែ មិនកាឡៃច្នៃគិតប្រឌិតកែ ថ្ងៃដប់ប្រាំនៃខែមិថុនា ។ -ឆ្លងសង្គ្រាមអោបទុក្ខយូរខែថ្ងៃ ឈរក្នុងព្រៃទោះបីនឿយម្តេចម្តា នៅញញឹមសង្ឃឹមកូនខេមរា ស្ទួយសិលាឱ្យខ្ពស់ថ្កុំថ្កើងថ្កល់ ។ -រឿងកន្លងខ្មែរចងជាប្រវត្តិ ចិត្តទៀងទាត់ប្រាកដមិនឱ្យខ្វល់ ប្រាង្គប្រាសាទស្អាងស្អាតអស់អំពល់ ជួយឱ្យដល់ស្គាល់ល្បីល្បាញរន្ទឺ ។ -ដល់វេនកូនឆ្នាំពីរពាន់ប្រាំបី មានស្មារតីបីដូចថ្ងៃរះភ្លឺ ព្រះវិហារគេគ្រប់គ្នាដឹងលឺ ថ្ងៃនោះគឺប្រាំពីរកក្កដា ។ |
Posted: 16 Jun 2011 06:46 PM PDT សៀមពេលនេះបានប្រឌិតរឿងថ្មីមួយទៀតជុំវិញព័ត៌មានថា បុរសជនជាតិខ្មែរម្នាក់ដែលចាប់ខ្លួនពីបទធ្វើចារកម្មឈ្មោះអ៊ុង គីមតៃ បានរត់គេចខ្លួនបាត់ហើយ។ ទោះបីជាបែបណា លោកកុយ គួង អ្នកនាំ ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី១៦ មិថុនា ថា |
ខែថ្ងៃមិនល្អមេបាមិនឱ្យរៀបការ គូស្នេហ៍នាំគ្នាវេចលុយសន្ធឹកសន្ធាប់រត់ Posted: 16 Jun 2011 06:35 PM PDT ខេត្តបាត់ដំបង ៖ គូស្នេហ៍មួយគូដែលនាំយកមកជាមួយនូវប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាតដ៏ច្រើនសន្ធឹកសន្ធាប់ បានព្យាយាមពង្រត់គ្នាតាមរថយន្តតាក់ស៊ីមួយគ្រឿងចេញពីខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ប៉ុន្តែមកជាប់នៅចំណុចរង្វង់មូលរូបសំណាក់លោកតាដំបងគ្រញូង ក្នុងក្រុងបាត់ដំបង |
សម្លាប់បុរសពោះម៉ាយដ៏សាហាវ ចាប់ចងជើងនិងចងស្លាបសេក ប្រល័យជីវិតរួចយកទៅចង.ក Posted: 16 Jun 2011 06:14 PM PDT ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយម្នាក់ឈ្មោះហៃ ចន្ធូ អាយុ៤៤ឆ្នាំ រស់នៅភូមិខ្ចៅទី៣ ឃុំខ្ចៅ ស្រុកកងមាស ត្រូវបានក្រុមឃាតកមានគ្នាមិនតិចជាង២នាក់នោះទេ វាយធ្វើបាបដោយគ្មានត្រាប្រណីរហូតដល់ស្លាប់ កាលពីយប់ថ្ងៃទី១៤ មិថុនា ឆ្នាំ២០១១ បន្ទាប់មកបានចាប់ចងជើង និងចងស្លាបសេកយ៉ាងសាហាវព្រៃផ្សៃរួចចាប់ចង.កភ្ជាប់ទៅនឹង |
Posted: 16 Jun 2011 06:02 PM PDT រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរឃីងហ្វេសិន ជិត១០០នាក់បានបន្តដួលសន្លប់ទៀត កាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១១ ហើយត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែពុំមានអ្នកស្លាប់បាត់បង់ជីវិតនោះឡើយ ។ បន្ទាប់ពីមានហេតុការណ៍ដួលសន្លប់ជាបន្តបន្ទាប់បែបនេះ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |